T Ly ITC Education, Artist, Musician, and trips and Sharing all new knowledges Price first

Good evening all fans 💗
20/12/2024

Good evening all fans 💗

បើម្នាក់ជាភ្លើង ម្នាក់ទៀតត្រូវជាទឹកបើម្នាក់ខឹង ម្នាក់ទៀតត្រូវលួងបើម្នាក់យំ ម្នាក់ទៀតត្រូវជូតទឹកភ្នែកបើម្នាក់រារែក ម្នាក់...
20/12/2024

បើម្នាក់ជាភ្លើង ម្នាក់ទៀតត្រូវជាទឹក
បើម្នាក់ខឹង ម្នាក់ទៀតត្រូវលួង
បើម្នាក់យំ ម្នាក់ទៀតត្រូវជូតទឹកភ្នែក
បើម្នាក់រារែក ម្នាក់ទៀតត្រូវផ្ដល់កម្លាំងចិត្ត
បើម្នាក់មានចិត្តស្មោះ ម្នាក់ទៀតហាមក្បត់
បែបនេះទើបជីវិតគូបានយូរអង្វែង 😊❤️💧🔥

ចង់ឈ្នះ អ្នកអាចឈ្នះខ្ញុំបាន ចង់ល្អ អ្នកអាចល្អជាងខ្ញុំបាន ចង់បានអ្វីពីជីវិតខ្ញុំ អ្នកអាចយកបានទាំងអស់ តែអ្នកមិនអាចធ្វើជាខ្...
14/12/2024

ចង់ឈ្នះ អ្នកអាចឈ្នះខ្ញុំបាន ចង់ល្អ អ្នកអាចល្អជាងខ្ញុំបាន ចង់បានអ្វីពីជីវិតខ្ញុំ អ្នកអាចយកបានទាំងអស់ តែអ្នកមិនអាចធ្វើជាខ្ញុំនោះទេ។ ការនិយាយ ទង្វើ អត្តចរិត ស្ថិតក្នុងខ្លួនម្នាក់ៗខុសគ្នា ទោះអ្នកមានអ្វីគ្រប់យ៉ាងដែលខំធ្វើតាមខ្ញុំ តែអ្នកមិនអាចក្លាយជាខ្ញុំឡើយ។ #ឈ្នះចុះ !

កុំយំព្រោះមនុស្សដែលមិនឱ្យតម្លៃអ្នក បើយំ គឺយំត្រឹមមួយដង ឬយ៉ាងច្រើនពីរដងបានហើយ ឈឺចាប់ ត្រូវចេះចាំ កុំទ្រាំនឹងមនុស្សដែលទុកក...
12/12/2024

កុំយំព្រោះមនុស្សដែលមិនឱ្យតម្លៃអ្នក បើយំ គឺយំត្រឹមមួយដង ឬយ៉ាងច្រើនពីរដងបានហើយ ឈឺចាប់ ត្រូវចេះចាំ កុំទ្រាំនឹងមនុស្សដែលទុកក្ដីស្រឡាញ់អ្នកជាល្បែង...!

តាមពិតខ្ញុំបានដឹងជាមុនហើយថាថ្ងៃណាមួយអ្នកប្រាកដជាចាកចេញពីខ្ញុំ ព្រោះអីទង្វើ  ពាក្យសំដី កាយវិការគឺបានបង្ហាញថាអ្នកអស់ចិត្ត ...
12/12/2024

តាមពិតខ្ញុំបានដឹងជាមុនហើយថាថ្ងៃណាមួយអ្នកប្រាកដជាចាកចេញពីខ្ញុំ ព្រោះអីទង្វើ ពាក្យសំដី កាយវិការគឺបានបង្ហាញថាអ្នកអស់ចិត្ត តែអ្នកមិនហ៊ាននិយាយពាក្យថាបែកមុន។នៅពេលថ្ងៃមួយពួកយើងមានបញ្ហាជាមួយគ្នា.......... តែខ្ញុំបានព្យាយាមសុំទោស ផ្សះផ្សារជាច្រើនដង តែគ្មានលទ្ធផល។ ចុងក្រោយអ្នកដែលនិយាយពាក្យបែកគឺជាខ្ញុំទៅវិញ ព្រោះទាំងដឹងថាបើព្យាយាមទៀតក៏គ្មានន័យ ហើយក៏មិនអាចឃាត់មនុស្សដែលអស់ចិត្តឱ្យនូវបានដែរ។ ទទួលស្គាល់ការពិត ដោះលែងគេឱ្យមានសេរីភាព ឱ្យគេនៅជាមួយមនុស្សដែលគេត្រូវការ និង ស្រឡាញ់....🖤🤍

