English Grammar Learner

  • Home
  • English Grammar Learner

English Grammar  Learner Hey! I'm your advisor for you at any given time.
សួស្តី ខ្ញុំគឺជាអ?

*PHILOSOPHY ABOUT TOO MUCH* 1. If you speak too much, you will lie2. If you think too much,you will be depressed 3. If y...
31/08/2023

*PHILOSOPHY ABOUT TOO MUCH*

1. If you speak too much, you will lie
2. If you think too much,you will be depressed
3. If you cry too much, you will lose your sight
4. If you love too much, you will be lost
5. If you care too much,you will be taken for granted
6.If you play too much, You will not be taken serious often
7.If you trust too much, you will be betrayed
8.If you work too much, You will die of stress
9.If you eat too much, You will be obsessed
10.If you sleep too much, You will be idle
11. If you spend too much, You will have no future
12.If you wear make up too much, You will lose your beauty
13.If you look too much, You will lose your focus
14.If you pursue life too much, you will lose everything.
BUT..........
* When you pray too much, You will have everything
*When you have too much patience, you will have the whole world
*When you invest too much, You will have your future guaranteed
*When you let go too much, you will have peace of mind
*When you are careful too much, you will be saved of many evils.
*When you serve God too much, you will receive unlimited and unspeakable reward and testimony.
Love you all.
❤️

20/07/2023
 #សម័យសង្រ្គាមជប៉ុន-----------------------ក្មេងប្រុសជប៉ុនម្នាក់បានស្ពាយសាកសពប្អូនប្រុសរបស់គាត់នៅលើខ្នងអស់រយៈពេលច្រើនម៉ោង...
20/06/2022

#សម័យសង្រ្គាមជប៉ុន
-----------------------
ក្មេងប្រុសជប៉ុនម្នាក់បានស្ពាយសាកសពប្អូនប្រុសរបស់គាត់នៅលើខ្នងអស់រយៈពេលច្រើនម៉ោង និងច្រើនគីឡូនៅតាមផ្លូវ ពេលនោះស្រាប់តែទាហានជប៉ុនបានពោលទៅកាន់ក្មេងនោះថា "ឯងឆាប់បោះសាកសពលើខ្នងចោលទៅ វាធ្ងន់ហើយហត់ណាស់" ក្មេងនោះបានពោលទៅកាន់ទាហាននោះថា "ខ្ញុំមិនធ្ងន់ទេ! វាជាសាកសពប្អូនប្រុសរបស់ខ្ញុំ" ពេលទាហានបានលឺដូចនោះ គាត់បានយល់ ហើយគាត់ក៏ស្រក់ទឹកភ្នែក ។ រឿងនេះក៏ក្លាយជាពាក្យស្លោកមួយដ៏ល្បីក្នុងប្រទេសជប៉ុនថា "វាមិនធ្ងន់ទេ ព្រោះវាជាបងប្អូនរបស់ខ្ញុំ" ។
___________
សម័យនេះ មានច្រើនណាស់ដែលស្អប់ និងសម្លាប់បងប្អូនបង្កើតខ្លួនឯង ដើម្បីដណ្តើមទ្រព្យគ្នា......ត្រូវដឹងថា ចុងក្រោយគ្មាននរណាសំខាន់ជាងបងប្អូនបង្កើតរបស់យើងទេ៖
- នៅពេលបងប្អូនយើងដួល យើងត្រូវលើកគាត់ ។
- នៅពេលគាត់ហត់ យើងត្រូវជួយគាត់ ។
- នៅពេលគាត់ទន់ខ្សោយ យើងត្រូវជំរុញគាត់ ។
- ពេលគាត់ខ្វះខាត យើងត្រូវជួយគាត់ ។

