14/08/2025
សូរ្យោទ័យសួស្ដីធម្មមហាមិត្រនិងប្រិយមិត្រជាទីរាប់អាន !
Good morning to all of my beloved friends!
អំពើសុចរិត មានផ្លែផ្កាល្អ និងផ្ដល់ផលជាសុខសម្រាប់ការរស់នៅនេះ។ ការរស់នៅរបស់យើងគ្រប់គ្នានេះ មានរយៈពេលខ្លីពេកណាស់។ ជីវិតនេះ តាំងនៅបានដោយសារអាយុ និងបុណ្យ។ កាលបើអស់អាយុ អស់បុណ្យហើយ ជីវិតត្រូវតែអស់ទៅដែរ។ សមដូចសុភាសិតសំស្ក្រឹតមួយលោកបានពោលទុកថា ៖
वने रणे शत्रुजलाग्निमध्ये महार्णवे पर्वतमस्तके वा।
सुप्तं प्रमत्तं विषमस्थितं वा रक्षन्ति पुण्यानि पुराकृतानि॥
អំពើបុណ្យទាំងឡាយ ដែលបុគ្គលបានធ្វើទុកហើយក្នុងកាលមុន តែងរក្សាការពារនូវបុគ្គលនោះ ទោះជាកំពុងដេកលក់ក្ដី ធ្វេសប្រហែសហើយក្ដី ស្ថិតនៅក្នុងស្ថានភាពដ៏លំបាកលំបិនក្ដី នៅក្នុងព្រៃក្ដី នៅក្នុងសង្គ្រាមក្ដី នៅក្នុងកណ្ដាលនៃពួកសត្រូវក្ដី ទឹកជំនន់ជន់លិចក្ដី ភ្លើងកំពុងឆាបឆេះក្ដី នៅក្នុងមហាសមុទ្រក្ដី និងនៅលើកំពូលភ្នំក្ដី។
អនុស្សាវរីយ៍ជាមួយព្រះតេជគុណព្រះចៅអធិការវត្ត៖
វត្តអារញ្ញសុខារាម ( ហៅប្រឡាយទ្រៀក )
វត្តជម្ពូវនារាម ( ហៅវត្ត២៧ )
នឹងញោមឧបាសក ឡុង ធូ ( ស្រុកឆ្លូង )
ស្ថិតនៅ៖ ភូមិជ្រោយថ្មក្រោម ឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ
ថ្ងៃព្រហស្បតិ៍ ៥រោច ខែស្រាពណ៍ ឆ្នាំម្សាញ់
សប្តស័ក ពុទ្ធសករាជ ២៥៦៩
ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥
August 14, 2025