NaraMusic NaraMusic aims to learn and share music knowledge to peoples around the world regardless of colors, sex, race, religion and political tendency.

I like to keep learning new things and sharing good knowledge to others. I hate injustice, corruption and cruel and inhumane treatments.

នៅតែឆ្ងល់ថា ខ្មែរក្រហមសម្លាប់ខ្មែរ ដែលជាជាតិសាសន៍ខ្មែរខ្លួនឯងក្នុងពេល ៣ ឆ្នាំអស់ ៣ លាននាក់ ហើយខ្មែរក្រហមមាន​ផែនការសម្លាប...
12/10/2024

នៅតែឆ្ងល់ថា ខ្មែរក្រហមសម្លាប់ខ្មែរ ដែលជាជាតិសាសន៍ខ្មែរខ្លួនឯងក្នុងពេល ៣ ឆ្នាំអស់ ៣ លាននាក់ ហើយខ្មែរក្រហមមាន​ផែនការសម្លាប់បង្ហើយចុងក្រោយណានោះថែមទៀត? ចង់សួរពួកខ្មែរក្រហមថា​ តើអ្នកណាដឹងនិងនិយាយអំពីផែនការចុងក្រោយរបស់ខ្មែរក្រហមនេះ? បើសម្លាប់ខ្មែរអស់មែន តើផែនការបន្ទាប់របស់ខ្មែរក្រហម គឺជាអ្វីទៅ? តើខ្មែរក្រហមចង់បានអ្វីចុងក្រោយ ក្រោយពីសម្លាប់ខ្មែរអស់? នេះជាអាថកំបាំង ដែលខ្មែរច្រើននាក់ចង់ដឹងនិងសិក្សាលើចំណុចនេះផងដែរ?

បើយើងចិញ្ចឹមឆ្កែនិងឆ្មារតាំងពីតូចៗឱ្យចេះរស់ជាមួយគ្នា ទោះក្នុងតម្លៃណាក៏ដោយ វាអត់ចេះខាំគ្នាសម្លាប់ទេ និងទោះក្នុងតម្លៃណាក៏ដ...
26/09/2024

បើយើងចិញ្ចឹមឆ្កែនិងឆ្មារតាំងពីតូចៗឱ្យចេះរស់ជាមួយគ្នា ទោះក្នុងតម្លៃណាក៏ដោយ វាអត់ចេះខាំគ្នាសម្លាប់ទេ និងទោះក្នុងតម្លៃណាក៏ដោយ វាចែកគ្នារស់យ៉ាងសុខសាន្ត ទោះពេលខ្លះ ទោះក្នុងតម្លៃណាក៏ដោយ ឆ្កែសុខចិត្តចាញ់ ហើយឆ្មារ ទោះក្នុងតម្លៃណាក៏ដោយ មិនលាក្រចកទះមុខឆ្កែដែលធ្លាប់រស់នៅជាមួយគ្នាឱ្យរបួសដែរ និងជាចុងក្រោយ ទោះក្នុងតម្លៃណាក៏ដោយ វាបន្តរស់នៅជាមួយគ្នាយ៉ាងសប្បាយ ...

អ្នកនឹងបានគេងលក់ស្រួល https://www.youtube.com/watch?v=CwfphTy75bE&list=PLqH1jZnrqJoA59ymGdqruzSyMtWLZDHT9 សូមចុចស្តាប់ ន...
24/09/2024

អ្នកនឹងបានគេងលក់ស្រួល https://www.youtube.com/watch?v=CwfphTy75bE&list=PLqH1jZnrqJoA59ymGdqruzSyMtWLZDHT9 សូមចុចស្តាប់ និងធ្មេចភ្នែក​របស់អ្នក និងគេងឱ្យបានស្កប់ស្កល់ចុះ

SOVANNARA MEY YOUTUBE CHANNEL🎶Please kindly help "Subscribe, Like, Share, Follow, and/or Comments"🎵 SONGS BEFORE 1975 (All sentimental songs) https://www...

តើ​បុគ្គលជ្រុលនិយម ឬក្រុមជ្រុលនិយមជាអ្នកណា? បុគ្គលដែលមានទស្សនៈនយោបាយ ឬសាសនាជ្រុលនិងយម ជាពិសេស បុគ្គល ក្រុមបុគ្គល អង្គការ...
22/09/2024

តើ​បុគ្គលជ្រុលនិយម ឬក្រុមជ្រុលនិយមជាអ្នកណា? បុគ្គលដែលមានទស្សនៈនយោបាយ ឬសាសនាជ្រុលនិងយម ជាពិសេស បុគ្គល ក្រុមបុគ្គល អង្គការ ឬមន្ត្រីមានអំណាចដឹកនាំរដ្ឋ​មួយ បានធ្វើការតស៊ូមតិដោយបំពានច្បាប់សិទិ្ធមនុស្សអន្តរជាតិ ឱ្យបង្កើតអំពើហិង្សា ឬសកម្មភាពជ្រុលនិយមផ្សេងទៀតដោយបំពានច្បាប់សិទិ្ធមនុស្សអន្តរជាតិ ដើម្បីកំទេចក្រុមតស៊ូមតិអហិង្សា។ បុគ្គលជ្រុលនិយម ឬក្រុមជ្រុលនិយម មានលក្ខណៈប្រហាក់ប្រហែលនឹងជនផ្តាច់ការដែរ និងជ្រកជាមួយជនផ្តាច់ការ ហើយពួកជ្រុលនិយម បោះជំហានឆ្ពោះទៅការបង្កើតក្រុមភេរវកម្មពេញលេញ ឬគាំទ្រដល់ភេរវកម្មអន្តរជាតិ និងអាចប្រើប្រាស់កម្លាំងប្រដាប់អាវុធរបស់ជាតិ ឬឯកជនរបស់ខ្លួន។

ពួកជ្រុលនិយម មានអាកប្បកិរិយាដែលបានធ្វើឡើងដើម្បីបន្ថែមនូវគោលដៅណាមួយក្នុងចំណោមគោលបំណងធំចំនួន ៣ មានជាអាទិ៍ (១) បំផ្លាញប្រជាធិបតេយ្យនិងនីតិរដ្ឋ (២) បង្កើតការធ្វើទុកបុកម្នេញនិងបំភិតបំភ័យ និង(៣) បង្កើតការគ្រប់គ្រងតពូជ និងរូបនីយកម្មនិយម។ អាកប្បកិរិយារបស់ពួកជ្រុលនិយម ក៏ត្រូវតែបង្ហាញពីការរីកចំរើននៃមនោគមវិជ្ជាដោយផ្អែកលើសកម្មភាពហិង្សា ការស្អប់ និងការមិនអត់ឱនផងដែរ។

