TODAY ថ្ងៃនេះ

TODAY ថ្ងៃនេះ Wolcam to movie of culture Ancient times​ in Cambodia and worl.

ទិដ្ឋធម្មិក​ធម៌ គឺ​ហេតុ​ឲ្យ​កើត​ផល​ប្រយោជន៍​ក្នុង​ពិភពលោក​នេះ​ មាន ៤ គឺ៖១. ការ​ប្រឹងប្រែង​ធ្វើ​ការងារ មិន​ខ្ជិល​ច្រអូស​ជ...
01/09/2024

ទិដ្ឋធម្មិក​ធម៌ គឺ​ហេតុ​ឲ្យ​កើត​ផល​ប្រយោជន៍​ក្នុង​ពិភពលោក​នេះ​ មាន ៤ គឺ៖
១. ការ​ប្រឹងប្រែង​ធ្វើ​ការងារ មិន​ខ្ជិល​ច្រអូស​ជានិច្ច ឈ្មោះថា ឧដ្ឋានសម្បទា។
២. ការ​ថែរក្សា​ដោយ​យក​ចិត្ត​ទុក​ដាក់​ជានិច្ច ឈ្មោះថា អារក្ខសម្បទា។
៣. ភាព​ជា​អ្នកសេពគប់​មិត្ត​ល្អ ឈ្មោះថា កល្យាណមិត្តតា។
៤. ភាព​នៃ​ការ​ចិញ្ចឹម​ជីវិត​តាម​លទ្ធភាព ឈ្មោះ​ថា សមជីវីតា។

មាតា​បិតា​គឺ​ជា​ទេវតា​ប្រចាំ​ផ្ទះ​របស់​កូន ជា​ទេវតា​ថែរក្សាកូន​ទាំង​យប់​ទាំង​ថ្ងៃ ។ ពេល​ព្រលប់ ពេល​យប់ ពេល​អធ្រាត្រ មាតា...
29/08/2024

