Manavy TV ស្វាគមន៍មកកាន់ផេក មាណវី ធីវី
(10)

17/06/2023

អ្នកចម្បាំងសេះដ៏អង់អាចរបស់ប្រេជាជន ទីបេ

14/06/2023

រកត្រីមួយថ្ងៃ ដេកសុីកន្លះឆ្នាំ

សម្រាប់អ្នកចូលចិត្តទៅលេងសមុទ្រ!  #គួរតែអាន⚠️ប្រសិនឃើញទឹកសមុទ្រមានសភាពដូចរូបខាងក្រោម សូមកុំទៅហែលលេងក្នុងបរិវេណទឹកសមុទ្រនោ...
13/06/2023

សម្រាប់អ្នកចូលចិត្តទៅលេងសមុទ្រ! #គួរតែអាន⚠️
ប្រសិនឃើញទឹកសមុទ្រមានសភាពដូចរូបខាងក្រោម សូមកុំទៅហែលលេងក្នុងបរិវេណទឹកសមុទ្រនោះអី ព្រោះវាអាចបង្កគ្រោះថ្នាក់ដល់ជីវិតរបស់អ្នក!🚫

🌊RIP Current គឺជាចរន្ដទឹកដ៏ខ្លាំងបំផុតមួយដែលហូរចេញពីច្រាំងសមុទ្រ។ ចរន្ដទឹកនេះមានកម្លាំងខ្លាំង អាចហូរទាញអ្នកហែលទឹកចូលទៅកាន់សមុទ្រដ៏ជ្រៅ ប្រសិនបើពួកគេទៅហែលទឹកលេងក្នុងបរិវេណសមុទ្រដែលមាន Rip Currrent នេះ។ RIP Current កើតឡើងនៅពេលមានរលកធំមកបោកបំបែកក្បែរបន្ទាត់ច្រាំង ហើយបង្កឱ្យមានការប្រមូលផ្ដុំទឹកនៅចន្លោះទឹករលក និងឆ្នេរសមុទ្រ។ បាតុភូតនេះបង្កើតឱ្យមានកម្លាំងទឹកដ៏ខ្លាំងហូរទៅក្នុងសមុទ្រវិញ ដោយកាត់ផ្ដាច់បន្ទាត់នៃច្រាំងទឹក។

🏊‍♀️RIP Current អាចជាចរន្ដទឹកដ៏គ្រោះថ្នាក់បំផុតសម្រាប់មនុស្សដែលចូលចិត្តហែលទឹកសមុទ្រ។ មនុស្សដែលជាប់ក្នុងចរន្ដទឹកនេះ មិនដឹងថាមានអ្វីកើតឡើងចំពោះពួកគេឡើយ ផ្ទុយទៅវិញថែមទាំងអាចគិតថា ”ក្នុងទឹកមានជើងកប” ហើយបើអ្នកមិនមានជំនាញហែលទឹកទៀតនោះ អាចនឹងត្រូវភ័យស្លន់ស្លោ ដោយសារតែមានកម្លាំងទឹកដ៏ខ្លាំងអូសពួកគេចូលទៅក្នុងសមុទ្រដោយមិនដឹងខ្លួន។

📌វិធីសង្រ្គោះបើសិនអ្នកចូលក្នុងបរិវេណ RIP Current៖
១ សម្រួលអារម្មណ៍។
២ កុំព្យាយាមហែលប្រឆាំងនឹងចរន្ដទឹកនេះ។
៣ ព្យាយាមហែលចេញពីវា ទៅកាន់ច្រាំងវិញ។
៤ ប្រសិនអ្នកមិនអាចហែលចេញពីវាបាន ព្យាយាមអណ្ដែតទឹក ឬក៏បកដៃសង្គត់ទឹកដើម្បីឱ្យងើបក្បាលផុតពីទឹក។
៥ ត្រូវស្រែកហៅជំនួយឱ្យទាន់ពេលវេលា ប្រសិនអ្នកដឹងខ្លួនថាមានគ្រោះថ្នាក់។

