LY CHEA KH ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก LY CHEA KH, ครีเอเตอร์ดิจิทัล, Phra Nakhon.

កម្រងរូបភាពក្នុងកម្មវិធី "អានហើយលូតលាស់" ដែលបានប្រារព្ធធ្វើឡើងនា ថ្ងៃអាទិត្យ ទី០១ ខែធ្នូ ឆ្នាំ២០២៤ នៅ សាលាបឋមសិក្សាបារគូ...
13/12/2024

កម្រងរូបភាពក្នុងកម្មវិធី "អានហើយលូតលាស់" ដែលបានប្រារព្ធធ្វើឡើងនា ថ្ងៃអាទិត្យ ទី០១ ខែធ្នូ ឆ្នាំ២០២៤ នៅ សាលាបឋមសិក្សាបារគូ Bakou Primary School មានទីតាំងស្ថិតនៅក្នុង ភូមិត្បូងក្ដី ឃុំបារគូ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។
ក្នុងគោលបំណង៖
- នាំយកសៀភៅសិក្សាចំនួន ៨៥១ ក្បាលសម្រាប់តម្កល់ក្នុងបណ្តាល័យ ដើម្បីទុកជាសិក្ខវត្ថុសម្រាប់ សិស្សានុសិស្សបានសិក្សារៀនសូត្រ
- ចូលរួមលើកកម្ពស់ក្នុងវិស័យអប់រំ និងជំរុញការអានសៀវភៅ ទៅដល់សិស្សានុសិស្ស
រៀបចំដោយ៖ ក្លឹបវិទ្យាសាស្រ្តអប់រំនិងអភិវឌ្ឍន៍យុវជន
សហការដោយ៖ កេសរ - KESOR
គាំទ្រដោយ៖ បណ្ណាគារ សាមគ្គីពុទ្ធិ
ដៃគូផ្សព្វផ្សាយ៖
- យុវជនដើម្បីកម្ពុជា
- One Film
ក្នុងនាមខ្ញុំជាប្រធានគម្រោង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ សមាជិករបស់ក្លឹប ក្រុមការងារស្ម័គ្រចិត្ត ក៏ដូចជា ព្រះតេជគុណគ្រប់អង្គ សប្បុរសជន យុវជន និងយុវនារី ទាំងអស់ដែលបានជួយជ្រុំជ្រែងទាំងកម្លាំងកាយចិត្ត ការលះបង់ ទាំងពេលវេលាដ៏មានតម្លៃចូលរួម ឧបត្ថម្ភជាថវិកា និងជាសៀវភៅ សម្រាប់កម្មវិធីមួយនេះបានដំណើរការប្រព្រឹត្តិទៅដោយរលូន។
ជាចុងក្រោយសូមប្រសិទ្ធិពរ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កើតមានដល់អស់លោកអ្នកកុំបីឃ្លៀងឃ្លៀតឡើយ

កម្រងរូបភាពក្នុងការចូលរួម កម្មវិធីសប្បុរសធម៌ សម្ភោធឆ្លងអណ្តូងទឹក និងចែកសិក្ខូបករណ៍ ជូនដល់សិស្សានុសិស្ស នៅសាលាបឋមសិក្សា ហ...
04/05/2024

