Khlei Khloem Daily & TV News

Khlei Khloem Daily & TV News ព័ត៌មានខ្លីៗងាយៗ

01/10/2025

កូនត្រីចម្រុះជិតបីម៉ឺនក្បាលត្រូវបានព្រលែងចូលអាងស្តុបទឹកធំជាងគេ«អូរតេធិបតី»នៅខេត្តមណ្ឌលគិរី

ប្រភពព័ត៌មាន មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី

Landscape of northeastern Cambodia
01/10/2025

Landscape of northeastern Cambodia


01/10/2025

Crocodile farm for skin

01/09/2025

សូមកុំយកបន្លែនាំចូលលក់បន្លំថាដាំនៅមណ្ឌលគិរី

01/08/2025

ប្រជាពលរដ្ឋ៨០%ក្នុងខេត្តកំពុងពឹងផ្អែកលើវិស័យកសិកម្ម

01/08/2025

របាំប្រពៃណីជនជាតិដើមភាគតិចសម្តែងអបអរសាទរក្នុងទិវាជ័យជម្នះ៧មករា

(វីដេអូមន្ទីរព័ត៌មានខេត្តមណ្ឌលគិរី)

01/08/2025

គ្រឿងដង្វាយសំខាន់ៗសម្រាប់ប្រពៃណីពិធីសែនផ្នូររបស់បងប្អូនជនជាតិដើមភាគតិចព្នង

ផលិតផលបន្លែ និងគ្រាប់ធញ្ញជាតិរបស់ខេត្តមណ្ឌលគិរី ដែលបានបម្រើដល់សេចក្តីត្រូវការប្រចាំថ្ងៃរបស់អ្នកបរិភោគ (តែត្រូវប្រុងប្រយ័...
01/08/2025

ផលិតផលបន្លែ និងគ្រាប់ធញ្ញជាតិរបស់ខេត្តមណ្ឌលគិរី ដែលបានបម្រើដល់សេចក្តីត្រូវការប្រចាំថ្ងៃរបស់អ្នកបរិភោគ (តែត្រូវប្រុងប្រយ័ត្នចំពោះអ្នកលក់ខិលខូចដែលយកបន្លែនាំចូលបន្លំថាបន្លែដាំនៅខេត្តមណ្ឌលគិរី)

លោក ហៀក សុផាន អភិបាលក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បានចុះពិនិត្យផ្លូវបេតុងថ្មីទើបស្ថាបនារួច នាព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ...
01/06/2025

លោក ហៀក សុផាន អភិបាលក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បានចុះពិនិត្យផ្លូវបេតុងថ្មីទើបស្ថាបនារួច នាព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៥ ដោយមានការចូលរួមពីលោក សេន ប៉េងសែ អភិបាលរងក្រុងសែនមនោរម្យ លោកនាយករដ្ឋបាលសាលាក្រុង លោក គុជ ម៉េងធូ ចៅសង្កាត់ស្ពានមានជ័យ និងមន្ត្រីរាជការជាច្រើនរូប។
លោកអភិបាលក្រុងសែនមនោរម្យ បានណែនាំដល់អាជ្ញាធរសង្កាត់ ត្រូវយកចិត្តទុកដាក់បញ្ហាអនាម័យសាធារណៈ ជាពិសេសត្រូវចុះអប់រំណែនាំដល់ម្ចាស់ផ្ទះដែលជួលដល់ជនបរទេសបើកអាជីវកម្មរកស៊ីក្នុងក្រុង ត្រូវរៀបចំស្លាកយីហោឲ្យបានត្រឹមត្រូវ មានអក្សជាតិធំៗច្បាស់ៗជាងអក្សបរទេស។

លោក ហៀក សុផាន អភិបាលក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវយកចិត្តកាប់ឆ្ការព្រៃ និងសម្អាត...
01/06/2025

