Mrkak-បងកាក់

Mrkak-បងកាក់ ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก Mrkak-បងកាក់, ครีเอเตอร์วิดีโอการเล่นเกม, 3rd Floor The COMMONS 335 Thong Lo 17 Alley, Khlong Tan Nuea, Bangkok.

24/08/2024
24/08/2024
24/08/2024
18/08/2024
29/03/2024
29/03/2024

ប្រវត្តិព្រះអង្គចេក_ព្រះអង្គចម

ព្រះអង្គចេក ព្រះអង្គចម ជាព្រះពុទ្ធរូបភេទស្រីហើយក៏ត្រូវបានមតិខ្លះគិតថារូបទាំងពីរនោះជាបងប្អូនបង្កើតជាមួយគ្នាផងដែរ ដែលរូបធំជា ព្រះអង្គចេក និងរូបតូចជា ព្រះអង្គចម រូបទាំងពីរនោះ ត្រូវបានគេគិតថាសាងអំពីមាស និងលង្ហិន ហើយមានទម្ងន់សរុប ១៥០ គីឡូក្រាម ។ យោងតាមសេចក្ដីតំណាលតៗគ្នាដោយមិនមានប្រភពព៌តមានជាក់លាក់ច្បាស់លាស់ណាមួយបានលើកឡើងអំពី ព្រះអង្គចេក ព្រះអង្គចម ថាទេពធីតាទាំងពីរអង្គនេះជាអតីតព្រះរាជបុត្រីរបស់ព្រះបាទសូរ្យវរ្ម័ន ទី២ ដែលជាស្ថាបនិកកសាង ប្រាសាទអង្គរវត្ត។

មូលហេតុដែលនាំឲ្យសាធារណជនចាប់អារម្មណ៍ចងចាំ និងគោរពបូជាចំពោះ ព្រះនាងចេក និង ព្រះនាងចម ក៏ព្រោះតែសេចក្ដីសុច្ចរិត ទៀងត្រង់ ទន់ភ្លន់ និងប្រកបដោយក្ដីមេត្តា ករុណាយ៉ាងខ្ពង់ខ្ពស់ដែលពួកគេទាំងពីរតែងតែធ្វើបុណ្យដាក់ទានដល់អស់ប្រជានុរាស្រ្តដែលត្រូវការឲ្យព្រះនាងទាំងពីរជួយ លើសពីនេះទៅទៀតព្រះនាងបានអប់រំអ្នកទោសទាំងឡាយឲ្យដើរតាមគន្លងទូន្មានរបស់ព្រះពុទ្ធ និងបានដោះលែងពួកគេឲ្យមានសេរីភាពថែមទៀតផង ។ ព្រះនាងទាំងពីរគឺជាអ្នកដែលគោរពប្រតិបត្តិព្រះពុទ្ធសាសនាយ៉ាងខ្ជាប់ខ្ជួនដែលប្រជារាស្រ្តទូទាំងនគរបានដឹងអំពីចរិកលក្ខណៈដ៏ប្រពៃរបស់ព្រះនាងទាំងពីរ ម្លោះហើយពីមួយជំនាន់ទៅមួយជំនាន់រហូតដល់រជ្ជកាលព្រះបាទអង្គចន្ទរាជា ឡើងគ្រងរាជ្យសម្បត្តិនៅសតវត្សរ៍ ទី ១៦ ព្រះអង្គបានអនុញ្ញាតឲ្យគេសាងសង់រូប ព្រះនាងចេក ព្រះនាងចម សម្រាប់ប្រជារាស្ត្រទូទៅគោរពបូជា លុះក្រោយមករូបទាំងពីរនេះបានធ្វើឲ្យប្រជារាស្រ្តរស់នៅចេះតែប្រកបដោយសេចក្ដីសុខចម្រើនទើបប្រជារាស្រ្តបានចាត់ទុករូបសំណាក់ទាំងពីរជាព្រះពុទ្ធរូបដ៏ស័ក្ដិសិទ្ធិ និងមានកិត្តិនាមល្បីរន្ទឺទូទាំងប្រទេស មិនត្រឹមតែប៉ុណ្ណោះរូបសំណាក់ទាំងពីរបានក្លាយជាមានភាពទាក់ទាញខ្លាំងល្បីលឺដល់បុគ្គលមានអំណាច និងឈ្មួញទុច្ចរិតជាច្រើន ដោយពួកគេចាប់ផ្ដើម រៀបចំផែនការលួចសម្រាប់ទុកធ្វើជាកម្មសិទ្ធិ និងការជួញដូរ ហេតុនេះហើយបានជារូប ព្រះអង្គចេក ព្រះអង្គចម បានបាត់មួយរយៈក្នុងអំឡុងពេលនៃតំបន់អង្គរត្រូវបានគេបោះបង់ចោល ។

