KPK News ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก KPK News, ครีเอเตอร์วิดีโอ, Phra Nakhon.

12/10/2024
06/10/2024

ភ្ជុំបិណ្ឌរយៈពេល០៣ថ្ងៃត្រូវបានបញ្ចប់ នៅប៉ុន្មានថ្ងៃខាងមុខនេះនឹងឈានដល់ថ្ងៃចេញវស្សាម្តង ចំថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤នេះ បងប្អូនអាចមកលេងបាចទឹកនិងមកលំហែរកាយ និងជិះទូកទស្សនាក្នុងភូមិឬបឹងទន្លេសាប ដូចកន្លងពេលភ្ជុំបិណ្ឌអញ្ចឹងដែរ។

កុំភ្លេចណាជួបគ្នាថ្ងៃចេញវស្សានៅសហគមន៍កំពង់ឃ្លាំង🥰👌

សូមអរគុណ....!! 🥰🥰

________________________

#ចូលរួមលើកស្ទួយទេសចរណ៍ក្នុងស្រុក #អរគុណសន្តិភាព #កំពង់ឃ្លាំង #កម្ពុជាមាតុភូមិខ្ញុំ

យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំរួមនិងសមាជិកសមាជិកានៃសមាគមសហគមន៍ទេសចរណ៍ធម្មជាតិកំពង់ឃ្លាំង។==================សូមថ្លែងអំ...
20/09/2024

យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំរួមនិងសមាជិកសមាជិកានៃសមាគមសហគមន៍ទេសចរណ៍ធម្មជាតិកំពង់ឃ្លាំង។
==================
សូមថ្លែងអំណរគុណជាអនេកប្បការចំពោះលោកប្រធានមន្ទីរសុខាភិបាលខេត្តព្រមទាំងសហការីទាំងអស់ដែលបានផ្តល់នូវបង្គន់អនាម័យចល័តចំនួន៤បន្ទប់ដល់សហគមន៍យើងខ្ញុំយកមកប្រើប្រាស់សម្រាប់បម្រើដល់ភ្ញៀវទេសចរជាតិនិងអន្តរជាតិដែលបានចុះមកទស្សនាក្នុងសហគមន៍។

បង្គន់អនាម័យនេះផ្តល់នូវភាពងាយស្រួលដល់សហគមន៍យើងខ្ញុំក្នុងការចល័តទីតាំងទៅតាមរដូវកាលនៃទឹកទន្លេឡើងនិងទឹកស្រក។

សូមប្រសិទ្ធិពរជ័យបវរមហាប្រសើរជូនលោកប្រធានមន្ទីរនិងសហការីទាំងអស់សូមបានប្រកបដោយពុទ្ធពរទាំង៤ប្រការគឺ÷អាយុ វណ្ណ: សុខ: ពល: កុំបីឃ្លៀងឃ្លាតឡើយ។

17/09/2024
នេះជាផេកផ្លូវការរបស់សហគមន៍ទេសចរធម្មជាតិកំពង់ឃ្លាំង សម្រាប់ចែកជូនឬផ្ដល់ព័ត៌មាននិងផ្សព្វផ្សាយនៅក្នុងតំបន់សហគមន៍មួយនេះ។
02/09/2024

នេះជាផេកផ្លូវការរបស់សហគមន៍ទេសចរធម្មជាតិកំពង់ឃ្លាំង សម្រាប់ចែកជូនឬផ្ដល់ព័ត៌មាននិងផ្សព្វផ្សាយនៅក្នុងតំបន់សហគមន៍មួយនេះ។

សូមបញ្ជាក់ពុកម៉ែបងប្អូនទាំងអស់ថា ផេកសហគមន៍ទេសចរណ៍ធម្មជាតិកំពង់ឃ្លាំងគឺមានតែមួយគត់ សម្រាប់ផ្ដល់ព័ត៌មានឬផ្សព្វផ្សាយនៅក្នុងតំបន់សហគមន៍មួយនេះតែប៉ុណ្ណោះ។

