ហោន ភារៈ Hurn Phearak

ហោន ភារៈ Hurn Phearak ធម្មទាន សីល សមាធិ បញ្ញា
Thanks For Follow
097 221 8476

07/01/2025

វត្ត ដំបូកខ្ពស់, សង្កាត់បឹងទំពន់, រាជធានីភ្នំពេញ

07/01/2025

មជ្ឈមណ្ឌលវិបស្សនាធុរៈ ស្រុកកំពង់សិលា (វត្តភ្នំព្រះសុម៉ែ)
ដែលស្ថិតនៅ ភូមិចាំស្រី ឃុំចាំស្រី សុកកំពង់សិលា ខេត្តព្រះសីហនុ
ទិដ្ឋភាពទាំងស្រុងនៃការកសាងវត្តភ្នំព្រះសុម៉ែ
ដឹកនាំកសាងដោយ ព្រះអង្គគ្រូព្រះធម្មវិបស្សនា បណ្ឌិត ម៉ុន សាយ ព្រះរាជាគណ:ថ្នាក់ចត្វា នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះអគ្គនាយកវិទ្យុសំឡេងព្រះធម៏ 102.FM.70MHZ
និងជាស្ថាបនិក មជ្ឈមណ្ឌលវិបស្សនាធុរៈ វត្តភ្នំព្រះសុម៉ែ

ថ្ងៃចន្ទ ៨កើត ខែបុស្ស ឆ្នាំរោង
ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥
ថ្ងៃនេះ ជាថ្ងៃសីល

27/12/2024
12/12/2024

__មិនថាញាតិញោម ជេរ យ៉ាងណាក៏ដោយឱ្យតែបានប្រាប់នូវសេចក្ដីពិត។

https://youtu.be/1eEexdZmQ6E?si=DHky9f2cMFK6E_gu
03/12/2024

https://youtu.be/1eEexdZmQ6E?si=DHky9f2cMFK6E_gu

#របៀបឆ្លាក់អក្សរខ្មែរឲ្យបានស្អាត ( #ពុកម៉ែ) ពន្យល់អំពីគន្លឹះសំខាន់ៗនៃការឆ្លាក់ ដើម្បីឲ្យបានស្អាតល្អ #រៀនឆ្ល....

10/11/2024

សកម្មភាពបុណ្យកឋិនទាន វត្តជ័យឧត្តម ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

16/10/2024

អប្សរាខ្មែរ ថតមុខព្រះបរមរាជវាំង

10/09/2024

សាមណេរសីវលី សូត្រ #សេក្ខិយវត្ត #ព្រះវិន័យ

30/08/2024

ពិធី​ បុណ្យ​គម្រប់​ខួប​៧​ថ្ងៃ​
នៃសព្វឧបាសិកា​ កៅ​ សុខាជាលី

24/08/2024
«ពិធីបញ្ចុះបឋមសិលាសាងសង់អគារសិក្សាចំនួន ១ខ្នង កម្ពស់ ២ជាន់ ស្មើនឹង ១៦បន្ទប់ នៅសាលាបឋមសិក្សាជ័យឧត្តម» ++++++++ស្រុកកៀនស្វ...
13/08/2024

«ពិធីបញ្ចុះបឋមសិលាសាងសង់អគារសិក្សាចំនួន ១ខ្នង កម្ពស់ ២ជាន់ ស្មើនឹង ១៦បន្ទប់ នៅសាលាបឋមសិក្សាជ័យឧត្តម»

++++++++
ស្រុកកៀនស្វាយ៖ នារសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ លោក អ៊ូ ឈាង ប្រធានក្រុមប្រឹក្សាស្រុកកៀនស្វាយ លោក ឡូវ សុខសាន អភិបាល នៃគណៈអភិបាលស្រុកកៀនស្វាយ និងឯកឧត្ដម សួន រិនឌី អ្នកតំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញបានអញ្ជើញជាគណៈអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារសិក្សាចំនួន ១ខ្នង កម្ពស់ ២ជាន់ ស្មើនឹង ១៦បន្ទប់ មានបណ្តោយ ៧៣ម៉ែត្រ និងទទឹង ១០ម៉ែត្រ ស្ថិតនៅសាលាបឋមសិក្សាជ័យឧត្ដម ក្នុងភូមិជ័យឧត្តម ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល

ពិធីនេះមានការនិមន្ត និងអញ្ជើញចូលរួមពីព្រះអនុគណស្រុក ព្រះមន្ត្រីសង្ឃស្រុក សមាជិកក្រុមប្រឹក្សាស្រុក អភិបាល អភិបាលរងស្រុក លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាស្រុក លោកមេបញ្ជាការកងកម្លាំងទាំងបីរបស់ស្រុក លោក លោកស្រីប្រធាន អនុប្រធានការិយាល័យ អង្គភាពចំណុះរដ្ឋបាលស្រុក ក្រុមប្រឹក្សាឃុំសំរោងធំ ស្មៀនឃុំ មេភូមិ ក្នុងឃុំសំរោងធំ លោកគ្រូ អ្នកគ្រូ យុវជន ស.ស.យ.ក និងសិស្សានុសិស្សបឋមសិក្សាជ័យឧត្តម​ សរុបចំនួន​ ៤៥០អង្គ/នាក់។

នាឱកាសនេះ លោក ឡូវ សុខសាន អភិបាល នៃគណៈអភិបាលស្រុកកៀនស្វាយ បានផ្តាំផ្ញើការសាកសួរសុខទុក្ខ និងពាំនាំនូវក្ដីនឹករលឹកដ៏ជ្រាលជ្រៅបំផុតពីសំណាក់ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ជូនចំពោះអាជ្ញាធរ និងកងកម្លាំង មានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ លោកគ្រូ អ្នកគ្រូ និងក្មួយៗសិស្សានុសិស្សព្រមទាំងសប្បុរសជនទាំងអស់។ ឯកឧត្ដម តែងតែគិតគូពីសុខទុក្ខ ការលំបាក ជីវភាពរស់នៅប្រចាំថ្ងៃ ការអប់រំ ការអភិវឌ្ឍន៍ និងតែងតែនៅជាប់ជាមួយប្រជាជន មន្ត្រីរាជការគ្រប់ពេលវេលា និងគ្រប់កាលៈទេសៈទាំងអស់។

លោក ឡូវ សុខសាន អភិបាលស្រុក បានមានប្រសាសន៍ថា ក្រោមបរិយាកាសសុខសន្តិភាព ស្ថិរភាពនយោបាយ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជាមេដឹកនាំវ័យក្មេងប្រកបដោយថាមពលមាន ទេពកោសល្យ និងបន្តនាំមកឲ្យប្រទេសជាតិនូវការអភិវឌ្ឍរីកចំរើនឥតឈប់ឈរ មានស្ថិរភាព មានសន្តិភាព ពិតប្រាកដ និងធ្វើឲ្យប្រជាពលរដ្ឋមានភាពសុខសាន្ត មានជីវភាពរស់នៅសមរម្យ តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន សាលារៀន វត្តអារាម មន្ទីរពេទ្យ មណ្ឌលសុខភាព ប៉ុស្តិ៍សុខភាព ។ល។​
វត្តជ័យឧត្តម ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

អ្នកបួសមាន ៦យ៉ាង១. ឧបកិឡីកាៈ  បួសពេញចិត្តនឹងការលេង២. ឧបទូសិកាៈ បួសទ្រុស្តសីល ប្រទុស្តសាសនា៣. ឧបមុយ្ហិកាៈ បួសល្ងង់ខ្លៅ៤. ...
07/08/2024

អ្នកបួសមាន ៦យ៉ាង

១. ឧបកិឡីកាៈ បួសពេញចិត្តនឹងការលេង
២. ឧបទូសិកាៈ បួសទ្រុស្តសីល ប្រទុស្តសាសនា
៣. ឧបមុយ្ហិកាៈ បួសល្ងង់ខ្លៅ
៤. ឧបជីវកាៈ បួសគ្រាន់តែចិញ្ចឹមជីវិត
៥. អាចិណ្ណសម្បត្តិៈ បួសសន្សំទ្រព្យ
៦. ឧបនិស្សរណាៈ បួសដើម្បីនឹងរលាស់ខ្លួនចាកចេញភព។

