21/11/2024
យល់ដឹងពីអំពី Shock ដែលជាទូទៅគេចែកចេញជា 6 ប្រភេទធំ ៖
1.Hypovolemic shock (គឺជាការបាត់បង់សាធាតុរាវចេញពីក្នុងខ្លួនមានដូចជា ការហូរឈាម ឬ ការបាត់សារជាតិទឹកធ្ងន់ធ្ងរ។បើមានការហូរឈាមធ្ងន់ធ្ងរបណ្តាលកង្វះអុកសុីសែនទៅចែកចាយដល់ជាលិកា និង ខួរក្បាល។
2.Cardiogenic shock (គឺបណ្តាលមកពីបញ្ហាខ្សោយបេះដូងនៃថមថយនៃការច្របាច់ឈាមទៅជាលិកានិងការរួមសាច់ដុំបេះដូងដោយសារការស្ទះសរសៃឈាមបេះដូង និងចង្វាក់បេះដូងដើរមិនទៀងទាត់ និងស្ថានភាពជម្ងឺបេះដូងផ្សេងៗ ។
3.Anaphylatic Shock ( គឺជាការប្រតិកម្មអាហ្សែកសុីធ្ងន់ធ្ងរដោយ(សត្វទិចឬខាំ,ប្រតិកម្មថ្នាំពេទ្យជាពិសេសថ្នាំAntibiotic,ប្រតិកម្មនិងចំណីអាហារសមុទ្រឬសណ្តែកដី ,ល, ប្រតិកម្មទាំងនេះបណ្តាលសសៃឈាមរីកធំ ដែលបណ្តាលអោយកើនឡើងនៃការជ្រាបចូលនៃសរសៃឈាម ។
4. Septic shock (គឹបណ្តាលមកពីការឆ្លងរោគធ្ងន់ធ្ងរក្និងឈាម ដែលធ្វើអោយប្រពន្ទ័សរសៃឈាមរីកធំ និងការកើនឡើងនៃការជ្រាតចូលមេរោគក្នុងសរសៃឈាម។
5.Neurogenic Shock (គឺដោយសារតែការរងរបួសឆ្អឹងខ្នងឬការរំខានដល់ប្រព័ន្ធសរសៃប្រសាទហើយបណ្តាលឱ្យបាត់បង់នៃលំហូរសរសៃឈាមនិងធ្វើងោយសរសៃឈាមរីកធំ។
6.Obstructive shock (គឺជាស្ទះនៃសរសៃឈាមណាមួយ
ដូចជាស្ទះសរសៃឈាមអាក់តែរី នៅក្នុងសួត និងសម្ពាធនៃការសង្កត់នៃបេះដូងដែលបណ្តាលអោយបង្អាក់និងស្ទះលំហូរសរសៃឈាមទៅបេះដូងបណ្តាលអោយថយចុះនៃទិន្នផលនៃបេះដូង។
បងប្អូនពេទ្យពេទ្យអាចមើលរូបភាពការណែនាំក្នុងការគ្រប់គ្រង Anaphylatic shock ដូចខាងក្រោម។
ឯកសារយោង: www.medinaz.com