KH Edusphere

KH Edusphere THANKS FOR FOLLOWING ME ចែករំលែកចំណេះដឹងផ្នែកសេដ្ឋកិច្ច ហិរញ្ញវត្ថុ ទស្សនៈវិជ្ជា បច្ចេកវិទ្យា និងចំណេះដឹងទូទៅពាក់ព័ន្ធការរីកចម្រើនវិស័យឌីជីថល។

អាហារូបករណ៍តិចណូ 🙏   #អាហារូបករណ៍ cr:  #សាលាតិចណូ
07/19/2024

អាហារូបករណ៍តិចណូ 🙏
#អាហារូបករណ៍
cr: #សាលាតិចណូ

📣📣ប្រហែលត្រូវមានសញ្ញាបត្រអនុបណ្ឌិតផង ហើយនិងបណ្ឌិតផង ទើបអាចដាក់ពាក្យសុំប្រឡង ក្លាយជាសេដ្ឋវិទូនៅធនាគារជាតិបានបងប្អូន 🥹  #ធ...
07/16/2024

📣📣ប្រហែលត្រូវមានសញ្ញាបត្រអនុបណ្ឌិតផង ហើយនិងបណ្ឌិតផង ទើបអាចដាក់ពាក្យសុំប្រឡង ក្លាយជាសេដ្ឋវិទូនៅធនាគារជាតិបានបងប្អូន 🥹 #ធនាគារជាតិនៃកម្ពុជា

📣លឿនៗ ឱកាសការងារនៅ អាជ្ញាធរអគ្គិសនីកម្ពុជា ចំនួន ៨នាក់។សិស្សដែលទើបជាប់បាក់ឌុប ក៏អាចដាក់ពាក្យប្រឡងចូលនៅនាយកដ្ឋានបុគ្គលិកប...
07/16/2024

📣លឿនៗ ឱកាសការងារនៅ អាជ្ញាធរអគ្គិសនីកម្ពុជា ចំនួន ៨នាក់។
សិស្សដែលទើបជាប់បាក់ឌុប ក៏អាចដាក់ពាក្យប្រឡងចូលនៅនាយកដ្ឋានបុគ្គលិកបានដែរ។
ទទួលពាក្យរហូតដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤
ទីតាំង៖ https://g.co/kgs/fJtTWNR

🌟កម្មវិធីអាហារូបករណ៍ AEON 1% Club Scholarship សម្រាប់និស្សិតឆ្នាំទី១ ដល់ ឆ្នាំទី៣ 🌟និស្សិតដែលជាប់ស្ថាពរនឹងទទួលបានប្រាក់ច...
07/04/2024

🌟កម្មវិធីអាហារូបករណ៍ AEON 1% Club Scholarship សម្រាប់និស្សិតឆ្នាំទី១ ដល់ ឆ្នាំទី៣
🌟និស្សិតដែលជាប់ស្ថាពរនឹងទទួលបានប្រាក់ចំនួន USD 1,300 ក្នុង១ឆ្នាំ
🌟ផុតកំណត់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤
🌟កន្លែងដាក់ពាក្យនៅ ការិយាល័យ IR បន្ទប់ 219A, Building A, RUPP - Royal University of Phnom Penh

E-Invoice Submission to Singapore Government Agencies via InvoiceNow Web System.Save other documents: https://t.me/kh_ed...
05/12/2024

E-Invoice Submission to Singapore Government Agencies via InvoiceNow Web System.
Save other documents: https://t.me/kh_edusphere/17

#នយោបាយកម្ពុជា #ឌីជីថលូបនីយកម្ម #សេដ្ឋកិច្ច #ហិរញ្ញវត្ថុ #គណនេយ្យ #វិក្កយបត្រ

ជាសៀវភៅល្អសម្រាប់អ្នកកម្រិតដំបូង និងមធ្យម ជាភាសាអង់គ្លេស។Save full pdf: https://t.me/kh_edusphere/14
04/27/2024

ជាសៀវភៅល្អសម្រាប់អ្នកកម្រិតដំបូង និងមធ្យម ជាភាសាអង់គ្លេស។

Save full pdf: https://t.me/kh_edusphere/14

ធនាគារជាតិនៃកម្ពុជា (NBC) សម្រេចបានសមិទ្ធិផលមួយដ៏ធំ គឺប្រព័ន្ធបាគង។ ប្រព័ន្ធបាគង ជាប្រព័ន្ធទូទាត់ប្រាក់លើទូរសព្ទដៃ ដែលអភ...
04/26/2024