សូមអរគុណ..! 🌿📣

channel telegram 👇
https://t.me/KampongKhleang

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាល់គម្រោងអភិវឌ្ឍន៍ទាំងអស់ ទាំងគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណCLV ឬគម្រោងដែលជាប់នឹងព្រំដែនប្រទេសណាន...
03/08/2024

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាល់គម្រោងអភិវឌ្ឍន៍ទាំងអស់ ទាំងគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណCLV ឬគម្រោងដែលជាប់នឹងព្រំដែនប្រទេសណានោះឡើយ គឺមិនឲ្យបាត់បង់ដីធ្លី និងផលប្រយោជន៍ជាតិនោះឡើយ ហើយអ្នកណារិះគន់ជាសិទ្ធិរបស់ពួកគេ តែកុំជ្រុលនិយមឲ្យសោះ។

ប្រភព ក្រសួងព័ត៌មាន

អបអរសាទរពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោនៅសល់តែ៣ថ្ងៃទៀតប៉ុន្នោះ គម្រោងព្រែកជីកហ្វូណនតេជោ នឹងបើកការដ្ឋានជាផ្លូវការ ក្រោម...
02/08/2024

អបអរសាទរពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោ

នៅសល់តែ៣ថ្ងៃទៀតប៉ុន្នោះ គម្រោងព្រែកជីកហ្វូណនតេជោ នឹងបើកការដ្ឋានជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕
០២ សីហា ២០២៤ - ០៥ សីហា ២០២៤

#ព្រែកជីកហ្វូណនតេជោ

#កម្ពុជា

18/07/2024

•ធ្វើមន្រ្តីពេលនៅបំពេញការងារកន្លែងណា ទីណាឱ្យប្រជាជនគោរពស្រឡាញ់
ពេលចាកចេញឱ្យប្រជាជនអាល័យ នេះហើយជាមន្រ្តីបម្រើរាស្រ្តពិតប្រាកដ។

17/07/2024

•កុំធ្វើជាមន្រ្តីឱ្យប្រជាជនខ្លាចត្រូវធ្វើជាមន្រ្តីឱ្យប្រជនមានភាពកក់ក្តៅ ហើយប្រជាជនមានជំនឿទុកចិត្ត ជាពិសេសមន្រ្តីមូលដ្ឋាន។

07/07/2024

ផ្អាកគិតរឿងព្រះអាទិត្យរបស់រដ្ឋសិនទៅ 😂
ល្មមមកគិតរឿងភ្ញៀវទេសចរណ៍យើងវិញទៅដល់ណាហើយដូចស្ងាត់ 😂

05/07/2024

ឥឡូវទឹកទន្លេកំពុងតែឡើងបណ្ដើរៗហើយ សហគមន៍ទេសចរណ៍ធម្មជាតិ-កំពង់ឃ្លាំង បានចាប់ផ្តើមដាក់កាណូតឈើប្រភេទកាណូតតូចចេញរត់វេនជាធម្មតាវិញហើយ។

ផ្សព្វផ្សាយជូនដោយ ( KPK News)

#ស្រឡាញ់ជាតិត្រូវស្គាល់ទឹកដី #ចូលរួមលើកស្ទួយទេសចរណ៍ក្នុងស្រុក #អរគុណសន្តិភាព #សៀមរាប #កំពងឃ្លាំង #សៀមរាបក្រៅពីប្រាសាទ #អង្គរវត្ត #ហៅភូមិថ្មី #ស្រុកស្រែជនបទ

