SOR CHEANG

SOR CHEANG Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from SOR CHEANG, Video Creator, Gwangju.

08/01/2025
Rfa khmer អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក លិម គិមយ៉ា ដែល​រិះគន់​រដ្ឋាភិបាល​ត្រកូល ហ៊ុន ត្រូវ​ឃាតក​បាញ់​សម្លាប...
08/01/2025

Rfa khmer

អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក លិម គិមយ៉ា ដែល​រិះគន់​រដ្ឋាភិបាល​ត្រកូល ហ៊ុន ត្រូវ​ឃាតក​បាញ់​សម្លាប់​នៅ​ប្រទេស​ថៃ
---

អតីត​សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ ដែល​តែងតែ​រិះគន់​រដ្ឋាភិបាល​ត្រកូល ហ៊ុន គឺ​លោក លិម គិមយ៉ា ត្រូវ​បាន​ឃាតក​ការ​បាញ់​សម្លាប់ នៅ​ប្រទេសថៃ ចំ​ថ្ងៃ​បក្ស​កាន់​អំណាច​អបអរ​ថ្ងៃ ៧មករា។ សកម្មជន និង​បក្ស​ប្រឆាំង​ជំរុញ​ឱ្យ​មាន​ការ​ស៊ើប​អង្កេត​ករណី​នេះ ដើម្បី​រក​ហេតុផល នៃ​ការ​បាញ់​សម្លាប់​នេះ និង​ឃាតក​ពិត ឬ​អ្នក​បញ្ជា​នៅ​ពី​ក្រោយ​ខ្នង។

នេះ​ជា​ករណី​ថ្មី​ទី១ ដែល​មាន​ការ​បាញ់​សម្លាប់​មន្ត្រី​បក្ស​ប្រឆាំង​ខ្មែរ នៅ​លើ​ទឹកដី​ថៃ ខណៈ​រដ្ឋាភិបាល និង​បក្ស​កាន់​អំណាច ជា​ទំនាក់ទំនង​ស្អិតល្មួត​ជាមួយ​រដ្ឋាភិបាល​ត្រកូល ហ៊ុន។ អតីត​សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ លោក លិម គិមយ៉ា ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​ចំនួន​បី​គ្រាប់ បណ្ដាល​ឱ្យ​លោក​ស្លាប់​នៅ​ហ្នឹង​កន្លែង ដែល​ស្ថិត​​នៅ​ទី​ប្រជុំជន​មួយ​កន្លែង ក្បែរ​វត្តបូវ័ន្តនិវិត្ត (Wat Bowonniwet Vihara) ក្នុង​ទីក្រុង​បាងកក។ ទូរទស្សន៍​ថៃ បាន​ផ្សាយ​វីដេអូ​សុវត្ថិភាព​ដោយ​បង្ហាញ​ថា ជន​សង្ស័យ​បាន​ជិះ​ម៉ូតូ​មក​ចត​នៅ​លើ​ចិញ្ចើម​ផ្លូវ ជាង ១០នាទី ដែល​នៅ​ទី​នោះ មាន​អ្នក​លក់​នំចំណី និង​អ្នក​ធ្វើ​ដំណើរ​ដើរ​ទៅ​មក។ ជន​សង្ស័យ​បាន​ដោះ​មួក​សុវត្ថិភាព ទុក​លើ​ម៉ូតូ និង​មិន​បាន​បិទ​មុខ​ទេ ហើយ​បាន​ដើរ​ចេញ​ពី​ម៉ូតូ​ឆ្លង​ផ្លូវ​ទៅ​បាញ់​សម្លាប់​លោក លិម គិមយ៉ា រួច​ហើយ​ក៏​ប្រញាប់​ដើរ​មក​ជិះ​ម៉ូតូ​ចាកចេញ​ពី​កន្លែង​កើត​ហេតុ។ សាក្សី​នៅ​កន្លែង​កើត​ហេតុ​ប្រាប់​សារ​ព័ត៌មាន​ថៃ​ថា ខ្មាន់​កាំភ្លើង​បាន​ដក​កាំភ្លើង​បាញ់​យ៉ាង​ព្រហើន និង​ហាក់​គ្មាន​ការ​ភ័យ​ខ្លាច​ឡើយ។

អតីត​មន្ត្រី​ជាន់​ខ្ពស់​បក្ស​សង្គ្រោះ​ជាតិ លោក ហ៊ីង សុខសាន្ត ប្រាប់​ថា លោក​ធ្លាប់​មាន​ទំនាក់ទំនង​ជាមួយ​លោក លិម គិមយ៉ា តាម​បណ្ដាញ​សង្គម​មុន​ពេល​លោក​ត្រូវ​គេ​បាញ់​សម្លាប់។ លោក​បន្ត​ថា ជំហរ​នយោបាយ​ចុង​ក្រោយ​របស់​លោក លិម គិមយ៉ា គឺ​ចង់​វិល​ទៅ​ធ្វើ​នយោបាយ​នៅ​ប្រទេស​កម្ពុជា​វិញ ជាមួយ​អតីត​មន្ត្រី​បក្ស​ប្រឆាំង​ផ្សេង​ទៀត ដែល​មាន​ទំនោរ​គាំទ្រ​លោក កឹម សុខា។ ទាក់ទង​ការ​បាញ់​សម្លាប់​នេះ​វិញ លោក ហ៊ីង សុខសាន្ត រំពឹង​ថា សមត្ថកិច្ច​ថៃ ស៊ើប​អង្កេត​ដោយ​យុត្តិធម៌ និង​ឯករាជ្យ ដែល​អាច​រក​ឃាតក​ឃើញ។
លោក ហ៊ីង សុខសាន្ត៖ «និយាយ​រួម គាត់ កឹម សុខា ១០០% ហ្មង និយាយ​ឱ្យ​ចំ។ ប៉ុន្តែ ១ខែ​ចុង​ក្រោយ​នេះ គាត់​មាន​បំណង​ទេ គាត់​មិន​ទាន់​ទៅ​ចូលរួម​ទេ ចង់​ទៅ​ចូលរួម​ជាមួយ​ហ្នឹង​សម្ព័ន្ធ​ឆ្ពោះ​ទៅ​មុខ ជាមួយ​លោក យ៉ែម ប៉ុញ្ញាឫទ្ធិ ជាមួយ លោក អ៊ុំ ប៉ុល ហំម ជាមួយ​គណបក្ស​ភ្លើង​ទៀន អ៊ីចឹងៗ ណា»។