ធនាគារជាតិនៃកម្ពុជា (NBC) សម្រេចបានសមិទ្ធិផលមួយដ៏ធំ គឺប្រព័ន្ធបាគង។ ប្រព័ន្ធបាគង ជាប្រព័ន្ធទូទាត់ប្រាក់លើទូរសព្ទដៃ ដែលអភិវឌ្ឍឡើងដោយប្រើប្រាស់បច្ចេកវិទ្យាប្លុកឆេន (Blockchain)។ ប្រព័ន្ធបាគង បានអនុញ្ញាតឱ្យធនាគារក្នុងស្រុកទាំងអស់ អាចធ្វើការទូទាត់ប្រាក់ ទទួលប្រាក់ និងផ្ទេរប្រាក់រវាងធនាគារ និងធនាគារ ឬគ្រឹះស្ថានហិរញ្ញវត្ថុ ដោយឆ្លងកាត់ប្រព័ន្ធបាគងបានយ៉ាងស្រួល មានសុវត្ថិភាព ចំណេញពេលវេលា និងមិនចំណាយលើថ្លៃសេវាធនាគារ។ ប្រព័ន្ធបាគង បានពង្រឹង និងពង្រីកបន្ថែមទៀត ជាមួយប្រទេសចិន ថៃ សឹង្ហបូរី... ដើម្បីជម្រុញ និងលើកទឹកចិត្តបន្ថែមដល់ប្រជាជនខ្មែរ អាចប្រើប្រាស់ប្រាក់រៀលបាននៅក្រៅប្រទេស ដោយពុំចាំបាច់ធ្វើការដោះដូររូបិយវត្ថុឡើយ។
អ្នកទាំងអស់គ្នា ក៏អាចស្វែងយល់បន្ថែមលើគម្រោងរបស់ប្រព័ន្ធបាគងនេះបាន តាមរយៈសៀវភៅ Next Generation Payment System

Save pdf file: https://t.me/kh_edusphere/13

#ធនាគារជាតិនៃកម្ពុជា
#នយោបាយកម្ពុជា #ឌីជីថលូបនីយកម្ម #សេដ្ឋកិច្ច #ហិរញ្ញវត្ថុ #គណនេយ្យ #វិក្កយបត្រ

តើសេដ្ឋកិច្ចសាធារណៈ និងហិរញ្ញវត្ថុសាធារណៈ ខុសគ្នាដូចម្ដេចខ្លះ?What is difference between public economics and public fin...
04/23/2024

តើសេដ្ឋកិច្ចសាធារណៈ និងហិរញ្ញវត្ថុសាធារណៈ ខុសគ្នាដូចម្ដេចខ្លះ?
What is difference between public economics and public finance?
សេដ្ឋកិច្ចសាធារណៈ និងហិរញ្ញវត្ថុសាធារណៈ គឺជាប់ទាក់ទងគ្នានៅក្នុងក្របខ័ណ្ឌទូទៅនៃសេដ្ឋកិច្ច។ សេដ្ឋកិច្ចសាធារណៈ និងហិរញ្ញវត្ថុសាធារណៈ ផ្តោតទៅលើទិដ្ឋភាពផ្សេងគ្នា របស់សកម្មភាពរដ្ឋាភិបាល និងឥទ្ធិពលដែលជះផលប៉ះពាល់ក្នុងសេដ្ឋកិច្ច។

- សេដ្ឋកិច្ចសាធារណៈ៖ គោលបំណងចម្បងនៃសេដ្ឋកិច្ចសាធារណៈគឺការសិក្សាពីគោលនយោបាយរបស់រដ្ឋាភិបាល ដើម្បីស្វែងយល់ពីផលវិបាកក្នុងសង្គមសេដ្ឋកិច្ច ហើយធ្វើការផ្តល់នូវអនុសាសន៍ទៅវិញ សម្រាប់កែលម្អ ឱ្យមានប្រសិទ្ធភាព និងសមធម៌នៃការប្រើប្រាស់គោលនយោបាយ
- ហិរញ្ញវត្ថុសាធារណៈ៖ គោលបំណងចម្បងនៃហិរញ្ញវត្ថុសាធារណៈគឺដើម្បីធានាថារដ្ឋាភិបាលមានប្រភពចំណូលប្រកបដោយនិរន្តរភាព ដើម្បីអាចបែងចែកធនធានទាំងនេះ​ សម្រាប់ទ្រទ្រង់ការ​ចំណាយរបស់រដ្ឋាភិបាល និងត្រូវរក្សាឱ្យបាននូវចំណូលសារពើពន្ធតាមផែនការ

