RTI Cambodian

RTI Cambodian Welcome to Radio Taiwan International Cambodian Service

 #ការប្ដូរក្រដាស់ប្រាក់ថ្មីមុនថ្ងៃចូលឆ្នាំចិនរដូវចូលឆ្នាំថ្មីប្រពៃណីចិនជិតចូលមកដល់ ប្រជាជនតៃវ៉ាន់មានទម្លាប់ទៅធនាគារដើម្ប...
14/01/2025

#ការប្ដូរក្រដាស់ប្រាក់ថ្មីមុនថ្ងៃចូលឆ្នាំចិន
រដូវចូលឆ្នាំថ្មីប្រពៃណីចិនជិតចូលមកដល់ ប្រជាជនតៃវ៉ាន់មានទម្លាប់ទៅធនាគារដើម្បប្ដូរក្រដាស់ប្រាក់ថ្មី។ហើយនៅឆ្នាំ២០២៥នេះធនាគារកណ្ដាលតៃវ៉ាន់សហការណ៍ជាមួយស្ថាប័នហិរញ្ញវត្ថុចំនួន៤៥៦កន្លែងដើម្បីផ្ដល់ភាពងាយស្រូលដល់ប្រជាជនក្នុងការប្ដូរប្រាក់ក្រដាស់ថ្មី។
ក្នុងនោះមាន៧ធនាគារ ដែលចែកចេញជា៣៧៣សាខា និងមាន៨៣ការិយាល័យប្រៃសណីយ៍។

ធនាគារកណ្ដាលតៃវ៉ាន់បានបង្ហាញថាការប្ដូរប្រាក់ក្នុងមនុស្សម្នាក់អាចប្ដូរបានក្រដាស់១០០ចំនួន១០០សន្លឹក ក្រដាស់ចាប់ពីរ២០០ឡើងទៅសំរេចទៅលើធនាគារដែលមានផ្ទុកចំនួនក្រដាស់ប្រាក់ថ្មី។

ការប្ដូរក្រដាស់ប្រាក់ថ្មីមានចាប់ពីរថ្ងៃទី២០ខែមករាដល់ថ្ងៃទី២៤ខែមករា(ចំនួនប្រាំថ្ងៃ)ហើយទីតាំងមានតារាងរាយនៅខាងក្រោមនេះ។

ធនាគារកណ្ដាលក៏មានការលើកទឹកចិត្តជំរុញឲ្យប្រើក្រដាស់ប្រាស់ចាស់ឬការវេតាមបញ្ជីកុងធនាគារជួនជាអាំងប៉ាវ ដើម្បីជាការចូលរួមចំណែកដល់និរន្តរភាពនៃបរិស្ថានផងដែរ។
ហើយម្យ៉ាងទៀតជៀសវាងក្នុងការតម្រង់ជួរនៅពេលប្ដូរប្រាក់។

បងប្អូនចង់បានក្រដាស់ប្រាក់ថ្មី នៅថ្ងៃ២០ខាងមុខនេះចាប់បើកឲ្យមានការប្ដូរសន្លឹកលុយចាស់ប្ដូរទៅជាសន្លឹកលុយថ្មីហើយ។

អត្ថបទ:ចេញពីបណ្ដាញផ្សព្វផ្សាយ
ប្រភពរូបភាព:shutterstock/ធនាគារកណ្ដាលតៃវ៉ាន់

អរគុណ
AINA ON

 #កងកម្លាំងយោធានៅតៃវ៉ាន់តៃវ៉ាន់ជាប្រទេសដែលស្ថិតនៅលើកោះដ៏តូចមួយពិតមែន តែផ្នែកកងកម្លាំងយោធាគឺមានការរៀបចំបានយ៉ាងល្អ មិនថាយោ...
13/01/2025

#កងកម្លាំងយោធានៅតៃវ៉ាន់

តៃវ៉ាន់ជាប្រទេសដែលស្ថិតនៅលើកោះដ៏តូចមួយពិតមែន តែផ្នែកកងកម្លាំងយោធាគឺមានការរៀបចំបានយ៉ាងល្អ មិនថាយោធាផ្លូវគោក ផ្លូវអាកាស់ និងផ្លូវទឹក។

