ប្រឹងប្រែង-effort

ប្រឹងប្រែង-effort សូមស្វាគមន៍..!!

30/12/2024

ការដែលគ្មានអ្នកជ្រោមជ្រែងវាកំសត់បន្ទិចមែន តែបើអ្នកឈរបានដោយខ្លួនឯង នោះអ្នកនឹងមានមោទនភាពចំពោះខ្លួន ហើយលួចសសើរខ្លួនឯងក្នុងចិត្ត”អញខ្លាំងមែន”

30/05/2024

ខ្ញុំនៅតែមានកំហុស ដំណើរជីវិតនៅតែបន្ត ខ្ញុំរៀនពីអ្វីគ្រប់យ៉ាងជុំវិញខ្លួនខ្ញុំ ហើយមានពេលខ្លះខ្ញុំក៏ឈឺចាប់ ប៉ុន្តែខ្ញុំនៅតែរស់។ ដូច្នេះខ្ញុំដឹងខ្លួនឯងថាខ្ញុំមិនល្អឥតខ្ចោះនោះឡើយ ប៉ុន្តែខ្ញុំមានក្តីសុខជាមួយដំណើរជីវិតដែលខ្ញុំបានជួបប្រទះកន្លងមក ហើយខ្ញុំរំម្លឹកតែអតីតកាលដែលចម្រើនកុសលចិត្តរបស់ខ្ញុំតែប៉ុណ្ណោះ។
ខណៈខ្ញុំនៅតែរក្សាស្នាមញញឹម និងក្តីសង្ឃឹមគ្រប់ពេលទាំងក្នុងបច្ចុប្បន្ននិងទៅអនាគត។

ស្រឡាញ់សង្គមឱ្យដូចស្រឡាញ់នាងជាមនុស្សម្នាក់រស់ក្នុងសង្គម បើចង់ឱ្យគេមើលឃើញពីតម្លៃ យើងត្រូវតែធ្វើឱ្យខ្លួនឯងមានតម្លៃ និងធ្វើ...
21/01/2022

ស្រឡាញ់សង្គមឱ្យដូចស្រឡាញ់នាង

ជាមនុស្សម្នាក់រស់ក្នុងសង្គម បើចង់ឱ្យគេមើលឃើញពីតម្លៃ យើងត្រូវតែធ្វើឱ្យខ្លួនឯងមានតម្លៃ និងធ្វើសកម្មភាពដែលមានតម្លៃចំពោះសង្គម។ សង្គមមួយមានសន្តិភាព វាអាស្រ័យលើក្នុងចិត្តយើងម្នាក់ ៗមានសន្តិភាពជាមុន។ សង្គមមួយរីកចម្រើន វាអាស្រ័យយើងម្នាក់ៗចូលរួមជួយសង្គម។ សង្គមមួយដើរទៅមុខបានយូរ វាអាស្រ័យលើយើងគ្រប់គ្នា ចូលរួមយឹតយោង បំពេញតួនាទីចំពោះគ្នា។ មិនថាអ្នកចេះដឹង អ្នកមិនចេះ មិនថាមេដឹកនាំ ឬពលរដ្ឋឡើយ គឺត្រូវតែចូលរួម ចេះយកអាសារ ជួយបំពេញករណីកិច្ចជាមួយគ្នា។ អ្នកចេះដឹងមានគុណធម៌ អ្នកមិនចេះគួរតែគោរព។ អ្នកចេះដឹង គិតប្រយោជន៍រួម អ្នកមិនចេះគួរដើរតាម។ អ្នកចេះដឹងខំប្រឹងលះបង់ខ្លួនដើម្បីជាតិ អ្នកមិនចេះគួររៀនសូត្រតាម។

