ត្រូវតែដឹង

ត្រូវតែដឹង សូមជួយចែករលែកទៅមនុស្សជាទីស្រលាញរបស់អ្នក ប្រសិនបើរអ្នកគិតថាវាមានប្រយោជន៏ #សុខភាព

05/09/2023

អ្នកនាង សេង សុខឃីម បង្ហោះរូបភាពកំពុងពពោះជិតគ្រប់ខែ

05/09/2023

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យស្តីពី​ ការរៀបចំ​ និងការប្រព្រឹត្តទៅរបស់គណ:កម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ។ នេះបើតាមអនុក្រឹត្យដែលបណ្តាញព័ត៌មាន ទទួលបាននៅថ្ងៃទី៥ ខែកញ្ញានេះ។​

05/09/2023

មន្ត្រីជំនាញរកឃើញ ដេប៉ូរឺស្ថានីយ៏ប្រេងសាំង ជាង២០០កន្លែង លក់ប្រេងមិនគ្រប់លីត្រ

05/09/2023

នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានដាក់ចេញការណែនាំជាអាទិភាពចំនួន៥ចំណុច ដល់ថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីយកចិត្តទុកដាក់បន្ដអនុវត្ត សំដៅពង្រឹងប្រសិទ្ធភាពការងារ និងការទទួលខុសត្រូវតាមមុខនាទីភារកិច្ច។

ការណែនាំ៥ចំណុច ដែលដាក់ចេញដោយនាយឧត្តមសេនីយ៍ ស ថេត ក្នុងជំនួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣នេះ រួមមាន៖

*ទី១៖ ត្រូវបន្តរួមគ្នាជាធ្លុងមួយ មានសាមគ្គីភាព ឯកភាពផ្ទៃក្នុងរឹងមាំ ដើម្បីបំពេញតួនាទី ភារកិច្ចតាមការកំណត់ ស្របតាមជំនាញ គោរពឋានានុក្រម និងច្បាប់ លិខិតបទដ្ឋានពាក់ព័ន្ធ។ ក្នុងនោះ សូមសំណូមពរដល់លោក លោកស្រីទាំងអស់មេត្តា ផ្ដល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធរវាងថ្នាក់ដឹកនាំ និងកងកម្លាំងនគរបាលក្រោមឱវាទ និងរវាងអង្គភាព និងអង្គភាព ដើម្បីប្រសិទ្ធភាពការងារ។

*ទី២៖ បន្តជំរុញការកែទម្រង់កងកម្លាំងនគរបាលជាតិ ដោយធ្វើការអភិវឌ្ឍស្ថាប័ន និងកសាងធនធានមនុស្ស យកចិត្តទុកដាក់ខ្ពស់ចំពោះជីវភាព សុខុមាលភាពរបស់កងកម្លាំង នគរបាល ជំរុញការអនុវត្តគោលនយោបាយចំពោះមន្ត្រីនគរបាលចូលនិវត្តន៍ និងបាត់បង់ សមត្ថភាព ពលី ពិការដោយសារបុព្វហេតុសន្តិសុខជាតិ។

*ទី៣៖ បន្តត្រួតពិនិត្យ និងគ្រប់គ្រងកងកម្លាំងឱ្យបានជាក់លាក់ និងជាប់ជាប្រចាំ ទាំងបរិមាណ វត្តមាន និងសតិអារម្មណ៍ ដើម្បីលើកកម្ពស់ប្រសិទ្ធភាព និងគុណភាពការងារ។ ករណីមានការខ្វះខាតកងកម្លាំង ឬកងកម្លាំងណាមួយជួបការលំបាក ត្រូវធ្វើរបាយការណ៍ តាមឋានានុក្រម។