04/08/2024

រាងយប់​មុន​និង​កូន​ចូល​គេង🌺🙏

04/08/2024

គាថាធម្មបទ យមកវគ្គ និងជរាវគ្គ
សូត្រ​ដោយ សាមណេរសីវលី

03/08/2024

អគតិ​ធម៌​៤យ៉ាង ដែល​ថ្នាក់​ដឹកនាំ​គួរលះ
សម្ដែង​ដោយ​ម្ចាស់​គ្រូ ផុន ភក្ដី

អរគុណ​លោក​បង Hear Tong ដែល​បាន​ជួយ​បង្រៀន​និង​ប្រគេន​សៀវភៅ​ដល់​ខ្ញុំ​កូណា🙏🌺សូមប្រគេនពរឲ្យលោកបងជួបនៅពុទ្ធពរទាំងឡាយបួនប្រក...
03/08/2024

អរគុណ​លោក​បង Hear Tong ដែល​បាន​ជួយ​បង្រៀន​និង​ប្រគេន​សៀវភៅ​ដល់​ខ្ញុំ​កូណា🙏🌺
សូមប្រគេនពរឲ្យលោកបងជួបនៅពុទ្ធពរទាំងឡាយបួនប្រការ​ គឺ​ អាយុ​ វណ្ណៈ​ សុខ​ ពល​ កុំបីឃ្លាងឃ្លាតឡេីយ៕❤️️🙏

02/08/2024

ត្រៀម​ខ្លួនហើយឬនៅ😁🌺🌺

ព្រះសង្ឃគប្បីចេះចំណុចទាំង៣នេះមុននឹងក្លាយជាថ្នាក់ដឹកនាំកម្រិតណាមួយក្នុងពុទ្ធសាសនា៖១.យល់ដឹងពីរបៀបគ្រប់គ្រងតាមបែបពុទ្ធសាសនា...
31/07/2024

ព្រះសង្ឃគប្បីចេះចំណុចទាំង៣នេះមុននឹងក្លាយជាថ្នាក់ដឹកនាំកម្រិតណាមួយក្នុងពុទ្ធសាសនា៖
១.យល់ដឹងពីរបៀបគ្រប់គ្រងតាមបែបពុទ្ធសាសនាបីយ៉ាងគឺ៖

ក-គ្រប់គ្រងបែបវិន័យ គប្បីយល់ដឹងពីវិន័យសង្ឃ ចំពោះចំណុចគួរធ្វើ មិនគួរធ្វើ ក្នុងវិន័យបាតិមោក្ខ ក្រៅបាតិមោក្ខ វិធីរម្ងាប់អធិករណ៍ ការដោះស្រាយបញ្ហា និងការកាត់ក្តីជម្លោះផ្សេងៗជាដើម។ល។ ជាពិសេសវិន័យក្នុងសង្ឃកម្មតែម្តង។ ការមិនយល់ដឹងព្រះវិន័យ នាំឱ្យការដឹកនាំខុសគោលការណ៍ពុទ្ធសាសនា ហើយធ្វើឱ្យសង្គមសង្ឃគ្មានសណ្តាប់ធ្នាប់ គ្មានរបៀប គ្មានការគោរពគ្នា។

ខ-គ្រប់គ្រងបែបព្រះសូត្រ ពោលគឺមានការចេះដឹងផ្នែកព្រះសូត្រ ជាពិសេសព្រះសូត្រ ដែលទាក់ទងទៅនឹងការដឹកនាំ ការគ្រប់គ្រង ការបំពេញតួនាទីផ្សេងៗ ក្នុងនោះមានដូចជា ទសពិធរាជធម៌ នាយកធម៌ សារាណីយធម៌ ជាដើម សុទ្ធសឹងតែជាធម៌របស់អ្នកដឹកនាំ ដែលស្រង់ចេញពីព្រះសូត្រទាំងអស់។ ការដឹកនាំប្រាសចាកព្រះសូត្រ នឹងធ្វើឱ្យការដឹកនាំ មិនអាចដំណើរការល្អ សង្គមសង្ឃប្រឈមទៅនឹងការបែកបាក់សាមគ្គីគ្នា។

