Masti Hello

05/01/2025

របៀបធ្វើ ត្រីបំពងនំបញ្ចុកទឹកត្រីអំពិលទុំ

#គ្រឿងផ្សំ៖
- ត្រីរ៉ស ១ ប្រហែល ៨ ខាំ ទៅ ១ គីឡូក្រាម
- អំពិលទុំ ២ ស្លាបព្រាបាយ
- ខ្ទឹមក្រហម ៣ដុំហាន់ស្តើងៗ
- ខ្ទឹមសចិញ្រ្ចាំ ៥កំពិស
- ម្ទេស ៥ ផ្លែហាន់ស្តើងៗ
- ប៊ីចេងបន្តិច
- អំបិលបន្តិច
- ទឹកត្រី ៥ ស្លាព្រាបាយ
- ស្ករ ៥ ស្លាព្រាបាយ
- ទឹក កន្លះចានចង្កិះ
- ប្រេងឆា
- គល់ស្លឹកគ្រៃ ១ គល់ ស្លឹកក្រូចសើច ២ សន្លឹក
- នំបញ្ចុក
- បន្លែរួមមាន សាឡដ ត្រសក់ សណ្តែកបណ្តុះ ស្តៅ (ដាំទឹកស្រុះ) ជីរ

#របៀបធ្វើទឹកត្រីអំពិលទុំ ៖
1. ដាក់អំពិលត្រាំទឹក ច្របាច់អោយចេញសាច់អំពិល ស្រង់គ្រាប់ចេញ។
2. ដាំខ្ទះអោយក្តៅ ដាក់ខ្ទឹមស និងម្ទេសបំពងអោយប្រែពណ័ សឹមដាក់ខ្ទឹមក្រហម ឆាពីរបីត្រឡប់ ដាក់ទឹកអំពិលទុំ ផ្សំរសជាតិដោយ ស្ករ ទឹកត្រី ប៊ីចេង និងអំបិល ទុកអោយពុះរាងខាប់បន្តិច ភ្លក្សរសជាតិតាមចំនូលចិត្ត (ផ្អែម ប្រៃ ជូ)។

#របៀបធ្វើ ៖
1. រៀបបន្លែ និងនំបញ្ចុកដាក់ចានមួយទុកមួយអន្លើ។- យកត្រីលាងទឹកច្របាច់អំបិលអោយអស់រំអិល សឹមយកគល់ស្លឹកគ្រៃ រុំជាមួយស្លឹកក្រូចញោតចូលក្នុងពោះត្រី។
2. ដាំប្រេងឆាអោយក្តៅ ដាក់ត្រីបំពងអោយឆ្អិន (ប្រើភ្លើងតិចៗ) រួចស្រង់ទុកញុាំផ្ទាប់ជាមួយបន្លែ និងជ្រលក់ជាមួយទឹកត្រីអំពិលទុំជាការស្រេច៕

#កូនខ្មែរអាមេរិក

02/01/2025
02/01/2025

ងាយវិធីធ្វើសាច់គោឆាម្រះព្រៅ រសជាតិហឹរឆ្ងាញ់....

#គ្រឿងផ្សំ:
- សាច់គោ ២៥០ក្រាម​ ហាន់ស្តើងៗល្មម, ម្ទេស និងខ្ទឹមស បុកចូលគ្នា (ដាក់តាមចំណូលចិត្ត), ទឹកត្រី ១ស្លាបព្រាបាយ, ទឹកប្រេងខ្យង ១ស្លាបព្រាបាយ, ទឹកស៊ីអ៊ីវ កន្លះស្លាបព្រាបាយ, ស្ករស កន្លះស្លាបព្រាបាយ, ទឺក ១ស្លាបព្រាបាយ, ម្ទេសដៃនាងហាន់ និងស្លឹកម្រះព្រៅ។