ពួកជ្រុលនិយម កើតពីភាពធូរលុងរបស់ច្បាប់នៃប្រទេសមួយ ឬមន្ត្រី និងសេដ្ឋី អាចដើរជាន់ច្បាប់ និងប្រើប្រាស់កម្លាំងប្រដាប់របស់ជាតិទៅការពារផលប្រយោជន៍ឯកជនរបស់ខ្លួន ប្រឆាំងជនស៊ីវិល ដោយការរឹបអូសដីធ្លី ការបំផ្លាញព្រៃឈើ និងការកាងជំនួញខុស​ច្បាប់ផ្សេងៗទៀតរបស់ខ្លួន។ ប្រទេសដែលគ្មាននីតិរដ្ឋ គ្មានការគោរពសិទ្ធមនុស្ស និងគ្មានប្រជាធិបតេយ្យពិតប្រាកដ រួមទាំងគ្មានការបោះឆ្នោតដោយសេរីនិងយុត្តិធម៌ ជាទូទៅត្រូវបានគ្រប់គ្រងដោយពួកជ្រុលនិយម។ ពួកជ្រុលនិយម ជាញឹកញាប់បំផ្លាញចលនា និងសរសៃឈាមប្រជាធិបតេយ្យនិងការគោរពសិទិ្ធមនុស្ស និងបំផ្លាញនីតិរដ្ឋរបស់ប្រទេស។

ឯកសាររបស់អង្គការសហប្រជាជាតិ បានបង្ហាញ ១១ ចំណុចនៃការបង្ការភាពជ្រុលនិយមនៅក្នុងប្រទេសមួយ chrome-extensio://efaidnbmnnnibpcajpcglclefindmkaj/https://www.undp.org/sites/g/files/zskgke326/files/publications/Discussion%20Paper%20-%20Preventing%20Violent%20Extremism%20by%20Promoting%20Inclusive%20%20Development.pdf ផងដែរ។

តើអ្នកអត់មានប្រាក់រៀនភ្លេងមែនទេ? តើអ្នកអត់មានមេរៀនសម្រាប់ហាត់នៅផ្ទះមែនទេ? អ្នកតែហ្គីតារ៍មួយដើម នោះអ្នកអាចចូលសិក្សាមេរៀនហ...
06/09/2024

តើអ្នកអត់មានប្រាក់រៀនភ្លេងមែនទេ? តើអ្នកអត់មានមេរៀនសម្រាប់ហាត់នៅផ្ទះមែនទេ? អ្នកតែហ្គីតារ៍មួយដើម នោះអ្នកអាចចូលសិក្សាមេរៀនហ្គីតារ៍ខដ ដោយមិនអស់ប្រាក់អ្វីទាល់តែសោះ។ សូមចុច https://www.youtube.com/watch?v=HJ32xusOv5w&t=111s និងអ្នក​គ្រាន់តែគ្រប់គ្រងពេលវេលារបស់អ្នកឱ្យបានត្រឹមត្រូវ នោះពេលវេលា នឹងប្រាប់ពីសមត្ថភាពតូរ្យតន្ត្រីរបស់អ្នក។

MUSIC CHANNEL BY PROF. SOVANNARA MEY 🎶This channel is created to help explorers to search for appropriate music education videos for music learning and musi...

កាលបើប្រទេសមួយដែលមាននីតិរដ្ឋ (មានន័យថា ប្រជារាស្ត្រទាំងអស់ រួមទាំងស្តេច មន្ត្រីរាជការ នាយករដ្ឋមន្ត្រី ត្រវតែនៅក្រោមច្បាប...
02/09/2024

កាលបើប្រទេសមួយដែលមាននីតិរដ្ឋ (មានន័យថា ប្រជារាស្ត្រទាំងអស់ រួមទាំងស្តេច មន្ត្រីរាជការ នាយករដ្ឋមន្ត្រី ត្រវតែនៅក្រោមច្បាប់ដូចគ្នានិងស្មើគ្នាទាំងអស់) ពេលនោះហើយ អ្នកអាចនឹងឃើញមនុស្សនិងមនុស្ស មនុស្សនិងសត្វ អាច​រស់នៅយ៉ាងសុខដុម និងថែរក្សាគ្នា​ទៅវិញទៅមកបានល្អណាស់។ ពេលយើងនឹងអាចឃើញថា គ្មានអ្នកណានឹងធ្វើបាប ឬធ្វើទុក្ខបុកម្នេញទៅលើអ្នកណាឡើយ។

ខ្ញុំនៅតែស្រម័យនឹងឃើញពេលដែលខ្ញុំបោះគ្រាប់ពោតឱ្យសត្វកុក (នៅក្រៅប្រទេស) ដែលសត្វកុកទាំងនោះ បានដើរមកកាន់តែគៀកនឹងជើងរបស់ខ្ញុំ ហើយរើសគ្រាប់ពោតស៊ី។ ខ្ញុំបានគិតថា នៅស្រុកខ្ញុំ ទោះមួយរយម៉ែត្រហើយក៏ដោយ គ្រាន់តែលើកដៃទៅរកសត្វប្រភេទនេះ ក៏សត្វកុកនេះរត់ហើរចែកជើងគ្នាដែរ។ ជាការពិតណាស់ វាបង្ហាញភាពសហាវព្រៃ​ផ្សៃរបស់មនុស្សនៅកម្ពុជា ដែលសត្វព្រៃមិនអាចសុំរស់នៅជាមួយបាន ព្រោះតែកាចភាពសាហាវ ភាពស្រេកឃ្លានមិនចេះឆ្អែត ភាពគ្មានច្បាប់ទម្លាប់ និងពុកផុយរលួយស្អុយ ...

រថយន្តបានចត និងចំហរទ្វារតែមួយរយៈពេលខ្លីប៉ុណ្ណោះ។ កូនសត្វក្តាន់ពីរក្បាលបានរត់​ចូលមកដេកក្នុងរថយន្ត។ គេសម្លឹងមើលម្ចាស់រថយន្ត ទំនងជាចង់និយាយថា "អ្នកអាចយករថយន្តមកចតនៅក្នុងកន្លែងដែលខ្ញុំធ្លាប់រស់នៅបាន តើហេតុអ្វីក៏ខ្ញុំមិនអាចចូលជ្រកក្នុងរថយន្តរបស់អ្នកបាន សូម្បីតែមួយរយៈខ្លីដែរនោះ ខ្ញុំសង្ឃឹមថា អ្ននកនឹងគោរពច្បាប់ដែលការពារសិទ្ធិរបស់ខ្ញុំ? សូមជួយបើម៉ាស៊ីនត្រជាក់ឱ្យពួកខ្ញុំផង តើបានទេ?" ម្ចាស់រថយន្តមិនខឹងទេ ប៉ុន្តែញញឹម សប្បាយ និងផ្តល់ចំណី ...