សាងគូគាប់តាមបែបចិត្តសាស្ត្រ៖♡ដំណាក់កាលដំបូង៖នៅពេលស្គាល់គ្នាដំបូងៗ កុំព្យាយាមប្រកាសពីខ្លួនឯងនូវតម្រូវការ និងបំណងប្រាថ្នាខ...
10/12/2024

សាងគូគាប់តាមបែបចិត្តសាស្ត្រ៖
♡ដំណាក់កាលដំបូង៖
នៅពេលស្គាល់គ្នាដំបូងៗ កុំព្យាយាមប្រកាសពីខ្លួនឯងនូវតម្រូវការ និងបំណងប្រាថ្នាខ្លួនទៅកាន់ដៃគូដូច "ខ្ញុំស្រឡាញ់បុរស/មនុស្សស្រីបែបនេះ បែបនោះ ខ្ញុំចង់បានរបៀបនេះ ខ្ញុំស្អប់របៀបនោះ។" ត្រឹមសាមញ្ញ ស្ងៀមស្ងាត់ មានឥរិយាបថល្អៗ ទទួលយកនូវសកម្មភាពគេ និងបង្ហាញពីរបៀបផ្ទាល់ខ្លួនដែលយើងមាន។

♡ដំណាក់កាលបន្ទាប់៖
ស្វែងយល់ពីរបៀបដែលគេមាន រួចថ្លឹងថ្លែងពីគុណសម្បត្តិ និងគុណវិបត្តិដែលគេមាន។ សួរខ្លួនឯង តើទទួលយកបានប៉ុណ្ណា? ដូចគ្នា តើរបៀបដែលយើងមាន ទាំងគុណសម្បត្តិ និងគុណវិបត្តិ តើគេទទួលយក និងមានរបៀបសម្របសម្រួលប៉ុណ្ណា?

♡ដំណាក់កាលទីបី៖
បន្ទាប់ពីប្រើពេលវេលាមួយរយ: គួរស្ទង់ស្ទាប ដោយភាពវៃឆ្លាត នូវរបៀបដែលគេមាន គួរប្រើការនិយាយគ្នា ស្ទង់ស្ទាបបន្ថែមនូវរបៀបដែលគេគិត។ ចាំពាក្យខ្ញុំ "មនុស្សឆ្លាត អាចធ្វើល្ងង់ល្ងីល្ងើសម ផ្ទុយពីនេះ បើខ្វះនូវគំនិតដ៏ស៊ីជម្រៅ គេមិនអាចសម្ដែងធ្វើជាអ្នកចេះដឹង ឬមនុស្សល្អប៉ិនប្រសប់ សមទេ។" សូមប្រុងប្រយ័ត្នឱ្យមែនទែន នៅក្នុងការស្វែងយល់ កុំឱ្យភាពកញ្ជ្រោលនៃអារម្មណ៍មកដឹកសតិ។

♡ដំណាក់កាលទី4៖ ទទួលស្គាល់ការពិត នូវអ្វីដែលយើងសិក្សាបានពីគ្នា បើលទ្ធផលមិនទទួលយកបានលើសពី 70% គួរដកថយ ហើយរក្សាត្រឹមមិត្តភាព។ ផ្ទុយពីនេះ បើ 40/60 ឬក៏ 30/70 ចំណុចទទួលយកបាននាំមុខ ចំណុចខ្វះខាត យើងអាចបើកចំហរ និយាយគ្នា បង្ហាញគ្នាពីចំណុចដែលចូលចិត្ត ធ្វើការកោតសរសើរគ្នា និងមានមោទកភាពចំពោះគ្នា។

ចំពោះចំណុចខ្វះខាត ដែលយើងគិតថា ជាបញ្ហាគួររត្រៀនចិត្តទទួលស្គាល់ ហើយកុំរំពឹងខ្ពស់ពេកពីការផ្លាស់ប្ដូររបស់ដៃគូ។ អ្វីដែលអាចធ្វើបាន គឺសាងនូវរបៀបនិយាយគ្នា ឬរបៀបនៅក្នុងទំនាក់ទំនង ដែលអាចសម្របសម្រួល ជាដំណោះស្រាយបញ្ហាមួយរួមគ្នាបាន។

