14/06/2024
៙ធម្មទាននាថ្ងៃចុងសប្តាហ៍៚
៙ការសន្មតគឺជាការប្ដេជ្ញា; អនុម័ត; យល់ព្រមជាមួយ, ព្រមតាម; តាំង, តាំងឲ្យជា...; កំណត់, កំណត់ជា...បញ្ញត្តឲ្យដឹង សន្មតគ្នា, ឧបកិច្ច...។ឧទាហរណ៍: សន្មតនាម តាំងឈ្មោះ, ឲ្យឈ្មោះ ដីយើងអាចសន្មតជាទីកន្លែងដេក មេឃយើងអាចសន្មតជាដំបូលផ្ទះក៏បាន៚
អ្នកទាំងឡាយគួរមានចិត្តត្រេកអរ ហ្នឹងអំពើល្អរបស់អ្នកដទៃ ព្រោះហេតុថាសេចក្តីល្អនោះគឺជាកុសល ទោះយើងមិនបានទៅដល់ ធ្វើឱ្យជាក់ច្បាស់ដោយខ្លួនឯងក្ដី ក៏សេចក្តីល្អអាចកើតពីចិត្តរបស់យើងបានគ្រប់ខណៈពេលដែលយើងមានសេចក្ដីត្រេកអរ អនុមោទនាតាម។ ចំណែកឯហេតុណានីមួយក្ដី ចំពោះជនដែលមានគតិផ្ទុយ ឃើញល្អថាអាក្រក់ ជននោះណារមែងកើតអកុសលចិត្តហើយ រមែងមានចិត្តនៅមិនស្ងប់ រមែងមានចិត្តសង្ស័យ គ្រប់កាលៈទេសៈ។
៙ពិតឬមិនពិត មិនសំខាន់ គ្រប់យ៉ាងស្ថិតលើចិត្តហ្នឹងចេតនាក្នុងការតាក់តែង គោរព ប្រតិបត្តិ ព្យាយាម ប្រឹងប្រែង ថែរក្សា ការពារ គឺគ្រប់គ្រាន់ហើយ៚
សាធុៗ 🙏✨✨✨🙏🌼🌼🌼🙏🌺🌺🌺🙏💐💐💐🙏🌳🌳