Srok Srae Foods

Srok Srae Foods សូមស្វាគមន៍មកកាន់ Srok Srae Foods របស់ខ្ញុំ!
ទំព័រ Srok Srae Foods នេះបង្កើតវីដេអូអំពីការចម្អិនអាហារ និងការហូបចុកនៅតាមជនបទ។

មាន់ដុ.តទឹកដូង😋🤤🥒🌽🍆😋🤤🥗🥘🍲🐷🍴🍽🥢                                                             #ម្ហូបខ្មែរ  #ម្ហូបស្រុកស្រែ  #...
12/29/2024

មាន់ដុ.តទឹកដូង😋🤤🥒🌽🍆😋🤤🥗🥘🍲🐷🍴🍽🥢
#ម្ហូបខ្មែរ #ម្ហូបស្រុកស្រែ #ម្ហូបប្រចាំថ្ងៃ #ម្ហូបអាហារ

ចង់ទៅហូប ល្ងាចនឹង 😋 😋  កូនធំទើប ជាតិ
12/28/2024

ចង់ទៅហូប ល្ងាចនឹង 😋 😋 កូនធំទើប ជាតិ

12/28/2024
Khmer noodle 😋🤤
12/28/2024

Khmer noodle 😋🤤

មិនជឿថាអត់ស្រក់ទឹកមាត់😋✅
12/27/2024

មិនជឿថាអត់ស្រក់ទឹកមាត់😋✅

 #របៀបធ្វើបង្គារអប់មីសួ    ទំនងណាស់បងៗ😘❤️( បង្គា ក្តាមថ្ម ក្តាមសេះ អប់បានដូចគ្នា ) #គ្រឿងផ្សំ- បង្គារ 10_12ក្បាល វះយកទ្រ...
12/25/2024

#របៀបធ្វើបង្គារអប់មីសួ ទំនងណាស់បងៗ😘❤️
( បង្គា ក្តាមថ្ម ក្តាមសេះ អប់បានដូចគ្នា )
#គ្រឿងផ្សំ
- បង្គារ 10_12ក្បាល វះយកទ្រនុងខ្នងចេញ
- មីសួរ 1កញ្ចប់តូច (ត្រាំទឹកឲ្យទន់)
- ខ្ញីចិត 8-10បន្ទះ
- ទឹកស៊ុបមាន់ កន្លះកូនចាន (បើអត់មានដាក់ទឹកធម្មតាក៏បាន)
- ប្រេងខ្យង 2ស្លាបព្រាបាយ
- ទឹកស៊ីអ៊ីវ 2 ស្លាបព្រាបាយ
- ប្រេងល្ងរ 1ស្លាបព្រាកាហ្វេ (បើអត់ប្រេងល្ងរ ដាក់ប្រេងឆាក៏បាន)
-ប៊ីចេង 1 ស្លាបព្រាកាហ្វេ
- ស្ករស 3ស្លាបព្រាកាហ្វេ
- ម្រេច កន្លះស្លាបព្រាកាហ្វេ
- ខ្ទឹមស 5_6កំពឹស
- ដើមជីវ៉ាន់ស៊ុយហាន់ 1ស្លាបព្រាបាយ
- ស្លឹកខ្ទឹម 1ដើមហាន់បញ្ឆិត
#វិធីធ្វើ
១. មុនដំបូងយកចានមកលាយ ទឹកស៊ុបមាន់ ឬទឹកធម្មតាហើយដាក់, ប្រេងខ្យង,ប៊ីចេង, ទឹកស៊ីអ៊ីវ, ប្រេងល្ងរ ឬ ប្រេងឆានិងស្ករស រួចកូរចូលគ្នាឲ្យសព្វ។
២. បន្ទាប់ពីកូរចូលគ្នាសព្វហើយយកទៅចាក់លាយចូលជាមួយមីសួរច្របល់ចូលគ្នាឲ្យសព្វគ្រឿង រួចយកបង្គារដាក់ចូលច្របល់ចូលគ្នាម្តងទៀត។
៣. យកខ្ទឹមសដាក់បុក (មិនបាច់ម៉ត់ពេកទេ) រួចដាក់ដើមជីវ៉ាន់ស៊ុយ និងម្រេច បុកចូលគ្នាថើរៗបន្តិចទៀតបានហើយ។
៤. ដួសវាដាក់ចូលក្នុងឆ្នាំង រួចបន្ថែមខ្ញី និងប្រេងល្ងរកូរចូលគ្នា បន្ទាប់មកយកវាដាក់លើភ្លើងឲ្យក្តៅយកមីសួរបង្គាលាយគ្រឿងរួចដាក់ចូល។
៥. បិតគំរបឲ្យជិតទុកវាប្រហែលជា ៣នាទីចូកត្រឡប់ពីក្រោមមកលើរួចទុកមួយភ្លេចទៀតរោយស្លឹកខ្ទឹមពីលើជាការស្រេច៕

