Cambodiaplusnews

Cambodiaplusnews Cambodia Plus New is the website that provide a lot of news in Cambodia.
(3)

ក្រុមសារព័ត៌មាន ពិធីករ ពិធីការនី វិទ្យុ និងឌីជេ ជួបគ្នាប្រចាំឆ្នាំ និងយកថវិកាដែលប្រមូលបាន ជួយដល់ គ្លីនិកទន្លេភ្នំពេញ ៖ ដ...
05/06/2024

ក្រុមសារព័ត៌មាន ពិធីករ ពិធីការនី វិទ្យុ និងឌីជេ ជួបគ្នាប្រចាំឆ្នាំ និងយកថវិកាដែលប្រមូលបាន ជួយដល់ គ្លីនិកទន្លេ

ភ្នំពេញ ៖ ដើម្បីគៀងគរ ប្រមែប្រមូល ថវិកា ជួយដល់ គ្លីនិកទន្លេ ដែលជាក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ពិនិត្យព្យាបាល ដោយមិនយកកំរ៉ៃ លើអ្នកជំងឺ លើផ្ទៃទឹកជុំវិញបឹងទន្លេសាប មានស្នាក់ការក្រុមទី៦ ភូមិសាលាកន្សែង​ ឃុំស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប បណ្តាញក្រុមអ្នក សារព័ត៌មាន ពិធីករ ពិធីការនី វិទ្យុ និងឌីជេ បានជួបទទួលទានបាយសាមគ្គី ជុំគ្នា ប្រចាំឆ្នាំ ក្នុងការផ្លាសប្តូរមតិយោបល់ និងនាំយកថវិកា យកទៅទ្រទ្រង់ ដល់ក្រុមគ្រូពេទ្យ នៃគ្លីនិកទន្លេនេះ។ ការជួបជុំ នេះ នឹងធ្វើឡើង នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតនៅទីតាំង ប៊ូហ្វេស្តេយ៍សិន ព្រីមៀម បឹងកក់ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

អ្នករៀបចំកម្មវិធីនេះឡើង បានឲ្យដឹងថា កម្មវិធី DJ party ជាកម្មវិធីមួយដែលត្រូវបានបង្កើតឡើង ដោយក្រុមពិធីករ និងDj មួយក្រុមតូច បង្កើតក្នុងគោលបំណងធំៗ ចំនួន៤៖

១៖ ចង់ឲ្យមានការជួបជុំ ញ្ញុំាអីរួមគ្នា បង្កើតមិត្តភាពឲ្យកាន់តែមានភាពស្និតស្នាលគ្នាទៅវិញទៅមក។
២៖ ផ្លាសប្តូរបទពិសោធន៍គ្នាទៅវិញទៅមក អំពីអាជីពការងារ។
៣៖ ប្រមូលផ្តុំពិធីករ និង DJ ឲ្យក្លាយជាសមាគមន៍មួយ ដែលអាចជួយគ្នាទៅវិញទៅមក ក្នុងពេលដែលសមាជិកណាម្នាក់មានបញ្ហា។
៤៖ ដើម្បីរៃអង្គាសប្រាក់សំរាប់ជួយដល់កុមាកំព្រា ចាស់ជរាគ្មានទីពឹង និងជួយដល់មន្ទីរពេទ្យ មួយចំនួនផ្សេងទៀតផងដែរ។ ហើយក្នុងឆ្នាំនេះ ថវិកាដែលទទួលបានពីកម្មវិធី គឺយកទៅជួយដល់ គ្លីនិកទន្លេ។

សូមបញ្ជាក់ផងដែរថា គ្លីនិក ទន្លេ https://www.lakeclinic.org/ ជាក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ពិនិត្យ ព្យាបាល មិនយកកំរ៉ៃ លើអ្នកជំងឺតែលឺផ្ទៃទន្លេសាប មានសមាជិកពេទ្យ១៨នាក់ ដោយក្នុងមួយឆ្នាំ មានអ្នកជំងឺប្រមាណ២៥.៣០៥នាក់ កុមារ១១.៦៩២ ទទួលបានការព្យាបាល។

សូមបញ្ជាក់ផងដែរថា ការជួបជុំនេះ ដោយប្រមូលផ្តុំ ក្រុម DJs VJ MC តាមក្លឹបនានា រួមទាំងនៅវិទ្យុ និងទូរទស្សន៍ រួមទាំងតារាសំដែង តារាចម្រៀង ជាច្រើននាក់ ក្នុងកម្ពុជា ដើម្បីផ្លាស់ប្តូរ បទពិសោធន៍ ដែលមានរៀងៗ ចែករំលែកឲ្យគ្នា ទៅវិញទៅមក និងបង្កើនទំនាក់ទំនងល្អ រវាងគ្នា និងគ្នា ជាពិសេសប្រមូលថវិកា ចូលរួមជួយការងារសង្គម។ កម្មវិធីនេះ ចាប់ផ្តើមដំបូង តាំងពីឆ្នាំ២០១៥ និងមានសមាជិកត្រឹមតែ៧០នាក់ប៉ុណ្ណោះ ចូលរួមក្រោយពីការបង្កើតឡើង ក្នុងឆ្នាំ២០១៥ រួចមក កម្មវិធីនេះហាក់ដូច ទទួលបានភាព ជោគជ័យយ៉ាងខ្លាំង តាមរយៈការផ្សារភ្ជាប់មិត្តវាង DJ ក្លឹប និង DJ ក្លឹប ពិធីករវិទ្យុ និងពិធីករវិទ្យុ ក៏ដូចជា DJ ក្លឹប និង ពិធីករវិទ្យុ ក្នុងនោះដែរ ក៏មានមិត្តសិល្បករចូលរួមផងដែរ៕

ដំណឹងបាត់កាបូបលុយខ្ញុំបាទឈ្មោះហេង សុវណ្ណតារា បានជ្រុះបាត់កាបូបលុយកាលពីម៉ោង៩យប់ ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៤ នៅម្តុំសាលាសង្កា...
05/05/2024

ដំណឹងបាត់កាបូបលុយ

ខ្ញុំបាទឈ្មោះហេង សុវណ្ណតារា បានជ្រុះបាត់កាបូបលុយកាលពីម៉ោង៩យប់ ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៤ នៅម្តុំសាលាសង្កាត់ផ្សារដេប៉ូ២ លើផ្លូវលេខ២២១កែងផ្លូវលេខ១៤៦ ដោយនៅក្នុងកាបូបមានថវិកាមួយចំនួន និងមានឯកសារ សំខាន់ៗជាច្រើនដូចជា អត្តសញ្ញាណសញ្ជាតិខ្មែរ អត្តសញ្ញាណបណ្ណយោធិន កាត Canadia, ABA, Wing, កាតគ្រីម៉ូតូម៉ាក HONDA Beatលខភ្នំពេញ1JA-5464 កាតគ្រីរថយន្តLexus GX 470 លេខភ្នំពេញ 2AI-5149 ប័ណ្ណបើកបររថយន្ត កាតចាក់វ៉ាក់សាំង ប័ណ្ណព័ត៌មាន និងឯកសារមួយចំនួន បើបងប្អូនណារើសបានសូមជួយទាក់ទងមកខ្ញុំផងតាមរយៈលេខទូរស័ព្ទ 012 49 99 89 ចំពោះថវិកានៅក្នុងកាបូបខ្ញុំបាទមិនយកវិញទេសុំតែឯកសារសំខាន់ៗនៅក្នុងកាបូបតែប៉ុណ្ណោះ។សូមអរគុណ

ខ្លាំងមែន លោក ខែម សារី អាងតួនាទីផ្កាយមួយអ្នកធានាខ្ចីប្រាក់ប្តឹងគំរាមម្ចាស់លុយវិញ ភ្នំពេញ ៖ ខ្ចីលុយគេហើយ ពុំព្រមចូលខ្លួនដ...
14/04/2024

