កំចាយមារផូសដេលី-KamchaymearpostdailyNews

កំចាយមារផូសដេលី-KamchaymearpostdailyNews គេហទំព័រៈ www.kamchaymearpostdialy.com

ខេត្តក្រចេះ÷ ឯកឧត្តមនេតភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន រួមជាមួយឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ និងក្រុមការង...
19/01/2025

ខេត្តក្រចេះ÷ ឯកឧត្តមនេតភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន រួមជាមួយឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ និងក្រុមការងារមានលោកប្រធានមន្ទីរកសិកម្ម មន្ទីរធនធានទឹក មន្ទីរសាធារណការ អភិបាលស្រុកឆ្លូង និងមេឃុំ បានចុះពិនិត្យមើលការបូមទឹកបញ្ចូលស្រែរបស់បងប្អូនប្រជាកសិករ ដែលត្រូវការទឹកជាបន្ទាន់។ ការបូមទឹកបញ្ចូលស្រែស្រូវចំនួន ៤៨៣ ហិកតា របស់បងប្អូនប្រជាកសិករនៅឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ដែលត្រូវការទឹកជាបន្ទាន់។ ការបូមទឹកបញ្ចូលស្រែនេះ ប្រើម៉ាស៊ីនចំនួន០២គ្រឿង ដើម្បីបូមទឹកប្រមាណ ១,២ លានម៉ែត្រគូប។

បន្ទាយមានជ័យ÷ ព្រឹកថ្ងៃសៅរ៍ ទី១៨ ខែមករា ឆ្នាំ២០២៥ សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី និងឯកឧត្តម វ៉ាង វិនពីន ឯកអគ្...
19/01/2025

បន្ទាយមានជ័យ÷ ព្រឹកថ្ងៃសៅរ៍ ទី១៨ ខែមករា ឆ្នាំ២០២៥ សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី និងឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូត វិសាមញ្ញនិងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីជួបសំណេះសំណាល និងសម្ពោធដាក់ឲ្យប្រើប្រាស់នៅស្ពានបេតុង ។

ស្ពាននេះដែលជាជំនួយឧបត្ថម្ភរបស់សមាគមមូលនិធិមុទិតា និងស្ថានទូតសាធារណរដ្ឋ ប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត គណៈអភិបាលរងខេត្ត និងលោក លោកស្រី អភិបាល.អភិបាលរងក្រុង ស្រុក មន្ទីរអង្គភាពពាក់ព័ន្ធ និងកងកម្លាំងទាំងបីប្រភេទ។

ពិធីនេះប្រារព្ធធ្វើនៅបរិវេណវត្តបុព្វសិលារាម (ភគ្គិនេសន៍) ភូមិអន្សមចេក ឃុំសឿ ស្រុកមង្គលបូរី

មណ្ឌលគីរីប្រារព្ធទិវាប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ១២ធ្នូ............................នៅព្រឹកថ្ងៃសុក្រ ១២រោច ខែមិគសិរ ឆ្...
29/12/2024

មណ្ឌលគីរីប្រារព្ធទិវាប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ១២ធ្នូ............................
នៅព្រឹកថ្ងៃសុក្រ ១២រោច ខែមិគសិរ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្ដម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតី ក្នុងពិធីប្រារព្ធទិវាប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ១២ធ្នូ ។

ដោយមានអញ្ជេីញចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្ដមប្រធានសាលាដំបូងខេត្ត លោក លោកស្រីអភិបាលរងខេត្ត លោកព្រះរាជអាជ្ញារង នៃអយ្យាការអមសាលាដំបូងខេត្ត លោក លោកស្រីនាយ នាយរងរដ្ឋបាលសាលាខេត្ត លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត នាយក ទីចាត់ការ អង្គភាព ចំណុះរដ្ឋបាលសាលាខេត្ត អភិបាល អភិបាលរងក្រុង ស្រុក ប្រធានស្នាក់ការត្រួតពិនិត្យច្រកទ្វារទ្វេភាគីទាំង៣ មន្រ្តីពាក់ព័ន្ធ ក្រុមយុវជនទាំង៥ និងសិស្សានុសិស្ស ពិធីនេះប្រព្រឹត្តទៅនៅសាលប្រជុំអគារ ខ រដ្ឋបាលសាលាខេត្ត។