(វាមិនធ្ងន់ទេ ព្រោះវាជាបងប្អូនបង្កើតរបស់ខ្ញុំ)
ប្រភពពីហ្វេសប៊ុក

ថ្ងៃមួយ អាល់បឺតអាញ់ស្តាញ (Albert Einstein) កំពុងបង្រៀនសិស្សនៅក្នុងថ្នាករៀន។ Albert Einstein ជាកំពូលអ្នកប្រាជ្ញនៅសតវត្សរ៍...
19/06/2022

ថ្ងៃមួយ អាល់បឺតអាញ់ស្តាញ (Albert Einstein) កំពុងបង្រៀនសិស្សនៅក្នុងថ្នាករៀន។ Albert Einstein ជាកំពូលអ្នកប្រាជ្ញនៅសតវត្សរ៍ទី២០។ គាត់បានសរសេរមេគុណ៖
9​ x 1 = 09
9 x 2 = 18
9 x 3 = 27
9 x 4 = 36
9 x 5 = 45
9 x 6 = 54
9 x 7 = 63
9 x 8 = 72
9 x 9 = 81
9 x 10 = 91
ពេលនោះចាប់ផ្តើមមានភាពចលាចលក្នុងថ្នាក់រៀន ត្បិតមេលេខគុណតូចមួយសោះកំពូលអ្នកប្រាជ្ញអាចច្រលំទៅកើត។ មានកូនសិស្សខ្សឹបខ្សៀវគ្នា​ "9​ x 10 = 90" មានសិស្សខ្លះជ្រុលខ្សឹបចំអកថា អ្នកប្រាជ្ញអាល់បឺតអាញ់ស្តាញ ចាស់រហូតដល់វង្វេង!
អ្នកប្រាជ្ញចំណាស់រូបនេះមិនតបត បើទោះជាឮសំឡេងខ្សឹបខ្សៀវចំអកគាត់ក៏ដោយ គាត់រង់ចាំរហូតដល់សំឡេងក្នុងថ្នាក់ស្ងប់ស្ងាត់ ហើយបន្តសំដីរបស់គាត់។ ខ្ញុំសរសេរត្រូវ៩លេខ គ្មាននរណាម្នាក់យកចិត្តទុកដាក់ទេ គ្រាន់តែខុសចុងក្រោយ១លេខ នាំគ្នាសើចចំអកដាក់ខ្ញុំឥតឈប់។
សនិ្នដ្ឋាន៖​ ទោះបីជាយើងជាបុគ្គលជោគជ័យប៉ុនណាក៏សង្គមមនុស្សរង់ចាំចាប់កំហុសបន្តិចបន្តួចដែលយើងបានប្រព្រឹត្ត​ និងសើចចំអកឥតល្ហែរ ដូច្នេះសូមកុំឲ្យការដៀមដាមរិះគន់ទាំងនោះបំផ្លាញក្តីសុបិន្តរបស់អ្នក ហើយត្រូវចាំថា អ្នកដែលមិនដែលធ្វើខុស គឺជាអ្នកដែលមិនបានធ្វើអ្វីទាំងអស់៕

.......... រស់ត្រឹមតែ ១ ឆ្នាំ .........ជីវិតរបស់លោកអានថូនីប៊ឺហ្គេសស៍ បានជួបនឹងការប្រយុទ្ធដ៏ខ្លាំងក្លាបំផុតក្នុងវ័យ៤០ឆ្នា...
14/06/2022

