19/11/2024
សិស្សតែងចួបបី
១.សិស្សប្រុសសិស្សស្រីស្រដីវាចា
រៀបឫកឥរិយាឱ្យល្អប្រពៃ
ដាក់កាលវិភាគសិក្សារាល់ថ្ងៃ
ត្រូវតាមសម័យនៃការសិក្សា។
២.ព្រោះការរៀនសូត្រតែងចួបរឿងបី
តាមក្រមវិន័យរបស់សាលា
សិស្សលេសគេចវេះពូកែដោះសារ
ត្រូវបានសាលាដាក់ឱ្យត្រួតថ្នាក់។
៣.ចំណែកឯសិស្សខ្លះខ្ជិលរៀនសូត្រ
ទៅសាលារហូតតែមិនចូលថ្នាក់
ចូលទៀមកាហ្វេចួបជុំមិត្តភក្តិ
ដល់ប្រឡងធ្លាក់ស្រែកថាហេតុអ្វី?
៤.មិនតែប៉ុណ្ណោះត្រូវបានសាលា
លុបឈ្មោះហើយចារមុនចូលកងថ្មី
សិស្សខ្ជិលរៀនសូត្រទុកក៏គ្មានន័យ
ដកចាស់ដាក់ថ្មីក្រែងប្រសើរជាង។
៥.រីឯសិស្សខ្លះសែនល្អពេកក្រៃ
គោរពវិន័យមកសាលាទៀង
គ្រប់មុខវិជ្ជាស្ទើរមិនឱ្យល្អៀង
ទោះមេឃក្តៅភ្លៀងមកមិនដែលខាន៕
---------------------------
ដោយ:ភិក្ខុសិរីបញ្ញោ អឺក ឆោម
ក្រពើហា ថ្ងៃ ពុធ ៥រោច ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២៤