Kohkong news Provincial and Tourist Newspaper Issues about Provinces

រកឃើញអ្នកឆ្លងថ្មី 274 នាក់ទៀត (អូមីក្រុងទាំងអស់)  ជាសះស្បើយ 105 នាក់​និងស្លាប់ «គ្មាន» - ករណីឆ្លងសហគមន៍ 266 នាក់ (អូមីក្...
11/02/2022

រកឃើញអ្នកឆ្លងថ្មី 274 នាក់ទៀត (អូមីក្រុងទាំងអស់) ជាសះស្បើយ 105 នាក់​និងស្លាប់ «គ្មាន»

- ករណីឆ្លងសហគមន៍ 266 នាក់ (អូមីក្រុង)
- អ្នកដំណើរពីបរទេស 08 នាក់ (អូមីក្រុង)

គិតត្រឹមព្រឹក ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ 🇰🇭
- អ្នកឆ្លងសរុប= 122,742 នាក់
- អ្នកជាសះស្បើយ= 118,525 នាក់
- អ្នកស្លាប់= 3,015 នាក់

24/10/2021
លោក អ៊ុក សុតា នាយករង រដ្ឋបាលសាលាខេត្តកោះកុង បានដឹកនាំសម្របសម្រួលកិច្ចប្រជុំពិភាក្សាការងារត្រៀមរៀបចំ ដាំផ្កាលម្អសោភ័ណភាព ...
30/09/2021

លោក អ៊ុក សុតា នាយករង រដ្ឋបាលសាលាខេត្តកោះកុង បានដឹកនាំសម្របសម្រួលកិច្ចប្រជុំពិភាក្សាការងារត្រៀមរៀបចំ ដាំផ្កាលម្អសោភ័ណភាព នៅតាមក្រុង ស្រុក ក្នុងខេត្តកោះកុង

លោក អ៊ុក សុតា នាយករង រដ្ឋបាលសាលាខេត្តកោះកុង បានដឹកនាំសម្របសម្រួលកិច្ចប្រជុំពិភាក្សាការងារត្រៀមរៀបចំ ដាំផ្កាលម្អសោភ័ណភាព នៅតាមក្រុង ស្រុក ក្នុងខេត្តកោះកុង។

យោង៖ ប្រសាសន៍ណែនាំរបស់លោកជំទាវ អភិបាល នៃគណៈអភិបាលខេត្ត និងលោកនាយករដ្ឋបាលសាលាខេត្ត លោក អ៊ុក សុតា នាយករងរដ្ឋបាលសាលាខេត្ត និងលោក ហោ ធូ នាយករងទីចាត់ការអន្តរវិស័យ សាលាខេត្ត បានចូលរួមសម្របសម្រួលកិច្ចប្រជុំពិភាក្សាការងារត្រៀមរៀបចំ ដាំផ្កាលម្អសោភ័ណភាពនៅតាមក្រុង ស្រុក ក្នុងខេត្តកោះកុង។

លទ្ធផលកិច្ចប្រជុំ ក្រុមការងារបានកំណត់ពេលវេលាដល់ មន្ទីរចំនួន ៥ រួមមាន៖

មន្ទីរទេសចរណ៍ខេត្ត
មន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត
មន្ទីរបរិស្ថានខេត្ត
មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត
មន្ទីររៀបចំ ដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត នឹងចុះជួបពិភាក្សា សហការជាមួយ អាជ្ញាធរក្រុងខេមរភូមិន្ទ និងស្រុកបូទុមសាគរ ដើម្បីពិនិត្យ និងកំណត់ទីតាំង រៀបចំប្លង់សោភ័ណភាពដាំផ្កាលម្អក្រុង ស្រុក ជាជំហានដំបូង នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១។ រីឯ ស្រុកផ្សេងៗ ក្រុមការងារនឹងត្រូវបន្តចុះជួបពិភាក្សា កំណត់ទីតាំង និងរៀបចំប្លង់ដោភ័ណភាព ក្រោយពេលចប់ពិធីបុណ្យភ្ជុំបិណ្ឌ។
រដ្ឋបាលខេត្តនឹងចេញលិខិត ជូនក្រុង ស្រុក ដើម្បីត្រៀមសហការ ជាមួយក្រុមការងារមន្ទីរជំនាញទាំង៥ ខាងលើ និងរាយការណ៍លម្អិត ជូនលោកជំទាវ បានជ្រាប និងណែនាំអនុវត្តបន្ត។

ឧត្តមសេនីយ៍ទោ សុខសុវត្តិ ទុម មេបញ្ជាការ កងឯកភាព តំបន់ប្រតិបត្តិការសឹករងកោះកុង អញ្ជើញពិនិត្យក្រុមការងារចែកប័ណ្ណចាក់វ៉ាក់ស...
30/09/2021

ឧត្តមសេនីយ៍ទោ សុខសុវត្តិ ទុម មេបញ្ជាការ កងឯកភាព តំបន់ប្រតិបត្តិការសឹករងកោះកុង អញ្ជើញពិនិត្យក្រុមការងារចែកប័ណ្ណចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខ័ណ្ឌក្រសួងការពារជាតិ និងអញ្ជើញប្រគល់ដោយផ្ទាល់ ជានិមិត្តិរូប ជូនកម្មករ កម្មការិនី ស្ថិតនៅទីតាំងតំបន់សេដ្ឋកិច្ចពិសេស

ឧត្តមសេនីយ៍ទោ សុខសុវត្តិ ទុម មេបញ្ជាការ កងឯកភាព តំបន់ប្រតិបត្តិការសឹករងកោះកុង អញ្ជើញពិនិត្យក្រុមការងារចែកប័ណ្ណចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខ័ណ្ឌក្រសួងការពារជាតិ និងអញ្ជើញប្រគល់ដោយផ្ទាល់ ជានិមិត្តិរូប ជូនកម្មករ កម្មការិនី ស្ថិតនៅទីតាំងតំបន់សេដ្ឋកិច្ចពិសេស KKN ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

លោក ឃឹម សុវណ្ណា សមាជិកក្រុមប្រឹក្សាឃុំ បានដឹកនាំកម្លាំងចុះយាមតាមគោលដៅចំណុចព្រែកតាចាន់ ក្នុងការត្រួតពិនិត្យការចេញ-ចូលរបស់...
30/09/2021

លោក ឃឹម សុវណ្ណា សមាជិកក្រុមប្រឹក្សាឃុំ បានដឹកនាំកម្លាំងចុះយាមតាមគោលដៅចំណុចព្រែកតាចាន់ ក្នុងការត្រួតពិនិត្យការចេញ-ចូលរបស់ប្រជាពលរដ្ឋមកក្នុងមូលដ្ឋានឃុំ

ស្រុកកោះកុង: ថ្ងៃព្រហស្បតិ៍ ៩រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ដោយមានការចាត់តាំងពីលោកមេឃុំជ្រោយប្រស់ លោក ឃឹម សុវណ្ណា សមាជិកក្រុមប្រឹក្សាឃុំ បានដឹកនាំកម្លាំងរួមមាន: ប៉ុស្តិ៍រដ្ឋបាលជ្រោយប្រស់ចំនួន ០១នាក់ បន្តចុះយាមតាមគោលដៅ ចំណុច ព្រែកតាចាន់ ស្ថិត នៅភូមិជ្រោយប្រស់ ដើម្បីពិនិត្យ វាស់កម្តៅ ប្រជាពលរដ្ឋ ដែលធ្វើដំណើរ ចេញ-ចូល មកក្នុងឃុំជ្រោយប្រស់ សំដៅការពារការីករាលដាលនៃជម្ងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ។

រដ្ឋបាលក្រុងខេមរភូមិន្ទ ដឹកនាំដោយ លោក យូ មី ប្រធានក្រុមប្រឹក្សាក្រុង និងលោក ឈេង សុវណ្ណដា អភិបាលក្រុងខេមរភូមិន្ទ បានដឹកនា...
30/09/2021