មនុស្សដែលមានសីលធម៌ល្អនិងខ្ពង់ខ្ពស់ខ្ជាប់ខ្ជួន និងប្រកាន់យកច្បាប់ល្អជាគោល នឹងមិនចេះនឹកគិតដល់ការកែប្រែ​ច្បាប់​ល្អ ឱ្យទៅជាច្បាប់អាក្រក់បានឡើយ។ នោះហើយវាជាពេលដែលយើងនឹងមិនអាចឃើញការកើតឡើងនូវទំនាស់រវាងមនុស្សនិងមនុស្ស និងរវាងមនុស្សនិងសត្វ​។

បើមើលរូបភាពនេះ និងសម្លឹងមកមើលពីរបៀបរស់នៅរបស់ប្រជាពលរដ្ឋខ្មែរក្នុងប្រទេសខ្មែរ អ្នកនឹងឃើញរឿងគិតស្មានមិនដល់ជាច្រើន ដែលខ្មែរខ្លះបានធ្វើវាឡើង ដោយមិនខ្លាចបាប មិនខ្មាស់អៀន និងមិនខ្វល់ពីអ្វីទាំងអស់។ អ្នកអាចអង្គុយសមាធិ និងគិតជាចំណុចៗនូវអ្វីខ្លះដែលអ្នកអាចឃើញនូវភាពសីលធម៌ និង ការសម្រេចចិត្តជាន់ឈ្លីច្បាប់ល្អៗរបស់ខ្មែរ និងថាតើពួក​អ្នកប្រព្រឹត្តភាពអសីលធម៌និងការរំលោភបំពានច្បាប់ទាំងនោះបានដោយរបៀបណា?

រដ្ឋាភិបាល​បណ្តោះអាសន្នរបស់ប្រទេសបង់ក្លាដេស បានចុះហត្ថលេខាយល់ព្រម ឱ្យតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ចាប់ផ្តើមស៊ើបអង្កេត និ...
01/09/2024

រដ្ឋាភិបាល​បណ្តោះអាសន្នរបស់ប្រទេសបង់ក្លាដេស បានចុះហត្ថលេខាយល់ព្រម ឱ្យតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ចាប់ផ្តើមស៊ើបអង្កេត និងចោទប្រកាន់លើលោកស្រីហាស៊ីណា។

ការចោទប្រកាន់ឡើងរហូតដល់ ៧៥ ករណីប្រឆាំងជន​ផ្តាច់លោកស្រី ហាស៊ីនា ក្នុងនោះរួមមាន (១) មនុស្ស​ឃាត (២) បទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ (៣) ប្រល័យ​ពូជ​សាសន៍ (៤) ការចាប់ពង្រត់ និងាករធ្វើឱ្យបាត់ខ្លួន​មនុស្សដោយបង្ខំ (Forced Disappearances) ដែលជាអំពើរំលោភច្បាប់សិទិ្ធមនុស្សអន្តរជាតិដ៏ធ្ងន់ធ្ងរ (៥) ទារុណកម្ម ដែលអំពើនេះត្រូវបានហាមឃាត់ជាដាច់ខាតក្រោមច្បាប់សិទិ្ធមនុស្សអន្តរជាតិ។ បន្ថែមលើនេះទៀត តុលាការក្នុងប្រទេសក៏កំពុងតែស៊ើបអង្កេតករណីជាច្រើនទៀតរបស់លោកស្រីនិងជនពាក់ព័ន្ធ ក្នុងនោះមានក្រុមប៉ូលីសសម្ងាត់ និងអង្គរក្ស ផងដែរ ...

ដើម្បីបំបាត់ជំងឺថប់អារម្មណ៍ និងជំងឺបាក់ទឹកចិត្ត ស្វែងរកទិញហ្គីតារ៍មួយដើម និងហាត់តាមលំហាត់ទាំងនេះ https://www.youtube.com...
01/09/2024

ដើម្បីបំបាត់ជំងឺថប់អារម្មណ៍ និងជំងឺបាក់ទឹកចិត្ត ស្វែងរកទិញហ្គីតារ៍មួយដើម និងហាត់តាមលំហាត់ទាំងនេះ https://www.youtube.com/watch?v=wVZHpq5Ixq8 ... បើអ្នកអាចចំណាយពេលតែ ១៥ នាទីក្នុងមួយថ្ងៃ​ជាមួយលំហាត់នីមួយៗនោះ ជំងឺថប់អារម្មណ៍ទាំងឡាយនឹងសាបរលាបទៅ...

MUSIC CHANNEL BY PROF. SOVANNARA MEY 🎶Subscribe for more videos, click a link below: https://www.youtube.com/channel/UCoGtMSZ8ZAjc7tOYNjDArfw?sub_confirmati...

េហតុអ្វីអ៊ីស្រាអែលខ្លាំង? ជាប្រទេសតូច មានប្រជាពលរដ្ឋតិច និងហ៊ំព័ទ្ធដោយសត្រូវ អ៊ីស្រាអែល ត្រូវធ្វើគ្រប់យ៉ាងដើម្បីប្រជាពលរ...
28/08/2024

េហតុអ្វីអ៊ីស្រាអែលខ្លាំង? ជាប្រទេសតូច មានប្រជាពលរដ្ឋតិច និងហ៊ំព័ទ្ធដោយសត្រូវ អ៊ីស្រាអែល ត្រូវធ្វើគ្រប់យ៉ាងដើម្បីប្រជាពលរដ្ឋខ្លួនអាចរស់រាន និងបង្កើតប្រទេសមួយឡើងវិញ។ ដើម្បីទទួលបានគាំទ្រពីអាមេរិក និងប្រទេសអឺរ៉ុប និងប្រែក្លាយអ៊ីស្រាអែល ដែលជាប្រទេសតូចនិងប្រជាជនតិច ប៉ុន្តែខ្លាំង អ៊ីស្រាអែលបានបង្កើតចក្ខុវស័យ បេសកកម្ម និងបង្កើតនូវលក្ខខណ្ឌ ដែលអ៊ីស្រាអែលត្រូវធ្វើជាដាច់ខាត ដើម្បីទទួលបានភាពជាម្ចាស់ប្រទេសមួយ មានជាអាទិ៍ (១) ការកសាងគ្រឹះនៃប្រព័ន្ធយុត្តិធម៌សង្គមមួយ ដែលមនុស្សទាំងអស់ រួមទាំងប្រជាពលរដ្ឋខ្លួនឯងផង ទទួលបានដោយស្មើភាពគ្នា (២) ការកំចាត់អំពើពុករលួយ (៣) ភាពស្អាតស្អំក្នុងជួររាជការអ៊ី​ស្រា​អែល​... (៤) គណនីយភាព តម្លាភាព (៥) ការដឹកនាំតាមបែបប្រជាធិបតេយ្យ និងការគោរពសិទិ្ធមនុស្ស ...។ល។ ទាំងអស់ បានបង្កើតទំនុកចិត្តក្នុងចំណោមប្រជាពលរដ្ឋអ៊ីស្រាអែលក្នុងការចូលរួមការពារជាតិអ៊ីស្រាអែលឱ្យរឹងមាំ ...