កាលពីថ្ងៃទី២៧ ខែធ្នូរ ឆ្នាំ២០២៤ ប្រធានាធិបតីថ្មី ឡាយឈីងទ(Lai Qingde )បានធ្វើដំណើរទៅកាន់ទីក្រុង Pingtung ភាគខាងត្បូង ដើម្បីទៅទស្សនៈកិច្ច "ក្រុមសេវាកម្មពិសេស Liangshan" នៃនាយកដ្ឋានកងទ័ពផ្លូវអាកាសពិសេស ហើយចូលរួមក្នុង "ពិធីបញ្ចប់ និងបើកការដ្ឋានកងទ័ព Liangshan Camp ដោយសារតែភាពរហ័សរហួន និងលក្ខណៈពិសេសរបស់អង្គភាព" ការធ្វើដំណើរមិនត្រូវបានបង្ហាញជាមុនទេ។ ប្រភពយោធាបានចង្អុលបង្ហាញថា "ក្រុមសេវាកម្មពិសេស Liangshan" ជាប់ចំណាត់ថ្នាក់ក្នុងចំណោមក្រុមសេវាកម្មពិសេសប្រភេទ A របស់កងទ័ពជាតិ ព្រោះពួកគេមានសមត្ថភាពវាយលុក វាយលុកផ្លូវអាកាស់ផ្លូវគោក ផ្លូវទឹក ហើយថែមទាំងឆ្លងកាត់ការហ្វឹកហាត់ប្រយុទ្ធនារដូវធ្លាក់ព្រិលទៀតផង។

សូមបញ្ជាក់ថា ជា​ធម្មតា​កងទ័ពយោធាពិសេសនេះមិន​ត្រូវ​បាន​លាតត្រដាង​ជា​សាធារណៈ​ទេ ព្រោះវាអង្គភាព​កងកម្លាំង​ពិសេស​ដ៏​អាថ៌កំបាំង​នៃ​កងទ័ព​ជាតិ។

**ប្រភពរូបភាព៖ វិមានប្រធានាធិបតី

**សីតុណ្ហភាពកំពុងធ្លាក់ចុះខ្លាំងនៅតៃវ៉ាន់ គឺរងារណាស់ សូមបងប្អូនស្លៀកពាក់អោយបានកក់ក្ដៅ និងថែរក្សាសុខភាពទាំងអស់គ្នាចា😊
ដោយក្ដីស្រលាញ់រាប់អានពីក្រុមការងារយើងRTIកម្ពុជា❤️❤️

 #លំហូរខ្យល់ត្រជាក់នៅដើមឆ្នាំ២០២៥ប៉ុន្មានថ្ងៃមុននេះក្រសួងឧតុនិយមតៃវ៉ាន់បានផ្សាយតាមរយៈប្រព័ន្ធផ្សព្វផ្សាយ ថាតៃវ៉ាន់នឹងមាន...
11/01/2025

#លំហូរខ្យល់ត្រជាក់នៅដើមឆ្នាំ២០២៥
ប៉ុន្មានថ្ងៃមុននេះក្រសួងឧតុនិយមតៃវ៉ាន់បានផ្សាយតាមរយៈប្រព័ន្ធផ្សព្វផ្សាយ ថាតៃវ៉ាន់នឹងមានជូបអាកាសធាតុប្រែប្រួលត្រជាក់ជាងធម្មតា មកដល់ថ្ងៃទី១០ខែមករាឆ្នាំ២០២៥នេះ នៅតំបន់ខ្លះមានសីតុណ្ហភាពចាប់ពី១១ដល់១៣អង្សារ។

ប៉ុន្ដែនៅថ្ងៃទី១២-ទី១៣ខែមករានេះសីតុណ្ហភាពកាន់តែធ្លាក់ចុះមួយកម្រិតទៀត អាចចុះក្រោម១០អង្សារឯណោះសង្ឃឹមថានឹងមានធ្លាក់ព្រឹល។
តំបន់ដែលមានភ្លៀងធ្លាក់វាអាចត្រជាក់ជាងតំបន់ស្ងូត ។

ឧតុនិយមបានគណនាថានៅថ្ងៃទី១២រំលងអាទ្រាធចូលដ់ថ្ងៃទី១៣ តំបន់ដែលនៅជិតជួរភ្នំអាចធ្លាក់ដល់៦អង្សារហើយបើសិនមានសំណើមខ្ពស់អាចនឹងមានឱកាស់ធ្លាក់ព្រឹលបាន។