តម្លៃអ្នកចេះដឹង តែងរក្សា សីលធម៌ គុណធម៌ និងមេត្តាធម៌ ធ្វើខ្លួនជាបុគ្គលសាមញ្ញ បើទោះបីក្រក៏សាមញ្ញ បើទោះបីមានក៏សាមញ្ញ។ ចេះដឹង តែសាមញ្ញ។ មានកិត្តិយស តែសាមញ្ញ។ មានបាន តែសាមញ្ញ។ គោរព ស្រឡាញ់អ្នកចេះដឹងជាតិនិយម ដូចស្រឡាញ់ការអប់រំ ព្រោះពួកគាត់លះបង់ដើម្បីសង្គមច្រើន។ យើងស្រឡាញ់ឧត្តមគតិរបស់បុព្វបុរស ស្រឡាញ់ភាពសាមញ្ញរបស់បុព្វបុរស ស្រឡាញ់វីរ:ភាពរបស់បុព្វបុរស បើទោះបីជាយើង និងដៃគូរបស់យើង ធ្វើពុំបានដូចពួកគាត់ តែសូមកុំដាក់បន្ទុក បំពុលសង្គម ធ្វើជាគំរូមិនល្អដល់ក្មេងជំនាន់ក្រោយទៅបានហើយ។

បើយើងស្រឡាញ់សង្គម ត្រូវប្រឹងធ្វើតាមសមត្ថភាព លទ្ធភាព និងកាល:ទេស:។ ស្រឡាញ់សង្គមប៉ុនណា ជួយសង្គមប៉ុណ្ណឹង។ មានលទ្ធភាពប៉ុនណា ជួយប៉ុណ្ណឹង។ ទៅមុខរួចប៉ុនណា យកប៉ុណ្ណឹង។ យើងត្រូវស្រឡាញ់សង្គម ស្រឡាញ់មនុស្សជួយសង្គម គិតសង្គម ហើយក៏ស្រឡាញ់មនុស្សដែលចេះលះបង់គ្រប់យ៉ាងដើម្បីសង្គមផងដែរ។ កុំឱ្យសង្គមលះបង់ដើម្បីយើង តែយើងសូមលះបង់ដើម្បីសង្គម។ កុំលះបង់ដើម្បីឱ្យគេស្រឡាញ់យើង តែយើងត្រូវលះបង់ដើម្បីគេវិញ។ កុំធ្វើបាបគេដើម្បីប្រយោជន៍ខ្លួនឯង តែត្រូវលះបង់ខ្លួនឯងដើម្បីជួយគេវិញ។

ស្រឡាញ់នាង ត្រូវផ្តល់តម្លៃការអប់រំដល់នាង។ ស្រឡាញ់នាង ត្រូវស្មោះស្មគ្រនឹងនាង។ ស្រឡាញ់នាង ត្រូវលះបង់ដើម្បីនាង។ ប៉ុន្តែកុំស្រឡាញ់នាង ឱ្យនាងឈឺចាប់។ កុំស្រឡាញ់នាង ឱ្យនាងទឹកភ្នែក។ កុំស្រឡាញ់នាង ដើម្បីតែផលប្រយោជន៍ខ្លួន បំផ្លាញរាងកាយ បំផ្លាញការអប់រំរបស់នាងឱ្យសោះ! បើស្រឡាញ់នាង ឱ្យដូចស្រឡាញ់សង្គម។ ស្រឡាញ់សង្គមឱ្យធំជាងស្រឡាញ់នាង។ស្រឡាញ់នាងប៉ុណ្ណា ត្រូវស្រឡាញ់សង្គមធំជាងនោះ។ សង្គមធំជាងនាង នាងគឺជាអនុពីសង្គម។ នាង គឺជាក្តីស្រឡាញ់តូច ឯសង្គមគឺជាក្តីស្រឡាញ់ធំ។ នាងប្រៀបដូចជាមាតាតូច ឯសង្គមប្រៀបដូចជាមាតាធំ។ បើស្នេហាក្តីស្រឡាញ់តូច ត្រូវជួយសង្រ្គោះក្តីស្រឡាញ់ធំ។ បើស្រឡាញ់នាង ត្រូវជួយសង្រ្គោះសង្គម ស្នេហាសង្គមឱ្យខ្លាំងបានរស់រានផង។
_________________