រដ្ឋបាលក្រុងខេមរភូមិន្ទ ដឹកនាំដោយ លោក យូ មី ប្រធានក្រុមប្រឹក្សាក្រុង និងលោក ឈេង សុវណ្ណដា អភិបាលក្រុងខេមរភូមិន្ទ បានដឹកនាំសមាជិកក្រុមប្រឹក្សាក្រុង គណៈអភិបាល មន្រ្តីរាជការសាលាក្រុង បានប្រគេនទេយ្យទានមួយចំនួន និង បច្ច័យចំនួនដល់វត្តព្រះធម្មសាគររាម (ហៅវត្តពាមក្រសោប)

នៅព្រឹកថ្ងៃព្រហស្បតិ៍ ៩ រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ រដ្ឋបាលក្រុងខេមរភូមិន្ទ ដឹកនាំដោយ លោក យូ មី ប្រធានក្រុមប្រឹក្សាក្រុង និងលោក ឈេង សុវណ្ណដា អភិបាលក្រុងខេមរភូមិន្ទ បានដឹកនាំសមាជិកក្រុមប្រឹក្សាក្រុង គណៈអភិបាល មន្រ្តីរាជការសាលាក្រុង បានប្រគេនទេយ្យទានមួយចំនួន និង បច្ច័យចំនួន ១.១០០.០០០រៀល របស់រដ្ឋបាលក្រុង និងបច្ច័យចំនួន ៨.០០០.០០០រៀល របស់លោកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វីរៈ ប៊ុនថាំ និងលោកជំទាវ ប្រគេនដល់វត្តព្រះធម្មសាគររាម (ហៅវត្តពាមក្រសោប) ស្ថិតក្នុងភូមិពាមក្រសោប ឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង ដើម្បីចាត់ចែង បច្ច័យការសាង និងចង្ហាន់ក្នុងអំឡុងការអនុវត្តន៍វិធានការរាជរដ្ឋភិបាល ស្តីពីការផ្អាករៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដើម្បីទប់ស្កាត់ការរីករាលដាលជម្ងឺកូវិដ-១៩ ក្នុងមូលដ្ឋាន។

លោក សំឃិត វៀន អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងជាអនុប្រធានគណៈកម្មាធិការលទ្ធកម្ម និងមានការចូលរួមពីតំណាងអគ្គនាយកដ្ឋានលទ្...
30/09/2021

លោក សំឃិត វៀន អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងជាអនុប្រធានគណៈកម្មាធិការលទ្ធកម្ម និងមានការចូលរួមពីតំណាងអគ្គនាយកដ្ឋានលទ្ឋកម្មសាធារណៈក្រសួងសេដ្ឋកិច្ឋនិងហិរញ្ញវត្ថុ បានចុះប្រគល់ ទទួល ផ្លូវបេតុងអាមេចំនួន ៨ ខ្សែ

លោក សំឃិត វៀន អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងជាអនុប្រធានគណៈកម្មាធិការលទ្ធកម្ម និងមានការចូលរួមពីតំណាងអគ្គនាយកដ្ឋានលទ្ឋកម្មសាធារណៈក្រសួងសេដ្ឋកិច្ឋនិងហិរញ្ញវត្ថុ បានចុះប្រគល់ ទទួល ផ្លូវបេតុងអាមេចំនួន ៨ ខ្សែ ស្ថិតនៅឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា និងសង្កាត់ស្មាច់មានជ័យ សង្កាត់ដងទង់ សង្កាត់ស្ទឹងវែង ក្រុងខេមរ:ភូមិន្ទ​ ខេត្តកោះកុង។

ក្រុមការងារយេនឌ័រ សមាគមន៍នារីដើម្បីសន្តិភាព និងអភិវឌ្ឍន៍ នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង ដឹកនាំដោយ វរៈសេនីយ៍ឯក ពេជ្រ ស្រ...
30/09/2021

ក្រុមការងារយេនឌ័រ សមាគមន៍នារីដើម្បីសន្តិភាព និងអភិវឌ្ឍន៍ នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង ដឹកនាំដោយ វរៈសេនីយ៍ឯក ពេជ្រ ស្រីពី ស្នងការរងទទួលផែនប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជននិងការងារយេនឌ័រ បាននាំយកថវិកា ចំនួន ២,៤៦០,០០០រៀល និងសម្ភារមួយចំនួនទៅសួរសុខទុក្ខកូនស្រី វរៈសេនីយ៍ទោ គ្រី បូថា នាយរងការិយាល័យអត្តសញ្ញាណបណ្ណ ដែលមានជម្ងឺរ៉ាំរ៉ៃ ប្រចាំកាយសំរាកព្យាបាលនៅគេហដ្ឋាន

ក្រុមការងារយេនឌ័រ សមាគមន៍នារីដើម្បីសន្តិភាព និងអភិវឌ្ឍន៍ នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង ដឹកនាំដោយ វរៈសេនីយ៍ឯក ពេជ្រ ស្រីពី ស្នងការរងទទួលផែនប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជននិងការងារយេនឌ័រតំណាងដ៍ខ្ពង់ខ្ពស់ឧត្ដមសេនីយ៍ទោស្នងការ បានដឹកនាំក្រុមការងារ និងលោកនាយ នាយរងការិយាល័យ និងមន្រ្តីផែនអត្តសញ្ញាណកម្មបាននាំយកថវិកា ចំនួន ២,៤៦០,០០០រៀល និងសម្ភារមួយចំនួនទៅសួរសុខទុក្ខកូនស្រី វរៈសេនីយ៍ទោ គ្រី បូថា នាយរងការិយាល័យអត្តសញ្ញាណបណ្ណ ដែលមានជម្ងឺរ៉ាំរ៉ៃ ប្រចាំកាយសំរាកព្យាបាលនៅគេហដ្ឋាន។

លោក សំឃិត វៀន អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងលោកជំទាវអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពីធីបើកវគ្គបណ្តុះបណ្តាលស្តី...
30/09/2021

លោក សំឃិត វៀន អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងលោកជំទាវអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពីធីបើកវគ្គបណ្តុះបណ្តាលស្តីពីសេចក្តីណែនាំស្តីពីការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការរៀបចំ និងការអនុម័តថវិការដ្ឋបាលឃុំ សង្កាត់

លោក សំឃិត វៀន អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងលោកជំទាវអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពីធីបើកវគ្គបណ្តុះបណ្តាលស្តីពីសេចក្តីណែនាំស្តីពីការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការរៀបចំ និងការអនុម័តថវិការដ្ឋបាលឃុំ សង្កាត់ តាមប្រពន្ធអនឡាញបញ្ជូនរូបភាព និងសំឡេង (ZOOM)។
វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងដោយរដ្ឋបាលខេត្ត សម្រាប់សិក្ខាកាម ពីរដ្ឋបាលឃុំ សង្កាត់ និងក្រុង ស្រុក ក្រុមទី១ ដែលមាន៤ក្រុង ស្រុក គឺក្រុងខេមរភូមិន្ទ ស្រុកមណ្ឌលសីមា ស្រុកបូទុមសាគរ និងស្រុកគិរីសាគរ។ គោលបំណងនៃវគ្គបណ្តុះបណ្តាលគឺ ដើម្បីផ្សព្វផ្សាយសេចក្តីណែនាំលេខ ០២៥ របស់ក្រសួងមហាផ្ទៃ សំដៅការរៀបចំ និងការអនុម័តថវិការដ្ឋបាលឃុំ សង្កាត់ ដោយមានការចូលរួមពីប្រជាជន និងសាធារណជនប្រកបដោយតម្លាភាព និងមានប្រសិទ្ធភាពខ្ពស់៕