វិធីធ្វើ:
១.ដាំខ្ទះដាក់ប្រេងឆាចូលឲ្យក្តៅ រួចដាក់ម្ទេសខ្ទឹមសបុកហើយចូលរំលីងឲ្យឈ្ងុយ ហើយដាក់សាច់គោចូល ដាក់ ទឹកត្រី ទឹកប្រេងខ្យង ទឹកស៊ីអ៊ីវ ស្ករស និងទឹកចូល ឆាច្របល់ចូលគ្នាឲ្យសព្វ
២.បន្ទាប់មកពេលសាច់ឆ្អិនហើយ ដាក់ម្ទេសដៃនាង និងស្លឹកម្រះព្រៅចូលឆា ៣-៤ត្រលប់ទៀត រួចដួសដាក់ចានជាការស្រេច៕

#កូនខ្មែរអាមេរិក

02/01/2025

វិធីធ្វើប្រហុកអាំង ឆ្ងាញ់...

#គ្រឿងផ្សំ៖
- ប្រហុក ១០០ ក្រាម
- ក្រសាំង ៥ ផ្លែទៅ ៧ ផ្លែ
- សាច់ជ្រូកបីជាន់ ៤០០ ក្រាម
- ស្លឹករមៀត ឬ ស្លឹកចេក
- ខ្ទឹមស ខ្ទឹមក្រហមគល់ស្លឹកគ្រៃ ស្លឹកក្រូចសើច ម្ទេស
- ស្ករស អំបិល ម្សៅស៊ុប
- បន្លែ ត្រសក់ ការ៉ុត ត្រប់ស្រួយ ពពាយ ត្រប់វែង សណ្តែកកួរ និង បន្លែមានជាច្រើនមុនទៀតអាចច្រលក់បានតាមចំណូលចិត្ត ។

#វិធីធ្វើ ៖
1. ដំបូងត្រូវយកត្រីប្រហុកទៅលាងទឹកឲ្យស្អាត រួចសឹមយកមកចិញ្រ្ចាំឲ្យម៉ដ្ធល្អ។
2. សាច់ជ្រូកបីជាន់ត្រូវចិញ្រ្ចាំមុននឹងបន្ថែមក្រសាំង ខ្ទឹមស ខ្ទឹមក្រហម ចិញ្រ្ចាំចូលគ្នា ។ ចំពោះស្លឹកគ្រៃនិងស្លឹកក្រូចសើចត្រូវបុកវាក្នុងត្បាល់ឲ្យម៉ដ្ធសិន សឹមយកមកចិញ្រ្ចាំជាមួយប្រហុក និងសាច់ជ្រូកបីជាន់ដោយបន្ថែមម្ទេស ស្ករស អំបិល និងម្សៅស៊ុប។
3. ប្រហុកដែលចិញ្រ្ចាំរូចត្រូវខ្ចប់ស្លឹករមៀត ហើយរុំស្លឹកចេកមួយជាន់ទៀតដើមី្បឲ្យវាមានក្លិនឈ្ងុយមុននឹងយក
4. ដុ...តរយៈពេលប្រមាណ២០នាទីដោយប្រើកម្តៅភ្លើងងំតិចៗ។-រៀបប្រហុកអាំងរូចរៀបដាក់ចានជាមួយបន្លែអន្លក់ត្រសក់ការ៉ុត ត្រប់ស្រួយ ពពាយ ត្រប់វែង និងសណ្តែតកួរ ឬ បន្លែដទៃទៀតជាការស្រេច៕