ជុំវិញ​រឿង​នេះ វិទ្យុ​អាស៊ី​សេរី​បាន​ព្យាយាម​សុំ​ការ​បំភ្លឺ​ពី​សមត្ថកិច្ច​ថៃ តែ​មិន​ទាន់​ទទួល​បាន​ការ​បកស្រាយ​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី៧ ខែមករា។ វិទ្យុ​អាស៊ី​សេរី ក៏​កំពុង​សុំ​ការ​អត្ថាធិប្បាយ​ពី​ស្ថានទូត​បារាំង​ប្រចាំ​ទីក្រុង​បាងកក និង​ទីក្រុង​ភ្នំពេញ និង​អ្នក​នាំ​ពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ លោក ឆាយ គឹមខឿន ដែរ តែ​មិន​អាច​សុំ​ការ​បកស្រាយ​បាន​ទេ នៅ​ថ្ងៃ​ដដែល​នេះ។

ទាក់ទង​ករណី​នេះ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន លើកឡើង​ថា ការ​ស៊ើបអង្កេត​បែប​ណា គឺ​ជា​សិទ្ធិ​របស់​សមត្ថកិច្ច​ថៃ ព្រោះ​រឿង​នេះ​កើត​ឡើង​នៅ​ក្នុង​ទឹកដី​ថៃ។ ទោះ​ជា​យ៉ាង​ណា​ក្ដី លោក​សោកស្ដាយ ដែល​មាន​ការ​សម្លាប់​ពលរដ្ឋ​ខ្មែរ នៅ​ប្រទេសថៃ​ពេល​នេះ។
លោក សុខ ឥសាន៖ «ជីវិត​មនុស្ស យើង​មាន​ការ​សោកស្ដាយ​ហើយ ប៉ុន្តែ យើង​ធ្វើ​ម៉េច បើ​ខ្មាន់​កាំភ្លើង​បាញ់​អ៊ីចឹង? បើ​អ៊ីចឹង បាន​ឱ្យ​សួរ​ប៉ូលិស​ថៃ កុំ​ចោទ​តែពីសតែពាស ចេះ​តែ​ម៉េច?»។

លោក លឹម គឹមយ៉ា មាន​អាយុ ៧៤ឆ្នាំ មាន​សញ្ជាតិ​បារាំង និង​មាន​ភរិយា​ជា​ជនជាតិ​បារាំង គឺ​ជា​អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ នៃ​មណ្ឌល​កំពង់ធំ។ ក្រោយ​ពី​រដ្ឋាភិបាល​ត្រកូល ហ៊ុន រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ កាលពីឆ្នាំ២០២៧ មក អ្នក​នយោបាយ​គាំទ្រ​លោក កឹម សុខា រូប​នេះ តែងតែ​ប្រើ​ហ្វេសប៊ុក រិះគន់​រដ្ឋាភិបាល​ត្រកូល ហ៊ុន ទាក់ទង​រឿង​សិទ្ធិមនុស្ស ប្រជាធិបតេយ្យ រិះគន់​ថា រឿង​កោះគជ់ ផង​ដែរ។ មុន​ការ​សម្លាប់​នេះ ៤ថ្ងៃ លោក លិម គិមយ៉ា បាន​សរសេរ​លើ​ហ្វេសប៊ុក​របស់​លោក កាល​ពី​ថ្ងៃ​ទី៣ ខែមករា រឿង​អគ្គិភ័យ​ឆាបឆេះ ព្រះឆាយាល័ក្ខណ៍​ព្រះមហាក្សត្រ ដែល​ព្រឹត្តិការ​នេះ​រៀបចំ​ដោយ​កូន​ប្រុស​ពៅ លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ានី។ លោក លឹម គឹមយ៉ា លើក​ឡើង​ថា ព្រឹត្តិការ សាទរ​កម្ពុជា រហូត​ធ្វើ​ឱ្យ​ព្រះឆាយាល័ក្ខណ៍​ព្រះមហាក្សត្រ​នេះ គ្មាន​ប្រយោជន៍​អ្វី​ដល់​ប្រជាពលរដ្ឋ​ឡើយ។ លោក​ថា ពលរដ្ឋ​ខ្មែរ​ជា​បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល ឱ្យ​គោរព​សិទ្ធិមនុស្ស និង​ផ្ដល់​យុត្តិធម៌ គឺ​គ្រប់គ្រាន់​ហើយ និង​មិន​ចាំបាច់​ចំណាយ​ថវិកា​ដូច​ព្រឹត្តិការណ៍​លោក ហ៊ុន ម៉ានី រៀបចំ​ឡើយ។ គ្រាន់​តែ​ប៉ុណ្ណឹង​សោះ រដ្ឋាភិបាល​ធ្វើ​មិន​បាន តើ​ឱ្យ​ប្រជាពលរដ្ឋ​សង្ឃឹម​អ្វី។

អ្នក​អត្ថាធិប្បាយ​នយោបាយ លោក គឹម សុខ យល់​ថា ការ​បាញ់​សម្លាប់​លោក លឹម គឹមយ៉ា អាច​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​នៅ​កម្ពុជា ច្រើន​ជាង​ទំនាស់​បុគ្គល។ លោក​កត់​សម្គាល់​ថា លោក លិម គិមយ៉ា បាន​រិះគន់​លោក ហ៊ុន សែន លោក ហ៊ុន ម៉ាណែត និង​លោក ហ៊ុន ម៉ានី ដែល​ធ្វើ​ឱ្យ​គ្រួសារ​ត្រកូល​មិន​សប្បាយ​ចិត្ត។ លោក​បន្ត​ថា ការ​បាញ់​សម្លាប់​លោក លិម គិមយ៉ា នៅ​កណ្ដាល​ក្រុងបាងកក​នេះ ជា​ការ​បង្ហាញ​ថា ឃាតក​ពិត​ជា​មនុស្ស​មាន​អំណាច។
លោក គឹម សុខ៖ «ខ្ញុំ​ថា ពាក់ព័ន្ធ​នឹង​នយោបាយ​ច្រើន ព្រោះ​ថា លោក លិម គិមយ៉ា គាត់​សកម្ម​ដែរ នៅ​ក្នុង​ឆាក​នយោបាយ។ គាត់​រិះគន់​លោក ហ៊ុន សែន ចំៗ កាល​ពី​ឆ្នាំ២០១៧ គណបក្ស​សង្គ្រោះ​ជាតិ ពេល​នោះ​នៅ​មាន​នៅ​ឡើយ ទាក់ទង​ទៅ​នឹង​ថវិកា​ជាតិ ហើយ​លោក បាន​គំរាម​លោក លិម គិមយ៉ា រហូត​ទៅ​ដល់ ប្រយ័ត្ន​នរក​ទៀត ហើយ​ចុង​ក្រោយ​នេះ រិះគន់​មិន​បណ្ដាក់​មាត់​ដែរ លើ លោក ហ៊ុន ម៉ានី ដែល​ធ្វើ​ឱ្យ ឆេះ ព្រះឆាយាល័ក្ខណ៍​ព្រះមហាក្សត្រ»។