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានបញ្ជាក់នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ នេះ បានឱ្យដឹងថា ថ្នាំចាក់បង្ការការឆ្លងមេរោគអេដស៍...
29/12/2024

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានបញ្ជាក់នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ នេះ បានឱ្យដឹងថា ថ្នាំចាក់បង្ការការឆ្លងមេរោគអេដស៍ឈ្មោះCabotegravir មិនមែនជាវ៉ាក់សាំងទេ។

គូរបញ្ជាក់ថា ថ្នាំនេះមានប្រសិទ្ធភាពក្នុងការបង្ការការចម្លងមេរោគអេដស៍បានក្នុងកម្រិតចន្លោះពី ៩២ ទៅ ៩៥%។ សូមបញ្ជាក់ថា មកដល់ពេលនេះ ពិភពលោកយើងមិនទាន់រកឃើញវ៉ាក់សាំងសម្រាប់បង្ការមេរោគអេដស៍នៅឡើយទេ៕

សេចក្តីបញ្ជាក់របស់នាយកដ្ឋានសិល្ប:ភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈស្តីពីការបង្ហោះរូបភាពនៃសក...
12/12/2024

សេចក្តីបញ្ជាក់របស់នាយកដ្ឋានសិល្ប:ភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈស្តីពីការបង្ហោះរូបភាពនៃសកម្មភាពថតភាពយន្ត ដែលត្រូវបានបណ្តាញសង្គមយកមកផ្សព្វផ្សាយនិងផ្ទុះប្រតិកម្មរិះគន់។

មន្ទីរធនធានទឹក និងឧតុនិយម ខេត្តពោធិ៍សាត់ ចេញសេចក្តីជូនដំណឹងការប្រើប្រាស់ទឹកក្នុងរដូវប្រាំង ឆ្នាំ ២០២៤ -២០២៥ ជូនបងប្អូនប្...
12/12/2024

មន្ទីរធនធានទឹក និងឧតុនិយម ខេត្តពោធិ៍សាត់ ចេញសេចក្តីជូនដំណឹងការប្រើប្រាស់ទឹកក្នុងរដូវប្រាំង ឆ្នាំ ២០២៤ -២០២៥

ជូនបងប្អូនប្រជាពលរដ្ឋ ពិសេសប្រជាកសិករក្នុងខេត្តពោធិ៍សាត់ ។
បន្ទាប់ពីបានចុះត្រួតពិនិត្យពីការដាំដុះស្រូវប្រាំងរបស់បងប្អូនប្រជាកសិករតាមបណ្តាស្រុកនានាកន្លងមក ឃើញថា៖ ក្នុងរដូវប្រាំងនេះ ប្រជាកសិករបានធ្វើស្រូវប្រាំងច្រើន ពិសេសស្រុកបាកាន តាលោសែនជ័យ និង ស្រុកកណ្តៀង ។ ក្នុងពេលនេះ មន្ទីរបានកំពុងបើកទឹកទម្លាក់ទឹកពីទំនប់ទី ៥ ដើម្បីជួយអន្តរាគមន៍បងប្អូនប្រជាកសិករតាមប្រពន្ធ័ធារាសាស្រ្តតាមដងស្ទឹងពោធិ៍សាត់ ។

នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាបនៃរដ្ឋបាលជលផល សហការជាមួយគម្រោងអច្ឆរិយភាពទន្លេមេគង...
07/12/2024

នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាបនៃរដ្ឋបាលជលផល សហការជាមួយគម្រោងអច្ឆរិយភាពទន្លេមេគង្គ បានលែងត្រីរាជមួយក្បាលចូលបឹងធម្មជាតិវិញ។

