VOP Khmer ព័ត៌មានពិតក្នុងដៃលោកអ្នក

28/01/2022
សម្តេច ទៀ បាញ់ ៖ ក្រោមកិច្ចខិតខំប្រឹងប្រែងដោយមិនខ្លាចនឿយហត់ និងការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជ...
19/07/2021

សម្តេច ទៀ បាញ់ ៖ ក្រោមកិច្ចខិតខំប្រឹងប្រែងដោយមិនខ្លាចនឿយហត់ និងការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា យើងបានទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ យ៉ាងច្រើនសន្ធឹកសន្ធាប់ ដើម្បីចាក់ជូនបងប្អូនជនរួមជាតិរបស់យើង។

អបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៧០ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា! ក្នុងឱកាសដ៏វិសេសនេះ ខ្ញ៉ំសូមគោរពថ្លែងអំណរគុណដល់ គណបក្សប្...
21/06/2021

អបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៧០ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា! ក្នុងឱកាសដ៏វិសេសនេះ ខ្ញ៉ំសូមគោរពថ្លែងអំណរគុណដល់ គណបក្សប្រជាជនកម្ពុជា ជាពិសេសថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលបានលះបង់អាយុជីវិតដ៏មានតម្លៃធ្វើជាដើមទុន ដើម្បីតស៊ូរំដោះប្រទេសជាតិ រំដោះប្រជាជនពីសង្គ្រាម របបប្រល័យពូជសាសន៍ និងធ្វើការកសាង អភិវឌ្ឍន៍កម្ពុជាឱ្យមានភាពរីកចម្រើនលូតលាស់រហូតមកទល់បច្ចុប្បន្ននេះ។
ខ្ញុំសូមប្ដេជ្ញាបន្តចូលរួមចំណែកការពារសុខសន្តិភាព និងចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ឆ្ពោះទៅកាន់វឌ្ឍនភាពជារៀងរហូតតទៅ។

សារទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន៖ ទី២០ ខែមិថុនា គឺជាខួបលើកទី៤៤ឆ្នាំ (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២១)នៃថ្ងៃដែល ខ្ញុំសម្...
20/06/2021

សារទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន៖ ទី២០ ខែមិថុនា គឺជាខួបលើកទី៤៤ឆ្នាំ (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២១)នៃថ្ងៃដែល ខ្ញុំសម្រេចចិត្តដោយការឈឺចាប់យកជីវិតធ្វើដើមទុនដើម្បីតស៊ូរំដោះប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ទោះបីពេលនេះខ្លួនខ្ញុំ និងប្រជាជនកម្ពុជាកំពុងទទួលបាននូវសេចក្តីសុខ តែខ្ញុំមិនដែលភ្លេចនូវទឹកភ្នែករាប់ម៉ឺន រាប់សែន ដំណក់ នៅពេលដែលខ្ញុំឈានជើងចេញពីមាតុភូមិចោលប្រជាជនកម្ពុជាដែលកំពុងរងគ្រោះ ពិសេសចាកចេញចោល ភរិយា ដ៏កំសត់ដែលកំពុងមានផ្ទៃពោះ។ ខ្ញុំអត់មានជម្រើសឲ្យល្អជាងនេះទេ ព្រោះយើងមិនអាចសុំការអាណិតពីពួក ប៉ុល ពត បានឡើយ។ ជម្រើសប្រកបដោយគ្រោះថ្នាក់ និងទឹកភ្នែកនោះហើយដែលនាំមកនូវសេចក្តីសុខ និងការរីកចម្រើនរហូត សព្វថ្ងៃនេះ។

ខ្ញុំធ្លាប់បានរៀបរាប់ពីប្រវត្តិដ៏ឈឺចាប់នេះច្រើនដងហើយ តែខ្ញុំមិនទាន់បានបញ្ចេញនូវចម្ងល់ក្នុងចិត្តខ្ញុំទាក់ទងជាមួយប្រវត្តិនេះ ដែលតាំងជាសំនួរថា ប្រសិនបើខ្ញុំមិនសម្រេចចិត្តដឹកនាំការតស៊ូដោយចាប់ផ្តើមពីថ្ងៃ២០ មិថុនា ១៩៧៧ ទេតើពេលនោះពួក ប៉ុល ពត សម្លាប់ខ្ញុំនៅឯណា? ដោយវិធីណា?។ សំនួរបន្ទាប់តើមានអ្នកស្នេហាជាតិណាផ្សេងទៀតបង្កើតឡើងនូវកងកម្លាំងប្រដាប់អាវុធ សាមគ្គីសង្រ្គាះជាតិជំនួសខ្ញុំដែរឬទេ? តើដំណើរឆ្ពោះមករំដោះប្រទេសពីរបប ប៉ុល ពត កើតមានឡើងបានដោយរបៀបណា? តើមានដំណោះស្រាយតាមរយៈការចចារ និងកិច្ចព្រមព្រៀងប៉ារីសឬទេ? និងចុងក្រោយតើមាន
នយោបាយ ឈ្នះ ឈ្នះ ដើម្បីបញ្ចប់សង្រ្គាមនាំមកនូវសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃឬទេ?

សំនួរសង្ខេបទាំងនេះ តែងបង្កប់ក្នុងខួរក្បាលខ្ញុំជានិច្ច ហើយខ្ញុំក៏មិនអាចឆ្លើយជាមួយសំនួរនេះដោយខ្លួនឯងបានដែរ ខ្ញុំទុកជូនបងប្អូនជនរួមជាតិមេត្តាជួយរកចម្លើយ៕

19/06/2021

សូមស្វាគមន៍ មកកាន់កម្ពុជា

ที่อยู่

3366, Tambon Aranyaprathet, Amphoe Aranyaprathet, Chang Wat Sa Kaeo 27120
Sa Kaeo
27000

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ VOP Khmerผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์

ตำแหน่งใกล้เคียง บริษัท สื่อ


ช่องโทรทัศน์ อื่นๆใน Sa Kaeo

แสดงผลทั้งหมด

คุณอาจจะชอบ