កោះស្មាច់ ឋានសួគ៌ក្រោមមេឃកោះស្មាច់ គឺជាកោះមួយដែលមានទីតាំងស្ថិតនៅ ភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង និងម...
25/09/2021

កោះស្មាច់ ឋានសួគ៌ក្រោមមេឃ

កោះស្មាច់ គឺជាកោះមួយដែលមានទីតាំងស្ថិតនៅ ភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង និងមានចម្ងាយប្រហែល ១៤៨ គីឡូម៉ែត្រ ពីរង្វង់មូល​ខេត្តកោះកុង៕ ជាកោះមួយដែលមានទេសភាពស្អាតគួរជាទីចាប់អារម្មណ៏មួយដែលមានបរិយាកាសដ៏ល្អ ឆ្នេរខ្សាច់ពណ៌ស ហើយផ្ទៃសមុទ្រខៀវស្រងាត់៕
ចំណុចសំខាន់ៗនៅរមណីយដ្ឋានកោះ​ស្មាច់ ដែលអាចធ្វើអោយភ្ញៀវទេសចរមានចំណាំអារម្មណ៏នោះមានដូចជា៖ ហែលទឹក បោះជំរុំ ឬបោះតង់ ឆ្នេរសមុទ្រស្អាត ជិះទូក និងចំណុចផ្សេងៗទៀត៕

លេខាធិការដ្ឋាន នៃគណ:កម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តកោះកុង រៀបចំសកម្មភាព អប់រំ ផ្សព្វផ្សាយ ពីបញ្ហាគ្រឿងញៀនក្នុងបរិបទន...
25/09/2021

លេខាធិការដ្ឋាន នៃគណ:កម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តកោះកុង រៀបចំសកម្មភាព អប់រំ ផ្សព្វផ្សាយ ពីបញ្ហាគ្រឿងញៀនក្នុងបរិបទនៃជំងឺកូវីដ-១៩

លេខាធិការដ្ឋាន នៃគណ:កម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តកោះកុង រៀបចំសកម្មភាព អប់រំ ផ្សព្វផ្សាយ ពីបញ្ហាគ្រឿងញៀនក្នុងបរិបទនៃជំងឺកូវីដ-១៩

យោងលិខិតលេខ ១៤១/២១ អ.ជ.ប.គ.ញ ចុះថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងតបតាមការចង្អុលបង្ហាញរបស់គណ:កម្មកាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត ក្រុមការងារនៃលេខាធិការដ្ឋានគណ:កម្មកាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត បានរៀបចំសកម្មភាព អប់រំ ផ្សព្វផ្សាយ ពីបញ្ហាគ្រឿងញៀនក្នុងបរិបទនៃជំងឺកូវីដ-១៩ ដោយបានរៀបចំបដាពាក្យស្លោក និងចងតាមទីប្រជុំជន ដងវិថី សួនច្បារសាធារណ:។ល។ ដើម្បីគ្រឿនរំលឹក និងពញ្ញាក់ស្មារតីដាស់តឿនដល់បងប្អូនប្រជាពលរដ្ឋឲ្យយល់កាន់តែច្បាស់ពីបញ្ហាគ្រឿងញៀន និងចូលរួមកាន់តែសកម្មក្នុងការការពារខ្លួន ក្រុមគ្រួសារ មិត្តភក្តិ និងសហគមន៍ពីរាល់បញ្ហាដែលពាក់ព័ន្ធនឹងគ្រឿងញៀន។

-គ្រឿងញៀន បំផ្លាញអនាគតផ្ទាល់ខ្លួន គ្រួសារ និងសង្គម!
-ត្រូវនិយាយថាទេ ចំពោះ គ្រឿងញៀន!
-ចូលរួមលុបបំបាត់ គ្រឿងញៀន ដើម្បីអនាគតកូនចៅយើង!
-រួមគ្នាបង្ការ និងព្យាបាលបញ្ហា គ្រឿងញៀន!
-ដើម្បីសុខភាព និងអនាគតភ្លឺថ្លា សូមបដិសេធ គ្រឿងញៀន!
-ចូរប្រាប់មនុស្សដែលអ្នកស្រឡាញ់ អំពីគ្រោះថ្នាក់ គ្រឿងញៀន!

ពិតជាមោទនភាពក្រៃលែង និងកែប្រែមុខមាត់បន្ថែមទៀតរបស់ខេត្តកោះកុង ក្រោមការដឹកនាំដ៏ឆ្លាតវាងវៃរបស់ លោក ជំទាវ មិថុនា ភូថង អភិបាល...
25/09/2021

ពិតជាមោទនភាពក្រៃលែង និងកែប្រែមុខមាត់បន្ថែមទៀតរបស់ខេត្តកោះកុង ក្រោមការដឹកនាំដ៏ឆ្លាតវាងវៃរបស់ លោក ជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង និងទទួលបានអំណោយមន្ទីរពេទ្យថ្នាក់ជាតិ ពីសម្តេចតេជោនាយករដ្ឋមន្ត្រី ក្រោមការត្រួតពិនិត្យគំរោងសាងសង់ពីឯកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា និងលោក ជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង និងចុះត្រួតពិនិត្យផ្ទាល់ សិក្សាគំរោងដោយ លោកពិតជាមោទនភាពរបស់ខេត្តកោះកុង ទទួលបានមន្ទីរពេទ្យលំដាប់ថ្នាក់ជាតិ សំរាប់ព្យាបាលអ្នកផ្ទុកជំងឺកូវីដ១៩ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

សុទ្ធី អភិបាលរងខេត្តកោះកុង និងប្រធានមន្ទីរជំនាញពាក់ពន្ធ័សាងសង់នៅក្នុងប្លុកលេខ១៨១ និង១៨២ ស្ថិតលើផ្ទៃដី១០ហិកតា នៅចំណុចថ្ម៣ដុំ ចំដីឡូត៏ដែលថ្នាក់ដឹកនាំខេត្តបានផ្តល់អោយ និងតែម្តង សាងសង់នៅដើមខែតុលា ឆ្នាំ២០២១នេះ នេះបើយោងតាមប្រសាសន៏របស់ឯកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា និងពិតជាសំណាងណាស់របស់ពលរដ្ឋក្នុងខេត្តកោះកុង ក៏ដូចជាការដឹកនាំដ៏ប៉ិនប្រសព្វរបស់លោកជំទាវអភិបាលខេត្តដែលនាំភាពថ្កុំថ្កើង និងអភិវឌ្ឍជូនខេត្ត។
ទាំងនេះជាការយកចិត្តទុកដាក់ខ្ពស់ពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋក្នុងគ្រាកូវីដ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងសាងសង់មន្ទីរពេទ្យបន្ទាន់អោយរួចរាល់នៅពេលដ៏ខ្លីខាងមុខនេះ។

សូមបញ្ជាក់ផងដែរថា ស្ថិតក្នុងការចុះពិនិត្យនេះផងដែរ ទោះបីមានការភ្លៀងរលឹមជាប្រចាំក៏ដោយ នៅតែលោក សុខ សុទ្ធី និងក្រុមការងារ នៅតែចុះពិនិត្យគំរោងគ្មានការរុញរាឡើយ ដោយគោរពទៅតាមការណែនាំរបស់ លោកជំទាវ អភិបាលខេត្ត៕

លោក ឃុន វណ្ណា មេឃុំកោះកាពិ អញ្ជើញចូលរួមទទួលអំណោយចំនួន ៦៥ កញ្ចប់ ពីលោកឧត្តមនាវីត្រី ឯម ចន្ថា មេបញ្ជាការកងការពារកោះកុងក្រៅ...
25/09/2021

