ពូ ឈី - Pu Chhii

ពូ ឈី - Pu Chhii Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ពូ ឈី - Pu Chhii, Video Creator, Seoul.

👍🏻
18/12/2024

👍🏻

12/12/2024

ពាក្យកូរ៉េ គុណនាម

1. 작다 => 작아요 [តូច]
2. 크다 => 크다 [ធំ]
3. 적다 => 적어요 [តិច]
4. 많다 => 많아요 [ច្រើន]
5. 높다 => 높아요 [ខ្ពស់]
6. 낮다 => 낮아요 [ទាប]
7. 짧다 => 짧아요 [ខ្លី]
8. 길다 => 길어요 [វែង]
9. 가깝다 => 가까워요 [ជិត]
10. 멀다 => 멀어요 [ឆ្ងាយ]
11. 느리다 => 느려요 [យឺត]
12. 빠르다 => 빨라요 [លឿន]
13. 나쁘다 => 나빠요 [អាក្រក់]
14. 좋다 => 좋아요 [ល្អ]
15. 쉽다 => 쉬워요 [ងាយស្រួល]
16. 어렵다 => 어려워요 [ពិបាក]
17. 싸다 => 싸요 [ថោក]
18. 비싸다 => 비싸요 [ថ្លៃ]
19. 같다 => 같아요 [ដូចគ្នា]
20. 다르다 => 달라요 [ខុសគ្នា]
21. 약하다 => 약해요 [ខ្សោយ]
22. 강하다 => 강해요 [ខ្លាំង]
#ស៊ែរចែកគ្នារៀន

12/12/2024
ស្វែង​យល់​ពីរបៀបកាត់ប្លង់ដី (ប្លង់រឹង) ដោយខ្លួនឯងចេញផ្សាយ ថ្ងៃទី ៣១ ខែ តុលា ឆ្នាំ ២០២៤មានមនុស្សជាច្រើន​តែងតែជួប​នូវ​បញ្ហ...
17/11/2024

ស្វែង​យល់​ពីរបៀបកាត់ប្លង់ដី (ប្លង់រឹង) ដោយខ្លួនឯង
ចេញផ្សាយ ថ្ងៃទី ៣១ ខែ តុលា ឆ្នាំ ២០២៤
មានមនុស្សជាច្រើន​តែងតែជួប​នូវ​បញ្ហា​​លើដំណើរកា​រ​នៃការកាត់​ប្លង់​ដី (​ប្លង់​រឹង​) នៅពេល​ទិញ ឬ​ត្រូវ​​ផ្ទេរ​ពីបុគ្គលម្នាក់​ទៅបុគ្គល​ម្នាក់ ។​

ដំណើរការនៃការកាត់ប្លង់ដី (អចលនទ្រព្យ) ផ្ទេរកម្មសិទ្ធិពីម្ចាស់​ដីដើម មកឈ្មោះអ្នកទិញ ហើយ​អ្នក​មិ​នច​ង់​ចំ​ណា​យ​ប្រាក់​ច្រើន​ក្នុងការស្នើសុំភ្នាក់ងារសុរិយោដីអោយជួយរត់ការឱ្យនោះ អ្នកគួរ​ស្វែងយល់ពីនីតិវិធីនៃការ​កាត់​ប្លង់ដី( ប្លង់​រឹង​ )នេះឱ្យបានច្បាស់ និងត្រូវ​ធ្វើទៅតាមដំណាក់​កាលៗរួម​មានដូចខាងក្រោម ៖