នេះ​ជា​លើក​ទី១ ដែល​មាន​ការ​បាញ់​សម្លាប់​មន្ត្រី​បក្ស​ប្រឆាំង​កម្ពុជា នៅ​លើ​ទឹកដី​ថៃ ខណៈ​កន្លង​មក​ត្រឹមតែ​មាន​ករណី​វាយ​បង្ក​របួស​លើ​សកម្មជន​បក្ស​ប្រឆាំង និង​ការ​ចាប់​បញ្ជូន​ជន​ភៀសខ្លួន​ខ្មែរ​ពី​ប្រទេសថៃ យក​ទៅ​ឃុំ​ខ្លួន​នៅ​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ។

សកម្មជន​បក្ស​ប្រឆាំង ដែល​កំពុង​ភៀសខ្លួន​នៅ​ប្រទេសថៃ លោក លឹម សុខា ឱ្យ​វិទ្យុ​អាស៊ី​សេរី​នៅ​យប់​ទី៧ ខែមករា ថា លោក​ទើបតែ​ដឹង​ដំណឹង​តាម​ការ​ផ្សាយ​របស់​សារព័ត៌មាន​ថៃ​ទេ។ ទោះ​ជា​យ៉ាង​ណា​ក្ដី លោក​ថា ក្រុម​ការងារ​លោក​នឹង​តាមដាន​ករណី​នេះ។ លោក យល់ថា នេះ​ជា​ការ​គំរាម​កំហែង​ថ្មី​បន្ថែម លើ​សកម្មជន​បក្ស​ប្រឆាំង ដែល​កំពុង​ភៀសខ្លួន​នៅ​ប្រទេសថៃ ស្រប​ពេល​សមត្ថកិច្ច​ទើប​ចាប់​ខ្លួន​សកម្មជន​បក្ស​ប្រឆាំង ៦នាក់ ពី​ប្រទេសថៃ ទៅ​ឃុំ​ខ្លួន​នៅ​កម្ពុជា កាល​ពី​ចុង​ឆ្នាំ២០២៤។
លោក លឹម សុខា៖ «យើង​ត្រូវ​តែ​ធ្វើ​កិច្ច​ពិភាក្សា​ជាមួយ​ក្រុម​ការងារ​ហ្នឹង ដើម្បី​ជំរុញ​ទៅ​ខាង UNHCR ហ្នឹង ដើម្បី​ឱ្យ​ជួយ​ជំរុញ​ជន​ភៀសខ្លួន​យើង​នៅ​បាងកក ទាំង​ប៉ុន្មាន​ហ្នឹង ឱ្យ​ផុតៗ ទៅ ដោយសារ​នៅ​ក្នុង​ប្រទេសថៃ នេះ​យើង​មើល​ទៅ​ស្ថានភាព ដូចជា អាក្រក់​ខ្លាំង ហើយ​ឥឡូវ​មក​ឃើញ ហេតុការណ៍​នៅ​ថ្ងៃ​ទី៧ មករា ម៉ោង​ជិត ៧ល្ងាច ហ្នឹង មាន​ការ​បាញ់​សម្លាប់ រហូត​អតីត​តំណាងរាស្ត្រ​ទៀត»។

សមត្ថកិច្ច​ថៃ​កំពុង​ចាត់ចែង​ក្រុម​ការងារ​តាម​រក​ចាប់​ឃាតក ដែល​បាន​បាញ់​សម្លាប់​លោក លិម គិមយ៉ា។ ករណី​បាញ់​សម្លាប់​នៅ​កណ្ដាល​ទីក្រុងបាងកក​នេះ ស្រដៀង​គ្នា​នឹង​ការ​បាញ់​សម្លាប់​អ្នកស្រាវជ្រាវ និង​វិភាគ​នយោបាយ លោក បណ្ឌិត កែម ឡី នៅ​កណ្ដាល​ទីក្រុងភ្នំពេញ កាល​ពី​ឆ្នាំ២០១៦ ដែរ។

នាយក​អ្នក​តស៊ូ​មតិ​សិទ្ធិមនុស្ស និង​ការងារ​អាស៊ី (AHRLA) លោក Phil Robertson លើក​ឡើង​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​លោក​ថា «ការ​បាញ់​ប្រហារ​យ៉ាង​សាហាវ​ឃោរឃៅ​លើ​លោក លិម គិមយ៉ា ជា​សញ្ញា​នៃ​ការ​ធ្វើឃាត​នយោបាយ ហើយ​មើល​ទៅ​ជា​ការ​កើន​ឡើង​គួរ​ឱ្យ​កត់សម្គាល់​ក្នុង​ការ​ប្រើប្រាស់​ការ​គាបសង្កត់​ឆ្លងដែន នៅ​ក្នុង​ទីក្រុងបាងកក។ អ្នក​ការពារ​សិទ្ធិមនុស្ស​រូប​នេះ ស្នើ​សមត្ថកិច្ច​ថៃ ឱ្យ​ស៊ើបអង្កេត​ជា​បន្ទាន់ ដោយ​ហ្មត់ចត់ និង​តម្លាភាព ដើម្បី​ចាប់​ខ្លួន​ជន​សង្ស័យ និង​មេ​ក្លោង ដែល​អាច​មាន​នៅ​ពី​ក្រោយ​រឿង​នេះ៕
អានអត្ថបទរឿងនេះលើគេហទំព័រ៖ https://www.rfa.org/khmer/news/politics/former-opposition-cnrp-parliamentarian-mr-lim-kimya-fatally-shot-in-bangkok-01072025200533.html
#វិទ្យុអាស៊ីសេរី #កម្ពុជា #ហ៊ុនសែន #ហ៊ុនម៉ាណែត #ហ៊ុនម៉ានី #គណបក្សប្រជាជនកម្ពុជា #គណបក្សសង្គ្រោះជាតិ #តំណាងរាស្ត្រ #លិមគិមយ៉ា #ឃាតកម្ម #ទីក្រុងបាងកក #ប្រទេសថៃ

