16/12/2024
ទាហានម៉ារីន លន់ នល់ វាយទាហានថៃរត់សព្រាតកាលពីឆ្នាំ 1973 នៅកោះគុត ដោយអោយនៅតែប្រជាជននេសាទប៉ុណ្ណោះទាំងថៃនិងខ្មែរ។ មើលសន្ធិសញ្ញាបារាំង - សៀម ឆ្នាំ1907 កោះគុតក៏ជារបស់កម្ពុជាដែរ។
សាវតាសំខាន់នៃកោះគុត : ....
ក្រោយឯករាជ្យឆ្នាំ1953 ខ្មែរចាប់ផ្ដើមពង្រឹងកំលាំងដោយខ្លួនឯងដោយមានបារាំងជាជំនាញការនិងទីប្រឹក្សានៅឡើយនិងចាប់ផ្ដើមវាស់ដែនសមុទ្រតាមសន្ធិសញ្ញាបារាំង - សៀម ឆ្នាំ1907 ដោយកាត់លើកំពូលខ្ពស់បំផុតនៃកោះគុត។ ការនេះក៏បង្ករអោយមានការផ្ទុះអាវុធខ្មែរ - សៀម ឆ្នាំ១៩៦៥ រហូតមានការអន្តរាគម៍សម្របសម្រួលពី អង្គការសហប្រជាជាតិទៀតផង។ កោះគុតកាលណោះមានតែអ្នកនេសាទខ្មែរ - សៀម សំចតមិនដល់ 100 គ្រួសារផងទេ គ្មានរចនាសម្ព័ន្ធរដ្ឋបាលខ្មែរ ឬ សៀមគ្រប់គ្រងនៅឡើយ។ ប៉ុន្តែភាគីសៀមបានយល់ព្រមចាកចេញពីកោះគុត តែសុំអោយរដ្ឋាភិបាលខ្មែរបង់ប្រាក់សោហ៊ុយផ្សេងៗទាំងអស់។ ការដែលនាយករដ្ឋមន្ត្រីសៀម Pote SARASIN យល់ព្រមចេញពីកោះគុតព្រោះពេលនោះសៀមកំពុងខ្សោយនិងវិបត្តិនយោបាយធ្ងន់ធ្ងរដែលមិនអាចតតាំងនឹងខ្មែរដែលនៅមានបារាំងជាបង្អែកនោះឡើយ។ ប៉ុន្តែសម្ដេចឪជានាយករដ្ឋមន្ត្រីហាក់ដូចជាមិនចង់ចេញថ្លៃផ្សេងៗអោយពួកសៀមទាំងអស់នោះឡើយ ទើបក្រុមពួកនេសាទសៀមនោះក៏ចេះតែរស់នៅរហូតទៅ.....ខ្មែរចេះតែហីៗសៀមចេះតែសម្ងំនៅ..... រហូត ខែកក្កដា ឆ្នាំ1972 ខ្មែរគូសដែនសមុទ្រម្ដងទៀតតាមច្បាប់សមុទ្រអន្តរជាតិ ( 1958 ) ដោយខ្សែព្រំដែនសមុទ្រកាត់ចំកំពូលខ្ពស់បំផុតនៃកោះគុតដដែលហើយកងម៉ារីនខ្មែររបស់ លន់ ណល់ បានឡើងទៅដល់កំពូលខ្ពស់បំផុតនៃកោះគុតដើម្បីវាស់ចំណុចបន្ទាត់មូលដ្ឋានសមុទ្រ (Baselines )នានា និងបានផ្ទុះអាវុធម្ដងទៀតលើលំហសមុទ្រកោះគុត។ នេះបញ្ជាក់ថាសៀមមិនមែនជាម្ចាស់ផ្តាច់មុខឡើយហើយខ្មែរក៏មិនដែលបោះបង់សិទ្ធលើកោះគុតដែរ។
ប្រភព៖ អវតារ ស.