♡ដំណាក់កាលទី5៖
ប្រើប្រាស់ពេលវេលាបន្ថែមទៀត នៅក្នុងការចំណាយពេលនៅក្បែរ និងស្វែងយល់បន្ថែមពីរបៀបសម្របសម្រួល និងដោះស្រាយបញ្ហាជាមួយគ្នា។ ជាសង្សារ ពេលវេលាដែលសិក្សាពីគ្នា គួរតែ 1 ឆ្នាំឡើង តែកុំឱ្យដល់លើសពី 5 ឆ្នាំ។ ទំនាក់ទំនងលើសពី5 ឆ្នាំ ត្រឹមតែការស្វែងយល់ចិត្តគ្នា ដោយគ្មានភាពច្បាស់លាស់លើសពីនេះ យ៉ាងហោចណាស់ក៏ជាជំហានមួយដែលមាំ ហើយច្បាស់ជាងមុន បើគ្មានអ្វីសោះ ត្រៀមចិត្ត ព្រោះវាស្មើនឹង Over។

♡ដំណាក់កាលទី6៖
ជាដំណាក់កាលទទួលសម្រេចថា គួរបោះជំហានមួយជំហានឆ្ពោះទៅកាន់ ដៃគូជីវិតពិតប្រាកដឬអត់? ថ្លឹងថ្លែងលើ៖

1-ភាពរីកចម្រើននៃស្ថានភាពជីវិតដែលមាន យ៉ាងហោចណាស់ក៏ មានគោលដៅ និងស្វាហាប់ជាងមុនដែរ។

2-ទទួលបានក្រសែភ្នែកឱ្យតម្លៃពីមនុស្សជុំវិញខ្លួនទេ? : គេថាពាក្យគេ កុំយកចិត្តទុកដាក់ពេក តែគួរសម្លឹងមើលដែរ នូវមនុស្សជិតដិត ដែលស្រឡាញ់ និងនៅក្នុងស្ថានភាពយើង ដូចជាឪពុកម្ដាយ សាច់ញាតិជិតស្និទ និងមិត្តដែលល្អៗ។ ពួកគាត់សម្លឹងយើង ទៅតាមរូបភាពដែលយើងមាន និងទទួលបាន។ អាចយកវា មកបូកសរុបបានមួយចំណែកដែរ។ ប៉ុន្តែជៀសវាង នូវទិន្នន័យពីមនុស្សដែលស្អប់ ឬខ្វះនូវការគិតដែលប្រសើរ ព្រោះគំនិតទាំងនោះស្មើនឹង Scam ឬគុណនឹងសូន្យ។

3-សុខភាពផ្លូវចិត្តដែលឆ្លងកាត់មកជាមួយគ្នា: ផ្លូវចិត្តល្អទេ? មានអារម្មណ៍ថា មានគេផ្លូវចិត្តមានសុខភាពល្អទេ? ឬក៏កាន់តែលំបាកចិត្ត ឬវេទនាជាងមុន?

4-តើអ្នកមានជំនឿចិត្តប៉ុណ្ណា ថាគេនឹងក្លាយជាអនាគតជាឪពុកម្ដាយដ៏ល្អម្នាក់ និងជាដៃគូដ៏ល្អម្នាក់សម្រាប់អ្នក?

5-តើអ្នក និងគេ Ready ប៉ុណ្ណានៅក្នុងការបោះជំហ៊ានមួយជំហ៊ានទៀតទៅមុខ ទៅកាន់នឹងជីវិតគូ?

កាលដែលយើងមិនសម្ដែងពីតម្រូវការផ្ដេផ្ដាស ឬបង្ហាញពីបំណងប្រាថ្នាច្រើន ភាពសាមញ្ញ និងឯកជនភាពដែលយើងមាន នាំមកនូវសុវត្ថិភាពខ្ពស់ នៅក្នុងការជួប និងជ្រើសរើស។ ទទួលស្គាល់ថា មនុស្សយើងតែស្រឡាញ់ ឬចង់បាន តែងតែសម្ដែងខ្លួនទៅកាន់ចំណុចល្អបំផុត ដើម្បីជាភាពទាក់ទាញ និងស្របតាមតម្រូវការ ដើម្បីក្លាយជាជម្រើស ប៉ុន្តែយ៉ាងហោចណាស់ នៅក្នុងការជ្រើសរើសយើងហាក់មានសុវត្ថិភាពខ្ពស់ជាង។ បូករួមការចំណាយពេលនៅក្នុងការសិក្សាស្វែងយល់ វាអាចជួយឱ្យយើងកាន់តែទទួលដឹង និងយល់បានបន្ថែម ដែលបានជួយឱ្យសុវត្ថិភាពដែលទទួលបានមានកាន់តែខ្ពស់។