.......... រស់ត្រឹមតែ ១ ឆ្នាំ .........
ជីវិតរបស់លោកអានថូនីប៊ឺហ្គេសស៍ បានជួបនឹងការប្រយុទ្ធដ៏ខ្លាំងក្លាបំផុតក្នុងវ័យ៤០ឆ្នាំដោយសារគាត់មានបញ្ហាជំងឺខួរក្បាលដែលអាចធ្វើឲ្យគាត់ស្លាប់បានក្នុងរយៈពេល១ឆ្នាំគាត់បានដឹងខ្លួនយ៉ាងច្បាស់ថាខ្លួនឯងកំពុងស្ថិតនៅក្នុងសមរភូមិប្រយុទ្ធដ៍ខ្លាំងក្លាបំផុត។គាត់បានសម្រេចចិត្តបែកពីប្រពន្ធរបស់គាត់គឺលោកស្តី Lynne ហើយ ក្លាយជាបុរសពោះម៉ាយ ។
តាមពិតទៅលោកប៊ីហ្គេសស៍មិនមែនជាអ្នកនិពន្ធអាជីពអ្វីនោះឡើយកាលពីមុន។ ប៉ុន្តែគាត់បានដឹងខ្លួនឯងច្បាស់ថាខ្លួនពិតជាមានទេពកោសល្យជាអ្នកសរសេរ។ មុនពេលសម្រេចចាកចេញពីប្រពន្ធរបស់គាត់បានចាប់ផ្តើមសរសេរបញ្ជាក់ពីមូលហេតុនៃការសម្រេចចិត្តនេះជាមួយក្រដាសសៀវភៅធម្មតាគាត់ក៏ចាប់ផ្ដើមសរសេរដោយមិនធ្លាប់គិតថានឹង បោះពុម្ពផ្សាយអ្វីនោះឡើយ។ គាត់បានរៀបរាប់ថា ខែមករាឆ្នាំ១៩៦០ បើយោងតាមការធ្វើរោគវិនិច្ឆ័យបងមានជីវិតត្រឹមតែក្នុងរដូវរំហើយហើយនិទាឃរដូវនិងរដូវក្ដៅប៉ុណ្ណោះហើយបងនឹងលាចាកលោកនេះ នៅរដូវស្លឹកឈើជ្រុះ។ ក្នុងរយៈពេលនេះលោកប៊ឺហ្គេសស៍បាននិពន្ធប្រលោមលោកបានត្រឹមតែប្រាំទំព័រកន្លះតែប៉ុណ្ណោះ មួយឆ្នាំក្រោយមកគាត់មិនបានស្លាប់ឡើយ។ ជំងឺមហារីករបស់គាត់ហាក់ដូចជាធូរស្រាលបន្តិចម្តងៗរហូតជាសះស្បើយទាំងស្រុង។ ក្នុងមួយជីវិតរបស់លោកជាអ្នកនិពន្ធប្រលោមលោកគាត់បានសរសេរសៀវភៅរហូតដល់៧០ ក្បាលប្រសិនបើគ្មានបញ្ហាដោយសារជំងឺមហារីកទេគាត់ប្រហែលជាគ្មានថ្ងៃសរសេរស្នាដៃទាំងនោះឡើយ។ យើងគ្រប់គ្នា មិនខុសពីលោកប៊ឺហ្គេសស៍ ឡើយគែសុទ្ធតែបានលាក់ទុកនៅទេពកោសល្យដ៏អស្ចារ្យក្នុងខ្លួនហើយរង់ចាំរហូតដល់ករណីអាសន្នពីខាងក្រៅទើបអាចយកវាចេញមកបាន។ ចូរសួរខ្លួនឯងបន្តិចទៅមើលថាក្នុងករណីដែលមានស្ថានភាពដូចលោកអានថូនីប៊ឺហ្គេសស៍ តើអ្វីដែលអ្នកត្រូវធ្វើ? បើខ្ញុំ អាចរស់បានតែ១ឆ្នាំ តើខ្ញុំត្រូវរស់នៅយ៉ាងដូចម្ដេច? ហើយអ្វីដែលខ្ញុំត្រូវធ្វើ?

