Fan គ្រាប់ពេជ្យនិស្សិតច្បាប់👨‍⚖️❤️

31/10/2023

មាត្រា ២១.- ការធ្វើបណ្ដឹងចោទប្រកាន់

នៅក្នុងករណីដែលមានចែងនៅក្នុងមាត្រា ១៩ (បទឧក្រិដ្ឋ ឬបទមជ្ឈិមប្រព្រឹត្ដ ដោយពលរដ្ឋខ្មែរ) និងមាត្រា ២០ (ជនរងគ្រោះជាជនជាតិខ្មែរ) នៃក្រមនេះ ការចោទប្រកាន់អាចប្រព្រឹត្ដទៅបានតាមបណ្ដឹងរបស់អយ្យការតែប៉ុណ្ណោះ ។ ការ ចោទប្រកាន់ត្រូវតែមានបណ្ដឹងពីជនរងគ្រោះ ឬពីសិទ្ធិវន្ដ ឬបណ្ដឹងបរិហារជាផ្លូវការ របស់អាជ្ញាធរនៃប្រទេសដែលជាទីកន្លែងដែលអំពើនោះបានប្រព្រឹត្ដ ។

មាត្រា ២២.- សមត្ថកិច្ចដោយឡែកចំពោះបទឧក្រិដ្ឋដោយឡែក

ក្នុងរឿងព្រហ្មទណ្ឌ ច្បាប់កម្ពុជាត្រូវអនុវត្ដទៅលើបទល្មើស ដែលប្រព្រឹត្ដនៅ ក្រៅដែនដីនៃព្រះរាជាណាចក្រកម្ពុជា ហើយបើបទល្មើសនោះជា :
១-បទល្មើសប្រឆាំងនឹងសុវត្ថិភាពនៃព្រះរាជាណាចក្រកម្ពុជា ។
២-បទល្មើសក្លែងត្រាផ្លូវការនៃព្រះរាជាណាចក្រកម្ពុជា ។
៣-បទល្មើសក្លែងរូបិយវត្ថុ និងធនបត្រជាតិ ដែលមានតម្លៃស្របច្បាប់នៅ ព្រះរាជាណាចក្រកម្ពុជា ។
៤-បទល្មើសប្រឆាំងនឹងភ្នាក់ងារទូត ឬកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជា ។
៥-បទល្មើសប្រឆាំងនឹងទីតាំងទូត ឬកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជា ។

មាត្រា ២៣.- ការមិនចោទប្រកាន់ត្រួតគ្នា និងទោស

ពុំមានការចោទប្រកាន់ណាមួយអាចប្រព្រឹត្ដប្រឆាំងនឹងបុគ្គលណាម្នាក់ ដែល ត្រូវបានជំនុំជម្រះជាស្ថាពរនៅឯបរទេសចំពោះអំពើល្មើសដដែល ហើយក្នុងករណី ដែលមានការផ្ដន្ទាទោស បុគ្គលនោះបានបង្ហាញថាខ្លួនបានអនុវត្ដទោសរបស់ ខ្លួនរួចហើយ ឬក៏ទោសត្រូវបានរលត់ដោយការផុតអាជ្ញាយុកាល ។

មាត្រា ២៤.- គោលការណ៍ឯកត្ដកម្មនៃការទទួលខុសត្រូវព្រហ្មទណ្ឌ

បុគ្គលម្នាក់ៗ ទទួលខុសត្រូវព្រហ្មទណ្ឌតែចំពោះអំពើផ្ទាល់ខ្លួនប៉ុណ្ណោះ ។

26/10/2023

មាត្រា ១៨.- ការកំណត់បទល្មើសប្រព្រឹត្ដដោយនីតិបុគ្គល

ការដាក់ឈ្មោះបទល្មើសដែលប្រព្រឹត្ដដោយនីតិបុគ្គលថាជា បទឧក្រិដ្ឋ បទ មជ្ឈិម ឬបទលហុ ត្រូវកំណត់ដោយទណ្ឌកម្មដែលទទួលរងដោយរូបវន្ដបុគ្គល ។

