G.Rithy Page

G.Rithy Page ចុច Like Page ដើម្បីទទួលបានពត៌មានថ្មីៗ
(277)

តារា​Rap (​ លោក​ Ruthko )​ ជិះម៉ូតូជួបគ្រោះថ្នាក់ចរាចរណ៍​ បុកគ្នាជាមួយរថយន្តលុចសុីស​RX330 ស្លាកលេខ​ ខេមរភូមិន្ទ​09​ .​ 2...
01/06/2025

តារា​Rap (​ លោក​ Ruthko )​ ជិះម៉ូតូជួបគ្រោះថ្នាក់ចរាចរណ៍​ បុកគ្នាជាមួយរថយន្តលុចសុីស​RX330 ស្លាកលេខ​ ខេមរភូមិន្ទ​09​ .​ 2-4771​ បណ្ដាលឲ្យស្លាប់បាត់បង់ជីវិតភ្លាមៗយ៉ាងអាណោចអាធ័ម​ នៅលេីផ្លូវ៦០ម៉ែត្រ​ ក្បែរបុរីប៉េងហួត​ សង្កាត់ចក្រអង្រែក្រោម​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ វេលាម៉ោង០១:២០នាទីយប់រំលងអាធ្រាត​ឈានចូលថ្ងៃទី​៦​ ខែមករា​ ឆ្នាំ​២០២៤​។

ស្គាល់អត្តសញ្ញាណអ្នកស្លា.ប់ទាំងពីរហេីយ​ គាត់ជា​សង្សារនឹងគ្នា បានស្លា.ប់ក្នុងហេតុការណ៍ដ៏រន្ធត់ ដោយរថយន្តតាក់ស៊ី PRIUS ស្ល...
01/04/2025

ស្គាល់អត្តសញ្ញាណអ្នកស្លា.ប់ទាំងពីរហេីយ​ គាត់ជា​សង្សារនឹងគ្នា បានស្លា.ប់ក្នុងហេតុការណ៍ដ៏រន្ធត់

ដោយរថយន្តតាក់ស៊ី PRIUS ស្លាកលេខភ្នំពេញ 2BD-1735 (តាក់ស៊ីឯកជន)ដឹកភ្ញៀវប្រុសស្រី២នាក់ ពីភ្នំពេញ ឆ្ពោះទៅស្រុកស្អាង បុករបាំងថ្មទ្រូងផ្លូវ ខូចខាតមួយផ្ទាំង រីឯរថយន្តខ្ទាតប៉ើ•ងក្រឡា.ប់ផ្ងាជេីង ឆាបឆេះចេញជាអណ្ដាតភ្លេីង ភ្លាមៗអ្នកបេីកបរបាន​ស្រវេស្រវាចេញពីរថយន្ត ត្រូវបានតៃកុងឡានកុងតឺន័រដែលឈប់ចតសម្រាកក្បែរៗនោះ​ ជួយទាញចេញមកខាងក្រៅ​ (រ.ងរបួ.សធ្ង.ន់) ត្រូវបានរថយន្តសង្គ្រោះមន្ទីរពេទ្យបង្អែកជ័យជំនះក្រុងតាខ្មៅ មកដឹកយកទៅសង្គ្រោះ តែភ្ញៀវប្រុសស្រី២នាក់​ មិនអាចជួយសង្គ្រោះបានទេ​ ត្រូវបានភ្លេីងឆេះជា-ប់ក្នុងរថយន្តស្លា.ប់យ៉ាងអាណោចអាធ័ម​ ។

នៅទល់មុខមន្ទីរគណបក្សខេត្តកណ្ដាល លេីផ្លូវលេខ២១ ភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល កាលពីវេលាម៉ោង០៣:២០នាទីយប់រំលងអាធ្រាត ឈានចូលថ្ងៃទី៤ ខែមករា​ ឆ្នាំ២០២៥នេះ​ ។ ប្រភព ៖ បងម៉េង អ្នកសារព័ត៌មាន

រថយន្តLexusបើកបុកពីក្រោយរថយន្ដដឹកទំនិញលេីផ្លូវ ល្បឿន ស្លា.ប់២នាក់ របួសធ្ងន់ម្នាក់កំពង់ស្ពឺ ៖ បុរស២នាក់បានស្លាប់ ចំណែកស្ត...
01/03/2025

រថយន្តLexusបើកបុកពីក្រោយរថយន្ដដឹកទំនិញលេីផ្លូវ ល្បឿន ស្លា.ប់២នាក់ របួសធ្ងន់ម្នាក់