ចំណងជើងរូបថត៖ លោក លិម គិមយ៉ា អតីត​សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ ពេលចុះជួបសមាជិកគណបក្ស កាល​ពី​ថ្ងៃ​ទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧។ រូបឯកសារ​ពី​ហ្វេសប៊ុក Kim-Ya Lim

29/12/2024

29.12.2025 Sunday
សូមចូលរួមសោកស្តាយនិងរំលេកមហាទុក្ខសោកដល់ក្រុមគ្រួសារនៃសពដែលបានរងគ្រោះបាត់ជីវិតដោយកាផ្ទះយន្តហោះមុនពេលចុះចតនៅព្រលានយន្តហោះអន្តរជាតិមូអាន់무안국제공항 ស្រុកមូអាន់ ខេត្តឆន់ឡាណាំដូប្រទេសកូរ៉េកាលពីព្រឹកម៉ោង៩ជាង ថ្ងៃអាទិត្យ ទី២៩ខែធ្នូ ឆ្នាំ២០២៤។
ប្រភព : https://www.facebook.com/share/v/1BV1tgMWFK/?mibextid=wwXIfr

22/12/2024

មកទស្សនាទឹកសមុទ្រ

អ្នកសារព័ត៌មាន​នៅ​ខេត្តសៀមរាប​ម្នាក់​ស្លាប់ ក្រោយ​ខ្មាន់​កាំភ្លើង​បាញ់---អ្នក​សារព័ត៌មាន​នៅ​ខេត្តសៀមរាប គឺ​លោក ឈឿង ឈឹង ដ...
08/12/2024

អ្នកសារព័ត៌មាន​នៅ​ខេត្តសៀមរាប​ម្នាក់​ស្លាប់ ក្រោយ​ខ្មាន់​កាំភ្លើង​បាញ់
---

អ្នក​សារព័ត៌មាន​នៅ​ខេត្តសៀមរាប គឺ​លោក ឈឿង ឈឹង ដែល​ត្រូវ​ជន​ដៃដល់​ប្រើ​កាំភ្លើង​ច្នៃ​លប​បាញ់​ប្រហារ​បណ្ដាល​ឱ្យ​របួស​ធ្ងន់​ កាល​ពី​ថ្ងៃ​ទី៤ ធ្នូ​នោះ បាន​ស្លាប់​បាត់បង់​ជីវិត​ហើយ​ នៅ​ថ្ងៃ​ទី៧ ខែធ្នូ។ មន្ត្រី​សង្គម​ស៊ីវិល​សោកស្ដាយ និង​ស្នើ​អាជ្ញាធរ​ឱ្យ​ចាត់​វិធានការ​ម៉ឺងម៉ាត់ ចំពោះ​ជន​ប្រព្រឹត្ត ព្រមទាំង​អំពាវនាវ​ដល់​រដ្ឋាភិបាល​ឱ្យ​ធានា​ថា សិទ្ធិ សេរីភាព និង​សុវត្ថិភាព​របស់​អ្នក​សារព័ត៌មាន​អាច​រាយការណ៍​បទ​ល្មើស​នានា ដោយ​គ្មាន​ការ​គំរាមកំហែង ឬ​ធ្វើបាប​ក្រោម​រូបភាព​ណា​មួយ។
អ្នកសារព័ត៌មាន​ឱ្យ​គេហទំព័រ​កម្ពុជា​អភិវឌ្ឍន៍ នៅ​ខេត្តសៀមរាប​ម្នាក់ គឺ​លោក ឈឿង ឈឹង វ័យ ៦៣ឆ្នាំ បាន​ស្លាប់​បាត់បង់​ជីវិត នៅ​ក្នុង​មន្ទីរពេទ្យ​ខេត្តសៀមរាប ក្រោយ​រង​ការ​បាញ់​ប្រហារ ពេល​លោក​ទៅ​​ស៊ើបអង្កេត​បទល្មើស​កាប់​ទន្ទ្រាន​ដី​ព្រៃ​អភិរក្ស​មួយ​កន្លែង។
ប្រពន្ធ​ជន​រងគ្រោះ លោកស្រី ជៀវ ចាប ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា ប្ដី​របស់​បាន​ស្លាប់​នៅ​ម៉ោង ២ទៀប​ភ្លឺ នៅ​ថ្ងៃ​ទី៧ ខែធ្នូ នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប ដោយសារ​គ្រាប់​កាំភ្លើង ដែល​ជន​ដៃ​ដល់​បាញ់​នោះ ត្រូវ​ចំ​រំពែង​ធ្លាយ​ដល់​ក្រពះ ពោះវៀន​បណ្ដាល​ឱ្យ​ហូរ​ឈាម​ឥត​ឈប់ បើ​ទោះ​បី​ជា​គ្រូពេទ្យ​បាន​វះកាត់​យក​គ្រាប់​កាំភ្លើង​ចេញ និង​ជួយ​សង្គ្រោះ​យ៉ាង​ណា​ក្តី។ លោកស្រី​និយាយ​ទាំង​អួរដើម​ស្រណោះ​ប្ដី កាល​នៅ​មាន​ជីវិត​គាត់ គឺ​ជា​មនុស្ស​ល្អ​ទទួល​បាន​ការ​គោរព​ស្រឡាញ់​ពី​អ្នកភូមិ តែ​ចុង​ក្រោយ​ជន​ដៃដល់​មាន​ចិត្ត​ឃោរឃៅ​លួច​បាញ់​គាត់​បណ្ដាល​ឱ្យ​ស្លាប់​ចោល​គ្រួសារ​ទៅ​វិញ។ លោកស្រី​ស្នើ​ដល់​អាជ្ញាធរ​ឱ្យ​មាន​សមត្ថកិច្ច​ដាក់​ទោស​ទណ្ឌ​ឱ្យ​ធ្ងន់ ចំពោះ​ជន​ប្រព្រឹត្ត​ល្មើស ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​ប្ដី​លោកស្រី។
លោកស្រី ជៀវ ចាប៖ «រឿង​បាញ់​ប្ដី​ខ្ញុំ​ឱ្យ​ស្លាប់​នេះ ធ្វើ​ម៉េច​ឱ្យ​ខ្ញុំ​ទទួល​យក​បាន​ទៅ ខ្ញុំ​ឃើញ​គាត់​ដើរ​រាល់​ថ្ងៃ ដល់​ពេល​ខ្ញុំ​អត់​ឃើញ​គាត់​អ៊ីចឹង វា​ពិបាក​ណាស់។ វា​អយុត្តិធម៌​មែន តែ​ខ្ញុំ​មិន​ដឹង​ធ្វើ​ម៉េច​បាន ខ្ញុំ​តាម​តែ​សមត្ថកិច្ច​ធ្វើ​ទៅ»។