ដំណាក់​កាលទី ១. អ្នកទិញត្រូវនាំម្ចាស់ដីដើម ទាំងប្តីប្រពន្ធ និង​សាក្សីម្នាក់ ដោយភ្ជាប់ជាមួយប្លង់​ដី​ច្បា​ប់ដើ​​ម​ អត្តសញ្ញាណបណ្ណ ឬសំបុត្រកំណើត និងសៀវភៅគ្រួសារថតចម្លង រួមទាំង​អ​ត្ត​ស​ញ្ញា​​ណប័​ណ្ណអ្នកទិញ (ក្នុង​ករណីអ្នកទិញនៅលីវត្រូវធ្វើលិខិតបញ្ជាក់​ភាពនៅលីវភ្ជាប់ទៅជាមួយ) ទៅទីស្នាក់ការសុរិយោដីស្រុក​ដើម្បី​បំពេញ លិខិតលក់ផ្តាច់ ឯកសារផ្ទេរសិទ្ធិ រួ​ច​ផ្តិត​មេដៃយល់​ព្រម​ទាំងអស់គ្នា។ បុគ្គលិកសុរិ​យោដីស្រុ​ក​​ជាអ្នកបំពេញលើឯកសារ​ពាក់ព័ន្ធទាំងអស់នេះ។

ដំណាក់​កាលទី ២. ក្រោយពីបំពេញលើលិខិតលក់ផ្តាច់ ឯកសារ​ផ្ទេរសិទ្ធិ និងផ្តិតមេដៃ ចំពោះមុខ​បុគ្គ​លិក​សុ​រិ​​យោដៃរួច។ បន្ទាប់​មកម្ចាស់ដី ឬអ្នកទិញត្រូវយកលិខិតលក់ផ្តាច់ ប្លង់​ដី​ច្បាប់​ដើម និងឯកសារផ្ទេរសិទ្ធិ ទៅ​ជួប​​មេភូមិដើម្បីសុំហត្ថលេខាពីគាត់ រួចយកជួបមេឃុំដើម្បីសុំហត្ថលេខា បោះត្រា (មេភូមិ និងមេឃុំ​មាន​សិ​ទ្ធិ​ហ​​ត្ថលេខា និង​បោះត្រាតែ​លើ​លិខិត​ផ្ទេរ​សិទ្ធិ​ប៉ុណ្ណោះ ហើយលោកអ្នក​អាច​ជូនជាសាគុណ​ដល់​ពួ​ក​គា​ត់ខ្លះ​ទៅ​តា​ម​សណ្ដាន​ចិត្ត នេះមិនមែនជាអំពើពុករលួយនោះទេ)។ បន្ទាប់​មកទៀតត្រូវយកលិខិតលក់ផ្តាច់ ប្លង់​ដីច្បា​ប់​ដើម​ និង​ឯក​សារ​ផ្ទេរ​សិទ្ធិទៅប្រគល់ជូនប្រធានមន្ទីសុរិយោដីស្រុកវិញ ដើម្បីសុំ​ហត្ថលេខា​សម្រេច និ​ងបោះត្រា​ប​​ញ្ចប់​​​កា​រ​ផ្ទេ​រសិទ្ធិត្រឹមស្រុក។ តម្លៃសេវាសុរិយោដីស្រុកគឺចំនួន ២០ម៉ឺនរៀលក្នុងដីមួយប្ល​ង់ទោះ​​បី​​ធំ​ ​ឬតូ​ច​ប៉ុ​ណ្ណា​ក៏ដោយ ដែលជាប្រភេទដីកសិកម្ម ។