កំពង់ស្ពឺ ៖ បុរស២នាក់បានស្លាប់ ចំណែកស្ត្រីម្នាក់ទៀតរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តLexus RX300 បើកបុកចូលជាប់ពីក្រោយរថយន្តទ្រុងដឹកទំនិញ កាលពីវេលាម៉ៅង៣និង៤៥នាទីទៀបភ្លឺថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤ នៅលើផ្លូវល្បឿនលឿន K39 +200 ទិសដៅព្រះសីហនុ ទៅភ្នំពេញ ចំណុចភូមិត្រាច ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
តាមសមត្ថកិច្ចបានឱ្យដឹងថា ភាគីរថយន្តLexus RX300 ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង 2B-3816 អ្នកបើ ក បរឈ្មោះ លី ហ៊ូវ ភេទប្រុស អាយុ៤០ឆ្នាំ (ស្លាប់) រស់នៅភូមិពោធិ៍ខ្វិត ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ខេត្ដតាកែវ ។ រួមដំណើរជាមួយ ដោយមានអ្នករួមដំណើរ ជា មួយ ឈ្មោះ YIN CHAOYANG ភេទប្រុស ជនជាតិចិន (ស្លាប់) និង ឈ្មោះ DING YUMEI ភេទ ស្រី ជនជាតិចិន (រងរបួសធ្ងន់) កំពុងសង្រ្គោះបន្ទាន់ ។ ចំណែកភាគីរថយន្តដឹកទំនិញ ម៉ាកហ៊ីយ៉ិនដាយ ពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ 3D -7588 អ្នកបើកបរគេចខ្លួនបាត់ ។
សមត្ថកិច្ចបន្តទៀតថា មុនកើតហេតុ រថយន្តLexus បើកពីលិចទៅកើត ដល់ចំណុចកើតហេតុ បុកចូលជាប់ពីក្រោយរថយន្តដឹកទំនិញ បើកស្របទិសគ្នា បណ្តាលឱ្យស្លាប់២នាក់ របួសធ្ងន់ម្នាក់ ។
ក្រោយកើតហេតុសមត្ថកិច្ចចុះទៅសហការជាមួយ ក្រុមហ៊ុនផ្លូវល្បឿនលឿន បញ្ជូនជនរងរបួសម្នាក់ទៅមន្ទីរពេទ្យ ចំណែកសាកសព២នាក់ត្រូវបានដឹកយកទៅតំកល់ទុកនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ រងចាំសាច់ញាតិទទួលយកទៅធ្វើបុណ្យ រីឯរថយន្តទាំង២គ្រឿង យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសំរោងទង កសាងសំណុំរឿងតាមនីតិវិធី ៕

👉 ផ្ដល់ព័ត៌មានគ្រុបតេឡេក្រាម: https://t.me/+vSWiWRgz1WNjMmY1

ក្រុមក្មេងទំនើងដាក់រហ័សនាម «Team22» នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ ត្រូវបានកម្លាំងអាវុធហត្ថបង្ក្រាបបានសរុប៥នាក់កំពង់ស្ពឺ៖ ...
12/30/2024

ក្រុមក្មេងទំនើងដាក់រហ័សនាម «Team22» នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ ត្រូវបានកម្លាំងអាវុធហត្ថបង្ក្រាបបានសរុប៥នាក់

កំពង់ស្ពឺ៖ ក្រុមក្មេងទំនើងដាក់រហ័សនាម «Team22» នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ ត្រូវបានកម្លាំងអាវុធហត្ថបង្ក្រាបបានសរុប៥នាក់ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤នេះ។
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការអាវុធហត្ថខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា ការឃាត់ខ្លួនក្រុមទំនើងទាំងនេះ បានធ្វើឡើងនៅភូមិក្រាំងខ្វាវ ឃុំរការកោះ ស្រុកគងពីសី។
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ក្រោយទទួលបានព័ត៌មាន និងឃើញការបង្ហោះតាមបណ្តាញសង្គម ព្រមទាំងបានទទួលការផ្តល់ព័ត៌មាន និងចូលរួមសហការពីកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ, កម្លាំងអាវុធហត្ថរបស់លោក និងកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវភ្លាមៗ​ រហូតដល់ការឃាត់ខ្លួនក្រុមទាំងនេះជាបន្តបន្ទាប់។​
ប្រតិបត្តិការបង្ក្រាបក្មេងទំនើង ដែលដាក់រហ័សនាមខ្លួនឯងជា «Team22» បានធ្វើឡើង បើទោះបីពួកគេមិនទាន់ប្រព្រឹត្តបទល្មើសក៏ដោយ ប៉ុន្តែពួកគេបានបង្ហោះអួត និងសំញ៉ែងពីភាពខ្លាំងរបស់ខ្លួននៅតាម TikTok និងប្រកាស ចង់វាយជាមួយគូជម្លោះ ដែលជាការប៉ុនប៉ងបង្កសកម្មភាពបទល្មើសតាមមូលដ្ឋាន។
បើតាមលោកឧត្តមសេនីយ៍ត្រីមេបញ្ជាការអាវុធហត្ថ, នៅពេលនេះកម្លាំងអាវុធហត្ថកំពុងនាំខ្លួនពួកគេមកសួរនាំនៅបញ្ជាការអាវុធហត្ថខេត្តចាត់ការតាមច្បាប់៕