- សេដ្ឋកិច្ចសាធារណៈ៖ មានភាពទូលំទូលាយសិក្សាអំពីសកម្មភាពរបស់រដ្ឋាភិបាល ដែលជះឥទ្ធិពលទៅលើទិដ្ឋភាពផ្សេងៗ នៃសេដ្ឋកិច្ច និងសង្គម ដូចជា ការប្រើប្រាស់គោលនយោបាយសារពើពន្ធ ការចំណាយរបស់រដ្ឋាភិបាល បទប្បញ្ញត្តិ និងការផ្គត់ផ្គង់ទំនិញសាធារណៈ (Public goods) ក៏ដូចជាផលវិបាកសេដ្ឋកិច្ច និងសង្គម ផងដែរ
- ហិរញ្ញវត្ថុសាធារណៈ៖ ជាផ្នែកមួយនៅក្នុងសេដ្ឋកិច្ច ដែលផ្តោតជាចម្បងលើផ្នែកចំណូលជាតិ។ ហិរញ្ញវត្ថុសាធារណៈទាក់ទងនឹងការប្រមូលចំណូលជាតិតាមរយៈរដ្ឋាភិបាល ដូចជាចំណូលសារពើពន្ធ ចំណូលមិនមែនសារពើពន្ធ កម្ចីពីបរទេស និងការបែងចែកមូលនិធិទាំងនេះ ដើម្បីទ្រទ្រង់លើការចំណាយសាធារណៈ ឬហៅថាចំណាយរដ្ឋាភិបាល

- សេដ្ឋកិច្ចសាធារណៈ៖ ផ្តោតលើការវិភាគពីផលប៉ះពាល់ទូទៅ នៃការអនុវត្តគោលនយោបាយ និងវិភាគលើការអន្តរាគមន៍របស់រដ្ឋាភិបាល ក្នុងការចាត់ចែងធនធាន ការបែងចែកប្រាក់ចំណូល និងសុខុមាលភាពសង្គម។ វាពិនិត្យទាំងផលវិជ្ជមាន និងអវិជ្ជមាន ផ្នែកចំណូល និងចំណាយរបស់រដ្ឋាភិបាល
- ហិរញ្ញវត្ថុសាធារណៈ៖ ផ្តោតលើការបង្កើនចំណូលជាតិ ការអនុវត្តគោលនយោបាយសារពើពន្ធ និងការគ្រប់គ្រងថវិការបស់រដ្ឋាភិបាល។ ហិរញ្ញវត្ថុសាធារណៈ ត្រូវធានា និងយកចិត្តទុកដាក់ខ្ពស់លើការប្រើប្រាស់ហិរញ្ញវត្ថុ និងការចំណាយរបស់រដ្ឋាភិបាល ដោយអាចឆ្លើយតបបាន និងមានស្ថេរភាពពីផ្នែកសារពើពន្ធ

- សេដ្ឋកិច្ចសាធារណៈ៖ គ្របដណ្តប់ជាច្រើនផ្នែក រួមទាំងការសិក្សាពី Externalities, Public goods, Market failures, Public choice theory, សុខុមាលសេដ្ឋកិច្ច និងវិភាគពីគោលនយោបាយ និងបទប្បញ្ញត្តិរបស់រដ្ឋាភិបាល។ វាក៏សិក្សាផងដែរ លើអាកប្បកិរិយារបស់អ្នកបង្កើតគោលនយោបាយ
- ហិរញ្ញវត្ថុសាធារណៈ៖ ហិរញ្ញវត្ថុសាធារណៈភាគច្រើនទាក់ទងនឹងទ្រឹស្តី និងការអនុវត្តការកៀគរចំណូលជាតិ ការចំណាយរបស់រដ្ឋាភិបាល ការរៀបចំថវិកា និងការគ្រប់គ្រងបំណុល។ វាក៏រួមបញ្ចូលផងដែរ ការសម្របសម្រួល សហការគ្នារវាងគោលនយោបាយសារពើពន្ធ និងគោលនយោបាយរូបិយវត្ថុក្នុងក្របខ័ណ្ឌម៉ាក្រូសេដ្ឋកិច្ច។

#កម្ពុជា #សេដ្ឋកិច្ច #ហិរញ្ញវត្ថុ #សេចក្ដីជូនដំណឹង #ចំណេះដឹងទូទៅ #គោលនយោបាយ #ពន្ធដារ #ចំណូល #ចំណាយ #រាជរដ្ឋាភិបាល

04/23/2024

[បាឋកថាស្តីពី «ការអភិវឌ្ឍគោលនយោបាយពាណិជ្ជកម្ម និងសេដ្ឋកិច្ចនៅកម្ពុជា៖ តថភាពប្រវត្តិសាស្ត្រ និងទស្សនវិស័យនាពេលអនាគត»]

ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ប្រធានគណៈកម្មាធិការផ្តល់យោបល់លើគោលនយោបាយពាណិជ្ជកម្ម (គ.ផ.គ.ព.) និងជាអនុប្រធានទី១ គណៈកម្មាធិការដឹកនាំកំណែទម្រង់ច្បាប់ (គ.ក.ច) នឹងអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសផ្តល់បទបាឋកថាស្តីពី «ការអភិវឌ្ឍគោលនយោបាយពាណិជ្ជកម្ម និងសេដ្ឋកិច្ចនៅកម្ពុជា៖ តថភាពប្រវត្តិសាស្ត្រ និងទស្សនវិស័យនាពេលអនាគត» ។

កាលបរិច្ឆេទ ៖ ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤
ពេលវេលា ៖ ម៉ោង១៤:០០ ដល់ម៉ោង១៧:០០
ទីកន្លែង ៖ សាលអង្គរ-គីហ្សូណា នៃមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC)

ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី និងសធារណៈជនទាំងអស់ ដែលមានចំណាប់អារម្មណ៍ចូលរួមក្នុងកម្មវិធីបាឋកថានេះ អាចធ្វើការចុះឈ្មោះតាមរយៈតំណរភ្ជាប់ ឬ QR Code ដូចមានគោរពជូន។

[Public Lecture on "Trade and Economic Policy Development in Cambodia: Historical Perspectives and Future Prospects"]

H.E. Prof. Bundit Sapheacha Dr. SOK Siphana, Senior Minister in charge of Special Missions, Chairman of the Trade Policy Advisory Board (TPAB), and 1st Vice-Chairman of the Council of Legal Reform, will deliver a Public Lecture on "Trade and Economic Policy Development in Cambodia: Historical Perspectives and Future Prospects".

Date: Wednesday, April 24, 2024
Time: 2:00PM to 5:00PM
Venue: Angkor-Kizuna Hall of the Cambodia-Japan Cooperation Center (CJCC)

Registration via: https://forms.gle/Nc8zLD5pAhvr5Q3GA

ឯកសារបទបង្ហាញរបស់អគ្គនាយកដ្ឋានចំណូល នៃក្រសួងហិរញ្ញវត្ថុ ប្រទេសថៃ ស្ដីពីដំណើរការ និងនីតិវិធីចំពោះវិក្កយបត្រអេឡិចត្រូនិក ​...
04/19/2024

ឯកសារបទបង្ហាញរបស់អគ្គនាយកដ្ឋានចំណូល នៃក្រសួងហិរញ្ញវត្ថុ ប្រទេសថៃ ស្ដីពីដំណើរការ និងនីតិវិធីចំពោះវិក្កយបត្រអេឡិចត្រូនិក ​(e-Invoice / e-Receipt) ដែលប្រទេសថៃបានអនុវត្តក្នុងឆ្នាំ 2017 កន្លងមក។
Save pdf file (182 Pages): https://t.me/kh_edusphere/12
Source from Samno BUN

#នយោបាយកម្ពុជា #ឌីជីថលូបនីយកម្ម #សេដ្ឋកិច្ច #ហិរញ្ញវត្ថុ #គណនេយ្យ #វិក្កយបត្រ

តើប្រជាពលរដ្ឋមានសិទ្ធិ កាតព្វកិច្ចអ្វីខ្លះ និងចាំបាច់ឬទេក្នុងការឈ្វេងយល់ពីប្រព័ន្ធពន្ធនៅកម្ពុជា?ច្បាប់ស្ដីពីសារពើពន្ធ(ថ្...
04/12/2024

តើប្រជាពលរដ្ឋមានសិទ្ធិ កាតព្វកិច្ចអ្វីខ្លះ និងចាំបាច់ឬទេក្នុងការឈ្វេងយល់ពីប្រព័ន្ធពន្ធនៅកម្ពុជា?
ច្បាប់ស្ដីពីសារពើពន្ធ(ថ្មី) ប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៥២៣/០០៤ ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ ដែលច្បាប់ថ្មីនេះបានធ្វើឱ្យមានភាពប្រទាក់ក្រឡាគ្នា និងសមស្របតាមប្រព័ន្ធយុត្តិធម៌កម្ពុជា ក៏ដូចជាធ្វើឱ្យប្រសើរឡើងតាមសម័យឌីជីថល។
ច្បាប់ស្ដីពីសារពើពន្ធថ្មីនេះ មានរហូតដល់ ៨៤ទំព័រ រៀបរាប់ប្រភេទពន្ធអាករក្នុងដែនដីកម្ពុជា សិទ្ធិ កាតព្វកិច្ច របស់ប្រជាពលរដ្ឋ (អ្នកជាប់ពន្ធ) សិទ្ធិអំណាចរបស់រដ្ឋបាលសារពើពន្ធ ទណ្ឌកម្មរដ្ឋបាល និងទណ្ឌកម្មព្រហ្មទណ្ឌ។ល។
Save pdf file: https://t.me/kh_edusphere/10