មាតា​បិតា​គឺ​ជា​ទេវតា​ប្រចាំ​ផ្ទះ​របស់​កូន ជា​ទេវតា​ថែរក្សាកូន​ទាំង​យប់​ទាំង​ថ្ងៃ ។ ពេល​ព្រលប់ ពេល​យប់ ពេល​អធ្រាត្រ មាតាបិតា​កំពុង​អស់​កំម្លាំង​ក្តី កំពុង​ងងុយ​ក្តី កំពុង​សម្រាន្ត​លក់​ក្តី​កំពុង​ក្តៅ​ក្តី កំពុង​រងា​ក្តី ទោះ​ជា​កំពុង​ឈឺ​ខ្លួន​ឯង​ក្តី កាល​បើកូន​តូច​ស្រែក​យំ​ឡើង មាតាបិតា​រមែង​ស្ទុះ​ស្ទា បើកំពុង​លង់​លក់​ក៏​ភ្ញាក់​ក្រញាង មក​ឳប​កូន មក​បបោស​អង្អែល​កូន​យក​ចិត្ត​កូន... ។
មាតាបិតា​ប្រុស​ភ្នែក ប្រុង​ត្រចៀក ប្រុង​សព្វ​គ្រប់​ប្រុង​ទាំង​យប់ ប្រុង​ទាំង​ថ្ងៃ ដើម្បី​រក្សាកូន​ស្ងួន​សម្លាញ់​ដែល​ជា​សាច់​ឈាម​របស់​ខ្លួន ទោះ​ជា​ទេវតា​ដោយ​កំណើត​មាន​កិច្ចរក្សា​នូវ​លោក​នេះ ក៏​គង់​មាន​ពេល​ភ្លេច​ក្នុង​កិច្ចរក្សា​ដែរ ប៉ុន្តែ​មាតាបិតា​មិន​ធ្លាប់​ភ្លេច​កូន​និង​មិន​បាន​បោះ​បង់​កូន​ឡើយ គឺ​លោក​ទាំង​ពីរ​តែង​គ្រប់​គ្រង​រក្សា​ឲ្យ​កូន​បាន​សុខ​រហូត​មក ។
ព្រះ​គុណ​របស់​ម៉ែ ជាជម្រក​មនោរម្យ​ទ្រនំកូន ព្រះ​ម៉ែ​យក​ខ្នង​បាំង​កម្តៅ​ថ្ងៃ យក​ទ្រូវ​ថ្លើម​ថ្លៃ​ធ្វើ​ទី​ជម្រក គុណ​ម៉ែ​ជា​ម្លប់​ឲ្យកូន​បាន​ជ្រក ខ្នង​ម៉ែ​ពង​ពក​កូន​សុខ​ មនោរម្យ ។ របស់​សំខាន់​គឺ​ខ្លួន​ប្រាណ​ម៉ែ តែ​ម៉ែ​បង្វែរ យក​ជាទ្រនំ ម៉ែ ខ្លាច​ព្យុះ​ភ្លៀង​ចាញ់​ខ្លាច​កូន​យំ កូន​រស់​បាន​ធំ​ម៉ែ​លាចាក​កូន ។
ព្រះ​គុណ​របស់​ឪ​ជា ឋាន​ព្រហ្ម​ជំរំ​កូន ព្រះ​បង្កើត​កូន​មាន​ឈ្មោះ​ថា​ឪ មិន​មែន​ព្រះ​នៅ​ក្នុង​សួគ៌ា​ឋាន គុណឪមាន​នៅ​ក្នុង​ចិត្ត​សន្តាន កូន​បាន​សុខ​សាន្ត​ព្រោះ​ឪ​ជា​ព្រហ្ម របស់​ពិសេស គឺ​កូន​ឪពិត ឪ​ប្តូរ​ជីវិត ប្រឹង​សាង​ជំរំ ឪ​ធ្វើ​ការ​ខ្លាំង​នឿយ​ហត់​ប៉ុន​ភ្នំ តែ​សុខ​មនោរម្យ​ព្រោះ​ឃើញ​មុខ​កូន ។
ម៉ែ​ឪ​នឹក​កូន កូន​ទៅ​នៅ​ញៀន​ថ្នាំ​ម៉ា ម៉ែ សម្រាល​កូន​ឪ​អរ​ខ្លាំង ចិត្ត​តាំង​សច្ចា ចិញ្ចឹមកូន​ ឪ​នឿយ​យ៉ាង​ណា​បិទ​មាត់​សូន្យ ពេល​នឹក​ដល់​កូន​ចិត្ត​ត្រាច់​ទៅ ។ នឹក​ដល់​កូន​ខ្លាំង​ឪ​ខំ​ប្រឹង សម្លឹង​កិច្ចការ​ចិត្ត​ជាប់ នៅ ដំណឹង​នេះ​កាច​ ក្រៃ​អាក្រក់ ដូច​ មច្ចុ ឆក់ ផ្តាច់ សង្ខារ កូន​មាស​ឪពុក​ សូមមេត្តា ករុណា ម៉ែ​ឪ​ត្រង់​នេះ​ផង ។

មាតាបិតាត្រូវសង្គ្រោះបុត្រធីតាដោយធម៌ ៥យ៉ាង គឺៈ
១. បាបា និវារេន្តិ ហាមឃាត់កូន កុំឱ្យកូនធ្វើនូវអំពើបាប អំពើទុច្ចរិតផ្សេងៗ ។
២. កល្យាណេ និវេសេន្តិ អប់រំឲ្យកូនតាំងនៅក្នុងអំពើល្អ មានកល្យាណធម៌ ។
៣. សិប្បំ សិក្ខាបេន្តិ ទូន្មានឲ្យកូនសិក្សារៀនសូត្រនូវសិល្បវិទ្យា មានចំណេះដឹងក្នុងខ្លួន ។
៤. បដិរូបេន ទារេន សំយោជេន្តិ រៀបចំគូស្រករឲ្យបានសមរម្យដល់បុត្រធីតា ។
៥. សមយេ ទាយជ្ជំ និយ្យាទេន្តិ ចែកទ្រព្យឲ្យកូនក្នុងសម័យកាលដ៏សមគួរ ។