02/07/2024

នៅថ្ងៃទី ០២ ខែ ០៧ ឆ្នាំ ២០២៤ 💙🌿

សហគមន៍ដឹកភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិកំពង់ឃ្លាំង ជូនដំណឹង ដល់ភ្ញៀវទេសចរណ៌ជាតិ នឹង អន្តរជាតិអោយបានជ្រាបថា ចាប់ពីថ្ងៃនេះតទៅ កាណូតឈើប្រភេទកាណូតតូច អាចដឹកភ្ញៀវតាមធម្មតាវិញហើយអាស្រ័យហេតុនេះ សូមជូនដំណឹងដល់ប្រតិបត្តិករទេសចរណ៍ ការីទេសចរណ៍ ក្រុមហ៊ុនទេសចរណ៍ ភ្ញៀវទេសចរជាតិនិងអន្តរជាតិ ដែលមានបំណងនាំភ្ញៀវមកទស្សនាកំសាន្តនិងផ្តិតយកទេសភាពគួរជាទីគយគន់ នៅតំបន់ទេសចរណ៍ធម្មជាតិ កំពង់ឃ្លាំង អោយបានច្រើនកុះករ ដើម្បីធ្វើការផ្សព្វផ្សាយចែករំលែកព័ត៌មានគោលដៅទេសចរណ៍នៅក្នុងស្រុករបស់យើង។

និងជាលិញតេឡេក្រាមសម្រាប់បងប្អូនចង់ដឹងព័ត៌មាននៅក្នុងតំបន់សហគមន៍កំពង់ឃ្លាំងសូមបងប្អូនអាចចូលទៅចុចបានម្នាក់មួយផង 💙🌿

https://t.me/KampongKhleang

ពត៌មានលម្អិតទាក់ទងមកលេខទូរសព្ទខ្ញុំផ្ទាល់

0317777040/0965052054/017519898

សូមអរគុណ 💙🙏

#សៀមរាបក្រៅពីប្រាសាទ #កំពងឃ្លាំង #ចូលរួមលើកស្ទួយទេសចរណ៍ក្នុងស្រុក #ស្រឡាញ់ជាតិត្រូវស្គាល់ទឹកដី #អរគុណសន្តិភាព #អង្គរវត្ត #សៀមរាប

30/06/2024

ព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ម៉ោង ៧ព្រឹក ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ នៅតាមបណ្ដាស្ថានីយជលសាស្ត្រ។

នៅថ្ងៃទី ៣០.០៦.២៤ រយៈពេលដ៏ខ្លីសហគមន៍កំពង់ឃ្លាំងបានដាក់កាណូតស្មាច់មួយរយ:ដោយសារព្រែកកំពង់ឃ្លាំងទឹករាក់ តែឥឡូវលឺថាសហគមន៍កំព...
30/06/2024

នៅថ្ងៃទី ៣០.០៦.២៤

រយៈពេលដ៏ខ្លីសហគមន៍កំពង់ឃ្លាំងបានដាក់កាណូតស្មាច់មួយរយ:ដោយសារព្រែកកំពង់ឃ្លាំងទឹករាក់ តែឥឡូវលឺថាសហគមន៍កំពង់ឃ្លាំងបានរៀបចំដាក់កាណូតឈើប្រភេទកាណូតតូចចេញរត់វិញខ្លះៗពីព្រោះទឹកព្រែកកំពង់ឃ្លាំងបានឡើងបណ្ដើរៗហើយ។

ផ្សាយជូនដោយ KPK News 🌿

សហគមន៍ទេសចរណ៍ធម្មជាតិ-កំពង់ឃ្លាំង
#អរគុណសន្តិភាព #ស្រុកសូទ្រនិគម #កំពង់ឃ្លាំង #ហៅភូមិថ្មី #ស្រុកស្រែជនបទ

សូមចូលរួមរំលែកទុក្ខ 🙏ព្រឹទ្ធាចារ្យ គង់ ណៃ ដែលជាធនធានដ៏សំខាន់បំផុត និង ជាមរតកមនុស្សរស់ បានទទួលអ-និ-ច្ចក-ម្មទៅហើយ ដោយរោគាព...
28/06/2024

