Fun Tools Stresaming

06/10/2023

Shin Ji Eun កើតក្នុងឆ្នាំ ២០០១ គឺជាកីឡាការិនីបាល់ទះឆ្នេរខ្សាច់កូរ៉េខាងត្បូង ថ្មីៗនេះរូបថតដ៏គួរឱ្យភ្ញាក់ផ្អើលរបស់នាងទទួលបានការចាប់អារម្មណ៍ពីអ្នកនិយមលេងអ៊ីនធឺណែត ដែលភ្ញាក់ផ្អើលយ៉ាខ្លាំងចំពោះសម្រស់ដ៏ស្រស់ស្អាតរបស់នាង និងស្បែកសស្អាតមិនធម្មតាសម្រាប់អ្នកលេងបាល់ទះឆ្នេរខ្សាច់។
ពួកគេបានបញ្ចេញមតិថា "នាងមានស្បែកសស្អាតសម្រាប់អ្នកលេងបាល់ទះឆ្នេរខ្សាច់" "នាងមើលទៅដូចជាទេពអប្សរ" "តើអ្នកលេងបាល់ទះឆ្នេរខ្សាច់អាចមានស្បែកស្អាតបែបនេះបាន? នាងត្រូវលាបឡេការពារកម្តៅថ្ងៃដោយឧស្សាហ៍ព្យាយាម" "តើខ្ញុំអាចមើលការប្រកួតរបស់នាងនៅឯណា?" និង "សូមផ្សាយបាល់ទះឆ្នេរខ្សាច់"។
តើទស្សនិកជនយល់ឃើញយ៉ាងណាដែរចំពោះមតិខាងលើ.....!

ប្រភព៖ AMS Sports

06/10/2023
មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រៃវែង ប្រកាសឱ្យផ្អាកចរាចរណ៍ជាបណ្តោះអាសន្ន ចំពោះយានយន្តដឹកទំនិញគ្រប់ប្រភេទ លើកំណាត់ផ្ល...
04/10/2023

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រៃវែង ប្រកាសឱ្យផ្អាកចរាចរណ៍ជាបណ្តោះអាសន្ន ចំពោះយានយន្តដឹកទំនិញគ្រប់ប្រភេទ លើកំណាត់ផ្លូវខេត្តលេខ៣១៣
មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រៃវែង ប្រកាសឱ្យផ្អាកចរាចរណ៍ជាបណ្តោះអាសន្ន ចំពោះយានយន្តដឹកទំនិញគ្រប់ប្រភេទ នាព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣ លើកំណាត់ផ្លូវខេត្តលេខ៣១៣ ត្រង់ចំណុចទំនប់បង្ហៀរបឹងស្នេហ៍ ក្នុងភូមិសាស្ត្រខេត្តព្រៃវែង ដោយយោងលើស្ថានភាពទឹកភ្លៀងធ្លាក់ច្រើន និងជាបន្តបន្ទាប់ បណ្តាលឱ្យទឹកជន់ឡើង ហូរកាត់ផ្លូវមិនអាចទ្រនឹងទម្ងន់របស់រថយន្តដឹកទំនិញធុនធ្ងន់បាន។ រូបថត៖ AKP-ព្រៃវែង

ប្រភពពីវិទ្យុបារាយណ៍អណ្តែត

03/10/2023

ហេតុអ្វីបានជា #ជំងឺដាច់សរសៃឈាមខួរក្បាល (Stroke) ច្រើនកើតមានឡើងនៅក្នុងបន្ទប់ទឹក?

ជារឿយៗជំងឺដាច់សរសៃឈាមខួរក្បាលច្រើនកើតមាននៅក្នុងបន្ទប់ទឹក ពីព្រោះនៅពេលយើងចូលបន្ទប់ទឹក យើងស្រោចទឹកលើក្បាល និងសក់មុនគេ វាជារឿងដែលយើងនឹកស្មានមិនដល់ ហើយនេះគឺជាទម្លាប់ខុសឆ្គងដល់សុខភាព។

ពេលចូលងូតទឹក ការស្រោចទឹកពីក្បាលមុនដំបូងគេបែបនេះ ឈាមនឹងស្ទុះឡើងទៅក្បាលយ៉ាងលឿន ហើយសរសៃឈាមអាចនឹងដាច់នៅពេលនោះ។ ជាលទ្ធផល ការដាច់សរសៃឈាមខួរក្បាលកើតឡើងហើយ បន្ទាប់មកអ្នកជម្ងឺនឹងដួលទៅលើឥដ្ឋ។