ខ្លាំងមែន លោក ខែម សារី អាងតួនាទីផ្កាយមួយអ្នកធានាខ្ចីប្រាក់ប្តឹងគំរាមម្ចាស់លុយវិញ

ភ្នំពេញ ៖ ខ្ចីលុយគេហើយ ពុំព្រមចូលខ្លួនដោះស្រាយជូនគេថែមទាំងគំរាមដាក់ពាក្សបណ្តឹងទៅម្ចាស់លុយដែលជាអ្នកខំជួយធានាបំណុលឲ្យខ្លួនទៀត
“ដល់ត្រើយ សើយគូថ” សុភាសិតខ្មែរថា: ធ្វើគុណ បានទោស។

1- នាងខ្ញុំបានចេញលិខិតជូនដំណឹងរហូតដល់២៤លើក ចាប់តាំងពីឆ្នាំ2021 មកដលពេលបច្ចុប្បន្នអស់រយ:ពេលជិត4ឆ្នាំជិតហើយដ៏ដោយ ក៏បុគ្គលទាំងពីរពុំមកជួបនាងខ្ញុំដោយផ្ទាល់ដោះស្រាយបំណុលដែលនៅជំពាក់នាងខ្ញុំដែលបានធានាពីម្ចាស់បំណុលជំនួសពួកគាត់ឡើយ។

2- ផ្ទះដែលមានទំហំ64m2នោះ មានតំលៃត្រឹមតែ2មុឺនដុល្លារ នាងខ្ញុំក៏យល់ព្រមកាត់យកដែរ តែត្រូវភាគីកូនបំណុលចេញមុខមករត់ឯកសារផ្ទេរឈ្មោះនិងបង់ពន្ធដោយស្របច្បាប់ជូនឲ្យនាងខ្ញុំ “គាត់តែងតែនិយាយថាកាត់ផ្ទះ តែគាត់មិនដែលចេញមុខមកធ្វើលិខិតកាត់ឈ្មោះនិងផ្ទេរប្លង់ជូននាងខ្ញុំឡើយ ហើយផ្ទះនោះមិនគ្រប់ចំនួនទឹកប្រាក់ ដើម ការប្រាក់ និងប្រាក់ពិន័យដែលចេះតែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ រហូតដល់ពេលបច្ចុប្បន្នកើនឡើងជិត300,000$ហើយ។ ដូច្នេះទើបនាងខ្ញុំតែងតែអញ្ចើញគាត់មកដោះស្រាយគ្នាដោយផ្ទាល់ ព្រោះទឹកប្រាក់ដែលនៅសល់គាត់ត្រូវដោះស្រាយសង់ដល់ម្ចាស់បំណុលគេបន្តទៀតដោយរបៀបណា? ព្រោះតែនាងខ្ញុំ (ហេង ស្រីនាត) ជាអ្នកធានាប្រាក់កម្ចី និងថែមទាំងបង់ការប្រាក់ជំនួសបុគ្គល ទាំងពីរនាក់ជារៀងរាល់ខែ។

3- ស្នើសុំឲ្យបុគ្គលទាំងពីរ ទាំងអ្នកខ្ចីប្រាក់ ជាពិសេសអ្នកធានាត្រូវតែអនុវត្តឲ្យបានពេញលេញតាមកិច្ចសន្យាដូចក្នុងប្រការទី១,២(២,៣) និងប្រការទី៤ ព្រោះនាងខ្ញុំបង់ការប្រាក់ ការយឺតយ៉ាវ និងប្រាក់ពិន័យជូនដល់ធនាគារដូចគ្នា

នាងខ្ញុំមិនមានចេតនារើសអើងពួកគាត់ណាមួយឡើយ។ នាងខ្ញុំត្រូវការតែប្រាក់ដើម ការប្រាក់ ប្រាក់ពិន័យឲ្យគ្រប់ចំនួនជូននាងខ្ញុំ ដើម្បីសងដល់ម្ចាស់បំណុលគេវិញតែប៉ុណ្ណោះ ព្រោះដោយសារតែពួកគាត់ពុំព្រមមកជួបនាងខ្ញុំដោះស្រាយដោយផ្ទាល់ ទើបនាងខ្ញុំសំរេចចិត្តចេញលិខិតជូនដំណឹងដល់ទៅ24លើកដល់ពួកគាត់ទាំងពីរនាក់។

ដោយសារតែគាត់អាងអំណាចតួនាទី និងបានគំរាមគំហែងនាងខ្ញុំ ទើបនាងខ្ញុំមិនហ៊ានប្តឹងពួកគាត់ឡើយ។

អាស្រ័យហេតុនេះ ស្នើសុំដល់ថ្នាក់ដឹកនាំ មេត្តាអនុវត្តច្បាប់ឲ្យបានតឹងរ៉ឹង បំផុតចំពោះបុគ្គលទាំងពីររូបនេះ ដោយលោក ស៊ូម សារឿន មានតួនាទីជា អនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាប្រធានសមាគមរាជសីហ៍ និងលោក ខែម សារី មានតួនាទីជាឧត្តមសេនីយ៍ត្រីនៃបណ្ឌិត្យសភានគរ បាលជាតិ ដែលតែងតែយកតួនាទី និងឋានៈរបស់ខ្លួន ដែលជាអ្នកបម្រើ ប្រជារាស្រ្ត មកគៀបសង្កត់ធ្វើបាបជនរងគ្រោះ ដែលជាមនុស្សស្រីទន់ខ្យោយ និងជាអ្នកជួយធានាបំណុលជូនពួកបុគ្គលទាំងពីរនាក់នេះទៅវិញ។

ពាក់ព័ន្ធករណីខាងលើនេះ មិនទាន់មានការបកស្រាយណាមួយនោះទេ ពីសំណាក់បុគ្គលទាំងពីរនាក់នោះ នៅឡើយទេ៕

ពេលខ្ចីសំដីផ្អែម ពេលបានលុយហើយ នាំគ្នាគេចបាត់ជិត៤ឆ្នាំ ទោះបីជាម្ចាស់លុយជូនដំណឹង ឲ្យចូលខ្លួន មកដោះស្រាយ ជាង២០លើកមកហើយភ្នំព...
12/04/2024

ពេលខ្ចីសំដីផ្អែម ពេលបានលុយហើយ នាំគ្នាគេចបាត់ជិត៤ឆ្នាំ ទោះបីជាម្ចាស់លុយជូនដំណឹង ឲ្យចូលខ្លួន មកដោះស្រាយ ជាង២០លើកមកហើយ

ភ្នំពេញ ៖ បើទោះបីជា ម្ចាស់បំណុលបានជូនដំណឹង ឲ្យកូនបំណុល និងអ្នកធានា ជាហូរហែ បន្តបន្ទាប់ ចំនួន២៣លើកមកហើយ ក៏លោក ស៊ូម សារឿន "អ្នកខ្ចីប្រាក់" និងលោក ខែម សារី "អ្នកធានា" មិនព្រមចូលខ្លួន មកដោះស្រាយអ្វីទាំងអស់។

យោងតាមលិខិតជូនដំណឹងលើកទី២៤ របស់ស្រ្តីឈ្មោះ ហេង ស្រីនាត អាយុ៣៦ឆ្នាំ បានអោយដឹងថា ៖ នេះជាសេចក្តីជូនដំណឹងលើកទី២៤ ជូនចំពោះលោក ស៊ូម សារឿន "អ្នកខ្ចីប្រាក់" និងលោក ខែម សារី "អ្នកធានា" សូមអញ្ជើញ លោកទាំងពីរនាក់ មកដោះស្រាយបំណុលដែលជំពាក់នាងខ្ញុំ ឈ្មោះ ហេង ស្រីនាត អស់រយៈពេលជិត៤ឆ្នាំ ចាប់តាំងពីឆ្នាំ២០២១មកដល់ពេលបច្ចុប្បន្ន ដោយលោកទាំងពីរពុំព្រមមកទូទាត់ បំណុលជូននាងខ្ញុំនៅឡើយទេ។