ត្រឹមដំណាក់កាលនេះ អាចជាដំណាក់កាល ៥០ភាគរយ​ នៃ​ដំណើរការផ្ទេរសិទ្ធិ ប៉ុន្តែប្លង់ដីដដែល គឺ​នៅ​តែ​ជា​ប់ឈ្មោះ​​​ម្ចាស់ដីដើមនៅឡើយ គ្រាន់តែមានលិខិតផ្ទេរសិទ្ធិ និងលក់ផ្តាច់​អម​ជាមួយ ដោយស្របច្បាប់ មានន័យអំណះអំណាងថា អ្នកបានទិញរួចហើយ។ អ្នកអាចបន្តដំណើរការកាត់ប្លង់ដីមក​ជាឈ្មោះអ្នក ដោ​យប​ន្តដំណាក់កាល​។ ចំពោះដំណា​ក់កា​លចុងក្រោយ ប្រសិន​បើអ្ន​​កច​ង់​បា​ន​ឈ្មោះ​នៅ​លើ​ប្ល​​ង់ដី​ដែល​អ្នក​បានទិញពីម្ចាស់ដើមដោយប្តូរឈ្មោះកម្មសិទ្ធិពីម្ចាស់ដើមមកជា ឈ្មោះអ្នកវិញ ម្ចាស់ដី ឬក៏ជាអ្នកទិញ ត្រូវ​យក​​លិខិតលក់ផ្តាច់ ប្លង់​ដី​ច្បាប់​ដើម និងឯកសារផ្ទេរសិទ្ធិ ដែ​ល​​​​បាន​ធ្វើ​រួចរាល់ពីមន្ទី​សុរិយោដីស្រុក យក​ទៅ​កាន់​មន្ទីរ​សុរិយោដីខេត្តដើម្បី​ត្រួតពិនិត្យ​ឡើងវិញ និ​ង​បោះត្រា​ប​​ញ្ជា​ក់​ថាមានឯកសា​រប​ញ្ជាក់​លិខិត​ស្នាម​គ្រប់​​គ្រាន់ និងអនុវត្តគ្រប់តាមនីតិវិធី។ ​រួច​ត្រូ​វយ​កលិ​ខិ​ត​ល​ក់​ផ្តា​ច់ ប្លង់​ដីច្បាប់ដើម និង​ឯក​សារ​ផ្ទេរ​សិទ្ធិ​ទៅ​បង់​ពន្ធប្រថាប់ត្រា ប្រាក់ ៤ភាគរយ នៃ​តម្លៃ​ដី​តា​ម​ច្បាប់​កំណត់​នៅឯ​អគ្គ​នាយ​ដ្ឋាន​ពន្ធដា​ខេត្ត ដោយ​រង​ចាំ​រយៈ​ពេលមួយខែ ដើម្បីវាយតម្លៃដីក្នុងតំបន់។

បន្ទាប់​ពីវា​យ​តម្លៃដី និងគណនាពន្ធប្រថាប់ត្រារួច ខាង​អគ្គ​នាយ​ដ្ឋានពន្ធដាខេត្ត នឹងទាក់ទងទៅម្ចាស់ដី ឬអ្នក​ទិ​ញ​ដើ​ម្បី​មក​បងពន្ធប្រថាប់ត្រា ៤ភាគរយ​ រួច​ដកយ​ក​លិ​ខិត​លក់​ផ្តាច់ ប្លង់​ដីច្បាប់ដើម និងឯក​សា​រ​ផ្ទេ​រ​សិទ្ធិ​ត្រ​ល​ប់​ម​ក​វិ​ញ ។ បន្ទាប់ពីបានបង់ពន្ធប្រថាប់ត្រារួច ម្ចាស់​ដី ឬអ្នកទិញត្រូវយក​លិខិត​លក់ផ្តាច់ ប្លង់ដីច្បាប់ដើម និង​លិខិ​ត​​ផ្ទេរ​សិ​​ទ្ធិនោះទៅ​មន្ទី​សុរិ​យោដីខេត្តវិញ ដើម្បី​ចុះ​ហត្ថលេខា និងបោះ​ត្រា​ស​ម្រេ​​ច​ដោ​យជោ​គជ័​យ​ពីប្ល​​ង់ដី​ឈ្មោះ​ម្ចា​ស់ដើម មកឈ្មោះអ្នកទិញ ដោយ​បង់​ថ្លៃ​សេ​វាចំនួន ២០ម៉ឺនរៀល ដើម្បីចេញជាប្លង់ដីថ្មី ជា​ឈ្មោះ​ក​ម្មសិ​ទ្ធិ​រ​បស់​អ្នកទិញ ។ សូម​បញ្ជាក់ថា​ រយៈ​ពេល​ទទួ​ល​បានប្លង់ក្នុងអំឡុង​ប្រហែល ៦ខែ ៕
ផុសបន្តពីផេក : មន្ទីរព័ត៍មានខេត្តព្រៃវែង