លោក ហៀក សុផាន អភិបាលក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវយកចិត្តកាប់ឆ្ការព្រៃ និងសម្អាតជុំវិញផ្ទះ ព្រោះរដូវនេះមានភាពរាំងស្ងួត និងខ្យល់បោកបក់រាល់ថ្ងៃ ដែលអាចបង្កគ្រោះថ្នាក់ជាយថាហេតុដែលបណ្តាលមកពីភ្លើងឆេះព្រៃជាដើម។ហើយម៉្យាងវិញទៀតកុំនាំគ្នាដុតព្រៃឬស្មៅងាប់ដែលវាអាចរាលដាល់ដល់លំនៅឋាន ឬឆេះដល់ទ្រព្យសម្បត្តិនានារបស់អ្នកភូមិ។

មន្ត្រីជំនាញកម្ទេចឡធ្យូងចំនួន៤ឡ និងរុះរើខ្ទមចំនួន ២ខ្ទម កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ មន្រ្តីការិយាល័យដែនជម្រកសត្វព្រៃស្...
01/06/2025

មន្ត្រីជំនាញកម្ទេចឡធ្យូងចំនួន៤ឡ និងរុះរើខ្ទមចំនួន ២ខ្ទម

កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ មន្រ្តីការិយាល័យដែនជម្រកសត្វព្រៃស្រែពក-ណាមលៀរ សហការជាមួយអាជ្ញាធរឃុំសុខសាន្ត បានចុះល្បាតរុះរើឡធ្យូង និងខ្ទម នៅចំណុចជាប់អូរច្បារ ស្ថិតក្នុងភូមិសុខសាន្ត ឃុំសុខសាន្ត ស្រុកកោះញែក ខេត្តមណ្ឌលគីរី បានកម្ទេចឡរធ្យូងចំនួន០៤ឡ នឹងរុះរើខ្ទមចំនួន០២ខ្ទម៕

01/06/2025

ករណីអគ្គីភ័យឆេះផ្ទះប្រជាពលរដ្ឋ, អាជ្ញាធរក្រុងសែនមនោរម្យនាំយកជំនួយផ្តល់ជូនគ្រួសាររងគ្រោះ

01/05/2025

ផ្លូវតាមក្រវាត់ព្រំដែនកម្ពុជា-វៀតណាមក្នុងភូមិសាស្រ្តខេត្តមណ្ឌលគិរី

01/03/2025

ឆ្នាំ២០២៥ប្រជាជនកម្ពុជានឹងមានចំណូលឡើងជិតដល់ ៣០០០ដុល្លារក្នុងមួយឆ្នាំ

(ប្រភពអត្ថបទព័ត៌មាន កោះសន្តិភាព)

ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាព្រហ្មទណ្ឌ​ និងកម្លាំងអធិការដ្ឋាននគរបាលស្រុ...
01/03/2025

ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាព្រហ្មទណ្ឌ​ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ចុះដល់កន្លែងកើតហេតុភ្លាមៗ ដោយស្រាវជ្រាវ រហូតឃាត់ខ្លួនជនសង្ស័យបាន ៦នាក់ និងដកហូតវត្ថុតាងមួយចំនួន
ខេត្តព្រះសីហនុ ៖ នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង០៣និង២៦នាទីទៀបភ្លឺ នៅចំណុចរង្វង់មូលព្រះថោង ស្ថិតនៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណីក្មេងទំនើង ១ក្រុម មានគ្នា០៩នាក់ ជិះម៉ូតូ១គ្រឿង និងបេីករថយន្ដ១គ្រឿងបានវាយ និងកាប់លើក្រុមជនរងគ្រោះចំនួន ៥នាក់ ម៉ូតូ២គ្រឿង បណ្តាលឱ្យរងរបួសមនុស្ស២នាក់(ស្រាល) និងខូចម៉ូតូ១គ្រឿង រួចក៏គេចខ្លួនចេញពីកន្លែងកើតហេតុ ។
ជនសង្ស័យមានឈ្មោះ ៖
១-ឈ្មោះ ហម ភៃ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងភ្លើង(កាន់ដែកបន្ទះ) ។
២-ឈ្មោះ នាយ វីថៃ ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរ ជាងភ្លើង(កាន់ដែកបន្ទះ) ។
៣-ឈ្មោះ នី វុទ្ធី ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ ជាងភ្លើង(កាន់ដែកបន្ទះ) ។
៤-ឈ្មោះ ធុ យុទ្ធីភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ ជាងភ្លើង(កាន់ដែកបន្ទះ) ។
៥-ឈ្មោះ ហម នៃ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ ជាងភ្លើង(កាន់ពូថៅ) ។
៦-ឈ្មោះ ផា ម៉ាប់ភេទប្រុសអាយុ១៨ឆ្នាំ មុខរបរ ជាងភ្លើង(អ្នកបើករថយន្ត) ។
ដោយឡែកឈ្មោះ ហុីង ភេទប្រុស អាយុប្រហែល១៩ឆ្នាំ មុខរបរជាងភ្លើង និង០២នាក់ទៀតពុំស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួន ។