ដោយសារតែនាងខ្ញុំ (ហេង ស្រីនាត) ជាអ្នកធានាប្រាក់កម្ចី និងថែមទាំងបង់ការប្រាក់ជំនួសបុគ្គល ទាំងពីរនាក់ជារៀងរាល់ខែ។

អាស្រ័យហេតុនេះនាងខ្ញុំស្នើសុំដល់ថ្នាក់ដឹកនាំ មេត្តាអនុវត្តច្បាប់ឲ្យបានតឹងរ៉ឹង បំផុតចំពោះបុគ្គលទាំងពីររូបនេះ ដោយលោក ស៊ូម សារឿន មានមុខងារជា អនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាប្រធានសមាគមរាជសីហ៍ និងលោក ខែម សារី មានតួនាទីជាឧត្តមសេនីយ៍ត្រីនៃបណ្ឌិត្យសភានគរ បាលជាតិ ដែលតែងតែយកតួនាទី និងឋានៈរបស់ខ្លួន ដែលជាអ្នកបម្រើ ប្រជារាស្រ្ត មកធ្វើបាបនាងខ្ញុំ ដែលជាអ្នកជួយធានាបំណុលជូនពួកគាត់ទៅវិញ។

ពាក់ព័ន្ធករណីខាងលើនេះ មិនទាន់មានការបកស្រាយណាមួយនោះទេ ពីសំណាក់បុគ្គលទាំងពីរនាក់នោះ នៅឡើយទេ៕

📢 ផ្ទះលក់បន្ទាន់ មានចំណូល បន្ទប់ជួលស្រាប់  ✅ បច្ចុប្បន្នកំពុងជួលផ្ទះធំក្រោម នឹង បន្ទប់តាមជាន់នីមួយៗជិតពេញហើយ  ✅ មានបន្ទប...
18/03/2024

📢 ផ្ទះលក់បន្ទាន់ មានចំណូល បន្ទប់ជួលស្រាប់
✅ បច្ចុប្បន្នកំពុងជួលផ្ទះធំក្រោម នឹង
បន្ទប់តាមជាន់នីមួយៗជិតពេញហើយ
✅ មានបន្ទប់ជួល3ជាន់ខាងលើ
ចំនួន 17បន្ទប់
✅ ផ្ទះធំខាងក្រោមមាន 3បន្ទប់គេង នឹង
3បន្ទប់ទឹក
✅ ទំហំដី 5m*20
✅ ទំហំផ្ទះក្រោម 4m*16m
✅ សល់ចំហៀង 1m
✅ ឯកសារ ប្លង់រឹង
✅ តម្លៃ $899.999 (ចរចា) អតិថិជនមាន ប្រាក់តែ 50.000$ ក៏បានខ្វះប៉ុន្មានធ្វើការ បង់ជាមួយធនាគារ។
📍 ទីតាំងស្ថិតនៅម្តុំអូដឹម ភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
📡 ពត៌មានបន្ថែមទៀតអាចទាក់👇

✅ ឆាតតាមផេក ឬ ខលមកលេខ👇

☎️ 012657978 / 087657978 / 0888657978

📡Telegram : 012657978 / 087657978

ចុចទីនេះ ដើម្បីទៅទីតាំងផ្ទាល់ https://goo.gl/maps/8x2Y2wQD5Y8PhMB47

ជនរងគ្រោះម្នាក់ក្នុងចំណោម ជនរងគ្រោះជាច្រើននាក់ ដែលត្រូវឈ្មោះ ដួង អក្ខរា ឆបោកប្រាក់នឹងអាចមានដល់រាប់សែនដុល្លារ ស្នើសុំ សម្...
13/03/2024

ជនរងគ្រោះម្នាក់ក្នុងចំណោម ជនរងគ្រោះជាច្រើននាក់ ដែលត្រូវឈ្មោះ ដួង អក្ខរា ឆបោកប្រាក់នឹងអាចមានដល់រាប់សែនដុល្លារ ស្នើសុំ សម្ដេចមហាបវរធិបតី ហ៊ុន មាណែត មេត្តាជួយអន្តរាគមន៍ផង


ភ្នំពេញ ៖ ជនរងគ្រោះម្នាក់ ក្នុងចំណោម ជនរងគ្រោះជាច្រើននាក់ ដែលចាញ់ល្បិចលួងលោម ឈ្មោះ ដួង អក្ខរា ដែលនឹងមានបំណុល ជំពាក់ជនរងគ្រោះរាប់សែនដុល្លារ ស្នើសុំ សម្ដេចមហាបវរធិបតី ហ៊ុន មាណែត មេត្តាជួយអន្តរាគមន៍ផង ព្រោះបុគ្គលរូបនេះ អាងសិទ្ធអំណាច ដើរយកឈ្មោះអ្នកធំ មកកាង ដើម្បីបិទបាំងនូវអំពើអាក្រក់ របស់ខ្លួន។

យោងតាមហ្វេសបុកឈ្មោះ យ៉ុង ហេង ជា និស្សិតកំព្រាម្ដាយឪពុក ដែលកំពុងសិក្សានៅបុរីញ៉ូវយ៉ក សហរដ្ឋអាមេរិក បង្ហោះសំណេរជាសាធារណៈគោរពជូនចំពោះសម្ដេចមហាបវរធិបតី នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ពីចម្ងាយ ដើម្បីស្នើសុំកិច្ចអន្តរាគមន៍លើករណីសំណុំរឿងអយុត្តិធម៌ ដែលបានអូសបន្លាយជាច្រើនឆ្នាំ ក្រោយត្រូវបានជនឆបោកឈ្មោះ ដួង អក្ខរា ដែលនិយមដើរហែហម ជាមួយថ្នាក់ដឹកនាំឥស្សរជនជាច្រើនរូប រួមមានទាំងការប្រើប្រាស់ជាសាធារណៈ នូវគោរមងារឯកឧត្ដមបណ្ឌិត ជាដើម ដើម្បីដើរប្រព្រឹត្តអំពើឆបោក ចេញសែកស្អុយក្នុងទម្រង់កម្ចីរយៈពេលខ្លី ធ្វើឱ្យបុរសរូបនេះ ធ្លាក់ផុងក្នុងស្ថានភាពរងគ្រោះ និងរងនូវការឈឺចាប់ក្រៃលែង និងគ្មានលទ្ធភាពបង់ថ្លៃ បន្តការសិក្សាថ្នាក់អនុបណ្ឌិត ដែលជាក្ដីស្រម៉ៃដ៏ធំបំផុតក្នុងមួយឆាកជីវិតជាក្មេងកំព្រាម្ដាយឪពុក ក្នុងបំណងប្រឹងប្រែងបំពេញសមត្ថភាព និងចំណេះដឹងដើម្បីប្រយោជន៍ជាតិមាតុភូមិនាពេលអនាគត។

ក្រោយពីទទួលរងនូវភាពអយុត្តិធម៌ដោយសារទង្វើឆបោករំលោភលើទំនុក និងចេញសែកស្អុយដូច្នេះ លោក យ៉ុង ហេង ក៏បានសម្រេចចិត្តដាក់ពាក្យបណ្ដឹង ទៅការិយាល័យព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីជួយរកយុត្តិធម៌។ ប៉ុន្តែបុគ្គលរូបនេះបានសម្ញែងចរិតឫកពារក្រអឺតក្រទមមិនព្រមចូលតាមការកោះហៅរបស់សមត្ថកិច្ចឡើយ ហើយបើទោះបីជាមាន ការសម្របសម្រួលពីសំណាក់ ឯកឧត្ដម ដួង តារា ដោយបុគ្គលឈ្មោះ ដួង អក្ខរា បានយល់ព្រមផ្ដិតមេដៃលើកិច្ចសន្យាព្រមប្រគល់ប្រាក់ជំពាក់ទាំងអស់ដូចចំនួនដែលបានចេញសែកស្អុយ ប៉ុន្តែបុគ្គលរូបនេះមិនបានធ្វើតាមកិច្ចសន្យានោះទេហើយឈ្មោះ ដួង អក្ខរា នេះបានព្រមានថាខ្លួននឹងប្ដឹងរូបខ្ញុំបាទវិញជាថ្នូរនឹងការសងសឹក។

