Party Plex If you want to live a happy life, tie it to a goal, not to people or things.”

25/05/2024

«សូមរៀនយកចិត្តគេដាក់ក្នុងចិត្តអ្នក» ហើយប្រៀបធៀបថា ចុះបើគេធ្វើដាក់យើងបែបហ្នឹង? ចុះបើយើងស្ថិតក្នុងសភាពបែបនឹងវិញ តើយើងទទួលអារម្មណ៍យ៉ាងណា? ។ ប្រហែលជាអ្នកអាចធ្វើល្អជាងខ្ញុំក៏អាចអាក្រក់ជាងខ្ញុំ… ប៉ុន្តែអ្នកអាចនឹងយល់ពីភាគីម្ខាងទៀតនៅអារម្មណ៍ពិតមួយចំនួន នោះខ្ញុំជឿថាទង្វើមិនគប្បីនឹងកាត់បន្ថយ ។

25/05/2024

អារម្មណ៍ពេលមុននិងពេលនេះខ្ញុំចង់អធិប្បាយឲ្យអ្នកយល់ណាស់ ប៉ុន្តែដូចជាពាក្យដែលពួកយើងនិយាយអញ្ចឹង «អ្នកមិនមែនជាខ្ញុំ ខ្ញុំមិនមែនជាអ្នក» គឺមិនងាយនឹងយល់ ។ ស្ថានភាពអ្នកដែលនៅលើទូក និងអ្នកដែលឈរលើដីគោក គឺពិតជាពិភពពីរខុសគ្នាដាច់ស្រលះទោះបីអ្នកទាំងពីរនៅក្បែរគ្នា អាចមើលគ្នាឃើញ អាចស្ដាប់គ្នាបានក៏ដោយ ។

25/05/2024

ខ្ញុំមិនយល់ពីគេឬក៏គេមិនយល់ពីខ្ញុំ ? មានពេលខ្លះខ្ញុំមិនដែលបាននិយាយជាមួយគ្នា មិនទាំងបានស្គាល់គ្នាផង ក៏គេហ៊ានធ្វើរឿងដែលមិនគួរធ្វើកើតឡើង នេះគឺជារឿងដែលខ្ញុំមិនយល់ ។ អ្វីដែលខ្ញុំចង់ប្រាប់ទៅគេគឺ ៖ «ខ្ញុំគ្រាន់តែជាមនុស្សដ៏សមញ្ញាម្នាក់ ខ្ញុំមិនអាចធ្វើរឿងដ៏អស្ចារ្យ និង ឥតខ្ចោះឡើយ ការខ្វះខាត ការមានកំហុស ប្រាកដជាមាន… តើមនុស្សណាម្នាក់ដែលមិនមានអតីតកាល? តើមនុស្សណាម្នាក់ដែលតែងតែត្រូវ?»

25/05/2024

ការចាប់កំណើតជាមនុស្សគឺរមែងតែងតែមានមុខមាត់ រូបរាង ពណ៌សម្បុរ… ខុសៗគ្នា ។ ក្រៅពីនេះមនុស្សនៅមានការគិត ការពិចារណានិងការអនុវត្តន៍នៃការប្រព្រឹត្តិទៅក៏ខុសទពីគ្នាផងដែរ ហេតុដូច្នេះហើយមនុស្សតែងតែមានខ្សែជីវិតនិងលទ្ធផលចុងក្រោយខុសគ្នា បើទោះបីជាពួកគេជួបបញ្ហាដូចៗគ្នាក្ដី ។ ពេលវេលាកន្លងផុតទៅ មានរឿងរ៉ាងជាច្រើនបានកើតឡើងនៅក្នុងជីវិតរបស់ពួកយើង ។ មានពេលខ្លះអ្នកពិតជាមិនអាចពន្យល់ពីអារម្មណ៍របស់អ្នក ទៅឲ្យមនុស្សរាល់គ្នាយល់ឬសូម្បីតែមនុស្សជិតដិតនឹងអ្នកក៏ដោយ ។ នេះគឺជារឿងដ៏លំបាកលំបិនមួយ…។

03/05/2024

ការពិតខ្ញុំជាមនុស្សដែលចូលចិត្តបន្ទោសខ្លួនឯងមុនអ្នកដទៃ ខ្ញុំតែងតែផ្តល់សម្ពាធដល់ខ្លួនឯង ការពិតទៅជាទង្វើដ៏ខុសឆ្គងមួយ។ មកដល់ពេលនេះខ្ញុំស្វែងយល់ថា ខ្ញុំគួរតែឈប់អន់ចិត្ត ឈប់បន្ទោសខ្លួនឯងហើយព្យាយាមកែប្រែរឿងរ៉ាវមួយចំនួន។ ត្រូវហើយ!! នៅពេលដែលអ្នកដទៃអាចរំលងយើងបាន មកពីយើងដេកដួលនៅលើឥដ្ឋ នេះជាការពិត។ នៅពេលដែលយើងឈរនិងរឹងមាំ ទុកចិត្តចុះគ្មាននរណាម្នាក់អាចដើររំលងយើងបានទេ។ ការផ្លាស់ប្តូរការគិតគឺជារឿងដំបូងនិងសំខាន់បំផុត ការគិតខ្លះវាបានត្រឹមបង្អាក់យើងឲ្យស្មុគ ធ្វើមុខមិនរួច ធ្វើអ្វីក៏មិនកើត។