គ-គ្រប់គ្រងបែបព្រះអភិធម្ម គឺត្រូវយល់ដឹងពីវិធីគ្រប់គ្រងចិត្ត ឱ្យរួចចាកពី លោភៈ ទោសៈ មោហៈ ព្រោះអកុសលទាំងបីនេះ ជាមេអន្តរាយសម្រាប់អ្នកដឹកនាំទាំងឡាយ។ អ្នកត្រៀមខ្លួនក្លាយជាអ្នកដឹកនាំ គប្បីចំរើនសេចក្តីមិនលោភ មិនក្រោធ ការគ្មានគំនុំ ការមិនចងអាឃាត ជាពិសេសត្រូវយល់ដឹងពីបរមត្ថធម៌ឱ្យច្បាស់។ ការដឹកនាំប្រាសចាកព្រះអភិធម្ម នឹងធ្វើឱ្យអ្នកដឹកនាំ ក្តៅក្រហាយ លោភលន់លាភសក្ការៈ លោភលន់អំណាចកិត្តិយស ប្រកាន់បក្សពួក នាំឱ្យកើតមាននូវជម្លោះផ្សេងៗក្នុងសង្គមសង្ឃ។

២-យល់ដឹងពីរៀបគ្រប់គ្រងបែបសង្គមសម័យទំនើប

ក-ចេះរៀបចំគំរោងផែនការ សម្រាប់អនុវត្តក្នុងរយៈពេលខ្លី ឬវែងសម្រាប់វត្ត។

ខ-ចេះគ្រប់គ្រងនិងចេះប្រើធនធានមនុស្ស (ព្រះសង្ឃក្រោមបង្គាប់)

គ-ចេះត្រួតពិនិត្យចំពោះការអនុវត្ត ការងារទាំងឡាយក្នុងវត្ត ដែលបានដាក់ក្នុងផែនការការងារ ធ្វើយ៉ាងណាឱ្យស្របតាមវិន័យ ព្រះសូត្រ និងអភិធម្ម។

ឃ-ការកែតម្រូវឡើងវិញចំពោះកំហុសនានា ការងារមិនមានប្រសិទ្ធភាព ការងារខុសបច្ចេកទេស និងភាពអសមត្ថភាពរបស់ព្រះសង្ឃជាដើម។

៣-ការសិក្សាយល់ដឹងពីភាពជាអ្នកដឹកនាំ (Leadership)។ ពិតណាស់ ការដឹកនាំស្ថាប័នសង្ឃ ក៏មានលក្ខណៈមិនសូវជាខុសគ្នាពីការដឹកនាំសង្គមទូទៅដែរ ព្រោះវាជាការដឹកនាំស្ថាប័នមនុស្សដូចគ្នា។ ព្រះសង្ឃដែលត្រៀមខ្លួនក្លាយជាអ្នកដឹកនាំ គប្បីជាបុគ្គលមានចំណេះដឹងពុទ្ធចក្រ និងអាណាចក្រ មានគុណធម៌ មានភាពចាស់ទុំក្នុងខ្លួន មានសុខភាពរឹងមាំ និងមានបញ្ញាវាងវៃ មិនលោភលន់ មិនច្រងេងច្រង៉ាង មិនអគតិធម៌ជាដើម។ ជាពិសេសមានទស្សនវិស័យវែងឆ្ងាយ ចេះមើលឃើញហេតុចំរើននិងអន្តរាយនៅចំពោះមុខដែលនឹងកើតមានចំពោះស្ថាប័ន។

លក្ខណៈអ្នកដឹកនាំ យើងអាចសរុបបាន៧ចំណុចគឺ៖
១.ចេះបង្កើតចក្ខុវិស័យ
២.មានសុចរិតភាព
៣.ចេះច្នៃប្រឌិត
៤.ចេះដោះស្រាយបញ្ហានានា
៥.មានទំនុកចិត្តក្នុងការដឹកនាំរបស់ខ្លួន
៦.ពូកែទំនាក់ទំនង
៧.ចេះលើកទឹកចិត្តអ្នកក្រោមបង្គាប់

ថ្នាក់ដឹកនាំសង្ឃ ដែលមានសមត្ថភាព ក្នុងការដឹកនាំ នឹងនាំស្ថាប័នរបស់ខ្លួនទៅរកភាពរីកចំរើន ភាពស្ងប់សុខ និងភាពសម្បូរសប្បាយ។

អត្ថបទលោកគ្រូ ចារ សំសារ៉ូន សន្តិបាលភិក្ខុ🙏........................................………………

ที่อยู่

257 Charoen Nakhon Road, Samre, Thon Buri
Bangkok
10600

เบอร์โทรศัพท์

+855972218476

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ ហោន ភារៈ Hurn Phearakผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง ហោន ភារៈ Hurn Phearak:

วิดีโอทั้งหมด

แชร์