#កូនខ្មែរអាមេរិក

02/01/2025

វិធីធ្វើត្រីបំពងឆាគ្រឿង ឆ្ងាញ់ណាស់

#គ្រឿងផ្សំ៖
- ត្រីឆ្លាំង ឬ ត្រីអណ្តែង កន្លះគីឡូ
- គ្រឿងក្រហម ១ស្លាបព្រាបាយ
- ខ្ជាយ ហា...ន់ជាសរសៃ ២ ស្លាបព្រាបាយ
- ស្លឹកក្រូចសើច ម្ទេសហាន់ ម្រេចខ្ចី និងស្លឹកជីរម្រះពៅ (ដាក់តាមចំណូលចិត្ត)
- ទឹកត្រី ស្ករ មួយមុខ ១ ស្លាបព្រាបាយ
- ទឹកធម្មតា ៤ ស្លាបព្រាបាយ

វិធីធ្វើ៖
១. យកត្រីធ្វើឲ្យស្អាត រួចលាងទឹកហើយកាត់ជាកង់ៗ រួចយកទៅដាក់បំពងឲ្យក្រៀមល្មម ឆ្អិនហើយស្រង់ទុកមួយឡែក
២. ដាក់ប្រេងឆាចូលខ្ទះឲ្យក្តៅ រួចដាក់គ្រឿងបុកចូលឆា ៣-៤ត្រលប់ ហើយដាក់ទឹកត្រី ស្ករ និងទឹកចូល ឆាចូលគ្នាឲ្យសព្វ
៣. បន្ទាប់មកដាក់ត្រីបំពងចូល ឆាច្របល់ចូលគ្នាឲ្យសព្វគ្រឿងល្អ រួចដាក់ខ្ជាយហាន់ ម្ទេសហាន់ ម្រេចខ្ចី បេះស្លឹកក្រូចសើចដាក់ចូល និងដាក់ជីរម្រះព្រៅចូល ឆាច្របល់ចូលគ្នា ឆ្អិនហើយដួសដាក់ចានជាការស្រេច។

#កូនខ្មែរអាមេរិក

01/01/2025

របៀបធ្វើ គោគេច ( គោឡើងភ្នំ )...

#គ្រឿងផ្សំ ៖
- សាច់គោ (យកសាច់សុទ្ធ)
- ពងទាប័រ (បើចូលចិត្តអ្នកអាចប្រើប្រេងសណ្តែក ឬខ្លាញ់ជ្រូកជំនួសវិញក៏បាន)
- ស្ពៃបូកគោ, ការ៉ុត, ប៉េងបោះ, ត្រកួន, ដំឡូងបារាំង…

#គ្រឿងផ្សំទឹកប្រហុកគល់ស្លឹកគ្រៃ ៖
- សណ្តែកដីក្រូចឆ្មាស្ករសប៊ីចេង
- ប្រហុកម្ទេសទុំ

#វិធីធ្វើទឹកប្រហុក
1. ហាន់គល់ស្លឹកគ្រៃស្តើងៗដាច់ក្នុងចាន បន្ទាប់មកយកអំបិលម៉ត់ទៅច្របាច់ដើម្បីអោយគល់ស្លឹកគ្រៃទន់ល្អ។
2. បុ..កសណ្តែកដី (កុំអោយម៉ត់) ដាក់ចូលក្នុងចានគល់ស្លឹកគ្រៃ បន្ទាប់មកដាក់ ស្ករស ប៊ីចេង និង ម្ទេសទុំ (ហាន់ជាចំណិតៗ) ចូល ហើយកូរអោយវាចូលគ្នា
3. ដាំទឹកអោយពុះយកប្រហុកដាច់ចូលក្នុងទឹកកូរអោយវាបែកសាច់ រួចយកទឹកនោះទៅចាក់ចូលក្នុងចានគល់ស្លឹកគ្រៃ កូរអោយសព្វ ភ្លក់មើលថា ល្មម ឬនៅ បើមិនល្មមយើងអាចដាក់គ្រឿងតាមចំណូលចិត្ត។
4. ជាចុងក្រោយច្របាច់ក្រូចឆ្មាដាក់ជាការស្រេច។

#កូនខ្មែរអាមេរិក

01/01/2025

វិធីធ្វើពោតបំពងពិសេស ឆ្ងាញ់ប្លែកមាត់...