#សេដ្ឋកិច្ច #នយោបាយកម្ពុជា #ពន្ធដារ #ហិរញ្ញវត្ថុ #គណនេយ្យ #គោលនយោបាយ

ម៉ូឌែលសេដ្ឋកិច្ច (Economics model) របស់អតីតនាយករដ្ឋមន្រ្តីជប៉ុន អាបេ ដែលបានធ្វើឱ្យសេដ្ឋកិច្ចប្រទេសជប៉ុនរស់ឡើងវិញពីវិបត្ត...
04/09/2024

ម៉ូឌែលសេដ្ឋកិច្ច (Economics model) របស់អតីតនាយករដ្ឋមន្រ្តីជប៉ុន អាបេ ដែលបានធ្វើឱ្យសេដ្ឋកិច្ចប្រទេសជប៉ុនរស់ឡើងវិញពីវិបត្តិសេដ្ឋកិច្ចជាង ២ទសវត្ស (បរិតផរណាលើវិស័យអចលទ្រព្យ បំណុលសាធារណៈ នីកម្មភាព និងកំណើនមនុស្សចាស់...)
Save pdf file: https://t.me/kh_edusphere/5
#កម្ពុជា #សេដ្ឋកិច្ច #ហិរញ្ញវត្ថុ #បំណុល​ #អតិផរណា #បរិតផរណា #គោលនយោបាយ

 #អ្វីជាវិក្កយបត្រអេឡិចត្រូនិក? What is e-Invoice?វាសំដៅដល់វិក្កយបត្រដែលត្រូវបានបង្កើតឡើងជាទម្រង់ឌីជីថល និងត្រូវបានបញ្ចូ...
04/05/2024

#អ្វីជាវិក្កយបត្រអេឡិចត្រូនិក? What is e-Invoice?
វាសំដៅដល់វិក្កយបត្រដែលត្រូវបានបង្កើតឡើងជាទម្រង់ឌីជីថល និងត្រូវបានបញ្ចូលទៅមកតាមប្រព័ន្ធអេឡិចត្រូនិក ជំនួសការប្រើប្រាស់ក្រដាស។
សម្រាប់ប្រទេសអភិវឌ្ឍន៍ ឬប្រទេសដែលមានបច្ចេកវិទ្យាជឿនលឿន ​e-Invoice / e-Receipt វាពុំមានជារឿងថ្មីនោះទេមកដល់ពេលនេះ។ ផ្នែកតាមគេហទំព័រ SNI Technology មានប្រទេសជាច្រើនណាស់រួមទាំងប្រទេសជិតខាងកម្ពុជាផងដែរ បានចាប់យក និងទទួលស្គាល់វិក្កយបត្រអេឡិចត្រូនិកក្នុងទម្រង់ជាឌីជីថល ដោយឡែកនៅកម្ពុជាហាក់ដូចជាដើរយឺតបន្តិច ប៉ុន្តែក្នុងគោលនយោបាយសេដ្ឋកិច្ចឌីជីថលនៅឆ្នាំ2035 នឹងអាចសម្រេចបានតាមផែនការ រួមទាំងដាក់ឱ្យដំណើរការ e-Invoice ផងដែរ។
ការបង្កើតវិក្កយបត្រជាទម្រង់ឌីជីថល មិនមែនគ្រាន់តែបង្កើតឡើងក្នុងទម្រង់ជា pdf, word, xml, ... នោះទេ គឺត្រូវមានភាគីជាច្រើនចូលរួម និងមានច្បាប់ទទួលស្គាល់ បូកផ្សំការរក្សាទុកព័ត៌មានវិក្កយបត្រឌីជីថលដោយប្រើប្រាស់បច្ចេកវិទ្យាទំនើប ដូចជាប្លុកឆេន (Blockchain) ជាដើម។
ដ្រាក្រាមខាងក្រោមនេះ បង្ហាញពីជំហាននៃបច្ចេកវិទ្យាក្នុងដំណើរការ បង្កើតវិក្កយបត្រឌីជីថល ដោយឆ្លងកាត់ស្ថាប័នពាក់ព័ន្ធ រួមមានអង្គភាពពន្ធដារ សហគ្រាស និងក្រុមហ៊ុន...៕
បញ្ជាក់ថា៖ ដំណើរការខាងក្រោមនេះពុំមែនប្រើប្រាស់បច្ចេកវិទ្យាប្លុកឆេនទេ គឺជាដំណើរការបង្កើតវិក្កយបត្រឌីជីថលដោយរួមបញ្ចូលគ្នានូវ Structured Data Formats + Electronic Signature + Certificate Authority
#សេដ្ឋកិច្ច