 #របៀបធ្វើសាច់គោងៀត ធានាថាឆ្ងាញ់បេីធ្វេីតាមក្បួននេះ #គ្រឿងផ្សំ=>– សាច់គោ ១គីឡូក្រោម (វះជាចង្វារមូលក៏បានជាបន្ទះក៏បានតាមកា...
12/25/2024

#របៀបធ្វើសាច់គោងៀត ធានាថាឆ្ងាញ់បេីធ្វេីតាមក្បួននេះ
#គ្រឿងផ្សំ=>
– សាច់គោ ១គីឡូក្រោម (វះជាចង្វារមូលក៏បានជាបន្ទះក៏បានតាមការចូលចិត្ត ) សូមចំណាំសាច់គោលាងទឹករួចទេីប យកទៅវះ
– ទឹកត្រី 3 ស្លាបព្រាបាយ
– អំបិល កន្លះស្លាបព្រាបាយ( ដាក់ម្សៅស៊ុបជំនួសក៏បាន​ )
ហាមដាក់ច្រេីន​ អាចធ្វេីអោយសាច់រឹង
– ប្រេងល្ង ឬ​ ប្រេងឆា 2ស្លាបព្រាបាយ(មិនដាក់ក៏បាន)
(ដាក់ប្រេងជួយអោយសាច់ទន់ល្អ​ មានសំណេីម​ )
– ស្ករស 3 ស្លាបព្រាបាយ ឬ ស្ករត្នោត
– បីចេង 1ស្លាបព្រាកាហ្វេ
– ម្រេចម៉ត់ 1 ស្លាបព្រាកាហ្វេ
– ល្ងរ សរ 2ឬ 3ស្លាបព្រាបាយ
– ម្ទេសហុយ ឬម្ទេសស្រស់បុក រំដេងបុកឲ្យមត់ដាក់ក៏បានមិនដាក់ក៏បានតែបើចង់ឆ្ងុយដាក់ទៅ តាមការនិយមចូលចិត្ត
#វិធីធ្វើ៖
– យកសាច់ដែលវះជាបន្ទះៗ នឹងគ្រឿងផ្សំទាំងអស់ យកទៅច្របលល់ចូលគ្នាអោយសព្វ ( រំដេងចាំដាក់ក្រោយគេ​ ច្របល់គ្រឿង​ និង​ ច្របាច់អោយបានសព្វ​ 5-10នាទីសិន​ទេីបដាក់រំដេងបុក​ ) ទុករយៈពេលមួយម៉ោង សឹមយកទៅហាលថ្ងៃ ជាការស្រេច។
– យើងយកទៅអាចអាំង ឬចៀន សម្រាប់បរិភោគជាមួយ ទឹកម្រេច ឬជ្រក់ល្ហុងក៏បានតាមចំណូលចិត្ត៕

អត់ទោសចានបាយខ្ញុំមិនមែនផ្ទះសំណាក់ទេ
12/25/2024

អត់ទោសចានបាយខ្ញុំមិនមែនផ្ទះសំណាក់ទេ

អាហារបន្លែ ជាតិញ៉ាក🥒🌽🍆😋🤤🥗🥘🍲🐷🍴🍽🥢                                                             #ម្ហូបខ្មែរ  #ម្ហូបស្រុកស្រែ...
12/25/2024