គ្រឿងផ្សំ៖
- ពោត ៥០០ក្រាម, ម្សៅបំពង ១កូនចាន, ម្សៅអង្ករ កន្លះកូនចាន, អំបិល កន្លះស្លាបព្រាកាហ្វេ, ទឹក ១កូនចាន។

វិធីធ្វើ៖
១.កពោតលាងឲ្យស្អាត រួចបេះ ឬចិតយកតែសាច់
២.កចានដាក់លាយម្សៅបំពង ម្សៅអង្ករ អំបិល និងទឹកចូលគ្នា ច្របល់ចូលគ្នាឲ្យសព្វ រួចដាក់ពោតចូល ច្របល់ឲ្យសព្វល្អ
៣. បន្ទាប់មកយកទៅដាក់បំពងជាំបន្ទះៗ ឬជាដុំៗល្មម តាមចំណូលចិត្ត បំពងឲ្យក្រៀមល្មមឆ្អិនហើយស្រង់ចេញជាការស្រេច៕

#កូនខ្មែរអាមេរិក

01/01/2025

របៀបធ្វើនំពុម្ពខ្មែរ រសជាតិឈ្ងុយឆ្ងាញ់

+គ្រឿងផ្សំរួមមាន៖
- មេម្សៅ ១ ខាំ
- ល្ង ១កូនចាន
- សាច់ដូងចាស់ល្មម ១ ផ្លែ
- ខ្ទិះដូង ១ កូនចាន
- ពងមាន់ (យកតែផ្នែកលឿង) ៦ គ្រាប់
- ស្ករស 0,4 គីឡូក្រាម
- ប្រេងឆា និង អំបិលកន្លះស្លាបព្រាកាហ្វេ

#របៀបផ្សំមេម្សៅ ៖
- ម្សៅខ្សាយ១កំប៉ុងខាប់ ច្របល់ជាមួយស្ករត្នោត ទុកមួយយប់ (សូមកុំដាក់អំបិល បើសិនជាដាក់អំបិល អាកោនឹងក្រៀមកំពិត ពេលចំហុយ មិនឡើងប៉ោងស្អាតទេ)

#របៀបចំអិន៖
1. យកល្ងយកទៅលីងឲ្យឈ្ងុយទុកមួយអន្លើ
2. យកមេម្សៅដែលលាយបាន យកទៅលាយ ល្ងលីង សាច់ដូង ខ្ទិះដូង ពងមាន់ ស្ករស និងអំបិល លាយអោយសព្វ ហើយ ត្រូវទុកមួយអន្លើ ប្រមាណជា ១ទៅ២ម៉ោង។
3. យកពុម្ព មកដុតកំដៅ អោយក្តៅខ្លាំង ដើម្បីកុំឲ្យជាប់ម្សៅ។
4. លាយប្រេងឆា ជាមួយពងមាន់ កូរអោយសព្វ ហើយយកធាងចេក ជ្រលក់លាបលើពុម្ព ឲ្យសព្វកន្លែង មុននឹងចាក់នំ – ចាក់ម្សៅចូលហើយ គ្របទុកអោយឆ្អិន ក្រហមស្រួយ ទើបចូលចេញ សម្រាប់ទទួលទាន

#កូនខ្មែរអាមេរិក

31/12/2024

វិធីធ្វើងាវឆាអំពិលទុំរូបមន្តពិសេសឆ្ងាញ់...