មាត្រា ១៩.- បទឧក្រិដ្ឋ ឬបទមជ្ឈិមប្រព្រឹត្ដដោយពលរដ្ឋខ្មែរ

ក្នុងរឿងព្រហ្មទណ្ឌ ច្បាប់កម្ពុជាត្រូវអនុវត្ដទៅលើគ្រប់បទឧក្រិដ្ឋដែលប្រព្រឹត្ដ ដោយពលរដ្ឋខ្មែរនៅក្រៅដែនដីនៃព្រះរាជាណាចក្រកម្ពុជា ។
ច្បាប់កម្ពុជាត្រូវអនុវត្ដទៅលើបទមជ្ឈិមដែលប្រព្រឹត្ដដោយពលរដ្ឋខ្មែរ នៅក្នុង ប្រទេសក្រៅណាមួយ ប្រសិនបើអំពើនោះត្រូវបានផ្ដន្ទាទោសតាមច្បាប់នៃប្រទេសនោះ ផងដែរ។
បទប្បញ្ញត្ដិទាំងនេះត្រូវអនុវត្ដផងដែរ ទោះបីជាជនជាប់ចោទបានទទួល សញ្ជាតិខ្មែរក្រោយអំពើដែលចោទប្រកាន់នេះក៏ដោយ ។

មាត្រា ២០.- ជនរងគ្រោះជាជនជាតិខ្មែរ

ក្នុងរឿងព្រហ្មទណ្ឌ ច្បាប់កម្ពុជាត្រូវបានអនុវត្ដទៅលើគ្រប់បទឧក្រិដ្ឋដែល ប្រព្រឹត្ដនៅក្រៅដែនដីនៃព្រះរាជាណាចក្រកម្ពុជាដោយពលរដ្ឋខ្មែរ ឬដោយ ជនបរទេស ទៅលើជនរងគ្រោះដែលមានសញ្ជាតិខ្មែរ នៅក្នុងពេលដែលបទល្មើស ត្រូវបានប្រព្រឹត្ដ ។

25/10/2023

មាត្រា ១២.- គោលការណ៍ដែនដីនៃការអនុវត្ដច្បាប់ព្រហ្មទណ្ឌកម្ពុជា

ក្នុងរឿងព្រហ្មទណ្ឌ ច្បាប់កម្ពុជាត្រូវអនុវត្ដទៅលើបទល្មើសទាំងឡាយដែល បានប្រព្រឹត្ដនៅលើដែនដីនៃព្រះរាជាណាចក្រកម្ពុជា ។
ដែនដីនៃព្រះរាជាណាចក្រកម្ពុជា រួមបញ្ចូលទាំងលំហអាកាស និងសមុទ្រ ដែលមានចំណងចងភ្ជាប់នឹងដែនដីនៃព្រះរាជាណាចក្រកម្ពុជា ។
មាត្រា ១៣.- ទីកន្លែងប្រព្រឹត្ដបទល្មើស

បទល្មើសត្រូវបានចាត់ថាប្រព្រឹត្ដនៅលើដែនដីនៃព្រះរាជាណាចក្រកម្ពុជានៅ
ពេលដែលអំពើណាមួយនៃបទល្មើសនោះ បានប្រព្រឹត្ដនៅលើដែនដីនៃព្រះរាជាណា ចក្រកម្ពុជា ។

មាត្រា ១៤.- បទល្មើសដែលបានប្រព្រឹត្ដនៅក្នុងនាវាកម្ពុជា

ក្នុងរឿងព្រហ្មទណ្ឌ ច្បាប់កម្ពុជាត្រូវអនុវត្ដទៅលើបទល្មើសដែលប្រព្រឹត្ដនៅ ក្នុងនាវាដែលមានសញ្ជាតិខ្មែរ ទោះបីជានាវានោះស្ថិតនៅទីណាក៏ដោយ ។

មាត្រា ១៥.- បទល្មើសដែលបានប្រព្រឹត្ដនៅក្នុងនាវាបរទេស

ក្នុងរឿងព្រហ្មទណ្ឌ ច្បាប់កម្ពុជាត្រូវអនុវត្ដទៅលើបទល្មើសដែលប្រព្រឹត្ដនៅ ក្នុងនាវាបរទេសដែលអាជ្ញាធរកម្ពុជាបានទទួលការអនុញ្ញាតឱ្យពិនិត្យមើល ឬឱ្យចាប់ នាវាតាមអំណាចនៃកិច្ចព្រមព្រៀងអន្ដរជាតិ ។

មាត្រា ១៦.- បទល្មើសដែលបានប្រព្រឹត្ដនៅក្នុងអាកាសយានកម្ពុជា

ក្នុងរឿងព្រហ្មទណ្ឌ ច្បាប់កម្ពុជាត្រូវអនុវត្ដទៅលើបទល្មើសដែលប្រព្រឹត្ដនៅ ក្នុងអាកាសយានដែលចុះបញ្ជីនៅព្រះរាជាណាចក្រកម្ពុជា ទោះបីជាអាកាសយាន នោះស្ថិតនៅទីណាក៏ដោយ ។