អ៊ីស្រាអែល​មាន​យោធា​ដ៏​មាន​ឥទ្ធិពល​បំផុត​មួយ​របស់​ពិភពលោក និងទទួល​បាន​ការគាំទ្រ​ដោយ​ជំនួយ​យោធា​ជាង ៣,៨ ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ពី​សហរដ្ឋអាមេរិក។

ការដឹកនាំរបស់អ៊ីស្រាអែល មិនដែលឱ្យបាត់ជំនួយពីបរទេសឡើយ។ អ៊ីស្រាអែលរក្សាភាពជាដៃគូអនុវត្តការងារ រួមទាំងការមានភាព​ជាដៃគូ​យុទ្ធសាស្ត្រយ៉ាងរឹងមាំ។ ​មុនពេលឈានទៅបង្កើតភាពជាដៃគូ​ទាំងនេះ រដ្ឋាភិបាលអ៊ីស្រាអែល ប្រកាន់ខ្ជាប់នូវគោលការណ៍ពលរដ្ឋជាធំ នោះគឺ "អ្វីៗត្រូវតែទទួលបានការយល់ព្រមជាមុនពីប្រជាពលរដ្ឋរបស់ខ្លួន។ ពលរដ្ឋជាម្ចាស់អំណាច។ គ្មានការលាក់លៀម ឬគ្មានការលួចធ្វើដោយឃុបឃិតជាមួយរដ្ឋបរទេសឡើយ។" ទាំងអស់បានជួយពង្រឹងឯកភាពជាតិអ៊ីស្រាអែល គ្មានការបែកបាក់ជាតិ។

ព្រោះតែភាពស្អាតស្អំ និងការមានតម្លាភាពរបស់ថ្នាក់ដឹកនាំអ៊ីស្រាអែល ប្រជាពលរដ្ឋអ៊ីស្រាអែលបានផ្តល់ការជឿទុកចិត្តទាំងស្រុង ក្នុងការចូលរួមជាកម្លាំងចិត្ត កម្លាំងកាយ និងហិរញ្ញវត្ថុ។ ពួកគេសុខចិត្តផ្តាច់អាហារមួយពេល ឬពីរពេលរបស់ខ្លួន​ទៅជួយ​រដ្ឋាភិបាលរបស់គេ។ ភាពស្មោះត្រង់របស់រដ្ឋាភិបាលអ៊ីស្រាអែល ជាត្រឡប់វិញ គឺការបំពេញការទទួលខុសត្រូវក្នុងការបង្ហាញមកឱ្យប្រជាពលរដ្ឋខ្លួនឯងវិញ នូវរាល់ចំណូលចំណាយទាំងអស់ និងបន្តស្តាប់សំឡេងឬកង្វល់របស់ប្រជាពលរដ្ឋរបស់ខ្លួន ដើម្បីរក្សាឯកភាពជាតិ។

ជាការពិតណាស់ វាខុសគ្នាឆ្ងាយពីមេដឹកនាំផ្តាច់ការ ដែលបង្កើតព្រឹត្តិការណ៍ មិនបានទទួលការគាំទ្រពីប្រជាពលរដ្ឋខ្លួនឯង។ នេះក៏មកពីភាពមិនស្អាតស្អំ ដើម្បីយក​ញើស​ឈាមប្រជាពលរដ្ឋ ទៅបំពេញភាពមានបានផ្ទាល់ខ្លួន និងបក្សពួករបស់ខ្លួនតាមរូបភាពគ្រប់បែបយ៉ាង រួមទាំងការចំណាយលើការរៀបចំអំពើភេរវកម្មប្រឆាំងពលរដ្ឋខ្លួនឯងផង ដូចជានៅភូមា និងបង់ក្លាដេសជាដើម។

សម្រាប់ភាពជាអ្នកដឹកនាំ "ភាពមិនស្មោះត្រង់តែមួយលើក វាគ្រប់គ្រាន់សម្រាប់ការរាងចាលមួយជីវិតនៃប្រជាពលរដ្ឋ ដែលអាចមើលឃើញភាពស្អុយរលួយនោះ។" តើត្រូវធ្វើយ៉ាងណា ដើម្បីទទួលបានការគាំទ្រពីប្រជាពលរដ្ឋ លើរដ្ឋាភិបាលឡើងវិញ? គេបានលើកយកឧទាហរណ៍ នៅប្រទេសជប៉ុនថ្មីៗនេះដែលថា នាយករដ្ឋមន្ត្រី​បានលាលែងពីតំណែងទាំងស្រុង ព្រោះតែចង់បន្តឱ្យមានរដ្ឋាភិបាលមួយដែលមានការជឿទុកចិត្តពីប្រជាពលរដ្ឋេជប៉ុន...។ល។ នោះជាការបើកឱកាសឱ្យអ្នកមានស្អាតស្អំជាងខ្លួន អាចមកដឹកនាំប្រទេស បង្កើតការជឿទុកចិត្តពីប្រជាពលរដ្ឋជប៉ុន ហើយវាក៏ជាឧទាហរណ៍​មួយ ...

អ្នកវិភាគខ្លះ លើកឡើងថា គេអាចមើលដឹងថា រដ្ឋាភិបាលដែលមិនស្អាតស្អំ មិនដែលទទួលបានការគាំទ្រ និងការចូលរួមពីប្រជាពលរដ្ឋរបស់ខ្លួនឡើយ លើកលែងតែអ្នកចូលរួមខ្លះ ធ្វើជាចូលរួម ព្រោះខ្លាចបាត់បង់មុខតំណែង មុខមាត់ បុណ្យសក្តិ ឬខ្លាចបាត់បង់ឱកាសស៊ី ដែលមេដឹកនាំផ្តាច់ការបានរៀបចំវាឡើង ជាផ្នែកមួយនៃអំពើភេរវកម្មផ្ទៃក្នុងរបស់ខ្លួន។ ប្រជាពលរដ្ឋភូមា លែងចំណាយសូម្បីមួយសេន ចូលរួមជួយដល់ការដឹកនាំក្រោមរបបដឹកនាំផ្តាច់ការយោធាភូមា ហើយរបបនេះនឹងរលំ។ តើធ្វើយ៉ាងណា ដើម្បីបានរដ្ឋាភិបាលមួយដែលស្អាត់ស្អំ?​

នៅអ៊ីស្រាអែល ក្នុងរយៈពេលរវាងឆ្នាំ 2018-2022 អ៊ីស្រាអែលបាននាំចូលអាវុធសរុបចំនួន $2.7ពាន់លានដុល្លារ តែពីប្រទេស​សហរដ្ឋអាមេរិក និងអាល្លឺម៉ង់។

ជាង 3 ភាគ 4 នៃការនាំចូលសម្ភារយោធារបស់អ៊ីស្រាអែល មានទំហំទឹកប្រាក់ 2.1 ពាន់លានដុល្លារបានមកពីសហរដ្ឋអាមេរិក ខណៈដែលនៅសល់ 546 លានដុល្លារបានមកពីប្រទេសអាល្លឺម៉ង់។