គ្រឿងផ្សំ៖ ងាវ កន្លះគីឡូ, ទឹកអំពិលទុំ កន្លះ ទៅ ១កូនចានចង្កឹះ, ប្រេងឆា ១ស្លាបព្រាកាហ្វេ, ខ្ទឹមសចិញ្រ្ចាំ ៣កម្ពឹស, ស្ករស ២-៣ស្លាបព្រាកាហ្វេ, អំបិល ១ស្លាបព្រាកាហ្វេ, ទឹកត្រី ៣ ស្លាបព្រាកាហ្វេ, ម្ទេស និងស្លឹកជីរម្រះព្រៅ (តាមចំណូលចិត្ត)។

វិធីធ្វើ៖
១.យកងាវដាក់ត្រាំទឹកអង្ករប្រហែល ១ម៉ោង បន្ទាប់មកលាងទឹកឲ្យស្អាតស្រង់ទុកឲ្យស្រស់ទឹក
២.ម្ទេសហាន់ និងបេះស្លឹកជីរ ឬបេះម្រះព្រៅ ទុករោយពីលើងាវ
៣.លាយប្រេងឆាជាមួយអំបិល ស្ករស ទឹកត្រី និងទឹកអំពិលទុំក្នុងកូនកូរឲ្យសព្វចូលគ្នា ទុកមួយឡែក
៤.ដាំខ្ទះដាក់ខ្ទឹមចិញ្រ្ចាំបំពងឲ្យឈ្ងុយ រួចដាក់ងាវចូលឆាត្រឡប់ឲ្យងាវហាមាត់ បន្ទាប់មកចាក់ទឹកម្ជូរដែលលាយហើយចូល ឆាច្របល់ចូលគ្នាឲ្យសព្វ
៥.ឆ្អិនហើយដួសដាក់ចានរួចបន្ថែមម្ទេស និងស្លឹកជីរ ឬម្រះព្រៅចូលពីលើជាការស្រេច៕

#កូនខ្មែរអាមេរិក

31/12/2024

របៀបធ្វើម្ហូប ក្ដាមខ្ទិះ

គ្រឿងផ្សំ
ក្ដាមប្រៃ ដូងទុំ ស្ករ ម្សៅស៊ុប ក្រូចឆ្មារ ខ្ទឹមស
ម្ទេសផ្លោកស្រស់ខ្ចី ឬទុំ ។

វិធីធ្វើ
១- ក្ដាមប្រៃបកលាងទឹកកាច់ជើងយកក្រចកវាចោលខ្ទឹមសចិញ្ច្រាំឲ្យល្អិត ម្ទេសផ្លោកពុះជាបួនត្រាំទឹក ។
២- កោសដូងពូតយកក្បាលខ្ទិះ ដាក់រម្ងាស់ឲ្យឡើងខាប់ ទើបដាក់ក្ដាម ស្ករ ម្សៅស៊ុប ទុកឲ្យពុះ ២ ឬ ៣ អំពុះ
ទើបដាក់ម្ទេស ខ្ទឹមស ហើយភ្លក់មើលឲ្យល្មម (បើសាបចាក់ទឹកត្រីបន្តិច) ដួសដាក់ចាន ច្របាច់ក្រូច ជាការស្រេច ។

#កូនខ្មែរអាមេរិក

30/12/2024

វិធីធ្វើម្ជូរគ្រឿងសាច់គោ

គ្រឿងផ្សំ៖ សាច់គោ កន្លះគីឡូ ហាន់ស្តើងៗល្មម, ត្រកួនខ្ចី ១បាច់តូច កាត់ខ្លីៗល្មម, គឿងបុក ២ស្លាបព្រាបាយ (គល់ស្លឹកគ្រៃ, ស្លឹកក្រូចសើច, រមៀត, រំដេង, ខ្ទឹមស និងខ្ទឹមក្រហម បុកចូលគ្នា), ម្ជូរសណ្តាន់ ឬទឹកអំពិលទុំ បន្តិច, ប្រហុកសាច់ កន្លះស្លាបព្រាបាយ, ស្ករស ១ស្លាបព្រាកាហ្វេ, ម្សៅស៊ុប ១ចុងស្លាបព្រាកាហ្វេ, ទឹកត្រី