លោក ឃុន វណ្ណា មេឃុំកោះកាពិ អញ្ជើញចូលរួមទទួលអំណោយចំនួន ៦៥ កញ្ចប់ ពីលោកឧត្តមនាវីត្រី ឯម ចន្ថា មេបញ្ជាការកងការពារកោះកុងក្រៅលេខ២ តំណាងឯកឧត្តមនាយឧត្តមនាវី ទៀ វិញ និងលោកជំទាវ នៅភូមិ១ ឃុំកោះកាពិ។

ស្រុកកោះកុង: ថ្ងៃសៅរ៍ ៤រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ លោក ឃុន វណ្ណា មេឃុំកោះកាពិ បានដឹកនាំ លោក លោកស្រីក្រុមប្រឹក្សាឃុំ កម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំ លោកភូមិ និងកម្លាំងប្រជាការពារភូមិ ទទួលអំណោយ ជាគ្រឿងឧបភោគបរិភោគ ចំនួន ៦៥ កញ្ចប់ របស់ឯកឧត្តមនាយឧត្តមនាវី ទៀ វិញ និងលោកជំទាវ កាន់ ចន្ទ្រា តាមរយៈលោកឧត្តមនាវីត្រី ឯម ចន្ថា មេបញ្ជាការកងការពារ កោះកុងក្រៅលេខ២ ដើម្បីចែកជូនប្រជាពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីស័កនៅតាមខ្នងផ្ទះ ស្ថិតនៅចំណុចឡាំដាំ ភូមិ១ នៃឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង ។ លោកឧត្តមនាវីត្រី ឯម ចន្ថា មេបញ្ជាការកងការពារកោះកុងក្រៅលេខ២ បានពាំនាំមតិផ្តាំផ្ញើ សួរសុខទុក្ខ របស់ឯកឧត្តមនាយឧត្តមនាវី ទៀ វិញ និងលោកជំទាវ កាន់ ចន្ទ្រា ឱ្យប្រជាពលរដ្ឋដែលកំពុងធ្វើ ចត្តាឡីស័កទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់បំផុត ពិសេសត្រូវអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និង អនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាលគឺ ៣ការពារ ៣កុំឱ្យបានខ្ជាប់ខ្ជួនជានិច្ច ។ លោក ឃុន វណ្ណា មេឃុំកោះកាពិបានថ្លែងអំណរគុណយ៉ាជ្រាលជ្រៅបំផុតជូនឧត្តមនាយឧត្តមនាវី ទៀ វិញ និងលោកជំទាវ កាន់ ចន្ទ្រា ដែលតែងតែបានគិតគូរយកចិត្តទុកដាក់ពីសុខុមាលភាពប្រជាពលរដ្ឋគ្រប់ពេលវេលាគ្រប់កាលទេសៈទាំងអស់ ជាពិសេសគឺក្នុងពេល នៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ ។

ប្រភព: រដ្ឋបាលឃុំកោះកាពិ

មន្ទីរពេទ្យ​ថ្នាក់ជាតិ​មួយ សម្រាប់​ទទួល​ព្យាបាល​អ្នកជំងឺ​កូ​វីដ​១៩ នឹង​លេច​រូប​នៅ​ខេត្តកោះកុង​​ដោយ​: សិរី​វឌ្ឍនៈ / កោះកុ...
25/09/2021

មន្ទីរពេទ្យ​ថ្នាក់ជាតិ​មួយ សម្រាប់​ទទួល​ព្យាបាល​អ្នកជំងឺ​កូ​វីដ​១៩ នឹង​លេច​រូប​នៅ​ខេត្តកោះកុង​

​ដោយ​: សិរី​វឌ្ឍនៈ / កោះកុង​: មន្ទីរពេទ្យ​លំដាប់ថ្នាក់​ជាតិ សម្រាប់​ទទួល​ព្យាបាល​អ្នកជំងឺ​កូ​វីដ​១៩​មួយ នឹង​លេច​រាង​រូប​ឡើង​នៅ​ភូមិសាស្ត្រ​ខេត្តកោះកុង នា​ដើមខែ​តុលា ឆ្នាំ​២០២១​ខាងមុខនេះ​លើ​ផ្ទៃដី​សរុប​១០​ហិកតា​។ សមិទ្ធិផល​ហេ​ដ្ឋា​ន​រចនាសម្ព័ន្ធ​បម្រើ​ដល់​វិស័យ​សុខាភិបាល ត្រូវបាន​រដ្ឋបាលខេត្ត​ចាត់ទុកជា​មោទនភាព​មួយ​មិន​ធ្លាប់មាន​។​

កាន់តែ​ប្រែ​មុខមាត់​ថ្មី​ហើយ​ខេត្តកោះកុង តាមរយៈ​ទទួលបាន​អំណោយ​ដ៏​ថ្លៃថ្លារ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចំពោះ​គម្រោង​ស្ថាបនា​សាងសង់​មន្ទីរពេទ្យ​កម្រិត​ថ្នាក់ជាតិ​មួយ សម្រាប់​ទទួល​ព្យាបាល​អ្នកជំងឺ​កូ​វីដ​១៩ បច្ចុប្បន្ន​។​

​លោក សុខ សុ​ទ្ធី អភិបាលរង​ខេត្ត និង​ជា​អ្នកនាំពាក្យ​ខេត្តកោះកុង បានឱ្យដឹង​រសៀល​នៅ​ថ្ងៃទី​២៥ ខែកញ្ញា នេះ​ថា តាម​ការសម្រេច​បង្កើត​ជា​មន្ទីរពេទ្យ​លំដាប់ថ្នាក់​ជាតិ​នេះ ធ្វើឡើង​ក្រោយ​ប្រកាស​ផ្ទាល់​របស់លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ដោយ​អាច​ផ្តើម​បើក​ការដ្ឋាន​ស្ថាបនា​នៅ​ដើមខែ​តុលា ឆ្នាំ​២០២១​ខាងមុខ​។​

​លោក​អភិបាលរង​ខេត្តកោះកុង គូសបញ្ជាក់​ទៀតថា អ្វី​ដែលជា​ប្រសាសន៍​ណែនាំ​របស់លោក ទេព ធន រដ្ឋលេខាធិការ​ក្រសួង​ដែនដី និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ ចុះជួយ​ដោះស្រាយ​ផលប៉ះពាល់​វិវាទ​ក្នុង​ខេត្តកោះកុង​។ ផ្ទៃដី​ទំហំ​១០​ហិកតា ដែល​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​វិស័យ​សុខាភិបាល​។

មន្ទីរពេទ្យ​ថ្នាក់ជាតិ​នេះដែរ ប្រសូត​ឡើង​ស្រប​ពេលដែល មានការ​ដោះស្រាយ​សំណង់​ទូទាត់​ជាមួយ​ប្រជាពលរដ្ឋ​រង​ផលប៉ះពាល់​រវាង​ក្រុមហ៊ុន​ញូ​ញៀន ស្ថិតនៅក្នុង​តំបន់​ប្លុក​ដី​ឡូ​តិ​លេខ​១៨១ និង​១៨២ ត្រង់ចំណុច​ថ្ម​៣​ដុំ ឃុំ​ថ្ម​ស និង​ឃុំ​តា​នូ​ន ស្រុក​បូ​ទុម​សាគរ​។

​រដ្ឋបាលខេត្ត ក៏បាន​ចាត់ទុកថា ជា​អំណោយ​ដ៏​ថ្លៃថ្លារ​មិនអាច​កាត់ថ្លៃ​បាន​តាមរយៈ​ការផ្តល់ជូន​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​មិន​ធ្លាប់មាន​ពីមុនមក​ក្នុង​ខេត្ត​ភាគ​និរតី​នេះ​។ ដោយឡែក​ដំណើរការ​ដោះស្រាយ​ផលប៉ះពាល់​ជូន​ពលរដ្ឋ មាន​ជា​៤​ប្រភេទ ដោយ​និតិ​វិធី​ប្រភេទ​ទី​១ ប្រជាពលរដ្ឋ​២៤៧​គ្រួសារ ក្នុង​១​គ្រួសារ​ទទួល​ថវិកា​៩.០០០​ដុល្លារ សម្រាប់​លំ​ន​ដៅ​ដ្ឋា​ន​លើ​ផ្ទៃដី​កន្លះ​ហិកតា និង​៣​ហិកតា​បង្កបង្កើន​។​

