តុនយោបាយ

តុនយោបាយ ចំណេះដឹង & ព័ត៌មានសង្គម

05/12/2024

កោះគត់ជារបស់ខ្មែរ🇰🇭
ត្រូវតែប្ដឹងយកត្រលប់មកវិញ
ជាដាច់ខាត #ទំហំ105Km²

 #ពលរដ្ឋកូរ៉េមិនចង់ឃើញរបបដឹកនាំដោយយោធា40មុនឡើយការប្រកាសរបស់ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol អំពីច្បាប់អាជ្ញាសឹ...
05/12/2024

#ពលរដ្ឋកូរ៉េមិនចង់ឃើញរបបដឹកនាំដោយយោធា40មុនឡើយ

ការប្រកាសរបស់ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol អំពីច្បាប់អាជ្ញាសឹកបានបង្កប្រតិកម្មខ្លាំងកាលពីថ្ងៃពុធ ខណៈដែលសមាជិកសភាបានរៀបចំដើម្បីចាប់ផ្តើមដំណើរការប្តឹងទម្លាក់លោកពីតំណែង ហើយសហជីពកម្មករដ៏ធំបំផុតមួយរបស់ប្រទេសនេះបានចាប់ផ្តើមធ្វើកូដកម្មគ្មានកាលកំណត់ដោយទាមទារឱ្យលោកលាលែងពីតំណែង។

ក្នុងសុន្ទរកថាតាមទូរទស្សន៍ពេលយប់ជ្រៅបន្តិច លោក Yoon បានប្រកាសច្បាប់អាជ្ញាសឹកដោយអះអាងថាវាចាំបាច់ដើម្បី «លុបបំបាត់កងកម្លាំងប្រឆាំងរដ្ឋ» និង «ការពារសណ្តាប់ធ្នាប់ធម្មនុញ្ញ»។ សេចក្តីប្រកាសនេះបានកត់សម្គាល់ការប្រើច្បាប់អាជ្ញាសឹកជាលើកដំបូងចាប់តាំងពីប្រទេសកូរ៉េខាងត្បូងបានប្តូរទៅកាន់លទ្ធិប្រជាធិបតេយ្យក្នុងទសវត្សរ៍ឆ្នាំ ១៩៨០។

ប៉ុន្មានម៉ោងក្រោយមក សេចក្តីសម្រេចនេះត្រូវបានលុបចោល បន្ទាប់ពីសមាជិកសភាអាចបង្ខំឲ្យកងកម្លាំងយោធា និងប៉ូលិស ដែលបានឡោមព័ទ្ធសភាចាកចេញបាន ហើយបានលុបចោលសេចក្តីប្រកាសនេះដោយការបោះឆ្នោតមានសំឡេង១៩០ ទល់នឹង០ (សូន្យ)។ ប្រឈមមុខនឹងការប្រឆាំងដ៏លើសលប់លោក Yoon បានប្រកាសដកច្បាប់អាជ្ញាសឹកចេញវិញ។

ប្រភព៖ VOA Khmer

26/11/2024

កោះគុតជារបស់ខ្មែរ
ត្រូវតែប្ដឹងយកត្រលប់មកវិញ
ជាដាច់ខាត #ទំហំ105Km²
VIA: LASSotheara

20/11/2024

09 វិច្ឆិកា 2024 គាំទ្រ💯

#ចលនាជាតិតស៊ូ

20/11/2024

តាំងតែពីខ្ញុំដឹងក្តីមក ឃើញប៉ានៅសមរភូមិរហូតស្រុកយើងចប់សង្រ្គាម។ សូមប៉ាសុខភាពល្អ។

20/11/2024
19/11/2024
ប្រធានរដ្ឋសភាវៀតណាម លោក ជិន ថាញ់មិន (Tran Thanh Man) នឹងមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជារយៈពេលបួនថ្ងៃ ដើម្បីពង្រឹង និង...
19/11/2024

ប្រធានរដ្ឋសភាវៀតណាម លោក ជិន ថាញ់មិន (Tran Thanh Man) នឹងមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជារយៈពេលបួនថ្ងៃ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការសភានៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ។

នៅក្នុងសេចក្តីជូនដំណឹងរបស់រដ្ឋសភាជាតិកម្ពុជា ដែលធ្វើឡើងកាលពីថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២៤ និងទើបត្រូវបានផ្សព្វផ្សាយនៅថ្ងៃចន្ទនេះបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក ជិន ថាញ់មិន មកកាន់ប្រទេសកម្ពុជា នឹងចាប់ផ្តើមពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២៤។

