គិត ពីនេះពីនោះ / Kit Pines Pinos

  • Home
  • គិត ពីនេះពីនោះ / Kit Pines Pinos

គិត ពីនេះពីនោះ / Kit Pines Pinos Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from គិត ពីនេះពីនោះ / Kit Pines Pinos, Digital creator, .

02/08/2024

នៅសល់ ០៣ ថ្ងៃទៀត ដល់ថ្ងៃបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ

០២ សីហា ២០២៤ - ០៥ សីហា ២០២៤

#ហ៊ុនម៉ាណែត #កម្ពុជា #សន្តិភាពនៅកម្ពុជា

ធ្វើមន្ត្រីធំ បើមិនចេះដេាះសារ យកមុខ យកត្រូវទេ មិនអាចកាន់មុខដំណែងធំឡើយ ។ កំឡុងពេលធ្វើគម្រោងនេះ ផលប៉ះពាល់ច្បាស់ជាមាន ពលរដ្...
02/08/2024

ធ្វើមន្ត្រីធំ បើមិនចេះដេាះសារ យកមុខ យកត្រូវទេ មិនអាចកាន់មុខដំណែងធំឡើយ ។

កំឡុងពេលធ្វើគម្រោងនេះ ផលប៉ះពាល់ច្បាស់ជាមាន ពលរដ្ឋទទួលស្គាល់ តែ សូមបន្ថយផលប៉ះពាល់នេះ ឲ្យមកនៅ អប្បបរមា ចំពេាះការប្រកបរបរកសុីប្រចាំថ្ងៃ និង ការ ធ្វើដំណើរ, ពលរដ្ឋរស់នៅក្នុងខេត្ត មានចំណេះដឹងមិនទាបជាង មន្ត្រីពាក់ព័ន្ធឡើយរឿងដេាះសារឲ្យចេះ ខ្មាស់គេផង ។

សូមធ្វើការប្រុងប្រយ័ត្នធ្វេរដង លើការបើកបរក្នុងក្រុងបាត់ដំបង
30/07/2024

សូមធ្វើការប្រុងប្រយ័ត្នធ្វេរដង លើការបើកបរក្នុងក្រុងបាត់ដំបង

ពីខេត្តបាត់ដំបង !
27/07/2024

ពីខេត្តបាត់ដំបង !

12/06/2024
បងប្អូនរស់នៅ ឯខេត្តបាត់ដំបង ជួយតាមដា ពិនិត្យផង ! រួមគ្នាបញ្ចេញមតិដើម្បីខេត្តបងប្អូន កាន់តែរីកចំរើន ។
03/06/2024

បងប្អូនរស់នៅ ឯខេត្តបាត់ដំបង ជួយតាមដា ពិនិត្យផង ! រួមគ្នាបញ្ចេញមតិដើម្បីខេត្តបងប្អូន កាន់តែរីកចំរើន ។

តើរបស់ទាំងនេាះចូលមកតាមណា ?វិធីមានប្រសិទ្ធិភាព លើទំនិញគេចពន្ធ គឺពិនិត្យឡើងវិញ នូវទ្រព្យសម្បត្តិ មន្ត្រីគយ ។
31/05/2024

តើរបស់ទាំងនេាះចូលមកតាមណា ?

វិធីមានប្រសិទ្ធិភាព លើទំនិញគេចពន្ធ គឺពិនិត្យឡើងវិញ នូវទ្រព្យសម្បត្តិ មន្ត្រីគយ ។

14/04/2024

ប្រព័ន្ធផ្សព្វផ្សាយ និង អ្នកនាំពាក្យ #អុីស្រាអែល បានប្រកាសពីការចំណាយលើប្រព័ន្ធការពារអាកាស ពីការវាយប្រហាររបស់ #អុឺរ៉ង់ ថាបានចំណាយរហូតដល់ 1.1 ពាន់លានដុល្លា ។ ចំណែក ប្រព័ន្ធផ្សព្វផ្សាយ របស់អុឺរ៉ង់ វិញបាន ប្រកាសពីការចំណាយ លើ Missile ជាង 300 គ្រាប់ របស់ខ្លួន រួមមាន Ballistic Missile 110 , Cruise Missile 45 , និង Drone Shahed 170 គ្រឿង ចំណាយទឹកប្រាក់ត្រឹមតែ 60 លាន ដុល្លា ប៉ុណ្ណេាះ ។

🇮🇱 Israel - 🇮🇷 Iran

25/03/2024

មនុស្ស, បុគ្គលសាងកំហុស គេបន្ទោសដាក់កំហុសទៅលើ វេទិការចែករំលែក អ្នកចែមរំលែកទាំងឡាយថា ជាជនបោកប្រាស់ ជាវេទិការភូតភរ ដែលមានគោលដៅដើម្បីបោកប្រាស់មហាជន។
#ពុតគ្រូកុំត្រាប់ច្បាប់គ្រូឲ្យយក
តើមនុស្ស ក្នុងភេទ មុខតំណែង មួយណាដែលមិនសាងកំហុស ? តើភេទ មុខតំណែង ទាំងនោះជាអ្នកខុស ឬ ក៏បុគ្គលដែលមានភេទ ឬ មុខតំណែងនោះជាអ្នកខុស។