ទន្ទឹម​នឹង​នេះ លោកស្រី ជៀវ ចាប ឱ្យ​ដឹង​ថា ពិធីបុណ្យ​សព​ប្ដី​លោកស្រី​ប្រព្រឹត្ត​ទៅ​នៅ​ភូមិអញ្ចាញ ឃុំនគរធំ ក្រុងសៀមរាប ដោយ​រៀបចំ​បូជា​តាម​បែប​សាសនា នៅ​ល្ងាច​ថ្ងៃ​ទី៧ ខែធ្នូ។

កាល​ពី​ល្ងាច​ថ្ងៃ​ទី៤ ធ្នូ ជន​ដៃដល់​បាន​ប្រើ​កាំភ្លើង​ច្នៃ​លប​បាញ់​ប្រហារ​អ្នក​សារព័ត៌មាន​ឱ្យ​គេហទំព័រ​កម្ពុជា​អភិវឌ្ឍន៍ គឺ​លោក ឈឿង ឈឹង បណ្ដាល​ឱ្យ​រង​របួស​ធ្ងន់ ធ្លាយ​ពោះ​ខាង​ឆ្វេង ក្នុង​ពេល​លោក​កំពុង​ជិះ​ម៉ូតូ​តាម​ផ្លូវ ដើម្បី​យក​ព័ត៌មាន​ពាក់ព័ន្ធ​ការ​កាប់​ទន្ទ្រាន​ដីព្រៃ​អភិរក្ស ស្ថិត​ក្នុង​ភូមិត្រពាំងភ្លោះ ឃុំពង្រលើ ស្រុកជីក្រែង។
ក្រោយ​ហេតុការណ៍​បាញ់​អ្នក​សារព័ត៌មាន​រូប​នោះ កម្លាំង​សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប នៅ​ថ្ងៃ​ទី៥ ខែធ្នូ បាន​ចុះ​ទៅ​ឃាត់​ខ្លួន​បុរស​ម្នាក់ ឈ្មោះ ស៊ី លឿយ ដើម្បី​សាកសួរ​តាម​នីតិវិធី។
អ្នក​នាំ​ពាក្យ​សាលាដំបូង​ខេត្តសៀមរាប លោក យិន ស្រាង ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា ចៅក្រម​ស៊ើបសួរ​បាន​សម្រេច​ចោទ​ប្រកាន់​ជន​សង្ស័យ​ឈ្មោះ ស៊ី លឿយ ពីបទ «ប៉ុនប៉ង​ឃាតកម្ម» ដោយ​បញ្ជូន​ជន​នោះ​ទៅ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន នៅ​ពន្ធនាគារ​ខេត្ត​នេះ​រួចហើយ កាល​ពី​ថ្ងៃ​ទី៦ ខែវិច្ឆិកា។ លោក យិន ស្រាង បញ្ជាក់​ថា សំណុំរឿង​នេះ ពុំ​មាន​អ្នក​ពាក់ព័ន្ធ​ផ្សេង​ទៀត​ទេ។
លោក យិន ស្រាង៖ «តុលាការ​សម្រេច​ឃុំ​ខ្លួន​ជន​សង្ស័យ​រួច​ហើយ ពាក់ព័ន្ធ​បទ ប៉ុនប៉ង​ឃាតកម្ម តាម​មាត្រា២៧ និង​មាត្រា១៩៩ នៃ​ក្រម​ព្រហ្មទណ្ឌ»។