សូមចាំថា កាលស្គាល់ និងទទួលយកចរិតនិស្ស័យ ឬឧបនិស្ស័យពីកំណើតរបស់គ្នា វាជាគ្រឹះមួយនៃទំនាក់ទំនង។ ការសម្ដែងដើម្បីបានគ្នា ហើយប្រាថ្នាការកែលម្អគ្នានាពេលអនាគតនេះ វាគឺជាភាពហត់នឿយ និងដើរបញ្ជ្រាសពីសុខសុភមង្គលនៅក្នុងជីវិតគូ។ ទទួលស្គាល់ថា ថ្វីបើនៅក្នុងជីវិតគូ ទាំងសងខាងប្រៀបដូចជាអណ្ដាត និងធ្មេញ វាគ្មានភាពឥតខ្ចោះទេ តែហោចណាស់ វាល្អប្រសើរជាងឆ្ងាយណាស់ ពីការទទួលយកទាំងប្រថុយប្រថាន ឬសាងភាពក្លែងបន្លំ ហើយប្រាថ្នាការកែលម្អនេះ។ វាប្រៀបដូចជា គូកម្ម និងគូគាប់ ដែលមានគម្លាតគ្នាឆ្ងាយអើយឆ្ងាយ តែផ្ដើមដោយពាក្យថាគូដូចគ្នា។ ដូចនេះ គួរសិក្សាឱ្យបានមែនទែន នៅមុនការសម្រេចចិត្ត។

គួរប្រើសតិបញ្ញា និងការអប់រំចិត្ត ព្រមទាំងចំណេះដែលយល់បានស៊ីជម្រៅអំពីជីវិតគូមកប្រើប្រាស់ នៅមុនពេលសម្រេចចិត្តដើរចូលក្នុងជីវិតគូ ព្រោះថា "វាមិនមែនជារឿងងាយស្រួលដូចអ្វីដែលអ្នកបានឃើញ ឬគិតទេ"។

ឃ្លាចុងក្រោយ ជាគូគាប់ រស់ក្រោមឆ័ត្រនៃសុភមង្គល ទោះព្យុះភ្លៀង ក្ដៅរងារ យើងគង់នៅតែមានកម្ដៅសមល្មម មកក្រសោប ឱ្យជីវិតនេះកក់ក្ដៅ ពោរពេញដោយសុវត្តិភាព និងសន្តិភាពផ្លូវចិត្ត។ ការខិតខំក៏មានផ្លែផ្កា ភាពរីកចម្រើន ក៏កើតឡើង ពីមួយដំណាក់កាលទៅមួយដំណាក់កាល ហាក់បីដូចជាទេវតាប្រទាន។ ផ្ទុយពីនេះ បើជ្រើសគូកម្មវិញ ប្រៀបដូចធ្លាក់នរកទាំងរស់។

ពាក្យកម្ម និងគាប់ កើតឡើងដោយរបៀបជ្រើសរើស កម្រិតផ្លូវចិត្ត និងបញ្ញាដែលយើងមានហ្នឹងឯង ក្រៅពីអំណាចកុសលធម៌, ឧបនិស្ស័យ និងកម្ម(អំពើ)ដែលមាន៕

ដ្បិតថា ទាល់តែមាននិស្ស័យ ទើបអាចឱ្យយើងបានជួបគ្នា តែពេលខ្លះ ទាល់តែយើងចេះបង្កើតនិស្ស័យនោះឡើងមក ហើយចេះផ្សារភ្ជាប់និស្ស័យជាមួ...
08/12/2024

ដ្បិតថា ទាល់តែមាននិស្ស័យ ទើបអាចឱ្យយើងបានជួបគ្នា តែពេលខ្លះ ទាល់តែយើងចេះបង្កើតនិស្ស័យនោះឡើងមក ហើយចេះផ្សារភ្ជាប់និស្ស័យជាមួយគ្នាដែរ ទើបអាចក្លាយជាគូគាប់នឹងគ្នា បើដេកចាំតែនិស្ស័យចារឱ្យ ពេលខ្លះ មាននិស្ស័យហើយ មិនព្រមចាប់យក មិនព្រមចងភ្ជាប់ ក៏គ្រប់យ៉ាងបានត្រឹម សម្លឹងមើលគ្នា ចុងក្រោយ អ្នកដែលគេហ៊ានជាងយើង គេយកគូយើងទៅហើយ …!!!