​លោក សុខ សុ​ទ្ធី លើកឡើងថា ប្រភេទ​ទី​២ ជា​ប្រជាពលរដ្ឋ​រស់នៅ​ក្រៅ​មូលដ្ឋានចំនួន​២៥៥​គ្រួសារ ដែលមាន​ដីធ្លី​ក្នុង​តំបន់​អភិវឌ្ឍន៍​ក្រុមហ៊ុន ញូ ញៀន ពួកគាត់​ទទួល​បានជា​ដោះស្រាយ​គោលនយោបាយ​ជា​ដី​២​ហិកតា​។

​ប្រភេទ​ទី​៣ ពលរដ្ឋ​៨៣១​គ្រួសារ ធ្លាប់បាន​ដោះស្រាយ​ម្តង​ហើយ​តែ​រាជរដ្ឋាភិបាល ក៏​ផ្តល់ជូន​ការដោះស្រាយ​ជា​ដី​១​ហិកតា​ថែមទៀត និង​ប្រភេទ​ទី​៤ ពលរដ្ឋ​ដែល​បំ​បែង​គ្រួសារ​ថ្មី​រយៈពេល​១០​ឆ្នាំ​កន្លងទៅនេះ ដោយ​សុំ​ដី​សម្បទាន​សង្គមកិច្ច នឹង​ត្រូវបាន​ដោះស្រាយ ប៉ុន្តែ​រង់ចាំ​ដោះស្រាយ​ក្រុម​អ្នក​ខាងលើ​អស់​សិន​។ បើ​សរុប​ជា​ទំហំ​ផ្ទៃដី​ដោះស្រាយ​មាន​ចំនួន​២.៥០០​ហិកតា ដែល​បាន​កាត់​ឆ្វៀ​ត​ចេញពី​តំបន់​ការពារ​តាមរយៈ​អនុក្រឹត្យ​លេខ​៣០​របស់​រាជរដ្ឋាភិបាល​៕

លោក ម៉ាស់ សុជា ប្រធានក្រុមប្រឹក្សាស្រុក និងលោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល រួមជាមួយនិងលោក លោកស្រី សមា...
25/09/2021

លោក ម៉ាស់ សុជា ប្រធានក្រុមប្រឹក្សាស្រុក និងលោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល រួមជាមួយនិងលោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក មន្រ្តីរាជការក្នុងស្រុកស្រុកស្រែអំបិល

លោក ម៉ាស់ សុជា ប្រធានក្រុមប្រឹក្សាស្រុក និងលោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល រួមជាមួយនិងលោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក មន្រ្តីរាជការក្នុងស្រុកស្រុកស្រែអំបិល បាននាំទេយ្យទាន និងបច្ច័យ ប្រគេនដល់ព្រះសង្ឃដែលគង់នៅវត្តមហានន្ទិយ បុព្វារាម វ័និនវេទ (ហៅវត្តគិរីវ័ន្ត) ភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល។ ទេយ្យទានទាំងនោះ រួមមាន អង្ករ១០០គ.ក្រ មី៣កេស ទឹកស៊ីអ៊ីវ១កេស ទឹកត្រី១កេស ភេសជ្ជបាកាស់១កេស ទឹកក្រូចកូកា១កេស ទឹកសណ្ដែក១កេស ទឹកបរិសុទ្ធវីតាល់២កេស និងបច្ច័យ ៤១៥.០០០រៀល។

លោក ម៉ាស់ សុជា ប្រធានក្រុមប្រឹក្សាស្រុក និងលោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល រួមជាមួយនិងលោក លោកស្រី សមា...
25/09/2021

លោក ម៉ាស់ សុជា ប្រធានក្រុមប្រឹក្សាស្រុក និងលោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល រួមជាមួយនិងលោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក មន្រ្តីរាជការក្នុងស្រុកស្រុកស្រែអំបិល

នៅថ្ងៃ សៅរ៍ ទី២៤ ខែកញ្ញា ឆ្នាំ២០២១ លោក ម៉ាស់ សុជា ប្រធានក្រុមប្រឹក្សាស្រុក និងលោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល រួមជាមួយនិងលោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក មន្រ្តីរាជការក្នុងស្រុកស្រុកស្រែអំបិល បាននាំយកទេយ្យទាន និងបច្ច័យ ប្រគេនដល់ព្រះសង្ឃដែលគង់នៅវត្តខ្សាច់ស ភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល។ ទេយ្យទានទាំងនោះ រួមមាន អង្ករ១០០គ.ក្រ មី៣កេស ទឹកស៊ីអ៊ីវ១កេស ទឹកត្រី១កេស ភេសជ្ជបាកាស់១កេស ទឹកក្រូចកូកា១កេស ទឹកសណ្ដែក១កេស ទឹកបរិសុទ្ធវីតាល់២កេស នំ និងបច្ច័យ ៤៦៥.០០០រៀល។

អាជ្ញាធរក្រុងខេមរភូមិន្ទ ប្រើវិធានការក្តៅចំពោះអាជីវករលក់ដូរលើចំណីផ្លូវសាធារណៈ នៅក្រៅបរិវេនផ្សារដងទង់(កោះកុង)៖ នៅថ្ងៃទី២៣...
24/09/2021

អាជ្ញាធរក្រុងខេមរភូមិន្ទ ប្រើវិធានការក្តៅចំពោះអាជីវករលក់ដូរលើចំណីផ្លូវសាធារណៈ នៅក្រៅបរិវេនផ្សារដងទង់

(កោះកុង)៖ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១នេះ អាជ្ញាធរក្រុងខេមរភូមិន្ទ ខេត្តកោះកុង បានចុះរៀបចំសណ្តាប់ធ្នាប់ និងចាត់វិធានការក្តៅចំពោះការលក់ដូរលើចំណីផ្លូវសាធារណៈយ៉ាងអាណាធិបតេយ្យជុំវិញបរិវេនផ្សារដងទង់ ក្រោយពួកគាត់មិនព្រមចូលលក់ដូរក្នុងផ្សារ។

លោក ឈឹម ចិន អភិបាលរងក្រុង បានឲ្យដឹងថា អាជ្ញាធរធ្លាប់បានជូនសេចក្តីដំណឹងទៅកាន់កាន់បងប្អូនអាជីវករលក់ដូរផ្នែកខាងក្រៅជាច្រើនដងរួចមកហើយ ប៉ុន្តែពួកគាត់មិនស្តាប់ ហើយនៅតែផ្គើន មិនព្រមចូលលក់ដូរក្នុងផ្សារវិញ ដែលមានតូបបម្រុងទុកឲ្យគាត់លក់គ្រប់គ្រាន់ហើយមានទីតាំង១កន្លែងទៀត គឺផ្សារកោះកុងថ្មី នៅមិនឆ្ងាយពីគ្នាប៉ុន្មានទេ សម្រាប់ទុកជូនគាត់ចូលលក់។

លោកអភិបាលរងក្រុងបានបន្តថា ក្រោយពីមានមានចំណាត់ការក្តៅពីអាជ្ញាធរ អាជីវករមួយចំនួនតូចនេះបានយល់ព្រមចូលលក់ដូរនៅក្នុងផ្សារ ដែលមានតូបបម្រុងទុកឲ្យគាត់វិញ តាមការណែនាំរបស់អាជ្ញាធរ ហើយសន្យាថា មិនចេញលក់លើផ្លូវសាធារណៈទៀតទេ នាំឲ្យខូចសណ្តាប់ធ្នាប់ និងបរិស្ថានផ្សារ។