ទោះយ៉ាងណាក៏ដោយរូបសំណាក់ទាំងពីរនេះត្រូវបានរកឃើញឡើងវិញក្នុងឆ្នាំ ១៩៥០ នៅក្នុងព្រៃ ម្ដុំក្រុងអង្គរធំដោយក្រុមមន្ត្រីអភិរក្សអង្គរក្នុងខេត្តសៀមរាបដែលគេជឿថារូប ព្រះអង្គចេក ព្រះអង្គចម កាលពីដើមត្រូវបានតម្កល់ទុកនៅក្នុងប្រាសាទអង្គរវត្ត។

ជាក់ស្ដែងយោងតាមអត្ថបទរបស់កាសែតភ្នំពេញប៉ុស្តិ៍ចុះផ្សាយនៅថ្ងៃ សុក្រ ទី ២៣ ខែ កញ្ញា ឆ្នាំ ២០១១ ស្ដីអំពីរូបសំណាក់អ្នកការពារ ឬថែរក្សាបានរៀបរាប់អោយដឹងថា ៖ មានពេលមួយលោកឧត្ដមសេនីយ៍ម្ជុលពេជ្រ ដាប ឈួន ឬហៅថា ដាប ឈួន ដែលជាចៅហ្វាយខេត្តសៀមរាបផង និងខេត្តកំពង់ធំផង ត្រូវបានសម្ដេចព្រះបាទនរោត្ដមសីហនុ ប្រទានតំណែងឲ្យគ្រប់គ្រងនៅខេត្តទាំងពីរនេះ បន្ទាប់ពីបានទទួលឯករាជ្យពីបារាំងវិញនៅឆ្នាំ ១៩៥៥។

បន្ទាប់ពីបានដឹងថារូប ព្រះអង្គចេក ព្រះអង្គចម ត្រូវបានយកមកតម្កល់ទុកនៅអភិរក្សដ្ឋានអង្គរមកលោក ដាប ឈួន រួមជាមួយនឹងទាហានរបស់គាត់មួយចំនួនបានឆ្មក់ចូលលួចយករូបសំណាក់ទាំងពីរនេះមកតម្កល់ទុកនៅក្នុងទីចាត់ការរបស់គាត់វិញនៅចិនក្រហម បច្ចុប្បន្នទីតាំងនោះបានក្លាយជាសណ្ឋាគារអង្គរសិនជូរី ក្នុងក្រុងសៀមរាប ។ ថ្ងៃមួយគាត់ ( ដាប ឈួន ) បានយករូបសំណាក់ទាំងពីរដាក់ក្នុងរថយន្តរបស់គាត់មកតម្កល់ទុកក្នុងផ្ទះ ( គេបានឲ្យដឹងថាក្នុងរូបមួយអង្គត្រូវបានសែងដោយទាហានប្រមាណចំនួន ៥ នាក់ទើបអាចលើករួច ) ។ ប៉ុន្តែរូបទាំងពីរនេះបានធ្វើឲ្យលោក ដាប ឈួន មានកម្លាំងលើសអស់មនុស្សលោកធម្មតាដោយគាត់អាចលីដាក់លើស្មានូវរូបព្រះពុទ្ធទាំងពីរនោះដែលមានទម្ងន់សរុប ១៥០ គីឡូក្រាមបានយ៉ាងងាយ ។ គាត់និងទាហានរបស់គាត់ពិតជាមានជំនឿយ៉ាងខ្លាំងខ្លាមុតមាំចំពោះរូប ព្រះអង្គចេក ព្រះអង្គចម ដោយពួកគេតែងតែចំណាយពេលយ៉ាងហោចណាស់ក៏កន្លះម៉ោងក្នុងមួយថ្ងៃ ដើម្បីធ្វើការគោរព និងបួងសួងឲ្យព្រះអង្គទាំងពីរតាមថែរក្សាពួកគេជាប្រចាំ។