• ពេលដែលខ្លួនកាន់តែចាស់ទុំ កាន់តែដឹងច្បាស់ថា មនុស្សបែបណា ដែលខ្លួនត្រូវការ និងចង់បានពិតប្រាកដនៅក្នុងជីវិត។ • ពេលដែលខ្លួនក...
08/12/2024

• ពេលដែលខ្លួនកាន់តែចាស់ទុំ កាន់តែដឹងច្បាស់ថា មនុស្សបែបណា ដែលខ្លួនត្រូវការ និងចង់បានពិតប្រាកដនៅក្នុងជីវិត។

• ពេលដែលខ្លួនកាន់តែធំ អាចរកលុយចាយបានដោយខ្លួនឯង ឯករាជ្យ ចង់ធ្វើអ្វីក៏មិនមានអ្នកចំទាស់។ ពេលនោះហើយដែលយល់ថាខ្លួនបែរជាស្រលាញ់សេរីភាព និងស្រលាញ់ជីវិតដែលរស់នៅម្នាក់ឯងទៅវិញ។

ប្រហែលជា ២មូលហេតុនេះហើយ ដែលធ្វើឱ្យមនុស្សមួយចំនួន កាន់តែចាស់ទុំ កាន់តែពិបាករកស្នេហា៕

លាហើយណា មនុស្សជាទីស្រលាញ់របស់ខ្ញុំ ។ចាប់ពីពេលនេះទៅ ទំព័រសៀវភៅអ្នកក្នុងឆ្នាំនេះ លែងមានឈ្មោះខ្ញុំបន្តដំណើរជាមួយទៀតហើយ ។មនុ...
08/12/2024

លាហើយណា មនុស្សជាទីស្រលាញ់របស់ខ្ញុំ ។ចាប់ពីពេលនេះទៅ ទំព័រសៀវភៅអ្នកក្នុងឆ្នាំនេះ លែងមានឈ្មោះខ្ញុំបន្តដំណើរជាមួយទៀតហើយ ។មនុស្សម្នាក់ដែលតែងCallជាមួយអ្នករាល់យប់ ងរដាក់អ្នកអោយអ្នកលួងនិងតែងតែធ្វើជាស្នាផ្នែករាល់ពេលដែលអ្នកអស់កម្លាំង ពេលនេះលែងមានវត្តមានគេនៅក្នុងជីវិតអ្នកទៀតហើយ ។ត្រូវរឹងមុំាឡើងណា សង្ឃឹមថាអ្នកនឹងជួបមនុស្សដែលអ្នកស្រលាញ់ពិតប្រាកដ ពីមនុស្សម្នាក់ដែលបារម្ភពីអ្នក និងនៅតែស្រលាញ់អ្នកជារៀងរហូត ។

ជូនចំពោះអ្នកដែលបានDateជាមួយសង្សារចាស់ជាទីស្រលាញ់ខ្ញុំ ៖-បើគាត់ស្រលាញ់អ្នក កុំធ្វើបាបចិត្តគាត់អីអាណិតគាត់ផង-បើគាត់ពិបាកចិ...
08/12/2024

ជូនចំពោះអ្នកដែលបានDateជាមួយសង្សារចាស់ជាទីស្រលាញ់ខ្ញុំ ៖
-បើគាត់ស្រលាញ់អ្នក កុំធ្វើបាបចិត្តគាត់អីអាណិតគាត់ផង
-បើគាត់ពិបាកចិត្ត កំដរគាត់ផង កុំទុកគាត់ចោលអី
-បើស្មាអ្នកទំនេរ អោយគាត់ផ្អែកផង ព្រោះគាត់ហត់ការងារគាត់ណាស់
-បើមិនច្បាស់លាស់ទេ កុំចូលក្នុងជីវិតគាត់អី ព្រោះគាត់ធ្លាប់ខូចចិត្តជាមួយខ្ញុំមិនតិចដងទេ ។
ខ្ញុំគ្រាន់តែចង់ឃើញគាត់ជួបមនុស្សម្នាក់ដែលធ្វើឲ្យគាត់មានសុភមង្គលបើទោះបីសុភមង្គលគាត់មិនមែនជាខ្ញុំក៏ដោយ ។

១ឆាកជីវិតខ្ញុំនេះ អាចនិយាយបានថារឿងអ្វីក៏ខ្ញុំធ្លាប់បានជួប រឿងអ្វីក៏ខ្ញុំធ្លាប់បានឆ្លងកាត់ មនុស្សប្រភេទណាក៏ខ្ញុំធ្លាប់ស្គ...
07/12/2024

១ឆាកជីវិតខ្ញុំនេះ អាចនិយាយបានថារឿងអ្វីក៏ខ្ញុំធ្លាប់បានជួប រឿងអ្វីក៏ខ្ញុំធ្លាប់បានឆ្លងកាត់ មនុស្សប្រភេទណាក៏ខ្ញុំធ្លាប់ស្គាល់ ទាំងមនុស្សល្អ និង មនុស្សអាក្រក់ ហើយ ពួកគេចូលមកក្នុងជីវិតខ្ញុំបានបន្សល់អនុស្សាវរីយ៍ល្អៗ និង មេរៀនជាច្រើនដល់ខ្ញុំ។