លោកបានព្រមានថា «បើសិនអាជីវករណាម្នាក់ មិនព្រមស្តាប់តាមការណែនាំ អាជ្ញាធរនឹងដកហូតតូបទុកជាសម្បត្តិរដ្ឋ និងធ្វើការពិន័យតាមផ្លូវច្បាប់»៕

ឯកឧត្តម នាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការ ក្រសួងការពារជាតិ បានអញ្ជើញពិនិត្យការដ្ឋានសាងសង់ផ្នូរសពយុទ្ធជន នៅខេត្តកោះកុ...
24/09/2021

ឯកឧត្តម នាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការ ក្រសួងការពារជាតិ បានអញ្ជើញពិនិត្យការដ្ឋានសាងសង់ផ្នូរសពយុទ្ធជន នៅខេត្តកោះកុង

ឯកឧត្តម នាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការ ក្រសួងការពារជាតិ បានអញ្ជើញពិនិត្យការដ្ឋានសាងសង់ផ្នូរសពយុទ្ធជន នៅខេត្តកោះកុង ដើម្បីតបស្នងសងគុណចំពោះកម្មាភិបាលយុទ្ធជន ដែលបានលះបង់អាយុជីវិតចំពោះជាតិមាតុភូមិ។

ព្រះព្រហ្មកេស ហេង ប៊ុនសាម ព្រះសមុហ៍ធរអនុគណស្រុកស្រែអំបិល ជាព្រះអនុប្រធានសាខាសមាគមសិស្ស និស្សិត បញ្ញវន្ត ក្មេងវត្ត ខេត្តក...
24/09/2021

ព្រះព្រហ្មកេស ហេង ប៊ុនសាម ព្រះសមុហ៍ធរអនុគណស្រុកស្រែអំបិល ជាព្រះអនុប្រធានសាខាសមាគមសិស្ស និស្សិត បញ្ញវន្ត ក្មេងវត្ត ខេត្តកោះកុង និងជាព្រះចៅអធិការវត្តសិលារតនារាម (វត្តអង្គរភ្នំខ្លុង)ភូមិខ្លុង ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង តំណាងដ៏ខ្ពង់ខ្ពស់ ព្រះធម្មានុរ័ក្ខបាល លី វិចិត្រ ព្រះរាជាគណៈថ្នាក់កិត្តិយស គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា ជាព្រះទីធម្មាភិបាល ព្រះបាឡាត់គណខេត្តកោះកុង

អរគុណសន្តិភាព អរគុណនយោបាយ ឈ្នះ ឈ្នះ
អរគុណសម្តេចតេជោ ហ៊ុន សែន អគ្គស្ថាបនិកសន្តិភាព
អរគុណថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់
អរគុណឯកឧត្តម ហ៊ុន ម៉ានិត!
…………………………………
សាខាសមាគមសិស្ស និស្សិតបញ្ញវន្ត ក្មេងវត្ត ខេត្តកោះកុង
ថ្ងៃព្រហស្បតិ៍ ២រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងែទី ២៣ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ៤:០០នាទីរសៀល

ព្រះព្រហ្មកេស ហេង ប៊ុនសាម ព្រះសមុហ៍ធរអនុគណស្រុកស្រែអំបិល ជាព្រះអនុប្រធានសាខាសមាគមសិស្ស និស្សិត បញ្ញវន្ត ក្មេងវត្ត ខេត្តកោះកុង និងជាព្រះចៅអធិការវត្តសិលារតនារាម (វត្តអង្គរភ្នំខ្លុង)ភូមិខ្លុង ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង តំណាងដ៏ខ្ពង់ខ្ពស់ ព្រះធម្មានុរ័ក្ខបាល លី វិចិត្រ ព្រះរាជាគណៈថ្នាក់កិត្តិយស គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា ជាព្រះទីធម្មាភិបាល ព្រះបាឡាត់គណខេត្តកោះកុង និងជាព្រះប្រធានសាខាសមាគមសិស្ស និស្សិតបញ្ញវន្ត ក្មេងវត្ត ខេត្តកោះកុង និងជាព្រះចៅអធិការវត្តរស្មីសាមគ្គីគិរីទ័ពជាង ដោយមានការអញ្ជើញចូលរួមពី
-លោក ព្រំ ឆើយ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែអំបិល
បាននាំយកទឹកបរិសុទ្ធ មី ទឹកផ្លែឈើ ម៉ាស់ និងថវិកាមួយចំនួនដែលជាអំណោយរបស់ឯកឧត្តម ហ៊ុន ម៉ានិត តាមរយៈសាខាសមាគមសិស្ស និស្សិតបញ្ញវន្ត ក្មេងវត្ត ខេត្តកោះកុង ឧបត្ថម្ភជូនដល់កងកម្លាំងចំរុះប្រចាំការនៅគោលដៅបិទខ្ទប់ការពារកូវីដ-១៩ នៅចំណុចស្ពានទីពីរ ភូមិវាលត្បូង ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង
សូមជូនពរដល់កងកម្លាំងចំរុះទាំងអស់ ជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន មានសុខភាពល្អ បរិបូរណ៍ តរៀងទៅ ។
អំណោយរួមមាន៖
ម៉ាស់ ០២ ប្រអប់
ទឹកសុទ្ធវីតាល ០១ កេះ
មី ០១ កេះ
ទឹកផ្លែឈើ ០១ កេះ
ទឹកបរិសុទ្ធ ៤០ យូរ
និងជូនថវិការដល់កងកម្លាំងចំរុះចំនួន ១០ នាក់ក្នុងម្នាក់ៗទទួលបានថវិការ ១០.០០០រៀល
សមាសភាពចូលរួម៖
ព្រះព្រហ្មកេស ហេង ប៊ុនសាម
ព្រះភិក្ខុ មួន ជា
លោក សុឹម ម៉េត

លោក ហុង ប្រុស អភិបាលរងស្រុក តំណាងលោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋ...
24/09/2021

លោក ហុង ប្រុស អភិបាលរងស្រុក តំណាងលោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាល សហការជាមួយអាជ្ញាធរឃុំស្រែអំបិល ចុះធ្វើការណែនាំ...

នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ លោក ហុង ប្រុស អភិបាលរងស្រុក តំណាងលោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាល សហការជាមួយអាជ្ញាធរឃុំស្រែអំបិល ចុះធ្វើការណែនាំ និងរៀបចំសណ្ដាប់ធ្នាប់ ជូនបងប្អូនប្រជាពលរដ្ឋសម្រាប់លក់ដូរនៅកន្លែងដែលអាជ្ញាធរបានរៀបចំជាបណ្ដោះអាសន្នជូនពួកគាត់ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

រដ្ឋបាលខេត្ដកោះកុង ផ្អាកការរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩កោះកុង)៖ រដ្ឋបាលខេត្ដកោះកុង ន...
24/09/2021

រដ្ឋបាលខេត្ដកោះកុង ផ្អាកការរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩

កោះកុង)៖ រដ្ឋបាលខេត្ដកោះកុង នៅថ្ងៃទៅ២៤ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញសេចក្ដីណែនាំពីការផ្អាករៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩
ទទួលបានពីរដ្ឋបាលខេត្ត ក៏បានធ្វើការណែនាំដូចខាងក្រោម ៖

ទី១៖ ផ្អាកការរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌចាប់ពីបិណ្ឌបួនរហូតដល់ថ្ងៃភ្ជុំបិណ្ឌ។

ទី២៖ អភិបាលក្រុងខេមរភូមិន្ទ និងអភិបាលស្រុកគ្រប់ស្រុក ត្រូវចាត់ចែងរៀបចំយន្តការឱ្យបានសមស្រប ដើម្បីធានាដល់ការនាំយកចង្ហាន់ និងទេយ្យវត្ថុចាំបាច់នានា ប្រគេនដល់ព្រះសង្ឃនៅតាមបណ្តាវត្ត អារាមក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និងរក្សាសណ្តាប់ធ្នាប់របៀបរៀបរយឱ្យបានល្អប្រសើរ ជាពិសេសការអនុវត្តនៅវិធានការសុខាភិបាល។

