10/23/2022
កប៉ាល់យក្សមួយបានខូចម៉ាស៊ីន ហើយគ្មាននរណាម្នាក់អាចជួសជុលបានទេ ដូច្នេះគេក៏បានជួលវិស្វករមេកានិកម្នាក់ដែលមានបទពិសោធន៍ជាង៤០ឆ្នាំមកជួសជុល។
វិស្វករនេះបានត្រួតពិនិត្យលើម៉ាស៊ីនយ៉ាងល្អិតល្អន់តាំងពីលើដល់ក្រោម។ បន្ទាប់ពីបានពិនិត្យគ្រប់ជ្រុងជ្រោយអស់ហើយ គាត់ក៏បើកកាបូបយកកូនញញួរមួយចេញមក។
គាត់បានយកញញួរគោះថ្នមៗនៅផ្នែកមួយនៃម៉ាស៊ីន។ ភ្លាមនោះម៉ាស៊ីនក៏ដំណើរការឡើងវិញ។
៧ថ្ងៃក្រោយមក គាត់ក៏ប្រាប់ទៅម្ចាស់កប៉ាល់ថាថ្លៃជួសជុលសរុបទាំងអស់ ២ម៉ឺនដុល្លារ។
ម្ចាស់កប៉ាល់លាន់មាត់ «ថាម៉េច? លោកឯងអត់មានធ្វើអីផងហ្នឹង បើមិនចឹងទេជួយសរសេរបុងឱ្យលម្អិតបន្តិចមក»។
វិស្វករម្នាក់នោះឆ្លើយយ៉ាងសាមញ្ញថា៖
«ថ្លៃប្រើញញួរគោះតម្លៃ២ដុល្លារ»
«ថ្លៃដឹងពីកន្លែងគោះ និងដឹងពីកម្លាំងគោះគឺ១៩.៩៩៨ដុល្លារ»។
«អ្នកគួរយល់ពីការឱ្យតម្លៃទៅលើជំនាញ និងវិជ្ជាជីវៈរបស់មនុស្សម្នាក់ៗ ព្រោះទាំងនោះគឺជាលទ្ធផលនៃការប្រឹងប្រែងយ៉ាងស្វិតស្វាញក្នុងការតស៊ូ ដកពិសោធន៍ និងឆ្លងកាត់ភាពជូរចត់គ្រប់យ៉ាងដែលអ្នកមិនបានដឹង។»
«ប្រសិនបើខ្ញុំអាចសម្រេចកិច្ចការមួយដោយចំណាយពេលតែ៣០នាទីបាន គឺដោយព្រោះតែខ្ញុំបានចំណាយពេល២០ឆ្នាំ ដើម្បីរៀនសម្រេចការងារនោះតែក្នុងរយៈពេល៣០នាទី។ ដូច្នេះអ្នកមិនជំពាក់ខ្ញុំត្រឹម៣០នាទីនេះទេ ប៉ុន្តែជំពាក់ខ្ញុំរហូតដល់២០ឆ្នាំឯណោះ»៕