ខ្ញុំមិនដែលភ្លេចទេអ្នកណាល្អជាមួយខ្ញុំខ្លះ ហើយ អ្នកណាមានគំនិតអាក្រក់លើខ្ញុំខ្លះ ចំពោះមនុស្សល្អៗទាំងនោះ ខ្ញុំពិតជាចង់និយាយពាក្យ"អរគុណ"ទៅកាន់អ្នកទាំងនោះខ្លាំងណាស់ អរគុណដែលស្រលាញ់ អរគុណដែលឲតម្លៃ និង អរគុណដែលទុកខ្ញុំសំខាន់កន្លងមក។

ចំណែកឯមនុស្សមួយចំនួនដែលចូលមកក្នុងជីវិតខ្ញុំហើយគិតឃើញតែផលប្រយោជន៍ ច្រណែនឈ្នានីស បោកប្រាស់ និង ចូលចិត្តសម្ដែងនៅពីមុខខ្ញុំ ខ្ញុំក៏ចង់អរគុណដូចគ្នាដែលបានបង្រៀនខ្ញុំឲស្គាល់មនុស្សមុខពីរ(ពីមុខល្អ ពីក្រោយស្អុយរលួយ🍃✨🤍

ពេលដែលមនុស្សស្រីម្នាក់ព្យាយាមធ្វើល្អ ឬ លះបង់ដើម្បីអ្នកដោយគ្មានព្រំដែន នោះបានន័យថានាងពិតជាស្រឡាញ់អ្នកខ្លាំងណាស់។ តែកុំដោយ...
06/12/2024

ពេលដែលមនុស្សស្រីម្នាក់ព្យាយាមធ្វើល្អ ឬ លះបង់ដើម្បីអ្នកដោយគ្មានព្រំដែន នោះបានន័យថានាងពិតជាស្រឡាញ់អ្នកខ្លាំងណាស់។ តែកុំដោយសារឃើញនាងស្រួលបែបនេះ អ្នកមិនយល់ពីទឹកចិត្តនាង ហើយបែរជាយល់ថានាងល្ងង់ស្រួលធ្វើបាបនោះ គឺអ្នកគិតខុសហើយ!!! នាងស្រឡាញ់ទើបនាងព្រមទ្រាំនឹងទង្វើរបស់អ្នកគ្រប់បែបយ៉ាង តែបើអ្នកធ្វើវាដដែលៗអោយនាងឆ្អែតចិត្តហើយនោះ នាងនឹងក្លាយជាមនុស្សស្រីចិត្តដាច់បំផុត😊 ដល់ពេលនោះកុំថាឡើយអង្វរ សូម្បីតែអ្នកប្រគល់ជីវិតអោយនាងទៀតក៏នាងគ្មានថ្ងៃលើកលែងទោសអោយអ្នកដែរ!!!

វចនានុក្រមរបស់មនុស្សស្រីគឺ « បើស្រឡាញ់គឺស្រឡាញ់ខ្លាំង តែបើស្អប់គឺស្អប់បំផុ*»

ការពិតនៅពីក្រោយបុរសរឹងមាំ📝ដៃគូររបស់អ្នក គាត់គឺជាសសរស្តម្ភដែលមនុស្សគ្រប់គ្នាពឹងផ្អែកលើ ប៉ុន្តែគ្មាននរណាម្នាក់ឃើញស្នាមប្រេ...
05/12/2024

ការពិតនៅពីក្រោយបុរសរឹងមាំ📝

ដៃគូររបស់អ្នក គាត់គឺជាសសរស្តម្ភដែលមនុស្សគ្រប់គ្នាពឹងផ្អែកលើ ប៉ុន្តែគ្មាននរណាម្នាក់ឃើញស្នាមប្រេះនៅពីក្រោយខ្នងរបស់គាត់នោះទេ។

ពួកគេមិនបានកត់សម្គាល់ ពីរបៀបដែលគាត់កំណត់ក្តីសុបិនផ្ទាល់ខ្លួនរបស់គាត់ ដើម្បីកសាងជីវិតឱ្យកាន់តែប្រសើរសម្រាប់អ្នកគ្រប់គ្នាឡើយ។

ទម្ងន់នៃការរំពឹងទុក ស្ថិតនៅលើស្មារបស់គាត់ ប៉ុន្តែគាត់ទ្រាំទ្រដោយមិនត្អូញត្អែរ ដោយជឿថាវាជាកាតព្វកិច្ចរបស់គាត់ក្នុងការផ្តល់ និងការពារ។

