18/01/2025
🍀 #រុក្ខជាតិនេះ
👉ផ្កាមានសណ្ឋានស្រដៀងនឹងនាគម៉ុងសាយចិន ។
👉សម្បុរក្រហមលាយលឿង មានក្លិនក្រអូបឈ្ងប់ ។
👉រីកហើយឆាប់រោយទៅវិញ ជ្រុះត្របកនិងកេសរមករោយរាយលើដី ។
👉ផ្លែមូលៗធំៗជាងផ្លែក្របៅ ក្នុងមួយឆ្នាំៗជ្រុះស្លឹកអស់រលីងច្រើនដងហើយលាស់ត្រួយខ្ចីភ្លាមៗ មិនបង្អង់យូរ ។
👉កាលព្រះសិទ្ធត្ថសក្យមុនីគោតម ទ្រង់ប្រសូត ទាំងទ្រង់បរិនិព្វាន គឺនៅក្រោមដើមសាលព្រឹក្សនេះ។
👉កាលពីក្នុងបុរាណសម័យ ឈើនេះមានតែឯប្រទេសឥណ្ឌា។
👉សព្វថ្ងៃនេះមានសម្បូរណ៍ក្នុងប្រទេសកម្ពុជា ។
👉ច្រើនតែក្នុងវត្តអារាមនៃភិក្ខុសង្ឃ។
👉ជាឈើមានគ្រាប់ងាយបណ្ដុះងាយដាំតាមតែដីបែបណាក៏ដាំបានដែរ ។
👉ខ្មែរយេីងធ្លាប់យល់មកថា ដើមរាំងភ្នំ ផ្ទុយពីការពិត ។
👉ដេីមនេះមានឈ្មោះហៅបានបីយ៉ាងគឺ សាលព្រឹក្ស ក៏បាន ហៅ អស្សកណ្ណព្រឹក្ស ក៏បាន ហៅ សជ្ជព្រឹក្ស ក៏បាន ។
#ដកស្រង់ចេញពីវចនានុក្រមខ្មែរ ។៚