07/06/2022
សូមថ្វាយបង្គំ​ និងសួស្តីបងប្អូនជាទីស្រលាញ់ តើបងប្អូនចង់ប្រឡងចូលក្របខណ្ឌរដ្ឋដែរឬទេ?  សៀវភៅកម្រង​ ១០០០​ សំណួរ​ ពហុចម្លេីយ​...
03/06/2022

សូមថ្វាយបង្គំ​ និងសួស្តីបងប្អូនជាទីស្រលាញ់ តើបងប្អូនចង់ប្រឡងចូលក្របខណ្ឌរដ្ឋដែរឬទេ? សៀវភៅកម្រង​ ១០០០​ សំណួរ​ ពហុចម្លេីយ​ ដែលរៀបរៀងដោយលោកគ្រូ រិន ថា សព្វថ្ងៃនេះលោកគ្រូគឺជាមន្ត្រីក្រមការ ជំនាន់ទី ៩ ដែលលោកគ្រូប្រេីរយ:ពេលជាង១ឆ្នាំ​ដើម្បីរៀបរៀងជាសៀវភៅនេះដោយមានចំនួន​ ១៥១​ ទំព័រ​ ជាប្រភេទក្រដាស A4​ បេីបងប្អូនមានចំណាប់អារម្មណ៍​ សូមទាក់ទងមកលេខទូរសព្ឋ័ខ្ញុំផ្ទាល់គឺ
0964883856/ 0312366521 ឬអាចទាក់ទងឆាតតាមpage នេះដោយផ្ទាល់សូមអរព្រះគុណ​ និងអរគុណ🙏😘🙏

នៅក្រោមមេឃលើដីនេះគេត្រូវយកមនុស្សជាកត្តាសំខាន់។ប្រជានុរាស្ត្រមានសេចក្តីសុខអាស្រ័យលើអ្នកគ្រប់គ្រង អ្នកគ្រប់គ្រង មិនថាជាចៅហ...
02/09/2021

នៅក្រោមមេឃលើដីនេះគេត្រូវយកមនុស្សជាកត្តាសំខាន់។ប្រជានុរាស្ត្រមានសេចក្តីសុខអាស្រ័យលើអ្នកគ្រប់គ្រង អ្នកគ្រប់គ្រង មិនថាជាចៅហ្វាយស្រុក ចៅហ្វាយខេត្ត ក្រុង គួរតែជាមនុស្សវាងវ៉ៃ មានគុណធម៍ មានសមត្ថភាពពេញលេញ ជាមនុស្សដែលមានបេះដូងលះបង់ពិតប្រាកដ ជាមនុស្សដែលមិនប្រើតំណែងកេងយកផលប្រយោជន៍ផ្ទាល់ខ្លួន ជាមនុស្សដែលប្រជាជនស្រលាញ់គោរពដោយជឿទុកចិត្ត មានអ្នកកំបាក់កំពុង ជាច្រើនដែលស្រស់ទឹកមាត់ចង់បានតំណែងនេះ ឯអ្នកពូកែមែនទែន ច្រើនតែមិនចង់ចេញមុខ តែគេមានសមត្ថភាព តើយើងត្រូវធ្វើដូចម្តេចដើម្បីរកអ្នកខ្លាំងពិតប្រាកដឲឃើញ រកបានកាន់តែច្រើនកាលណា គឺកាន់តែល្អកាលនោះ។
#ដកស្រង់អត្ថបទចេញពី រឿង ក្សត្រ យ៉ៅ និង ស៑ុន

30/08/2021

រមណីយដ្ឋានស្រ:ឈូក ច្រៀង ដោយ លោក ឯក សុីដេ

Suffix បច្ច័យ១. ពាក្យបន្ថែមចុង ionនៅពេលដែលយើងបន្ថែមពាក្យ ion នៅខាងចុងពាក្យណាមួយ វាធ្វើឲ្យពាក្យនោះក្លាយទៅជានាម  ហើយមានន័យ...
30/08/2021