នៅក្នុងរយៈពេលដែលមានលំហូរខ្យល់ត្រជាក់ អ្នកដែលមានជម្ងឺលើសឈាម
ជាតិស្ករក្នុងឈាមខ្ពស់ និជម្ងឺលើសជាតិខ្លាញ់ក្នុងឈាមត្រូវប្រុងប្រយ័ត្នឲ្យាបានខ្ពស់។
សូមបងប្អូនទាំងអស់គ្នារក្សាសុខភាពឲ្យបានល្អទាំងអស់គ្នា។

អរគុណ
SINA ON

ទេសភាពស្លឹកឈើប្តូរពណ៌នៅរដូវរងារសួស្ដីអ្នកទាំងអស់គ្នា រដូវត្រជាក់គឺជារដូវស្លឹកឈើប្រែពណ៌ មើលរំលេចគ្នាស្រស់ស្អាតខ្លាំងណាស់។...
10/01/2025

ទេសភាពស្លឹកឈើប្តូរពណ៌នៅរដូវរងារ
សួស្ដីអ្នកទាំងអស់គ្នា រដូវត្រជាក់គឺជារដូវស្លឹកឈើប្រែពណ៌ មើលរំលេចគ្នាស្រស់ស្អាតខ្លាំងណាស់។

នៅតៃវ៉ាន់មានកន្លែងទេសភាពជាច្រើនដែលប្រជាជនទូទៅផ្ដោតទៅលើស្លឹកឈើប្រែពណ៌ទើបគេមកលេងកំសាន្ដ ដូចជានៅតំបន់ភ្នំ កន្លែសួនឧទ្យានជាដើម។
ហើយទីនេះគឺជាកន្លែងសួនឧទ្យាន(លោតុង)ដែលជាកន្លែងលំហែរ កន្លែងហាត់ប្រាណសម្រាប់មនុស្សគ្រប់វ័យ។

នៅពេលរដូវរងារមកដល់ អ៊ីឡាន គឹជាតំបន់មួយដែលសំបូរទៅដោយភ្លៀងធ្នាក់ ហើយនៅពេលមានភ្លៀងធ្លាក់ម្ដងៗ អាកាសធាតុអាប់អ៊ួខ្លាំងនិងមានភ្លៀងធ្លាក់រយៈពេលច្រើនថ្ងៃ កម្រនឹងបានឃើញពន្លឺព្រះអាទិត្យណាស់។
ដូច្នេះហើយនៅពេលមានអាកាសធាតុល្អ មើលឃើញពន្លឺព្រះអាទិត្យម្ដងៗ ប្រជាជនក្មេងងចាស់ប្រុសស្រីយ៉ាងច្រើនកុះកនាំគ្នាមកលំហែរលេងនៅទីនេះ។

ព្រះអាទិត្យនៅរដូវរងាមានពន្លឺមិនចែងចាំងខ្លាំង កំដៅរបស់វាស្រទន់
ធ្វើឲ្យមនុស្សទូទៅចូលចិត្តខ្លាំងណាស់។

សូមអរគុណ
SINA ON

 #តៃវ៉ាន់នឹងរងារត្រជាក់ខ្លាំងហើយមានសំណើមច្រើនក្នុងប្រមាណ៥ថ្ងៃនេះក្រសួងឧតុនិយម បានបញ្ជាក់ថា ថ្ងៃនេះ (ថ្ងៃទី៩) បរិមាណខ្យល់...
09/01/2025

#តៃវ៉ាន់នឹងរងារត្រជាក់ខ្លាំងហើយមានសំណើមច្រើនក្នុងប្រមាណ៥ថ្ងៃនេះ

ក្រសួងឧតុនិយម បានបញ្ជាក់ថា ថ្ងៃនេះ (ថ្ងៃទី៩) បរិមាណខ្យល់ត្រជាក់ខ្លាំងនៃទ្វីបមួយ បានរំកិលទៅទិសខាងត្បូង ហើយផ្នែកខាងជើងនៃផ្នែកម្ខាងនៃខ្យល់ និង Yilan ក្លាយជាសើម និងត្រជាក់បន្តិចម្តងៗ ជាមួយនឹងសីតុណ្ហភាពពេលថ្ងៃប្រហែល ១៤ ទៅ ១៦ អង្សារ។ ប៉ុន្តែសីតុណ្ហភាពនឹងធ្លាក់ចុះយ៉ាងខ្លាំងបន្ទាប់ពីពេលរាត្រី អាចចុះដល់ 11 ទៅ 13 អង្សារនៅភាគខាងជើងនិងភាគកណ្តាល។