*ទី៤៖ បន្តពង្រឹងវិន័យកងកម្លាំងនគរបាលឲ្យបានម៉ឺងម៉ាត់ ដើម្បីធានាបាននូវសេចក្តី ថ្លៃថ្នូរ កិត្តិយស និងសីលធម៌របស់កងកម្លាំងនគរបាលជាតិ ដើរទន្ទឹមនឹងការខិតខំពង្រឹង សមត្ថភាព ការហ្វឹកហ្វាត់បំប៉នជំនាញឲ្យបានជាប់ជាប្រចាំ ព្រមទាំងការពង្រឹងជំនាញបច្ចេក វិទ្យាព័ត៌មាន និង ឌីជីថល ដើម្បីលើកកម្ពស់ការថែរក្សាការពារសន្តិសុខជាតិ សណ្តាប់ធ្នាប់ និងសុវត្ថិភាពក្នុងសង្គមឲ្យបានល្អប្រសើរគ្រប់កាលៈទេសៈ។

*ទី៥៖ ពង្រឹងប្រសិទ្ធភាព និងរបៀបរបបការងារតាមសមត្ថកិច្ច ជំនាញ និងឋានានុក្រម ដើរទន្ទឹមនឹងការគិតគូរលើកទឹកចិត្តកងកម្លាំងនគរបាលដែលមានស្នាដៃល្អ និងធ្វើការដាក់ វិន័យកងកម្លាំងនគរបាលដែលប្រព្រឹត្តខុសឆ្គង ប្រកបដោយភាពត្រឹមត្រូវ មានតម្លាភាព។

ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បានណែនាំឲ្យមន្ដ្រីទាំងអស់ ត្រូវរួមគ្នាការពារថែរក្សានូវសមិទ្ធផលដែលអគ្គស្នងការដ្ឋាននគរបាលជាតិ សម្រេចបានយ៉ាងលំបាកលំបិន ក្រោមការដឹកនាំរបស់ឯកឧត្តម នាយកឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ហើយនឹងបន្តរួមគ្នាពង្រឹងសមត្ថភាពស្ថាប័ន និងធនធានមនុស្សនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុង ពង្រឹង ប្រសិទ្ធភាពការងារ និងខិតខំអនុវត្តការងារនានាក្រោមសមត្ថកិច្ចទទួលខុសត្រូវរបស់អគ្គ ស្នងការដ្ឋាន និងការដឹកនាំរបស់ក្រសួងមហាផ្ទៃ ឲ្យសម្រេចបានសមិទ្ធផលថ្មីៗថែមទៀត។

05/09/2023

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអញ្ជើចូលរួមអាហារពេលព្រឹកការងារត្រីភាគីជាមួយ លោក ផាម មីញជីញ (Pham Minh Chính) ប្រទេសវៀតណាម និងលោក សនសៃ ស៊ីផាន់ដន (Sonexay Siphandone) នាយករដ្ឋមន្ត្រីប្រទេសឡាវ នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ទីដែលមេដឹកនាំប្រទេសភូមិផងរបងតែមួយអញ្ជើញចូល​រួម​កិច្ចប្រជុំ​កំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣នេះ ។

ក្នុងជំនួបអាហារពេលព្រឹកការងារនេះ ថ្នាក់ដឹកនាំទាំងបីក៏បានជជែកពិភាក្សាគ្នា យ៉ាងយកចិត្តទុកដាក់ពីបញ្ហាក្នុងការពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងបីឱ្យយកាន់តែមានភាពល្អប្រសើរបន្ថែមទៀត។

សូមបញ្ជាក់ថា ស្ទើរតែក្លាយទៅជាប្រពៃណីទៅហើយសម្រាប់មេដឹកនាំកម្ពុជា វៀតណាម និង​ឡាវ រាល់ពេលមានកិច្ចប្រជុំកំពូលអាស៊ាន រួមនឹងកិច្ចប្រជុំដទៃទៀត ដែលមេដឹកនាំប្រទេស​ទាំង​៣​អញ្ជើញចូលរួមនោះ គឺតែងតែឆ្លៀតជួបគ្នាពិសាអាហារ និងពិភាក្សាការងារ។

ជំនួបពិសាអាហារ និងពិភាក្សាការងារនេះ ធ្វើឡើងដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ច​សហប្រតិបត្តិការទាំងឡាយរវាងប្រទេសទាំង៣ ដែលមានព្រំដែនជាប់គ្នា៕