សូមចូលរួមរំលែកទុក្ខ 🙏

ព្រឹទ្ធាចារ្យ គង់ ណៃ ដែលជាធនធានដ៏សំខាន់បំផុត និង ជាមរតកមនុស្សរស់ បានទទួលអ-និ-ច្ចក-ម្មទៅហើយ ដោយរោគាពាធក្នុងជន្មាយុ ៨០ ឆ្នាំនៅឯស្រុកកំណើត។

ក្រុងបានលុងរុំព័ទ្ធទៅដោយល្បែងស៊ីសងមាន់ជល់ពិសេសក្រុមហ៊ុនK តាមអ៊ីនធឺណិតគ្រប់ច្រកល្ហកដែលសមត្ថកិច្ចគ្មានឆន្ទៈបង្ក្រាបខេត្តរត...
26/06/2024

ក្រុងបានលុងរុំព័ទ្ធទៅដោយល្បែងស៊ីសងមាន់ជល់ពិសេសក្រុមហ៊ុនK តាមអ៊ីនធឺណិតគ្រប់ច្រកល្ហកដែលសមត្ថកិច្ចគ្មានឆន្ទៈបង្ក្រាប

ខេត្តរតនគិរី÷ សព្វថ្ងៃនេះគេសង្កេតឃើញមានទីតាំងល្បែងស៊ីសង ជាច្រើនកន្លែងក្នុងក្រុងបានលុង ខេត្តរតនគិរី ដែលធ្វើឲ្យប៉ះពាល់សន្តិសុខ សណ្តាប់ធ្នាប់សង្គមយ៉ាងខ្លាំង ហើយទាំងប្រជាពលរដ្ឋ និងមន្ត្រីរាជការស្នើឲ្យអាជ្ញាធរ និងសមត្ថកិច្ចជួយបង្ក្រាបឲ្យមានប្រសិទ្ធភាពផង។ ប៉ុន្តែអាជ្ញាធរក្រុងបានលុង ហាក់ដូចជាមិនមានសមត្ថភាពបង្ក្រាបទាល់តែសោះ ផ្ទុយទៅវិញអាជ្ញាធរក្រុងបែរជាបញ្ជាឲ្យថ្នាក់ក្រោមបង្ក្រាបទៅវិញ។ តើថ្នាក់ក្រោមណា ដែលជាអ្នកមានសិទ្ធិបង្ក្រាបល្បែងស៊ីសងនោះ?

ជាក់ស្ដែងទីតាំងជល់មាន់តាមអនឡាញ របស់ក្រុមហ៊ុនដែលតំណាងដោយអក្សរ K យ៉ាងហោច ណាស់៤ កន្លែងកំពុងដំណើរការ ក្រោមការមើលការ ខុសត្រូវរបស់មេការឈ្មោះតុលា ។ បណ្ដាទីតាំងមាន់ ជល់តាម laptop ទាំង នោះរួមមានដូចជា ១-ភូមិជ័យជំនះ សង្កាត់ឡាបានសៀក,២-នៅក្រោយផ្សារភូមិជ័យជំនះសង្កាត់ឡាបានសៀក,៣-នៅក្រោយតារាងបាល់បងប្រូ ភូមិថ្មី សង្កាត់ឡាបានសៀកនិងទី ៤នៅជាប់ផ្ទះពូហួរ ភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុងខេត្តរតនគិរី។

អធិការក្រុងបានលុងលោក ហួត បូរី ប្រាប់អ្នកកាសែតថា លោកកំពុងរវល់ និងសុំឲ្យអ្នកកាសែតផ្ញើរូបភាពទីតាំងនិងភស្តុតាងនានា តាមតេឡេក្រាមជូនលោកដើម្បីត្រួតពិនិត្យ។។ រីឯអភិបាលក្រុងបានលុង លោក ធូ ឃឿ ប្រាប់អ្នកកាសែតដែរថា ចាំរសៀលចាត់ចែងឲ្យសហការីចុះ ទៅមើលជាក់ស្ដែង។