16/11/2024
15/11/2024

ហ្វេន #នរិន្ទរង្សីពិជ័យចិត្របុត្រ

07/11/2024

📣ឱកាសចូលរៀនថ្នាក់បរិញ្ញាបត្ររងសម្រាប់ពលករបរទេសក្នុងប្រទេសកូរ៉េដែលកាន់ទិដ្ឋាការ E-9 នៅសកលវិទ្យាល័យសយ៉ង់នាបវេសនកាលថ្មី ខែមីនា ឆ្នាំ2025 🌸

ពត៌មានលម្អិត៖
1. ជំនាញភាសាកូរ៉េបែបអនុវត្ត (វេនយប់សិក្សារយៈពេល2ឆ្នាំ)
✅ ក្រោយពីទទួលបានសញ្ញាបត្រដោយជោគជ័យ នឹងទទួលបានពិន្ទុបន្ថែមនៅពេលដែលប្តូរទិដ្ឋាការទៅ E-7-4
✅ រៀនបណ្តើរធ្វើការបណ្តើរបាន ដោយសារមេរៀនមានទាំងអនឡាញនិងរៀនផ្ទាល់
2. ចំពោះអ្នកដែលមានបំណងចុះឈ្មោះសិក្សា
✅ ត្រូវតែជាអ្នកដែលបានបញ្ចប់ការសិក្សាចាប់ពីវិទ្យាល័យឡើងទៅ
✅ ជាអ្នកដែលកាន់ទិដ្ឋាការ E-9 (មិនចាំបាច់ប្តូរទិដ្ឋាការដើម្បីចូលរៀន)
3. តម្លៃសិក្សា៖ 1,750,000 វ៉ុន (ផ្ដល់ជូនអាហារូបករណ៍ 750,000 វ៉ុន ក្រោយចុះឈ្មោះចូលរៀន)
✅ សម្រាប់និស្សិតអន្តរជាតិទទួលបានអត្ថប្រយោជន៍ដូចជា លើកលែងថ្លៃចុះឈ្មោះចូលរៀន និងផ្ដល់ជូនអាហារូបករណ៍ចំនួន 30% នៃតម្លៃសិក្សា
4. ‌‌ឯកសារសម្រាប់ការដាក់ពាក្យ
✅ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រដែលមានតម្លៃស្មើ រួមជាមួយព្រឹត្តិបត្រពិន្ទុ
✅ លិខិតបញ្ជាក់ពីកម្រិតភាសាកូរ៉េ (TOPIK កម្រិត2ឡើងទៅ, 사회통합프로그램កម្រិត2ឡើងទៅ, បានបញ្ចប់កម្រិតដំបូង2ឡើងទៅពីវិទ្យាស្ថានសេជុង)
✅ លិខិតបញ្ជាក់ភាពជាជនបរទេស
✅ លិខិតបញ្ជាក់ការងារ
✅ លិខិតឆ្លងដែនច្បាប់ចម្លង

☎️សម្រាប់ពត៌មានបន្ថែមនិងការចុះឈ្មាះចូលរៀន សូមទាក់ទងទៅសាលាដោយផ្ទាល់ តាមរយៈទូរស័ព្ទលេខ៖ 062-520-5144, 5145

06/11/2024
រៀនពាក្យកូរ៉េ🇰🇭🇰🇷
03/11/2024

រៀនពាក្យកូរ៉េ🇰🇭🇰🇷

18/10/2024

ហុយមិនធម្មតា

Address

Seoul

Telephone

+85566888657

Website

Alerts

Be the first to know and let us send you an email when ពូ ឈី - Pu Chhii posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share

Category