Suffix បច្ច័យ
១. ពាក្យបន្ថែមចុង ion
នៅពេលដែលយើងបន្ថែមពាក្យ ion នៅខាងចុងពាក្យណាមួយ វាធ្វើឲ្យពាក្យនោះក្លាយទៅជានាម ហើយមានន័យថាជាសកម្មភាព ឬដំណើរការអ្វីមួយ។
ឧទាហរណ៍៖
Celebrate=> Celebration
Create=> Creation
Organize=> Organization
២. ពាក្យបន្ថែមចុង Less
វាធ្វើឲ្យពាក្យនោះមានន័យថាបាត់បង់ ឬគ្មាន។
ឧទាហរណ៍៖
Help=> Helpless
Home=> Homeless
Fear=> Fearless
៣. ពាក្យបន្ថែមចុង able
វាមានន័យថាអាចធ្វើទៅបាន​។
ឧទាហរណ៍៖
Eat=> Eatable
Prevent=> Preventable
Excite=> Excitable
៤. ពាក្យបន្ថែមចុង ful
នៅពេលពេលដែលប្រើវានៅខាងចុងពាក្យណាមួយ វាធ្វើឲ្យពាក្យនោះមានន័យពោរពេញទៅដោយ។
ឧទាហរណ៍៖
Thank=> Thankful
Help=> Helpful
Cheer=> Cheerful
៥. ពាក្យបន្ថែមចុង hood
វាសំដៅទៅលើស្ថានភាព ឬលក្ខណ្ឌនៃអ្វីមួយ។
ឧទាហរណ៍៖
Child=> Childhood
Neighbor=> Neighborhood
Mother=> Motherhood

Causative verbs គឺជាកិរិយាស័ព្ទដែលធ្វើឲ្យអ្វីមួយកើតឡើង។ ជាទូទៅ វេយ្យាករណ៍បែបនេះតែងតែ មាននៅក្នុងតេស្ត TOEFL PBT/ITP ក្នុង...
28/08/2021

Causative verbs គឺជាកិរិយាស័ព្ទដែលធ្វើឲ្យអ្វីមួយកើតឡើង។ ជាទូទៅ វេយ្យាករណ៍បែបនេះតែងតែ មាននៅក្នុងតេស្ត TOEFL PBT/ITP ក្នុងចំនុច Structure and Written Expression។ Causative verbs មានដូចជា Let, Make, Have, Get, Help។
ខាងក្រោមនេះគឺជារបៀប្រើប្រាស់ និងឧទាហរណ៍៖
LET = អនុញ្ញាតឱ្យអ្វីមួយកើតឡើង
Form :ទម្រង់
LET + PERSON/THING + VERB (base form)
ឧទាហរណ៍
I don’t let my kids watch violent movies.
Mary’s father won’t let her adopt a puppy because he’s allergic to dogs.
Our boss doesn’t let us eat lunch at our desks; we have to eat in the cafeteria.
MAKE = បង្ខំឬ តម្រូវឲ្យនរណាម្នាក់ធ្វើសកម្មភាពអ្វីមួយ
ទម្រង់
MAKE + PERSON + VERB (base form)
ឧទាហរណ៍
1,After Billy broke the neighbor’s window, his parents made him pay for it.
2,My ex-boyfriend loved sci-fi and made me watch every episode of his favorite show.
3,The teacher made all the students rewrite their papers, because the first drafts were not acceptable.

HAVE = ផ្តល់នូវទំនួលខុសត្រូវឱ្យនរណាម្នាក់ដើម្បីធ្វើអ្វីមួយ
Form ទម្រង់
HAVE + PERSON + VERB (base form)
HAVE + THING + PAST PARTICIPLE OF VERB
ឧទាហរណ៍

1,I’ll have my assistant call you to reschedule the appointment.
2,The businessman had his secretary make copies of the report.
3,I’m going to have my hair cut tomorrow.
4,We’re having our house painted this weekend.
5,Bob had his teeth whitened; his smile looks great!

GET = បញ្ចុះបញ្ចូលឬ លើកទឹកចិត្តឱ្យនរណាម្នាក់ធ្វើអ្វីមួយ
Form: ទម្រង់

GET + PERSON + TO + VERB
ឧទាហរណ៍
1,How can we get all the employees to arrive on time?
2,My husband hates housework; I can never get him to wash the dishes!
3,I was nervous about eating sushi, but my brother got me to try it at a Japanese restaurant.