ត្រីរាជដែលមានទម្ងន់ ១៣២គីឡូក្រាម និងប្រវែងដងខ្លួនជាង ២ម៉ែត្រ មានសុខភាពល្អ ត្រូវអ្នកនេសាទចាប់បានដោយចៃដន់ នៅដាយត្រីគន្លងលេខ៣A (ដាយរាជធានីភ្នំពេញ)។
ក្រុមការងារនៃវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប នៃរដ្ឋបាលជលផល និងគម្រោងអច្ឆរិយភាពទន្លេមេគង្គ បានបំពាក់ស្លាកសញ្ញាម្តងទៀត និងលែងត្រីរាជនោះចូលបឹងធម្មជាតិវិញដោយសុវត្ថិភាព ក្នុងគោលបំណងសិក្សាតាមដានការបន្លាស់ទី និងជម្រកក្នុងរដូវប្រាំង។

សូមបញ្ជាក់ថា ត្រីរាជ១ក្បាលនេះ ធ្លាប់ត្រូវបានក្រុមការងារលែងចូលទៅក្នុងដែនទឹកធម្មជាតិវិញ កាលពីពេលកន្លងទៅរួចហើយ ដោយសារត្រីនេះមានស្លាកស្មាមបំពាក់ស្លាកសញ្ញាសំគាល់ ប៉ុន្តែស្លាកសញ្ញាសំគាល់នោះបានរបូតចេញពីខ្លួនត្រីបាត់។

07/12/2024

ខ្នុរផ្លែច្រើន

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញ ចូលរួមដង្ហែ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរា...
28/11/2024

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញ ចូលរួមដង្ហែ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចយាងទៅបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ។

សិក្ខាសាលាពិគ្រោះយោបល់ជាសាធារណៈស្តីពី “គម្រោងសិក្សាអំពីលទ្ធភាពវិនិយោគលើ ការពង្រីកផ្ទៃដីដាំដុះដំណាំកាហ្វេ ស្ថិតក្នុងភូមិស...
21/11/2024

សិក្ខាសាលាពិគ្រោះយោបល់ជាសាធារណៈស្តីពី “គម្រោងសិក្សាអំពីលទ្ធភាពវិនិយោគលើ ការពង្រីកផ្ទៃដីដាំដុះដំណាំកាហ្វេ ស្ថិតក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី របស់មូលនិធិហូឡង់ សម្រាប់អាកាសធាតុ និងការអភិវឌ្ឍន៍ (DFCD) របស់អង្គការ SNV”..

18/11/2024
15/11/2024

រមណីយដ្ឋានទឹកធ្លាក់អូរច្រឡង់ ស្អាតត្រជាក់គ្រប់ប្រាំងវស្សា ថ្ងៃទី 15 ខែវិច្ឆិកា ឆ្នាំ 2024

14/11/2024

រីករាយពិធីបុណ្យអុំទូករបស់សំពះព្រះខែ

កំពង់ស្ពឺ÷ នាព្រឹកថ្ងៃអាទិត្យ ១០រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ រដ្ឋបាលខេត្តកំពង...
27/10/2024

កំពង់ស្ពឺ÷ នាព្រឹកថ្ងៃអាទិត្យ ១០រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ រដ្ឋបាលខេត្តកំពង់ស្ពឺ បានរៀបចំពិធីដង្ហែអង្គកឋិនទាននៅវត្តមុនីរង្សីរតនារាម(ម្រុំខាងជើង)ក្រោមអធិបតីភាព ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងលោកជំទាវ ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរង នៃគណៈអភិបាលខេត្ត លោកមេបញ្ជាការ មេបញ្ជាការរងកងកម្លាំងប្រដាប់អាវុធទាំងបី លោក លោកស្រី ប្រធានមន្ទីរអង្គភាព ជុំវិញខេត្ត និងមន្ត្រីរាជការចំណុះឱ្យរដ្ឋបាលខេត្តកំពង់ស្ពឺផងដែរ។