យោងតាមការសិក្សាជាច្រើននៅជុំវិញពិភពលោក ករណីនៃការស្លាប់ ឬខ្វិនដោយសារជំងឺដាច់សរសៃឈាមខួរក្បាលក្នុងអំឡុងពេលងូតទឹកគឺកំពុងតែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ យោងតាមវេជ្ជបណ្ឌិត សំរាប់យើងរាល់គ្នាដែលកំពុងប្រឈមទៅនឹងជម្ងឺនេះគួរតែងូតទឹកដោយអនុវត្តតាមវិធីសាស្ត្រមួយចំនួនដែលណែនាំដោយគ្រូពេទ្យរបស់ខ្លួន។

បើ​អ្នកមិនងូត​ទឹក​តាមការណែនាំគ្រូពេទ្យទេនោះ និងមានហនិភ័យខ្ពស់ ប្រឈមទៅនឹងការដាច់សរសៃឈាមខួរក្បាលកំឡុងពេលងូតទឹកមិនខាន។ ដូច្នេះអ្នកមិនគួស្រោចទឹកដាក់ក្បាល និង​សក់​មុន​ដំបូងពេល​ចូលងូតទឹក​នោះទេ ដោយសារតែឈាមដែលរត់ក្នុងរាងកាយរបស់មនុស្សយើងគឺនៅសីតុណ្ហភាពជាក់លាក់មួយ ហើយសីតុណ្ហភាពរាងកាយរបស់មនុស្សត្រូវការពេលមួយរយៈដើម្បីសម្របទៅនឹងសីតុណ្ហភាពខាងក្រៅដែលរាងកាយបានប៊ះភ្លាមៗ ការស្រោចទឹកលើក្បាលមុនដំបូងគេ គឺបង្កើនល្បឿននៃចរន្តឈាមរត់ទៅក្បាល ដូច្នេះហានិភ័យនៃការដាច់សរសៃឈាមខួរក្បាលក៏អាចកើតមានឡើងនៅពេលជាមួយគ្នានោះដែរ។

ការលើស​សម្ពាធ​ឈាម​ក៏អាច​បណ្តាលឱ្យប្រេះសរសៃឈាម​ខួរក្បាល​តូចៗបានដែរ។

✨ វិធីសាស្ត្រការងូតទឹកអោយបានត្រឹមត្រូវ៖

ដំបូងត្រូវស្រោចជើង បន្ទាប់មកស្រោចយឺតៗដេញឡើងមកដល់ស្មា រួចហើយអាចស្រោចដាក់មាត់ ខ្ពុលមាត់ផង នៅចុងបញ្ចប់នៃការងូតទឹកចាំយើងស្រោចទឹកសម្អាតក្បាល និងសក់។

វិធីសាស្រ្តនេះគួរតែត្រូវអនុវត្តសំរាប់អ្នកដែលមានសម្ពាធឈាមខ្ពស់ មានកូលេស្តេរ៉ុលខ្ពស់ និងជំងឺឈឺក្បាលប្រកាំង។

សូមមេត្តា Share ជូនដំណឹងព័ត៌មាននេះ ទៅដល់ឪពុកម្តាយចាស់ៗ និងសាច់ញាតិរបស់អ្នក។

ដោយក្តីគោរពស្រឡាញ់ ពី ចែ ភាព បោះដុំឈុតផ្កា ធីតា🙏🥰🙏

ប្រភព៖ Page Ate Sara, 3 Feb 2022.

03/10/2023
08/05/2023
07/05/2023

Good 😊

07/05/2023

Opening Ceremony Part 1

07/05/2023

Opening Ceremony Part 3

07/05/2023

Opening ceremony Part 2

05/05/2023
30/04/2023

Really great 👍

ที่อยู่

Bang Phong Phang, Yan Nawa
Bangkok
10120

เบอร์โทรศัพท์

+85516449942

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Fun Toolsผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

วิดีโอทั้งหมด

แชร์

ตำแหน่งใกล้เคียง บริษัท สื่อ


ครีเอเตอร์วิดีโอการเล่นเกม อื่นๆใน Bangkok

แสดงผลทั้งหมด

คุณอาจจะชอบ