ក្រោយយុវជន២នាក់ធ្វើសកម្មភាពបង្ហោះម៉ូតូលើផ្លូវ២១ ភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ក្រោមការដឹកនាំប...
12/28/2024

ក្រោយយុវជន២នាក់ធ្វើសកម្មភាពបង្ហោះម៉ូតូលើផ្លូវ២១ ភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ក្រោមការដឹកនាំបញ្ជា លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌខេត្ត សហការជាមួយ អធិការដ្ឋាននគរបាលក្រុងតាខ្មៅនិងអធិការដ្ឋាននគរបាលស្រុកស្អាង ធ្វើការស្រាវជ្រាវភ្លាមរហូតឈានដល់ការឃាត់ខ្លួនយុវជន០២នាក់ខាងលើ ។ បច្ចុប្បន្ន យុវជនទាំង០២នាក់ខាងលើ រួមទាំងវត្ថុតាង ត្រូវបានឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី។

ព័ត៌មានបឋម ៖ ករណីកាប់ប្រហារនៅឃុំសូភី ស្រុកបាទី ខេត្តតាកែវកាលពីយប់ឈានចូលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ មកដល់ថ្ងៃទី២៣ ខែធ្នូ ឆ្...
12/23/2024

ព័ត៌មានបឋម ៖ ករណីកាប់ប្រហារនៅឃុំសូភី ស្រុកបាទី ខេត្តតាកែវកាលពីយប់ឈានចូលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ មកដល់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤នេះ កម្លាំងប៉ូលីសខេត្តតាកែវឃាត់ខ្លួនជនល្មើសបាន៣នាក់ និងកំពុងតាមចាប់ខ្លួនជនល្មើសបន្ថែមទៀត ។
ការឃាត់ខ្លួនជនល្មើសបានជាបន្តបន្ទាប់នេះគឺដោយមានការយកចិត្តទុកដាក់និងដាក់បទបញ្ជាផ្ទាល់ពីសំណាក់លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការ នៃស្នងការដ្នាននគរបាលខេត្តតាកែវ ។ ជុំវិញព័ត៌មានលំអិតនិងជំរាបជូននៅពេលក្រោយ!

12/23/2024

វីដេអូកាមេរ៉ាសុវត្ថិភាព: ក្មេងស្ទាវពីក្រុមដេញកាប់គ្នា បណ្ដាលអោយភាគីម្ខាងទៀតរងរបួស កាលពីយប់រំលងអាធ្រាត ឈានចូលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ ស្ថិតនៅភូមិប្រហែក ឃុំសុភី ស្រុកបាទី ខេត្តតាកែវ។
ប្រភពពីFB

ល្បិចបោកប្រាស់ Hake យកតេឡេក្រាមយើង
12/06/2024

ល្បិចបោកប្រាស់ Hake យកតេឡេក្រាមយើង

គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងរថយន្តបណ្ដាលអោយបុរសជាអ្នកបើកម៉ូតូរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យរុស្ស៊ី  ...
11/28/2024

គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងរថយន្តបណ្ដាលអោយបុរសជាអ្នកបើកម៉ូតូរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យរុស្ស៊ី ទីតាំងកើតហេតុស្ថិតនៅតាមបណ្ដោយផ្លូវ១៩៩ កែង ៣៧៤ ក្នុងសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ នៅវេលាម៉ោង ២១:៣០នាទី ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤។

ព័ត៌មានបឋម៖ អគ្គីភ័យឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែង ស្ថិតនៅភូមិកំរៀង សង្កាត់កន្ទោក  ខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីវេលាម៉ោង១០...
11/27/2024