យោធាអាមេរិក និងអ៊ីស្រាអែល សហការយ៉ាងជិតស្និទ្ធជាមួយសមយុទ្ធរួម កម្មវិធីអភិវឌ្ឍន៍បច្ចេកវិទ្យា និងគម្រោងការពារ ដោយក្រុមចុងក្រោយនេះ គឺជាអ្នកទទួលជំនួយយោធាដ៏ធំបំផុតរបស់សហរដ្ឋអាមេរិក។

បង្កើតអែបតេឡេក្រាម (Telegram App) ជនជាតិរ៉ូស្សី ត្រូវបានរកឃើញថា បានដើរតួនាទីជាអ្នកលួចការឆ្លើយឆ្លងរបស់មនុស្សដែលប្រើតេឡេក្...
27/08/2024

បង្កើតអែបតេឡេក្រាម (Telegram App) ជនជាតិរ៉ូស្សី ត្រូវបានរកឃើញថា បានដើរតួនាទីជាអ្នកលួចការឆ្លើយឆ្លងរបស់មនុស្សដែលប្រើតេឡេក្រាម ទៅលក់ឱ្យក្រុមនិងបុគ្គលផ្សេងៗ ដែលចង់បានព័ត៌មាន រួមទាំងទៅរដ្ឋាភិបាលដែលប្រើលុយកខ្វក់ ទិញព័ត៌មាន។ គាត់ត្រូវបានចាប់នៅវាលយន្តហោះប្រទេសបារាំង និងត្រូវបានឃុំខ្លួន។

បារាំងកំពុងតែស៊ើបអង្កេតថាតើ ក្រុមបុគ្គល បុគ្គលណាខ្លះ និងរដ្ឋាភិបាលណាខ្លះ ដែលជាប់ពាក់ព័ន្ធនឹង Telegram App Founder នេះ។ បារាំងបានរកឃើញថា លោក Pavel Durov រកស៊ីលាងលុយ ជួយរៀបចំអំពើភេរវកម្ម ការលក់គ្រឿង​ញៀណ និង។ល។ យើងអាចរងចាំមើលលទ្ធផលថាតើ អ្នកណាជាប់ពាក់ព័ន្ធជាមួយលោក Pavel Durov ។

មាន Apps ជាច្រើនទៀតដែលស្ថិតក្នុងការស៊ើបអង្កេត ទាក់ទងការលួចយកព័ត៌មានបុគ្គល និងហុចព័ត៌មានទាំងនោះទៅក្រុមចោរបច្ចេកវិទ្យា ដើម្បីលួចលុយរបស់ពួកគេ និងដើម្បីជួយរដ្ឋាភិបាលខ្លះក្នុងការរៀបចំអំពើភេរវកម្ម​ប្រឆាំងពលរដ្ឋខ្លួនឯង ... ។ល។

ដើម្បីបង្រួមបង្រួមជាតិ និងប្រឆាំងបរទេសឈ្លានពាន ប្រទេសអ៊ុយក្រែនមិនអនុញ្ញាតឱ្យមាននិមិត្តរូប និងស្តូបនៃជបរទេសឈ្លានពានឡើយ​។ ...
25/08/2024

ដើម្បីបង្រួមបង្រួមជាតិ និងប្រឆាំងបរទេសឈ្លានពាន ប្រទេសអ៊ុយក្រែនមិនអនុញ្ញាតឱ្យមាននិមិត្តរូប និងស្តូបនៃជបរទេសឈ្លានពានឡើយ​។ រូបសំណាកជនកុំមុយនីស្ត និងនិមិត្តសញ្ញានៃប្រទេសឈ្លានត្រូវបានកំទេច។ ទុងជាតិអ៊ុយក្រែន បានហូតឡើងខ្ពស់ត្រដែត ជាមួយរូបសំណាក តំណាងឱ្យប្រជាជាតិអ៊ុយក្រែនដ៏រឹងមាំ អង់អាច ក្លាហាន និងដ៏មានអំណាច។

ដើម្បីទទួលបានជំនួយពីរបរទេស និងលក្ខខណ្ឌចូលជាសមាជិកណាតូ អ៊ុយក្រែនបានសុខចិត្ត និងប្តេជ្ញាបំពេញលក្ខខណ្ឌជាច្រើន និងខិតខំស្ទុះស្ទារគ្រប់យ៉ាងដើម្បីបំពេញលក្ខខណ្ឌទាំងនោះ។

តើអ៊ុយក្រែនលក់ក្បាលឱ្យបរទេសអាមេរិកនិងអឺរ៉ុបឬ ចំពោះការសុខចិត្ត និងការប្តេជ្ញាបំពេញលក្ខខណ្ឌជាច្រើន និងការខិតខំស្ទុះស្ទារគ្រប់យ៉ាងដើម្បីបំពេញលក្ខខណ្ឌទាំងនោះ?

សម្រាប់ជនផ្តាច់ការ និងជនកុំមុយនីស្ត ពួកគេនឹងនិយាយថា អ៊ុយក្រែនលក់ក្បាលឱ្យបរទេសអាមេរិកនិងអឺរ៉ុប ព្រោះពួកគេចង់ប្រាប់ប្រជាពលរដ្ឋដែលគេគ្រប់គ្រងថា ការមានតែការដឹកនាំរបស់ពួកគេទេដែលល្អ និងមិនរណបបរទេស ប៉ុន្តែ អ្វីៗផ្ទុយស្រឡះ ពួកគេនិយាយបោកប្រាស់ប្រជាពលរដ្ឋ និងបន្តកាន់អំណាចមិនផ្លាស់ប្តូរតពូជពង្ស និងយកប្រជាពលរដ្ឋឯងជាឈ្នាន់ ដើម្បីភាពមានបានសម្រាប់ពូជនិងបក្សពួកខ្លួនឯងទៅវិញ។ ទោះជាយ៉ាងណាក៏ដោយ សម្រាប់ប្រជាពលរដ្ឋអ៊ុយក្រែន ពួកគេបែជាសប្បាយរីករាយ នៅពេលដែលឃើញអ្នកនយោបាយនិងអ្នកដឹកនាំដែលពួកគេបានបោះឆ្នោតឱ្យ បានដុតដៃដុតជើងកសាងប្រជាធិបតេយ្យពិតប្រាកដ និងការគោរពសិទ្ធិមនុស្ស តាមគន្លងល្អៗរបស់បណ្តាប្រទេសអឺរ៉ុបនិងអាមេរិក។