កម្រងរូបភាពក្នុងការចូលរួម កម្មវិធីសប្បុរសធម៌ សម្ភោធឆ្លងអណ្តូងទឹក និងចែកសិក្ខូបករណ៍ ជូនដល់សិស្សានុសិស្ស នៅសាលាបឋមសិក្សា ហ៊ុនសែន ទួលតាមុំ មានទីតាំងស្ថិតនៅក្នុងភូមិទួលតាមុំ ឃុំស្រឡៅ ស្រុកតាំងគោក ខេត្តកំពង់ធំ ដែលបានប្រារព្ធធ្វើឡើងថ្ងៃអាទិត្យ ១៥ កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ ។
រៀបចំដោយ៖
- យុវជនដើម្បីកម្ពុជា
មានការចូលរួមឧបត្ថម្ភពី៖
សាមណៈនិស្សិត និងនិស្សិតគ្រប់អង្គ/រូប ព្រមទាំងបងប្អូនសប្បុរសជនទាំងអស់ដែលបានរួមចំណែកក្នុងទឹកចិត្តសប្បុរសធម៌ក្នុងការទ្រទ្រង់កម្មវិធីមួយនេះឡើង
👉 គោលបំណងក្នុងកម្មវិធី៖
- សម្ភោធដាក់ឱ្យប្រើប្រាស់អណ្តូងទឹកស្អាត សម្រាប់សាលារៀន និង ប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិ
- បានចែកសម្ភារះសិក្សា ទៅកាន់ប្អូនៗសិក្សានុសិស្សចំនួន ១០០នាក់ ក្នុង ១នាក់ទទួលបានសម្ភារៈសិក្សា ១ឈុត និង អាហារសម្រន់ ១កញ្ចប់
- ប្រគល់ជូនសាលារួមមាន កុំព្យូទ័រចំនួន ១គ្រឿង ម៉ាស៊ីនព្រីនចំនួន ១គ្រឿង ថវិកាទ្រទ្រង់សាលាមួយចំនួន និងមានជាការដូអនុស្សាវរីយ៍ ជូនលោកគ្រូនាយក លោកគ្រូ អ្នកគ្រូ អាជ្ញាធរ មួយចំនួនផងដែរ
- ដើម្បីបង្កើននូវគុណតម្លៃសីលធម៌ និងប្រាជ្ញាស្មារតីយុវជន
- បណ្តុះផ្នត់គំនិតឱ្យយុវជនចូលរួម និងស្រឡាញ់ការងារសង្គម
- ដើម្បីអប់រំសីលធម៌បែបព្រះពុទ្ធសាសនាផ្សារភ្ជាប់និងសង្គម
- ជួយលើកកម្ពស់វិស័យអប់រំនៅតាមតំបន់ដាច់ស្រយាលក្នុងប្រទេសកម្ពុជា
ជាចុងក្រោយខ្ញុំបាទ LY CHEA KH និងក្រុមការងារ សូមថ្លែងអំណរព្រះគុណនិងអរគុណដល់សមណៈនិស្សិតនិងនិស្សិតគ្រប់អង្គ/រូបដែលចូលរួមកម្មវិធីមួយនេះតាំងដើមរហូតដល់ចប់។
សូមប្រគេនពរនិងជូនពរដល់លលោកម្ចាស់គ្រប់ព្រះអង្គនិងនិស្សិតគ្រប់រូបទាំងអស់ឱ្យជួបប្រទះនូវ ពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាត 🙏❤️🇰🇭

កម្រងរូបភាពក្នុងការចូលរួម កម្មវិធីចែកសិក្ខូបករណ៍ ជូនដល់ប្អូនៗ សិក្សានុសិស្សចំនួន ៥៥នាក់ និងលោកគ្រូ ចំនួន ៣នាក់ នៅសាលាបឋម...
29/02/2024