តើកត្ដាអ្វីធ្វើឱ្យតម្លៃមាសនៅលើទីផ្សារមានការកើនឡើង ឬធ្លាក់ចុះ?  ហេតុអ្វីបានជាតម្លៃមាសមាននិន្នាការផ្ទុយពីប្រាក់ដុល្លារអាមេ...
04/01/2024

តើកត្ដាអ្វីធ្វើឱ្យតម្លៃមាសនៅលើទីផ្សារមានការកើនឡើង ឬធ្លាក់ចុះ? ហេតុអ្វីបានជាតម្លៃមាសមាននិន្នាការផ្ទុយពីប្រាក់ដុល្លារអាមេរិក?
បើនិយាយពីទីផ្សារមាសនៅកម្ពុជា យើងអាចកំណត់បានថា មានកត្កាច្រើនដែលធ្វើឱ្យតម្លៃមាសប្រែប្រួល ដូចជា កត្ដាគោលនយោបាយរូបិយវត្ថុ, តម្រូវការ និងការផ្គត់ផ្គង់... ពិសេសប្រាក់ដុល្លារអាមេរិក។
តើអ្នកបានកត់សម្គាល់ដែរឬទេ តម្លៃមាស មាននិន្នាការដើរផ្ទុយពីប្រាក់ដុល្លារអាមេរិក ដោយហេតុផលថា សម្រាប់ប្រទេសដែលជាប្រទេសដុល្លារូបនីយកម្ម គឺរងផលប៉ះពាល់ខ្លាំង នៅពេលដែលសហរដ្ឋអាមេរិក អនុវត្តន៍គោលនយោបាយរូបិយវត្ថុរឹតបន្តឹង ឬបន្ធូរបន្ថយ ទៅលើអត្រាការប្រាក់ធនាគារកណ្ដាលអាមេរិក។ ប្រសិនបើសហរដ្ឋអាមេរិកចង់ឱ្យរូបិយវត្ថុរបស់ខ្លួនហូរចូលប្រទេសវិញគឺ៖
- គ្រាន់តែដំឡើងអត្រាការប្រាក់ ដែលធ្វើឱ្យធនាគារពាណិជ្ជបង្ខំចិត្តដំឡើងអត្រាការប្រាក់បន្ត (ដូចថ្មីៗនេះ មានធនាគារមួយចំនួននៅកម្ពុជាដំឡើងអត្រាការប្រាក់ប្រហែល 0.5% លើអតិថិជនដែលកំពុងតែប្រើប្រាស់កម្ចី ពុំមែនកម្ចីថ្មីនោះទេ) កត្តានេះ នឹងធ្វើឱ្យអតិថិជនត្រូវបង់បន្ថែមនូវការប្រាក់ច្រើនជាងមុន។
- ធ្វើការផ្គត់ផ្គង់មាស ដើម្បីបង្កើតតម្រូវទីផ្សារ កត្តានេះបានធ្វើឱ្យចំនួនមាសកើនឡើងលើទីផ្សារច្រើនលើសលប់ ជាលទ្ធផលប្រជាជននឹងនាំគ្នាទិញមាសទុក ព្រោះថាចំនួនប្រាក់ដុល្លារដដែល អាចទិញមាសបានបរិមាណច្រើនជាងមុន។
សរុបមក សហរដ្ឋអាមេរិកប្រើប្រាស់តែឧបករណ៍ទាំងពីរ ក៏អាចធ្វើឱ្យសេដ្ឋកិច្ចពិភពលោកក្រឡាប់ចាក់បានដែរ។ ដូចអ្នកទាំងអស់គ្នាបានឃើញ ដើមឆ្នាំ២០២៤ នេះ ប្រាក់ដុល្លារអាមេរិកកំពុងធ្លាក់ចុះ មានន័យថា សហរដ្ឋអាមេរិកកំពុងបញ្ចេញប្រាក់របស់ខ្លួនឡើងវិញ ដោយបន្ថយអត្រាការប្រាក់នៅធនាគារកណ្ដាលរបស់ខ្លួន និងទទួលទិញមាសចូលឃ្លាំងវិញនូវតម្លៃខ្ពស់។
#សេដ្ឋកិច្ច #មាស #ដុល្លារ

វិទ្យាសាស្ត្រស្ត្រនយោបាយជាអ្វី?វិទ្យាសាស្ត្រនយោបាយ គឺសំដៅសិក្សាលើមុខវិជ្ជា វិទ្យាសាស្ត្រ។គេអាចចាត់ទុកថាជាអ្នកវិទ្យសាស្ត្...
03/31/2024

