ស្ដាប់ចៅភេត្រា បញ្ចេញសូរសៀងវោហារ បែបបទចាបុីដងវែងទើបសាងប្រគេនថ្មី ។
ស្ដាប់សាមណេរទើបបួស សូត្រពុទ្ធគុណទាំងអស់គ្នា ។
ស្ដាប់សីលវាសូត្រពុទ្ធគុណទាំងអស់គ្នា ។
សូមបងប្អូនជនរួមជាតិព្យាយាមជួយថែរក្សា មរតកវប្បធម៌ខ្មែរយើងទាំងអស់គ្នា ។
សូមថ្លែងអំណរគុណចំពោះបងប្រធានក៏ដូចជាបងប្អូនក្រុមអភិរក្សភ្លេងខ្មែរខេត្តសៀមរាប ដែលបានសាងចាប៉ីមួយដើមយ៉ាងប្រណិតដោយឈើ និងរចនាប័ទ្មក្បាច់ល្អស្អាត ប្រគេនចំពោះអាត្មាភាពសម្រាប់ទុកដាក់ក្នុងវត្ត មុនីរង្សីគោកខ្ពស់ ដើម្បីជាការតាំងលម្អឲ្យញោមញាតិបងប្អូនកូនក្មួយបានឃើញបានស្គាល់ទាំងអស់គ្នា ទាក់ទង់នឹងឧបករណ៍ភ្លេងខ្មែរបុរាណ ។
ថ្ងៃសុក្រ ១២កើត ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ ។
#ឧបោសថាគារ (វិហារ) វត្តគោកខ្ពស់ ដែលមានទីតាំងស្ថិតនៅ ភូមិកំភេម ឃុំកែវពណ៌ ស្រុកពួកខេត្តសៀមរាប សាងសង់ឡើងក្នុងឆ្នាំ(១៩២៤) មានបណ្ដោយ៣០ម៉ែត្រ ទទឹង១៨ម៉ែត្រ មកដល់សម័យប៉ុលពតឆ្នាំ(១៩៧៥-១៩៧៩)គេយកទីកន្លែងព្រះវិហារនេះជាទីកន្លែងចិញ្ចឹមសត្វជ្រូក ក្នុងឆ្នាំ(១៩៩៧ )ព្រះពុទ្ធបដិមាអង្គធំក្នុងវិហារត្រូវបានពួកត្មិលមួយក្រុមកាត់ព្រះសីសៈ(ក្បាល)យកទៅបាត់ រហូតមកដល់ឆ្នាំ(២០០០-២០០៣) ព្រះវិហារនេះត្រូវបានជួសជុលឡើងវិញផ្នែកខាងក្នុង និងផ្នែកដំបូលទាំងស្រុង ។
#សូមទូលពិតប្រគេននិងជម្រាបជូនផងដែរថា ខ្ញុំព្រះករុណាអាត្មាភាពធ្វើការស្រាវជ្រាវបានតែចំណែកខ្លះៗប៉ុណ្ណោះ ហើយនៅមានប្រវត្តិវត្តជាច្រើនទៀតដែលមិនទាន់ស្រាវជ្រាវអស់ ដូចជាប្រវត្តិជំនាន់ចៅអធិការជាដើម សូមបញ្ជាក់ផងដែរថា រាល់ឯកសារទាំងអស់ដែលខ្ញុំស្រាវជ្រាវរកឃើញ ខ្ញុំនិងរៀបចំចងក្រងជ
រតនសូត្រ (បិដកភាគ៥៤ ទំព័រ ៧៣ . ៧៨ ) ។
#យោងតាមឯកសារដើម ព្រះវិហារវត្តមុនីរង្សីគោកខ្ពស់ ត្រូវបានកសាងឡើងនៅអំឡុងឆ្នាំ១៩២៤ ជំនាន់ព្រះចៅអធិការព្រះនាម ប៉ែក ដោយការស្នើសុំ និងការផ្ដួចផ្ដើមកសាងឡើងដោយ អាចារ្យ ច័ន្ទ ថុក នៅភូមិស្វាយចេក ឃុំសំរោងយា ខ័ណ្ឌពួក ស្រុកសៀមរាប ។
-ព្រះវិហារ វត្តគោកខ្ពស់ កសាងឡើងតាមរចនាប័ទ្មកម្ពុជាក្រោម ដោយមេជាងអ្នកចាត់ចែងការកសាងព្រះវិហារនេះមាន២រូបមកពីខេត្តបាត់ដំបង រយះពេលនៃការសាងសង់គឺ ៩ខែ បានព្រះវិហារនេះរួចជាស្ថាពរ ។
-គ្រឿងប្រដាប់សម្រាប់កសាងព្រះវិហាររួមមាន =
១.គ្រឿងឈើពពេល មេដំបូល២. ផ្លាន៨០. ផ្ទោង៤៨. រងស្បូវ២៤. ធ្នឹមធំ៦.ធ្នឹតូច៦. បង្កង់៣០០. ដៃរណែង៥០០. ជើងសេះ១២. សសរឈើកកោះ១០ ។
២. ឥដ្ឋ២០០,០០០ដុំ. កំបោស៊ីម៉ង់៣០ធុង. កំបោរថ្ម៤០០ហាប ។
៣. ថវិកាបម្រុងចំនួន ៥៥០០រៀល ។
០២ / ០១ / ២០២៥
អត្ថបទកំណាព្យ : សាធុកាឆ្នាំថ្មី
និពន្ធដោយ : ព្រះមហា សុចន្ទ
វិជ្ជាជាអាហារ ដ៏មានរសផ្អែម
ជីវិត្តក្មេងវត្តរស់ដោយបាយបាត្រ ។
កុលបុត្រដែលនឹងបួសសាមណេរ គប្បីសិក្សាវិន័យឲ្យចេះដឹងជាមុន ។ ឯវិន័យដែលសាមណេរ ត្រូវសិក្សានោះមាន ៣០ គឺសិក្ខាបទ១០ ទណ្ឌកម្ម១០ នាសនង្គៈ១០ ត្រូវជា៣០ ។