កម្រងរូបភាពក្នុងការចូលរួម កម្មវិធីចែកសិក្ខូបករណ៍ ជូនដល់ប្អូនៗ សិក្សានុសិស្សចំនួន ៥៥នាក់ និងលោកគ្រូ ចំនួន ៣នាក់ នៅសាលាបឋមសិក្សា កំពុង់ក្របី មានទីតាំងស្ថិតនៅក្នុង ភូមិកំពង់ក្របី ឃុំបាក់ស្នា ស្រុកបារាយណ៍ ខេត្តកំពង់ធំ
ក្រោមការនិមន្តអញ្ជើញជាអធិបតីភាព
- ព្រះអង្គម្ចាស់គ្រូ សំ សុផាន់ណា Sam Phanna
- ព្រះអង្គម្ចាស់គ្រូ នីម ថារី
- ព្រះអង្គម្ចាស់គ្រូ ចាន់ សុផន Chan Sophon ប្រធានអង្គការ ពលរដ្ឋ ដើម្បីការអប់រំ
រៀបចំដោយ៖
- Citizens for Education Organization "CFE"
មានការចូលរួមឧបត្ថម្ភពី៖
បងស្រី Fei Fei ប្អូនស្រី វឿន ថារី សាមណៈនិស្សិត និងនិស្សិតគ្រប់អង្គ/រូប ព្រមទាំងបងប្អូនសប្បុរសជនទាំងអស់ដែលបានរួមចំណែកក្នុងទឹកចិត្តសប្បុរសធម៌ក្នុងការទ្រទ្រង់កម្មវិធីមួយនេះឡើង
👉គោលបំណងក្នុងកម្មវិធី៖
- ដើម្បីបង្កើននូវគុណតម្លៃសីលធម៌ និងប្រាជ្ញាស្មារតីយុវជន
- បណ្តុះផ្នត់គំនិតឱ្យយុវជនចូលរួម និងស្រឡាញ់ការងារសង្គម
- ដើម្បីអប់រំសីលធម៌បែបព្រះពុទ្ធសាសនាផ្សារភ្ជាប់និងសង្គម
- ជួយលើកកម្ពស់វិស័យអប់រំនៅតាមតំបន់ដាច់ស្រយាលក្នុងប្រទេសកម្ពុជា
អំណោយទាំងនោះរួមមាន៖
- ចែកជូនសិស្សចំនួន ៥៥នាក់ ក្នុង១នាក់ទទួលបានថវិកា ១៥០០០៛ សំលៀកបំពាក់សិស្សចំនួន ២កំប្លេ កត្តាបស្ពាយចំនួន១ សៀវភៅសរសេរចំនួន ១០ក្បាល ប៊ិចបន្ទាត់ ខ្មៅដៃ នំកញ្ចប់ នឹងទឹកក្រូចមួយចំនួនទៀតផងដែរ
- ជូនថវិកាលោកគ្រូ លោកមេឃុំ មេភូមិ និងមេប៉ុស្តិ៍ សរុបចំនួនចំនួន ៦នាក់ ក្នុង១នាក់ ៥០០០០៛
ជាចុងក្រោយខ្ញុំបាទ និងក្រុមការងារ សូមថ្លែងអំណរព្រះគុណនិងអរគុណដល់សមណៈនិស្សិតនិងនិស្សិតគ្រប់អង្គ/រូបដែលចូលរួមកម្មវិធីមួយនេះតាំងដើមរហូតដល់ចប់។
សូមប្រគេនពរនិងជូនពរដល់លលោកម្ចាស់គ្រប់ព្រះអង្គនិងនិស្សិតគ្រប់រូបទាំងអស់ឱ្យជួបប្រទះនូវ ពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាត 🙏❤️🇰🇭

ក្រុមមនុស្សធម៌ ដើម្បីសង្គម បានប្រារព្ធកម្មវិធីចែកសិក្ខូបករណ៍ និងអប់រំសិស្សានុសិស្សតាមបែបព្រះពុទ្ធសាសនា នៅទីតាំងសាលាបឋមសិ...
29/01/2024

ក្រុមមនុស្សធម៌ ដើម្បីសង្គម បានប្រារព្ធកម្មវិធីចែកសិក្ខូបករណ៍ និងអប់រំសិស្សានុសិស្សតាមបែបព្រះពុទ្ធសាសនា នៅទីតាំងសាលាបឋមសិក្សា ស្រែរំដួល ស្ថិតនៅឃុំដងក្តារ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ជូនកូនសិស្ស ចំនួន១៤០នាក់ និងលោកអ្នកគ្រូ ចំនួន ៥នាក់។ នាថ្ងៃអាទិត្យ ៣រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនិងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤
ក្នុងគោលបំណងនៃកម្មវិធីនេះ៖
១. ជួយលើកកម្ពស់វិស័យអប់រំក្នុងប្រទេសកម្ពុជា
២. អប់រំគុណធម៌ សីលធម៌និងជូនសម្ភារៈសិក្សាដល់សិស្ស
៣. ផ្សព្វផ្សាយគុណតម្លៃព្រះពុទ្ធសាសនាផ្សារភ្ជាប់និងសង្គម
ជាចុងក្រោយខ្ញុំបាទ LY CHEA KH សូមថ្លែងអំណរព្រះគុណនិងអរគុណដល់សមណៈនិស្សិតនិងនិស្សិតគ្រប់អង្គ/រូបដែលចូលរួមកម្មវិធីមួយនេះតាំងដើមរហូតដល់ចប់។
សូមប្រគេនពរនិងជូនពរដល់លលោកម្ចាស់គ្រប់ព្រះអង្គ និស្សិតគ្រប់រូប និងសប្បុរសធម៌ទាំងអស់ឱ្យជួបប្រទះនូវ ពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាត 🙏❤️
@អ្នកតាមដាន