18/11/2021

សម្លាប់មេ បំពេរកូន
សម្រាប់ពាក្យ សម្លាប់មេ បំពេកូន យើងតែងតែជួបនៅក្នុងមើលរឿងចិនហុងកុង និងនៅក្នុងរឿងចិនបុរាណចំនួនទៀត។ នៅក្នុងសាច់រឿងទាំងនោះ គេបានបង្ហាញពី មនុស្សអាក្រក់ បានកាប់សម្លាប់សមាជិកក្នុងគ្រួសារមួយ ហើយទុកជីវិតឱ្យក្មេងប្រុសឬក្មេងស្រី ១នាក់ នៅក្នុងសមាជិកនោះ ហើយគេយកទៅចិញ្ចឹម។ ពេលមនុស្សអាក្រក់ចិញ្ចឹម ក្មេងប្រុសឬក្មេងស្រី នោះបានធំដឹងក្ដីឡើង មនុស្សអាក្រក់បានប្រឌិតរឿងជាច្រើន ឲ្យក្មេងប្រុសឬក្មេងស្រី នោះដឹងគុណគេ ហើយថែមទាំងប្រើឱ្យក្មេងប្រុសឬក្មេងស្រី នោះ ប្រព្រឹត្តរឿងមិនល្អជាច្រើនថែមទៀត។ ថ្ងៃក្រោយមកទៀត ក្នុងសាច់រឿងគេបានបង្ហាញ ពីក្មេងប្រុសឬក្មេងស្រីនោះ មានតួអង្គម្នាក់ទៀតមកប្រាប់ពីរឿងអស់ទាំងនោះ ធ្វើឲ្យគាត់បានដឹងរឿងពិត តាមការពិត អ្នកដែលយកគេទៅចិញ្ចឹមនោះ គឺជាសត្រូវសម្លាប់ម្ដាយឪពុកគាត់ ហើយគាត់បានរៀបចំផែនការដើម្បីសង់សឹកមនុស្សអាក្រក់មួយនោះវិញ រហូតដល់បានសម្រេច សាច់រឿងក៏បញ្ចប់ត្រឹមហ្នឹង។

ចំពោះសាច់រឿងមួយហ្នឹង ក៏វាមិនសូវខុសពីសាច់រឿងនៅក្នុងប្រវត្តិសាស្រ្តខ្មែរដែរ ព្រោះតែពួកវៀតណាមបានរៀបចំផែនការ ជាច្រើនលើកច្រើនសារ ដើម្បីសម្លាប់ដូនតាខ្មែរ សឹងតែគ្រប់ជំនាន់ ហើយគេទុកជីវិតឲ្យកូនខ្មែរណាដែលមិនដឹងរឿងពិត ឲ្យនៅមានជីវិត ហើយគេខិតខំប្រឌិតរឿងប្រវត្តិសាស្រ្តថា គេគឺជាអ្នកមានគុណទៅវិញ។ ត្រឡប់មកវិញខ្ញុំចង់ពន្យល់ថា តើជាគុណសម្លាប់ដូនតាមែនទេ? ថែមទាំងពួកគេខិតខំប្រឌិតរឿងថា ដូនតាយើងគឺជាជនក្បត់ជាតិទៀត ខ្មែរសម្លាប់ខ្មែរ តើកូនខ្មែរគ្រប់រូបចេះឈឺចុកចាប់ដែរឬទេ? នរណាគេជាឃាតករសម្លាប់រាស្រ្តខ្មែរ? កូនខ្មែរគ្រប់រូបគួរតែគិតខំស្វែងយល់ពីប្រវត្តិសាស្ត្រពិតរបស់ខ្លួន កុំព្រោះតែត្រូវមនោគមវិជ្ជា របស់យួន មិនអាចដឹងរឿងពិត ថែមទាំងគិតថា គេជាអ្នកមានគុណទៀត ពិតជាឈឺចាប់ខ្លាំងណាស់។

 #ធ្លាប់ទេ?ជីវិតអ្នកមកពីខេត្ត ដើម្បីតែចង់រៀនសូត្រត្រូវប្រឹងប្រែងខ្លាំង ណាស់ មកជួលបន្ទប់តូចមួយរស់នៅតែម្នាក់ឯងឆ្ងាយគ្រួសារ...
28/10/2021

#ធ្លាប់ទេ?

