ហួន រដ្ឋា-Huon Ratha

ហួន រដ្ឋា-Huon Ratha Video Creator

ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ នៅស្នាក់ការសមាគមសហព័ន្ធបណ្តាញព័ត៌មានកម្ពុជា។ធ្វើមេដឹកនាំត្រូវច្បាស់លាស់ការងារ ទោះតូចឬធំ ជឿជាក់...
30/08/2024

ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ នៅស្នាក់ការសមាគមសហព័ន្ធបណ្តាញព័ត៌មានកម្ពុជា។

ធ្វើមេដឹកនាំត្រូវច្បាស់លាស់ការងារ ទោះតូចឬធំ ជឿជាក់លើការ មានចក្ខុវិស៏យ មានគោលដៅច្បាស់លាស់ ប្រកបដោយទំនុកចិត្ត ហើយដឹកនាំក្រុមការងារទៅរកឆ្ពោះទៅភាពជោគ ជ័យ ព្រមទាំងក្រុមការងារអនុវត្តបានយ៉ាងខ្ជាប់ខ្ជួន នោះហើយគឺជាមេដឹកនាំ។

30/08/2024

-ព្រះអង្គច័ន្ទមុន្នី និងលោកគ្រូ អួន សារ៉ាត់
-ពលរដ្ឋខ្មែរកុំលង់លក់ប្រវត្តិសាស្ត្រន៍សម័យអង្គរ
#អួនសារ៉ាត់ #ព្រះអង្គច័ន្ទមុន្នី #ច័ន្ទមុន្នី

ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ នៅ (គជប).....។
30/08/2024

ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ នៅ (គជប).....។

ធ្វើបណ្តើរវិភាគបណ្តើរ ២៩.០៨.២០២៤។
29/08/2024

ធ្វើបណ្តើរវិភាគបណ្តើរ ២៩.០៨.២០២៤។

វិមានសន្តិភាព ÷ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ប្រជុំប្រចាំខែសីហា ២០២៤។
29/08/2024

វិមានសន្តិភាព ÷ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ប្រជុំប្រចាំខែសីហា ២០២៤។

26/08/2024

លោក ហួន រដ្ឋា អនុប្រធានគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច សង្ឃឹមថា ពុកម៉ែបងប្អូនដែលធ្វើបាតុកម្មនៅក្រៅប្រទេសនឹងងាកមកចូលរួមជាមួយរាជរដ្ឋាភិបាលដើម្បីការពារបូរណ:ភាពទឹកដីទាំងអស់គ្នា តាមរយ:មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែន។

26/08/2024

លោក ហួន រដ្ឋា អនុប្រធានគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច និយាយថា លោកទណ្ឌិត សម រង្ស៊ី និងបក្ខពួកក្រុមជ្រុលនិយមនៅក្រៅប្រទេស តែចោទប្រកាន់បំផុសបំផុលពលរដ្ឋប្រឆាំងរដ្ឋាភិបាល ពេលនេះអស់អ្នកគាំទ្រ ព្រោះពលរដ្ឋស្គាល់កត្តាណានាំអោយជាតិរីកចំរើន កត្តាណានាំអោយជាតិអន្តរាយ។

26/08/2024

លោក ហួន រដ្ឋាអនុប្រធានគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច សង្ឃឹមថា ប្រជាពលរដ្ឋដែលធ្វើបាតុកម្មនៅក្រៅប្រទេសនឹងងាកមករួមគ្នាជាមួយ មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែនរបស់រាជរដ្ឋាភិបាល ដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធព្រំដែនសម្រាប់ការពារជាតិទាំងអស់គ្នា។

26/08/2024

លោក ហួន រដ្ឋា អនុប្រធានគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច និយាយថា សង្ឃឹមថា មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធបណ្តោយព្រំដែន នឹងក្លាយជាចលនាជាតិរួមគ្នារបស់ប្រជាពលរដ្ឋទាំងនៅក្នុង និងក្រៅប្រទេស ជាមួយរាជរដ្ឋាភិបាលដោយផ្ទាល់ ដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំ សម្រាប់ការពារបូរណ:ភាពទឹកដី។

26/08/2024

#សង្ឃឹមថាមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធបណ្តោយព្រំដែននឹងក្លាយជាចលនាជាតិ
#ពលរដ្ឋដែលធ្វើបាតុកម្មនៅក្រៅប្រទេសគួរងាកមកចូលរួមជាមួយមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធបណ្តោយព្រំ
#ខ្មែររួមគ្នាខ្មែរខ្លាំង