ជុំវិញ​រឿង​នេះ ក្រុម​ប្រឹក្សា​ខេត្តសៀមរាប មក​ពី​គណបក្ស​កម្លាំង​ជាតិ លោក សោម សូរិយា ថ្លែង​ថា ជា​រឿង​សោកស្ដាយ ចំពោះ​ការ​បាត់​ជីវិត​អ្នក​សារព័ត៌មាន​រូប​នេះ តែ​អ្នក​ប្រព្រឹត្ត​ត្រូវ​ទទួល​ខុសត្រូវ ដោយ​មិន​ត្រូវ​លើកលែង​ណា​មួយ​ឡើយ។ លោក​បញ្ជាក់​ថា សង្គម​ប្រជាធិបតេយ្យ​ចាត់​ទុក​អ្នក​សារព័ត៌មាន​ទាំង​អស់​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​រាយការណ៍​ព័ត៌មាន​ជូន​មជ្ឈដ្ឋាន​ទូទៅ ដូច្នេះ អាជ្ញាធរ​ត្រូវ​ចាត់​វិធានការ​ហ្មត់ចត់​ជាង​មុន ដើម្បី​ធានា​សុវត្ថិភាព​ដល់​អ្នក​សារព័ត៌មាន ជាពិសេស នៅ​តំបន់​សំបូរ​បទ​ល្មើស​ព្រៃឈើ។
លោក សោម សូរិយា៖ «ខ្ញុំ​មាន​ការ​ព្រួយ​បារម្ភ​ខ្លះ​ដែរ ចំពោះ​សុវត្ថិភាព​របស់​អ្នក​សារព័ត៌មាន ពីព្រោះ​បើ​អ្នក​សារព័ត៌មាន​មិន​ស្វែងរក​ការ​ពិត អា​ហ្នឹង គាត់​មិន​ជួប​គ្រោះ​អ៊ីចឹង នេះ​គឺ​គាត់​ឃើញ​ភាព​ខ្វះ​ចន្លោះ​ប្រហោង​មួយ​របស់​អាជ្ញាធរ ដែល​ធ្វើ​ឱ្យ​អ្នក​ទន្ទ្រាន​ព្រៃឈើ​ហ្នឹង ចេះតែ​កាប់​ពី​មួយ​កន្លែង​ទៅ​មួយ​កន្លែង​ទៀត ពេល​គាត់​ឃើញ​ក៏​ចុះ​ទៅ​ទីតាំង ហាមឃាត់​អ៊ីចឹង រហូត​ដល់​ជន​ដៃដល់​មិន​សប្បាយ​ចិត្ត»។
ចំណែក​អ្នក​គ្រប់គ្រង​ប្រចាំ​ការិយាល័យ​អង្គការ​លីកាដូ (LICADHO) នៅ​ខេត្តបន្ទាយមានជ័យ លោក អ៊ិន គង់ជិត សោកស្ដាយ ចំពោះ​ការ​បាត់បង់​ជីវិត​របស់​លោក ឈឿង ឈឹង នៅ​ពេល​ចុះ​រាយការណ៍​អំពី​បទ​ល្មើស​ព្រៃឈើ និង​ផ្សព្វផ្សាយ​ជំរុញ​ឱ្យ​អាជ្ញាធរ​អនុវត្ត​ច្បាប់។ លោក​ស្នើ​ដល់​តុលាការ​ខេត្តសៀមរាប​ឱ្យ​ផ្ដន្ទាទោស អ្នក​ដែល​បាញ់​សម្លាប់​ជន​រងគ្រោះ នៅ​ក្នុង​កម្រិត​ទោស​ធ្ងន់ ព្រមទាំង​បើក​ការ​ស៊ើបអង្កេត​វែក​មុខ​អ្នក​នៅ​ពី​ក្រោយ​អំពើ​មនុស្ស​ឃាត​នេះ​ដែរ។ លោក អ៊ិន គង់ជិត ចាត់​ទុក​ករណី​ស្លាប់​របស់​អ្នកកាសែត​រូប​នេះ​ថា ជា​សារ​មួយ​គំរាមកំហែង​ដល់​អ្នក​សារព័ត៌មាន​ផ្សេង​ទៀត ចំ​ពេល​លោក​មើល​ឃើញ​អ្នក​យក​ព័ត៌មាន​មួយ​ចំនួន នៅ​ខេត្តសៀមរាប បាន​ប្រឈម​នឹង​បញ្ហា​សុវត្ថិភាព​ពេល​បំពេញ​ការងារ​របស់​ខ្លួន​ជា​បន្ត​បន្ទាប់។
លោក អ៊ិន គង់ជិត៖ «ករណី​បាញ់​សម្លាប់​អ្នក​សារព័ត៌មាន​នេះ វា​ជា​អំពើ​គំរាមកំហែង​ដោយ​ចេញ​មុខ ទៅ​លើ​អ្នក​សារព័ត៌មាន ហើយ​បង្ហាញ​ថា អ្នក​សារព័ត៌មាន​ទាំង​អស់ ប្រឈម​នឹង​ហានិភ័យ ពេល​ចុះ​ធ្វើការ​យក​ព័ត៌មាន​ជាក់ស្ដែង ទាន់​ហេតុការណ៍​ផ្សេងៗ យើង​ស្នើសុំ​ដល់​សមត្ថកិច្ច​ជួយ​ការពារ​សុវត្ថិភាព​របស់​អ្នក​សារព័ត៌មាន​ទាំង​អស់»។

ចំណែក​នាយក​ប្រតិបត្តិ​សមាគម​សម្ព័ន្ធ​អ្នក​សារ​ព័ត៌មាន​កម្ពុជា​ហៅ​កាត់​ថា ខេមបូចា (Camboja) លោក ណុប វី ចូល​រំលែក​ទុក​ជាមួយ​គ្រួសារ​សព ចំពោះ​ការ​បាត់បង់​ជីវិត​របស់​លោក ឈឿង ឈឹង ដោយសារ​គាត់​ចុះ​រាយការណ៍​ព័ត៌មាន​អំពី​បញ្ហា​បទល្មើស​ព្រៃឈើ។ លោក​សង្កេត​ឃើញ​ថា អ្នក​សារព័ត៌មាន​នៅ​កម្ពុជា ដែល​ហ៊ាន​រាយការណ៍​ព័ត៌មាន​ធ្វើ​ឱ្យ​ជន​ល្មើស​កាប់​ទន្ទ្រាន​ព្រៃឈើ​មិន​សប្បាយ​ចិត្ត ចង​គំនុំ​ជា​បន្តបន្ទាប់ ខណៈ​ការ​ស៊ើបអង្កេត​ពាក់ព័ន្ធ​ករណី​សម្លាប់​អ្នក​សារព័ត៌មាន​ហាក់​អូស​បន្លាយ​ពេល​យូរ។
លោក ណុប វី៖ «យើង​ឃើញ​ថា អ្នក​សារព័ត៌មាន ដែល​បាន​បាត់បង់​ជីវិត​នា​ពេល​កន្លង​មក​នេះ គាត់​ថា ករណី​ស៊ើបអង្កេត ហាក់​បី​ដូចជា​នៅ​បន្ត​អូស​បន្លាយ​យូរ ដោយសារ​អ៊ីចឹង​ហើយ ធ្វើ​ឱ្យ​ជនល្មើស​ចេះតែ​បំពាន​ច្បាប់ មិន​ញញើត មិន​កោតក្រែង​នឹង​ការ​អនុវត្ត​ច្បាប់»។

វិទ្យុ​អាស៊ី​សេរី​មិន​ទាន់​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​ក្រសួង​ព័ត៌មាន លោក ទេព អស្នារិទ្ធ ដើម្បី​សាកសួរ​ជុំវិញ​នេះ​បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី៧ ខែធ្នូ។

របាយការណ៍​របស់​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​ខេមបូចា ឃ្លាំមើល​ប្រចាំ​ត្រីមាស​ស្ដីពី​ស្ថានភាព​អ្នក​សារព័ត៌មាន​នៅ​កម្ពុជា ចាប់​ពី​ខែមេសា ដល់​ខែមិថុនា ឆ្នាំ២០២៤ ឱ្យ​ដឹង​ថា ការ​យាយី​លើ​អ្នក​សារព័ត៌មាន មាន​ចំនួន ៧ករណី ប៉ះពាល់​ដល់​អ្នក​សារព័ត៌មាន ១១នាក់។ រីឯ​ការ​យាយី​តាម​ប្រព័ន្ធ​តុលាការ មាន ៦ករណី ដោយ​មាន​អ្នក​សារព័ត៌មាន ១០នាក់ ត្រូវ​បាន​កោះហៅ​ទៅ​សាកសួរ ឃុំខ្លួន និង​ផ្ដន្ទាទោស ដែល​ធ្វើ​ឡើង​ដោយ​នគរបាល កងរាជអាវុធហត្ថ និង​អាជ្ញាធរ​មូលដ្ឋាន។
ចំណែក​ឯ​អង្គការ​សារព័ត៌មាន​គ្មាន​ព្រំដែន (Reporters Without Borders) បាន​ដាក់​កម្ពុជា​ជាប់​ក្នុង​ចំណាត់​ថ្នាក់​ទី១៥១ ដែល​ជា​ចំណាត់​ថ្នាក់​អន់​លើ​សន្ទស្សន៍​សេរីភាព​សារព័ត៌មាន​របស់​ពិភពលោក ក្នុង​ឆ្នាំ២០២៤ នេះ៕
អានអត្ថបទរឿងនេះលើគេហទំព័រ៖ https://www.rfa.org/khmer/news/law/journalist-in-siem-reap-died-by-gun-shot-wound-12072024114803.html
#វិទ្យុអាស៊ីសេរី #កម្ពុជា #ហ៊ុនម៉ាណែត #ហ៊ុនសែន #សិទ្ធិមនុស្ស #សេរីភាពសារព័ត៌មាន #ការសម្លាប់អ្នកកាសែត #បទល្មើសកាប់ទន្ទ្រានដីព្រៃ #គេហទំព័រកម្ពុជាអភិវឌ្ឍន៍ #ឈឿងឈឹង #សៀមរាប