អ៊ុយក្រែនបានខិខំបង្កើនតម្លាភាព ភាពស្អាតស្អំ គ្មានអំពើពុករលួយ ការបោះឆ្នោតដោយសេរីនិងត្រឹមត្រូវ គោរពគោលការប្រជាធិបតេយ្យ ការគោរពសិទិ្ធមនុស្ស។ល។ ក្នុងពេលតែ ២ ឆ្នាំចុងក្រោយនេះប៉ុណ្ណោះ អ៊ុយក្រែនបានសម្រេចដល់គោលដៅ និងតម្រូវការនានារបស់អឺរ៉ុបនិងអាមេរិក នោះគឺការគោរពគោលការប្រជាធិបតេយ្យនិងការគោរពសិទិ្ធមនុស្ស។ ប្រជាពលរដ្ឋអ៊ុយក្រែន បានសាទរដល់ការដឹកនាំកែទម្រង់ប្រទេស និងបញ្ចេញភាពរីករាយពេញទំហឹង គាំទ្ររដ្ឋាភិបាលអ៊ុយក្រែន និងប្រែក្លាយទឹកចិត្តប្រជាពលរដ្ឋ ឱ្យកាន់តែមានក្រមសីលធម៌យ៉ាងខ្ពស់ត្រដែត ក្នុងការចូលរួមប្រយុទ្ធការពារជាតិនិងទឹកដី។ គ្មានប្រជាពលរដ្ឋណា ត្រូវគេចាប់ដាក់គុក ព្រោះទេនិយាយការពារជាតិ និងខ្វល់ខ្វាយអំពីជាតិខ្លួនឯងទេ ប៉ុន្តែទទួលបានការលើកទឹកចិត្តថែមទៀត។

ការខិតខំសម្អាតនិងការបង្ហាញភាពស្អាតស្អំរបស់ថ្នាក់ដឹកនាំអ៊ុយក្រែន ក្នុងគោលការណ៍នៃប្រជាជាតិមួយ ដែលស្រឡាញ់ប្រជាធិបតេយ្យ និងការគោរពសិទិ្ធមនុស្ស អ៊ុយក្រែនមិនបានបោះបង់សូម្បីតែបន្តិច និងមិនធ្វើឱ្យបាត់ជំនួយសូម្បីតែមួយលើក សម្រាប់ពលរដ្ឋរបស់ខ្លួន ហើយបានប្រែក្លាយទៅជាប្រទេសដែលទទួលបានទទួលជំនួយដ៏មហាសាល ពីប្រទេសប្រជាធិបតេយ្យនៅលើពិភពលោក ដើម្បីបុព្វហេតុប្រជាធិបតេយ្យនិងការគោរពសិទិ្ធមនុស្ស។

ប្រជាពលរដ្ឋអ៊ុយក្រែន មិនបានបាក់ទឹកចិត្តលើភាពដឹកនាំនៃអ្នកនយោបាយអ៊ុយក្រែន​ឡើយ។ ពួកគេបានរៀនសូត្រពីភាពដឹកនាំ ពីប្រទេសអីស្រាអែល អាមេរិក អឺរ៉ុប និងបណ្តាប្រទេសប្រជាធិបតេយ្យដទៃទៀត។ គ្មានអ្នកចង់ក្រាញអំណាចទេ ប៉ុន្តែ ផ្ទុយទៅវិញ ពួកគេបានប្រែក្លាយអំណាចដែលបានមកពីប្រជាពលរដ្ឋអ៊ុយក្រែន បង្កើតបាននូវប្រជាជាតិមួយ កាន់តែ​រឹងមាំ កាន់តែរុងរឿង និងមានសាមគ្គីភាព។

សូមកោតសរសើរចំពោះភាពដឹកនាំរបស់ប្រជាពលរដ្ឋអ៊ុយក្រែន មេដឹកនាំអ៊ុយក្រែន និងចូលរួមអបអរសាទរថ្ងៃឯករាជរបស់អ៊ុយក្រែន!

មេរោគឆ្លងដ៏គួរភ័យខ្លាចមួយទៀត កំពុងតែរីរាលដាល នៅពាសពេញ​ពិភពលោកនេះហើយ។ វាឆ្លងដោយការប៉ះពាល់រវាងមនុស្សនិងមនុស្ស រវាងមនុស្សនិ...
20/08/2024

មេរោគឆ្លងដ៏គួរភ័យខ្លាចមួយទៀត កំពុងតែរីរាលដាល នៅពាសពេញ​ពិភពលោកនេះហើយ។ វាឆ្លងដោយការប៉ះពាល់រវាងមនុស្សនិងមនុស្ស រវាងមនុស្សនិងសត្វ និងរវាងមនុស្សនិងវត្ថុ។ វាឆ្លងលើមនុស្សគ្រប់វ័យទាំងអស់។ ខ្ញុំមិនទាន់ឮក្រសួងសុខាភិបាលខ្មែរប្រកាសអំពីមេរោគនេះនៅឡើយទេ ខណៈដែលអង្គការសុខភាពពិភពលោក https://www.who.int/news-room/questions-and-answers/item/mpox បានចេញផ្សាយអំពីមេរោគនេះ និងមានការផ្សាយនៅជុំវិញពិភពលោក ឱ្យមានការប្រុងប្រយ័ត្ន និងចាត់វិធានទប់ស្កាត់។

ប្រទេសភូមា៖ អំណាចផ្តាច់ការដែលនឹងរលំ បន្ទាប់ពីអំណាចផ្តាច់ការនៅបង់ក្លាដេស គឺនៅភូមិមាន។ ប្រទេសភូមា មិនអាចបញ្ចប់បញ្ហាដោយការច...
08/08/2024

ប្រទេសភូមា៖ អំណាចផ្តាច់ការដែលនឹងរលំ បន្ទាប់ពីអំណាចផ្តាច់ការនៅបង់ក្លាដេស គឺនៅភូមិមាន។ ប្រទេសភូមា មិនអាចបញ្ចប់បញ្ហាដោយការចរចារគ្នាដោយនយោបាយនោះទេ​ គឺហួសពេលចរចារដោយនយោបាយហើយ។ ការប្តូរការគ្រប់គ្រងផ្តាច់ការនៅភូមា គឺមានតែការបង្ហូរឈាមតែប៉ុណ្ណោះ។ តើមានហេតុផលអ្វី?

(១) កម្លាំងចលនាតស៊ូដែលមានចម្រុះជាតិពន្ធប្រដាប់ដោយអាវុធ បានប្តេជ្ញាថាពួកគេលែងជឿទុកចិត្តក្រុមពួកយោធានៅភូមាទៀតហើយ និងមិនចរចារជាដាក់ខាត ... ផ្ទុយទៅវិញ មានការសន្យាកាត់ក្បាលឱ្យបាននូវពួកមេផ្តាច់ការយោធា ...