ខ្ញុំសង្ឃឹមថា ចលនា មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធព្រំដែន នឹងក្លាយទៅជាចលនាមូលនិធិការពារអធិបតេយ្យជាតិមួយ ដោយមានការចូលរួមពីប...
26/08/2024

ខ្ញុំសង្ឃឹមថា ចលនា មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធព្រំដែន នឹងក្លាយទៅជាចលនាមូលនិធិការពារអធិបតេយ្យជាតិមួយ ដោយមានការចូលរួមពីប្រជាពលរដ្ឋកម្ពុជាទាំងក្នុងប្រទេស និងក្រៅប្រទេស ជាមួយរាជរដ្ឋាភិបាល។

នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤នេះ ខុទ្ទកាល័យ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានចេញសេចក្តីជូនដំណឹង ស្តីពី៖ មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន

ក្នុងគោលបំណងដើម្បីកៀរគរថវិកាបន្ថែមសម្រាប់ កសាងហេដ្ឋារចនាសម្ព័ន្ធនានានៅតាមបណ្តោយព្រំដែន ព្រមទាំងបានផ្តល់ឱកាសឱ្យ ប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន ទាំងក្នុង និងក្រៅប្រទេស បានចូលរួមចំណែកដោយផ្ទាល់ជាមួយ រាជរដ្ឋាភិបាលនៅក្នុងបុព្វហេតុការពារ និង អភិវឌ្ឍជាតិ ក្នុងស្មារតីមហាសាមគ្គីជាតិខ្មែរ ដើម្បីថែរក្សា សុខសន្តិភាព អធិបតេយ្យ និងបូរណភាពទឹកដី ក៏ដូចជាការជំរុញការអភិវឌ្ឍ នៅតាមតំបន់ព្រំដែនឱ្យបានកាន់តែរឹងមាំ និងប្រកបដោយចីរភាព។

សម្រាប់ការចូលរួមជាសាច់ប្រាក់ សូមទាក់ទង ឯកឧត្តម សេង ទៀង នាយករងខុទ្ទកាល័យ សម្តេចធិបតីនាយករដ្ឋមន្ត្រី ទូរស័ព្ទលេខ 012 961 971 ទីតាំង៖ នៅទីស្តីការគណៈរដ្ឋមន្ត្រី " អគារជាប់ផ្លូវកម្ពុជាក្រោម បន្ទប់លេខ ២០៦ ជាន់ទី២ "

ចំពោះការបរិច្ចាគតាមរយៈគណនីធនាគារដូចខាងក្រោម៖
ឈ្មោះគណនី៖ “Foundation for Border Infrastructure Development"

លេខគណនីធនាគារទាំង៦​ រួមមាន៖
១ ⁃ ធនាគារកាណាឌីយ៉ា “Canadia Bank" ៖ 1341325012 (KHR) , 1341325011 (USD)
២​ ⁃ ធនាគារអេហ្វធីប៊ី "FTB Bank" ៖ 100020166686 (KHR) , 300020166537 (USD)
៣​ ⁃ ធនាគារអេប៊ីអេ "ABA Bank" ៖ 7179 8 7179 (KHR) , 7179 9 7179 (USD)
៤​ ⁃ ធនាគារអេស៊ីលីដា “ACLEDA Bank" ៖ 0001-05-559998-99 (KHR) , 0001-05-559998-88 (USD)
៥​ ⁃ ធនាគារខេប៊ីប្រាសាក់ “KB PRASAC Bank" ៖ 033 190 910 002 (KHR) , 033 190 910 001 (USD)
៦​ ⁃ ធនាគាររីង "WING Bank" ៖ 220820231 (KHR) , 220820232 (USD)

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 066 263 979 / 093 263 979 / 086 263 979 / 012 263 979 / 011 263 979។

ការរស់នៅត្រូវមានភាពស្មោះត្រង់ ហើយភាពស្មោះត្រង់គឺទុនសម្ខាន់បំផុតនៅក្នុងជីរិត ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ ជំនួបចុងសប្តាហ៍ ក្...
24/08/2024

ការរស់នៅត្រូវមានភាពស្មោះត្រង់ ហើយភាពស្មោះត្រង់គឺទុនសម្ខាន់បំផុតនៅក្នុងជីរិត ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ ជំនួបចុងសប្តាហ៍ ក្រោមអធិបតីភាពរបស់ឯកឧត្តមប្រធាន ហួន ច័ន្ទថុន ពិសារកាហ្វេពិភាក្សាគ្នា។