ចំណងជើងរូបថត៖ លោក ឈឿង ឈឹង អ្នកសារព័ត៌មាន​ឱ្យ​គេហទំព័រ​កម្ពុជា​អភិវឌ្ឍន៍ បាត់បង់​ជីវិត នៅ​ថ្ងៃ​ទី៧ ខែធ្នូ ឆ្នាំ២០២៤ ដោយសារ​ការ​លប​បាញ់​ប្រហារ​ឱ្យ​របួស​ធ្ងន់ បន្ទាប់​ពី​លោក​ទៅ​ស៊ើបអង្កេត​បទល្មើស​កាប់​ទន្ទ្រាន​ដី​ព្រៃ​អភរិក្ស នៅ​ភូមិត្រពាំងភ្លោះ ឃុំពង្រលើ ស្រុកជីក្រែង នៅ​ខេត្តសៀមរាប ​កាល​ពី​ល្ងាច​ថ្ងៃ​ទី៤ ធ្នូ។ រូបពីហ្វេសប៊ុកគេហទំព័រ កម្ពុជាអភិវឌ្ឍ

BREAKING: ប្រធានាធិបតីកូរ៉េខាងត្បូង ប្រកាសច្បាប់អាជ្ញាសឹកជាបន្ទាន់ ដោយនិយាយថា វិធានការចាំបាច់ ដើម្បីការពារប្រទេសពី "កងកម...
03/12/2024

BREAKING: ប្រធានាធិបតីកូរ៉េខាងត្បូង ប្រកាសច្បាប់អាជ្ញាសឹកជាបន្ទាន់ ដោយនិយាយថា វិធានការចាំបាច់ ដើម្បីការពារប្រទេសពី "កងកម្លាំងកុម្មុយនិស្ត" របស់កូរ៉េខាងជើង។ | តាមរយៈទីភ្នាក់ងារសារព័ត៌មានបារាំង

អានបន្ថែម៖ inqnews.net/SouthKoreaMartialLaw

BREAKING: South Korea president declares emergency martial law, says measure necessary to protect country from North's "communist forces." | via Agence France-Presse

READ MORE: inqnews.net/SouthKoreaMartialLaw

ឈឺមិនហ៊ាននិយាយ ហត់ក៏មិនហ៊ានត្អូញត្អែរ ព្រោះខ្ញុំដឹងច្បាស់ថា​ ខ្ញុំនូវមាន បន្ទុកច្រើនណាស់ ដែលត្រូវ រ៉ាប់រង ចាំដល់ថ្ងៃណាថ្...
01/11/2024

ឈឺមិនហ៊ាននិយាយ ហត់ក៏មិនហ៊ានត្អូញត្អែរ ព្រោះខ្ញុំដឹងច្បាស់ថា​ ខ្ញុំនូវមាន បន្ទុកច្រើនណាស់ ដែលត្រូវ រ៉ាប់រង ចាំដល់ថ្ងៃណាថ្ងៃនឹង 💪

ដំបូងគេនឹងសើចចំអកឲ្យអ្នកហើយក្រោយមកគេនឹងសុំយោបល់ពីអ្នក ប្រសិនបើអ្នកស្ថិតនៅលើផ្លូវត្រូវ។
30/10/2024

ដំបូងគេនឹងសើចចំអកឲ្យអ្នកហើយក្រោយមកគេនឹងសុំយោបល់ពីអ្នក ប្រសិនបើអ្នកស្ថិតនៅលើផ្លូវត្រូវ។

◇សូមគោរពនិងជំរាបជូន ដល់បងប្អូនខ្មែរយើងទាំងអស់ជាទីស្រលាញ់និងរាប់អាន♡សូមស្នើបងប្អូនខ្មែរយើងដែលមាន ទឹកចិត្ត សុបុរសធម៌ សូមជួ...
16/10/2024

◇សូមគោរពនិងជំរាបជូន ដល់បងប្អូនខ្មែរយើងទាំងអស់ជាទីស្រលាញ់និងរាប់អាន♡
សូមស្នើបងប្អូនខ្មែរយើងដែលមាន ទឹកចិត្ត សុបុរសធម៌ សូមជួយថវីការ តាម សន្ធា ដល់ប្អូនស្រីខ្មែរម្នាក់ ដែលគាត់កំពុងមានជំងឺមហារីកធ្ងន់ខ្លាំង សព្វថ្ងៃនេះគាត់គ្មានប្រាក់សូម្បីតែ1វុនក្នុងខ្លួនឡើយដោយមូលហេតុ ចំណាយអស់ទៅលើថ្លៃមន្ទីពេទ្យទាំងអស់ ឥឡូវនេះមន្ទីពេទ្យតំរូវអោយគាត់វះជាបន្ទាន់ ចំពោះ តំម្លៃមន្ទីពេទ្យវិញ គឺអស់ទៅដល់1អុកឯណោះ ដូច្នេះសូមបងប្អូន ជួយដល់គាត់តាម ទឹកចិត្តសុបុរសធម៌ដ៏ល្អ របស់បងប្អូន ដោយក្តីអាណិត។
បងប្អូនអាចទំនាក់ទំនងគាត់ផ្ទាល់ តាម លេខ 010-3063-1734 និងលេខកុងរបស់គាត់ផ្ទាល់នៅខាងក្រោម
*សង្ឃឹមថាប្អូនស្រីជាសះស្បើយដូចក្តីប្រាថ្នា។
ខ្ញំសូមអគុណ***
ប្រភពពី : https://www.facebook.com/share/p/49h8tnkTtPLEEQ5K/?mibextid=WC7FNe