ជីវិតអ្នកមកពីខេត្ត ដើម្បីតែចង់រៀនសូត្រត្រូវប្រឹងប្រែងខ្លាំង ណាស់ មកជួលបន្ទប់តូចមួយរស់នៅតែម្នាក់ឯងឆ្ងាយគ្រួសារធ្វើការផង រៀនផង ឆ្លៀតឱកាសធ្វើការស្ម័គ្រចិត្ដបន្ថែមទៀត ដើម្បីតែជំនះភាពក្រលំបាក។

តែជីវិតមិនស្រួលទេ នៅពេលបញ្ចប់ការសិក្សាអាចមានសមត្ថភាពបំពេញការងារឲ្យគេបានដោយស្រួលបែរជាមកឈឺមុខឈឺក្រោយរកថាមិនត្រូវជីវិតក៏ចាប់ផ្ដើមវេទនាជាងមុខទៅទៀត។

ដោយសារអ្វីដឹងទេ? វាគឺមីកញ្ចប់ វាជួយចំអេតក្រពះហើយក៏ធូរថ្លៃសម្រាប់អ្នកមិនសូវមានចំណូលច្រើនដូចជាពួកយើង ប៉ុន្តែចុងក្រោយ សុខភាពក៏អស់ ការងារក៏អត់ធ្វើអ្វីលែងកើតផែនការសម្រាប់អនាគតគ្រប់យ៉ាងត្រូវរលាយដោយសារគ្មានសុខភាពនៅជាមួយ, ទោះជាយ៉ាងណាក៏គួរកុំមើលរំលងរឿងសុខភាពឲ្យសោះ ប្រសិនបើគ្មានវានៅជាមួយអ្នកទាំងអស់គ្នា នឹងបរាជ័យគ្រប់រឿងដូចជាខ្ញុំ។

ពាក្យពុកធ្លាប់ប្រាប់ដែលខ្ញុំមិនដែលភ្លេចគឺ "បើកូនអ្នកមានគេខំប៉ុណ្ណា កូនត្រូវខំឲ្យខ្លាំងជាងគេទ្វេរដង ព្រោះយើងគ្មានទ្រព្យដើម្បីទ្រទ្រង់ទេកូន"

21/09/2021

ហេតុអ្វីបានជាយុវជនខ្មែរមួយចំនួនចូលចិត្តសរសេរអក្សរអង់គ្លេសជាសំនៀងខ្មែរ?
តើការសរសេរអក្សរអង់គ្លេសជាសំនៀងខ្មែរជាការលើកស្ទួយដល់សង្គមជាតិឬក៏ជាការជាន់ពន្លិចនៅវប្បធម៌របស់ខ្មែរ?

តោះអ្នកដែលចូលចិត្តសរសេរអក្សរអង់គ្លេសជាសំនៀងខ្មែរឆ្លើយម្នាក់មួយសំនួរមក បើសិនជាឆ្លើយមិនចេញសូមឈប់សរសេរអក្សរអង់គ្លេសជាសំនៀងខ្មែរទាំងអស់គ្នាដើម្បីជាការលើកស្ទួយវិស័យអក្សរសាស្ត្រខ្មែរនិងវប្បធម៌របស់ខ្មែរ។

ที่อยู่

ถนน ท้ายวัง, พระบรมมหาราชวัง, พระนคร, กรุงเทพมหานคร
Bangkok
10200

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ ប្រឹងប្រែង-effortผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์