ពិធីអប់រំចរិយាធម៌ និងចែកសិក្ខូបករណ៍ ជូនសិស្សានុសិស្សចំនួន ៣៥០នាក់ និងលោកគ្រូអ្នកគ្រូចំនួន ១៥នាក់ នៅទីតាំងសាលាបឋមសិក្សាបា...
24/01/2024

ពិធីអប់រំចរិយាធម៌ និងចែកសិក្ខូបករណ៍ ជូនសិស្សានុសិស្សចំនួន ៣៥០នាក់ និងលោកគ្រូអ្នកគ្រូចំនួន ១៥នាក់ នៅទីតាំងសាលាបឋមសិក្សាបាក់អង្រុត ស្ថិតក្នុងភូមិបាក់អង្រុត ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង
ក្រោមអធិបតីភាព ព្រះធម្មារ័ក្ខបាល លី វិចិត្រ ព្រះរាជាគណៈថ្នាក់កិត្តិយសគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះទីធម្មាភិបាលព្រះបាឡាត់គណៈខេត្តកោះកុង ដែលបានធ្វើប្រារព្ធឡើង នាថ្ងៃអាទិត្យ ១១កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤
រៀបចំដោយ៖
- Solidarity Association for Education
ចូលរួមសហការដោយ៖
- យុវនិស្សិត ស្ម័គ្រចិត្តជួយសង្គម
- Citizens for Education Organization "CFE"
ក្នុងគោលបំណងនៃកម្មវិធីនេះ៖
១. ជួយលើកកម្ពស់វិស័យអប់រំក្នុងប្រទេសកម្ពុជា
២. អប់រំគុណធម៌ សីលធម៌និងជូនសម្ភារៈសិក្សាដល់សិស្សចំនួន៣៥០នាក់
៣. ផ្សព្វផ្សាយគុណតម្លៃព្រះពុទ្ធសាសនាផ្សារភ្ជាប់និងសង្គម
ជាចុងក្រោយខ្ញុំបាទ LY CHEA KH សូមថ្លែងអំណរព្រះគុណនិងអរគុណដល់សមណៈនិស្សិតនិងនិស្សិតគ្រប់អង្គ/រូបដែលចូលរួមកម្មវិធីមួយនេះតាំងដើមរហូតដល់ចប់។
សូមប្រគេនពរនិងជូនពរដល់លលោកម្ចាស់គ្រប់ព្រះអង្គនិងនិស្សិតគ្រប់រូបទាំងអស់ឱ្យជួបប្រទះនូវ ពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាត 🙏❤️

កម្រងរូបភាពក្នុងការចូលរួមកម្មវិធីសប្បុសធម៌លើកទី៥ចែកជូនសិក្ខូបករណ៍ដល់សិស្សចំនួន ២៧០នាក់ និងលោកគ្រូអ្នកគ្រូចំនួន ៦នាក់ នៅក...
09/01/2024