កែសម្រួលដោយ៖ Passnatexam 2.0
Image Credit: NOAA
ប្រភព​ : https://m.facebook.com/story.php?story_fbid=213878524868462&id=100087389468090&mibextid=qC1gEa

11/06/2023

កូនពូជ ឆ្លាតរៀនឆាប់ចេះ

08/06/2023

ប្រជាជនម៉ារ៉ុកក៏មាន អណ្តាតពាំព្រីងដែរ

06/06/2023

នារីសក់វែង២ម៉ែត្ររបស់កុលសម្ព័ន្ធ_យ៉ាវ ប្រទេសចិន

01/06/2023

បុរសកុលសម្ព័ន្ធប៉េណាំង ដេញចេញពីភូមិសិនទើបអាចយកប្រពន្ធបាន

Bajau គឺជាកុលសម្ព័នមនុស្សមួយដែលរស់នៅកណ្ដាលសមុទ្រ ពួកគេកម្រឡើងគោកខ្លាំងណាស់ ហើយពួកគេរស់នៅលើសមុទ្រដែលស្ថិតនៅភាគខាងត្បូងប្រ...
31/05/2023

Bajau គឺជាកុលសម្ព័នមនុស្សមួយដែលរស់នៅកណ្ដាលសមុទ្រ ពួកគេកម្រឡើងគោកខ្លាំងណាស់ ហើយពួកគេរស់នៅលើសមុទ្រដែលស្ថិតនៅភាគខាងត្បូងប្រទេសហ្វីលីពីន ឥណ្ឌូនេស៊ី និងម៉ាឡេស៊ី។🤿 កុលសម្ព័ន Bajau នេះមិនមានប្រទេស មិនមានជាតិ និងរូបិយវត្ថុផ្ទាល់ខ្លួន ដូចជនជាតិដទៃដែលរស់នៅលើភពផែនដីឡើយ។🌊

ដើម្បីចិញ្ចឹមជីវិតបាន មនុស្សក្នុងកុលសម្ព័ន Bajau ត្រូវតែធ្វើការនេសាទ ឬក៏ចុះទឹកសមុទ្រដើម្បីរកត្រី ចាប់មឹក ឬក៏រកសត្វផ្សេងៗមកធ្វើជាម្ហូប។ មនុស្ស Bajau អាចច្រមុជទឹករហូតដល់ជម្រៅ ២០០ ហ្វីត និងអាចទៅក្រោមទឹករហូតដល់ ៥ ម៉ោងក្នុងមួយថ្ងៃដោយមិនត្រូវការពាក់ឧបករណ៍ជំនួយដូចជាធុងអុកសុីសែន និងឈុតហែលទឹកឡើយ។🫧

ដោយសារតែមិនស្គាល់ពីប្រតិទិន នាឡិកា និងមិនមានថ្ងៃកំណើតធ្វើឱ្យមនុស្សក្នុងកុលសម័្ពន Bajau មានការយល់ដឹងខ្លីណាស់អំពីពេលវេលា និងអាយុកាលដែលជាអ្វីមនុស្សនៅទូទាំងភពផែនដីដឹង។ អ្វីដែលអ្នកគួរដឹងគឺថា ការវិវត្តន៍នៃសរីរាង្គខាងក្នុង និងសមត្ថភាពរាងកាយរបស់ពួកគេមិនដូចពួកយើងឡើយ ដែលនេះធ្វើឱ្យពួកគេក្លាយប្រភេទមនុស្សចុងក្រោយបង្អស់នៅលើភពផែនដី។

Image credit: Google/James Morgan
កែសម្រួល៖ Passnatexam 2.0

🌸👉តើបងប្អូនខ្មែរយើងស្គាល់ច្បាស់រឺនៅអ្វីដែលហៅថា ចែ អ្វីដែលហៅថា ខ្នាយ។🌸ខ្ញុំសង្កេតឃើញថា នៅមានបងប្អូនយើងមួយចំនួននៅមានការភ័ន...
30/05/2023

