09/10/2025
App NoDrug សមត្ថកិច្ចឈានទៅបង្ក្រាបនិងឃាត់ខ្លួនជនជួញដូរជាមួយវត្ថុតាងគ្រឿងញៀន ០៩កញ្ចប់
កណ្តាល ÷ទទួលសេចក្តីរាយការណ៏តាមរយ: App NoDrug ជាប្រពន្ធ័ទំនើប និងសម្ងាត់បំផុត សមត្ថកិច្ចបានចុះបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យជាមួយវត្ថុតាងគ្រឿងញៀនចំនួន០៩កញ្ចប់ ដែលហេតុការណ៏បានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីថ្ងៃទី០៨ខែតុលាឆ្នាំ២០២៥ នៅចំណុច ស្ថិតនៅក្នុងភូមិស្វាយជួរ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល ។
ប្រភពសមត្ថកិច្ចបានអោយដឹងថា÷ជនសង្ស័យមានឈ្មោះ ហម សុីឡាង (ហៅអាចាវ)ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកកែវ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល ( វិជ្ជមាននូវសារធាតុញៀន +)។ វត្ថុតាងចាប់យក : សារធាតុញៀនមេតំហ្វេតាមីន(ice)ចំនួន ០៩ កញ្ចប់មធ្យម ទម្ងន់សរុប ១,៨៦ ក្រាម ។
ដោយទទទួលបានពត៌មានតាម App NoDrug,លេខ 2552 ថានៅចំណុចភូមិព្រែកតាអុក ឃុំកោះខែល ស្រុកស្អាង ខាងត្បូងស្ពានលេខ២៥ខាងកេីតផ្លូវជាតិរំលង០១ផ្ទះដែលមានសកម្មភាពជួញដូរនិងប្រើប្រាស់គ្រឿងញៀនយ៉ាងសកម្ម០២នាក់បងប្អូនជាអ្នកលក់ទី០១ឈ្មោះ អាខ្មៅ ទី០២ឈ្មោះ អាចាវ ។ សមត្ថិកិច្ចបានចុះដល់ទីតាំងឃាត់ខ្លួនជនសង្ស័យឈ្មោះ ហម សុីឡាង និងថ្នាំញៀនចំនួន ០៩កញ្ចប់រួចក៏បាននាំខ្លួនជនសង្ស័យរួមទាំងវត្ថុតាងយកមកកាន់អធិការដ្ឋានស្រុកស្អាងដើម្បីសាកសួរ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា៖ ថ្នាំញៀនដែលសមត្ថកិច្ចរកឃេីញនេះពិតជារបស់ខ្លួនពិតប្រាកដមែនដែលបានទិញពីបុរសម្នាស់ឈ្មោះ ឆៃ នៅម្ដុំភូមិព្រែកតាបុឹម ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល ក្នុងតម្លៃ ២០០.០០០៛(ម្ភៃម៉ីនរៀល) ទៅ៣០០.០០០៛(សាមសិបម៉ីនរៀល)ដើម្បីយកមកលក់បន្តក្នុងមួយកញ្ចប់តម្លៃ១០.០០០៛(មួយម៉ឺនរៀល) ដល់ ២០.០០០៛(ពីរម៉ឺនរៀល)។ ចំពោះជនសង្ស័យឈ្មោះ អាខ្មៅ សមត្ថកិច្ចយេីងនិងធ្វេីការស្រាវជ្រាវបន្តតាមនីតិវិធីបន្តទៀត។
បច្ចុប្បន្នជនសង្ស័យ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីសាកសួរបន្ត និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