(២) កម្លាំងចលនាតស៊ូភូមា មានប្រៀបកាន់តែខ្លាំង និងបានរំកិលទៅរកទីក្រុងធំរបស់ភូមា។ កងទ័ពរបស់មីអ៊ុងលាំង ភាគច្រើនបាក់ស្មារតីប្រយុទ្ធ លែងមានសីលធម៌ និងចំនួនដ៏ច្រើនបានទម្លាក់អាវុធចុះចូលជាបន្តបន្ទាប់ កងកម្លាំង​កេណ្ឌចូលទ័ពលែងបាន

(៣)​ កម្លាំងប្រជាពលរដ្ឋក្នុងទីក្រុងលែងគាំទ្ររបបសឹក ហើយពួកគេបែទៅគាំទ្រយ៉ាងពេញទំហឹងនិងសកម្មដល់ចលនាតស៊ូសង្គ្រោះជាតិភូមា។

(៤) អ្នករស់តាមទីប្រជុំជននឹងងើបបង្ហូរឈាម នៅពេលកម្លាំងតស៊ូមកកាន់តែគៀក និងមិនខុសអ្វីពីការបោលកំទេចដូចនៅបង់ក្លាដេសនោះឡើយ។

ភាពរំជើបរំជួលកាន់តែខិតជិតមកដល់ហើយសម្រាប់ភូមា។

បង់ក្លាដេស៖ នៅលើពិភពលោកនេះ គ្មានមនុស្សជាតិណាត្រូវការជនផ្តាច់ការមកគ្រប់គ្រងលើខ្លួនពួកគេទាល់តែសោះ លើកលែងតែជនស៊ីសាច់ឆ្កែមួយ...
08/08/2024

បង់ក្លាដេស៖ នៅលើពិភពលោកនេះ គ្មានមនុស្សជាតិណាត្រូវការជនផ្តាច់ការមកគ្រប់គ្រងលើខ្លួនពួកគេទាល់តែសោះ លើកលែងតែជនស៊ីសាច់ឆ្កែមួយក្តាប់តូច ដែលទទួលបានលាភសក្ការៈពីការដឹកនាំបែបផ្តាច់ការនិងពុករលួយ ដូចជាការសន្យាផ្តល់មុខតំណែង ការផ្តល់លុយកាក់ការសម្រាប់បង្កើត​ព្រឹត្តិការណ៍មួយភ្លើងចម្បើងនោះ និងបើកឱកាសឱ្យប្រព្រឹត្តអំពើបុករលួយ ...

ការរវាយកំទេចរូបសំណាក ធ្វើឱ្យរញ្ជួលដល់គ្រួសារពូជពង្សទាំងមូលរបស់លោក Mujibur Rahman ដែលជាប្រមុខរដ្ឋដំបូងគេ និងជាបិតារបស់លោកស្រី Sheikh Hasina ប៉ុន្តែបានផ្តល់កម្លាំងក្លាដល់ប្រជាពលរដ្ឋបង់ក្លេស។ ពួកគេស្រែកកាន់តែខ្លាំងឡើងទាមយុត្តិធម៌បន្ថែមទៀត និងមិនឱ្យពូជលោក Mujibur Rahman ដែលជាប្រមុខរដ្ឋដំបូងគេ និងជាបិតារបស់លោកស្រី Sheikh Hasina រួចខ្លួនសោះឡើយ។

គ្មានអ្នកណាអាចដឹងថា វាអាចផ្ទុះការតវ៉ារំលំអំណាច​លោកស្រី Sheikh Hasina បានទាល់តែសោះ អ្នកស្រីក្តាប់កម្លាំងប៉ូលីសនិងយោធាក្នុងដៃយ៉ាងណែន និងបបួលលោកស្រីចាប់ដៃគូប្រកួតខាងនយោបាយ អ្នករិះគន់នយោបាយ និងសង្គមស៊ីវិលដាក់គុក។ លោកស្រី Sheikh Hasina គិតថាអស់មានអ្នកប្រឆាំងហើយ ពួកគេខ្លាចអស់ហើយ ប្រទេសនេះមានតែគ្រួសារអញប៉ុណ្ណោះ ដែលអាចដំណពូជជាបន្តរហូតដល់ចៅតួត។

ត្រឹមតែបាយបីពេល អ្នកលោកស្រី Sheikh Hasina ហ៊ានបង្អត់បាយបង្អាត់សេដ្ឋកិច្ច​ប្រជាពលរដ្ឋខ្លួនឯង ដើម្បីអំណាចតពូជ។​ កំសួលកំដៅក្នុងខ្លួនប្រជាពលរដ្ឋមានកម្រិត វាពិតណាស់ វានឹងផ្ទុះដោយមិនចាំបាច់មានអ្នកប្រឆាំងមកដឹកនាំនោះទេ។ ប៉ូលីសដែលបានបាញ់ប្រជាពលរដ្ឋ ត្រូវបានប្រជាពលរដ្ឋព័ទ្ធចាប់និងសម្លាប់ជាច្រើននាក់ ប៉ូលីសដែលបាញ់ឡើងទៅលើ គ្រាន់តែបន្លឺស្នូរកាំភ្លើងតាមបញ្ជា ត្រូវបានប្រជាពលរដ្ឋ​បង់ក្លាដេសដោះលែង។ វាជាការសងសឹកដ៏អាក្រក់មើលណាស់។

ការដុតសណ្ឋាគារដែលសង្ស័យថាប៉ូលីសរត់ទៅពួនជ្រក ជាកំហុសដ៏ធំ ដែលធ្វើឡើងដោយពួកកុបករមិនស្គាល់អត្តសញ្ញាណ។ ការធញវើបែបនេះ ធ្វើឱ្យស្លាប់មនុស្សជាច្រើននាក់ដែលជាជន និងមានរូបភាពដ៏អាក្រក់ណាស់។

បង់ក្លាដែស៖ រូបសំណាករបស់លោក Mujibur Rahman ដែលជាប្រមុខរដ្ឋដំបូងគេ និងជាបិតារបស់លោកស្រី Sheikh Hasina ដែលបានភៀសខ្លួនចេញពី...
08/08/2024

បង់ក្លាដែស៖ រូបសំណាករបស់លោក Mujibur Rahman ដែលជាប្រមុខរដ្ឋដំបូងគេ និងជាបិតារបស់លោកស្រី Sheikh Hasina ដែលបានភៀសខ្លួនចេញពីប្រទេសកាល បានកាត់ក្បាលទម្លាក់ និងទាញទម្លាក់ហើយកំទេចទាំងស្រុងហើយ។

លោក Mujibur Rahman ដែលជាប្រមុខរដ្ឋដំបូង បានបន្ទុបកូនស្រីឱ្យបន្តពូជ ដឹកនាំបែបផ្តាច់ការតំណពូជ បង្កើតមុខតំណែង និងធ្វើច្បាប់លួងចិត្តមជនពុករលួយ​ឱ្យមានពូជឡើងកាន់តំណែងបន្តតាមជួររាជការ ត្រូវបានប្រជាពលរដ្ឋបង់ក្លាដេសបញ្ចប់តំណែងទាំងពូជតែម្តង រួមទាំងរូបសំណាក។