ឯកឧត្តម ហួន ច័ន្ទថុន មានប្រសាសន៍ថា ប្រទេសមានការអភិវឌ្ឍន៍លុះត្រាប្រទេសមានសន្តិភាព ស្ថិរភាពនយោបាយ និងប្រជាជនត្រូវរួបរួមគ្នាជាមួយរាជរដ្ឋាភិបាល ដែលជាប់ ឆ្នោត ព្រមទាំងគោលនយោបាយអភិវឌ្ឍន៍មានភាពរឹងមាំនិងរីកចំរើន នោះប្រទេសនឹងមានការរីកចំរើនយ៉ាងឆាប់រហ័ស។

បច្ចុប្បន្នប្រទេសកម្ពុជាមានការរីកចំរើនលើគ្រប់វិស័យ ព្រមទាំងរក្សាបាននូវស្ថិរភាពនយោបាយ សន្តិភាព សណ្តាប់ធ្នាប់សាធរណ: ប្រទេសផងដែរ ធ្វើអោយប្រជាពលរដ្ឋរស់នៅប្រកបដោយសុខដុមរមនាទៀតផង។

ក្នុងនាមយើងជាកូនខ្មែរត្រូវមានភាពស្មោះត្រង់ជាមួយនឹងជាតិ ដែលទៅរកភាពរីកចំរើនប្រទេស ការរស់នៅប្រកបដោយសុខដុមរមនារបស់ពលរដ្ឋ ការអភិឌ្ឍន៍ និងសេដ្ឋកិច្ច ជាមួយរដ្ឋាភិបាលដែលជាប់ឆ្នោត តាមបែបលិទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស អាស្រ័យរដ្ឋធម្មនុញ្ញ។

ប្រទេសកម្ពុជាបច្ចុប្បន្ន បើទោះបីទទួលបានសន្តិភាពក្រោយប្រទេសជិតខាង ក៏ប៉ុន្តែប្រទេសយើងមានក៏ការរីកចំរើនហើយ ហើយកំពុងឈានទៅរកប្រទេសមានសេដ្ឋកិច្ចខ្ពស់នៅអាស៊ី នាពេលខាងមុខ ក្រោមការដឹកនាំប្រទេសរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាល ដែលជាប់ឆ្នោត។

សូមពុកម៉ែ បងប្អូន ប្រជាពលរដ្ឋទាំងអស់ ត្រូវជឿជាក់លើរាជរដ្ឋាភិបាល និងរួមគ្នាជាមួយរាជរដ្ឋាភិបាល ជំរុញអោយប្រទេសកម្ពុជាកាន់តែរីកចំរើនខ្លាំងនៅក្នុងតំបន់អាស៊ី។

22/08/2024

លោក ហួន រដ្ឋា សរសេរសំណេរផុសថា ការហ៊ារចូលទីផ្សារអនឡាញគឺជាភាពរីកចំរើនរបស់សង្គម ប៉ុន្តែវាក៏ជាបញ្ហាប្រឈមរបស់ទីផ្សារជំនួញ ក្រុមហ៊ុន ហាងលក់ដូរ អាជីវកម្ម ការដោះដូរទំនិញតាមបែបទំលៀមទំលាប់របស់អាជីវករក្នុងសង្គមផងដែរ។

ការហ៊ារចូលទីផ្សារអនឡាញគឺជាភាពរីកចំរើនរបស់សង្គម ប៉ុន្តែវាក៏ជាបញ្ហាប្រឈមរបស់ទីផ្សារជំនួញ ក្រុមហ៊ុន ហាងលក់ដូរ អាជីវកម្ម ការ...
22/08/2024

ការហ៊ារចូលទីផ្សារអនឡាញគឺជាភាពរីកចំរើនរបស់សង្គម ប៉ុន្តែវាក៏ជាបញ្ហាប្រឈមរបស់ទីផ្សារជំនួញ ក្រុមហ៊ុន ហាងលក់ដូរ អាជីវកម្ម ការដោះដូរទំនិញតាមបែបទំលៀមទំលាប់របស់អាជីវករក្នុងសង្គមផងដែរ។