សេចក្តីជូនដំណឹងនោះបន្ថែមក្នុងន័យដើមថា៖ «ដំណើរទស្សនកិច្ចនេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការសភានៃប្រទេសទាំងពីរឱ្យកាន់តែមានភាពរឹងមាំ ស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ ទាំងក្នុងក្របខណ្ឌទ្វេភាគីនិងពហុភាគី ស្របតាមស្មារតីភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និរន្តរភាពយូរអង្វែង និងកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដោយតម្កល់ផលប្រយោជន៍ប្រជាជន និងប្រទេសជាតិទាំងពីរជាស្នូល»។

✥━━━◈📖◈━━━✥◈✥━━━◈📖◈━━━✥
📷
#កោះគុត #ជិនសុជាតិ #កាម៉ាធល #យ៉ង់ពៅ #ប្រវត្តិសាស្ត្រ #ព្រំដែនទឹក #តារាចម្រៀង #សិល្បៈ #កម្សាន្ត #ព័ត៌មានថ្មីៗ #សង្គម #តារាខ្មែរ #តារាភាពយន្ត

19/11/2024

គ្រោះថ្នាក់ដែលបងប្អូនខ្លះមើលមិនធ្លុះគិតអត់ដល់ #កម្ពុជា🥱
✥━━━◈📖◈━━━✥◈✥━━━◈📖◈━━━✥
📷
#កោះគុត #ជិនសុជាតិ #កាម៉ាធល #យ៉ង់ពៅ #ប្រវត្តិសាស្ត្រ #ព្រំដែនទឹក #តារាចម្រៀង #សិល្បៈ #កម្សាន្ត #ព័ត៌មានថ្មីៗ #សង្គម #តារាខ្មែរ #តារាភាពយន្ត

18/11/2024
កម្ពុជា🇰🇭 ទំហំកោះគុត105Km2 ចំណែក2/3ជារបស់ខ្មែរ, ចំណែក1/3ជារបស់ថៃ។ យោងគំនូសផែនទី ឆ្នាំ1965~1972 គូសដោយ លោក ស៊ាន ប៉េងសែ និ...
18/11/2024

កម្ពុជា🇰🇭 ទំហំកោះគុត105Km2 ចំណែក2/3ជារបស់ខ្មែរ, ចំណែក1/3ជារបស់ថៃ។ យោងគំនូសផែនទី ឆ្នាំ1965~1972 គូសដោយ លោក ស៊ាន ប៉េងសែ និងលោក លន់ នល់ ។ យោងសារណាថ្នាក់បណ្ឌិតរបស់ សម្តេច ក្រុមព្រះនរោត្ដមរណឫទ្ធិ នៅឆ្នាំ1976 (សាលាបារាំង~ប្រទេសបារាំង) និងសារណាថ្នាក់បណ្ឌិត ហង់ ជួន ណារុង ឆ្នាំ2010~2012 (សកលវិទ្យាល័យភូមិន្ទ និង វិទ្យាសាស្ត្រសេដ្ឋកិច្ច) ក៏បានបញ្ជាក់ថា៖ កោះគុតជារបស់ខ្មែរ៕

👉យោងសារសម្លេងលោក បណ្ឌិត ជិន សុជាតិ និងលោកបណ្ឌិត អឹង សុផល ក៏បានបញ្ជាក់យ៉ាងច្បាស់ថា៖ កោះគុតជារបស់ខ្មែរផងដែរ (យោងសន្ធិសញ្ញាបារាំង~សៀម1907)៕

👉ដោយឡែកកោះត្រល់ទំហំ 574Km2 ជាចំណែករបស់ខ្មែរ ដែលមានទំហំធំជាងកោះគុតចំនួន5ដង ៕

ប្រភព៖ LAS Sotheara ព្រែកកាំពីក្រចេះ
fans

13/11/2024

ពាក្យចលនា
~*~
មានឈ្មោះ តែគ្មានទីតាំង គ្មានក្បាល គ្មានកន្ទុយ។ ជាចំណុចខ្លាំងរបស់ចលនានិមួយៗមិនខុសពីចលនាតស៊ូឆ្នាំ1968 និងឆ្នាំ1978ឡើយ៕

តាមផែនទីរូបទី១ ខ្សែបន្ទាត់ពណ៌ក្រហមជាខ្សែព្រំដែនសមុទ្រដែលថៃគូសជាឯកតោភាគីរំលោភយកដែនសមុទ្រខ្មែរ នៅឆ្នាំ១៩៧៣។ ថៃបានគូសផែនទីឆ...
13/11/2024