វិធីធ្វើ៖
១. ដាំឆ្នាំងដាក់ប្រេងឆាចូលបន្តិច ដាក់គ្រឿងបុក និងប្រហុកសាច់ចូលរំលីងចូលគ្នាឲ្យឈ្ងុយ រួចដាក់សាច់គោច្របល់ចូលគ្នា
២. បន្ទាប់មកដាក់ម្ជូរសណ្តាន់ ឬទឹកអំពិលទុំ រួចដាក់ទឹកត្រី, ម្សៅស៊ុប និងស្ករស ចូលច្របល់ចូលគ្នា បិតគម្របឆ្នាំងទុកឲ្យពុះបន្តិច ហើយចាក់ទឹកចូលរម្ងាស់ដោយប្រើភ្លើងតិចៗមួយសន្ទុះឲ្យសាច់គោផុយ ហើយភ្លក្សមើលល្មមតាមចំណូលចិត្ត
៣. រួចហើយចាំពេលរៀបចំទទួលទានចាំដាក់ត្រកួនចូលទុកមួយរំពុះ ទើបនៅពណ៌បៃតងស្រស់ ហើយមានរសជាតិឆ្ងាញ់មិនរលួយពេក បន្ទាប់មកដាក់ស្លឹកកន្ទ្រោបអាំង និងម្ទេសចូលតាមចំណូលចិត្តជាការស្រេច៕

#កូនខ្មែរអាមេរិក

30/12/2024

វិធីធ្វើចាហួយសរសៃពងមាន់...

គ្រឿងផ្សំ៖ ពងមាន់ ២-៣គ្រាប់, ម្សៅចាហួយ ១០ក្រាម, ស្ករស ១៥០ក្រាម, ទឹកស្អាត ១លីត្រ, ស្លឹកតើយ ២-៣សន្លឹក (ដើម្បីឱ្យមានក្លិនឈ្ងុយ ដាក់ ឬមិនដាក់ក៏បាន)។

វិធីធ្វើ៖
១. គោះពងមាន់ដាក់ចានវាយបញ្ចូលគ្នាឱ្យសព្វ រួចច្រោះកុំឱ្យដោយកាក
២. ដាំឆ្នាំងដាក់ទឹកចូលដាំឱ្យពុះ រួចដាក់ម្សៅចាហួយចូលកូរឱ្យសព្វ ហើយដាក់ស្លឹកតើយ និងស្ករសចូលកូរឱ្យសព្វចូលគ្នាល្អ ទុកមួយរំពុះ
៣. បន្ទាប់មកស្រង់ស្លឹកតើយចេញ ហើយចាក់ពងមាន់ចូលរាយជាសរសៃឱ្យពេញឆ្នាំងកុំឱ្យដុំៗ រួចកូរចូលគ្នា
៤. រួចរាល់ហើយលើកចេញពីចង្រ្កានចាក់ចូលចាន ឬពុម្ព ពេលដួសចាក់ចូលកូរផងកុំឱ្យពងមាន់ដុំៗ ទុកចោលឱ្យត្រជាក់ឡើងជាចាហួយជាការស្រេច៕