បុត្រធីតាត្រូវទំនុកបម្រុងមាតាបិតាដោយធម៌ ៥យ៉ាង គឺៈ
១. ភតោ នេសំ ភរិស្សាមិ ចិញ្ចឹមមាតាបិតាតបវិញតាមដែលមាតាបិតាបានចិញ្ចឹមរក្សាខ្លួនជាកូនមកហើយ។
២. កិច្ចំ នេសំ ករិស្សាមិ ជួយធ្វើការ បំពេញកិច្ចធុរៈរបស់មាតាបិតា ដោយការបំរើនូវអ្នកមានគុណទាំងពីរដ៏យ៉ាងពេញចិត្ត ។
៣. កុលវំសំ ឋបេស្សាមិ ថែរក្សាលើកតម្កើងតម្កល់នូវវង្សត្រកូលឲ្យបានល្អ មិនជាអ្នកបំផ្លាញនូវវង្សត្រកូលរបស់ខ្លួនឯងឡើយ ។
៤. ទាយជ្ជំ បដិបជ្ជាមិ បដិបត្តិខ្លួនឲ្យបានសមគួរជាអ្នកទទួលនូវមរតក គឺកសាងខ្លួនឲ្យ
បានជាទាយាទដ៏ល្អ ។
៥. បេតានំ កាលកតានំ ទក្ខិណំ អនុប្បទស្សាមិ កាលមាតាបិតា ធ្វើកាលកិរិយាទៅកាន់បរលោក

13/08/2024
07/08/2024
29/07/2024

រកឃេីញយន្តហោះដែលបានធ្លាក់ហេីយ😱😱

📣ក្រសួងការពារជាតិ ចេញសេចក្តីប្រកាស​ព័ត៌មាន​ពីបាត់បង់ការទាក់ទងជាមួយឧទ្ធម្ភាគចក្រមួយគ្រឿង ជាមួយទីបញ្ជាការទ័ពអាកាស នៅក្នុងភ...
13/07/2024

📣ក្រសួងការពារជាតិ ចេញសេចក្តីប្រកាស​ព័ត៌មាន​ពីបាត់បង់ការទាក់ទងជាមួយឧទ្ធម្ភាគចក្រមួយគ្រឿង ជាមួយទីបញ្ជាការទ័ពអាកាស នៅក្នុងភូមិសាស្ត្រជួរភ្នំក្រវាញ ស្ថិតក្នុងខេត្តពោធិ៍សាត់ និងខេត្តកោះកុង ក្នុងពេលកំពុងហាត់ហ្វឹកហ្វឺន

ក្រសួងការពារជាតិ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤នេះ ប្រកាសជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា៖ ឧទ្ធម្ភាគចក្រមួយគ្រឿង បានបាត់បង់ការទាក់ទងជាមួយទីបញ្ជាការទ័ពអាកាស នៅក្នុងភូមិសាស្ត្រជួរភ្នំក្រវាញ ស្ថិតក្នុងខេត្តពោធិ៍សាត់ និងខេត្តកោះកុង ក្នុងពេលកំពុងហាត់ហ្វឹកហ្វឺន កាលពីថ្ងៃម្សិលមិញ។

គួរបញ្ជាក់ថា​ ឧបទ្ទវហេតុនេះបានកើតឡើងដោយសារអាកាសធាតុមិនអំណោយផល ហើយបណ្តាកងឯកភាពពាក់ព័ន្ធកំពុងធ្វើការរុករក ចាប់តាំងពីព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ ចំពោះលទ្ធផលមិនទាន់ប្រទះឬរកឃើញឧទ្ធម្ភាគចក្រនោះឡើយ ក្រុមការងារ និងបន្តរុករកយ៉ាងយកចិត្តទុកដាក់៕

ដោយសារទ្រង់មិនដែលប្រើពាក្យថា «បណ្ឌិត» នៅលើព្រះនាមទ្រង់ ទើបអស់លោកមួយចំនួន ពោលថា សម្ដេចបានបណ្ឌិតកិត្តិយស គឺខុសធំហើយអស់លោក។...
12/07/2024

