21/12/2024
#យល់ដឹងពីជំងឺបង្កឡេីងដោយមេរោគ
ដេីម្បីបំភ្លឺដល់បណ្តាញសង្គមមួយចំនួនដែលផ្សាយខុស
- ជាជំងឺកេីតឡេីងជាប្រចាំនៅបណ្តាប្រទេសត្រជាក់ ឬហៅថា ជំងឺក្អូតរាកបង្កឡេីងដោយមេរោគនៅរដូវត្រជាក់ ដែលតែងតែកេីតឡេីង និងរាតត្បាតនៅបណ្តាប្រទេសត្រជាក់ដូចជា ចិន អាមេរិក អឺរ៉ុប ។ ល។
- ជាមេរោគមានវត្តមានយូរមកហេីយ និងមិនមែនជាមេរោគផ្ទុះថ្មីទេឬក៏គម្រាមកំហែងរាតត្បាតសកលទេ
- ជាមេរោគងាយងាប់នៅសីតុណ្ហភាពក្តៅ ចាប់ពី ៦០អង្សាសេឡេីងទៅ ដូច្នេះមិនងាយមានរាតត្បាតនៅក្នុងប្រទេសក្តៅសេីមទេ ដូចជាប្រទេសយេីងជាដេីម
- អ្នកឆ្លងជំងឺនេះមានរោគសញ្ញា ចង្អោរ ក្អួត រាក និងងាយជាទៅវិញរយៈពេលខ្លី
- ឆ្លងតាមរយៈប៉ះពាល់ផ្ទាល់ជាមួយទឹកសរីរាង្គអ្នកជំងឺដូចជា ក្អក កំអួត លាមក
- បង្ការជំងឺតាមរយៈ ពាក់ម៉ាស់ លាងដៃ សំអាតអនាម័យ ប្រដាប់ប្រេីប្រាស់ និងបរិដ្ឋានជុំវិញ
ព័ត៌មានបន្ថែមសូមទាក់ទងលេខ ១១៥