05/09/2023

សហរដ្ឋអាមេរិក បាននិយាយថាមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន មានគម្រោង ធ្វើទស្សនកិច្ចដ៏កម្រមួយទៅកាន់ប្រទេសរុស្ស៉ី នៅក្នុងខែកញ្ញានេះ ដើម្បីជួបជាមួយប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន និងពិភាក្សាពីលទ្ធភាពនៃ ការផ្គត់ផ្គង់អាវុធសម្រាប់ទីក្រុងមូស្គូ យកទៅប្រើក្នុងសង្រ្គាមឈ្លានពានប្រឆាំងអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយនៅថ្ងៃអង្គារ ទី៥ ខែកញ្ញា ឆ្នាំ២០២៣។

បើតាមអ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន លោកស្រី អាឌ្រីយែន វ៉ាត់សុន (Adrienne Watson) កិច្ចចរចាស្ដីពីការផ្គត់ផ្គង់អាវុធរវាងរុស្ស៉ី និងកូរ៉េខាងជើង មានភាពរីកចម្រើនទៅមុខយ៉ាងសកម្ម។ អ្នកនាំពាក្យរូបនេះបានគូសបញ្ជាក់បន្ថែមដូច្នេះថា «យើងទទួលបានព័ត៌មានថាលោក គីម ជុងអ៊ុន រំពឹងថាកិច្ចពិភាក្សាបែបនេះនឹងបន្តទៅមុខ ក្នុងនោះរួមមានទាំងកិច្ចចរចាការទូតកម្រិតមេដឹកនាំនៅក្នុងប្រទេសរុស្ស៉ី»។

គួរបញ្ជាក់ថា មិនទាន់មានព័ត៌មានលម្អិតបញ្ជាក់ពីកាលបរិច្ឆេទនៃគម្រោងធ្វើទស្សនកិច្ចរបស់លោក គីម ជុងអ៊ុន ទៅកាន់រុស្ស៉ីនៅឡើយទេ។ ប៉ុន្តែ កាសែតអាមេរិក New York Times ដោយផ្អែកលើប្រភពពីក្រុមមន្ត្រីអាមេរិក បានរាយការណ៍ថាលោក គីម ទំនងជានឹងធ្វើដំណើរតាមរថភ្លើងទៅកាន់ ទីក្រុងវ្ល៉ាឌីវ៉ូស្ដុក (Vladivostok) នៅក្នុងខែកញ្ញានេះ ដើម្បីជួបលោក ពូទីន នៅទីនោះ។ Vladivostok គឺជាទីក្រុងមួយស្ថិតនៅតំបន់ឆ្នេរប៉ាស៊ីហ្វិក និងស្ថិតនៅមិនឆ្ងាយប៉ុន្មានឡើយពីកូរ៉េខាងជើង។

បន្ថែមពីលើនេះ New York Times ក៏បានឱ្យដឹងដែរថាលោក ពូទីន ចង់បានគ្រាប់កាំភ្លើងធំ និងមីស៊ីលប្រឆាំងរថក្រោះពីកូរ៉េខាងជើង ហើយលោក គីម ក៏អាចនឹងធ្វើដំណើរទៅកាន់ទីក្រុងមូស្គូផងដែរក៏ថាបាន៕

20/06/2023

គេងតិចជាង៦ម៉ោងក្នុងមួយយប់ បង្កើនគ្រោះកើតជំងឺផ្តាសាយបួនដង​ | តើត្រូវធ្វើដូចម្តេចទើបគេងបានគ្រប់គ្រាន់ ?