ដោយសារទ្រង់មិនដែលប្រើពាក្យថា «បណ្ឌិត» នៅលើព្រះនាមទ្រង់ ទើបអស់លោកមួយចំនួន ពោលថា សម្ដេចបានបណ្ឌិតកិត្តិយស គឺខុសធំហើយអស់លោក។ មួយវិញទៀត សញ្ញាប័ត្រដែលថ្វាយទ្រង់ គឺពុំមានបិទព្រះឆាយាលក្ខណ៍ទេ ដោយសារគណៈកម្មការទាំងអស់រួមទាំងសាកលវិទ្យាធិការឬសេនាបតីក្រសួង ពុំមាននរណាមួយមានសិទ្ធិហ៊ានវាយត្រាលើព្រះឆាយាលក្ខណ៍របស់សម្ដេចជាអម្ចាស់ឡើយ ពោលគឺគោរពលើកតម្កើងក្រៃពេក។🙏🏻

👉 កុំព្រោះតែការមិនចូលចិត្តរបស់ខ្លួនឯង រហូតដើរនិយាយរឿងមិនពិតរបស់អ្នកដទៃ សុទ្ធតែគេអាក្រក់យ៉ាងចេះ អាក្រក់យ៉ាងចុះ ទាំងគេមិនប...
08/07/2024

👉 កុំព្រោះតែការមិនចូលចិត្តរបស់ខ្លួនឯង រហូតដើរនិយាយរឿងមិនពិតរបស់អ្នកដទៃ សុទ្ធតែគេអាក្រក់យ៉ាងចេះ អាក្រក់យ៉ាងចុះ ទាំងគេមិនបានធ្វើអាក្រក់ដូចខ្លួនឯងថាផង អាចឈប់បានឈប់ទៅ វាមិនចម្រើនទេ មានតែវិនាសប៉ុណ្ណោះ ហើយវិនាសនេះ មិនមែនត្រឹមតែបច្ចុប្បន្ន សូម្បីបរលោកក៏នឹងជួបសេចក្ដីទុក្ខលំបាកច្រើនជាអនេកប្បកា៕
ប្រភព​ៈ​វត្ត​ សិត្បូ

ធ្វើការ ៨ម៉ោង ដើម្បីរស់មួយថ្ងៃធ្វើការ ៦ថ្ងៃ/សប្តាហ៍ ដើម្បីសម្រាក ១ថ្ងៃធ្វើការ ៨ម៉ោង ដើម្បីញ៉ាំរយៈពេល ១៥នាទីធ្វើការពេញមួយ...
07/07/2024

ធ្វើការ ៨ម៉ោង ដើម្បីរស់មួយថ្ងៃ
ធ្វើការ ៦ថ្ងៃ/សប្តាហ៍ ដើម្បីសម្រាក ១ថ្ងៃ
ធ្វើការ ៨ម៉ោង ដើម្បីញ៉ាំរយៈពេល ១៥នាទី
ធ្វើការពេញមួយឆ្នាំ ដើម្បីសម្រាកមួយ ឬពីរសប្តាហ៍
ធ្វើការពេញមួយជីវិត ដើម្បីចូលនិវត្តន៍នៅពេលចាស់ទៅ ឬដល់ដង្ហើមចុងក្រោយក៏មាន ៖ នៅទីបំផុតទើបយើងដឹងថា ជីវិតគឺគ្មានអ្វីក្រៅពីត្រូវប្រឹងប្រែងដើម្បីតែសេចក្តីសុខក្លែងក្លាយ ភ្លេចគិតពីសេចក្តីសុខផ្លូវចិត្ត ហើយ​ក្លាយ​ទៅ​ជាទាសករនៃសម្ភារៈនិយមតាមគ្នា និង​ទាសភាពរបស់​សង្គម ដែល​យើង​មើលមិនឃើញ​ថាជាច្រវាក់​លោកីយ៍ឡើយ ។
ជីវិតគឺជាដំណើរដ៏ខ្លី និងមិនទៀងមួយ ហើយជាមធ្យមម្នាក់ៗ មានពេល ១០ឆ្នាំ ៧ ទៅ ៨ ដងតែប៉ុណ្ណោះ ចូររៀនរីករាយនូវទី ១០ឆ្នាំ ដែលអ្នកកំពុងមានឲ្យមានអត្ថន័យ និងគុណតម្លៃជាទីបំផុតឲ្យខ្លួនឯង ឬជាតិសាស្ត្ររបស់អ្នក បង្កើត​វា​ឡើងឥឡូវនេះ ។