សង្គមមានការរីកចំរើន ការប្រកួតប្រជែងការធ្វើជំនួញក៏កាន់តែខ្លាំង អ្នកខ្លះក៏ទទួលបានជោគជ័យ អ្នកខ្លះក៏បានបរាជ័យលើវិស័យជំនួញ និងអាជីវកម្ម។

បច្ចុប្បន្នដោយសេវាកម្មបច្ចេកវិទ្យាទំនើបបានធ្វើអោយអាជីវកម្មបែបទំលៀមទំលាប់ត្រូវបានដួលម្តងបន្តិចៗ ហើយទីផ្សារការងារក៏ត្រូវបានថមថយ។

ទីផ្សារអនឡាញបានធ្វើការវាយលុកខ្លាំងក្នុងសង្គម បានធ្វើអោយមនុស្សមួយចំនួនផ្អាកការធ្វើទីផ្សារបែបទំលៀមទំលាប់ មកធ្វើទីផ្សារអនឡាញវិញ ហើយមនុស្សភាគច្រើននាសម័យទំនើបខ្ចិលដើរផ្សារ ហើយគិតត្រឹមតែបញ្ជាទិញតាមអនឡាញជាភាពងាយស្រួល និងចំណេញជាង។

ព្រោះតែមិនមានមនុស្សដើរផ្សារដូចសម័យទំលៀមទំលាប់ បានធ្វើអោយក្រុមហ៊ុនជំនួញ អាជីវកម្ម របស់អាជីវករ ប្រកបរបរក្រៅប្រព័ន្ធមួយចំនួនត្រូវបានបិទទ្វារ ឬផ្អាកជាបណ្តោះអាសន្ន ហើយក្រុមហ៊ុន ឬហាងមួយចំនួនត្រូវបានកាត់បន្ថយបុគ្គលិក។ ជាងនេះទៅទៀតព្រោះតែមិនមានការងារធ្វើ បុគ្គលិកធ្លាប់ធ្វើការអោយគេ បែរក្លាយទៅជាម្ចាស់អាជីវកម្មដោយខ្លួនឯង តាមរយៈការបញ្ជាទិញទំនិញពីក្រៅប្រទេសក្នុងតម្លៃថោក ហើយលក់ក្នុងតម្លៃទទួលបានផលចំណេញ ដែលធ្វើអោយអ្នកលក់ស្ទើរតែមានចំនួនច្រើនជាងអ្នកទិញ។

មិនយូរទេ ប្រជាពលរដ្ឋជាច្រើននឹងចេះធ្វើការបញ្ជាទិញតាមអនឡាញទាំងក្នុងស្រុក និងក្រៅប្រទេស ហើយនិងធ្វើការបញ្ជាទិញនៅឥវ៉ាន់ក្នុងតម្លៃថោកៗនៅក្រៅប្រទេស មកលក់ក្នុងស្រុក មិនថាឥវ៉ាន់ប្រសម្រាប់ប្រើប្រាស់ ឬចំណីអាហារនោះទេ ស្របពេលដែលពលរដ្ឋខ្មែរមិនសូវអោយតម្លៃផលិតផលក្នុងស្រុករបស់ខ្លួន ដែលធ្វើក្រុមហ៊ុនផលិតកម្មក្នុងស្រុកពិបាកធ្វើការប្រកួតប្រជែងទីផ្សារ ហើយពេលនោះក្រុមហ៊ុនផលិតកម្មក្នុងស្រុក និងអាជីវករក្រៅប្រព័ន្ធ និងប្រឈមខ្ពស់លើការបិទទ្វារ ឬការផ្អាកអាជីវកម្មរបស់ខ្លួន ហើយការកើនឡើងមិនមានការងារធ្វើក៏កាន់តែមានខ្លាំងច្រើនឡើងៗ។

គួរបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៣ និងឆ្នាំ២០២៤នេះ មិនថាតែក្នុងសង្គមយើងទេ សូម្បីតែក្រុមហ៊ុន ផ្សារ និងហាងល្បីៗជាច្រើននៅសហរដ្ឋអាមេរិក ត្រូវបានបិទទ្វាររាប់ពាន់កន្លែង និងមនុស្សជាច្រើនប្រឈមនឹងមិនមានការងារធ្វើផងដែរ។

ព្រោះតែការហ៊ារចូលទីផ្សារអនឡាញ ហើយត្រូវបានគេរំពឹងថា នៅសហរដ្ឋអាមេរិកនិងមានក្រុមហ៊ុន ផ្សារ និងហាងល្បីៗ នឹងបន្តបិទទ្វារបន្តទៀត ហើយការបិទហាងនេះព្រោះតែមនុស្សឈប់ដើរផ្សារដូចទំលៀមទំលាប់ហើយគិតតែបញ្ជាទិញតាមអនឡាញ។