ម្យ៉ាងទៀត ដោយសារខ្យល់ភាគឦសានមានឥទ្ធិពលខ្លាំង បណ្ដាលអោយសំណើមក៏កើនឡើង ហើយទឹកភ្លៀងក៏អាចនឹងកើនឡើងនៅពាក់កណ្តាលភាគខាងជើង និងខាងកើតនៃតំបន់ ជាពិសេសនៅភាគខាងជើងនៃតំបន់ថាវយាន និងតំបន់អ៉ីឡាន និង ហ័រលាន នឹងមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ឬក៏អាចនឹងមានភ្លៀងធ្លាក់ពេញមួយថ្ងៃ ចំណែកតំបន់ភាគកណ្តាល និងភាគខាងត្បូង នឹងមានពពកច្រើន បរិមាណទឹកភ្លៀងកើនឡើង និងមានភ្លៀងធ្លាក់ខ្លះៗនៅតាមតំបន់ភ្នំ។

សូមបងប្អូនស្លៀកពាក់អោយបានកក់កកដៅ និងពេលចេញក្រៅយកឆ័ត្រឬអាវភ្លៀងដាក់តាមផង👌
បំណងល្អ និងដោយក្ដីស្រលាញ់ពីក្រុមការងារយើងRTI❤️

08/01/2025

#麻疹病毒與防治 #ការការពារពីការឆ្លងជំងឺកញ្រ្ជឹល
មួយរយះនេះមានការឆ្លងមេរោគកញ្ជ្រឹលជាច្រើននៅតៃវ៉ាន់ សូមបងប្អូនប្រុងប្រយ័ត្នទាំងអស់គ្នា!
ដោយក្ដីស្រលាញ់ពីក្រុមការងារយើងខ្ញុំ❤️

កម្មវិធីបំណាច់ឆ្នាំរបស់វិទ្យុជាតិតៃវ៉ាន់(Rti)សួស្ដីអ្នកទាំងអស់គ្នា នៅតាមបណ្ដាក្រុមហ៊ុនសហគ្រាសតែងតែបង្កើតកម្មវិធីបំណាច់ឆ្...
07/01/2025

កម្មវិធីបំណាច់ឆ្នាំរបស់វិទ្យុជាតិតៃវ៉ាន់(Rti)
សួស្ដីអ្នកទាំងអស់គ្នា នៅតាមបណ្ដាក្រុមហ៊ុនសហគ្រាសតែងតែបង្កើតកម្មវិធីបំណាច់ឆ្នាំ ដូចជានៅស្ថានីយ៍វិទ្យុជាតិRTIនេះជាដើម។

នៅថ្ងៃទី៥ខែមករាឆ្នាំ២០២៥យប់ម៉ិញនេះវិទ្យុផ្សាយសំឡេងRtiមានបង្កើតកម្មវិធីបំណាច់ឆ្នាំដើម្បីអបអរសាទនិងលើកទឹកចិត្តក្រុមការងារទាំងមូល។

នៅក្នុងកម្មវិធីមានការសម្ដែងការប្រឡងចម្រៀង
ការប្រឡងស្លៀកសំលៀកបំពាក់បុរាណ និងមានដាក់ជាប្រាស្នាឲ្យទាយ
ហើយនិងទទូលអាហារនៅក្នុងភោជនីដ្ឋានជាដើម។

ប្រធានវិទ្យុផ្សាយសំឡេងលោស្រី ឡៃស៊ីរូ បានឡើងធ្វើសេចក្ដីថ្លែងអំណរគុណដល់ក្រុមការងារគ្រប់ផ្នែក ដែលបានយកចិត្តទុកដាក់ទៅលើការងាររៀងៗខ្លួន។
តុអាហាររួមមាន៣៤តុ និងមានការចាប់រង្វាន់យ៉ាងច្រើនទៀតផង។

សូមអរគុណ
SINA ON

 #板橋檸檬草តោះអ្នកទាំងអស់គ្នាមកញ៉ាំស៊ុបជាមួយខ្ញុំ នៅថ្ងៃចុងសប្តាហ៍នេះនាងខ្ញុំជាមួយនឹងក្រុមគ្រួសារបានមកញ៉ាំស៊ុបនៅហាង「檸檬草」នៅរដ...
05/01/2025