28/06/2024

RIP
ព្រឹទ្ធភារម្យវោហា​រ ប្រាជ្ញ​ ឈួន​ និង ព្រឹទ្ធកោសល្យវោហារ​ គង់​ ណៃ​
លាជនខេមរាជារៀងរហូតហេីយ

27/06/2024

បទ​ផ្ដាំនាគ​ អនុសាសនវិធី
សូត្រ​ដោយ​ភិក្ខុ​ ជោតត្ថេរ​ ឌុក​ សុភ័ក្ដ
វត្ត​សេតហត្ថី​ ដំរិល​ #ធម៌បទ #ស្មូត្រ #ព្រះសង្ឃ

15/06/2024

ព្រះសង្ឃ​និមន្ត​បិណ្ឌ​បាត​ ដេីម្បី​អនុគ្រោះ​ដល់​ពុទ្ធ​បរិស័ទ​បំពេញទាន

14/06/2024

មហា​សមយសុត្ត​ នៅមណ្ឌបព្រះមេរុព្រះបរមសព

ទេវតារក្សាទិសទាំងបួនដាក់នៅតាមទិសមេរុថ្វាយព្រះភ្លើងសម្ដេចព្រះសង្ឃរាជ ទេព វង្ស។មហារាជទាំង៤អង្គៈ១ ស្តេចធតរដ្ឋ កាន់ប្រាសាទ ជ...
04/06/2024

ទេវតារក្សាទិសទាំងបួនដាក់នៅតាមទិសមេរុថ្វាយព្រះភ្លើងសម្ដេចព្រះសង្ឃរាជ ទេព វង្ស។

មហារាជទាំង៤អង្គៈ
១ ស្តេចធតរដ្ឋ កាន់ប្រាសាទ ជាអធិបតីលើគន្ធព្វ គ្រប់គ្រងទិសខាងកើត ។
២ ស្តេចវិរូបក្ខៈ កាន់នាគ និងកែវមណី ជាអធិបតីលើនាគ គ្រប់គ្រងទិសខាងលិច ។
៣ ស្តេចវិរូឡ្ហកៈ កាន់ពិណ្យ ជាអធិបតីលើកុម្ភណ្ឌ គ្រប់គ្រងទិសខាងត្បូង ។
៤ ស្តេចកុវេរៈ ជាអធិបតីលើយក្ស គ្រប់គ្រងទិសខាងជើង ។
សម្រាប់វប្បធម៍ខ្មែរ ក៏មានការគោរព មហារាជទាំង៤ នៅពេលប្រារព្វពិធីសាសនា ក៏មានការសូត្រប្រកាសរលឹកដល់ស្តេចចក្រទាំង៤ព្រះអង្គខាងលើនេះ...

04/06/2024

ថ្ងៃចន្ទ ១២រោច ខែពិសាខ ឆ្នាំរោង ឆសក ព.ស.២៥៦៨
ត្រូវថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ ២០២៤ ទីព្រះមេរុមុខវត្តបុទុមវត្តីរាជវរារាម ព្រះពិធីថ្វាយព្រះអភិធម្ម តាមបុស្បុករោងទិសទាំង៤នៃព្រះបរមមេរុ ដោយព្រះសង្ឃ ១៦ព្រះអង្គ ( ៤ព្រះអង្គ ក្នុង១បុស្បុក ) និមន្តមកពី វត្តសេតហត្ថី ដំរិល ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ក្នុងព្រះរាជពិធីថ្វាយព្រះភ្លើងព្រះបរមសព សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា គណៈមហានិកាយ ។

__________________

#ព្រះពុទ្ធសាសនា

02/06/2024

កូនដំរីគួរឱ្យ​ស្រលាញ់​❤️️

ព្រះទីនាំងដ៏វិចិត្រសាងឡើងសម្រាប់តម្កល់ព្រះបរមសពក្នុងព្រះរាជពិធីថ្វាយព្រះភ្លើងសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេស...
02/06/2024

ព្រះទីនាំងដ៏វិចិត្រសាងឡើងសម្រាប់តម្កល់ព្រះបរមសពក្នុងព្រះរាជពិធីថ្វាយព្រះភ្លើងសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ ព្រឹកស្អែកនេះ ។

