14/08/2024
ខុំបាទ និងក្រុមគ្រួសារ ជាប្រជាពលរដ្ឋរស់នៅក្នុងខេត្តបន្ទាយមានជ័យ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះ សារសម្លេងពិសេសរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងកាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម (CLV-DTA) របស់រាជរដ្ឋាភិបាល។ ដែលកិច្ចសហប្រតិបត្តិការអភិវឌ្ឍនតំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម គឺជាគំនិតផ្តួចផ្តើមដំបូងរបស់កម្ពុជា ក្នុងឆ្នាំ១៩៩៩ ក្នុងពេលនោះមាន សម្តេចតេជោ ជានាយករដ្ឋមន្រ្តី ក្នុងគោណបំណងជម្រុញសមាហរណកម្មខេត្តជាប់ព្រំដែន នៃប្រទេសទាំងបី ដែលធ្វើយ៉ាងណាប្រែក្លាយព្រំដែននេះ ទៅជាព្រំដែនមិត្តភាព សាមគ្គីភាព ការជឿទុក
ចត្តិគ្នាទៅវិញទៅមក ដើម្បីផលប្រយោជន៍រួម ការការពាបូរណភាព
ទឹកដី និងដោះស្រាយបញ្ហា ការទំនាក់ទំនងកាទូត និងច្បាប់អន្តរជាតិ ជាការតភ្ជាប់ដែលនាំមកនូវការបង្កើនពាណិជ្ជកម្មឆ្លងដែន ការលើកកម្ពស់វិស័យទេសចរណ៍ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងកាត់បន្ថយភាពក្រីក្រតាមតំបន់ព្រំដែន និងទូរទាំងប្រទេសផងដែរ គិតមកដល់ឆ្នាំ២០២៤នេះ កិច្ចប្រជុំក្រោមក្របខណ្ឌនៃតំបន់ត្រីកោណអភិវឌ្ឍនេះ បានធ្វើឡើង១១លើករួចមកហើយ ដោយមានការប្តូរវេនគ្នាជាប្រធានកិច្ចប្រជុំរវាងប្រទេសទាំងបី ហើយក្នុងឆ្នាំ២០២៤នេះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល CLV លើកទី១២ ។