Kon Pov ផលិតផលសុទ្ធល្អធានាទាំងគុណភាពនិងតំ?

រំភើប ឡើងហូរទឹកភ្នែកហើយ🥹
31/12/2025

រំភើប ឡើងហូរទឹកភ្នែកហើយ🥹

Breaking- ថៃ បានដោះលែងទាហានខ្មែរទាំង ១៨នាក់ ត្រឡប់មកដល់ទឹកដីកម្ពុជាវិញហើយ នៅថ្ងៃទី ៣១ ខែធ្នូ តាមច្រកព្រំ ខេត្តប៉ៃលិន។ នេ...
31/12/2025

Breaking- ថៃ បានដោះលែងទាហានខ្មែរទាំង ១៨នាក់ ត្រឡប់មកដល់ទឹកដីកម្ពុជាវិញហើយ នៅថ្ងៃទី ៣១ ខែធ្នូ តាមច្រកព្រំ ខេត្តប៉ៃលិន។ នេះបើតាមការបញ្ជាក់របស់លោកអភិបាលរងខេត្តប៉ៃលិន លោក គោស៊ុ ប៊ុនសឿត បានប្រាប់បណ្តោញព័ត៌មាន AMS។

កាដូរចុងឆ្នាំ កងទ័ព18បានមកដល់ព្រំដែនប៉ៃលិនហើយ🙏 សូមបួងសួង អោយពួកគាត់បានមកដល់ទឹកដីកម្ពុជាពិតប្រាកដ🙏
31/12/2025

កាដូរចុងឆ្នាំ កងទ័ព18បានមកដល់ព្រំដែនប៉ៃលិនហើយ🙏 សូមបួងសួង អោយពួកគាត់បានមកដល់ទឹកដីកម្ពុជាពិតប្រាកដ🙏

27/12/2025

បន្ទាប់ពីឆ្លងកាត់សង្រ្គាម ពីរលើកនេះរួចមក តើបានបង្រៀនអ្វីខ្លះអ្នកទាំងអស់គ្នា?

កាលមុនលឺសំឡេងយន្តហោះ ហៅកូនមកមើល☹️ ពេលនេះលឺសំឡេងយន្តហោះ ទ្រូងម៉ែស្ទើប្រេះ ហៅកូនចូលត្រង់សេ🥹
26/12/2025

កាលមុនលឺសំឡេងយន្តហោះ ហៅកូនមកមើល☹️
ពេលនេះលឺសំឡេងយន្តហោះ ទ្រូងម៉ែស្ទើប្រេះ ហៅកូនចូលត្រង់សេ🥹

The Thai army has destroyed Buddhist temples, a statue of Lord Vishnu, Lord Shiva temples, and many other civilian infra...
26/12/2025

The Thai army has destroyed Buddhist temples, a statue of Lord Vishnu, Lord Shiva temples, and many other civilian infrastructures in Cambodia, and they are applauding these evil actions. Thailand, stop the war; stop the invasion.

កម្ពុជាធ្វើលិខិតស្នើឈប់បាញ់តែយោងតាមយន្តការ GBC  របៀបវិរកាទូតល្អណាស់ 🫡🇰🇭( មិនបានធ្វើតាមការស្នើសុំបីចំណុចរបស់ថៃទេ )  #កម្ព...
24/12/2025

កម្ពុជាធ្វើលិខិតស្នើឈប់បាញ់តែយោងតាមយន្តការ GBC

របៀបវិរកាទូតល្អណាស់ 🫡🇰🇭

( មិនបានធ្វើតាមការស្នើសុំបីចំណុចរបស់ថៃទេ )
#កម្ពុជា

លិខិតក្រសួងការពារជាតិកម្ពុជា ដាក់ទៅថៃ មានខ្លឹមសារមុតដូចឡាម រឹងមាំដូចស្តេចតោឈរ!

ខ្លឹមសារមានដូចខាងក្រោម (បកក្រៅផ្លូវការ)៖

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួងការពារជាតិ

ភ្នំពេញ, ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥
សូមគោរពជូនចំពោះ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ណាត់ថាពង្ស ណាកផានីត (ចូលនិវត្តន៍)
រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រថៃ
សហប្រធានភាគីថៃ នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC)

ឯកឧត្តមជាទីគោរពដ៏ខ្ពង់ខ្ពស់,

ខ្ញុំសូមយោងទៅលើសេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ាន នៃកិច្ចប្រជុំវិសាមញ្ញរដ្ឋមន្ត្រីការបរទេសអាស៊ាន ស្តីពីស្ថានភាពបច្ចុប្បន្នរវាងកម្ពុជា និងថៃ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ ដែលបានសម្តែងការស្វាគមន៍ចំពោះកិច្ចពិភាក្សាលើការបន្តបទឈប់បាញ់ និងការបញ្ឈប់អរិភាព។ ក្នុងន័យនេះ ភាគីកម្ពុជាឯកភាពចំពោះការស្នើឱ្យមានកិច្ចប្រជុំនៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥។

អនុលោមតាមសេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ានខាងលើ ខ្ញុំសូមលើកសេចក្តីស្នើដូចខាងក្រោម៖

១. កិច្ចប្រជុំ GBC នេះ គួរតែត្រូវបានរៀបចំឡើងក្នុងទម្រង់ដូចគ្នាទៅនឹង "កិច្ចប្រជុំវិសាមញ្ញ GBC" ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ ស្របតាមខ្លឹមសារចែងក្នុងកថាខណ្ឌទី១៣ នៃកំណត់ហេតុអង្គប្រជុំដែលបានព្រមព្រៀង។

២. ដោយយោងលើមូលហេតុសន្តិសុខ បណ្តាលមកពីការប្រយុទ្ធគ្នាដែលកំពុងបន្តកើតមានតាមបណ្តោយព្រំដែន កិច្ចប្រជុំនេះគួរតែធ្វើឡើងក្នុងទីតាំងដែលមានសុវត្ថិភាព និងអព្យាក្រឹត។ ក្នុងន័យនេះ ប្រទេសម៉ាឡេស៊ីបានយល់ព្រមធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំនៅទីក្រុងគូឡាឡាំពួ។
៣. ចំពោះរបៀបវារៈ កិច្ចប្រជុំគួរតែផ្តោតការពិភាក្សាលើចំណុចសំខាន់ៗចំនួន ៤ ដូចខាងក្រោម៖

• ក) ការបញ្ឈប់អរិភាពជាបន្ទាន់ និងការគោរពអនុវត្តឱ្យបានពេញលេញនូវកិច្ចព្រមព្រៀងបទឈប់បាញ់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ រួមទាំងកិច្ចព្រមព្រៀងដទៃទៀតដែលបានសម្រេចក្នុងក្របខ័ណ្ឌនេះ។

• ខ) ការធ្វើមាតុភូមិនិវត្តន៍ដោយសុវត្ថិភាព និងប្រកបដោយសេចក្តីថ្លៃថ្នូរ ដោយគ្មានការរារាំង នៃប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ព្រំដែនរងផលប៉ះពាល់ ទៅកាន់លំនៅឋាន និងការប្រកបរបរចិញ្ចឹមជីវិតជាប្រក្រតីដូចកាលពីមុនពេលផ្ទុះអរិភាព។

• គ) ការដោះស្រាយវិវាទដោយសន្តិវិធី តាមរយៈការបន្តអនុវត្តជាបន្ទាន់ និងពេញលេញនូវសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងការធ្វើឱ្យដំណើរការឡើងវិញជាបន្ទាន់នូវយន្តការដែលមានស្រាប់ក្រោមក្របខ័ណ្ឌនេះ រួមមានការខណ្ឌសីមាព្រំដែន និងការបោសសម្អាតមីនមនុស្សធម៌។

• ឃ) ការពង្រឹងតួនាទីរបស់ក្រុមសង្កេតការណ៍អាស៊ាន (AOT) ក្នុងការធានានូវការអនុវត្ត និងការត្រួតពិនិត្យបទឈប់បាញ់ ព្រមទាំងកិច្ចព្រមព្រៀងដទៃទៀតដែលបានសម្រេចក្រោមសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ។

សូម ឯកឧត្តម មេត្តាទទួលនូវការគោរពរាប់អានដ៏ខ្ពង់ខ្ពស់ និងការពិចារណាពីខ្ញុំ។

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ
(ហត្ថលេខា និងត្រា)
នាយឧត្តមសេនីយ៍ ទៀ សីហា

24/12/2025

បងប្អូនភៀសសឹក បើអាចអញ្ជើញមករតនគិរីឬខេត្តភាគឦសាន្តខ្លះក៏ល្អ ខែនេះសំបូរការងារតាមចំការ(ដំឡូងមី ចន្ទី…) មានសុវត្ថិភាពហើយបានចំណូលប្រសើរជាងនៅមួយកន្លែង រងចាំសង្គ្រាមចប់ ។

ពេលនេះរកសពគាត់ឃើញហើយ🥹🙏
18/12/2025

ពេលនេះរកសពគាត់ឃើញហើយ🥹🙏

យុគ9 កម្មតាមទាន់ លឿនពិតៗ អ្នកឯងសាងអ្វីនឹងទទួលបាននឹង  #ជូនពរប្រទេសថៃរលាយឆាប់ៗ🙏 ប្រជាជនខ្មែររស់នៅសន្សំតែសុខទេ បើអ្នកឯងនៅតែ...
18/12/2025