ជនសង្ស័យទាំង០៩នាក់ខាងលើ ស្នាក់នៅ ភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

វត្ថុតាងចាប់យកបានរួមមាន ៖
-ពូថៅចំនួន០១ដើម
-ដែកបន្ទះចំនួន០៥បន្ទះ
-ទូរស័ព្ទចំនួន០៣គ្រឿង
-ម៉ូតូ១គ្រឿង
-រថយន្ត០១គ្រឿង ។

មូលហេតុ ៖ ផ្ដើមចេញពីគ្រោះថ្នាក់ចរាចរណ៍ ដោយក្រុមជនសង្ស័យជិះម៉ូតូបុកប៉ះគ្នាជាមួយជនរងគ្រោះនៅចំណុចជិតកាហ្វេប្រោន សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ រួចជនសង្ស័យក៍ជិះរត់គេច ហើយជនរងគ្រោះជិះម៉ូតូដេញតាមសុំសម្រួល តែជនសង្ស័យ ក៍ទូរស័ព្ទហៅបក្ខពួកខ្លួនមក ដោយប្រាប់ថាមានគេជិះម៉ូតូដេញវាយនៅចំណុចព្រះថោង ពេលនោះក្រុមបក្ខពួកជនសង្ស័យក៍នាំគ្នាជិះរថយន្តស្ទួចមកបុកជនរងគ្រោះពីក្រោយ ហើយបានធ្វើសកម្មភាពវាយកាប់ម៉ូតូ របស់ជនរងគ្រោះខ្ទិចតែម្តង ។

បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានសមត្ថកិច្ចនាំយកមកស្នងការដ្ឋាន ដើម្បីបន្តនីតិវិធីច្បាប់ ។ សមត្ថកិច្ច កំពុងបន្តស្វែងរកជនសង្ស័យដែលរត់គេចខ្លួន ៕

01/02/2025

ក្រោមការដឹកនាំដោយឯកឧត្តម ថង សាវុន ភ្ញៀវទេសចរកាន់តែច្រើនចាប់អារម្មណ៍ខេត្តមណ្ឌលគិរី

01/02/2025

ជួបភ្លាមថតភ្លែតបង្ហោះទាន់ក្តៅៗ​ ស្រាពាង​ និងសម្លប្រូង​ រសជាតិមហាឆ្ងាញ់

ភ្ញៀវទេសចរជាតិ អន្តរជាតិ និងប្រជាពលរដ្ឋក្នុងខេត្តប្រមាណជិត៣ម៉ឺននាក់ បានមកចូលរួមកម្សាន្តសប្បាយបុណ្យឆ្លងឆ្នាំថ្មី ឆ្នាំសកល...
01/02/2025

ភ្ញៀវទេសចរជាតិ អន្តរជាតិ និងប្រជាពលរដ្ឋក្នុង
ខេត្តប្រមាណជិត៣ម៉ឺននាក់ បានមកចូលរួមកម្សាន្តសប្បាយបុណ្យឆ្លងឆ្នាំថ្មី ឆ្នាំសកល២០២៥នៅខេត្តរតនគិរី