រូបភាព : Moeun Chamroeun

ផែន នៃក្បួនដង្ហែព្រះបរមសព សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក...
01/06/2024

ផែន នៃក្បួនដង្ហែព្រះបរមសព សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា

ល្បឿនពន្លឺ ចម្ងាយរវាងភពមួយទៅភពមួយ ធ្វើឱ្យយប់ថ្ងៃពេលវេលាខុសគ្នា។ ភព និងអរូបភពចែកដាច់ពីគ្នាមានរយៈពេលមិនដូចគ្នា។ ទេវបុត្រខ្...
24/05/2024

ល្បឿនពន្លឺ ចម្ងាយរវាងភពមួយទៅភពមួយ ធ្វើឱ្យយប់ថ្ងៃពេលវេលាខុសគ្នា។ ភព និងអរូបភពចែកដាច់ពីគ្នាមានរយៈពេលមិនដូចគ្នា។ ទេវបុត្រខ្លះចុតិមកកើតជាមនុស្សបាន ៥០ឆ្នាំក៏ស្លាប់ហើយកើតទៅវិញជាទេវតាដូចភ្ញាក់ពីដំណេក។
ប្រភព​ៈ​ ព្រះគុណ​ពុកម៉ែ

14/05/2024

អបអរសាទរពិធីបុណ្យចម្រើនព្រះជន្មសម្ដេចព្រះបរមនាថ នរោត្តម​ សីហមុនី​ ព្រះ​មហាក្សត្រ​នៃ​ព្រះ​រាជា​កម្ពុជា​

ច្រៀងដោយលោកកែប ផន និងអ្នកស្រីសុន ចាន់ថន

អបអរសាទរ ទិវាអ្នកម្ដាយ “ អ្នកម្ដាយ ជាព្រះរស់ និងជាអ្វីគ្រប់យ៉ាងសម្រាប់កូន ”ថ្ងៃអាទិត្យ ៥កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥...
12/05/2024

អបអរសាទរ ទិវាអ្នកម្ដាយ “ អ្នកម្ដាយ ជាព្រះរស់ និងជាអ្វីគ្រប់យ៉ាងសម្រាប់កូន ”

ថ្ងៃអាទិត្យ ៥កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧
ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤

09/05/2024

ច្រៀង​ដោយ​ អ្នក​គ្រូ​ កែម​ ចន្ធូ

28/04/2024

ក្បាច់​ដំបងទ្វារ៤និង៨​ ដោយ​ព្រឹទ្ធាចារ្យ​ងន់​ និង​ព្រឹទ្ធាចារ្យ​ចយ​ វត្ត​ដំរិល​ ឃុំ​ដំរិល​ស្រុក​អូររាំងឪ​ ​ខេត្ត​ត្បូង​ឃ្មុំ​

ចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារយោធិនពលី និងយោធិនរងរបួស ដែលរងគ្រោះក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់ នៅយោធភូមិភាគទី៣ ក្នុងខេត្តកំ...
28/04/2024

ចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារយោធិនពលី និងយោធិនរងរបួស ដែលរងគ្រោះក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់ នៅយោធភូមិភាគទី៣ ក្នុងខេត្តកំពង់ស្ពឺ កាលពីរសៀលថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤ ។

នេះជាគ្រាន់តែផ្នែកដ៏តូចមួយប៉ុណ្ណោះនៃមេរៀនដ៏ច្រើនដែលយើងនឹងសិក្សានៅក្នុងថ្នាក់រចនា " ផ្ទះខ្មែរបូរាណ " ។អ្នកសិក្សាទាំងឡាយនឹ...
25/04/2024