យុគ9 កម្មតាមទាន់ លឿនពិតៗ អ្នកឯងសាងអ្វីនឹងទទួលបាននឹង #ជូនពរប្រទេសថៃរលាយឆាប់ៗ🙏
ប្រជាជនខ្មែររស់នៅសន្សំតែសុខទេ បើអ្នកឯងនៅតែឈ្លានពានទៀត ផលកម្មនឹងធ្លាក់ទៅអ្នកឯងវិញ🙏

ខ្ញុំបានឃើញវីដេអូជាច្រើននៅពេលដែលទាហានសៀមឌឺដងហើយប្រើពាក្យឈ្លើយបំផុតដាក់ទាហានខ្មែរយើង គឺភាគច្រើនជាខ្មែរដែល មកពីសូរិន្ទ សុី...
14/12/2025

ខ្ញុំបានឃើញវីដេអូជាច្រើននៅពេលដែលទាហានសៀមឌឺដងហើយប្រើពាក្យឈ្លើយបំផុតដាក់ទាហានខ្មែរយើង គឺភាគច្រើនជាខ្មែរដែល មកពីសូរិន្ទ សុីសាកេត បុរីរាំ និងឧបុនរាជធានី។ ពួកគេទាំងនេះមិនដែលគិតថាគេមានដើមកំណើតជាខ្មែរទេគឺគេគិតថាគេជាសៀម។ បងប្អូនយើងមានដែលឆ្ងល់ទេថា រាល់ពេលមានសង្រ្គាមជាមួយសៀម ទាហានសៀមភាគច្រើនដែលនៅជួរខាងមុខ គឺសុទ្ធតែចេះនិយាយខ្មែរទាំងអស់ ។ ខ្ញុំបានទទួលព័ត៌មានមួយដែលពួកនៅក្នុងរដ្ឋាភិបាល និងយោធាថៃនៅបាងកកមិនដែលគិតក្រុមនេះជាថៃនោះទេ។ អញ្ចឹងហើយបើទោះជាក្រុមនេះស្លាប់គរជើងគ្នាក៏នាយករដ្ឋមន្ត្រីថៃ និងយោធាថៃមិនខ្វល់ដែរ។ បងប្អូនអើយល្មមភ្ញាក់ខ្លួនហើយ កុំប្តូរជីវិតមកច្បាំងជាមួយខ្មែរកណ្តាលអី។ បើមិនជឿមើលវីដេអូទៅ អានុទីនកំពុងច្រៀងយ៉ាងសប្បាយដូចមានរូបខាងក្រោម៕

I have seen many videos in which Thai soldiers insult our Cambodian soldiers using extremely offensive language. Most of them are ethnic Khmer from Surin, Sisaket, Buriram, and Ubon Ratchathani. These people have never thought of themselves as being of Khmer origin; instead, they believe they are Thai.
Have you ever wondered why, whenever there is a war with Thailand, most Thai soldiers on the front line are able to speak Khmer fluently? I have received information that the Thai government and the Thai military have never truly consider this group as Thai. That is why, even if many of them die, the Thai Prime Minister and the Thai military do not care.
It is time to wake up. Do not trade your lives to fight against Cambodia. If you do not believe this, just watch the video—Anutin is singing happily, as shown in the photo below.

យោធាថៃបានបន្តទម្លាក់គ្រាប់បែកជាច្រើនគ្រាប់បន្ដបន្ទាប់ ពីលើយន្ដហោះចម្បាំង F16 លើស្ពាមជ័យជម្នះ នៅរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ...
13/12/2025

យោធាថៃបានបន្តទម្លាក់គ្រាប់បែកជាច្រើនគ្រាប់បន្ដបន្ទាប់ ពីលើយន្ដហោះចម្បាំង F16 លើស្ពាមជ័យជម្នះ នៅរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥នេះ បន្ថែំពីការទម្លាក់ពីព្រឹកមិញ ដើម្បីកម្ទេចចោលទាំងស្រុងស្ពានមេទឹក (ស្ពានជ័យជំនះ) នៅស្រុកវាលវែង ខេត្តពោធិ៍សាត់។ បច្ចុប្បន្ន ស្ពានត្រូវបានកាត់ផ្តាច់ទាំងស្រុង។

ที่อยู่

Bangkok
Bangkok Yai
12100

เบอร์โทรศัพท์

+85568444428

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Kon Povผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Kon Pov:

แชร์