នៅថ្ងៃទី១២ ខែឆ្នូ ឆ្នាំ២០២៣ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីការកោះហៅបុគ្គលជាជនសង្ស័យរូបនេះឱ្យចូលបំភ្លឺ តាមសំណុំរឿងព្រហ្មទណ្ឌលេខ៖ ៧០៣៣ ប៉ុន្តែបុគ្គលរូបនេះបែរជាប្រើមេធាវីដាក់លិខិតសុំមិនចូលបង្ហាញខ្លួនតាមដីកាកោះ។ អាស្រ័យហេតុអយុត្តិធម៌ដូចដែលបានគោរពជម្រាបជូននេះ សូមសម្ដេចបវរធិបតីមេត្តាជួយអន្តរាគមន៍រកយុត្តធម៌ដល់រូបខ្ញុំបាទដោយក្ដីអនុគ្រោះ។ ប្រសិនបើគ្មានប្រាក់ចំនួន USD 46,000 នេះទេ ខ្ញុំបាទនឹងត្រូវប្រឈមនឹងការបណ្ដេញចេញពីសាកលវិទ្យាល័យ និងត្រូវប្រឈមនឹងការបណ្ដេញចេញពីសហរដ្ឋអាមេរិក។

សូមបញ្ជាក់ផងដែរថា យ៉ុង ហេង មិនមែនជាជនរងគ្រោះទី១នោះទេ នៅមានជនរងគ្រោះជាច្រើននាក់ទៀត ដែលត្រូវបានបុគ្គលឈ្មោះ ដួង អក្ខរា លួងលោមបោកប្រាស់ ដោយមានជនរងគ្រោះ ខ្លះត្រូវជននេះ បោកអស់រាប់ម៉ឺនដុល្លារ ជនរងគ្រោះខ្លះ នឹងអាចអស់រាប់សែនដុល្លារ ដោយប្រើប្រាស់វិធីសាស្រ្ត បោកប្រាស់ ដដែលៗ៕

27/02/2024

បុណ្យផ្កាប្រាក់សាមគ្គី ទទួលបានបច្ច័យ ជាង៣១លានរៀល ដើម្បីកសាងសមិទ្ធផលនានា នៅក្នុងវត្តលេនណាវ័ន្ត (ហៅវត្តរូង)

27/02/2024

លោកតុង សីហា នាយកសារព័ត៌មាន csndaily តំណាងលោកឧត្តមសេនីយ៍ទោ ឡោ ម៉េងហួត នាំយកបច្ច័យទៅចូលរួមពិធីបុណ្យផ្កាប្រាក់សាមគ្គី កសាងសមិទ្ធផលនានា នៅក្នុងវត្តលេនណាវ័ន្ត (ហៅវត្តរូង)

ខេត្តបាត់ដំបង ៖ លោកតុង សីហា នាយកសារព័ត៌មាន csndaily និងភរិយាព្រមទាំងក្រុមការងារ នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ តំណាងលោកឧត្តមសេនីយ៍ទោ ឡោ ម៉េងហួត អនុប្រធាននគរបាលចរាចរណ៍ សណ្តាប់ធ្នាប់សាធារណៈ និងលោកជំទាវ គឹម ស៊ីឡា បាននាំយកបច្ច័យមួយចំនួនធំ ទៅចូលរួមពិធីបុណ្យផ្កាប្រាក់សាមគ្គី ដើម្បីកសាងសមិទ្ធផលនានា នៅក្នុងវត្តលេនណាវ័ន្ត (ហៅវត្តរូង) ស្ថិតនៅក្នុង ស្រុកបាណន់ ខេត្តបាត់ដំបង។

បើតាមព្រះគ្រូអគ្គចិត្តោ សេន នរ៉ា បានមានព្រះថេរដីកា ថា កន្លងមកនេះព្រះអង្គបានកសាងរចនាសម្ព័ន្ធដោយមានការចាក់សាប មានការកសាងព្រះពុទ្ធបដិមាករ នៅវត្តក្រឡាញ់ ជាង១០៩ព្រះអង្គ ហើយចាក់សាបជាច្រើនពាន់ការ៉េផងដែរ។ មិនត្រឹមតែប៉ុណ្ណឹងទេ ព្រះអង្គក៏បានចាក់សាបរាប់ពាន់រាប់រយការ៉េនៅវត្តឧត្តមគីរី (ហៅភ្នំតូច) រួចហើយដែរ។ ពេលនេះព្រះអង្គ បានរៀបចំបុណ្យផ្កាប្រាក់នៅវត្តលេនណាវ័ន្ត(ហៅវត្តរូង) ដែលស្ថិតភូមិចែង ឃុំចែងមានជ័យ នៅស្រុកបាណន់ ខេត្តបាត់ដំបង។

ដោយសារតែព្រះអង្គគ្រូអគ្គចិត្តោ សេន នរ៉ា បានមើលឃើញវេលាល្អនៅក្នុងថ្ងៃទី២៤-២៥ ដែលចំនឹងថ្ងៃសៅរ៍-អាទិត្យនេះព្រះអង្គនឹងមានការរៀបចំពិធីបុណ្យមួយ ដែលគេហៅថា ពិធីពុទ្ធាភិសេកព្រះសាមាសាមពុទ្ធ និងបុណ្យផ្កាមហាសាមគ្គីរួមគ្នាផងដែរ។

ក្នុងឪកាសនោះផងដែរ លោកតុង សីហា នាយកសារព័ត៌មាន csndaily បានថ្លែងអំណរគុណ ដល់ ឧត្តមសេនីយ៍ទោ ឡោ ម៉េងហួត អនុប្រធាននគរបាលចរាចរណ៍ សណ្តាប់ធ្នាប់សាធារណៈ និងលោកជំទាវ គឹម ស៊ីឡា ដែលនាពេលកន្លងមក តែងតែ ផ្តល់ទំនុកចិត្ត ដល់រូបលោកនិងភរិយា ប្រគល់ជូននូវភារៈកិច្ច រួមមាន ថវិកា និងសម្ភារៈមួយចំនួន ដើម្បីយកទៅចែកជូន ដល់បងប្អូនប្រជាពលរដ្ឋ ទីទាល់ក្រនៅតាមទីជនបទ ឆ្ងាយៗ ហើយក៏បានអោយលោកនាំយក ព្រះមួយអង្គធំ និងថវិកា ទៅតម្កល់នៅសាលាឆាន់ ព្រមទាំងបានធ្វើបុណ្យពុទ្ធាភិសេកនៅវត្តភ្នំក្រឡាញ់ ក្នុងស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។

ចំណែក ព្រះគ្រូអគ្គចិត្តោ សេន នរ៉ា ក៏បានថ្លែងអំណរគុណ ដល់លោក ឧត្តមសេនីយ៍ទោ ឡោ ម៉េងហួត អនុប្រធាននគរបាលចរាចរណ៍ សណ្តាប់ធ្នាប់សាធារណៈ និងលោកជំទាវ គឹម ស៊ីឡា ដែលជារឿយៗលោក តែងតែចូលរួមកសាង នូវសមិទ្ធិផលនានា ជាច្រើន ដូចចាជាវ ព្រះពុទ្ធបដិមា រាប់ពាន់ដុល្លារ នៅខេត្តក្រចេះ ហើយពេលនេះ ក៏បានអោយតំណាង នាំយក បច្ច័យ មួយចំនួនធំ ចូលរួមក្នុងពិធីបុណ្យផ្កាប្រាក់សាមគ្គី កសាងសមិទ្ធផលនានា នៅក្នុងវត្តលេនណាវ័ន្ត (ហៅវត្តរូង)។