ប្រទេសរុស្សីបានដាក់បញ្ជូល ចលនាក្រុមមនុស្សស្រឡាញ់ភេទដូចគ្នា LGBT ទៅក្នុងបញ្ជីនៃអង្គការជ្រុលនិយម និងក្រុមជ្រុលនិយមរបស់ខ្លួ...
23/03/2024

ប្រទេសរុស្សីបានដាក់បញ្ជូល ចលនាក្រុមមនុស្សស្រឡាញ់ភេទដូចគ្នា LGBT ទៅក្នុងបញ្ជីនៃអង្គការជ្រុលនិយម និងក្រុមជ្រុលនិយមរបស់ខ្លួន។

25/11/2023
អ្នកឧកញ៉ា គិត ម៉េង ៖ ស្ងៀមស្ងាត់ពេលខ្លះមានតម្លៃជាងសម្តី…………………….អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុបបានលើ...
21/11/2023

អ្នកឧកញ៉ា គិត ម៉េង ៖ ស្ងៀមស្ងាត់ពេលខ្លះមានតម្លៃជាងសម្តី
…………………….
អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប
បានលើកឡើងថា នៅក្នុងសង្គមមួយដែលពោរពេញដោយពាក្យពេចន៍ និងការបញ្ចេញមតិឥតសំចៃ ភាពស្ងៀមស្ងាត់ពេលខ្លះមានតម្លៃជាងសម្តី។

អ្នកឧកញ៉ា គិត ម៉េង បានលើកយកហេតុផលចំនួន១០ដែលការរក្សាភាពស្ងៀមស្ងាត់គឺជាជម្រើសដ៏ល្អបំផុត រួមមាន៖
១. រក្សាភាពស្ងៀមស្ងាត់ក្នុងកំលុងពេលមានកំហឹង។
២. កុំនិយាយនៅពេលអ្នកមិនមានការពិត។
៣. រក្សាភាពស្ងៀមស្ងាត់រហូតដល់អ្នកបានយល់រឿងទាំងមូល។
៤. រក្សាភាពស្ងៀមស្ងាត់ ពេលអ្នកដទៃចង់ប្រាប់អ្នកពីអ្វីមួយ។
៥. កុំនិយាយពាក្យដែលអ្នកនឹងស្ដាយក្រោយ។
៦. រក្សាភាពស្ងៀមស្ងាត់ នៅពេលដែលពាក្យរបស់អ្នកមិនបានបង្ហាញអំពើល្អរបស់មនុស្សជាទីស្រទ្បាញ់របស់អ្នក។
៧. ចៀសវាងការនិយាយ ប្រសិនបើពាក្យសម្តីរបស់អ្នកអាចនាំឲ្យមានការគិតខុស។
៨. សូមនៅស្ងៀម ប្រសិនបើពាក្យសម្តីរបស់អ្នកអាចប៉ះពាល់ដល់កេរ្តិ៍ឈ្មោះនរណាម្នាក់។
៩. ជ្រើសរើសភាពស្ងៀមស្ងាត់ ប្រសិនបើពាក្យសម្ដីរបស់អ្នកអាចបំផ្លាញមិត្តភាព។
១០. កុំនិយាយរឿងអ្វីមួយម្តងទៀត ប្រសិនបើអ្នកបាននិយាយវាពីរដងរួចហើយ។

 #សម្តេចធិបតីហ៊ុនម៉ាណែត គាំទ្រទិសដៅនៃការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកកម្ពុជា-ចិន ក្នុងផ្នែកហ្វ...
08/11/2023

#សម្តេចធិបតីហ៊ុនម៉ាណែត គាំទ្រទិសដៅនៃការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកកម្ពុជា-ចិន ក្នុងផ្នែកហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្ស, ការរៀបចំសមយុទ្ធរួមគ្នា, ការភ្ជាប់ទំនាក់ទំនងរវាងអង្គភាព និងអង្គភាព ក៏ដូចជាការបោសសម្អាតមីននៅកម្ពុជា

សម្តេចធិបតី ហ៊ុន ម៉ាណែត គាំទ្រទិសដៅនៃការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកកម្ពុជា-ចិន ក្នុងផ្នែកហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្ស, ការរៀបចំសមយុទ្ធរួមគ្នា, ការភ្ជាប់ទំនាក់ទំនងរវាងអង្គភាព និងអង្គភាព ក៏ដូចជាការបោសសម្អាតមីននៅកម្ពុជា

នារសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅវិមានសន្តិភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម នាយឧត្តមសេនីយ៍ លី ឈីវមីង (Li Qiaoming) មេបញ្ជាការកងទ័ពជើងគោក នៃកងទ័ពរំដោះប្រជាជនចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសដែល ឯកឧត្តម នាយឧត្តមសេនីយ៍ កំពុងដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា ។

