គីមីវិទ្យា-Chemistry-ឈឿម សុវាស្នារ

គីមីវិទ្យា-Chemistry-ឈឿម សុវាស្នារ Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from គីមីវិទ្យា-Chemistry-ឈឿម សុវាស្នារ, Digital creator, 605 Edwards Street, California City, CA.

អបអរសាទរដល់សិស្សឈ្មោះ ង៉ុយ រក្សា នៃវិទ្យាល័យរុនតាឯក ដែលទទួលបាន និទ្ទេស A ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យ...
10/31/2024

អបអរសាទរដល់សិស្សឈ្មោះ ង៉ុយ រក្សា នៃវិទ្យាល័យរុនតាឯក ដែលទទួលបាន និទ្ទេស A ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង 08 តុលា 2024🎉🎊🎉🎊

គីមីវិទ្យា បាក់ឌុប2024
10/17/2024

គីមីវិទ្យា បាក់ឌុប2024

09/20/2024

កំណត់ភាគរយនៃធាតុបង្កក្នុងសមាសធាតុ
គីមីវិទ្យា បំប៉នសិស្សខ្សោយ សម្រាប់ថ្នាក់ទី១០ ១១ថ្មី មូលដ្ឋានគ្រឹះ ចាប់ផ្តើមរៀន ចាប់ផ្ដើមចេះ

09/20/2024

វគ្គរៀនបំប៉នមុខវិជ្ជាគីមីថ្នាក់ទី 11

09/18/2024

វគ្គរៀនបំប៉នមុខវិជ្ជាគីមីថ្នាក់ទី 11 សម្រាប់ឆ្នាំសិក្សាថ្មី សិក្សាពីមូលដ្ឋានគ្រឹះគីមី មានដូចជា
និមិត្តសញ្ញាគីមីអលោហៈ លោហៈនិងរ៉ាឌីកាល់ ការសរសេររូបមន្តគីមី ការសរសេរសមីការគីមី កម្រិតរលាយក្នុងទឹករបស់សមាធាតុគីមី សមីការគីមីបីសណ្ឋាន

09/11/2024

ចង់ដឹងអត់ថា រៀនបែបណាទើបទទួលបាននិទ្ទេសល្អ យើងមានគន្លឹះ និងវិធីសាស្ត្រសិក្សារៀនសូត្រយ៉ាងណាខ្លះ?
---------------------

1. តើប្អូនបានត្រៀមខ្លួនរៀនពីដើមឆ្នាំសិក្សាដែរឬទេ? ព្រោះអ្វី?

2. តើមុខវិជ្ជាអ្វីដែលប្អូនគិតថា រៀនពិបាកយល់ជាងគេ? ហើយប្អូនជម្នះភាពពិបាកនេះដោយរបៀបណា?

3. តើប្អូនមានអ្វីជាកត្តាជំរុញទឹកចិត្តខ្លាំងបំផុត ដែលធ្វើឱ្យប្អូនអាចតស៊ូ និងប្រឹងប្រែងរហូតដល់ពេលនេះ?

4. តើប្អូនចូលចិត្តស្វ័យសិក្សា ឬរៀនបន្ថែមដោយខ្លួនឯងនៅពេលយប់ ឬពេលព្រឹកព្រលឹម ឬពេលណាដែរ? ហេតុអ្វី?

5. តើការកំណត់កាលវិភាគដើម្បីរៀនបន្ថែមដោយខ្លួនឯងមានសាៈសំខាន់បែបណា?

6. មុនពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) មួយខែ តើប្អូនបានត្រៀមអ្វីខ្លះ?

09/09/2024

មួយខែមុនប្រឡង ត្រូវត្រៀមខ្លួនអ្វីខ្លះ? សម្រាប់ប្អូនៗត្រៀមប្រឡងបាក់ឌុបខាងមុខ

09/04/2024

៥.ចំហេះសព្វអេស្ទែឆ្អែតមួយចំនួន 1.02g គេទទួលបានកាបូនឌីអុកស៊ីតចំនួន 2.20g ។
ក)កំណត់រូបមន្តម៉ូលេគុលនៃអេស្ទែនេះ។
ខ) ចូរសរសេររូបមន្តស្ទើរលាត និងហៅឈ្មោះអេស្ទែដែលអាចមាន។
គេឲ្យ H=1, C=12 និង O=16

បង្រៀនដោយ លោកគ្រូ ជ័យ ថាវី សាកលវិទ្យាល័យភូមិន្ទភ្នំពេញ
#វិញ្ញាសា #គីមីវិទ្យា #ថ្នាក់ទី១២ #ត្រៀមបាក់ឌុប
សម័យប្រឡង៖ ០៨ តុលា ២០២៤