កម្រងរូបភាពក្នុងការចូលរួមកម្មវិធីសប្បុសធម៌លើកទី៥
ចែកជូនសិក្ខូបករណ៍ដល់សិស្សចំនួន ២៧០នាក់ និងលោកគ្រូអ្នកគ្រូចំនួន ៦នាក់ នៅក្នុងសាលាបឋមសិក្សា ស្ទឹងពេញ មានទីតាំងស្ថិតនៅក្នុង ឃុំជីគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ប្រព្រឹត្តទៅនាថ្ងៃអាទិត្យ ទី៧ ខែមករា ឆ្នាំ២០២៤ ។
ក្នុងគោលបំណង៖
- ជួយលើកកម្ពស់វិស័យអប់រំ
- អប់រំសីលធម៌ គុណធម៌ បរិយាយគុណ
- ចែកសិក្ខូករណ៍ និងផ្ដល់ដោយក្ដីស្រឡាញ់។
ដែរបានរៀបចំដោយ៖ មូលនិធិដើម្បីសង្គមនិងការអប់រំ
ក្រោយការបញ្ចប់នៃកម្មវិធី ខ្ញុំបាទសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រធានមូលនិធិ និង សូមគោរពអរព្រះគុណចំពោះព្រះតេជគុណគ្រប់ព្រះអង្គ ក៏ដូចជាសប្បុរសជន យុវជន និងយុវនារី ទាំងអស់ដែលបានជួយជ្រុំជ្រែងទាំងកម្លាំងកាយចិត្ត ការលះបង់ ទាំងពេលវេលាដ៏មានតម្លៃ ឧបត្ថម្ភថវិកា សម្ភារៈសម្រាប់ក្នុងកម្មវិធីមួយនេះ។
ជាចុងក្រោយសូមប្រសិទ្ធិពរ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កើតមានដល់អស់លោកអ្នកកុំបីឃ្លៀងឃ្លៀតឡើយ!🙏🙏🙏❤️❤️❤️

14/11/2023

នួននាងអូនស្រស់សោភាល្អក្នុងស្រី ❤️️️️️️️🇰🇭

🎥️️️️️️ - ទេពនិម្មិត debanimmita

JOIN 🇰🇭 យេីងជឿជាក់លេីកម្ពុជា
https://t.me/webeliveincambodia

#យើងជឿជាក់លើកម្ពុជា #កម្ពុជា #សិល្បៈ #របាំ #វប្បធម៌ខ្មែរ #សិល្បៈបុរាណ

រូបភាពកាំជ្រូច អបអរសាទរ ខួបអនុស្សាវរីយ៍លើកទី ៧០ ទិវាបុណ្យឯករាជ្យ ០៩ វិច្ឆិកា ១៩៥៣ - ៩ វិច្ឆិកា ២០២៣.
09/11/2023

រូបភាពកាំជ្រូច អបអរសាទរ ខួបអនុស្សាវរីយ៍លើកទី ៧០ ទិវាបុណ្យឯករាជ្យ ០៩ វិច្ឆិកា ១៩៥៣ - ៩ វិច្ឆិកា ២០២៣.

09/11/2023

សេចក្ដីជូនដំណឹង ស្ដីពីការអុជកាំជ្រូច៣ថ្ងៃ ក្នុងឱកាសអបអរសាទរអនុស្សាវរីយ៍លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ
០៩ វិច្ឆិការ ១៩៧៣ - ០៩ វិច្ឆិកា ២០២៣

#បុណ្យឯករាជ្យជាតិ
#៩វិច្ឆិកាឯករាជ្យជាតិ
#ទិវាបុណ្យឯករាជ្យជាតិ🇰🇭
#មុខព្រះបរម្យរាជវាំង🙏

អបអរសាទរ ខួបអនុស្សាវរីយ៍លើកទី ៧០ នៃទិវាបុណ្យឯករាជ្យជាតិ 💐🙏🏻🇰🇭៩ វិច្ឆិកា ១៩៥៣ - ៩ វិច្ឆិកា ២០២៣ចងចាំជានិច្ចព្រះរាជបូជនីយក...
09/11/2023

អបអរសាទរ ខួបអនុស្សាវរីយ៍លើកទី ៧០ នៃទិវាបុណ្យឯករាជ្យជាតិ 💐🙏🏻🇰🇭

៩ វិច្ឆិកា ១៩៥៣ - ៩ វិច្ឆិកា ២០២៣

ចងចាំជានិច្ចព្រះរាជបូជនីយកិច្ចដ៏ឧត្តុងឧត្តមនៃព្រះករុណា ព្រះបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត រួមដង្ហែដោយយុទ្ធជន យុទ្ធនារី ខ្មែរអ្នកស្នេហាជាតិ និងប្រជារាស្រ្តទូទាំងព្រះរាជាណាចក្រកម្ពុជា ដើម្បីបុព្វហេតុឯករាជ្យជាតិ។

ប្រភព Royal du Cambodge

ที่อยู่

Phra Nakhon

เบอร์โทรศัพท์

+855972320009

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ LY CHEA KHผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

วิดีโอทั้งหมด

แชร์