តើយើងត្រូវគិតយ៉ាងណា ប្រសិនបើទីផ្សារអនឡាញបានវាយលុកទីផ្សារកម្ពុជាកាន់តែខ្លាំង ហើយធ្វើអោយក្រុមហ៊ុន ផ្សារ ហាង មួយចំនួនបង្ខំចិត្តបិទទ្វារដូចនៅសហរដ្ឋអាមេរិកនោះ?៕

ធ្វើអោយបានច្រើនជាងនិយាយ ពេលខ្លះនិយាយមិនល្អជាងធ្វើទេ..
21/08/2024

ធ្វើអោយបានច្រើនជាងនិយាយ ពេលខ្លះនិយាយមិនល្អជាងធ្វើទេ..

20/08/2024

#ក្រុមជ្រុលនិយមបន្តបោកប្រាស់ពលរដ្ឋដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន #សូមពុកម៉ែបងប្អូនកុំលុងជឿការញុះញុក្រុមជ្រុលនិយមនិងទណ្ឌិតនៅក្រៅប្រទេស #ខ្មែរមិនដើរតាមប្រវត្តិសាស្ត្រនយោបាយបែកបាក់ធ្វើអោយប្រទេសអន់ខ្សោយនោះទេ #ខ្មែររួមគ្នាខ្មែរខ្លាំង

19/08/2024

លោក ហួន រដ្ឋា ផុសសំណេរថា បងប្អូនត្រូវយល់កាន់តែច្បាស់ថា អ្វីទៅប្រជាធិបតេយ្យ ហើយអ្វីទៅអាណាធិបតេយ្យ ពាក្យស្រដែងគ្នាណាស់ ប៉ុន្តែន័យខុសគ្នាផ្ទុយស្រឡះ។

ថ្ងៃទី១៨ម្សិលមិញនេះ  ខ្ញុំឃើញថា នៅទីក្រុងភ្នំពេញមានស្ថានភាពស្ងប់ស្ងាត់ធម្មតា មិនមានការធ្វើបាតុកម្មដូចតាមការញុងញុះពីក្រុម...
19/08/2024

ថ្ងៃទី១៨ម្សិលមិញនេះ ខ្ញុំឃើញថា នៅទីក្រុងភ្នំពេញមានស្ថានភាពស្ងប់ស្ងាត់ធម្មតា មិនមានការធ្វើបាតុកម្មដូចតាមការញុងញុះពីក្រុមជ្រុលនិយមនៅខាងក្រៅប្រទេស។

យ៉ាងណាមិញក៏អរគុណចំពោះសមត្ថកិច្ច កងកម្លាំងទាំងអស់ដែលបានបំពេញតួនាទី និងភារ:កិច្ចការពារសុវត្ថភាពសន្តិសុខ សណ្តាប់ធ្នាប់ និងសន្តិភាពជូនពលរដ្ឋ និងប្រទេសជាតិ។

ទោះយ៉ាងក៏បានឃើញថា មានមនុស្សប៉ុន្មាននាក់ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនពាក់ព័ន្ធនឹងការមានបំណងញុះញុងធ្វើបាតុកម្មបង្កអស្ថិរភាពផងដែរ។

ថ្ងៃនេះក៏សូមអរគុណពុកម៉ែបងប្អូន ដែលបានយល់ពីការអភិវឌ្ឍន៍ប្រទេសជាតិ សន្តិភាព ស្ថិរភាព សន្តិសុខសណ្តាប់ធ្នាប់ ការរស់នៅប្រកបដោយសុខដុមរមនា ហើយមិនចូលរួមតាមការញុះញុងរបស់ក្រុមជ្រុលនិយមក្រៅស្រុក។

ពេលនេះយើងឃើញហើយថា នៅពេលយើងលុងជឿលើការញុះញុងអោយធ្វើបាតុកម្មប្រឆាំងនឹងច្បាប់ ហើយត្រូវបានសមត្ថកិច្ចបង្រ្កាប ព្រមទាំងតុលាការអនុវត្តតាមនីតិវិធី តើអ្នកណាទទួលខុសត្រូវលើបងប្អូន? តើក្រុមជ្រុលនិយម ឬទណ្ឌិតក្រៅសុ្រក ជាអ្នកទទួលខុសត្រូវមែនដែរឬទេ? ឬមួយជាគ្រួសារបងប្អូនជាអ្នកទទួលខុសត្រូវ?។