HELP = ជួយនរណាម្នាក់ធ្វើអ្វីមួយ
Form: ទម្រង់
HELP + PERSON + VERB (base form)
HELP + PERSON + TO + VERB

***កត់ចំណាំ៖ បន្ទាប់ពី “help,” អ្នកអាចប្រើ “to” ក៏បាន អត់ក៏បាន។ ការប្រើបា្រស់ទាំងពីរ គឺសុទ្ធតែត្រូវដូចគ្នា ប៉ុន្តែជាទូទៅគឺគេតែងតែប្រើប្រាស់ដោយមិនមាន “to” ពីក្រោយ
ឧទាហរណ៍
He helped me carry the boxes.
He helped me to carry the boxes.

Reading be

ទស្សនវិជ្ជាជីវិតPhilosophy Of Lifeកុំឈប់សិក្សាDon’t stop learning. កុំឈប់ធ្វើការDon’t stop working. កុំបញ្ឈប់គិតពិចារណាD...
23/08/2021

ទស្សនវិជ្ជាជីវិត
Philosophy Of Life

កុំឈប់សិក្សា
Don’t stop learning.
កុំឈប់ធ្វើការ
Don’t stop working.
កុំបញ្ឈប់គិតពិចារណា
Don’t stop thinking.
កុំបញ្ឈប់ការស់នៅ
Don’t stop living.
កុំបញ្ឈប់ការស្រលាញ់
Don’t stop loving.
កុំបញ្ឈប់ការចែករំលែក
Don’t stop sharing.
កុំបញ្ឈប់ការបរិចាគទាន
Don’t stop giving.
កុំបញ្ឈប់ការយកចិត្តទុកដាក់ថែទាំ
Don’t stop caring.
រៀនសូត្រ ធ្វើ្កការងារ រស់នៅ ស្រលាញ់ ចែករំលែក បរិចាគ ថែទាំ ក្នុងការរស់នៅ
ដូច្នេះអ្នកអាចចែករំលែកសេចក្តីរីករាយ និងភ្លក់គ្រប់រស់ជាតិនៃជីវិតទាំងអស់គ្នា។
Learning, working, living, loving, sharing, giving, caring, for a living, so that you can share the enjoy and tastes of life together.

22/08/2021
https://www.facebook.com/English-Grammar-Learner-104020221267594/ #ទស្សនវិជ្ជារបស់សូក្រាត-អប់រំមនុស្សឲ្យស្គាល់ខ្លួនឯង-កា...
22/08/2021

https://www.facebook.com/English-Grammar-Learner-104020221267594/
#ទស្សនវិជ្ជារបស់សូក្រាត
-អប់រំមនុស្សឲ្យស្គាល់ខ្លួនឯង
-ការស្គាល់ខ្លួនឯងក្នុងសាសនា
-ស្គាល់ពីតួននាទី ភារកិច្ច កាតព្វកិច្ច របស់ខ្លួនម្នាក់ៗដែលត្រូវប្រព្រឹត្តិចំពោះអ្នកដទៃ
-អប់រំកិរិយាមាយាទរបស់មនុស្ស
-អប់រំមនុស្សឲ្យយល់ពីតម្លៃនៃចំណេះដឹង
-ឲ្យស្គាល់ពីអកុសល្យ និងកុសល ខុសនិងត្រូវ ជាពិសេសកុសលសកលដែលជាគ្រិះនៃសិលធម៍
-អប់រំមនុស្សឲ្យធ្វើអ្វីប្រកបដោយសីលធម៍
-អប់រំមនុស្សឲ្យធ្វើតែអំពើល្អ/កុសល
-អប់រំមនុស្សឲ្យត្រួតពិនិត្យទង្វើរបស់ខ្លួន
-អប់រំមនុស្សឲ្យមានឆន្ទៈនិងមនៈសិកា
-អប់រំមនុស្សឲ្យចេះវ៉ែកញ៉ែក
-ស្រលាញ់ជីវិត

21/08/2021
24/02/2021

អំពើល្អក្នុងទូរស័ព្ទ

11/01/2021

ចូរកុំរៀនខ្ពស់ ហើយបែរបំផ្លាញសង្គម ! កុំឡើងធំ ហើយបែរបំផ្លាញមនុស្សតូចតាច!