សូមបញ្ជាក់ថា នៅក្នុងពិធីបុណ្យដែលត្រូវនិងថ្ងៃទី ២៤និង២៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ គឺជាពេលវេលាខ្លីដែលមានរយៈពេលត្រឹមតែ១យប់២ថ្ងៃប៉ុណ្ណោះ៕

លោក ឃិត ឈឿន ថ្លែងថា អតីតសិល្បករខ្លះ ជីវភាពចុងក្រោយឃើញតែលើកដៃសុំជំនួយគួរអោយសង្វេគភ្នំពេញ ៖ មហាជនបានសង្កេតឃើញថា អ្នកសិល្បៈ...
24/02/2024

លោក ឃិត ឈឿន ថ្លែងថា អតីតសិល្បករខ្លះ ជីវភាពចុងក្រោយឃើញតែលើកដៃសុំជំនួយគួរអោយសង្វេគ

ភ្នំពេញ ៖ មហាជនបានសង្កេតឃើញថា អ្នកសិល្បៈមួយចំនួនប៉ុណ្ណោះ ដែលតែងតែយកការជេរបញ្ចោគ្នា កើតចេញពីជម្លោះ បុគ្គលផ្ទាល់ខ្លួន លើកទៅបង្ហាញនៅលើបណ្តាញសង្គម ដោយប្រប្រាស់ពាក្យសំដី មិនសមរម្យ មានទាំងប្រុស មានទាំងស្រី។ នេះបង្ហាញអោយឃើញថា ពួកគាត់ជាអ្នកសិល្បៈ តែមិនអោយតំលៃដែលខ្លួនជាអ្នកសិល្បៈ។

ដោយឃើញបែបនេះ លោក ឃិត ឈឿន ជាអ្នកជំនួញ និងជាអគ្គនាយកក្រុមហ៊ុន ចំរើនសម្បត្តិ ក៏បានបង្ហាញពីមតិមួយចំនួន លើបណ្តាញសង្គមថា ៖ "អ្នកសិល្បៈស្រុកយើងមួយចំនួនឃើញតែឈ្លោះគ្នា ជេរគ្នា មិនថាក្នុងគ្រួសារខ្លួនឯង ក្នុងរង្វង់អ្នកសិល្បៈ ឬក៏ជាមួយមហាជន។ គប្បីគិតពីការជួយរួមគ្នាថែរក្សា អភិវឌ្ឍន៍ អ្វីជាចំណុចវិជ្ជមានអោយបានច្រើន ជួយដល់សង្គមជាតិប្រសើរជាង។ សំខាន់អោយតម្លៃខ្លួនឯង អោយមហាជនគាំទ្រ"។

លោក ឃិត ឈឿន ជាអ្នកជំនួញ និងជាអគ្គនាយកក្រុមហ៊ុន ចំរើនសម្បត្តិ បន្ថមែមថា ៖ "អតីតសិល្បករខ្លះ ជីវភាពចុងក្រោយឃើញតែលើកដៃសុំជំនួយគួរអោយសង្វេគ។ ត្រូវទុកផ្លូវក្រោយសំរាប់ខ្លួនឯង ពេលរកបានហើយត្រូវចេះរួមគ្នា បង្កើតអ្វីមួយជួយគ្នាសំរាប់ពេលលំបាក។ គ្មានអ្នកណាជួយយើងបានក្រៅពីខ្លួនយើងទេ"៕

10/02/2024

ព្រះគ្រូអគ្គចិត្តោ សេន នរ៉ា ចាប់ផ្តើមធ្វើបុណ្យផ្កាបា្រក់ ដើម្បីប្រមូលបច្ច័យកសាងសមិទ្ធិផលផ្សេងៗនៅក្នុងវត្តអារាម

ខេត្តបាត់ដំបង ៖ ព្រះគ្រូអគ្គចិត្តោ សេន នរ៉ា បានអំពាវនាវដល់ពុទ្ធបរិស័ទ្ទាំងជិតនិងឆ្ងាយ ក្នុងការចូលរួមពិធីបុណ្យផ្កាប្រាក់សាមគ្គី ដើម្បីប្រមូលបច្ច័យកសាងសមិទ្ធផលនានា នៅក្នុងវត្តលេនណាវ័ន្ត(ហៅវត្តរូង) ស្ថិតនៅក្នុង ស្រុកបាណន់ ខេត្តបាត់ដំបង។ បើតាមព្រះគ្រូអគ្គចិត្តោ សេន នរ៉ា បានមានព្រះថេរដីការថា កន្លងមកនេះព្រះអង្គបានកសាងរចនាសម្ព័ន្ធដោយមានការចាក់សាប មានការកសាងព្រះពុទ្ធដេម៉ាករ នៅវត្តក្រឡាញ់ជាង១០៩ព្រះអង្គ ហើយចាក់សាបច្រើនជាងរយពាន់ការ៉េផងដែរ។ មិនត្រឹមតែប៉ុណ្ណឹងទេ ព្រះអង្គក៏បានចាក់សាបរាប់ពាន់រាប់រយការ៉េនៅវត្តឧត្តមគីរីភ្នំតូចរួចហើយដែរ។ ឥឡូវនេះព្រះអង្គមានគម្រោងរៀបចំបុណ្យផ្កាប្រាក់ នៅវត្តលេនណាវ័ន្ត(ហៅវត្តរូង) ដែលស្ថិតភូមិចែង ឃុំចែងមានជ័យ នៅស្រុកបាណន់ ខេត្តបាត់ដំបង។
ដោយសារតែព្រះអង្គគ្រូអគ្គចិត្តោ សេន នរ៉ា បានមើលឃើញវេលាល្អនៅក្នុងថ្ងៃទី២៤-២៥ ដែលចំនឹងថ្ងៃសៅរ៍-អាទិត្យនេះព្រះអង្គនឹងមានការរៀបចំពិធីបុណ្យមួយ ដែលគេហៅថា ពិធីពុទ្ធាពិសែកព្រះសាមម៉ាសាមពុទ្ធ ជាមួយនិងការបុណ្យឆ្លងព្រះឯការព្រះឯកោស្តេចនាគទាំងពីរនិងបុណ្យផ្កាមហាសាមគ្គីរួមគ្នាដែរ។ ក្នុងនោះព្រះអង្គគ្រោងជាវព្រះពុទ្ធរូបដ៏ធំមួយព្រះអង្គទៀតដែលអាចនឹងចំថ្ងៃនាគបូជាតែម្តង។

ជាមួយគ្នាផងដែរ រាល់បច្ច័យដែលព្រះអង្គអគ្គសេនុរ៉ាបានទទួលពីការធ្វើបុណ្យទាំងអស់នេះ ព្រះអង្គនឹងធ្វើការបែងចែកដូចជា៖ ចំណាយទៅលើការចាក់សាបបំពេញវត្ត ធ្វើប្រព័ន្ធសួនច្បារ រៀបចំហេដ្ឋារចនាសម្ព័ន្ធបន្តទៀត ពិសេសគឺត្រូវកសាងព្រះសាមម៉ាសាមពុទ្ធជាដើម។