ភ្នំពេញ÷ ស្រ្តីពោះធំម្នាក់បានស្លាប់ ទាំងពោះជិតគ្រប់ខែណាមួយក្រុមគ្រួសារមិនដឹងថាស្រ្តីរងគ្រោះមានផ្ទៃពោះទៀតផង ហើយត្រូវបានរថ...
22/10/2024

ភ្នំពេញ÷ ស្រ្តីពោះធំម្នាក់បានស្លាប់ ទាំងពោះជិតគ្រប់ខែណាមួយក្រុមគ្រួសារមិនដឹងថាស្រ្តីរងគ្រោះមានផ្ទៃពោះទៀតផង ហើយត្រូវបានរថយន្តយកសង្គ្រោះ នៅមន្ទីរពេទ្យ តែជាអកុសលជនរងគ្រោះបានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្រ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ នៅបន្ទប់ជួលជាន់ទី៣ភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។ សពឈ្មោះ ជុំ សុខណា ភេទស្រីអាយុ២២ឆ្នាំ ជាកម្មកររោងចក្រ៕ បឋម

21/10/2024

ឡូនេសាទលេខ 5 ស្ថិតនៅភូមិពន្លៃ ឃុំព្រៃកណ្ដៀង ស្រុកពាមរក៍ ខេត្តព្រៃវែង។ បានបើកដំណើរការត្រងត្រីមួយរយៈហើយ.....ថ្ងៃទី20 ខែតុលា ឆ្នាំ២០២៤

ភ្នំពេញ៖ មិនដឹងមានវិបត្តិអ្វីនារីរូបស្រស់ម្នាក់បានបើករថយន្តម៉ាក តូយ៉ូតាព្រុសមួយគ្រឿងឡើងលើស្ពានជ្រោយចង្វារួចឈ់បរថយន្តបើកទ...
21/10/2024

ភ្នំពេញ៖ មិនដឹងមានវិបត្តិអ្វីនារីរូបស្រស់ម្នាក់បានបើករថយន្តម៉ាក តូយ៉ូតាព្រុសមួយគ្រឿងឡើងលើស្ពានជ្រោយចង្វារួចឈ់បរថយន្តបើកទ្វារលោតចូលទៅក្នុងទន្លេបានសម្រេច។

ហេតុការណ៍ខាងលើបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣ភ្លឺត្រូវនិងថ្ងៃទី ២១ខែ តុលាឆ្នាំ ២០២៤ ចំណុចលើស្ពានជ្រោយចង្វា ស្ថិតក្នុងរសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ៕

ខេត្តតាកែវ÷ ព្រឹកថ្ងៃសៅរ៍ ទី១៩ តុលា ឆ្នាំ២០២៤ លោក ស៊ូ ភិរម្យ អភិបាលស្រុកបូរីជលសារ បានចូលរួមបើកកម្មវិធី អប់រំសុខភាព ពិគ្រ...
19/10/2024

ខេត្តតាកែវ÷ ព្រឹកថ្ងៃសៅរ៍ ទី១៩ តុលា ឆ្នាំ២០២៤ លោក ស៊ូ ភិរម្យ អភិបាលស្រុកបូរីជលសារ បានចូលរួមបើកកម្មវិធី អប់រំសុខភាព ពិគ្រោះពិនិត្យ ធ្វើអនាម័យកុមារា ចំនួន ១៥០នាក់ និងព្យាបាលជំងឺទូទៅដោយឥតគិតថ្លៃចំនួន ៣០០នាក់ នៅភូមិកំពង់យោល ឃុំគោកពោធិ៍ ស្រុកបូរីជលសារ ខេត្តតាកែវ ៕

ที่อยู่

Medical Center Building Princess Sirindhorn, Rama VI Road, Phayathai Ratchathewi
Bangkok
10400

เบอร์โทรศัพท์

+85512641118

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ កំចាយមារផូសដេលី-KamchaymearpostdailyNewsผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง កំចាយមារផូសដេលី-KamchaymearpostdailyNews:

วิดีโอทั้งหมด

แชร์