
28/12/2020
👉អាស៊ីតអ៊ុករិក ជាកាកសំណល់មេតាបូលិក ដែលបណ្ដាលពីការផលិតពីសរីរាង្គ និងបរិភោគអាហារសំបូរជាតិ ពុយរីន ច្រើនហួស រឺ អសមត្ថភាពក្នុងការបញ្ចេញសារធាតុនេះពីក្នុងខ្លួន។ កំរិតជាតិអាស៊ីតអ៊ុយរិកខ្ពស់នៅក្នុងឈាម ជាវិបត្តិមេតាបូលិក ដែលមានផលប៉ះពាល់ខ្លាំងទៅលើ សន្លាក់ និងតំរងនោម។
ក) អាហារដែលសំបូរដោយសារធាតុ ពុយរីន មានដូចជា៖
– ប្រភេទសាច់ៈ គ្រឿងក្នុងសត្វ (ថ្លើម, កោះ, ខួរ…) គ្រឿងសមុទ្រ
– ភេសជ្ជៈផ្អែម និងគ្រឿងស្រវឹង
– ប្រភេទបន្លែផ្លែឈើៈ
• ផ្សិត
• ស្ពៃក្ដោប
• ខាត់ណា
• ផ្កាខាត់ណា
• ទំពាំងបារាំង និងសណ្ដែកខៀវ…។
ខ) អាហារដែលមិនសូវសំបូរជាតិ ពុយរីន មានដូចជាៈ
– នំបុ័ង
– ផ្លែឈើ
– ទឹកដោះគោ
– ស៊ុត
– តែ កាហ្វេជាដើមល។
គ) រោគសញ្ញាទាំងនោះរួមមាន៖
– ការឈឺសន្លាក់ ភាគច្រើនឈឺតែម្ខាង (ម្រាមមេជើង, កជើង, ជង្គង់, កដៃ, កែងដៃ…)ជាពិសេសម្រាមមេជើង។
– ការហើមនៅសន្លាក់ដែលឈឺ ពិសេសពេលយប់
– ក្ដៅខ្លួន
– ឈឺសន្លាក់ខ្លាំងក្រោយពីពិសា ស្រា ស្រាបៀរ គ្រឿងសមុទ្រ សាច់ក្រហម គ្រឿងក្នុងសាច់សត្វ។
– ឡើងដុំពកក្រោមស្បែក (ដុំកំណកជាតិអាស៊ីត)
ឃ) មូលហេតុ និងកត្តារួមផ្សំ៖
– ជំងឺឡើងជាតិអាស៊ីតនៅក្នុងឈាម ច្រើនកើតលើមនុស្សប្រុសវ័យលើសពី ៥០ ឆ្នាំ
– លើសពី ៩៥% នៃជំងឺមិនមានមូលហេតុជាក់លាក់ទេ
– មានមូលហេតុដ៏ទៃទៀតដែលអាចបណ្ដាលអោយមានវិបត្តិលើសជាតិអាស៊ីតអ៊ុយរិកដែរ ដូចជាជម្ងឺខ្សោយតម្រងនោមរ៉ាំរ៉ៃ ជម្ងឺបែកគ្រាប់ឈាម ជម្ងឺក្រពេញទីរ៉ូអ៊ីត និងការប្រើថ្នាំដោយគ្មានការពិគ្រោះជាមួយគ្រូពេទ្យបានត្រឹមត្រូវ។
ង) ការព្យាបាល៖
– បន្ថយជាតិអាស៊ីតក្នុងឈាមដោយប្រើថ្នាំ ដោយមានការវាយតំលៃភាពចាំបាច់ពីគ្រូពេទ្យ
– បន្ថយការឈឺចាប់សន្លាក់
– ការពារនូវការវិវត្តដល់ការខូច ទ្រង់ទ្រាយសន្លាក់ និងខូចតម្រងនោម…។
ច) ប្រការគួជៀសវាងសំរាប់អ្នកជំងឺឡើងជាតិអាស៊ីត៖
– ជៀសវាងការបរិភោគអាហារដែលសំបូរជាតិពុយរីន ខាងលើ
– ពិសាទឹក តិចបំផុត ២លីត្រ ក្នុង១ថ្ងៃ
– ជៀសវាងការពិសាគ្រឿងស្រវឹង
– ពិគ្រោះ និងទទួលការព្យាបាលត្រឹមត្រូវជាមួយគ្រូពេទ្យឯកទេស ដើម្បីការឈានរកមូលហេតុនៃជំងឺ និងផលប៉ះពាល់សរីរាង្គផ្សេងៗដែលអាចកើតមាន។(ដកស្រង់ចេញពី page មន្ទីពេទ្យកាល់ម៉ែត Calmette Hospital)
“ចំពោះពត៌មានបន្ថែម និងការពិគ្រោះសូមទំនាក់ទំនង ☎️📞069 862 772/ 097 97 16 764 / 017 252 271