បងប្អូនត្រូវយល់កាន់តែច្បាស់ថា អ្វីទៅប្រជាធិបតេយ្យ ហើយអ្វីទៅអាណាធិបតេយ្យ ពាក្យស្រដែងគ្នាណាស់ ប៉ុន្តែន័យខុសគ្នាផ្ទុយស្រឡះ។

សូមបងប្អូនបន្តរក្សាភាពស្ងៀមស្ងាត់ និងចូលរួមជាមួយរាជរដ្ឋាភិបាលដើម្បការពារសន្តិភាព ស្ថិរភាព សន្តិសុខសណ្តាប់ធ្នាប់ និងការអភិវឌ្ឍន៍ប្រទេសជាតិទាំងអស់គ្នា។

16/08/2024

លោក ហួន រដ្ឋា សរសេរសំណេរថា នយោបាយញុះញុងបំបែកបំបាក់គ្នា និងធ្វើអោយប្រទេសជាតិធ្លាក់ទៅរកភាពវឹកវរពិបាក់ស្តារអភិវឌ្ឍន៍ប្រទេសឡើងវិញ...

យើងជាខ្មែរ ត្រូវមានតែមានសាមគ្គីភាពទើបមានភាពរុងរឿង នៃប្រទេសជាតិ បើបែកបាក់គ្នាប្រទេសយើងនឹងវិលទៅរកផលវិបាកទៀតមិនខាន។បច្ចុប្ប...
16/08/2024

យើងជាខ្មែរ ត្រូវមានតែមានសាមគ្គីភាពទើបមានភាពរុងរឿង នៃប្រទេសជាតិ បើបែកបាក់គ្នាប្រទេសយើងនឹងវិលទៅរកផលវិបាកទៀតមិនខាន។

បច្ចុប្បន្នខ្មែរមានអ្នកចេះដឹងច្រើនណាស់ ជាពិសេសគឺការលើកឡើងពីប្រវត្តិសាស្ត្រភាពរុងរឿងខ្មែរនាសម័យអាណាចក្រអង្គរ ប៉ុន្តែបងប្អូនភាគច្រើនមិនសូវបានលើកឡើងការបែកបាក់ក្រោយសម័យអង្គរនោះទេ ថាមូលហេតុអ្វី? ហើយហេតុអ្វីបានជាទឹកដីខ្មែរអាណាចក្រដ៏ធំបែរជារួមតូចសល់ប៉ុន្នេះដូចបច្ចុប្បន្ន?

ជាការពិតទឹកខ្មែរពីអាណាចក្រដ៏ធំ ហើយប្រែក្លាយទៅជាតូចដូចបច្ចុប្បន្ន ព្រោះតែខ្មែររងគ្រោះដោយសារនយោបាយញុះញុងបំបែកបំបាក់គ្នា ហើយដោយសារនយោបាយដណ្តើមអំណាចគ្នា ធ្វើអោយបច្ចារមិត្តឆ្លៀតឱកាសដណ្តើមទឹកដីខ្មែរស្ទើរអស់គ្មានសល់។

ខ្ញុំសង្ឃឹមថា ប្រជាពលរដ្ឋកម្ពុជា និងប្រទេសកម្ពុជា មិនរងគ្រោះដោយសារនយោបាយញុះញុងបំបែកបំបាក់គ្នា ហើយធ្លាក់ទៅរកភាពវឹកវរពិបាក់ស្តារអភិវឌ្ឍន៍ប្រទេសឡើងវិញនោះទេ។

ព្រោះថា ការអភិវឌ្ឍន៍ពីចំណុចសូន្រក្រោយរំដោះជាតិ អោយមានការរីកចំរើនដូចថ្ងៃនេះមិនងាយនោះដែរ។ ជាប្រវត្តិសាស្ត្រខ្មែរយើងធ្លាប់ឆ្លងកាត់ នៃភ្លើងសង្គ្រាមឆ្អែតឆ្អន់ហើយ។