អត្ថបទដកស្រងពី #បែបណាទើបល្អ?

12/12/2020

#រង់ចាំអ្នកណា?

ពេលខ្លះយេីងមិនហ៊ានធ្វេីអ្វីដែលយេីងពិតជាចង់ធ្វេី ដោយសារយេីងនឹងធ្វេីវាតែម្នាក់ឯង មានភាពស្ទាក់ស្ទើរមិនច្បាស់លាស់ចំពោះខ្លួនឯង ហេីយម្យ៉ាងយេីងគ្មានអ្នកគាំទ្រ។
ជីវិតគឺបែបនេះ យេីងមិនអាចចាំតែមានអ្នកកាន់ដៃយេីង ហេីយចាំគាំទ្រយេីងរហូតទេ។

ប្រសិនបេីអ្វីដែលយេីងពិតជាចង់ធ្វេី វាធំជាងភាពភយ័ខ្លាច នោះគ្មានអ្វីដែលអាចរារាំងយេីងបានទេ។ បើការតាំងចិត្ត និងឆន្ទៈយើងមាន នោះយើងនឹងអាចដើរឆ្លងកាត់គ្រប់ឧបសគ្គបានមិនខាន។
នៅពេលដែលយេីងរៀនដេីរម្នាក់ឯង បទពិសោធន៍ទាំងនោះនឹងធ្វេីឱ្យយេីងកាន់តែរឹងមាំជាងមុន។

អត្ថបទ៖ A Proper Woman នារីប្រពៃ
Picture by Riem Sokthearith

Follow my telegram: t.me/thavrython

បញ្ហាដែលយុវជនត្រូវគិតគូរ គឺរឿងនយោបាយ ហើយរឿងដែលយុវជនត្រូវតែប្រុងប្រយ័ត្នគឺអ្នកនយោបាយ។វាជារឿងគ្រោះថ្នាក់ណាស់សម្រាប់ប្រជាជា...
07/12/2020

បញ្ហាដែលយុវជនត្រូវគិតគូរ គឺរឿងនយោបាយ ហើយរឿងដែលយុវជនត្រូវតែប្រុងប្រយ័ត្នគឺអ្នកនយោបាយ។
វាជារឿងគ្រោះថ្នាក់ណាស់សម្រាប់ប្រជាជាតិមួយ ដែលមានមេដឹកនាំដែលគ្មានទស្សនវិស័យវែងឆ្ងាយ និងគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន និងបក្ខពួកជាធំ ។
ក្នុងនាមយើងជាយុវជន ជាសសរទ្រូងប្រទេសជាតិ ជាអ្នកបន្តវេន យើងត្រូវតែខិតខំប្រឹងប្រែងរៀនសូត្រ ពង្រឹងសមត្ថភាពខ្លួនឯងឲ្យខ្លាំង ហើយក៏យកចំណេះដែលមានចែករំលែក និងធ្វើភាពជាគំរូដល់ក្មេងៗជំនាន់ក្រោយ និងចូលរួមតាមដានសកម្មភាពនយោបាយ។ កុំសប្បាយហួសមាឌ ហួសពីសមត្ថភាពដែលខ្លួនឯងមាន ។ ប្រទេសជាតិមួយអាចរីកចម្រើនទៅបាន គឺត្រូវពឹងផ្អែកលើចំណេះដឹង និងគតិបណ្ឌិតរបស់ប្រជាជននៅក្នុងប្រទេសនោះ ។

Address


Website

Alerts

Be the first to know and let us send you an email when English Grammar Learner posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share