អាហារបន្លែ ជាតិញ៉ាក🥒🌽🍆😋🤤🥗🥘🍲🐷🍴🍽🥢
#ម្ហូបខ្មែរ #ម្ហូបស្រុកស្រែ #ម្ហូបប្រចាំថ្ងៃ #ម្ហូបអាហារ

 #រូបមន្តអាំងមាន់ឆ្ងាញ់ប្លែកមាត់✅គ្រឿងផ្សំរួមមាន-មាន់មួយក្បាលខ្ញុំកាត់ជា​ 4 (យកមាន់ញីបន្ថែមរសជាតិ)-អំបិលខ្នរ​ 1ស្លាបព្រា...
12/23/2024

#រូបមន្តអាំងមាន់ឆ្ងាញ់ប្លែកមាត់
✅គ្រឿងផ្សំរួមមាន
-មាន់មួយក្បាលខ្ញុំកាត់ជា​ 4 (យកមាន់ញីបន្ថែមរសជាតិ)
-អំបិលខ្នរ​ 1ស្លាបព្រាកាហ្វេ
-ទឹកសុីអុីវ 1ស្លាបព្រាបាយ
-ប្រេងខ្យង​ 1ស្លាបព្រាបាយ
-ប៊ីចេងចុងស្រាបព្រាកាហ្វេ
-ទឹកសុីអុីវខាប់ផ្អែម1ស្លាបព្រាកាហ្វេ
-ម្សៅខ្ទឹម​ 1,5ស្លាបព្រាបាយ
-ម្រេច1ស្លាបព្រាកាហ្វេ
-ម្ទេសហុយ1,5ស្លាបព្រាកាហ្វេ
-ស្ករស2ស្លាបព្រាកាហ្វេ
-ប្រេងឆា​ 2ស្លាបព្រាបាយ

✅វិធីធ្វេី​ ដាក់គ្រឿងចូលគ្នាកូរអោយសព្វ​ ! រួចយកមាន់ទៅប្រឡាក់​ ដាក់អាំងក្នុង​ Airfryer កំរិតភ្លេីង​ 190 នាទីចំនួន​ 15នាទី​ រួចប្រែម្ដង​ បន្ថែម​ 7នាទីជាការស្រេច​ ធានាថាល្មមឆ្ងាញ់ហេីយ​ ឈ្ងុយ! ទាក់ទងបន្លែបងប្អូនរេីសតាមចំណូលចិត្ត

😛រូបមន្តធ្វើ ខគោ រសជាតិឆ្ងាញ់ 😋របៀបធ្វើ ខគោ--------------- #គ្រឿងផ្សំ- សាច់គោ ០.៥ Kg (សាច់មានសសៃវៀវ, សាច់បាង រឺ ពោះគោ រិ...
12/23/2024

😛រូបមន្តធ្វើ ខគោ រសជាតិឆ្ងាញ់ 😋

របៀបធ្វើ ខគោ
---------------
#គ្រឿងផ្សំ
- សាច់គោ ០.៥ Kg (សាច់មានសសៃវៀវ, សាច់បាង រឺ ពោះគោ រិតតែឆ្ងាញ់)។ កាត់ជាដុំតូចៗល្មម
- បន្លែ: ការ៉ុត ២ ម៉ើមធំៗ កាត់ជាដុំទ្រវែង, ជីរណា នាងវង និង ខ្ទឹមបារាំងហាន់ជាសសៃៗ, ក្រូចឆ្មារ, ខ្ទឹមលីង។
- រំដេង ៥០g បុកអោយម៉ត់
- ប៉ូចកាក់ ៥ ផ្កា យកទៅរំលីងអោយឈ្ងុយ រួចបុកអោយម៉ត់
- ម្ទេសឆ្អើរ ១៥០g យកទៅត្រាំទឹក ចិញ្ច្រាមអោយម៉ត់ ហើយរំលីងជាមួយខ្លាញ់អោយក្រហម
- គ្រឿងឆ្នាំងដី រឺ ហៅថា សាតេ ០,៥ កញ្ចប់ (អាចសួររកទិញនៅកន្លែងលក់គ្រឿងទេស ចាបហួយ)
- ស្ករត្នោត ២ ស្លាបព្រាបាយ
- ទឹកដោះគោខាប់ ៣ ស្លាបព្រាបាយ
- ទឹកត្រី ៣ ស្លាបព្រាបាយ
- អំបិល ០.៥ ស្លាបព្រាបាយ
- ទឹកប៉េងប៉ោះ ៣ ស្លាបព្រាបាយ
- ខ្លាញ់ ២ ស្លាបព្រាបាយ