#កូនខ្មែរអាមេរិក

30/12/2024

វិធីធ្វើសម្លចាប់ឆាយ

គ្រឿងផ្សំ៖ ឆ្អឹងជំនី ឬសាច់មាន់ ៥០០ក្រាម កាប់ជាដុំៗល្មម, ស្បែកជ្រូក ២០០ក្រាម កាត់ជាដុំ, ត្រចៀកកណ្តុរ ១៥០ក្រាម កាត់ជាដុំ, ពពុះសណ្តែក ១៥០ក្រាម កាត់រាងវែងបន្តិច, ស្ពៃក្តោប ៣០០ក្រាម កាត់ជាដុំ, ការ៉ុត ១មើម ចិតជាដុំ, អំបិល ១ស្លាបព្រាកាហ្វេ, ស្ករស កន្លះស្លាបព្រាបាយ, ខ្ទឹមសចិញ្រ្ចាំ ៤កំពឹស, ទឹកត្រី ២-៣ស្លាបព្រាបាយ, ហ៊ាប៊ីយាហ៊ឺ ១៥០ក្រាម ត្រាំទឹក, អាច​បន្ថែមបន្លែដូចជា ឆៃថាវ, ខាត់ណា…(តាមចំណូលចិត្ត), ប្រេងឆា ៣-៥ស្លាបព្រាបាយ, ទឹកធម្មតា ឬទឹកស្ងោរមាន់ (បើមានយក​មក​ស្លរកាន់តែឆ្ងាញ់), ស្លឹកខ្ទឹមហាន់។

វិធីធ្វើ៖
១. យកស្បែកជ្រូក ត្រចៀកកណ្តុរ ពពុះសណ្តែក ស្រុះ ឬត្រាំឲ្យរីក រួចស្រង់ទុកមួយឡែក
២. ដាក់​ប្រេងឆា​ចូល​​ឆ្នាំង​ទុក​ឲ្យ​ក្តៅ ​​ ដាក់​ខ្ទឹម​​ចិញ្រ្ចាំចូល​រំលីង​​ឲ្យ​​ឈ្ងុយ​​ រួច​ដាក់​សាច់​ចូល​​រំលីងជា​មួយ​ខ្ទឹម​ឲ្យ​សាច់​រាង​ឆ្អិន​បន្តិច​សិន
៣. បន្ទាប់មក​ដាក់​គ្រឿង​ចូល​​ ទឹកត្រី ស្ករស និងអំបិល ច្របល់ចូលគ្នា​​ឲ្យ​សព្វ (បើគោកដាក់ទឹក ឬទឹកស្ងោរមាន់ចូលបន្តិច) ចាំដាក់​ ហ៊ាប៊ីយាហ៊ឺ ស្បែកជ្រូក ត្រចៀក​កណ្តុរ ពពុះសណ្តែកចូលច្របល់ចូលគ្នាទាំងអស់ ​​ហើយ​ចាក់​ទឹក ឬទឹក​ស្ងោរមាន់​ចូល ទុករម្ងាស់ឲ្យពុះ
៤. ពេលពុះហើយ​​ ដាក់​ការ៉ុត​ ស្ពៃ​ក្តោប​ និងបន្លែទាំងអស់ចូល​ កូរ​វា​បន្តិច​ទៀត​ ដាក់ទឹក​ចូល​យក​ស្រេច គ្របទុក​រហូត​ទាល់​តែ​
បន្លែ​ឆ្អិន​ល្មម​តាម​ដែល​ចង់​បាន ពេលហូបដួសដាក់ចានរោយស្លឹកខ្ទឹមពីលើ​ជាការ​ស្រេច៕

#កូនខ្មែរអាមេរិក

រូបមន្តវិធីធ្វើទឹកពោតឆ្ងាញ់ពិសា គ្រឿងផ្សំ៖ ពោតផ្អែម ៣-៤ផ្លែ,ទឹក ៣០០មីលីលីត្រ,ស្លឹកតើយ ៣-៤សន្លឹក,ទឹកដោះគោស្រស់ ២០០មីលីលីត...
29/12/2024

រូបមន្តវិធីធ្វើទឹកពោតឆ្ងាញ់ពិសា

គ្រឿងផ្សំ៖ ពោតផ្អែម ៣-៤ផ្លែ,ទឹក ៣០០មីលីលីត្រ,ស្លឹកតើយ ៣-៤សន្លឹក,ទឹកដោះគោស្រស់ ២០០មីលីលីត្រ,ស្ករស ២-៣ស្លាបព្រាកាហ្វេ,អំបិល ១ចុងស្លាបព្រាកាហ្វេ។