🌸👉តើបងប្អូនខ្មែរយើងស្គាល់ច្បាស់រឺនៅអ្វីដែលហៅថា ចែ អ្វីដែលហៅថា ខ្នាយ។🌸
ខ្ញុំសង្កេតឃើញថា នៅមានបងប្អូនយើងមួយចំនួននៅមានការភ័នច្រឡំ មិនច្បាស់ហៅខុស រវាងចែ និងខ្នាយ
🌸🙏ថ្ងៃនេះpage វត្ថុសក្ក័សិទ្ធកេរ្តិ៍ដូនតាខ្មែរនិងបង្ហាញចំនេះដឹងខ្លះៗមកជំរាបជូន :🌸
🌸👉ខ្នាយគឺសំដៅលើអាវុធប្រយុទ្ធរបស់សត្វជ្រូកព្រៃឈ្មោល ដែលដុះកោងនៅចន្លោះធ្មេញខាងក្រោម បើចន្លោះធ្មេញខាងលើហៅថាថ្មសំលៀង។🌸
👉ចែ សំដៅលើអាវុធប្រយុទ្ធរបស់ដំរីញី នៅចន្លោះប្រមោយ
បើដំរីឈ្មោលគេហៅថាភ្លុកដំរី បើដំរីញីគេហៅថាចែ។
🌸🤲🤲ខ្នាយជ្រូកព្រៃដែលយើងឃើញបច្ចប្បន្នមានច្រើនប្រភេទ និងមានប្រភពមកពីបណ្តាប្រទេសផ្សេងៗ
តែខ្នាយជ្រូកដែលចាស់បុរាណខ្មែរមានជំនឿហើចាត់ទុកជាវត្ថុស័ក្កិសិទ្ធនោះមាន3ប្រភេទ៖
1:ខ្នាយតាន់កាច់
2:ខ្នាយដុះម្រះ
3:ខ្នាយជុំក្រឡង់
🐗🐗🐗ខ្នាយដុះម្រះជាប្រភេទខ្នាយកម្រមានបារមីកាន់ ទោះរក្សាទុកមកយូរឆ្នាំក្តីក៏នៅមានកោសិការដំពកតូចៗដុះបន្តដែរហៅថាម្រះ បើដុះច្រើនម្ចាស់របស់គឺរាសីឡើងខ្ពស់ជិតទទួលបានដំណឹង ឬ ទទួលបានលាភធំ ។
របៀបរក្សានិងគោរព:ត្រាំប្រេងក្រមួនឃ្មុំរយះពេល5សីលទើបយកទៅអោយគ្រូអាគមន៍ខ្លាំងពូកែដាស់ អន្ទងអញ្ជើញបារមីមកឃុំគ្រងលើខ្នាយ ថ្វាយទឹកដូងខ្ចី និងទឹកសុទ្ធ ប្រើអំបោះសូត្រក្រហម7សសៃចង រឺស្រោបប្រាក់ ផ្លាក់ក៏បានតាមលទ្ធភាព ហើយបួងសួងអោយបារមីខ្នាយតាមរក្សាការពារម្ចាស់ខ្នាយ អោយចំរុងចម្រើនទទួលលាភជ័យតាមសេចក្តីប្រាថ្នា៕
☝️សូមបញ្ចាក់ Page យើងខ្ញុំមិនមែនជាpageធ្វើអាជីវកម្មទេយើងចូលរួមចែករំលែកចំណេះដឹងអគុណចំពោះការគាំទ្ររបស់បងប្អូន
🇰🇭🇰🇭🇰🇭សូមជួយLike និងShare ដើម្បីទទួលបានចំណេះដឹងបន្ថែម

ប្រភពរូបភាពពី:Facebook

28/05/2023

អោយប្រុសៗយករំ..ពាត់វា..យដងខ្លួនដើម្បីក្លាយជានារីបរិសុទ្ធពិត

កំណត់ត្រាថ្មី  ុនខចំណាស់ជាងគេបំផុតនៅលើលោក!🚨🐶Bobi កើតនៅថ្ងៃទី ១១/០៥/១៩៩២ ក្នុងប្រទេសព័រទុយហ្គាល់។ បច្ចុប្បន្ន សុនខនេះមានអ...
26/05/2023