08/30/2024

៤.(១៨ពិន្ទុ)ក) នៅសីតុណ្ហភាពកំណត់មួយសូលុយស្យុងអាស៊ីតក្លរីឌ្រិចមានអំពើជាមួយថ្មម៉ាបCaCO3។ ចូរពណ៌នាវិធីពីរយ៉ាងដែលធ្វើឲ្យល្បឿនប្រតិកម្មកាន់តែលឿន។
ខ) គេឲ្យសូលុយស្យុងសូដ្យូមអីជ្រុកស៊ីតមានអំពើជាមួយសូលុយស្យុងស័ង្កសីនីត្រាត គេសង្កេតឃើញកករពណ៌សកើតឡើង។សរសេរសមីការតាងប្រតិកម្ម សមីការអ៊ីយ៉ុងសព្វ និងសមីការអ៊ីយ៉ុងសម្រួល។
គ) ចូរបង្ហាញប្រតិកម្មខាងក្រោមនេះជាប្រតិកម្មឌីស្មូតកម្ម
S2O3^2- (aq) + 2H+(aq) → S(s) + SO2(g) + H₂O(1)

បង្រៀនដោយ លោកគ្រូ ជ័យ ថាវី សាកលវិទ្យាល័យភូមិន្ទភ្នំពេញ
#វិញ្ញាសា #គីមីវិទ្យា #ថ្នាក់ទី១២ សម័យប្រឡង៖ ០៨ តុលា ២០២៤

08/28/2024

អាណាព្យាបាលរបស់សិស្សមកស្ដីឲ្យគ្រូបង្រៀនវាយកូនរបស់គាត់🥺
ផ្ដាំតៗគ្នាផង កុំប៉ះកូនគេ ប្រឹងតែបង្រៀននិងធ្វើតួនាទីជាគ្រូឱ្យតែល្អទៅ ធ្វើម៉េចបើចឹងៗ ប្រយ័ត្នជាប់អន្ទាក់ !

08/27/2024

៣. (១៥ពិន្ទុ) គេលាយសូលុយស្យុង H₂SO₄ ចំនួន10mL នៅកំហាប់ 0.0025M ជាមួយសូលុយស្យុង NaOH ចំនួន 10mL នៅកំហាប់ 0.003M ។
ក) តើល្បាយសូលុយស្យុងទទួលបានមានភាពជាអាស៊ីត ឬណិត ឬបាស?
ខ) ចូរគណនាpHនៃល្បាយសូលុស្យុងទទួលបាន?

បង្រៀនដោយ លោកគ្រូ ជ័យ ថាវី សាកលវិទ្យាល័យភូមិន្ទភ្នំពេញ
#វិញ្ញាសា #គីមីវិទ្យា #ថ្នាក់ទី១២ សម័យប្រឡង៖ ០៨ តុលា ២០២៤

08/26/2024

២. (១២ពិន្ទុ)គេយក 0.15mol នៃ Cl₂ និង 0.30mol នៃ NO₂ ដាក់ចូលទៅក្នុងផើងបិទ ជិតមួយដែលមានចំណុះ 1.50L ។ គេទុកប្រព័ន្ធឲ្យមានលំនឹងនៅសីតុណ្ហភាពកំណត់មួយ។ កំហាប់ NO₂CI ពេលមានលំនឹងគឺ 0.054M ចូរគណនាតម្លៃ K ថេរលំនឹងនៃប្រតិកម្មនៅសីតុណ្ហភាពនោះ។ គេឲ្យសមីការលំនឹងគីមី 2NO2(g) Cl₂(g) 2NO2Cl(g)

បង្រៀនដោយ លោកគ្រូ ជ័យ ថាវី សាកលវិទ្យាល័យភូមិន្ទភ្នំពេញ

#វិញ្ញាសា #គីមីវិទ្យា #ថ្នាក់ទី១២ សម័យប្រឡង៖ ០៨ តុលា ២០២៤

08/23/2024

១. (១២ពិន្ទុ) សិស្សម្នាក់ធ្វើអត្រាកម្មសូលុយស្យុងអាស៊ីតនីទ្រិចដែលមានកំហាប់មិនស្គាល់
ចំនួន 250mL ជាមួយសូលុយស្យុងសូដ្យូមម៉ីជ្រុកស៊ីតនៅកំហាប់0.20M មាឌ200mL។
ក) តើគេត្រូវប្រើធាតុចង្អុលពណ៌អ្វីសម្រាប់អត្រាកម្មនេះ?
ខ) សរសេរសមីការតាងប្រតិកម្ម។ តើប្រតិកម្មនេះជាប្រតិកម្មអ្វី?
គ) រកកំហាប់ជាម៉ូលនៃសូលុយស្យុងអាស៊ីតនីទ្រិចដែលយកមកប្រើ។