តាមផែនទីរូបទី១ ខ្សែបន្ទាត់ពណ៌ក្រហមជាខ្សែព្រំដែនសមុទ្រដែលថៃគូសជាឯកតោភាគីរំលោភយកដែនសមុទ្រខ្មែរ នៅឆ្នាំ១៩៧៣។ ថៃបានគូសផែនទីឆ្នាំ១៩៧៣ ទាមទារយកដែនទឹកកម្ពុជាទាំងបំពានដោយគ្មានឈរលើមូលដ្ឋានច្បាប់អន្តរជាតិបន្តិចសោះឡើយ។ តាមផែនទីទី១ ខ្សែបន្ទាត់ពណ៌បៃតងជាខ្សែព្រំដែនសមុទ្រដែលនៅឆ្នាំ១៩៧២ រដ្ឋាភិបាលសាធារណរដ្ឋខ្មែរ (សម័យ នល់ ណល់) បានគូសផែនទី ដោយយោងតាមសន្ធិសញ្ញាបារាំង-សៀមឆ្នាំ១៩០៧ ចេញពីបង្គោលព្រំដែននៅលើឆ្នេរ កាត់ត្រង់ទៅចំណុចខ្ពស់បំផុតនៅលើកោះគុត ធ្វើជាខ្សែបន្ទាត់មូលដ្ឋានរវាងព្រំដែនសមុទ្រជាមួយប្រទេសថៃ និងដោយយោងតាមផែនទីឧបសម្ព័ន្ធភ្ជាប់សន្ធិសញ្ញាបារាំង-សៀមឆ្នាំ១៩០៧ ខ្សែបន្ទាត់ព្រំដែនសមុទ្របារាំង-សៀម គឺចេញពីបង្គោលព្រំដែនសម័យបារាំងនៅលើឆ្នេរនៅចាំយាម ខេត្តកោះកុង រត់ត្រង់ទៅចំណុចខ្ពស់បំផុតនៅលើកោះគុត។

តាមផែនទីរូបទី២ ខ្សែបន្ទាត់ពណ៌ខៀវជាខ្សែព្រំដែនសមុទ្រដែលថៃគូសជាឯកតោភាគីរំលោភយកដែនសមុទ្រខ្មែរ នៅឆ្នាំ១៩៧៣។តាមផែនទីរូបទី២ ខ្សែបន្ទាត់ពណ៌ក្រហមជាខ្សែព្រំដែនសមុទ្រដែលនៅឆ្នាំ១៩៧២ រដ្ឋាភិបាលសាធារណរដ្ឋខ្មែរ (សម័យ នល់ ណល់) បានគូសផែនទី ដោយយោងតាមសន្ធិសញ្ញាបារាំង-សៀមឆ្នាំ១៩០៧។ តាមផែនទីរូបទី២ ខ្សែបន្ទាត់ពណ៌បៃតងជាខ្សែព្រំដែនសមុទ្រដែលវៀតណាមគូសជាឯកតោភាគីរំលោភយកដែនសមុទ្រខ្មែរ នៅឆ្នាំ១៩៧១។

កម្ពុជាត្រូវតែប្តឹងថៃទៅតុលាការអាជ្ញាកណ្តាលអន្តរជាតិ (Permanent Court of Arbitration “PCA”)នៅទីក្រុងឡាអេ ដោយប្រើប្រាស់សន្ធិសញ្ញាបារាំង - សៀម ឆ្នាំ១៩០៧ និងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២ ដើម្បីទាមទារ2/3នៃកោះគុតមកវិញនិងទាមទារយកសមុទ្រខ្មែរទំហំ​ជាង ២៦០០០គីឡូ​ម៉ែត្រ​ការ៉េមកវិញ។ កម្ពុជាធ្លាប់ឈ្នះក្តីលើថៃរឿងប្រាសាទព្រះវិហារនៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) នៅឆ្នាំ១៩៦២។ កម្ពុជាត្រូវតែប្តឹងវៀតណាមទៅតុលាការអាជ្ញាកណ្តាលអន្តរជាតិ (Permanent Court of Arbitration “PCA”)នៅទីក្រុងឡាអេ ដោយប្រើប្រាស់លិខិតលោកប្រេវីយ៉េ និងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២ ដើម្បីទាមទារយកកោះត្រល់និងចង្កោមកោះក្រចកសេះមកវិញនិងទាមទារយកសមុទ្រខ្មែរទំហំ ៣០០០០គីឡូ​ម៉ែត្រ​ការ៉េ និងតំបន់ទឹកប្រវត្តិសាស្រ្តទំហំ ១០០០០គីឡូ​ម៉ែត្រ​ការ៉េ
មកវិញ។