កំណត់ត្រាថ្មី ុនខចំណាស់ជាងគេបំផុតនៅលើលោក!🚨🐶
Bobi កើតនៅថ្ងៃទី ១១/០៥/១៩៩២ ក្នុងប្រទេសព័រទុយហ្គាល់។ បច្ចុប្បន្ន សុនខនេះមានអាយុ ៣១ឆ្នាំ បើគិតតាមទ្រឹស្ដីមួយដែលមិនមានការគាំទ្រពីវិទ្យាសាស្រ្ដ៖ ឆ្កែអាយុ ៣១ឆ្នាំ គឺស្មើមនុស្សអាយុ ២១៧ឆ្នាំ។👤🐶

Bobi បានបំបែកកំណត់ត្រាសុនខឈ្មោះថា Bluey របស់អូស្រ្ដាលី(អាយុ ២៩ ឆ្នាំនៅឆ្នាំ ១៩៣៩) ហើយក្លាយជា »សុនខដែលមានវ័យចំណាស់ជាងគេបំផុតក្នុងលោក« នេះបើយោងតាម World Guinness Records។ Bobi គឺជាពូជឆ្កែ Rafeiro Do Alentejo ដែលជាធម្មតា ពូជសុនខនេះអាចរស់បានត្រឹមតែអាយុ ១២-១៤ ឆ្នាំប៉ុណ្ណោះ!

គ្រួសារដែលមើលថែរ Bobi ឈ្មោះថា​ Costa បាននិយាយថា Bobi ស៊ីអាហារសម្រាប់មនុស្ស ជាជាងអាហារបស់ឆ្កែ ហើយគេផឹកទឹកប្រហែល ១លីត្រក្នុងមួយថ្ងៃ។ លោកបានបន្ដទៀតថា Bobi គឺជា "ឆ្កែរាប់ញាតិ" គេចូលចិត្តដើរលេងដោយសេរីនៅក្នុងព្រៃជុំវិញផ្ទះរបស់ Costa ហើយមិនដែលត្រូវបានគេដាក់ច្រវ៉ាក់ ឬចងខ្សែឡើយ។ ដោយសារមានសត្វពាហនៈនៅជុំវិញច្រើន ដូច្នេះ Bobi មិនដែលឯកោឡើយ។ ទាំងនេះអាចជាមូលហេតុដែលធ្វើឱ្យ Bobi រស់បានយូររហូតមកដល់សព្វថ្ងៃ។

Image credit: BBC/World Guinness Records
ប្រភព​ :​ https://m.facebook.com/story.php?story_fbid=201537589435889&id=100087389468090&mibextid=qC1gEa

23/05/2023

ជួយឡាំដួយផង_លេងអីតាណើបៗចឹងទេស

Breaking🚨រូបភាពថ្មីរបស់កប៉ាល់ Titanic ដែលបានលិចដល់បាតសមុទ្រអស់រយៈពេល 100 ឆ្នាំជាងត្រូវបានបង្ហាញជាសាធារណៈ!🚢ក្រុមអ្នកស្រាវ...
21/05/2023

Breaking🚨
រូបភាពថ្មីរបស់កប៉ាល់ Titanic ដែលបានលិចដល់បាតសមុទ្រអស់រយៈពេល 100 ឆ្នាំជាងត្រូវបានបង្ហាញជាសាធារណៈ!🚢

ក្រុមអ្នកស្រាវជ្រាវបានធ្វើការស្កែនយ៉ាងលម្អិតនៃការលិចកប៉ាល់បុរាណនេះ ហើយពួកគេបានប្រមូលរូបភាពចំនួន 700,000 សន្លឹកដើម្បីបង្កើតទៅជាទិដ្ឋភាពនៅក្រោមទឹកដ៏លម្អិតបំផុតរបស់កប៉ាល់ Titanic ដែលនេះគឺមិនធ្លាប់មានពីមុនឡើយ។