បង្រៀនដោយ លោកគ្រូ ជ័យ ថាវី សាកលវិទ្យាល័យភូមិន្ទភ្នំពេញ

#វិញ្ញាសា #គីមីវិទ្យា #ថ្នាក់ទី១២ សម័យប្រឡង៖ ០៨ តុលា ២០២៤

08/23/2024

៥. (១៨ពិន្ទុ)គេលាយសូលុយស្យុង HCI ចំនួន 10mL នៅកំហាប់ 0.002M ជាមួយសូលុយស្យុង NaOH ចំនួន 10mL នៅកំហាប់ 0.003M។
ក) គណនាpHនៃល្បាយសូលុយស្យុងក្រោយប្រតិកម្មចប់។
ខ) តើគេត្រូវបន្ថែមសូលុយស្យុងអាស៊ីត ឬសូលុយស្យុងបាសខាងលើប៉ុន្មាន mL ទៀតទៅលើសូលុយស្យុងទទួលបានរហូតដល់ចំនុចសមមូលអាស៊ីត-បាស។
គេឲ្យ K=10-14, log2=0.3 និង log5=0.7 ។

បង្រៀនដោយ លោកគ្រូ ជ័យ ថាវី សាកលវិទ្យាល័យភូមិន្ទភ្នំពេញ

#វិញ្ញាសា #គីមីវិទ្យា #ថ្នាក់ទី១២ សម័យប្រឡង៖ ០៨ តុលា ២០២៤

08/22/2024

៤ (១៨ពិន្ទុ) គេធ្វើវិភាគម៉ូលេគុលអាមីនមួយ គេទទួលបានលទ្ធផលដូចតទៅ៖
កាបូន 61.02% អាសូត 23.73% និងអ៊ីដ្រូសែន15.25% គិតជាម៉ាស។
ក) ចូរកំណត់រូបមន្តដុលនៃអាមីននេះ។
ខ) សរសេររូបមន្តស្ទើរលាតដែលអាចមាន និងហៅឈ្មោះរបស់វា។
គេឲ្យ H=1, C=12 និង N=14

បង្រៀនដោយ លោកគ្រូ ជ័យ ថាវី សាកលវិទ្យាល័យភូមិន្ទភ្នំពេញ

#វិញ្ញាសា #គីមីវិទ្យា #ថ្នាក់ទី១២ សម័យប្រឡង៖ ០៨ តុលា ២០២៤

08/21/2024

៣. (១៥ពិន្ទុ)ថ្មកំបោរមានអំពើជាមួយសូលុយស្យុងអាស៊ីតក្លរីឌ្រិចតាមសមីការតុល្យការ CaCO3(s) + 2H+(aq) Ca²+(aq) + CO₂(aq) + H₂O(1)
នៅខណៈ t=0 កំហាប់អីយ៉ុង Ca²+មានតម្លៃស្មើសូន្យ។
នៅខណៈ t=15s កំហាប់អីយ៉ុង Ca²+មានតម្លៃស្មើ 1.8x10³M។
នៅខណៈ t=30s កំហាប់អីយ៉ុង Ca²+មានតម្លៃស្មើ 3.13x10M ។
ក) តើប្រភេទគីមីណាខ្លះជាអង្គធាតុប្រតិករ និងប្រភេទគីមីណាខ្លះជាអង្គធាតុកកើត?
ខ) គណនាល្បឿនមធ្យមកំណអីយ៉ុង Ca²+ នៅចន្លោះពេល 15s ទៅ 30s ។
គ) ចូរទាញរកល្បឿនមធ្យមបំបាត់អីយ៉ុង H+។

បង្រៀនដោយ លោកគ្រូ ជ័យ ថាវី សាកលវិទ្យាល័យភូមិន្ទភ្នំពេញ

#វិញ្ញាសា #គីមីវិទ្យា #ថ្នាក់ទី១២ សម័យប្រឡង៖ ០៨ តុលា ២០២៤

Address

605 Edwards Street
California City, CA
93250

Website

Alerts

Be the first to know and let us send you an email when គីមីវិទ្យា-Chemistry-ឈឿម សុវាស្នារ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to គីមីវិទ្យា-Chemistry-ឈឿម សុវាស្នារ:

Videos

Share