នេះជាគ្រាន់តែផ្នែកដ៏តូចមួយប៉ុណ្ណោះនៃមេរៀនដ៏ច្រើនដែលយើងនឹងសិក្សា
នៅក្នុងថ្នាក់រចនា " ផ្ទះខ្មែរបូរាណ " ។
អ្នកសិក្សាទាំងឡាយនឹងទទួលបានចំណេះដឹងដ៏ពិសេសៗជាច្រើន ដោយពុំនឹកស្មាន ដែលលើសអំពីការដែលចេះត្រឹមតែការហៅឈ្មោះផ្ទះ ។
រចនាបថផ្ទះប្រពៃណីខ្មែរ ត្រូវបានកំណត់តាមរយៈ “ ទម្រង់ ឬ រូបរាងនៃដំបូលផ្ទះ ” ។ ទោះបីជាយ៉ាងក៏ដោយ ក៏អាចសង្កេតឃើញថា ការរៀបចំ និង ការប្រើប្រាស់ល្វែងខាងក្នុង , បច្ចេកទេសសាងសង់ និង គ្រឿងទិព្វសម្ភារ ក៏ដូចជាការដាក់គ្រឿងរចនានានា ក៏ដោយឡែកពីគ្នាទៅតាមរចនាបថផ្ទះនីមួយៗផងដែរ ។
“ ភាពខុសគ្នាតាមតំបន់ ” បង្ហាញឱ្យឃើញអំពីការនិយម និង ការចូលចិត្តលើរចនាបថផ្ទះផ្សេងៗគ្នា ហើយបង្កប់នូវ ផ្នត់គំនិត ជំនឿ សិល្បៈ ប្រពៃណី ទំនៀមទម្លាប់ និង រសនិយមខុសប្លែកពីគ្នា ទៅតាមតំបន់រៀងៗខ្លួន ដែលវាបានក្លាយទៅ “ អត្តសញ្ញាណតំបន់ ” ដ៏គួរឱ្យយកចិត្តទុកដាក់ ។
នៅក្នុងប្រទេសកម្ពុជា រចនាបថផ្ទះប្រពៃណីអាចត្រូវបានគេបែងចែកជា ៨ ប្រភេទធំៗ នៅក្នុង ៣ ក្រុមផ្ទះដោយឡែកពីគ្នា គឺ ៖ ផ្ទះខ្មែរ . ផ្ទះកិង ផ្ទះរោង . ផ្ទះរោងដោល . ផ្ទះរោងដឿង ផ្ទះកន្តាំង . ផ្ទះប៉ិត . ផ្ទះជនជាតិដើម
ការដាក់បញ្ចូលផ្ទះជនជាតិដើម ចូលទៅក្នុងរចនាបថនេះ ពិតជាមានសារសំខាន់ណាស់ ក៏ដ្បិតថា ផ្ទះទាំងឡាយនោះក៏សុទ្ទសឹងតែជា ផ្ទះប្រពៃណី ឬ ផ្ទះបូរាណនៃក្រុមជនជាតិមន-ខ្មែរដើម និង មានវត្តមាននៅក្នុងប្រទេសកម្ពុជា ។ ប្រសិនបើ យើងពុំលើកយកមកសិក្សា ស្រាវជ្រាវ ស្វែងយល់ទេ តើវាសនាអនាគតផ្ទះប្រពៃណីទាំងអស់នឹងទៅជាយ៉ាងណា ?
ចូលរៀនថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២៤
ឯការិយាល័យស្ថាបត្យករពសុធា
ព័ត៌មានលម្អិត សូមចុចចូលទៅមើលនៅក្នុងប្រកាស កាលប៉ុន្មានថ្ងៃមុន ។
រូបថតដោយ ៖
ផ្ទះខ្មែរ ៖ រូបថតចាស់ , Emile Gsell
ផ្ទះកិង , ផ្ទះរោង , ផ្ទះរោងដោល , ផ្ទះប៉ិត ៖ ល. សី លីហ៊ាង Lyheang Seyh
ផ្ទះរោងដឿង , ផ្ទះកន្តាំង ៖ ល. ហៃ តាយគីមហុង Hai Kimhong
ផ្ទះជនជាតិគ្រឹង ៖ ល. ហុក សុកុល ( យកពីគេហទំព័រ យសោធរ )
រចនាដោយ ៖ ស្ថាបត្យករពសុធា - posothea architects
ទាក់ទងរចនាតាមរយៈលេខទូរសព្ទ ឬ តេឡេក្រាម ៖ ០៩៣ ២៩៦ ៧៩៧
eyLyHeang

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ TODAY ថ្ងៃនេះผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

วิดีโอทั้งหมด

แชร์

ตำแหน่งใกล้เคียง บริษัท สื่อ


ครีเอเตอร์วิดีโอ อื่นๆใน Bangkok

แสดงผลทั้งหมด