05/04/2021
ភ្ញាក់ផ្អើល! កប់បាត់ក្នុងដីរាប់រយឆ្នាំ ទីបំផុតរាជវាំង ភ្នំគូលែនត្រូវក្រុមអ្នកស្រាវជ្រាវ កំណាយរកឃើញ
ភ្នំ គូលែន គឺ ទីតាំង រាជធានី ចាស់ របស់ ព្រះ បាទ ជ័យវរ្ម័ន ទី ២ នៅ សតវត្ស ទី ៩ ក្នុង រវាង ឆ្នាំ ៨០២-៨៥០ នៃ គ.ស. ។ ក្រោយ ពី មាន ការ ធ្វើ កំណាយ ស្រាវជ្រាវ ក្រុម បុរាណ វិទូ បាន រក ឃើញ ទីតាំង ដ៏ ចម្លែក មួយ មាន សណ្ឋាន គ្រឹះ ខុស ពី ប្រាសាទ ទូទៅ នៅ លើ ភ្នំ គូលែន ដែល គេ បាន សន្និដ្ឋាន ថា វា គឺ ជា អតីត រាជវាំង របស់ ព្រះ បាទ ជ័យវរ្ម័ន ទី ២ កាល ពី ១២០០ ឆ្នាំមុន ។
យោង ទៅ លើ ឯកសារ ស្រាវជ្រាវ របស់ បារាំង និង ខ្មែរ រាជវាំង ឬ រាជ ដំណាក់ របស់ ព្រះបាទ ជ័យ វរ្ម័នទី ២គឺ មាន ទំហំ ផ្ទៃ ដី ៤០០ ម៉ែត្រ គុណ ៦០០ ម៉ែត្រ។ តាម សិលា ចារឹក ស្តុក កក់ ធំ (K.235) ប្រមាណ ជាង ពីរ រយ ឆ្នាំ បន្ទាប់ពី ការ ចូលទិវង្គត របស់ ព្រះបាទ ជ័យវរ្ម័ន ទី ២ បាន រៀបរាប់ យ៉ាង ក្បោះ ក្បាយ ពី ការ ផ្លាស់ ប្ដូរ រាជធានី របស់ ព្រះអង្គ ពី តំបន់ មួយ ទៅ តំបន់ មួយ ប៉ុន្តែ ទីតាំង អតីត រាជ វាំង ចាស់ នេះ គឺ ស្ថិតនៅ ភ្នំ គូលែន បច្ចុប្បន្ន ។
ក្នុង ឆ្នាំ ២០០៩ បុរាណ វិទូ នៃ អាជ្ញាធរ ជាតិ អប្សរា ដោយ សហការ ជាមួយ បុរាណ វិទូ នៃ អង្គការ ADF បាន យក ធ្យូង ទៅ ពិសោធ ឃើញ ថា ទីតាំង នេះ គឺ ស្ថិត ក្នុង សតវត្ស ទី ៩ នៃ រាជ របស់ ព្រះ បាទ ជ័យវរ្ម័ន ទី ២ ពិតមែន ។ ផ្អែក តាម ទិន្នន័យ LiDAR ឆ្នាំ ២០១២ និង ២០១៥ ព្រមទាំង លទ្ធផល បឋម បាន ពី ការ ធ្វើ កំណាយ ក្នុង ឆ្នាំ ២០១៨ បាន បង្ហាញ កាន់តែ ច្បាស់ ពី រចនាសម្ព័ន្ធ រាជធានី ព្រះអង្គ ។
រចនាសម្ព័ន្ធ រៀប ចំ ក្រុង ដំបូង នៃ អាណាចក្រ អង្គរ នេះ មាន ដូចជា៖ ទំនប់ បុរាណ, ប្រាសាទ បុរាណ, សំណង់ សាធារណៈ, ប្រព័ន្ធ ធារាសាស្ត្រ បារាយណ៍ ជាដើម គឺ ចាប់ ផ្តើម ចេញ ពី ទីតាំង មួយ នេះ។ តាម សណ្ឋានដី ទូទាំង ភ្នំ គូលែន មិន មាន សណ្ឋានដី ណា ដូច ទីតាំង នេះ ទេ ដែល មាន ទំនប់ ព័ទ្ធ និង ផ្លូវ ខ្វាត់ខ្វែង ជុំវិញ ដូច្នេះ ហើយ ទើប បុរាណ វិទូ បាន សន្និដ្ឋាន ថា ទីនេះ គឺ ជា រាជវាំង ព្រះ បាទ ជ័យវរ្ម័ន ទី ២ នៃ អធិរាជា ណាចក្រ អង្គរ យ៉ាង ពិត ប្រាកដ៕
Amazing Cambodia🔥 visit Cambodia🇰🇭
#ចែករំលែកភាពអស្ចារ្យរបស់កម្ពុជាទាំងអស់គ្នា
Source : Wow Cambodia