👉👉【គោលបំណងរក្សាទុកវីដេអូនិងចែករំលែក】
សូមជួយចែករលែកទៅមនុស្សជាទីស្រលាញរបស់អ្នក ប្រសិនបើរអ្នកគិតថាវាមានប្រយោជន៏ 🙏🙏សូមអរគុណ

20/06/2023

ឫសជាជំងឺអ្វី?​​ វាមានប៉ុន្មានប្រភេទ? | ឫសអាចកើតនៅម្រាមដៃ ម្រាមជើង បាតជើង លើមុខ ឬនៅក នៅឃ្លៀក ជួនឈឺខ្លាំង ជួនឈឺតិច។ ដែលបណ្តាលមកពីការឆ្លងវីរ៉ុសម្យ៉ាងឈ្មោះថា"Human Papillomavirus" (HPV) យូមែន ប៉ាពីឡូម៉ាវីរ៉ុស

👉👉【គោលបំណងរក្សាទុកវីដេអូនិងចែករំលែក】
សូមជួយចែករលែកទៅមនុស្សជាទីស្រលាញរបស់អ្នក ប្រសិនបើរអ្នកគិតថាវាមានប្រយោជន៏ 🙏🙏សូមអរគុណ

20/06/2023

បញ្ចុះទម្ងន់ប្រកបដោយសុវត្ថិភាព | តើយើងត្រូវធ្វើដូចម្តេច? តើគួរបញ្ចុះទម្ងន់ ឬមិនគួរ ? ហើយតើត្រូវប្រើវិធីសាស្ត្រអ្វី ទើបប្រសើរ និងមិនប៉ះពាល់ដល់សុខភាព

👉👉【គោលបំណងរក្សាទុកវីដេអូនិងចែករំលែក】
សូមជួយចែករលែកទៅមនុស្សជាទីស្រលាញរបស់អ្នក ប្រសិនបើរអ្នកគិតថាវាមានប្រយោជន៏ 🙏🙏សូមអរគុណ

20/06/2023

រលាកផ្លោកនោម | តើអ្វីទៅជាជំងឺរលាកប្រព័ន្ធទឹកមូត្រ? តើគេអាចការពារបានដែរឬទេ? តើត្រូវព្យាបាលយ៉ាងដូចម្តេច និងត្រូវធ្វើដូចម្តេចកុំឲ្យជំងឺនេះលាប់មកវិញពេលមានអាកាសធាតុ ក្តៅ?
👉👉【គោលបំណងរក្សាទុកវីដេអូនិងចែករំលែក】
សូមជួយចែករលែកទៅមនុស្សជាទីស្រលាញរបស់អ្នក ប្រសិនបើរអ្នកគិតថាវាមានប្រយោជន៏ 🙏🙏សូមអរគុណ

20/06/2023

រលាកបំពង់កលើកុមារ | ក្តៅខ្លួន រលាកបំពងក ជាអាការៈតែងតែកើតមានលើទារកនិងកុមារ...ដោយក្នុងនោះ២០ភាគរយនៃជំងឺនេះ បង្កឡើងដោយបាក់តេរី អាចមានគ្រោះថ្នាក់ខ្លាំង…!!

👉👉【គោលបំណងរក្សាទុកវីដេអូនិងចែករំលែក】
សូមជួយចែករលែកទៅមនុស្សជាទីស្រលាញរបស់អ្នក ប្រសិនបើរអ្នកគិតថាវាមានប្រយោជន៏ 🙏🙏សូមអរគុណ

20/06/2023

ខ្លាញ់ ឬប្រេងឆា តើត្រូវជ្រើសរើសមួយណាទើបល្អសម្រាប់សុខភាព? | តើការបរិភោគ អាហារសម្បូរដោយសារធាតុខ្លាញ់ច្រើន អាចបង្កហានិភ័យអ្វីខ្លះដល់សុខភាព?

👉👉【គោលបំណងរក្សាទុកវីដេអូនិងចែករំលែក】
សូមជួយចែករលែកទៅមនុស្សជាទីស្រលាញរបស់អ្នក ប្រសិនបើរអ្នកគិតថាវាមានប្រយោជន៏ 🙏🙏សូមអរគុណ

20/06/2023

ស្ទះសរសៃឈាមឬលើសឈាម | មូលហេតុ | រោគសញ្ញាទូទៅ | វិធីបង្ការនិងការពារ!