គាត់ត្រូវបានគេយល់ច្រឡំជាញឹកញាប់ ចំពោះភាពស្ងៀមស្ងាត់របស់គាត់ ដោយច្រឡំថាជាភាពព្រងើយកន្តើយ ហើយកម្លាំងរបស់គាត់ត្រូវបានគេច្រឡំថាខ្វះក្ដីស្រលាញ់។

ប៉ុន្តែក្នុងជម្រៅចិត្តគាត់តែងប្រាថ្នាចង់បានអ្នកណាម្នាក់ឃើញពីធាតុពិតនៅពីក្រោយការតស៊ូរបស់គាត់ ហើយគាត់ក៏ប្រាថ្នាចង់បានការយោគយល់ សេចក្ដីស្រឡាញ់ និងការសម្រាក។

ទោះបីជាគាត់កម្របង្ហាញវាក៏ដោយ ការប្រយុទ្ធដែលគាត់ប្រយុទ្ធដោយស្ងៀមស្ងាត់ គឺគ្រាន់តែជាការពិត ហើយបេះដូងរបស់គាត់ក៏ងាយរងគ្រោះដូចអ្នកដ៏ទៃដែរ។

« ស្នេហាចាស់ទុំ » មិនមែនសំដៅទៅលើអាយុច្រើននោះទេ តែវាសំដៅទៅលើវិធីដែលមនុស្សពីរនាក់ស្រឡាញ់គ្នា ដោយយល់ពីស្ថានភាពគ្នាច្បាស់🤍 វ...
05/12/2024

« ស្នេហាចាស់ទុំ » មិនមែនសំដៅទៅលើអាយុច្រើននោះទេ តែវាសំដៅទៅលើវិធីដែលមនុស្សពីរនាក់ស្រឡាញ់គ្នា ដោយយល់ពីស្ថានភាពគ្នាច្បាស់🤍 វាអាចនឹងស្តាប់ទៅសាមញ្ញ តែវាពិតជាសំខាន់ណាស់ប្រៀបដូចជាគ្រឹះដ៏រឹងមាំក្នុងទំនាក់ទំនងស្នេហាអញ្ចឹង!

- បើដៃគូរវល់ អ្នកគួរតែទុកពេលឱ្យគាត់បំពេញការងារអោយចប់សព្វគ្រប់
- បើដៃគូមានបញ្ហា ហាមរករឿងដាក់សម្ពាធថែមលើគាត់
- បើដៃគូខ្វះខាតត្រង់ចំណុចណា គួរចេះកែលម្អគ្នាដោយភាសាពិរោះស្តាប់
- បើដៃគូខឹង អ្នកគួរតែព្យាយាមសួរនាំ កុំហារឡើងពោលពាក្យបែក
- បើដៃគូត្រូវការការសប្បាយ អ្នកត្រូវផ្តល់សេរីភាពអោយគ្នាខ្លះ

ចំណុចតិចៗទាំងនេះហើយដែលជួយអោយអ្នកស្រឡាញ់គ្នាបានយូរ និងទទួលបានក្តីសុខផ្លូវចិត្ត☘️

• ពេលគេនិយាយអួត ជឿតែ 30% បានហើយ •ធ្លាក់ខ្លួនម្តង ទើបអ្នកមានឱកាសស្គាល់ចរិតមនុស្សក្បែរខ្លួនច្បាស់  •អ្នកដែលអាចលើកលែងឱ្យអ្ន...
05/12/2024

• ពេលគេនិយាយអួត ជឿតែ 30% បានហើយ
•ធ្លាក់ខ្លួនម្តង ទើបអ្នកមានឱកាសស្គាល់ចរិតមនុស្សក្បែរខ្លួនច្បាស់
•អ្នកដែលអាចលើកលែងឱ្យអ្នកច្រើនដង សុទ្ធតែជាអ្នកមានគុណលើអ្នក
• មនុស្សដែលគេពឹងបាន គេនឹងពឹងរហូត
• អ្នកដែលមិនទុកមុខឱ្យយើង មិនមែនគេជាមនុស្សត្រង់ទេ តែមកពីគេមិនគោរពយើង
• អ្នកដែលធ្លាប់ជួយយើងម្តង ជារឿយៗនឹងជួយយើងម្តងទៀត
•នៅក្នុងសង្គមគេរាប់អានផលប្រយោជន៍ បើគ្មានអ្នកណារាប់អានអ្នក មានតែរឿងពីប៉ុណ្ណោះ ទីមួយ ជាមនុស្សបាតសង្គម ទីពីរ ជាមនុស្សអត់ប្រយោជន៍
•សព្វថ្ងៃនេះ មិនសូវមានអ្នកជួយគ្នាក្នុងគ្រាក្រទេ មានតែអ្នកជាន់គ្នាក្នុងគ្រាក្រ