30/03/2024

(ម៉ោង៨:០០ យប់នេះ15 K Share ឡានមួយគ្រឿងជូនដល់កីឡាករ មឿន សុខហ៊ុច) ✍🏾❤️🇰🇭🎁🎊🙏🏾

ប្រសិនបើពុកម៉ែបងប្អូនស្រឡាញ់ និងគាំទ្រកីឡាករប្រដាល់ មឿន សុខហ៊ុច ពិតមែននោះសូមពុកម៉ែបងប្អូនមេត្តាចូលរួមស៊ែរកម្មវិធី Cambodia Kun Khmer KKIF នា​រាត្រីនេះនៅលើផេករបស់ខ្ញុំបាទ (ស្រី ចាន់ថន Srey Chanthorn ) ចាប់ពីម៉ោង8យប់តទៅ (អោយបាន15K Share) នោះខ្ញុំបាទ និងផ្ដល់ឡានមួយគ្រឿងជូនកីឡា មឿន សុខហ៊ុច ដើម្បីជាការលើកទឹកចិត្តដែលគាត់ខំប្រឹងប្រែង លះបង់តស៊ូ ដើម្បីគុនខ្មែរជាច្រើនឆ្នាំកន្លងមកនេះ ។

សូមបញ្ចាក់ថា÷កម្មវិធីប្រសិនបើបាន15K Share ផ្ដល់ឡានជូនកីឡាករ មឿន សុខហ៊ុច និងចាប់ផ្ដើមនាយប់នេះចាប់ពីម៉ោង 8យប់តទៅ ក្នុងកម្មវិធី (CAMBODIA KUN KHMER KKIF)នាទឹកដីខេត្តសៀមរាប

ដោយក្ដីគោរព និងស្រឡាញ់បំផុតពីខ្ញុំបាទ ស្រី ចាន់ថន

តេឡេក្រាម https://t.me/sreychanthornchannel

01/02/2024

Beautiful landscape in Japanese

31/01/2024

Top 15 forbidden places you're not allowed to visit.

31/01/2024

Beautiful places in USA

21/01/2024

ផ្លូវ​ជីវិត​… ចេះ​តែ​រដិប​រដុបទៅ​​ ហើយ​ខ្ញុំ​ត្រូវ​ត្រៀម​ចិត្តជា​​ថ្មី​​។​​ ពាក្យ​ដែល​ខ្ញុំ​តែង​តែ​និយាយ​និង​ដាស់​តឿន​ខ្លួន​​ឯង​គឺ​៖​ «​តស៊ូ​ឡើង!! ជីវិត​នៅ​មាន​រឿង​រ៉ាវ​ជា​ច្រើន​ដែល​ត្រូវ​ធ្វើ គ្រប់​យ៉ាង​គ្រាន់​តែ​ជា​ការ​ចាប់​ផ្តើម​ប៉ុណ្ណោះ​»​ ខ្ញុំ​នៅ​តែ​និយាយ​ដដែល​បែប​នេះ​ទោះ​បី​ជា​ខ្ញុំ​រស់​បាន​ពាក់​កណ្តាល​ជីវិត​ទៅ​ហើយ នៅ​តែ​ជា​ការ​ចាប់​ផ្តើម​ វា​ពិត​ជា​គួរ​ឲ្យ​អស់​សំណើច​ពេក​ហើយ​។ វា​មិន​ហួស​ហេតុ​ពេក​ទេ សង្ឃឹម​ថា​ថ្ងៃ​ណា​មួយ​គ្រប់យ៉ាង​នឹង​ប្រសើរ​ឡើង​។

21/01/2024

ជា​រឿយ​ៗ​នៅ​ក្នុង​ខួរ​ក្បាល​ដ៏​តឹង​ចង្អៀត​របស់ខ្ញុំ​ មួយថ្ងៃ​ៗ​ចេះ​តែ​មាន​ច្រើន​ដែល​ត្រូវ​គិត​។

18/01/2024

សុភមង្គលគឺជាអារម្មណ៍ពិតនៃការបំពេញដែលកើតចេញពីការខិតខំប្រឹងប្រែង។

Happiness is the real sense of fulfillment that comes from hard work.

ที่อยู่

Bangkok

เบอร์โทรศัพท์

+85593610999

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Party Plexผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Party Plex:

วิดีโอทั้งหมด

แชร์