13/07/2023
កាន់តែមិនបាននៅក្បែរគ្នា យើងកាន់តែត្រូវផ្ដល់តម្លៃឲ្យគ្នា
គ្រប់ពេលមានអ្នកសួរថា មានសង្សារនៅ? ខ្ញុំមិនដែលស្ទាក់ស្ទើរម្ដងណាឡើយ ក្នុងការឆ្លើយប្រាប់គេថា "ខ្ញុំមានសង្សារហើយ"
ខ្ញុំជឿជាក់ជានិច្ចថា ចំណែកមួយដែលអាចថែរក្សាទំនាក់ទំនងស្នេហាបានយូរអង្វែង គឺការផ្ដល់តម្លៃឲ្យគ្នា និងជ្រើសរើស "មិនបើកផ្លូវ" ឲ្យអ្នកទីបីដើរចូលមក
ការដែលយើងមិនបាននៅក្បែរគ្នា ចាត់ទុកថាពិបាកម្យ៉ាងទៅហើយ ប៉ុន្តែបើយើងមានគូស្នេហ៍ដែលមិនចេះឲ្យតម្លៃគ្នា នោះវាកាន់តែយ៉ាប់ចិត្តជាងនៅឆ្ងាយពីគ្នាទៅទៀត
គេអាចនឹងមិនដឹង មើលមិនឃើញ ព្រោះនៅឆ្ងាយ ប៉ុន្តែខ្លួនយើងផ្ទាល់ត្រូវដឹងច្បាស់ថាអ្វីគួរធ្វើ អ្វីមិនគួរធ្វើ
ដូច្នេះហើយ ស្រលាញ់គ្នាកុំភ្លេចឲ្យតម្លៃគ្នា
#ថេកសង្សារ #ផ្ទះស្នេហ៍