សូមបញ្ជាក់ថា នៅក្នុងពិធីបុណ្យដែលត្រូវនិងថ្ងៃទី ២៤និង២៥ ខែមករា ឆ្នាំ២០២៤នេះ គឺជាពេលវេលាខ្លីដែលមានរយៈពេលត្រឹមតែ១យប់២ថ្ងៃប៉ុណ្ណោះ ប៉ុន្តែសម្រាប់ពិធីបុណ្យដែលគ្រោងនឹងរៀបចំធ្វើនៅក្នុងខែមេសាវិញ គឺនឹងត្រូវប្រើរយៈពេល៤ថ្ងៃ៣យប់ ដែលពិធីបុណ្យនោះគឺជាពិធីបុណ្យពុទ្ធាពិសែកព្រះ៥៥៦ព្រះអង្គ៕

31/01/2024

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ស្នើDUC បង្រៀនយ៉ាងណាឆ្នាំទី១ ត្រូវរៀនផ្ដោតភាសាអង់គ្លេសឱ្យចេះឱ្យបានជាមូលដ្ឋានគ្រឹះក្នុងការស្រាវជ្រាវ Digital

ទំនាក់ទំនង 👉 0965667774 /Telegram https://t.me/+855965667774

👉សាកលវិទ្យាល័យឌីជីថលកម្ពុជា ផ្ដល់អាហារូបករណ៍
-មិនគិតថ្លៃសាលា100% រយៈពេល 4 ឆ្នាំ
-ផ្ដល់កន្លែងស្នាក់នៅ
-ថ្លៃទឹកថ្លៃភ្លើង
-អាហារបីពេល
-ប្រាក់ឧបត្ថម្ភប្រចាំខែ 30 ម៉ឺនរៀល។
👉 0965667774 /Telegram https://t.me/+855965667774
អាហារូបកណ៍នេះគឺផ្ដល់ជូនសម្រាប់សិស្សនិស្សិត ក្រីក្រ ដែលគ្មានលទ្ធភាពរៀនបន្ត ធ្លាក់បាក់ឌុប ក៏អាចរៀនបរិញ្ញាប័ត្ររងបានដែររៀនចប់សាលានិងជួយស្វែងរកការងារឲ្យធ្វើ ។

កម្មវិធីសិក្សាថ្នាក់មហាវិទ្យាល័យ និស្សិតអាច ជ្រើសរើសបាន2ជំនាញតែម្ដង ៖
ទី1-មហាវិទ្យាល័យអក្សរសាស្រ្តអង់គ្លេស
ទី2-មហាវិទ្យាល័យខាងក្រោម1បន្ថែមទៀតដែល តែប្អូនពេញចិត្ត។

1- មហាវិទ្យាល័យទីផ្សារឌីជីថល
2- មហាវិទ្យាល័យសេដ្ឋកិច្ចឌីជីថល
3- មហាវិទ្យាល័យបច្ចេកវិទ្យាឌីជីថល
4- មហាវិទ្យាល័យកសិកម្មឌីជីថល
5- មហាវិទ្យាល័យសំណង់ស៊ីវិលនិងស្ថាបត្យកម្ម
-ថ្នាក់បរិញ្ញាបត្ររង
-ថ្នាក់បរិញ្ញាបត្រ
-និងបន្តយកអនុបណ្ឌិតបាន
សិស្សពូកែប្រចាំសាលា ក៏អាចនិងបញ្ជូនរៀនបន្ថែមទៅបរទេស។

👉ផ្ដល់បង្រៀននិស្សិតគ្រប់គ្នា free បន្ថែមជំនាញវិជ្ជាជីវៈខ្លី

Digital University of Cambodia

ដីស្អាត ទីតាំងល្អ! ដីលំនៅដ្ឋាន លក់បន្ទាន់! មានរបងថ្មស្រាប់ ទទឹងប្រវែង៦០ម៉ែត្រ និងបណ្តោយ៩៥ម៉ែត្រ សក្តានុពល សេដ្ឋកិច្ច ល្អ...
23/01/2024

ដីស្អាត ទីតាំងល្អ! ដីលំនៅដ្ឋាន លក់បន្ទាន់! មានរបងថ្មស្រាប់ ទទឹងប្រវែង៦០ម៉ែត្រ និងបណ្តោយ៩៥ម៉ែត្រ សក្តានុពល សេដ្ឋកិច្ច ល្អ ប្លង់រឹង។ មានទីតាំងចម្ងាយប្រមាណ២គីឡូម៉ែត្រ ពីរង្វង់មូលអូចំបក់ ស្ថិតក្នុងភូមិអង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ចុះពីផ្លូវជាតិ៥០០ម៉ែត្រប៉ុណ្ណោះ។

សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ 015 26 65 64 / 088 8 00 06 80៕

សូមអរគុណ !!!!!

19/10/2023

ថ្ងៃទី18 ខែតុលា ឆ្នាំ2023
នាងខ្ញុំសូមគោរពជម្រាបសួរ🙏សម្ដេច ទ្រង់ឯកឧត្តម លោកឧកញ៉ា លោកជំទាវ ព្រមទាំង ពុកម៉ែ បងប្អូន អ៊ំពូមីង ទាំងអស់គ្នាជាទីស្រឡាញ់🙏❤️🙏
ថ្ងៃនេះនាងខ្ញុំសុំធ្វើការបកស្រាយពាក់ព័ន្ធទៅនឹងករណី ដែលមានសារព័ត៌មានមួយចំនួនដែលគាត់បានចុះផ្សាយនាងខ្ញុំពាក់ព័ន្ធនឹងការចេញសែកអត់មានប្រាក់ទៅកាន់ម្ចាស់បំណុល...!!!

https://m.facebook.com/story.php?story_fbid=1185676335482317&id=100005397180699&mibextid=Nif5oz

ប្រជាពលរដ្ឋជាច្រើនគ្រួសារស្វែងរកអន្តរាគមន៍រឿងបុរី ហាយ ធិច ចំប៉ាក្បាលកោះ ចាក់ដីលុបធ្វើឲ្យទឹកលិចផ្ទះនិងដំណាំភ្នំពេញ ៖ ប្រជ...
25/11/2022

ប្រជាពលរដ្ឋជាច្រើនគ្រួសារស្វែងរកអន្តរាគមន៍រឿងបុរី ហាយ ធិច ចំប៉ាក្បាលកោះ ចាក់ដីលុបធ្វើឲ្យទឹកលិចផ្ទះនិងដំណាំ

ភ្នំពេញ ៖ ប្រជាពលរដ្ឋជាច្រើនគ្រួសារ នៅភូមិជ្រោយអំពិល២ សង្កាត់ក្បាលកោះ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ស្វែងកការអន្តរាគមន៍ពីអាជ្ញាធរពាក់ព័ន្ធករណីបុរី ហាយ ធិច ចំប៉ាក្បាលកោះ ដែលបានចាក់ដីលុបធ្វើឲ្យទឹកជន់លិចផ្ទះសម្បែង និងចំការរបស់ពួកគាត់។

ប្រជាពលរដ្ឋបានឲ្យដឹងថា “ដំណាំនៅក្បាលដីនិមួយៗ ដែលយើងខ្ញុំបានកំពុង នឹងអាស្រ័យផលសម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ ត្រូវបានទឹកជំនន់លិចលង់អស់ទៅហើយ។ ក្រៅពីនេះ ផ្ទះយើងខ្ញុំមួយចំនួនក៏ត្រូវបានទឹកលិចដល់គ្រែដេកទៅហើយដែរ។ នេះមិនមែនជាជំនន់ទតឹកភ្លៀងតាមធម្មជាតិនោះទេ តែជាជំននើទឹកដែលបង្កឡើងដោយសកម្មភាពមនុស្ស និងបង្កឡើងដោយសារសកម្មភាពចាក់លុបដីរបស់ម្ចាស់បុរី ហាយ ធិច ចំប៉ាក្បាលកោះ ដោយពុំបានទឹកផ្លូវទឹកសម្រាប់បង្ហូរទឹកចេញ”។