#វីធីធ្វើ

1- ដាក់ខ្លាញ់ក្នុង ខ្ទះក្តៅរំលីង រំដេងអោយ ឈ្ងុយរួច ដាក់ទឹកប៉េងប៉ោះ កូរអោយសប់។
2- ដាក់សាច់ ប៉ូចកាក់ ម្ទេសឆ្អើរ គ្រឿងឆ្នាំងដី ស្ករត្នោត ទឹកត្រី និង អំបិលចូល ច្របល់អោយសប់ ១ នាទី រូចចាក់ទឹកសមល្មមនឹងសាច់ រំងាស់អោយផុយ ពី1ម៉ោង ទៅ ១ ម៉ោង ៣០ នាទី តាមប្រភេទសាច់។
3- ពេលរំងាស់ គួរប្រើភ្លើងកំរិតល្មម។ ពេលសាច់ជិតផុយ ដាក់ការ៉ុត និងទឹកដោះគោខាប់ចូលជាកាស្រេច។ 4- ពេលដួសដាក់ចានញាំុ រោយជីរណា នាងវង & ខ្ទឹមបារាំងពីលើ រួចបន្ថែម ទឹកក្រូចឆ្មារ និង ខ្ទឹមលីង រឺថែមបន្លែផ្សេងៗ តាមការចូលចិត្ត។ អ្នកអាចញាំុខគោជាមួយនំប័ុង រឺ មី។

ញាំស្តៅសាច់ជ្រូកបីជាន់​ ជាតិសាហាវ😋😋😋😋    #ស៊ែទុកធ្វើកុំអោយពិបាកគិត   #ម្ហូបខ្មែរ
12/20/2024

ញាំស្តៅសាច់ជ្រូកបីជាន់​ ជាតិសាហាវ😋😋😋😋



#ស៊ែទុកធ្វើកុំអោយពិបាកគិត


#ម្ហូបខ្មែរ


 #របៀបធ្វើហហ្មុកត្រី ម្ហូបខ្មែរយើងពិតជាមានរសជាតិឆ្ងាញ់ណាស់😍❤️🤤✳️គ្រឿងផ្សំ៖-សាច់ត្រី 300ក្រាម កាត់ជាដុំល្មម តាមចំណង់ចំណូល...
12/20/2024