#板橋檸檬草

តោះអ្នកទាំងអស់គ្នាមកញ៉ាំស៊ុបជាមួយខ្ញុំ នៅថ្ងៃចុងសប្តាហ៍នេះនាងខ្ញុំជាមួយនឹងក្រុមគ្រួសារបានមកញ៉ាំស៊ុបនៅហាង「檸檬草」នៅរដូវរងាមានខ្ញុំចូលចិត្តមកញ៉ាំស៊ុបដែលមានរសជាតិប្លែកៗ ហើយថ្ងៃនេះដែរសម្រាប់ហាងមួយនេះស៊ុបដែលមានឈ្មោះល្បីនោះគឺស៊ុបរសជាតិស្លឹកគ្រៃ រសជាតិមួយនេះពេលញ៉ាំទៅនាងខ្ញុំគិតថាហាក់ដូចជារសជាតិសម្លប្រហើរខ្មែរយើងអញ្ចឹងឆ្ងាញ់ពិសេសណាស់។ហើយប្រសិនបើប្រិយមិត្តមានចំណាប់អារម្មណ៍អាចទៅហាងនេះញ៉ាំសាកល្បងបានណា។


#សូមអរគុណ

高雄港 巨大英熙娃娃រូបតុកត្តាប៉េងប៉ោងដ៏ធំដែលបណ្ដែតខ្លួននៅលើកំពង់ផែទីក្រុងកៅស្យុងសួស្ដីអ្នកទាំងអស់គ្នា តុកត្តាប៉េងប៉ោងខ្នាតយក្យដែល...
04/01/2025

高雄港 巨大英熙娃娃
រូបតុកត្តាប៉េងប៉ោងដ៏ធំដែលបណ្ដែតខ្លួននៅលើកំពង់ផែទីក្រុងកៅស្យុង

សួស្ដីអ្នកទាំងអស់គ្នា តុកត្តាប៉េងប៉ោងខ្នាតយក្យដែលមានកម្ពស់ដល់ទៅ១៣ម៉ែត្រត្រូវបានគេដាក់តាំងបណ្ដែតលើទឹកចាប់ពីថ្ងៃទី២១ខែធ្នូឆ្នាំ២០២៤មកម្លេះ ហើយត្រូវបញ្ចប់ទៅវិញនៅថ្ងៃទី៥ខែមករាឆ្នាំ២០២៥។

តុកត្តាដ៏ធំមួយនេះគឺជាតុកត្តានៅក្នុងភាយន្ដដ៏ល្បីមួយរបស់កូរ៉េដែលបានចាក់ផ្សាយភាគ១ត្រូវញ្ចប់ ហើយបន្ទាប់
មកទៀតគេនឹងបន្ដថតភាគ២ដើម្បីចាក់ផ្សាយជាបន្ដ
នៅថ្ងៃតាំងពិពណ៌ដំបូងមានមនុស្សជាង១០ម៉ឺននាក់ចូលមកទស្សនា អ្នកខ្លះនិយាយថាមុខមាត់គូឲ្យស្រឡាញ់ ឯអ្នកខ្លះទៀតនិយាយថាគូឲ្យខ្លាច។
ចំពោះបងប្អូនយល់យ៉ាងម៉ិចដែរ?

ថ្ងៃស្អែកទី៥ខែមករាជាថ្ងៃតាំងពិពណ៌ចុងក្រោយហើយ។

#រូបភាពចេញពីប្រភព #បណ្ដាញផ្សព្វផ្សាយ

អរគុណ
SINA ON

 #កន្លែងពិភពនៃទឹកក្ដៅធម្មជាតិ jiaoxiនៅចុងឆ្នាំ២០២៤jiaoxiមានពិពណ៌ភ្លើងពណ៌ក្នុងឱកាស់ទិវារដូវកាលទឹកក្ដៅធម្មជាតិ។នៅរដូវរងាមក...
03/01/2025

#កន្លែងពិភពនៃទឹកក្ដៅធម្មជាតិ jiaoxi
នៅចុងឆ្នាំ២០២៤jiaoxiមានពិពណ៌ភ្លើងពណ៌ក្នុងឱកាស់ទិវារដូវកាលទឹកក្ដៅធម្មជាតិ។

នៅរដូវរងាមកដល់ប្រជាជនតៃវ៉ាន់ទូទៅចូលចិត្តត្រាំទឹកក្ដៅដែលចេញពីស្រទាប់ក្រោមដីធម្មជាតិពិតៗ ហើយតំបន់ដែលមានទឹកក្ដៅធម្មជាតិនៅតៃវ៉ាន់មិនច្រើនឡើយ jiaoxiគឺជាតំបន់ល្បីដែលមានទឹកក្ដៅធម្មជាតិ។
ឆ្នាំនេះរដ្ឋបាលប្រចាំតំបន់បានប្រារព្វពិធីទិវារដូវកាលទឹកក្ដៅធម្មមជាតិដែលមានតាំងភ្លើងពណ៌ចំរុះយ៉ាងស្អាតខុសប្លែកពីឆ្នាំមុនៗ ។