មាត្រា ១៧.- ការអនុវត្ដច្បាប់ព្រហ្មទណ្ឌកម្ពុជាចំពោះអំពើដែលបានចាប់ផ្ដើម ប្រព្រឹត្ដនៅកម្ពុជា

ក្នុងរឿងព្រហ្មទណ្ឌ ច្បាប់កម្ពុជាត្រូវអនុវត្ដទៅលើបុគ្គលគ្រប់រូបដែលជាអ្នក ផ្ដើមគំនិត ឬអ្នកសមគំនិតនៅលើដែនដីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងបទឧក្រិដ្ឋ ឬបទមជ្ឈិម ដែលប្រព្រឹត្ដនៅឯបរទេស ប្រសិនបើលក្ខខណ្ឌទាំងពីរដូចខាងក្រោមនេះ ត្រូវបានបំពេញ :
-បទល្មើសត្រូវផ្ដន្ទាទោសតាមច្បាប់កម្ពុជា និងតាមច្បាប់បរទេសផង និង
-អត្ថិភាពនៃបទល្មើស ត្រូវបានបញ្ជាក់ដោយសេចក្ដីសមេ្រចជាស្ថាពររបស់ តុលាការបរទេស ។

24/10/2023

មាត្រា ៧.- លក្ខខណ្ឌនៃការអនុវត្ដច្បាប់ព្រហ្មទណ្ឌកម្ពុជា

ក្នុងរឿងព្រហ្មទណ្ឌ ដែនអនុវត្ដច្បាប់កម្ពុជាក្នុងលំហ ត្រូវបានកំណត់ដោយ បទប្បញ្ញត្ដិនៃក្រមនេះ លើកលែងតែមានសន្ធិសញ្ញាអន្ដរជាតិ ។

មាត្រា ៨.- អវត្ដមាននៃនិទណ្ឌភាពក្នុងបទល្មើសធ្ងន់ធ្ងរខាងនីតិមនុស្សធម៌អន្ដរជាតិ

បទប្បញ្ញត្ដិនៃក្រមនេះ ពុំអាចនាំឱ្យមានការបង្កើតនូវស្ថានភាពយុត្ដិនិសេធ ចំពោះជនរងគ្រោះនៃបទល្មើសធ្ងន់ធ្ងរ ដែលកំណត់ដោយច្បាប់ដោយឡែកទាក់ទង ដល់ការរំលោភនីតិមនុស្សធម៌អន្ដរជាតិ ទំនៀមទម្លាប់អន្ដរជាតិ ឬអនុសញ្ញាអន្ដរជាតិ ដែលទទួលស្គាល់ដោយព្រះរាជាណាចក្រកម្ពុជាឡើយ ។

មាត្រា ៩.- ការអនុវត្ដច្បាប់ដែលលុបចោលបទល្មើស

បទប្បញ្ញត្ដិថ្មីដែលលុបចោលបទល្មើសណាមួយនោះត្រូវអនុវត្ដភ្លាម ។ អំពើ ដែលប្រព្រឹត្ដនៅមុនបទប្បញ្ញត្ដិនេះចូលជាធរមាន មិនអាចត្រូវចោទប្រកាន់ទៀត ឡើយ ។ ការចោទប្រកាន់ដែលកំពុងប្រព្រឹត្ដទៅនោះ ត្រូវបពា្ចប់ ។
ប្រសិនបើការផ្ដន្ទាទោសជាស្ថាពរត្រូវបានប្រកាសរួចមកហើយ ទោសដែល ចេញអំពីការផ្ដន្ទាទោសនេះ មិនត្រូវអនុវត្ដទេ ឬត្រូវតែឈប់អនុវត្ដ ។

មាត្រា ១០.- ការអនុវត្ដច្បាប់ព្រហ្មទណ្ឌដែលស្រាលជាង ឬធ្ងន់ជាង

បទប្បញ្ញត្ដិថ្មីដែលចែងអំពីទោសដែលស្រាលជាងត្រូវអនុវត្ដភ្លាម ។ ប៉ុន្ដែ ការ ផ្ដន្ទាទោសដែលជាស្ថាពរហើយនោះ ត្រូវអនុវត្ដ ទោះបីទោសដែលប្រកាសនោះធ្ងន់ធ្ងរ យ៉ាងណាក៏ដោយ ។
បទប្បញ្ញត្ដិថ្មីដែលចែងអំពីទោសធ្ងន់ជាង នឹងត្រូវអនុវត្ដតែទៅលើអំពើដែល បានប្រព្រឹត្ដក្រោយការចូលជាធរមាននៃបទប្បញ្ញត្ដិនោះ ។