វិធីធ្វើ៖
១. យកឆ្នាំងដាក់ទឹកស្ងោរពោត ដាក់ស្លឹកតើយចូល ពោតឆ្អិនហើយស្រង់ចេញយកមកចិតយកសាច់
២. បន្ទាប់មកយកពោតទៅកិនជាមួយទឹកដែលស្ងោរពោត ២៥០មីលីលីត្រ ទឹកដោះគោស្រស់ ស្ករស និងអំបិល កិនចូលគ្នាឲ្យសព្វល្អ រួចចាក់ច្រោះកុំអោយដោយកាក
៣. រួចហើយយកចាក់ចូលឆ្នាំងរម្ងាស់ឲ្យពុះម្តងទៀត ហើយលើកចេញទុកឲ្យត្រជាក់បន្តិច ទទួលទានបានជាការស្រេច (អាចបន្ថែមរសជាតិផ្អែមតាមចំណូលចិត្ត)៕

#កូនខ្មែរអាមេរិក

វិធីធ្វើសម្លខួរក្តាមល្ហុង 🥰 គ្រឿងផ្សំ៖ - ក្តាមស្រែ ១ គីឡូ- កំពឹស (តាមចំណូលចិត្ត)- ប្រហុក ៤ ចង្វា- ស្ករស ១ ស្លាបព្រាបាយ- ...
28/12/2024

វិធីធ្វើសម្លខួរក្តាមល្ហុង 🥰

គ្រឿងផ្សំ៖
- ក្តាមស្រែ ១ គីឡូ
- កំពឹស (តាមចំណូលចិត្ត)
- ប្រហុក ៤ ចង្វា
- ស្ករស ១ ស្លាបព្រាបាយ
- ទឹកត្រី ១ ស្លាបព្រាបាយ
- ម្សៅស៊ុប ១ ស្លាបព្រាបាយ
- អំបិល បន្តិច
- ទឹក ៥០០ មីលីលីត្រ
- បន្លែ ននោង ឬ ល្ហុង
- ម្ទេស និង ម្អម (ដាក់តាមចំណូលចិត្ត)

វិធីធ្វើ៖
១. យកក្តាមលាងទឹកឲ្យស្អាត បកក្តាមឲ្យស្អាតទុកមួយឡែក ស្នូកទុកមួយឡែក
២. យកក្តាមខ្លះដែលបករួចទៅបុកឲ្យម៉ត់ (ស្នូកមិនបុកទេ) ដើម្បីយកជាតិខួរក្តាម បុកឲ្យសព្វ រួចស្រង់កាកចេញឲ្យអស់ ទុកទឹកសម្រាប់ស្លរ ទឹកខួរដំបូងចាក់ទុកឡែក
៣. បន្ទាប់មកយកស្នូកខ្វេះខួរចេញទុកមួយឡែក ឬដាក់ទាំងស្នូកក៏បាន
៤. យកឆ្នាំងដាក់ទឹកដែលទុកសម្រាប់ស្លរចូលដាំឲ្យពុះ រួចជ្រុំប្រហុកដាក់ (ដួសពពុះចោល) ហើយដាក់ទឹកខួរដំបូងចូលទុកឲ្យពុះ
៥. រួចដាក់ស្ករស, អំបិល, ទឹកត្រី, ម្សៅស៊ុប និងក្តាមដែលនៅសល់ចូលរម្ងាស់ឲ្យពុះ ហើយដាក់បន្លែននោង ឬល្ហុងចូលទុកមួយរំពុះ ហើយភ្លក្សរសជាតិតាមចំណូលចិត្ត ហើយដាក់ម្អម និងម្ទេសចូលរួចជាការស្រេច៕

Credited by eangsophalleth
#កូនខ្មែរអាមេរិក

ที่อยู่

Lam Phaya, Mueang Nakhon Pathom District
Nakhon Pathom
73000

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Mastiผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

วิดีโอทั้งหมด

แชร์