ឯកឧត្តម នាយឧត្តមសេនីយ៍ បានថ្លែងអំណរគុណ សម្តេចធិបតី ដែលបានចំណាយពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបឯកឧត្តម និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាឱកាសនេះ និងបានចូលរួមអបអរសាទរក្នុងឱកាសដែលព្រះរាជាណាចក្រកម្ពុជា កំពុងប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧០ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតកងយោធពលខេមរភូមិន្ទ ។

ក្នុងកិច្ចពិភាក្សានេះ ឯកឧត្តម នាយឧត្តមសេនីយ៍ លី ឈីវមីង បានគូសបញ្ជាក់អំពីចំណងមិត្តភាពដែកថែបកម្ពុជា-ចិន ដែលជាទំនាក់ទំនងបែបប្រវត្តិសាស្ត្រ ហើយថ្នាក់ដឹកនាំនៃប្រទេសទាំងពីរតែងបានខិតខំពូនជ្រំជាប់ជាប្រចាំ រហូតមានការអភិវឌ្ឍរីកចម្រើនគួរជាទីមោទនៈ ដូចដែលឆ្លុះបញ្ចាំងតាមរយៈសមិទ្ធផលជាច្រើន ដូចជា៖ កិច្ចសហប្រតិបត្តិការជិតស្និទ្ធក្នុងវិស័យការពារជាតិ, គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ, ច្រករបៀងមច្ឆា និងអង្ករ ។ល។ លើសពីនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានបង្ហាញនូវក្តីជឿជាក់ថា ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ នឹងត្រូវបានលើកកម្ពស់រឹងមាំបន្ថែមទៀត ក្រោមការដឹកនាំប្រកបដោយគិតិបណ្ឌិតរបស់ សម្តេចធិបតី ហើយប្រទេសកម្ពុជា ក៏នឹងកាន់តែមានភាពរីកចម្រើនរុងរឿង និងជឿនលឿនទៅមុខទៀត ។

ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍ចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ លី ឈីវមីង និងសហការី ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ព្រមជាមួយនឹងការផ្តាំផ្ញើសាកសួរសុខទុក្ខជូនចំពោះ ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង, ឯកឧត្តមនាយករដ្ឋមន្ត្រី លី ឈាំង និង ឯកឧត្តម នាយឧត្តមសេនីយ៍ ចាង យូសៀ អនុប្រធានទី១ នៃគណៈកម្មាធិការយោធាមជ្ឈិមបក្សកម្មុយនីស្តចិន ។ ទន្ទឹមនឹងនេះ សម្តេចធិបតី បានកត់សម្គាល់អំពីការរីកចម្រើននៃទំនាក់ទំនងរវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរ ក្នុងរយៈកាលកន្លងមកនេះ ជាពិសេស ការសម្រេចបាននូវការចុះហត្ថលេខាលើ MOU កាលពីខែមីនា ឆ្នាំ២០២២ កន្លងទៅ ក្នុងពេលដែល សម្តេចធិបតី នៅបំពេញមុខងារជា មេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ។

ជាចុងក្រោយ សម្តេចធិបតី ក៏បានបង្ហាញនូវការគាំទ្រចំពោះទិសដៅនៃការបន្តពង្រឹង និងពង្រីកទំនាក់ទំនងរវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរ ដោយផ្តោតសំខាន់ទៅលើកិច្ចសហប្រតិបត្តិការក្នុងផ្នែកហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្ស, ការរៀបចំសមយុទ្ធរួមគ្នា, ការភ្ជាប់ទំនាក់ទំនងរវាងអង្គភាព និងអង្គភាព ក៏ដូចជាការបោសសម្អាតមីននៅកម្ពុជា ៕

#ហ៊ុនម៉ាណែត
#កម្ពុជា

សេចក្តីស្រាយបំភ្លឺព័ត៌មាន ចំពោះការចោទប្រកាន់របស់សារព័ត៌មាន គេហទំព័រ ស៊ី អេច ខេ ញូវ (CHK News) #មន្ទីសាធារណៈការខេត្តបាត់ដ...
08/11/2023

សេចក្តីស្រាយបំភ្លឺព័ត៌មាន ចំពោះការចោទប្រកាន់របស់សារព័ត៌មាន គេហទំព័រ ស៊ី អេច ខេ ញូវ (CHK News)
#មន្ទីសាធារណៈការខេត្តបាត់ដំបង

 #រូបភាពមានសម្លេង ពីខេត្តសៀមរាបចំណាយ ខ្ជះខ្ជាយ ធ្វើមុខខូចក្រោយ ធ្វើក្រោយខូចមុខ និង ការកិបកែងរបស់មន្ត្រីមួយចំនួន ជាបន្ទុក...
26/09/2023

#រូបភាពមានសម្លេង ពីខេត្តសៀមរាប

ចំណាយ ខ្ជះខ្ជាយ ធ្វើមុខខូចក្រោយ ធ្វើក្រោយខូចមុខ និង ការកិបកែងរបស់មន្ត្រីមួយចំនួន ជាបន្ទុកដ៏ធ្ងន់ របស់រាជរដ្ឋាភិបាល ក្នុងការចំណាយ ។

Address


Website

Alerts

Be the first to know and let us send you an email when គិត ពីនេះពីនោះ / Kit Pines Pinos posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share