ព័ត៌មានបឋម៖ អគ្គីភ័យឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែង ស្ថិតនៅភូមិកំរៀង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីវេលាម៉ោង១០:៣០ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ៕

10/12/2024

ខណៈពេលនេះ មេឃកំពុងភ្លៀងខ្លាំងនៅរាជធានីភ្នំពេញ

និស្សិត៣នាក់ បានលង់ទឹកស្ទឹងស្លាប់ ក្នុងចំណោម៥នាក់ ២នាក់សង្រ្គោះបាន ។ហេតុការណ៍នេះ បានកើតឡើងកាលពីរសៀលថ្ងៃទី០២ តុលាម្សិលមិញ...
10/03/2024

និស្សិត៣នាក់ បានលង់ទឹកស្ទឹងស្លាប់ ក្នុងចំណោម៥នាក់ ២នាក់សង្រ្គោះបាន ។

ហេតុការណ៍នេះ បានកើតឡើងកាលពីរសៀលថ្ងៃទី០២ តុលាម្សិលមិញ ស្ថិតក្នុងភូមិធម្មវិន័យ ឃុំស្នោ ស្រុកព្រៃកប្បាស ខេត្តតាកែវ ។

ពួកគេទាំង៥នាក់ ២នាក់ជាអ្នកខេត្តកំពង់ចាមនិងជានិស្សិតរៀនជាមួយគ្នាមកលេងមិត្តភ័ក្តិភ្ជុំនៅតាកែវ ក៍ជួបគ្រោះអកុសលនេះ ។

ស្ថានភាពទឹកទន្លេមេគង្គក្រោមកោះនរា រាជធានីភ្នំពេញ គិតត្រឹមម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី២៤ កញ្ញា ២០២៤ ៕
09/24/2024

ស្ថានភាពទឹកទន្លេមេគង្គក្រោមកោះនរា រាជធានីភ្នំពេញ គិតត្រឹមម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី២៤ កញ្ញា ២០២៤ ៕

09/24/2024

6ឆ្នាំ4ខែសល់ត្រិតែអនុស្សាវរីយ៍🥹
លាហើយ JS1 🥹🥹
មានជួបមានបែក✋😓
ភូមិព្រៃល្ងរ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ
23-05-2024

09/19/2024

ព្យុះទី១៤និងវិសម្ពាធ បានវិវត្តន៍ទៅជាព្យុះទី១៥ថ្មីមួយទៀត ធ្វើឲ្យកម្ពុជាបន្តមានភ្លៀងធ្លាក់ស្ទើរគ្រប់ទីកន្លែង ។
ឯនៅវៀតណាមនោះវិញ ព្យុះថ្មីនឹងវាយប្រហារនៅភាគកណ្តាលប្រទេសនាល្ងាចនេះ ៕

ទឹកហូរកាត់លើផ្លូវល្បឿនលឿន គីឡូលេខ១៦៨ ទិសដៅពីខេត្តព្រះសីហនុ ទៅភ្នំពេញ សូមប្រុងប្រយ័ត្ន ប្រភព ៖  ឡេង ប៊ុននី
09/18/2024

ទឹកហូរកាត់លើផ្លូវល្បឿនលឿន គីឡូលេខ១៦៨ ទិសដៅពីខេត្តព្រះសីហនុ ទៅភ្នំពេញ សូមប្រុងប្រយ័ត្ន

ប្រភព ៖ ឡេង ប៊ុននី

ភ្លៀងធ្លាក់ខ្លាំង ផ្តើមពន្លិចរមណីយដ្ឋានទឹកធ្លាកក្បាលឆាយហើយនៅព្រឹកថ្ងៃបិណ្ឌ១នេះ ៕រូបភាពនិងប្រភព ៖ Khmernote
09/18/2024

ភ្លៀងធ្លាក់ខ្លាំង ផ្តើមពន្លិចរមណីយដ្ឋានទឹកធ្លាកក្បាលឆាយហើយនៅព្រឹកថ្ងៃបិណ្ឌ១នេះ ៕

រូបភាពនិងប្រភព ៖ Khmernote

07/29/2024

ទីបំផុត ! រកឃើញឧទ្ធម្ភាចក្រ ដែលបានបាត់នៅជួរភ្នំក្រវាញហើយ ក្រោយប្រតិបត្តិការរយៈពេល១៧ថ្ងៃ

Address

S Hope Street
Los Angeles, CA
90071

Alerts

Be the first to know and let us send you an email when G.Rithy Page posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to G.Rithy Page:

Videos

Share