បឋវី-Bathahvy official

បឋវី-Bathahvy official សូមស្វាគមន៍មកកាន់ទំព័រហ្វេកប៊ុក បឋវី🙏🏻

08/08/2024

បងប្អូនស្គាល់ផ្លែនេះទេ? ផ្លែនេះមានរសជាតិយ៉ាងណាដែរ?

ជាមនុស្សស្រី អ្នកគ្រាន់តែដឹងថា៖ ត្រូវរស់នៅជាមួយខ្លួនឯងឲ្យបានល្អបំផុត ត្រូវហាត់ពត់លត់ដំចិត្តឲ្យរឹងមាំ ព្រោះមនុស្សដែលធ្លាប...
06/08/2024

ជាមនុស្សស្រី អ្នកគ្រាន់តែដឹងថា៖ ត្រូវរស់នៅជាមួយខ្លួនឯងឲ្យបានល្អបំផុត ត្រូវហាត់ពត់លត់ដំចិត្តឲ្យរឹងមាំ ព្រោះមនុស្សដែលធ្លាប់ល្អនឹងអ្នកសុខៗគេអាចនឹងអាក្រក់មួុយរំពេចដាក់អ្នកក៏ថាបាន។ មនុស្សដែលអ្នកធ្លាប់ស្រឡាញ់ មនុស្សជិតស្និទ្ធអាចនឹងមានថ្ងៃបោះបង់អ្នក ហេតុនេះមានតែអ្នកទើបអាចជាជំហរសម្រាប់ជីវិតខ្លួនបាន🌞

បឋវី-Bathahvy official

Be happy with your own😀🥰
26/02/2024

Be happy with your own😀🥰

ព្រលឹងអើយ! ថ្វីបើយើងរស់នៅសែនឆ្ងាយពីគ្នា វេលាដែលអ្នកនឹកដល់រូបខ្ញុំសូមសាកងើយមើលទៅលើមេឃនាពេលរាត្រីខែខ្នើត នោះអ្នកនឹងឃើញលោកខ...
25/02/2024

ព្រលឹងអើយ! ថ្វីបើយើងរស់នៅសែនឆ្ងាយពីគ្នា វេលាដែលអ្នកនឹកដល់រូបខ្ញុំសូមសាកងើយមើលទៅលើមេឃនាពេលរាត្រីខែខ្នើត នោះអ្នកនឹងឃើញលោកខែរះត្រដែតនាអាកាស។ អ្នកគ្រាន់តែដឹងថាពេលនោះខ្ញុំក៏បានមើលទៅលើហើយឃើញលោកខែដូចអ្នកដែរ។ លោកខែបាននាំសារនឹករលឹករបស់អ្នកចូលមកដល់ជម្រៅបេះដូងខ្ញុំ ស្របពេលដែលខ្ញុំក៏នឹករលឹកអ្នកខ្លាំងមិនចាញ់អ្នកឡើយ។

ព្រលឹងអើយ! សូមគេងឲ្យបានស្កប់ស្កល់ កុំមានក្ដីកង្វល់ថាចិត្តខ្ញុំបែកបែរ ព្រោះដំបូលបេះដូងរបស់ខ្ញុំមានទុកសម្រាប់អ្នកជ្រកតែម្នាក់ប៉ុណ្ណោះ ទោះបីយើងមិនបាននៅក្បែរគ្នាក្ដី។

ដួងព្រះចន្ទអើយ! សូមរស្មីដ៏ស្រទន់របស់អ្នកចូលទៅលួងលោមចិត្តនាងជំនួសខ្ញុំនាវេលាដែលគេនឹកខ្ញុំផង❤️

បឋវី-Bathahvy official

ទីបញ្ចប់……………កន្លងទៅនេះ ខ្ញុំតែងតែគិតតែម្នាក់ឯងថាអ្នកនៅតែមានខ្ញុំ ខណៈពេលដែលអ្នកកំពុងចាបផ្តើមជាមួយអ្នកថ្មីទៅហើយ។ Bathahvy...
16/01/2024

ទីបញ្ចប់……………
កន្លងទៅនេះ ខ្ញុំតែងតែគិតតែម្នាក់ឯងថាអ្នកនៅតែមានខ្ញុំ ខណៈពេលដែលអ្នកកំពុងចាបផ្តើមជាមួយអ្នកថ្មីទៅហើយ។
Bathahvy❤️

19/09/2023
ខ្ញុំបានបាត់បង់ក្ដីស្រមៃ🫠កាលពីនៅតូចខ្ញុំធ្លាប់ជាមនុស្សដែលមានក្ដីស្រមៃថានឹងអាចក្លាយជាមនុស្សម្នាក់ដែលរឹងមាំ ដែលឯករាជ្យ អាច...
08/02/2023

ខ្ញុំបានបាត់បង់ក្ដីស្រមៃ🫠
កាលពីនៅតូចខ្ញុំធ្លាប់ជាមនុស្សដែលមានក្ដីស្រមៃថានឹងអាចក្លាយជាមនុស្សម្នាក់ដែលរឹងមាំ ដែលឯករាជ្យ អាចរស់នៅម្នាក់ឯងដោយមិនពឹងនរណានៅពេលដែលខ្ញុំរៀនចប់។ ប៉ុន្តែមិនពិតទេជីវិតខ្ញុំបែរជាមិនអាចរស់នៅឯករាជ្យបានក្រោយពេលខ្ញុំបានជួបបុរសម្នាក់ដោយខ្ញុំត្រូវរស់ដោយពឹងដង្ហើមគេដក😞 ខ្ញុំក្លាយជាមនុស្សអាត្មានិយមព្រោះទំនាក់ទំនងស្នេហា😥 ខ្ញុំកាន់តែផុងខ្លួនទៅក្នុងរណ្តៅហួងហែង ការប្រច័ណ្ឌ និងបែរជាចង់ឲ្យជីវិតរបស់ខ្លួនរស់នៅដោយខ្វះគេមិនបាន។

ខ្ញុំបែរជាលែងចាប់អារម្មណ៍គោលដៅជីវិតខ្លួនឯង ខ្ញុំចាប់ផ្តើមវង្វេងគោលដៅ ខ្ញុំចាប់ផ្តើមស្អប់ខ្លួនឯង និងមិនពេញចិត្តនូវរាល់ទង្វើដែលខ្ញុំបានធ្វើ។

ក្ដីស្រមៃគ្រប់យ៉ាងដែលខ្ញុំធ្លាប់មានបែរជារលាយអស់នៅពេលដែលខ្ញុំចាប់ផ្តើមបោះបង់ខ្លួនឯង ស្របពេលជាមួយដែលខ្ញុំមិនចង់បាត់បង់គេ💔

ที่อยู่

Bangkok

เบอร์โทรศัพท์

+855712666302

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ បឋវី-Bathahvy officialผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง បឋវី-Bathahvy official:

วิดีโอทั้งหมด

แชร์