និងទី៣៖ មន្ទីរធម្មការ និងសាសនាខេត្ត ត្រូវចូលរួមសហការចាត់ចែងក្នុងការរៀបចំទទួលយកចង្ហាន់ ទេយ្យវត្ថុ ដើម្បីប្រគេន ព្រះសង្ឃ នៅតាមបណ្តាវត្តនានា៕

ខាងក្រោមនេះ ជាសេចក្ដីណែនាំរផបស់រដ្ឋបាលខេត្ដកោះកុង៖

កោះកុង)៖ រដ្ឋបាលខេត្ដកោះកុង នៅថ្ងៃទៅ២៤ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញសេចក្ដីណែនាំពីការផ្អាករៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩
ទទួលបានពីរដ្ឋបាលខេត្ត ក៏បានធ្វើការណែនាំដូចខាងក្រោម ៖

ទី១៖ ផ្អាកការរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌចាប់ពីបិណ្ឌបួនរហូតដល់ថ្ងៃភ្ជុំបិណ្ឌ។

ទី២៖ អភិបាលក្រុងខេមរភូមិន្ទ និងអភិបាលស្រុកគ្រប់ស្រុក ត្រូវចាត់ចែងរៀបចំយន្តការឱ្យបានសមស្រប ដើម្បីធានាដល់ការនាំយកចង្ហាន់ និងទេយ្យវត្ថុចាំបាច់នានា ប្រគេនដល់ព្រះសង្ឃនៅតាមបណ្តាវត្ត អារាមក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និងរក្សាសណ្តាប់ធ្នាប់របៀបរៀបរយឱ្យបានល្អប្រសើរ ជាពិសេសការអនុវត្តនៅវិធានការសុខាភិបាល។

និងទី៣៖ មន្ទីរធម្មការ និងសាសនាខេត្ត ត្រូវចូលរួមសហការចាត់ចែងក្នុងការរៀបចំទទួលយកចង្ហាន់ ទេយ្យវត្ថុ ដើម្បីប្រគេន ព្រះសង្ឃ នៅតាមបណ្តាវត្តនានា៕

ខាងក្រោមនេះ ជាសេចក្ដីណែនាំរផបស់រដ្ឋបាលខេត្ដកោះកុង៖

អាជ្ញាធរសង្កាត់ទាំងបីនៃក្រុងខេមរភូមិន្ទ បានចុះចែកលិខិតអញ្ជើញដល់អ្នកដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ឆ្នាំ២០២០ថ្ងៃព្រហស្បតិ៍...
23/09/2021

អាជ្ញាធរសង្កាត់ទាំងបីនៃក្រុងខេមរភូមិន្ទ បានចុះចែកលិខិតអញ្ជើញដល់អ្នកដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ឆ្នាំ២០២០

ថ្ងៃព្រហស្បតិ៍ ២រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១អាជ្ញាធរសង្កាត់ទាំងបីនៃក្រុងខេមរភូមិន្ទ បានចុះចែកលិខិតអញ្ជើញដល់អ្នកដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ឆ្នាំ២០២០ នៅតាមខ្នងផ្ទះ នៃភូមិនីមួយៗសរុបបានចំនួន៣៩៧នាក់ ស្រី១៧១នាក់។

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ #

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង៖ សហការជាមួយមេភូមិតាឣុក ចុះទៅពិនិត្យទីតាំងចំការឣាកាស្យា ០១កន្លែង ស្ថិតនៅភ...
23/09/2021

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង៖ សហការជាមួយមេភូមិតាឣុក ចុះទៅពិនិត្យទីតាំងចំការឣាកាស្យា ០១កន្លែង ស្ថិតនៅភូមិតាឣុក ឃុំឣណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង

ថ្ងៃព្រហស្បតិ៍ ២រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១

លោក តាំង សុផាន់ណារិទ្ធ នាយរងទទួលបន្ទុករួមផ្នែករដ្ឋបាព្រៃឈើអណ្ដូងទឹក សហការជាមួយមេភូមិតាឣុក ចុះទៅពិនិត្យទីតាំងចំការឣាកាស្យា ០១កន្លែង ស្ថិតត្រង់ចំណុចនិយាមកា (០៣២៧៦២៩-១២២៦១៥២) ភូមិតាឣុក ឃុំឣណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង។

តាមការស្នើសុំ ប្រើប្រាស់រណាយន្តកាត់ឈើ ចំនួន ០២គ្រឿង របស់ឈ្មោះលោក ជូ ពន្លឺរស្មី ភេទ ប្រុស ឣាយុ ៤១ឆ្នាំ សញ្ជាតិ ខ្មែរ មានទីលំនៅបច្ចុប្បន្ន ភូមិថ្នល់ដាច់លិច ឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប ដែលគាត់ប្រមូលទិញពីម្ចាស់ចំការឈ្មោះ យ៉ង់ ចាន់ធឿន ភេទ ស្រី ឣាយុ ៣៦ឆ្នាំ សញ្ជាតិ ខ្មែរ មានទីលំនៅបច្ចុប្បន្ន ភូមិតាឣុក ឃុំឣណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង។

បន្ទាប់ពីបានពិនិត្យ ចំការឣាកាស្យាជាក់ស្តែងរួចមកឃើញមានដើមឣាកាស្យាចំនួន ៨០០ដើម មុខកាត់ពី ១២ ស.ម ទៅ ៣០ ស.ម។

ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង៖ ពិធីផ្ដល់ទុនសហវិនិយោគធាតុចូលកសិកម្ម ដើម្បីគាំទ្រផែនការអាជីវកម្មរបស់សមាជ...
23/09/2021

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង៖ ពិធីផ្ដល់ទុនសហវិនិយោគធាតុចូលកសិកម្ម ដើម្បីគាំទ្រផែនការអាជីវកម្មរបស់សមាជិកបណ្តុំអាជីវកម្មឃ្មុំ នៃកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) ស្ថិតនៅឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង

ថ្ងៃព្រហស្បតិ៍ ២រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១

លោក ប្រាក់ ប៊ុន្នី នាយខណ្ឌរដ្ឋបាលព្រៃឈើកោះកុង និងលោកស្រី ធឹម ច័ន្ទរស្មី មន្រ្តីការិយាល័យផែនការ-គណនេយ្យ និងក្រុមការងារផ្នែករដ្ឋបាលព្រៃឈើស្រែអំបិល បានរៀបចំពិធីផ្ដល់ទុនសហវិនិយោគធាតុចូលកសិកម្ម ដើម្បីគាំទ្រផែនការអាជីវកម្មរបស់សមាជិកបណ្តុំអាជីវកម្មឃ្មុំ ចំនួន ៤៣គ្រួសារ នៃកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) ស្ថិតនៅឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង។

ពិធីផ្ដល់ទុនប្រព្រឹត្តិទៅនៅស្នាក់ការសហគមន៍ព្រៃឈើសាមគ្គីព្រែកជីក ដែលមានការអញ្ជើញចូលរួមពីលោកស្រីសមាជិកក្រុមប្រឹក្សាឃុំ ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកស្រែអំបិ និងប្រជាសហគមន៍ព្រៃឈើ នៃបណ្ដុំអាជីវកម្មឃ្មុំ ដែលមានអ្នកចូលរួមសរុប ចំនួន ៤៣នាក់ ស្រី ០៥នាក់។

ធាតុចូលដែលសមាជិកបណ្តុំទទួលបានរួមមាន៖ អាវការពារ និងមួកការពារ ៤៣ឈុត, ធុងត្រងទឹកឃ្មុំចំនួន ៤៣ធុង, ដបច្រកទឹកឃ្មុំចំនួន ៨៦០ដប, កាំបិតអីណុក ៤៣កាំបិត។

ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង៖ សហការជាមួយភ្នាក់ងារសុខភាពសត្វភូមិ ចុះចាក់វ៉ាក់សាំងការពារជំងឺដុំពកលើស្បែ...
23/09/2021

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង៖ សហការជាមួយភ្នាក់ងារសុខភាពសត្វភូមិ ចុះចាក់វ៉ាក់សាំងការពារជំងឺដុំពកលើស្បែកគោ ស្ថិតនៅក្នុងភូមិឈូក

ថ្ងៃព្រហស្បតិ៍ ២រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១

លោក កេត បូណា មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាល ប្រចាំស្រុកស្រែអំបិល បានសហការជាមួយភ្នាក់ងារសុខភាពសត្វភូមិ ចុះចាក់វ៉ាក់សាំងការពារជំងឺដុំពកលើស្បែកគោ ចំនួន ០១គ្រួសារ ឈ្មោះ ម៉ាត់ សុះ មានគោចំនួន ២៥ក្បាល ស្ថិតនៅក្នុងភូមិឈូក ឃុំជីខ ស្រុកស្រែអំបិល ខេត្តកោះកុង។

ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង

រដ្ឋបាលស្រុកបានចាត់លោក ឈុន ចាន់ណា ប្រធានការិយាល័យ កសិកម្មធនធានធម្មជាតិ និងបរិស្ថាន និងលោក នាង ពិសិដ្ឋ អនុប្រធានការិយាល័យ...
23/09/2021

រដ្ឋបាលស្រុកបានចាត់លោក ឈុន ចាន់ណា ប្រធានការិយាល័យ កសិកម្មធនធានធម្មជាតិ និងបរិស្ថាន និងលោក នាង ពិសិដ្ឋ អនុប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកបូទុមសាគរ សហការជាមួយលោក ញឹក ចំរើន ប្រធានគម្រោងស្ទៀប្រចាំស្រុកបូទុមសាគរ

រដ្ឋបាលស្រុកបានចាត់លោក ឈុន ចាន់ណា ប្រធានការិយាល័យ កសិកម្មធនធានធម្មជាតិ និងបរិស្ថាន និងលោក នាង ពិសិដ្ឋ អនុប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកបូទុមសាគរ សហការជាមួយលោក ញឹក ចំរើន ប្រធានគម្រោងស្ទៀប្រចាំស្រុកបូទុមសាគរ ចុះសកម្មភាពដូចខាងក្រោម÷

1/ បញ្ជ្រាបពីការអនាម័យ លាងដៃ ពាក់មាស និងវិធានការណ៍រួមចំណែកក្នុងការទប់ស្កាត់ កូវីត

2/ ចុះជ្រើសកសិករគោលដៅ គំរូរបស់គម្រោងស្ទៀ ឆ្នាំទី២

3/ ពិនិត្យ តាមដាន និងជួយបច្ចេកទេសដល់កសិករក្នុងវិស័យកសិកម្មតាមខ្នងផ្ទះ

4/ បញ្ហារយ៉ែនឌើ និងការគោរពសិទ្ធកុមារ ថ្ងៃ

កសិករចូលរួម ក្នុងភូមិជីត្រេះ និងកសិករក្នុងភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង

ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ

================

ព្រហស្បតិ៍ ២ រោច ខែភទ្របទ ឆ្នាំឆ្លូវ

ត្រីស័ក ពុទ្ធសករាជ ២៥៦៥

ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១

កញ្ញា 23, 2021

បិណ្ឌ ២ (Ben 2)

លោក​ អៀត​ វណ្ណា​ ប្រធានមន្ទីរផែនការខេត្ត​ បានដឹកនាំមន្ត្រីក្រោមឱវាទចូលរួមសិក្ខាសាលាផ្សព្វផ្សាយសេចក្តីជូនដំណឹងលេខ​ ០១១​ ស...
23/09/2021

លោក​ អៀត​ វណ្ណា​ ប្រធានមន្ទីរផែនការខេត្ត​ បានដឹកនាំមន្ត្រីក្រោមឱវាទចូលរួមសិក្ខាសាលាផ្សព្វផ្សាយសេចក្តីជូនដំណឹងលេខ​ ០១១​ សហវ​ ស្តីពីការអនុវត្តចំណាយថវិការបស់រដ្ឋបាលក្រុង-ស្រុក​ និងប្រកាសលេខ​ ៥៤៨​ សហវ​.ប្រក​ ស្តីពីនីតិវិធីចំណាយរជ្ជទេយ្យបុរេប្រទានសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ។

ព្រឹកថ្ងៃព្រហស្បតិ៍​ ២រោច​ ខែភទ្របទ​ ឆ្នាំឆ្លូវ​ ត្រីស័ក​ ពុទ្ធសករាជ​ ២៥៦៥​ ត្រូវនឹងថ្ងៃទី២៣​ ខែកញ្ញា​ ឆ្នាំ២០២១​ (រដ្ឋបាលមន្ទីរផែនការខេត្ត)

លោក​ អៀត​ វណ្ណា​ ប្រធានមន្ទីរផែនការខេត្ត​ លោក​ ជា​ ស៊ីវត្រា​ អនុប្រធានមន្ទីរផែនការខេត្ត​ លោក​ ប្រាក់​ មនោ​ ប្រធានការិយាល័យ​រដ្ឋបាល​ បុគ្គលិក​ និងហិរញ្ញវត្ថុ​ និងមន្ត្រីចំនួន០៤រូប​ ចូលរួមសិក្ខាសាលាផ្សព្វផ្សាយសេចក្តីជូនដំណឹងលេខ​ ០១១​ សហវ​ ស្តីពីការអនុវត្តចំណាយថវិការបស់រដ្ឋបាលក្រុង-ស្រុក​ និងប្រកាសលេខ​ ៥៤៨​ សហវ​.ប្រក​ ស្តីពីនីតិវិធីចំណាយរជ្ជទេយ្យបុរេប្រទានសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ។

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង៖ សហការជាមួយសហគមន៍នេសាទតំបន់ឆ្នេរសមុទ្រថ្មស បានធ្វើការដកហូតឧបករណ៍នេសាទ លប...
23/09/2021

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង៖ សហការជាមួយសហគមន៍នេសាទតំបន់ឆ្នេរសមុទ្រថ្មស បានធ្វើការដកហូតឧបករណ៍នេសាទ លបកន្ទុយកណ្តុរ ឬលបប្រើស១០០
ថ្ងៃពុធ ១រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១

នាយ នាយរងផ្នែករដ្ឋបាលជលផលបូទុមសាគរ ០១រូប និងមន្ត្រីជាប់កិច្ចសន្យា ០១រូប សហការជាមួយសហគមន៍នេសាទតំបន់ឆ្នេរសមុទ្រថ្មស បានធ្វើការដកហូតឧបករណ៍នេសាទ លបកន្ទុយកណ្តុរ ឬលបប្រើស១០០ ចំនួន ៥០ ខ្សែ ប្រវែង ៤០០ ម៉ែត្រ ដែលជាឧបករណ៍នេសាទគ្មានកំណត់ក្នុងប្រកាសរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលនាំមកនូវការបំផ្លាញមច្ឆ:ជាតិ ធនធានជលផល និងប្រព័ន្ធអេកូឡូស៊ីជលផល នៅភូមិថ្មស ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង។

ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង

22/09/2021

អាជីវករលក់ដូរនៅផ្សារដងទង់តវ៉ា....(Vendors at Dang Tong Market protest)

22/09/2021

good moning my news page🙏🙏🙏

ที่อยู่

Mai Rut, Khlong Yai District
Trat
23110

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Kohkong newsผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Kohkong news:

วิดีโอทั้งหมด

แชร์