ព្រំដែនសមុទ្រកម្ពុជា-ថៃដើរតាមចំណុចខ្ពស់បំផុតនៃកោះគុត ដែលកម្ពុជាត្រូវទទួលបានចំណែក២/៣នៃកោះគុត ឯថៃទទួលបាន១/៣នៃកោះគុត។ សន្ធិសញ្ញាបារាំង - សៀម ឆ្នាំ១៩០៧ បានកំណត់ព្រំដែនសមុទ្រត្រូវយកចំណុចខ្ពស់បំផុតនៃកោះគុតជាគោល។ ឥឡូវនេះ ថៃកំពុងកាន់កាប់កោះគុតទាំងស្រុង។ ពេលនេះ កោះគុតនៅខេត្តកោះកុងបានបាត់បង់ វានាំអោយព្រំដែនសមុទ្រក៏បាត់បង់ច្រើនដែរព្រោះសន្ធិសញ្ញាបារាំង - សៀម ឆ្នាំ១៩០៧ បានកំណត់ព្រំដែនសមុទ្រត្រូវយកចំណុចខ្ពស់បំផុតនៃកោះគុតជាគោល។ តាមផែនទីឧបសម្ព័ន្ធភ្ជាប់សន្ធិសញ្ញាបារាំង-សៀមឆ្នាំ១៩០៧ ខ្សែបន្ទាត់ព្រំដែនសមុទ្របារាំង-សៀម គឺចេញពីបង្គោលព្រំដែនសម័យបារាំងនៅលើឆ្នេរនៅចាំយាម ខេត្តកោះកុង រត់ត្រង់ទៅចំណុចខ្ពស់បំផុតនៅលើកោះគុត។

កាលដើមឆ្នាំ២០២៤នេះ លោក ហ៊ុន ម៉ាណែត បានយល់ព្រមជាមួយថៃ អោយសិក្សារកសុីរួមគ្នាអំពីប្រេងនិង​ឧស្ម័នជាមួយថៃ នៅតំបន់ត្រួតសុីគ្នាទំហំ​ជាង ២៦០០០គីឡូ​ម៉ែត្រ​ការ៉េ។

គម្រោង​រកសុីរួមគ្នាអំពីប្រេងនិង​ឧស្ម័ននៅ​តំបន់​ត្រួត​ស៊ី​គ្នានោះគឺយកសមុទ្រខ្មែរទៅដាក់រកសុីរួមគ្នាជាមួយថៃ ហើយថ្ងៃអនាគតកម្ពុជានឹងចរចាកំណត់ព្រំដែនសមុទ្រជាមួយថៃដោយបែងចែកសមុទ្រខ្មែរ ចំនួនជាង២៦០០០គីឡូម៉ែត្រការ៉េជាមួយថៃ ព្រមទាំងកម្ពុជាយល់ព្រមបោះបង់ចោលកោះគុតទាំងស្រុង។ តាមពិត កម្ពុជាត្រូវកំណត់ព្រំដែនសមុទ្រជាមួយថៃជាមុនសិន។ កម្ពុជាមិនត្រូវរកសុីរួមគ្នាអំពីប្រេងនិង​ឧស្ម័នជាមួយថៃមុនកំណត់ព្រំដែនសមុទ្រនោះទេ។ តាមសន្ធិសញ្ញាបារាំង - សៀម ឆ្នាំ១៩០៧ និងតាមផែនទីឧបសម្ព័ន្ធភ្ជាប់សន្ធិសញ្ញាបារាំង-សៀមឆ្នាំ១៩០៧ តំបន់​ត្រួត​ស៊ី​គ្នាចំនួនជាង២៦០០០គីឡូ​ម៉ែត្រ​ការ៉េដែលកម្ពុជាសិក្សារកសុីរួមគ្នាអំពីប្រេងនិង​ឧស្ម័នជាមួយថៃគឺស្ថិតនៅក្នុងដែនសមុទ្ររបស់កម្ពុជា១០០%។

ប្រភព: Um Sam An

ที่อยู่

Str 63
Chiang Mai
30220

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ តុនយោបាយผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง តុនយោបាយ:

วิดีโอทั้งหมด

แชร์

ประเภท