វិទ្យាសាស្ត្រស្ត្រនយោបាយជាអ្វី?
វិទ្យាសាស្ត្រនយោបាយ គឺសំដៅសិក្សាលើមុខវិជ្ជា វិទ្យាសាស្ត្រ។
គេអាចចាត់ទុកថាជាអ្នកវិទ្យសាស្ត្រនយោបាយបាន លុះត្រាតែ មានធាតុផ្សំសំខាន់គឺ៖
• វិធីសាស្ត្រសិក្សា មានឧបករណ៍សិក្សាច្បាស់លាស់
• កម្មវត្ថសិក្សា ត្រូវពិនិត្យ និងវិភាគ
• ជំហរ មានភាពច្បាស់លាស់។
ចំណាត់ថ្នាក់នៃកម្មវត្ថុនយោបាយ ចែកចេញជា ២គឺ៖
• ផ្ទាល់៖ គេនិយាយពីអំណាច ច្បាប់ និងរចនាសម្ព័ន្ធនយោបាយនៃការដឹកនាំ
• ប្រយោល៖ សំដៅមុខវិជ្ជាវិទ្យាសាស្ត្រ សង្គម និងនយោបាយ

ពាក្យ “សិល្បៈ មានន័យថា ជាការសំដែងធ្វើឱ្យគេរំភើប រំជួលចិត្ត... ក្នុងគោលអូសទាញ វាយប្រហារ ធ្វើសង្គ្រាម និងមានចរិតលក្ខណៈជាអ្នកដឹកនាំជាអ្នកនយោបាយ នៅក្នុង បណ្ដុំនៃទស្សនិកជន។
ប៉ុន្តែ អ្នកនយោបាយ និងអ្នកវិទ្យសាស្ត្រនយោបាយត្រូវដើរទន្ទឹមគ្នា។
Save pdf file: https://t.me/kh_edusphere/7
#នយោបាយកម្ពុជា

សង្ខេបឱ្យខ្លី និស្សិតដែលកំពុងសិក្សាជំនាញឌីជីថល (Digital) ក្នុងឆ្នាំ២០២១-២០២២ មានត្រឹមតែ ១០% ប្រហែល ២០០ ពាន់នាក់។ តម្រូវក...
03/30/2024

សង្ខេបឱ្យខ្លី និស្សិតដែលកំពុងសិក្សាជំនាញឌីជីថល (Digital) ក្នុងឆ្នាំ២០២១-២០២២ មានត្រឹមតែ ១០% ប្រហែល ២០០ ពាន់នាក់។
តម្រូវការទីផ្សារកង្វះជំនាញនេះ ៣០%-៤០% ក្នុង១ឆ្នាំ។
Save pdf file: https://t.me/kh_edusphere/11
#សេដ្ឋកិច្ច

 #ទ្រឹស្ដីម៉ូឌែល          លោក ម៉ារស្សោល កើតឆ្នាំ 1842 នៅតំបន់ Bermondsey ជាយទីក្រុងឡុង។ លោកជាសេដ្ឋវិទូទី ១ ដែលបានបង្កើតម...
02/25/2024