ដើម្បីរួមគ្នាអភិវឌ្ឍន៍ប្រទេស និងសន្តិភាព ការរស់នៅប្រកបដោយសុខដុមរមនា ខ្ញុំសូមអំពាវនាវដល់ពុកម៉ែបងប្អូន សូមកុំចូលរួមធ្វើបាតុកម្ម ដែលនាំអោយប្រទេសជាតិឈានទៅដល់ភាពវឹកវរ ធ្វើអោយប៉ះពាល់ដល់សេដ្ឋកិច្ច ការងារ ប្រាក់ចំណូល និងការរស់នៅរបស់ពលរដ្ឋ៕

14/08/2024

គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ចេញលិខិតអំពាវនាវប្រជាពលរដ្ឋ កុំអោយពលរដ្ឋធ្វើបាតុកម្មដូចការញុះញុងដុតរោលដូចក្រុមប្រឆាំងជ្រុលនិយម និងទណ្ឌិតក្រៅ ប្រទេស។

10/08/2024

កម្មវិធី ពិសារតែនិយាយរឿងក្នុងចិត្ត
-រឿងតំបន់អភិវឌ្ឍន៍ CLV កម្ពុជា ឡាវ វៀតណាម
-មានផលមានប្រយោជន៍អ្វីខ្លះពីគម្រោងអភិវឌ្ឍន៍ CLV
-តើមានការកាត់ដីអោយទៅបរទេសដែរឬទេ?
#ស្តាប់អោយចប់ទើបយល់កាន់តែច្បាស់

ប្រជុំគ្នាទាំងព្រឹកនៅស្នាក់ការស្តូឌីយោ មុនរៀបចំថតវីដេអូ កម្មវិធី (ពិសារតែនិយាយរឿងក្នុងចិត្ត)។
09/08/2024

ប្រជុំគ្នាទាំងព្រឹកនៅស្នាក់ការស្តូឌីយោ មុនរៀបចំថតវីដេអូ កម្មវិធី (ពិសារតែនិយាយរឿងក្នុងចិត្ត)។

09/08/2024

លោក ហួន រដ្ឋា អនុប្រធាន គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច បានសរសេរបង្ហាញពីគោលជំហរ នៃញាតិ្តថ្កោលទោសទណ្ឌិត សម រង្ស៊ី និងបក្ខពួក...

ទណ្ឌិត សម រង្ស៊ី នូវតែបន្តធ្វើនយោបាយបោកប្រាស់ពលរដ្ឋ និងបំផ្លាញជាតិមិនឈប់មិនឈរ ថ្មីៗនេះ យើងបានឃើញសារញុះញ៉ុងជាថ្មីរបស់ទណ្ឌ...
09/08/2024

ទណ្ឌិត សម រង្ស៊ី នូវតែបន្តធ្វើនយោបាយបោកប្រាស់ពលរដ្ឋ និងបំផ្លាញជាតិមិនឈប់មិនឈរ ថ្មីៗនេះ យើងបានឃើញសារញុះញ៉ុងជាថ្មីរបស់ទណ្ឌិត សម រង្ស៊ី បានធ្វើការញុះញ៉ុងពលរដ្ឋអោយធ្វើការបាតុកម្មដោយប្រើអំពើហឹង្សាផ្តួលរំលំរដ្ឋាភិបាល ដោយព្រៀបធៀបពលរដ្ឋកម្ពុជា ទៅនឹងបាតុករនៃបង់ក្លាដេស ហើយទង្វើនេះ គឺយើងមិនអាចទទួលយកបានឡើយ។

នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤ ម្សិលមិញនេះ ថ្នាក់ដឹកនាំ គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច បានសម្រេចចេញញាតិ្តថ្កោលទោសទៅទណ្ឌិត សម រង្ស៊ី ជនក្បត់ជាតិ៣ជំនាន់ ដែលធ្វើការញុះញុងពលរដ្ឋអោយធ្វើបាតុកម្មហឹង្សាផ្តួលរំលំរដ្ឋាភិបាល ហើយព្រៀបធៀបពលរដ្ឋកម្ពុជាទៅនឹងពលរដ្ឋបង់ក្លាដេស និងរុញអោយច្រានអោយពលរដ្ឋទៅស្លាប់ជំនួសខ្លួនរាប់រយនាក់ដូចពលរដ្ឋបង់ក្លាដេស ក្នុងចេតនាបំផ្លាញសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍន៍ប្រទេសជាតិ។