“ក្នុងរយៈពេល ៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ដោយគិត ចាប់ពីថ្ងៃទីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ
២០២៤ ដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ ខេត្តរតនគិរី មានភ្ញៀវទេសចរជាតិ អន្តរជាតិនិងប្រជាពលរដ្ឋក្នុង
ខេត្តមកកម្សាន្តសប្បាយចំនួន ២៧,៧១៨នាក់ កើន
ឡើង១៦.៤៥% ក្នុងនោះភ្ញៀវទេសចរជាតិ មានចំនួន ១១,២៣៥ នាក់កើនឡើង៣៤.៣៤% ភ្ញៀវទេសចរអន្តរជាតិ មានចំនួន១៦២ នាក់កើនឡើង១៨៤% និងចំនួនប្រជាពលរដ្ឋក្នុងខេត្តដើរលេងកម្សាន្តក្នុងពិធីឆ្លងឆ្នាំសកល មានចំនួន១៦,៧២៣នាក់ កើនឡើង ៦.១០%” ។ នេះបើតាមការលើកឡើងពីលោក ង៉ែត ពិទូ ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរី នៅល្ងាចថ្ងៃទី១ ខែមករា ឆ្នាំ២០២៥នេះ។

លោកប្រធានមន្ទីរបានបញ្ជាក់ថា រយៈពេល៣ថ្ងៃនៃពិធីបុណ្យឆ្លងឆ្នាំសកលនេះ សេវាកម្មស្នាក់នៅ សេវាកម្មម្ហូបអាហារនិងសេវាកម្មដឹកជញ្ជូនភ្ញៀវ ពុំមានការតំឡើងថ្លៃគួរអោយកត់សំគាល់។លោកថា ក្រោមការដឹកនាំរៀបចំដោយឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណៈខេត្តរតនគីរីបានយកចិត្តទុកដាក់ខ្ពស់ក្នុងការរៀបចំឲ្យមានសោភ័ណភាពទីប្រជុំជន ទីក្រុង និងតាមបណ្ដាក្រុងស្រុកទាំងអស់ក្នុងខេត្តរតនគិរីដោយមានការរៀបចំភ្លើងបំភ្លឺទីសាធារណៈ តាមបណ្តាអង្គភាពរបស់រដ្ឋ និងវិស័យឯកជន ដើម្បីលើកស្ទួយ សោភ័ណភាពទីក្រុង ក្នុងការផ្តល់សេវាកម្មជូនប្រជាពលរដ្ឋក្នុងខេត្ត ក៏ដូចភ្ញៀវទេសចរជាតិនិងអន្តរជាតិ ដែលបានមកទស្សនាខេត្តរតនគិរី។
ជាពិេសសតាមតំបន់រមណីយដ្ឋានមានការគ្រប់គ្រងបរិស្ថាន សណ្តាប់ធ្នាប់ បានល្អប្រសើ ដោយមានរៀបចំណតរថយន្ត និងម៉ូតូ អោយមានរបៀបរៀប
រយ។

លោកបន្តថាពិធីបុណ្យឆ្លងឆ្នាំថ្មីឆ្នាំសកល២០២៥ ប្រជាពលរដ្ឋក្នុងខេត្តរតនគិរី មានភាពសប្បាយរីក
រាយ និងសារទរចំពោះរដ្ឋបាលខេត្តរតនគិរី ដែលបានរៀបចំព្រឹត្តិការណ៍ឆ្លងឆ្នាំសកល។ប្រជាពលរដ្ឋភាគច្រើនក្នុងខេត្ត បានជប់លៀងនៅតាមគេហដ្ឋាន និងជុំវិញមាត់បឹងកន្សែង ដើម្បីអបអរសាទរក្នុងព្រឹត្តិការណ៍ឆ្លងឆ្នាំសកល ២០២៥។
ថ្នាក់ដឹកនាំ មន្ត្រីរាជការ ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានជួបជុំគ្នានៅមាត់បឹងកន្សែងដើម្បីអបអរសាទរ រហូតដល់ឆ្លងឆ្នាំ២០២៤ ឈានចូលឆ្នាំ២០២៥៕ ប្រភពមន្ទីរព័ត៌មានខេត្តរតនគិរី

Address

312 Independence Avenue, Dearing
Dearing, KS
67340

Alerts

Be the first to know and let us send you an email when Khlei Khloem Daily & TV News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Khlei Khloem Daily & TV News:

Videos

Share