Saneth Diary Life is beautiful, enjoy every moment of it. Enjoy your life with ME. A simple man from a farmer family with 8 siblings.

29/07/2023

THE DREAM
ថ្ងៃសៅរ៍ ១២កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៩ កក្កដា ឆ្នាំ២០២៣ ខ្ញុំបានចុះចាកពីបន្ទប់ស្នាក់នៅរត់ហាត់ប្រាណនៅតាមបណ្ដោយដងផ្លូវមួយឆ្ពោះទៅទិសខាងត្បូង។ ដំណើរនេះឆ្លងកាត់នូវទស្សនីយភាពយ៉ាងច្រើនរួមមានទាំង ទេសភាពតាមដងផ្លូវ ដើមត្នោតដុះជាជួរតាមវាលស្រែខៀវខ្ចី ស្ពានឆ្លងទន្លេដ៏ធំសំបើម រួមទាំងសាធុជនទាំងពួង ដែលអ្នកខ្លះប្រកបរបររកស៊ី អ្នកខ្លះសម្រាក អ្នកខ្លះទៀតក៏មករត់ហាត់ប្រាណដំណាលនឹងខ្ញុំដែរ។ ថ្លែងពីដំណើរនៃការរត់នោះ បានមួយស្របក់ខ្ញុំក៏ឆ្លងកាត់ទៅដល់ស្រុកស្រែមួយយ៉ាងឆ្ងាយ ដែលស្រុកនោះគេតែងនិយាយតគ្នាថា មានទឹកកួចមួយកន្លែងដែលតែងល្បីថាជាតំបន់ជើងកប យកជីវិតមនុស្សជារៀងរាល់ឆ្នាំពុំដែលខកខាន។ ខ្ញុំនឹងមនុស្សមួយក្រុមទៀតប្រហែល ៥ ទៅ៦ នាក់បានរត់ចុះរត់ឡើងក៏ទៅដល់ខ្ទមមាត់ស្រែមួយដែលតាំងនៅមាត់ស្រះដែលមានទឹកថ្លាយង់ ជាប់នឹងវាលស្រែខៀវស្រងាត់ ដែលមានប្រឡាយទឹកមួយហូរកាត់វាលស្រែនោះផងដែរ។ នៅលើខ្ទមមានដូនចាស់ម្នាក់កំពុងអង្គុយត្របោងជង្គង់សម្លឹងមើលពួកខ្ញុំ។ រីនៅខាងក្រោយខ្ទមមានបុរសចំណាស់២ ទៅ៣ នាក់អង្គុយជជែកគ្នានៅប្របមាត់របង។ ខ្ញុំបានដើរលើភ្លឺស្រែក្បែរខ្ទមនោះ ភ្នែករំពៃសម្លឹងមើលទៅកាន់វាលស្រែដែលមានទឹកល្ហល្ហាច ហូរកាត់វាលស្រែ ស្រាប់តែមួយរំពេចនោះដូនចាស់ដែលអង្គុយនៅលើខ្ទមបានមកអង្គុយក្បែរកន្លែងខ្ញុំឈរ ហើយខ្ញុំបានពោលវាចារទៅកាន់គាត់ថា “លោកយាយ! ខ្ញុំពេលឃើញវាលស្រែ មានទឹកច្រើនបែបនេះគឺរំភើបណាស់ តែខ្ញុំខ្លាចទឹកណាស់ ព្រោះខ្ញុំធ្លាប់លង់ទឹកកាលពីនៅតូច”។ ដូនចាស់បានសម្លឹងមកខ្ញុំមិនដាក់ភ្នែក ទាំងដែលខ្ញុំកំពុងតែមានអាការៈភ័យ ញ័រចំប្រប់។ បន្ទាប់មកដូនចាស់បានពោល ព្រមទាំងលើកដៃចង្អុលបង្ហាញខ្ញុំថា “ចៅឃើញត្រង់នោះទេ ទីនោះហើយជាទីដែលមនុស្សត្រូវលង់ទឹកជារៀងរាល់ឆ្នាំដោយពុំអាចជៀសបានឡើយ”។ ខ្ញុំបានសម្លឹងទៅតាមដៃដែលលោកយាយបានចង្អុលបង្ហាញ ឱ! ព្រះអើយទីនោះមានទឹកកួចយ៉ាងខ្លាំង ដែលទឹកកួចនោះវាហាក់រំកិលមករកពួកយើងរាល់គ្នា។ ខ្ញុំចាប់ផ្ដើមភ័យរហូតដល់ញ័រជើងទទ្រើក ខណៈដែលលោកយាយចាស់នោះចាប់ឱបជើងខ្ញុំជាប់។ លោកយាយចាប់ផ្ដើមពោលបន្តថា “ដល់ពេលវេលាហើយ កុំបារម្ភអីចៅ...”។ ខ្ញុំភ័យណាស់ស្រែកភ្លាត់សម្លេងថា “ខ្ញុំមិនទាន់ចង់ទៅទេលោកយាយ ខ្ញុំសុំទោស”។ ខណៈនោះទឹកបានជន់ឡើងដល់ត្រឹមពោះរបស់ខ្ញុំ អ្នកផ្សេងទៀតមិនដឹងថាបាត់ទៅណាអស់ ខ្ញុំខំប្រវេប្រវ៉ាតោង ទាញមែកឈើដែលនៅជាប់ដៃ ខ្ញុំចាំបានថាមានមែកឈើបីកំណាត់ដែលខ្ញុំបានស្រវាតោង ខ្ញុំខំទាញតោងពុំមានងាកក្រោយ ស្របនឹងលឺសម្លេងដូនចាស់ស្រែកហៅបុរសពីរបីនាក់នៅក្រោយខ្ទមឱ្យមកឃាត់ខ្ញុំឱ្យខាងតែបាន។ ខ្ញុំមិនបោះបង់ការស្ទុះស្ទាយករួចជីវិតពីទឹកកួចនោះឡើយ ខណៈពេលខ្ញុំតោងបានកំណាត់ឈើទី៣ ខ្ញុំក៏បានលឺសម្លេងបុរសចំណាស់ម្នាក់និយាយឡើងថា “វានៅមិនទាន់អស់អាយុទេលោកយាយ ឱ្យវាទៅវិញចុះ...” ក្រោយពីបន្សាយសម្លេងនោះបានបន្លឺចប់ខ្ញុំក៏ស្ទុះយ៉ាងខ្លាំងមួយទំហឹងទាញកំណាត់ឈើចុងក្រោយរហូតមកឃើញរូបកាយខ្លួនឯងកំពុងលង់លក់ស្ដូកស្ដឹងនៅក្នុងអង្រឹង បន្ទប់ជួល។ ខ្ញុំក៏បានភ្ញាក់ដឹងខ្លួនឡើងទាំងបេះដូងលោតញាប់ញ័រទទ្រើកម្នាក់ឯង។
ខ្ញុំតែងជឿថាសេចក្ដីស្លាប់អាចកើតមានគ្រប់ទីកន្លែង គ្រប់ពេលវេលា សម្រាប់គ្រប់ៗគ្នា។ គន្លឹះដែលសំខាន់សម្រាប់យើងគឺខណៈពេលដែលយើងនៅរស់រានមានជីវិត តើយើងបានធ្វើទង្វើល្អ បានបំពេញភារកិច្ចដែលខ្លួនប៉ង ឱ្យបានល្អបំផុតហើយឬនៅ! បុណ្យ បាបនៅតែមាន! ខ្ញុំជឿច្បាស់ណាស់ថាការដែលខ្ញុំរួចផុតពីដៃមច្ចុរាជនាគ្រានេះមកពីការដែលបានធ្វើនូវអំពើល្អ និងបានធ្វើបុណ្យ៧វត្តកាលពីសប្ដាហ៍មុន។ តែសូមយើងគ្រប់គ្នាត្រូវចងចាំថា “ជំនឿ ត្រូវជឿប្រកបដោយបញ្ញា”។ សូមអរគុណ!