ដោយសារតែបរិយាកាស់ល្អបែបនេះទើបទាក់ទាញភ្ញៀវទេសចរណ៍ជាច្រើនចូលមកកំសាន្ដលេង។

ការតាំងភ្លើងពិពណ៌ចាប់តាំងពីថ្ងៃទី២២ខែវិច្ឆិកាឆ្នាំ២០២៤ ដល់ថ្ងៃទី២ខែមិនាឆ្នាំ២០២៥ បើមានបងប្អូនចាប់អារម្មណ៍ឬចូលចិត្តថតរូបអាចមកលេងពេលយប់ប្រាកដជាមិនខកបំណងឡើយ។

អរគុណ
SINA ON

01/01/2025

រីករាយឆ្នាំថ្មី២០២៥🎊🎉🎈សូមជូនពរបងប្អូនទាំងអស់គ្នាក្នុងឆ្នាំថ្មី2025 បានដូចរូបភាពនេះមានពន្លឺចែងចាំងត្រចះត្រចង់ ចំរុះពោរពេញដោយសុខសុភមង្គល សិរីសួស្ដី សុខភាពល្អ ជួបតែមនុស្សល្អៗ នឹងសេចក្ដីសុខ រកទទួលទានមានបាន ប្រកបកិច្ចការអ្វីរលូនទៅមុខ ធ្វើដំណើរជិតឆ្ងាយសុខសុវត្តិភាព 🙏❤️🎊🎉

ប្រតិទិនឆ្នាំ២០២៥អមដំណើរយើងពេញ១ឆ្នាំ។Rtiវិទ្យុជាតិតៃវ៉ាន់បានបោះពុម្ភប្រតិទិសម្រាប់តាំងលើតុ នៅលើទំព័រនិមួយៗមានកន្លែងការស្...
01/01/2025

ប្រតិទិនឆ្នាំ២០២៥អមដំណើរយើងពេញ១ឆ្នាំ។

Rtiវិទ្យុជាតិតៃវ៉ាន់បានបោះពុម្ភប្រតិទិសម្រាប់តាំងលើតុ នៅលើទំព័រនិមួយៗមានកន្លែងការស្កេន QR Code នឹងស្ដាប់ឮសំឡេងអ្នកអត្ថាធិប្បាយ ដែលបានកត់ត្រាទុកតាំងតែពីមុនមក។
ដើមឡើយគេហៅថាលក់សំឡេង
គឺចាប់ពីខែមករាឡើងទៅមានបទភ្លេងយ៉ាងពិរោះដែលជាបទភ្លេងប្រចាំតំបន់នៅតៃវ៉ាន់។

ការបោះពុម្ភប្រតិទិនគឺសម្រាប់ផ្ញើជូនចំពោះប្រិយមិត្តអ្នកស្ដាប់វិទ្យុRtiទុកជាអនុស្សាវរីយ៍ Rtiទទូលបានការឆ្លើយតបពីមិ្តតអ្នកស
ស្ដាប់ជាច្រើនពីប្រទេសនានាលើសកលលោក។

នេះជាកាដូមួយដែលផ្ដល់សារៈសំខាន់ អាចជួយធ្វើកំណត់ត្រាពេលវេលា និងការងារផ្សេងៗបាននៅលើទំព័រនិមួយៗ។

អរគុណ
SINA ON

នេះជាទិដ្ឋភាពថ្ងៃឆ្លងឆ្នាំសកលនៅក្នុងសង្កាត់លោតុង ម៉ោងមិនទាន់៩យប់ផង ចរាចរណ៍ត្រូវបានបិទមិនឲ្យរថយន្ដម៉ូតូឆ្លងកាត់ចូលមកទីតាំ...
31/12/2024

នេះជាទិដ្ឋភាពថ្ងៃឆ្លងឆ្នាំសកលនៅក្នុងសង្កាត់លោតុង ម៉ោងមិនទាន់៩យប់ផង ចរាចរណ៍ត្រូវបានបិទមិនឲ្យរថយន្ដម៉ូតូឆ្លងកាត់ចូលមកទីតាំងប្រារព្វកម្មវិធីឡើយ។

ពីព្រោះនៅបន្ដិតទៀតនេះនឹងមានកម្មវិធីប្រគំដន្រ្តីដើម្បីអបអរសាទថ្ងៃឆ្លងឆ្នាំ។
នៅក្នុងឆ្នាំថ្មីនេះតើបងប្អូនមានបំណងប៉ងប្រាថ្នាអ្វីខ្លះ?