ចម្លេីយនោះគឺ: ខ្ញុំមិនដែលឈប់ស្រឡាញ់គេទេ ខ្ញុំគ្រាន់តែទុកការស្រឡាញ់ពីចម្ងាយ ក្នុងចិត្តលួចផ្សងសូមអោយគេមានក្តីសុខ ហេីយជោគជ័...
04/12/2024

ចម្លេីយនោះគឺ: ខ្ញុំមិនដែលឈប់ស្រឡាញ់គេទេ ខ្ញុំគ្រាន់តែទុកការស្រឡាញ់ពីចម្ងាយ ក្នុងចិត្តលួចផ្សងសូមអោយគេមានក្តីសុខ ហេីយជោគជ័យក្នុងជីវិត ខណៈពេលដែលខ្ញុំកំពុងព្យាបាលផ្លូវចិត្តបន្ទាប់ពីគ្មានគេ រហូតដល់ថ្ងៃមួយ ខ្ញុំបានគិតឃេីញថា ខ្ញុំសមនឹងទទួលបានអ្វីដែលប្រសេីរជាងនេះ ខ្ញុំសមនឹងទទួលបានក្តីស្រឡាញ់ដូចដែលខ្ញុំបានផ្តល់អោយគេ ហេីយខ្ញុំក៏បានស្គាល់នូវការរស់នៅជាមួយអារម្មណ៍ឈឺចាប់ រហូតដល់វារលាយបាត់ទៅ ខ្ញុំអាចដេីរទៅមុខបានបន្តិចម្តង ខ្ញុំមិនបានឈប់ស្រឡាញ់គេ ខ្ញុំគ្រាន់តែទទួលយកការពិតថា តទៅនេះវានឹងលែងមានយេីងទៀតហេីយ គ្មានខ្ញុំក្នុងជីវិតគេ គ្មានគេក្នុងជីវិតយេីង ប៉ុន្តែខ្ញុំនឹងថែការចងចាំល្អៗដែលយេីងធ្លាប់មានជាមួយគ្នា ខ្ញុំមិនដែលសោកស្តាយដែលម្តងនោះខ្ញុំធ្លាប់មានគេក្នុងជីវិត ខ្ញុំនឹងចងចាំអ្នករហូតទៅ…

មានគេសួរខ្ញុំថា បើស្រឡាញ់ម្នាក់ហ្នឹង ម៉េចមិនប្រឹងដណ្ដើមគេមក ឱបក្រសោបគេទុកទៅ បើមិនខំយកគេទេ ម៉េចបានគេជាគូ?មែនហើយ ខ្ញុំស្រឡ...
02/12/2024

មានគេសួរខ្ញុំថា បើស្រឡាញ់ម្នាក់ហ្នឹង ម៉េចមិនប្រឹងដណ្ដើមគេមក ឱបក្រសោបគេទុកទៅ បើមិនខំយកគេទេ ម៉េចបានគេជាគូ?

មែនហើយ ខ្ញុំស្រឡាញ់គេ ហើយក៏ស្រឡាញ់ខ្លាំង មិនបានស្រឡាញ់លេងៗ ក៏មិនដែលគិតចង់លេងសើចដែរ តែខ្ញុំមិនចង់ប្រើក្ដីស្រឡាញ់មួយនេះ ទៅតោងទាមគេទេ អ្វីដែលគួរធ្វើ គឺខ្ញុំធ្វើហើយ ធ្វើល្អជាមួយគេ ធ្វើរឿងជាច្រើនដើម្បីគេ មិនមែនទៅខំយកចិត្ត ឬដណ្ដើមគេពីអ្នកណាឡើយ តែធ្វើឱ្យគេដោយសារតែការស្រឡាញ់ មិនមែនចង់តែបាន ទៅបង្ខំ ឱបក្រសោប ចងគេទុក បិទសិទ្ធគេនោះទេ … មនុស្សខ្ញុំស្រឡាញ់ កាន់តែស្រឡាញ់ កាន់តែមិនហ៊ានដាក់សម្ពាធលើគេ រឹតតែមិនចង់ធ្វើឱ្យគេទើសទាល់ តានតឹងព្រោះតែខ្ញុំ …!!!

Goodnight all my lovely fans 💗😚
29/11/2024

Goodnight all my lovely fans 💗😚

ที่อยู่

Bang Lamung District, Chon Buri
Pattaya
20150

เบอร์โทรศัพท์

+855978147488

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ T Ly ITCผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง T Ly ITC:

วิดีโอทั้งหมด

แชร์