ប្រជាពលរដ្ឋបានសង្កត់ធ្ងន់ថា “តើឲ្យយើងខ្ញមរស់នៅយ៉ាងដូចម្តេចទៅ បើផ្ទះក៏លិច ដំណាំក៏រលួយអស់បែបនេះ ? យើងខ្ញុំទាំងអស់គ្នាស្នើសុំដោយទទូចសូមលោកមេភូមិជ្រោយអំពិល លោកចៅសង្កាត់ក្បាលកោះ មេត្តាធ្វើអន្តរាគមន៍ទីម្ចាស់បុរី ហាយ ធិច ចំប៉ាក្បាលកោះ ដើម្បីចាត់វិធានការដោះស្រាយបញ្ហាទឹកលិច និងការខូចខាតផលដំណាំរបស់យើងខ្ញុំ ដែលបង្កឡើងដោយសារម្ចាស់បុរី ខាងលើតាមការគួរ”។

ទាក់ទងករណីនេះ មេភូមិជ្រោយអំពិល និងចៅសង្កាត់ក្បាលកោះ មិនអាចសុំការអត្ថាធិប្បាយបានទេ។ ចំណែកភាគីបុរី ហាយ ធិច ចំប៉ាក្បាលកោះ ក៏មិនអាចសុំការអត្ថាធិប្បាយបានដែរ។

សូមជម្រាបថា ការស្វែងរកអន្តរាគមន៍របស់ប្រជាពលរដ្ឋនេះ គឺមិនមែនជាលើកទី១ នោះទេ គឺបានកើតមានប៉ុន្មានដងរួចមកហើយ។ ជាក់ស្តែងកាលពីចុងឆ្នាំ២០២១ ប្រជាពលរដ្ឋក៏បានធ្វើលិខិតសុំអន្តរាគមន៍ទៅប្រធានភូមិ និងចៅសង្កាត់ក្បាលកោះ ជួយអន្តរាគមន៍សកម្មភាពចាក់លុបដីរបស់ម្ចាស់បុរី ហាយ ធិច ចំប៉ាក្បាលកោះ ដោយពុំបានទឹកផ្លូវទឹកសម្រាប់បង្ហូរទឹកចេញ។ រហូតដល់ថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០២២ ក្រុមការងារដោះស្រាយបញ្ហាវិវាទ រួមជាមួយការិយាល័យរៀបចំដែនដីនគរូបនីយកម្មសំណង់ និងភូមិបាលខណ្ឌ ចុះទៅកាន់ទីតាំងការដ្ឋានសាងសង់បុរី ហាយ ធិច ចំប៉ាក្បាលកោះ ដើម្បីពិនិត្យមើលជាក់ស្តែង ដោយមានតំណាងក្រុមហុ៑នរួមនិងតំណាងប្រជាពលរដ្ឋចូលរួមផងដែរ។

ប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជន់លិចដីដំណាំ និងផ្ទះ បានអះអាងថា ទឹកជន់លិចនេះមិនមែនជាជំនន់ទឹកភ្លៀងតាមធម្មជាតិនោះទេ តែទឹកជំនន់ដែលបង្កឡើងដោយសារសកម្មភាពមនុស្ស ពោល គឺបង្កឡើងដោយសកម្មភាព ចាក់ដីរបស់ម្ចាស់បូរី ហាយ ធិច ចំប៉ាក្បាលកោះ ដោយពុំបានទុកផ្លូវទឹកសម្រាប់បង្ហូរទឹកចេញ ។ ប្រជាពលរដ្ឋសំណូមពរអោយអាជ្ញាធរខណ្ឌជួយដោះស្រាយជាមួយក្រុមហុ៑ន គឺស្នើសុំអោយ ក្រុមហុ៑នដាក់ប្រព័ន្ធលូរំដោះទឹកចេញពីភូមិស្របទៅតាមស្តង់ដាបច្ចេកទេសនៃសំណង់និងដាក់ម៉ាស៊ីនសម្រាប់បូមទឹកចេញនៅពេលណាដែលមានទឹកជនលិច ។ លើសពីនេះទៀតស្នើសុំអោយក្រុមហ៊ុនចេញសំណងរាល់ការខូចផលដំណាំរបស់ពួកគាត់ផងដែរ៕

ប្រធានសាខាគយ និងរដ្ឋាករ ខេត្តកំពង់ស្ពឺ នឹងត្រូវដល់អាយុចូលនិវត្តន៍នៅដើមឆ្នាំ២០២៣ ខាងមុខនេះ ប៉ុន្តែដោយសារតែមិនទាន់អស់អាល័យ...
14/11/2022

ប្រធានសាខាគយ និងរដ្ឋាករ ខេត្តកំពង់ស្ពឺ នឹងត្រូវដល់អាយុចូលនិវត្តន៍នៅដើមឆ្នាំ២០២៣ ខាងមុខនេះ ប៉ុន្តែដោយសារតែមិនទាន់អស់អាល័យ ពោលគឺមិនព្រមចូលនិវត្តន៍ ក៏បានរត់ការលេបថ្នាំពន្យារអាយុចូលនិវត្តន៍

ភ្នំពេញ៖លោក ឈួន ហៃ ប្រធានសាខាគយ និងរដ្ឋាករ ខេត្តកំពង់ស្ពឺ នឹងត្រូវដល់អាយុចូលនិវត្តន៍នៅដើមឆ្នាំ២០២៣ ខាងមុខនេះ ប៉ុន្តែដោយសារតែមិនទាន់អស់អាល័យ ពោលគឺមិនព្រមចូលនិវត្តន៍ ក៏បានរត់ការលេបថ្នាំពន្យារអាយុចូលនិវត្តន៍។ នេះបើតាមប្រភពពីមន្ត្រីជាន់ខ្ពស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ថ្លែងប្រាប់ អ្នកសារព័ត៌មាន​ កាលពីរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២។

មន្ត្រីជាន់ខ្ពស់ដដែលបានបញ្ជាក់ថា នៅក្នុងតារាងបៀវត្សរ៍ឆ្នាំ២០២១ លោកប៉ោ សួន ខែកំណើត 01-02-1964 ប៉ុន្តែនៅក្នុងតារាងបៀវត្សរ៍ឆ្នាំ២០២២ ដូមក 01-02-1974 លេខរៀងនៅក្នុងតារាងបៀវត្សរ៍ 505 ពោលគឺលោកឈួន ហៃ ត្រូវចូលនិវត្តន៍នៅខែមករា ឆ្នាំ២០២៣ តែគាត់ពន្យារកំណើតបានប្រាំឆ្នាំទៀត។

ប្រភពដដែលបានបន្តថា រឿងលោក ឈួន ហៃ លេបថ្នាំពន្យាអាយុចូលនិវត្តន៍បានធ្វើឲ្យមន្ត្រីនៅក្នុងអង្គភាព និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និយាយខ្សឹបខ្សៀវពីមាត់មួយទៅមាត់មួយថា ពិតជាមិនធម្មតារត់ការលេបថ្នាំពន្យាអាយុចូលនិវត្តន៍បានដោយក្នុងនោ លោក ឈួន ហៃ ពន្យាអាយុបាន ៥ឆ្នាំ។

មន្ត្រីជាន់ខ្ពស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានទម្លាយឲ្យដឹងថា បើយោងតាមតារាងទូទាត់បៀវត្សឆ្នាំ២០២១ លោក ឈួន ហៃ ប្រធានសាខាគយ និងរដ្ឋាករ ខេត្តកំពង់ស្ពឺ វិញ គឺនៅក្នុងតារាងបៀវត្សរ៍ឆ្នាំ២០២១ គឺកើតនៅថ្ងៃទី០១ ខែមករា ឆ្នាំ១៩៦៣។ ស្រាប់តែនៅក្នុងតារាងបៀវត្សរ៍ឆ្នាំ២០២២ បានកែប្រែឆ្នាំកំណើត គឺកើតនៅថ្ងៃទី០១ ខែមករា ឆ្នាំ១៩៦៨ ពោលគឺពន្យាអាយុចូលនិវត្តន៍បាន ៥ឆ្នាំ។
ទាក់ទងព័ត៌មានខាងលើនេះ លោក ឈួន ហៃ ប្រធានសាខាគយ និងរដ្ឋាករ ខេត្តកំពង់ស្ពឺ មិនអាចសុំការអត្ថាធិប្បាយបានទេ៕