ប្រជាពលរដ្ឋកម្ពុជាធ្លាប់ឆ្លងកាត់រួចហើយនូវការឈឺចាប់ និងរងគ្រោះ ព្រោះតែវិបត្តិនយោបាយប្រទេស ដូច្នេះហើយយើងសូមធ្វើការថ្កោទោសទណ្ឌិត សម រង្ស៊ី និងក្រុមបក្ខពួក យ៉ាងធ្ងន់ធរ និងមិនគួរលើកលែងអោយបានឡើយ ដែលមានចេតនាបំផ្លាញសន្តិភាព បំផ្លាញការរស់នៅសុខដុមរមនារបស់ប្រជាពលរដ្ឋ និងប្រទេសជាតិ។

ខ្ញុំសូមអំពាវនាវដល់បងប្អូនជនរួមជាតិ សូមកុំលុងជឿតាមមនោគមរបស់បុគ្គលទណ្ឌិត សម រង្ស៊ី និងក្រុមបក្ខពួកមួយក្តាប់តូចនេះអោយសោះ។

ខ្ញុំសូមអំពាវនាវដល់លោកតា លោកយាយ ពុកម៉ែ អ៊ុំពូមីង បងប្អូន សូមរួមគ្នាថែរក្សាសន្តិភាព សេ្ថរភាពនយោបាយ ការអភិវឌ្ឍន៍ ព្រមទាំងការរស់នៅប្រកបដោយភាពសុខដុមរមនារបស់យើងទាំងអស់គ្នា៕

ម្សិលមិញអបដំណើរលោក ហែម ប្រសើរ យកអំណោយចែកជូនអ្នកទីទាល់ក្រនៅខេត្តត្បូងឃ្មុំ..
09/08/2024

ម្សិលមិញអបដំណើរលោក ហែម ប្រសើរ យកអំណោយចែកជូនអ្នកទីទាល់ក្រនៅខេត្តត្បូងឃ្មុំ..

07/08/2024

ចែករំលែកទុក្ខលំបាក់ពលរដ្ឋដែលខ្វះខាតពិតប្រាកដ÷ សម្ព័ន្ធភាពបណ្ដុំសមាគមអង្គការសង្គមស៊ីវិល និងបន្តចុះចែកអំណោយជូនដល់ពលរដ្ឋទីទាល់ក្រកំពុងខ្វះខាត..

នៅថ្ងៃទី៨ សែ្អកនេះ ខ្ញុំនឹងអមដំណើរលោក ហែម ប្រសើរ ប្រធានសម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល ចុះចែកអំណោយមនុស្សធម៌នៅខេ...
07/08/2024

នៅថ្ងៃទី៨ សែ្អកនេះ ខ្ញុំនឹងអមដំណើរលោក ហែម ប្រសើរ ប្រធានសម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល ចុះចែកអំណោយមនុស្សធម៌នៅខេត្តត្បូងឃ្មុំ ជូនដល់បងប្អូនដែលកំពុងទីទាល់ខ្វះខាត សកម្មភាពនៃការចែករំលែកនេះ នឹងមានបន្តបន្ទាប់ ពីព្រោះក្រោមការដឹកនាំរបស់លោក ហែម ប្រសើរ ប្រធានសម្ព័ន្ធភាពសមាគមអង្គការសង្គមស៊ីវិល និងបន្តចែកជូនដល់ពលរដ្ឋដែលកំពុងខ្វះខាតពិតប្រាកដ។

ហើយសកម្មភាពមនុស្សធម៌នេះ ក្នុងនាមជាខ្មែរស្រឡាញ់ខ្មែរ ខែ្មរចេះជួយខែ្មរ គ្រាមានអាសន្ន ទោះបីជាមានតិចក្តីឬក៏ច្រើនក្តី ពុកម៉ែបងប្អូននឹងចូលរួមធ្វើការចែករំលែកទឹកចិត្តម្នាក់បន្តិច តាមរយៈសម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល ដើម្បីបន្តចែកជូនប្រជាពលរដ្ឋដែលខ្វះខាតពិតប្រាកដ។

ខ្ញុំជឿជាក់ថា ខែ្មរចេះស្រឡាញ់គ្នា ខ្មែរចេះសាមគ្គីគ្នា ខ្មែរចេះជួយគ្នា នោះខ្មែរនិងខ្លាំង៕

ที่อยู่

94/3 Krungkasem Road Rongmueng
Bangkok
10230

เบอร์โทรศัพท์

+855714487777

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ ហួន រដ្ឋា-Huon Rathaผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง ហួន រដ្ឋា-Huon Ratha:

วิดีโอทั้งหมด

แชร์

ตำแหน่งใกล้เคียง บริษัท สื่อ