នៅថ្ងៃចូលឆ្នាំសកលឆ្នាំ២០២៥នេះសូមជូនពរអ្នកទាំងអស់គ្នាមានសុខភាពល្អ សំណាងល្អ និងហេងៗពេញមួយឆ្នាំ។

អរគុណ
SINA ON

 #正統鹿耳門聖母廟សួស្ដីប្រិយមិត្តទាំងអស់គ្នាថ្ងៃនេះជាថ្ងៃទី៣១ខែធ្នូឆ្នាំ២០២៤ហើយក៏ជាថ្ងៃចុងក្រោយសម្រាប់ឆ្នាំ២០២៤នេះដែរ។នៅថ្ងៃដ៏ព...
31/12/2024

#正統鹿耳門聖母廟

សួស្ដីប្រិយមិត្តទាំងអស់គ្នាថ្ងៃនេះជាថ្ងៃទី៣១ខែធ្នូឆ្នាំ២០២៤ហើយក៏ជាថ្ងៃចុងក្រោយសម្រាប់ឆ្នាំ២០២៤នេះដែរ។នៅថ្ងៃដ៏ពិសេសហើយក៏ជាថ្ងៃចុងក្រោយសម្រាប់ឆ្នាំ២០២៤នេះនាងខ្ញុំសូមជូនពរប្រិយមិត្តនិងបងប្អូនដែលចូលចិត្តនិងគាំទ្រនូវអត្ថបទដែលក្រុមការងារយើងខ្ញុំបានផ្សព្វផ្សាយនៃគ្រប់អត្ថបទ។

#ជូនពរឆ្នាំថ្មីសេរីសួស្ដីនិងរកស៊ីមានបានទាំងអស់គ្នា #ហើយក៏ជូនពរឱ្យប្រិយមិត្តនៅឆ្នាំ២០២៥ខាងមុខនេះប្រាថ្នាអ្វីបានដូចបំណង។

ហើយអត្ថបទថ្ងៃនេះដែរនាងខ្ញុំសូមមកចែករំលែកវត្តមួយដែលស្រស់ស្អាតហើយធំទូលាយណាស់។ហើយនៅរដូវចូលឆ្នាំថ្មីឬរដូវឆ្លងឆ្នាំថ្មីដូច្នេះប្រជាជនតែវ៉ាន់តែងតែចូលចិត្តទៅដើរលេងតាមវត្តាឬទៅសែននៅតាមវត្តធំៗដែលនៅជិតពួកគេរស់នៅឬនៅតាមវត្តដែលពួកគេមានជំនឿជឿជាក់។

នៅថ្ងៃឆ្លងឆ្នាំនេះនាងខ្ញុំជាមួយនឹងគ្រួសារក៏បានមកកំសាន្តលេងនៅវត្តដ៏ធំមួយនេះវត្តនេះមានឈ្មោះថាវត្ត「正統鹿耳門聖母廟」ជាលើកទីមួយហើយដែលនាងខ្ញុំបានមកលេងនៅកន្លែងនេះ មកដល់វត្តនេះនាងខ្ញុំគិតថាវត្តនេះធំហើយស្អាតណាស់ ពួកយើងបានយកផ្លែឈើនិងចំណីអាហារតំបន់ខ្លះមកសែនដើម្បីសុំក្តីសុខនិងរកស៊ីមានបាននៅឆ្នាំថ្មីខាងមុខនេះ។


#សូមអរគុណ

 #台南牛肉湯អាហារតំបន់ដែលមានឈ្មោះល្បី មិនថាភ្ញៀវនៅទីជិតឬទីឆ្ងាយតែងតែមកញ៉ាំសាកនិងជួយផ្សព្វផ្សាយតតគ្នាមិនថាប្រជាជនក្នុងស្រុកឬនៅ...
30/12/2024