17/09/2024

ការងារសម្រាប់ថ្ងៃឈប់សម្រាក / Work for the holidays

17/09/2024

ក្រាហ្វិក​ចលនា / animation graphic

03/09/2024

មកទស្សនាទីក្រុងក្វាងជូរផ្នូរប្រជាធិបតេយ្យ / Excursion to Gwangju to visit the Tomb of Democracy

កម្រមានរូបភាពខ្លួនឯងណាស់ thank Cameran 01.09.2924By : Tith Chhayleang
03/09/2024

កម្រមានរូបភាពខ្លួនឯងណាស់ thank Cameran 01.09.2924
By : Tith Chhayleang

13/08/2024

មនុស្សមិនចាញ់ពីឆ្នាំ ២០១៩ ទេ .

ក្នុងនាមជាពុកអ្វីដែលខ្ញុំអាចធ្វើឱ្យកូនប្រុសជាទីស្រលាញ់របស់ខ្ញុំអាចដឹងពីអ្វីខុសអ្វីត្រូវនៅក្នុងទឹកដីប្រទេសប្រជាធិបតេយ្យគា...
13/08/2024

ក្នុងនាមជាពុកអ្វីដែលខ្ញុំអាចធ្វើឱ្យកូនប្រុសជាទីស្រលាញ់របស់ខ្ញុំអាចដឹងពីអ្វីខុសអ្វីត្រូវនៅក្នុងទឹកដីប្រទេសប្រជាធិបតេយ្យគាត់អាចមានសិទ្ធិសំដែងមតិប៉ុន្តែនៅក្នុងសង្គមផ្ដាច់ការគ្មានទេគេបិទទាំងស្រុង ធំឡើងមកលើកទង់ជាមួយប៉ាៗ

ខ្ញុំនិងក្រុមគ្រួសារសូមថ្លែងអំណរគុណដល់បងប្អូនដែលបានអញ្ជើញមកចូលរួមកម្មវិធីកូនប្រុសរបស់ខ្ញុំនៅថ្ងៃទី 03 ខែសីហា ឆ្នាំ 2024 ...
07/08/2024

ខ្ញុំនិងក្រុមគ្រួសារសូមថ្លែងអំណរគុណដល់បងប្អូនដែលបានអញ្ជើញមកចូលរួមកម្មវិធីកូនប្រុសរបស់ខ្ញុំនៅថ្ងៃទី 03 ខែសីហា ឆ្នាំ 2024 សូមជូនពរបងប្អូននៅជួបតែ ពុទ្ធពរ ទាំង 4 ប្រការ អាយុ វណ្ណៈ សុខៈពលៈ កុំបីឃ្លាង ភ្លៀតឡើយ ហើយក៏សូមអធ្យាស្រ័យចំពោះបងប្អូនដែលមិនបានហៅមកចូលរួមផងដែរ ❤️សូមអគុណ .
SOR CHEANG Cheang Sovandara

📌ខ្ញុំសូមអភ័យទោសទុក្ខជាមុនចំពោះរូបភាពដែលមានភ្ជាប់ជាមួយគ្រឿងស្រវឹង 🙏
Photo Link Below Part 7 :

1 : https://www.facebook.com/share/p/LqXGh8i5VEChQTcH/?mibextid=WC7FNe
2 : https://www.facebook.com/share/p/Z6yoQv73iXHRLpWf/?mibextid=WC7FNe
3 : https://www.facebook.com/share/p/uBNyXDvSwwAcVgvn/?mibextid=WC7FNe
4 : https://www.facebook.com/share/p/m88d2tnj6MNPbBpy/?mibextid=WC7FNe
5 : https://www.facebook.com/share/p/LXDTyeMNPHdKnp5y/?mibextid=WC7FNe
6 : https://www.facebook.com/share/p/kNZkUaxUzZ1Yjym1/?mibextid=WC7FNe

07/08/2024

Happy Birthday my little Boy 11.08.2024
Cheang Sovandara thank you Cameraman Khut Saravirak❤️

ខ្ញុំនិងក្រុមគ្រួសារសូមថ្លែងអំណរគុណដល់បងប្អូនដែលបានអញ្ជើញមកចូលរួមកម្មវិធីកូនប្រុសរបស់ខ្ញុំនៅថ្ងៃទី 03 ខែសីហា ឆ្នាំ 2024 ...
06/08/2024

ខ្ញុំនិងក្រុមគ្រួសារសូមថ្លែងអំណរគុណដល់បងប្អូនដែលបានអញ្ជើញមកចូលរួមកម្មវិធីកូនប្រុសរបស់ខ្ញុំនៅថ្ងៃទី 03 ខែសីហា ឆ្នាំ 2024 សូមជូនពរបងប្អូននៅជួបតែ ពុទ្ធពរ ទាំង 4 ប្រការ អាយុ វណ្ណៈ សុខៈពលៈ កុំបីឃ្លាង ភ្លៀតឡើយ ហើយក៏សូមអធ្យាស្រ័យចំពោះបងប្អូនដែលមិនបានហៅមកចូលរួមផងដែរ ❤️សូមអគុណ .
SOR CHEANG Cheang Sovandara
Photo Link Below Part 6 :

1 : https://www.facebook.com/share/p/LqXGh8i5VEChQTcH/?mibextid=WC7FNe
2 : https://www.facebook.com/share/p/Z6yoQv73iXHRLpWf/?mibextid=WC7FNe
3 : https://www.facebook.com/share/p/uBNyXDvSwwAcVgvn/?mibextid=WC7FNe
4 : https://www.facebook.com/share/p/m88d2tnj6MNPbBpy/?mibextid=WC7FNe
5 : https://www.facebook.com/share/p/LXDTyeMNPHdKnp5y/?mibextid=WC7FNe
6 : https://www.facebook.com/share/p/kNZkUaxUzZ1Yjym1/?mibextid=WC7FNe

Address

Gwangju
62465

Alerts

Be the first to know and let us send you an email when SOR CHEANG posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to SOR CHEANG:

Share

Category

SOR CHEANG

សូមស្វាគមន៍មកកាន់ទំព័រ SOR CHEANG លោកអ្នកនឹងទទួលបានពត៏មាន សង្គម នយោបាយ​​ សិល្បះ កំ​សាន្ត -ល-