👉👉【គោលបំណងរក្សាទុកវីដេអូនិងចែករំលែក】
សូមជួយចែករលែកទៅមនុស្សជាទីស្រលាញរបស់អ្នក ប្រសិនបើរអ្នកគិតថាវាមានប្រយោជន៏ 🙏🙏សូមអរគុណ

20/06/2023

សុរា | ចង់បានកូនល្អ អនាគតឪពុកត្រូវឈប់ផឹកស្រាយ៉ាងហោច៦ខែមុន ចុះចំពោះស្ត្រីកំពុងមានផ្ទៃពោះវិញ ជាតិសុរាបន្តិចនេះអាចជ្រាបដល់ទារកក្នុងផ្ទៃដែរឬទេ ? តើឥទ្ធិពលនៃសុរា អាចបង្កគ្រោះថ្នាក់យ៉ាងណា ?

👉👉【គោលបំណងរក្សាទុកវីដេអូនិងចែករំលែក】
សូមជួយចែករលែកទៅមនុស្សជាទីស្រលាញរបស់អ្នក ប្រសិនបើរអ្នកគិតថាវាមានប្រយោជន៏ 🙏🙏សូមអរគុណ

20/06/2023

ជំងឺទឹកនោមផ្អែមជាជំងឺតពូជឬយ៉ាងណា? | ទម្លាប់ល្អក្នុងគ្រួសារកាត់បន្ថយគ្រោះកើតជំងឺទឹកនោមផ្អែមបានដល់៨០%...!!

👉👉【គោលបំណងរក្សាទុកវីដេអូនិងចែករំលែក】
សូមជួយចែករលែកទៅមនុស្សជាទីស្រលាញរបស់អ្នក ប្រសិនបើរអ្នកគិតថាវាមានប្រយោជន៏ 🙏🙏សូមអរគុណ

20/06/2023

ភ្នែកក្រហម | ជំងឺឈឺភ្នែកក្រហម ជាជំងឺរលាកត្របកភ្នែក រលាកស្រទាប់ស្តើងនៃភ្នែក ដែលជាទូទៅបង្កឡើងដោយវីរ៉ុស ឬដោយបាក់តេរី ជួនកាលជំងឺឈឺភ្នែកក្រហម ក៏អាចបណ្តាលមកពី ការមិន ធន់ និងមិនត្រូវធាតុ នឹងអ្វីមួយ ដែលជាភាសាបារាំងហៅថា អាល់ឡែកហ្ស៊ី!!

👉👉【គោលបំណងរក្សាទុកវីដេអូនិងចែករំលែក】
សូមជួយចែករលែកទៅមនុស្សជាទីស្រលាញរបស់អ្នក ប្រសិនបើរអ្នកគិតថាវាមានប្រយោជន៏ 🙏🙏សូមអរគុណ

18/06/2023

ឆ្កួតជ្រូកជាជំងឺអ្វី ?ប៉ុន្តែឆ្កួតជ្រូក មិនមែនជាជំងឺ ឆ្កួត ទេ? ជំងឺនេះអាចព្យាបាលជាស្បះស្បើយ!!

👉👉【គោលបំណងរក្សាទុកវីដេអូនិងចែករំលែក】
សូមជួយចែករលែកទៅមនុស្សជាទីស្រលាញរបស់អ្នក ប្រសិនបើរអ្នកគិតថាវាមានប្រយោជន៏ 🙏🙏សូមអរគុណ

18/06/2023

សរសៃភ្នែកទារក | តើទារកអាចប្រឈមនឹងគ្រោះកើតជំងឺសរសៃភ្នែក យ៉ាងដូចម្តេច? តើជំងឺសរសៃបាតភ្នែកជាអ្វី និងសម្គាល់បានយ៉ាងដូចម្តេច ?

👉👉【គោលបំណងរក្សាទុកវីដេអូនិងចែករំលែក】
សូមជួយចែករលែកទៅមនុស្សជាទីស្រលាញរបស់អ្នក ប្រសិនបើរអ្នកគិតថាវាមានប្រយោជន៏ 🙏🙏សូមអរគុណ

ที่อยู่

Bangkok
10520

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ ត្រូវតែដឹងผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง ត្រូវតែដឹង:

วิดีโอทั้งหมด

แชร์