29/05/2023
នៅថ្ងៃចន្ទ ទី២៩ ខែឧសភា ឆ្នាំ២០២៣ ក្រុមការងារត្រួតពិនិត្យសេវាសុខាភិបាលនៃការិយាល័យនិយ័តកម្មសុខាភិបាលមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយមន្រ្តី រដ្ឋបាលខណ្ឌដង្កោ នាយប៉ុស្តិនគរបាលខណ្ឌដង្កោ និងការិយាល័យស្រុកប្រតិបត្តិដង្កោ បានចុះត្រួតពិនិត្យទីតាំងបើកឱសថបុរាណគ្មានច្បាប់អនុញ្ញាត ១កន្លែង ដែលមានឈ្មោះ ស៊ូ សេងហ៊ួរ មានទីតាំងស្ថិតនៅភូមិ តាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ទីតាំងឱសថបុរាណនេះបានបើកសេវាពិនិត្យព្យាបាលជំងឺទឹកនោមផ្អែម មហារីក និងបានចុះផ្សាយតាម Facebook ដែលមានគណនីឈ្មោះ ស៊ូសេងហ៊ួ អាណាចក្រ ពុទ្ធចក្រ ព្រហ្មចក្រ ទទួលមើលជំងឺទឹកនោមផ្អែមផ្អែម និងព្យាបាលជំងឺមហារីក បានជាសៈស្បើយ ដែលការជ្សព្វផ្សាយនេះពុំមានលក្ខណៈបច្ចេកទេសវេជ្ជសាស្រ្តច្បាស់លាស់ និងមានចរឹតភូតភ ខុសពីការពិត។ បន្ទាប់ពីបានត្រួតពិនិត្យទីតាំង បុគ្គលិកបំរើការងារ និងជួបជាមួយម្ចាស់ឱសថបុរាណនេៈ ព្រមទាំងធ្វើកំណត់ហេតុរួចមក ក្រុមការងារបាន
ផ្អាកទីតាំងឱសថបុរាណជាបណ្តោះអាសន្ន និងពិន័យជាប្រាក់ចំនួន ១លានរៀល ព្រមទាំងបានបញ្ជូនកំណត់ហេតុនេះជូនទៅថ្នាក់ដឹកនាំ និងក្រុមការងារពាក់ព័ន្ធផ្សេងៗទៀត ដើម្បីចាត់ការតាមនិតិវិធីច្បាប់។
ប្រភព៖ មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