លុះមកដល់សម័យខ្មែរក្រហមគ្រប់គ្រងនៅឆ្នាំ ១៩៧៥ - ១៩៧៩ រូបសំណាក់ ព្រះអង្គចេក ព្រះអង្គចម ក៏ត្រូវពួកក្រុមទាហានខ្មែរក្រហមលើកយកទៅទម្លាក់ចោលក្នុងស្ទឹងសៀមរាប ហើយស្រុតកប់បាត់ទៅក្នុងភក់នៃបាតស្ទឹងរហូតដល់ខេត្តសៀមរាបត្រូវបានរំដោះនៅឆ្នាំ ១៩៧៩ ។ គេជឿថាក្រុមទាហានខ្មែរក្រហមដែលនាំគ្នាដឹកយករូបសំណាក់ទាំងពីរនេះទៅចោលក្នុងស្ទឹងសៀមរាបបានស្លាប់ដោយសារបារមីរបស់ ព្រះអង្គចេក ព្រះអង្គចម នៅក្រោយពេលមិនយូរប៉ុន្មាននៃការយកព្រះពុទ្ធរូបទាំងពីរអង្គនេះមកទម្លាក់ចោលក្នុងទឹកស្ទឹង។

ក្រោយមកនៅឆ្នាំ ១៩៨២ ព្រះចៅអធិការវត្ដដំណាក់ រួមជាមួយនឹងការចូលរួមពីសំណាក់អភិបាល ខេត្តសៀមរាប លោក ចាន់ សេង បាននាំគ្នាកសាងអាស្រមតូចមួយនៅក្បែរព្រះរាជដំណាក់ស្ដេចក្នុងបរិវេណសួនឯករាជ្យ ឬសួនដំណាក់ស្ដេច ហើយប្រារព្ធពិធីដង្ហែព្រះពុទ្ធរូបទាំងពីរអង្គពីវត្តដំណាក់ មកតម្កល់ទុកនៅទីនោះ ។ លុះបន្ទាប់មកទៀតនៅក្នុងឆ្នាំ ២០០៤ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មឯកឧត្ដម ចម ប្រសិទ្ធិ បានបរិច្ចាគទឹកប្រាក់ផ្ទាល់ខ្លួនដើម្បីពង្រីកអាស្រម ព្រះអង្គចេក ព្រះអង្គចម ឲ្យធំទូលាយជាងមុនរហូតមកដល់សព្វថ្ងៃនេះដែលអាចឲ្យពុទ្ធបរិស័ទ្ធ និងប្រជារាស្ត្រទូទាំងប្រទេសមកទីនេះដើម្បីគោរពបូជា និងបួងសួងសុំនូវសេចក្ដីសុខសប្បាយ គ្រប់សេចក្ដីប្រាថ្នារបស់ពួកគេម្នាក់ៗ ម្យ៉ាងវិញទៀតទីកន្លែងនេះក៏បានក្លាយជាទីកន្លែងសក្ការៈបូជាដ៏ស័ក្ដិសិទ្ធិមួយសម្រាប់បុព្វជិតទាំងឡាយ ប្រារព្ធពិធីសាសនាជូនជារៀងរាល់ឆ្នាំជាពិសេសនៅក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ ពិធីបុណ្យភ្ជំបិណ្ឌ និងពិធីបុណ្យអ៊ុំទូក ។ល។ ដែលមានមនុស្សម្នាទាំងឡាយទូទាំងប្រទេសមកទីនេះដើម្បីសម្ដែងនូវការគោរពបូជាស្ទើរតែជាង ៣០០ នាក់ក្នុងមួយថ្ងៃៗ៕
ប្រភព៖ ស្រុកខ្មែរពីដើម, កែសម្រួលអត្ថបទដោយ page_ចម្លាក់មាស

29/03/2024
29/03/2024

សេចក្ដីជូនដំណឹង ស្ដីពីការរៀបចំ “សង្ក្រាន្តវត្តភ្នំ” នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវវត្តភ្នំ រយៈពេល ០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤៕

ที่อยู่

3rd Floor The COMMONS 335 Thong Lo 17 Alley, Khlong Tan Nuea
Bangkok
10110

เบอร์โทรศัพท์

+66963493021

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Mrkak-បងកាក់ผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Mrkak-បងកាក់:

วิดีโอทั้งหมด

แชร์

ตำแหน่งใกล้เคียง บริษัท สื่อ


ครีเอเตอร์วิดีโอการเล่นเกม อื่นๆใน Bangkok

แสดงผลทั้งหมด