ទីតាំងល្បែងស៊ីសងទាំងនេះត្រូវបានប្រជាពលរដ្ឋមើល ដោយភ្នែកទទេឃើញឃើញថា មិនមែនជាការលំបាកក្នុងការបង្ក្រាបនោះទេ។ប៉ុន្តែអាជ្ញាធរក្រុងមិនមានឆន្ទៈក្នុងការបង្ក្រាប ហើយម្យ៉ាងទៀតប្រភពខ្លះខ្សឹបខ្សៀវថាតើនរណាសុខចិត្តទៅវ៉ៃបំបែកឆ្នាំងបាយខ្លួនឯងនោះ។ ដូច្នេះរួមផ្សំជាមួយនឹងខ្នងបង្អែករបស់ថៅកែល្បែងក្រុមហ៊ុនK និងផលប្រយោជន៍របស់អាជ្ញាធរមាន សមត្ថកិច្ចទៀតផងនោះទើបធ្វើឲ្យបញ្ហានៃការបង្ក្រាបល្បែងស៊ីសងនៅក្នុងក្រុងបានលុង មិនទទួលបាន ផល។ ប្រជាពលរដ្ឋនិយាយថាអ្វីៗអាស្រ័យទៅលើឆន្ទៈរបស់ថ្នាក់ដឹកនាំតែប៉ុណ្ណោះ។

នរណាក៏ដឹងដែរថា ល្បែងស៊ីសងគ្រប់ប្រភេទរាល់ថ្ងៃដែលកំពុងពង្វក់ប្រជាពលរដ្ឋ កម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ និងសិស្សមួយចំនួនមានដូចជា៖,មាន់ជល់អនឡាញរបស់ក្រុមហ៊ុនK ជាដើមនោះ..។ ភ្នាល់បាល់ ទាត់,ឡូតូ,យូគី,អាប៉ោង,មាន់ជល់តាមទូរទស្សន៍អនឡាញជាច្រើនកន្លែងដាក់ពង្រាយបណ្តាក់គ្នាតាមហាងកាហ្វេគុយទាវ,កន្លែងលក់ចាបហ៊ួយ,តារាងបាល់,ក្បែរសាលារៀន,ក្បែរមន្ទីរពេទ្យ, ក្បែរមន្ទីរអង្គភាពរដ្ឋមួយ ចំនួន ដែលបណ្តាឲ្យប៉ះពាល់ខូចខាតទ្រព្យសម្បត្តិ, ចោរលួច,ចោរឆក់ និងអំពើហឹង្សាយ៉ាងធ្ងន់ធ្ងរ។

ល្បែងស៊ីសងទាំងនេះវាប៉ះពាល់ដល់សិស្សានុសិស្សដែលកំពុងសិក្សា ហើយគេចសាលារៀនដែលវក់វ៉ីនឹងល្បែងមិនទាន់ចេះរកលុយ ខ្លះលួចទ្រព្យសម្បត្តិឪពុក- ម្តាយ,យកទូរស័ព្ទយកម៉ូតូទៅបញ្ចាំលេងល្បែង ខូច អនាគតជាទំពាំងស្នងឫស្សី ហើយមួយរយៈមកនេះក្រុងបានលុងដែលធ្លាប់មានសុខសុវត្ថិភាពល្អ បែរជាមានក្រុមចោរឆក់,ចោរកម្មកើតឡើងជាច្រើនករណី។ ជា មួយនឹងសកម្មភាពល្បែងស៊ីសងរីកដូចផ្សិតខាងលើនេះ ប្រជាពលរដ្ឋ និងមន្ត្រីរាជការសូមឲ្យអាជ្ញាធរគ្រប់លំដាប់ ថ្នាក់និងសមត្ថកិច្ចពាក់ព័ន្ធជួយបង្ក្រាបដើម្បីសេចក្តីសុខជូនពួកគាត់ផង៕

ที่อยู่

Phra Nakhon

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ KPK Newsผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

วิดีโอทั้งหมด

แชร์

ตำแหน่งใกล้เคียง บริษัท สื่อ