FOMO = Fear Of Missing Out
12/07/2023

FOMO = Fear Of Missing Out

Other: សេដព្រោះរឿងស្នេហា រឿងគ្រួសារ រឿងការងារMe:...
02/06/2023

Other: សេដព្រោះរឿងស្នេហា រឿងគ្រួសារ រឿងការងារ
Me:...

ការងាររមេងតែងលំបាក  មុខឆាកក្រោយឆាកគ្រប់ៗគ្រា  កិច្ចលំបាកនោះនឹងល្អជា តស៊ូពុះពារគង់បានជ័យ។ -------------------------------...
31/05/2023

ការងាររមេងតែងលំបាក មុខឆាកក្រោយឆាកគ្រប់ៗគ្រា កិច្ចលំបាកនោះនឹងល្អជា តស៊ូពុះពារគង់បានជ័យ។

------------------------------------------------
#ចូលរួមប្រជុំសម្ភាស៍ផ្ដល់ធាតុចូលលើកម្រងសំណួរជាមួយទីប្រឹក្សាយោបល់អន្តរជាតិតាម Online (Microsoft teams) លើបច្ចេកវិទ្យាអ៊ីនធើណេតនៃវត្ថុ(IoT)

ដើមហេតុនៃជនរងគ្រោះដោយការបោកបញ្ឆោត
24/05/2023

ដើមហេតុនៃជនរងគ្រោះដោយការបោកបញ្ឆោត

The Dream place for many people.
22/05/2023

The Dream place for many people.

5/5/2023 ព្រឹត្តិការណ៍បើកកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២
09/05/2023

5/5/2023 ព្រឹត្តិការណ៍បើកកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២

អបអរសាទរឆ្នាំថ្មី សិរីមង្គល ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ 📍ទីតាំង៖ វត្តគូសាលា (ខ្នារ) ឋិតក្នុងភូមិត្រពាំងគូរ ឃុំស្រឡប់ ស្រុក...
10/04/2023

អបអរសាទរឆ្នាំថ្មី សិរីមង្គល ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧

📍ទីតាំង៖ វត្តគូសាលា (ខ្នារ) ឋិតក្នុងភូមិត្រពាំងគូរ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ
📆កាលបរិច្ឆេទ៖ ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣
#ក្រុមការងារយុវជនក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់

06/04/2023
ទីកន្លែងដែលធ្លាប់បានដុសខាត់ ហ្វឹកហាត់ ដើម្បីក្លាយជាធនធានសម្រាប់សង្គមជាតិ។ អរគុណសាលាគរុកោសល្យ និងវិក្រឹតការខេត្តសៀមរាប។  ...
04/04/2023

ទីកន្លែងដែលធ្លាប់បានដុសខាត់ ហ្វឹកហាត់ ដើម្បីក្លាយជាធនធានសម្រាប់សង្គមជាតិ។ អរគុណសាលាគរុកោសល្យ និងវិក្រឹតការខេត្តសៀមរាប។
#ថ្នាក់ង
#ជំនាន់២៩

ចូលរួមកម្មវិធីសម្ពោធអគារមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ស្ថិតនៅក្នុងភូមិខ្សាច់ប្រឆេះលើ ឃុំក្រូចឆ្មារ ស្រុកក្រូចឆ្មារ ខេ...
03/04/2023

ចូលរួមកម្មវិធីសម្ពោធអគារមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ស្ថិតនៅក្នុងភូមិខ្សាច់ប្រឆេះលើ ឃុំក្រូចឆ្មារ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ

ที่อยู่

Khon Kaen
40002

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Saneth Diaryผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

วิดีโอทั้งหมด

แชร์