ប្រជាពលរដ្ឋបង់ក្លាដេសទាមទារឱ្យស៊ីបអង្កេតនិងរឹបអូសទ្រព្យសម្បត្តិទាំងអស់របស់​ លោក Mujibur Rahman និងអ្នកស្រី​ Sheikh Hasina រាប់ទាំងសាច់ញាតិផង ដោយគ្មានការលើកលែង មកទុកជាសម្បត្តិជាតិ និងស្នើនាំខ្លួនអ្នកស្រី ទោះគេចទៅដល់ក្រហែងណាក៏ដោយ នាំខ្លួនមករកយុត្តិធម៌ចំពោះបទឧក្រិដ្ឋកម្មនៃការដឹកនាំតំណពូជ ធ្វើឱ្យមានអំពើពុករលួយ និងការចាប់ដាក់គុកតាមអំពើចិត្ត រួមទាំងការដាក់គុកនយោបាយមនុស្សជាច្រើននាក់។

ការដឹកនាំ ដែលប្រើពាក្យ​ប្រមាថ មើលងាយមើលថោកប្រជាពលរដ្ឋខ្លួនឯង និងការចាប់ដៃគូប្រជែងខាងនយោបាយដាក់គុក តាមអំពើចិត្ត ខណៈពេលពេលគណបក្ស​ប្រឆាំងមានអ្នកគាំទ្រជាច្រើនលានអ្នក។ គំនុំក្នុងចិត្តបានហក់ដល់ចំណុចកំពូល (Top Peak) ទោះជាគ្រប់កាំភ្លើងក៏មិនអាចទម្លុះទឹកចិត្តដ៏ពុះកញ្ជ្រោលបាន។ ឥឡួវវាបានបញ្ចប់ជាស្ថាពរហើយ ហើយអ្នកដែលបានហៃអើជាមួយរបបនេះ ពិបាក់នឹងរត់គេចេញ ទៅកាន់ប្រទេសប្រជាធិបេត្យណាស់។ តើពួកគេទៅប្រទេសអ៊ីរ៉ង រ៉ូស្សី បេឡារូស ភូមា ឬទៅវេណេហ្សូអ៊ីឡា? បើពួកនោះត្រូវបានដាក់តម្លៃក្បាលដូចនៅសហរដ្ឋអាមេរិក ឬអ៊ីស្រាអែលសម្រាប់អំពើភេរវកម្ម នោះការរត់ចេញទៅកាន់ប្រទេសទាំងនេះក៏មិនអាច​រួចខ្លួនដែរ...

ប្រធានតុលាការនិងចៅក្រមដែលរត់គេចខ្លួន អាចនឹងត្រូវចាប់មកវិញ ឱ្យផ្តល់ចម្លើយនិងសក្ខីកម្ម​ចំពោះការកាត់ក្តីដាក់ទោសអ្នកប្រឆាំងខាងនយោបាយ និងអាចមានទោសនិងផ្តល់សំណងចំពោះការដាក់គុក​មនុស្សដោយបំពាន។​ មានមនុស្សច្រើនាក់ទៀតដែលពាក់ព័ន្ធនិងការបញ្ជាតុលាការ ក៏ប្រឈមនឹងការកាត់ទោសនិងរឹបអូសទ្រព្យសម្បត្តិ​ផងដែរ...

មនុស្សរាប់ពាន់នាក់បានប្រារព្ធពិធីលាលែងពីតំណែងរបស់នាយករដ្ឋមន្ត្រី Sheikh Hasina ក្នុងប្រទេសបង់ក្លាដែស។

ក្រុមបាតុករបានរុះរើរូបសំណាករបស់ Mujibur Rahman ដែលជាប្រមុខរដ្ឋដំបូងគេ និងជាបិតារបស់ Sheikh Hasina ដែលបានភៀសខ្លួនចេញពីប្រទេសកាលពីម្សិលមិញ។

យ៉ាងណាក៏ដោយ មានពួកឱកាសនិយម បានរៀបចំ​កុប្បកម្ម ដែលជន​កុបកម្ម​ដែល​មិន​ស្គាល់​មុខ​ បាន​ដុត​សណ្ឋាគារ​មួយ​ក្នុង​ទីក្រុង Jessore និងប្លន់ទ្រព្យ។ ភ្ញៀវជាច្រើនក្នុងសណ្ឋាគារមិនអាចគេចផុតពីភ្លើងបានទេ ដោយសារច្រកចេញត្រូវបានបិទ។ មនុស្ស 24 នាក់ត្រូវបានសម្លាប់ និងមនុស្សជាង 150 នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។

លោក Waker-Uz-Zaman ជាមេទ័ពបង់ក្លដេស ដែលមានសញ្ញាប័ត្រអនុបណ្ឌិតយោធា ពីប្រទេសអង់គ្លេស និងទើបចូលកាន់តំណែងក្នុងកងទ័ពបានតែ ៣ ឆ...
06/08/2024

លោក Waker-Uz-Zaman ជាមេទ័ពបង់ក្លដេស ដែលមានសញ្ញាប័ត្រអនុបណ្ឌិតយោធា ពីប្រទេសអង់គ្លេស និងទើបចូលកាន់តំណែងក្នុងកងទ័ពបានតែ ៣ ឆ្នាំប៉ុណ្ណោះ បានប្រកាសការលែងចេញពីអំណាចរបស់លោកស្រីនាយករដ្ឋមន្ត្រីបង់ក្លាដែស Sheikh Hasina តាមសំណើររបស់បាតុករ និងបានរាយការណ៍ជូនប្រជាពលរដ្ឋបង់ក្លាដេសថា លោកបានប្រជុំជាមូយគណបក្សប្រឆាំង អង្គការសង្គមស៊ីវិល NGOs សមាគមន៍ សហជីពនានា និងតំណាងបាតុករទាំងអស់ និងបានសម្រេចថា (១) ធ្វើសំណងជូនអ្នកដែលបានស្លាប់និងរបួសដោយស្នាដៃប៉ូលីសឱ្យបានសមរម្យ (២) រៀបចំរដ្ឋាភិបាលបណ្តោះអាសន្នសម្រាប់ការបោះឆ្នោត (៣) ស្នើរឱ្យមានសវនាកម្មនិងស៊ើបអង្កេតលើទ្រព្យសម្បត្តិអ្នកស្រី Sheikh Hasina រួមទាំងសាច់សាលោហិតទាំងអស់ (៤) ផ្អាកការធ្វើច្បាប់ដ៏ចម្រូងចម្រាស់និងដ៏រើសអើង ដើម្បីឱ្យរដ្ឋាភិបាលជាប់ឆ្នោតថ្មី​ពិចារណាឡើងវិញ។

ที่อยู่

81/8 Phetchaburi Road, Thanon Phaya Thai, Ratchathewi
Bangkok
10400

เบอร์โทรศัพท์

+85511327711

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ NaraMusicผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง NaraMusic:

วิดีโอทั้งหมด

แชร์