#ទ្រឹស្ដីម៉ូឌែល
លោក ម៉ារស្សោល កើតឆ្នាំ 1842 នៅតំបន់ Bermondsey ជាយទីក្រុងឡុង។ លោកជាសេដ្ឋវិទូទី ១ ដែលបានបង្កើតមុខវិជ្ជាសេដ្ឋកិច្ច និងបានបង្កើតខ្សែកោងនៃច្បាប់ផ្គត់ផ្គង់ និងតម្រូវការ ក្នុងការវិភាគសេដ្ឋកិច្ច និងបានបង្កើត Elasticity & Power Purchasing Parity។
ច្បាប់លើការផ្គត់ផ្គង់ និង តម្រូវការ
- នៅពេលខ្សែកោងផ្គត់ផ្គងដែលរំកិលទៅលើ បង្ហាញថា ថ្លៃកើនឡើង, សហគ្រាសនឹងបង្កើនផលិតផលបន្ថែម។
- ខ្សែកោងតម្រូវការដែលរំកិលចុះក្រោម បង្ហាញថា ថ្លៃធ្លាក់ចុះ, អ្នកប្រើប្រាស់ នឹងទិញទំនិញ ក្នុងបរិមាណច្រើនជាងមុន។
ផ្អែកតាមច្បាប់ការផ្គត់ផ្គង និង ច្បាប់តម្រូវការ ដែលបានកំណត់ទៅលើថ្លៃទំនិញនីមួយៗ និង បរិមាណទំនិញនីមួយៗ ដូចន្នេះទីផ្សារអាចកំណត់បាននូវផលិតផលដែលត្រូវផលិត ។
ចំពោះការប្រកួតប្រជែង លោកបានបញ្ជាក់ថា វានឹងជំរុញថ្លៃជាក់ស្តែង ឱ្យខិតទៅរកថ្លៃសមតា។
- ប្រសិនថ្លៃត្រូវបានកំណត់លើចំណុចសមតា សហគ្រាសនឹងមិនមានលទ្ធភាពលក់អ្វីដែលពួកគេបានផលិត ហើយទំនិញនឹងសល់ក្នុងឃ្លាំង ដែលជាសញ្ញាឱ្យសហគ្រាស អនុវត្តកម្មវិធីបញ្ចុះថ្លៃ ហើយត្រូវកាត់បន្ថយផលិតកម្ម។
- ប្រសិនថ្លៃត្រូវបានកំណត់ទាបជាង ចំណុចសមតា នោះទីផ្សារនឹងមានអតុល្យភាពរវាងការផ្គត់ផ្គង់ និង តម្រូវការ ដែលធ្វើឱ្យទំនិញត្រូវលក់អស់ ហើយសហគ្រាស នឹងបង្កើនថ្លៃទំនិញ និង បង្កើនផលិតកម្ម។
ចំពោះ Elasticity ជាទំនាក់ទំនងរវាងហេតុ និង ផល។
- ប្រសិនបើ ហេតុ មួយចំនួនបង្កើតឱ្យមាន ផល ប៉ះពាល់ខ្លាំង ដែលទំនាក់ទំនងនោះ ហៅថា មានភាពលូត ។
- ប្រសិនបើ ហេតុ បង្កឱ្យមាន ផល ប៉ះពាល់តិចតួច ដែលទំនាក់ទំនង នោះ ហៅថា មានភាពរួញ (Inelasticity)។
លោក បានបង្កើតរូបមន្ត គណិតវិទ្យា ដើម្បីវាស់វែង Elasticity ឬ Inelasticity នៃទំនាក់ទំនងសេដ្ឋកិច្ច។ លោកបានអនុវត្ត Price elasticity ជាមួយ ទំនាក់ទំនងការផ្គត់ផ្គង់។ ភាពរួញលូតនៃការផ្គត់ផ្គង បានវាស់វែងបរិមាណបន្ថែមដែល សហគ្រាសត្រូវផលិត ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលថ្លៃ និង ពេលវេលាកំណត់ ។
លោកបានប្រើប្រាស់សមភាពអំណាចទិញ (Power Purchasing Parity-PPP) ដើម្បីពន្យល់កត្តាកំណត់លើអត្រាប្ដូរប្រាក់រវាងរូបិយប័ណ្ណប្រទេសពីរផ្សេងគ្នា។ ប្រសិនប្រៀបធៀបថ្លៃដើមទំនិញពីប្រទេសមួយទៅប្រទេសមួយ គេអាចទទួលបានការវាស់វែង ដែលពាក់ព័ន្ធគ្នារវាងរូបិយប័ណ្ណពីរផ្សេងគ្នា។
ឧទាហរណ៍ថា Sandwich មួយដុំនៅអាមេរិក មានតម្លៃ 1ដុល្លារ ហើយនៅវៀតណាមមានតម្លៃ 10.000 ដុង។ ប្រសិនបើតម្លៃ Sandwich នៅអាមេរិកធ្លាក់ចុះ នោះវៀតណាមនឹងនាំគ្នាទិញប្រាក់ដុល្លារ ដើម្បីទុកទិញ Sandwich ដែលអាចទិញបានបរិមាណច្រើនជាងមុន តែប្រសិនបើលុយដុងធ្លាក់ចុះគឺផ្ទុយទៅវិញ, ដែលឆ្ពោះទៅរក PPP។
ចំពោះដំណោះស្រាយភាពក្រីក្រ ម៉ារស្សោលបានផ្ដោតការយកចិត្តទុកដាក់ទៅលើវិស័យអប់រំ។ លោក អះអាងថា ពលករម្នាក់ៗ តែងខ្វះខាតជំនាញក្នុងទីផ្សារពលកម្ម ធ្វើឱ្យពួកគេទទួលបានអត្រាប្រាក់ឈ្នួលទាប, ចុះខ្សោយសុខភាព, ការអប់រំ, នឹងនាំទៅដល់ផលិតភាពទាប, អត្រាប្រាក់ឈ្នួលទាប មិនអាចផ្គត់ផ្គង់ជីវភាពក្រុមគ្រួសារ ។
ភាពក្រីក្របានបន្តពីជំនាន់មួយទៅជំនាន់មួយ, មិនមានអ្វីអាចជួយស្ដារ វដ្ដនៃភាព ក្រីក្របានទេ (Cycle of poverty)។

Address

Flatwoods, KY

Website

Alerts

Be the first to know and let us send you an email when KH Edusphere posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to KH Edusphere:

Share


Other Flatwoods media companies

Show All