#របៀបធ្វើហហ្មុកត្រី ម្ហូបខ្មែរយើងពិតជាមានរសជាតិឆ្ងាញ់ណាស់😍❤️🤤
✳️គ្រឿងផ្សំ៖
-សាច់ត្រី 300ក្រាម កាត់ជាដុំល្មម តាមចំណង់ចំណូលចិត្ត
-គ្រឿងបុក80ក្រាម (គល់ស្លឹកគ្រៃ ក្រូចសើច5សន្លឹក រំដេង1ដុំតូច ខ្ជាយ 2មើម ខ្ទឹមស ខ្ទឹមក្រហម ម្ទេសក្រៀម កាពិ1ស្លាបព្រាបកាហ្វេ និងអំបិលបន្តិច បុកចូលគ្នា)
-ស៊ុត 1គ្រាប់
-ខ្ទិះដូង
-ស្លឹកក្រូចសើច ហាន់ជាសរសៃៗ ២ស្លាបព្រាបាយ
-ម្ទេសប្លោក ហាន់ល្អិតៗ
-ទឹកត្រី ១ស្លាបព្រាបាយ
-ស្ករ ២ស្លាបព្រាកាហ្វេ
-ប៊ីចេង1ស្លាបព្រាកាហ្វេ
-ក្បាលខ្ទិះឬខ្ទិះដូងដើម 150មីលីលីត្រ
-ម្សៅពោតឬម្សៅឆា 1ស្លាបព្រាកាហ្វេ
-ស្លឹកញ ឬស្លឹកខាត់ណា
-ស្លឹកចេក សម្រាប់ដាក់ហហ្មុក
✳️វិធីធ្វើ៖
១.បើដាក់ស្លឹកញ ត្រូវយកវាទៅហាន់ ហើយដាក់ស្រុះទឹកក្តៅ រួចស្រង់ដាក់ត្រាំទឹកកក ដើម្បីកាត់ជាតិល្វីង
២.យកចានធំល្មមដាក់គ្រឿងបុក គោះស៊ុតដាក់ចូល ច្របល់ចូលគ្នាឲ្យសព្វ រួចដាក់សាច់ត្រីចិញ្រ្ចាំ ច្របល់ចូលគ្នា ហើយដាក់ទឹកត្រី ស្ករ ប៊ីចេង ច្របល់ចូលគ្នា រួចដាក់ខ្ទិះដូង ស្លឹកក្រូចសើច និងសាច់ត្រីចូល ច្របល់ចូលគ្នាឲ្យសព្វល្អ
៣.រៀបចំស្លឹកចេក រួចដាក់ស្លឹកញ ចូល ហើយដួសគ្រឿងហហ្មុកដែលលាយហើយដាក់ចូលពីលើ ហើយយកទៅដាក់ចំហុយប្រហែល 20នាទី
៤.ធ្វើទឹកខ្ទិះ យកខ្ទះដាក់ខ្ទិះដើម និងម្សៅពោតចូល កូរចូលគ្នាឲ្យខាប់ល្មម ទុកមួយរំពុះ
៥.ពេលហហ្មុកឆ្អិនហើយ ស្រោចទឹកខ្ទិះ ដើម្បីបន្ថែមរសជាតិឲ្យកាន់តែឆ្ងាញ់ ហើយក៏អាចលម្អរបន្ថែមដាក់ស្លឹកក្រូចសើច និងម្ទេសប្លោកហាន់ ជាការស្រេច។

#ស៊ែរម្នាក់មួយផង #ស៊ែទុកធ្វើកុំអោយពិបាកគិត #អាម៉ុក #ម្ហូបឆ្ងាញ់ៗប្រចាំថ្ងៃ #ម្ហូបខ្មែរឆ្ងាញ់ៗ #របៀបធ្វើ #ម្ហូបខ្មែរ #ម្ហូបស្រុកស្រែ #ម្ហូបប្រចាំថ្ងៃ #ម្ហូបឆ្ងាញ់ៗ #ឆ្ងាញ់ជាប់ចិត្ត #ឆ្ងាញ់ #ចូលចិត្តណាស់ #ញាំ #ឆ្ងាញ់ខ្លាំងណាស់

ទេមិនពិតទេ 🥺
12/20/2024

ទេមិនពិតទេ 🥺

ចូលចិត្ត😋😋
12/20/2024

ចូលចិត្ត😋😋

គោអាំងទឹកម្រេច 🥩🍣😋😋
12/20/2024

គោអាំងទឹកម្រេច 🥩🍣😋😋

នំផ្លែអាយខ្មែរ ចូលចិត្តញាំ ឆ្ងាញ់ណាស់  😋😋  😋🤤     #ឆ្ងាញ់   #ឃ្លានណាស់  #ម្ហូបឆ្ងាញ់ៗ #ម្ហូបខ្មែរឆ្ងាញ់គ្រប់មុខ
12/20/2024

នំផ្លែអាយខ្មែរ ចូលចិត្តញាំ ឆ្ងាញ់ណាស់ 😋😋 😋🤤




#ឆ្ងាញ់

#ឃ្លានណាស់
#ម្ហូបឆ្ងាញ់ៗ
#ម្ហូបខ្មែរឆ្ងាញ់គ្រប់មុខ

សម្លប្រហើរ……😋😋
12/19/2024

សម្លប្រហើរ……😋😋

Address

7100 Alvern Street, 219
Los Angeles, CA
90045

Alerts

Be the first to know and let us send you an email when Srok Srae Foods posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Srok Srae Foods:

Videos

Share