ទិដ្ឋភាពកប៉ាល់ទាំងមូលត្រូវបានបង្ហាញក្នុងទម្រង់ 3D ដែលផ្ដល់ឱ្យយើងអាចមើលឃើញកាន់តែច្បាស់ ហើយវាប្រហែលជាអាចបង្ហាញនូវតម្រុយថ្មីអំពីរបៀបដែលកប៉ាល់បានលិចនៅពេលវាធ្វើដំណើរដំបូងក្នុងឆ្នាំ 1912 ។

Image Credit: Atlantic Productions/Magellan

នេះមិនមែនឆ្លងទន្លេទេ គេហៅថាឆ្លងសមុទ្រហើយ ក្រុមគ្រូពេទ្យផ្នែកសម្ភព រោគស្ត្រី និងក្រុមរថយន្តសង្គ្រោះ នៃមន្ទីរពេទ្យបង្អែកខេ...
19/05/2023

នេះមិនមែនឆ្លងទន្លេទេ គេហៅថាឆ្លងសមុទ្រហើយ

ក្រុមគ្រូពេទ្យផ្នែកសម្ភព រោគស្ត្រី និងក្រុមរថយន្តសង្គ្រោះ នៃមន្ទីរពេទ្យបង្អែកខេត្តកោះកុង​ បានបង្កើតទារកនៅលើទូកនៅព្រឹកថ្ងៃសុក្រទី 19 ខែឧសភា ឆ្នាំ 2023នេះ នៅភូមិចាំយាម ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុងដែលមានម្តាយអាយុ 22ឆ្នាំ កូនទី 2ភេទប្រុស ទំងន់ 3Kg។

សូមថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យមន្ទីរពេទ្យខេត្តកោះកុង។
👉👉ជួយដាក់ឈ្មោះអោយទារកនេះមួយមក​ ពុកម៉ែបងប្អូន😍

19/05/2023

កុលសម្ព័ន្ធ_ហាដហ្សេប ហូបអីការគ្រិចចឹងទេ

15/05/2023

គេគ្រប់គ្នាដាក់មងក្នុងទឹក កុលសម្ព័ន្ធបាកាដាក់គោកលើគោក

11/05/2023

ប្រពៃណី ចម្លែករបស់កុលសម្ព័ន្ធវ៉ា ប្រទេសចិន

តោះមកដល់ហេីយ​ មានអ្នកស្គាល់ទេ​ រូបនេះ​នៅឯណា?
10/05/2023

តោះមកដល់ហេីយ​ មានអ្នកស្គាល់ទេ​ រូបនេះ​នៅឯណា?

មោទនភាព ជាតិខ្មែរ🇰🇭🇰🇭🇰🇭
05/05/2023

មោទនភាព ជាតិខ្មែរ🇰🇭🇰🇭🇰🇭

04/05/2023

កន្លែងត្រជាក់បំផុតមិនមែននៅក្នុងទូទឹកកកទេ

30/04/2023

ពិធី រត់ស្រា..ត លើខ្នងគោ ត្រៀមយកប្រពន្ធ

27/04/2023

ស្រលាញ់ចូលចិត្តចិញ្ចឹមជ្រូកតែបែរយកសត្វចិញ្ចឹមនេះទៅធ្វើរឿងនេះទៅវិញ

24/04/2023

សិល្បៈតុបតែងខ្លួនរបស់កុលសម្ព័ន្ធ កូរ៉ូ

16/04/2023

ភេសជ្ជៈដ៏ឆ្ងាញ់ពិសារ អង់កូឡេ

09/04/2023

ព្រួញពិស របស់ជនជាតិ បាបុងហ្គោ

06/04/2023

ទឹកចេក អនាម័យរបស់ជនជាតិដើម អ៊ូហ្គង់ដា

ที่อยู่

791-892 Aranyaprathet, Aranyaprathet
Sa Kaeo
27120

เบอร์โทรศัพท์

+855712555505

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Manavy TVผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Manavy TV:

วิดีโอทั้งหมด

แชร์

ตำแหน่งใกล้เคียง บริษัท สื่อ


ครีเอเตอร์วิดีโอ อื่นๆใน Sa Kaeo

แสดงผลทั้งหมด