#台南牛肉湯

អាហារតំបន់ដែលមានឈ្មោះល្បី មិនថាភ្ញៀវនៅទីជិតឬទីឆ្ងាយតែងតែមកញ៉ាំសាកនិងជួយផ្សព្វផ្សាយតតគ្នាមិនថាប្រជាជនក្នុងស្រុកឬនៅតាមបណ្ដាញនោះទេតែងតែជួយចែករំលែកនិងប្រាប់តតគ្នាទៅ។

ហើយថ្ងៃនេះដែរពួកយើងក៏បានមកដល់កន្លែងនេះហើយក៏បានមកញ៉ាំសាកទាំងអស់គ្នានៅកន្លែងនេះ។ហើយនាងខ្ញុំគិតថាអាហារមួយមកនេះពិតជាឆ្ងាញ់មែន ចំណែកឯតម្លៃវិញក៏សមរម្យណាស់ដែរ។


#សូមអរគុណ

28/12/2024

តើបងប្អូនទាំងអស់គ្នាទៅដើរលេងវត្តជាមួយខ្ញុំ មកកំសាន្ដលេងនិងយល់ដឹងនៃវប្បធម៌របស់ស្រុកគេទាំងអស់គ្នា។

នំប៉ាវស្នូលល្ងខ្មៅនេះជាកម្មវិធីជូបជុំញាត្តិមិត្តបងប្អូនក្នុងសហគមន៍ដែលជាអាហារសាមគ្គីហើយក៏ជាកម្មវិធីក្នុងមួយឆ្នាំមានម្ដង ត...
28/12/2024

នំប៉ាវស្នូលល្ងខ្មៅ
នេះជាកម្មវិធីជូបជុំញាត្តិមិត្តបងប្អូនក្នុងសហគមន៍ដែលជាអាហារសាមគ្គី
ហើយក៏ជាកម្មវិធីក្នុងមួយឆ្នាំមានម្ដង ត្រូវបានគេបង្កើតឡើងដើម្បីមានការទំនាក់ទំនងល្អទៅវិញទៅមកក្នុងការរស់នៅប្រចាំថ្ងៃនៅក្នុងសហគមន៍
ធម្មតាកម្មវិធីបែបនេះគេច្រើនធ្វើនៅចុងឆ្នាំពីរព្រោះបន្ទាប់មកទៀតជាពេលវេលាមមាញឹកត្រៀមចូលឆ្នាំចិន រវល់ក្នុងកិច្ចការងារ និងរវល់ក្នុងគ្រូសាររៀងៗខ្លួន។

ញ៉ាំរួចអាហារយ៉ាងច្រើនមុខរួចរាល់
មកដល់ពេលម្ហូបចុងក្រោយ គឺជានំប៉ាវស្នូលល្ង រូបរាងខាងក្រៅដូចជាផ្សិត តែនេះជានំប៉ាវដែលមានស្នូលរសជាតិល្ងដែលត្រូវគេយកមកដាក់ទទូលភ្ញៀវក្នុងអាហារដ្ឋាន។

រសជាតិមិនទំលាន់ សាច់នំទន់ល្មើយ ល្ងមិនផ្អែមជ្រុល ហូបទៅមិនខះកឡើយ។

អរគុណ
SINA ON

 #雲林玉米田ថ្ងៃនេះសប្បាយមែនបានមកលេងនៅចំការពោតរបស់មិត្តភក្កិដែលស្ថិតនៅខេត្ត「雲林」ហើយបានកាច់ផ្លែពោតយកមកអាំងញ៉ាំពិតជាសប្បាយណាស់។ប...
28/12/2024

#雲林玉米田

ថ្ងៃនេះសប្បាយមែនបានមកលេងនៅចំការពោតរបស់មិត្តភក្កិដែលស្ថិតនៅខេត្ត「雲林」ហើយបានកាច់ផ្លែពោតយកមកអាំងញ៉ាំពិតជាសប្បាយណាស់។

បានមកលេងចំការពោតដូច្នេះនឹកឃើញកាលពីមុនហើយស្រណោះខ្លួនឯងកាលនៅពីក្មេងណាស់ កាលពីមុនទៅចំការពោតគឺជាភារកិច្ចប្រចាំថ្ងៃរបស់ខ្លួនតែឥឡូវនេះមកចំការពោតដូចគ្នាតែអារម្មណ៍ខុសគ្នាឆ្ងាយណាស់។


#សូមអរគុណ

Address

Shihlin

Opening Hours

Monday 09:00 - 18:00

Telephone

+886228856168

Alerts

Be the first to know and let us send you an email when RTI Cambodian posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share