មាត្រា ១១.- សុពលភាពនៃកិច្ចនីតិវិធី

ការអនុវត្ដភ្លាមនៃបទប្បញ្ញត្ដិថ្មី គ្មានអានុភាពទៅលើសុពលភាពនៃកិច្ចនីតិវិធី ដែលបានបំពេញស្របតាមបទប្បញ្ញត្ដិចាស់ឡើយ ។

23/10/2023

គន្ថីទី ១ បទប្បបញ្ញត្តិទូទៅ
មាត្រា ១.- ដែនអនុវត្ដនៃច្បាប់ព្រហ្មទណ្ឌ

ច្បាប់ព្រហ្មទណ្ឌកំណត់បទល្មើស ចង្អុលបង្ហាញបុគ្គលដែលអាចត្រូវបាន ប្រកាសថា ជាអ្នកទទួលខុសត្រូវចំពោះបទល្មើស និងកំណត់ទោស ព្រមទាំងបែបបទ នៃការអនុវត្ដទោសនេះ ។
នៅក្នុងករណីចាំបាច់ បទដ្ឋានគតិយុត្ដដែលចេញដោយអង្គការនីតិប្រតិបត្ដិអាច ចែងពីបទលហុដែលត្រូវផ្ដន្ទាទោសត្រឹមតែពិន័យជាប្រាក់ប៉ុណ្ណោះ ។

មាត្រា ២.- និយមន័យ និងចំណាត់ថ្នាក់នៃបទល្មើស

ច្បាប់បញ្ញត្ដថា អំពើខ្លះរបស់រូបវន្ដបុគ្គល ឬនីតិបុគ្គលដែលបង្កចលាចលដល់ សង្គម ជាបទល្មើស ។ បទល្មើសត្រូវបានចាត់ថ្នាក់ជា បទឧក្រិដ្ឋ បទមជ្ឈិម និង បទលហុ ទៅតាមទម្ងន់នៃបទល្មើសនោះ ។

មាត្រា ៣.- គោលការណ៍នីត្យានុកូលភាព

មានតែអំពើដែលបង្កើតជាបទល្មើស នៅពេលដែលអំពើនោះមានចែងក្នុង បទប្បញ្ញត្ដិព្រហ្មទណ្ឌជាធរមានប៉ុណ្ណោះ ទើបត្រូវផ្ដន្ទាទោសព្រហ្មទណ្ឌបាន ។
មានតែទោសដែលមានចែងក្នុងបទប្បញ្ញត្ដិព្រហ្មទណ្ឌជាធរមាន នៅពេលដែល បទល្មើសត្រូវបានប្រព្រឹត្ដប៉ុណ្ណោះ ទើបអាចត្រូវប្រកាសបាន ។

មាត្រា ៤.- ចេតនាប្រព្រឹត្ដបទល្មើស

ពុំមានបទល្មើសទេ ប្រសិនបើគ្មានចេតនាប្រព្រឹត្ដ ។
ប៉ុន្ដែ ក្នុងករណីដែលច្បាប់បានចែងទុកមុន បទល្មើសមួយអាចកើតចេញពី ការមិនប្រុងប្រយ័ត្ន ការខ្ជីខ្ជា ការធេ្វសប្រហែស ឬការមិនគោរពកាតព្វកិច្ចដោយឡែក ណាមួយ ។

មាត្រា ៥.- ការបកស្រាយច្បាប់ព្រហ្មទណ្ឌ

ក្នុងរឿងព្រហ្មទណ្ឌ ច្បាប់ត្រូវបកស្រាយយ៉ាងតឹងរ៉ឹង។ ចៅក្រមមិនអាចពង្រីក វិសាលភាពអនុវត្ដ ឬប្រព្រឹត្ដតាមសទិសភាពបានឡើយ ។

មាត្រា ៦.- ការប្រកាសទោស

គ្មានទោសណាមួយដែលអាចត្រូវយកមកអនុវត្ដបានឡើយ ប្រសិនបើទោសនោះ មិនត្រូវបានប្រកាសដោយតុលាការទេ ។

13/08/2023

ที่อยู่

QF5R+6MP, Soi Na Phra That, Phra Borom Maha Ratchawang, Phra Nakhon, Thailandv
Bangkok
10200

เบอร์โทรศัพท์

+66858925321

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Fanผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

วิดีโอทั้งหมด

แชร์

ตำแหน่งใกล้เคียง บริษัท สื่อ


ครีเอเตอร์วิดีโอการเล่นเกม อื่นๆใน Bangkok

แสดงผลทั้งหมด