ប្រមុខដឹកនាំអាស៊ានបានចេញសេចក្តីថ្លែងការណ៍ អនុញ្ញាតឲ្យទីម័រឡេស្តេចូលជាសមាជិកអាស៊ានទី១១ប្រមុខដឹកនាំអាស៊ាន នៅថ្ងៃទី១១ ខែវិច...
11/11/2022

ប្រមុខដឹកនាំអាស៊ានបានចេញសេចក្តីថ្លែងការណ៍ អនុញ្ញាតឲ្យទីម័រឡេស្តេចូលជាសមាជិកអាស៊ានទី១១

ប្រមុខដឹកនាំអាស៊ាន នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានចេញសេចក្តីថ្លែងការណ៍ ជុំវិញសំណើសុំចូលជាសមាជិកអាស៊ានរបស់ទីម័រឡេស្តេ។

ក្នុងសេចក្តីថ្លែងការណ៍បានបញ្ជាក់យ៉ាងដូច្នេះថា៖​ យើងទាំងអស់គ្នា ប្រមុខដឹកនាំអាស៊ាន បានជួបប្រជុំគ្នានៅទីក្រុងភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា នាឱកាសកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដោយពិចារណាលើលទ្ធផល នៃបេសកកម្មស្វែងរកការពិត របស់សសរស្តម្ភសហគមន៍សន្តិសុខ-នយោបាយអាស៊ាន សហគមន៍សេដ្ឋកិច្ចអាស៊ាន និងសហគមន៍សង្គម-វប្បធម៌អាស៊ាន និងបានឯកភាពថា៖
១៖ ជាគោលការណ៍ ទីម័រឡេស្តេត្រូវបានអនុញ្ញាតឱ្យចូលរួមជាសមាជិកអាស៊ានទី១១។

២៖ ផ្តល់ឋានៈជាប្រទេសសង្កេតការណ៍ដល់ទីម័រឡេស្តេ និងអនុញ្ញាតឱ្យទីម័រឡេស្តេចូលរួមក្នុងកិច្ចប្រជុំអាស៊ានទាំងអស់ រួមបញ្ចូលទាំងសម័យប្រជុំពេញអង្គនៃកិច្ចប្រជុំកំពូលអាស៊ាន។

៣៖ បង្កើតជាផែនទីបង្ហាញផ្លូវ ផ្អែកលើលក្ខណៈវិនិច្ឆ័យអព្យាក្រឹត្យ សម្រាប់ការចូលជាសមាជិកពេញសិទ្ធិរបស់ទីម័រឡេស្តេ រួមទាំងផ្អែកលើសមិទ្ធផលសំខាន់នានា ដែលកំណត់ដោយរបាយការណ៍ នៃបេសកកម្មស្វែងរកការពិតទាំងបីសសរស្តម្ភ របស់អាស៊ាន និងបានប្រគល់ភារកិច្ច ជូនក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន ក្នុងការបង្កើតផែនទីបង្ហាញផ្លូវនេះ ហើយត្រូវដាក់ជូនថ្នាក់ដឹកនាំអាស៊ានទាំងអស់អនុម័ត ក្នុងឱកាសកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២។

៤៖ ប្រទេសសមាជិកអាស៊ានទាំងអស់ និងដៃគូខាងក្រៅត្រូវផ្តល់ការគាំទ្រ ដោយពេញលេញចំពោះ ទីម័រឡេស្តេ ក្នុងការឈានទៅសម្រេចបាននូវសមិទ្ធផល ដែលបានកំណត់ទាំងនោះ តាមរយៈការ កសាងសមត្ថភាព និងផ្តល់ការគាំទ្រចាំបាច់នានាផ្សេងទៀត សម្រាប់ការចូលជាសមាជិកអាស៊ានពេញសិទ្ធិរបស់ទីម័រឡេស្តេ៕

សម្តេចតេជោ ហ៊ុន សែន និងមេដឹកនាំអាស៊ាន អញ្ជើញជួបប្រជុំជាមួយតំណាងយុវជនអាស៊ានរសៀលថ្ងៃទី១០ ខែវិច្ឆិកានេះ បន្ទាប់ពីបញ្ចប់កិច្...
10/11/2022

សម្តេចតេជោ ហ៊ុន សែន និងមេដឹកនាំអាស៊ាន អញ្ជើញជួបប្រជុំជាមួយតំណាងយុវជនអាស៊ាន

រសៀលថ្ងៃទី១០ ខែវិច្ឆិកានេះ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំជាមួយអន្តរសភាអាស៊ានហើយនោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន រួមជាមួយបណ្តាមេដឹកនាំអាស៊ានដទៃទៀត បានអញ្ជើញជួបប្រជុំជាមួយតំណាងយុវជនអាស៊ាន។

សូមជំរាបថា យុវជនត្រូវបានចាត់ទុកថា ជាកម្លាំងចលករដ៏សំខាន់សម្រាប់ជំរុញកំណើនសេដ្ឋកិច្ច និងជាកម្លាំងផលិតកម្មដ៏មានសក្តានុពល។ យុវជនក្នុងតំបន់អាស៊ានអាយុចន្លោះពី១៥ ទៅ៣៤ឆ្នាំ មានចំនួនប្រមាណ ២១៣លាននាក់ ហើយមានការរំពឹងថា ចំនួនយុវជនអាចកើនដល់ ២២០លាននាក់នៅឆ្នាំ២០៣៨។

អាស៊ាន បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ក្នុងការលើកកម្ពស់សមត្ថភាព របស់យុវជន តាមរយៈការដាក់ចេញនូវគោលនយោបាយនានាគាំទ្រដល់ការអប់រំ និងផ្តល់បណ្តុះបណ្តាលជំនាញផ្សេងៗ ជាពិសេសការអប់រំផ្នែកឌីជីថល ដើម្បីឱ្យសង្គមមានការអភិវឌ្ឍរីកចម្រើន៕

សម្តេចតេជោ ហ៊ុន សែន និងមេដឹកនាំអាស៊ានទាំងអស់ ចូលគាល់ព្រះមហាក្សត្រកម្ពុជា នៅព្រះបរមរាជវាំងនៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នា...
10/11/2022

សម្តេចតេជោ ហ៊ុន សែន និងមេដឹកនាំអាស៊ានទាំងអស់ ចូលគាល់ព្រះមហាក្សត្រកម្ពុជា នៅព្រះបរមរាជវាំង

នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ ២០២២នេះ នៅមុនការចាប់ផ្តើមនៃកិច្ចប្រជុំកំពូលអាស៊ាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន និងបណ្តាមេដឹកនាំប្រទេសសមាជិកអាស៊ានទាំងអស់ ដែលបានមកដល់កម្ពុជា បានចូលគាល់ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅព្រះបរមរាជវាំង។

បណ្តាមេដឹកនាំអាស៊ាន ដែលមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះមានតែ៩រូបប៉ុណ្ណោះ ខណៈដែលមេដឹកនាំនយោបាយមីយ៉ាន់ម៉ា មិនត្រូវបានអញ្ជើញឱ្យចូលរួមប្រជុំ ដោយសារតែការអនុវត្តមិនបានពេញលេញ នូវគោលការណ៍កុងសង់ស៊ីស៥ចំណុច។

កិច្ចប្រជុំកំពូល ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ធ្វើឡើងចាប់ផ្តើមពីថ្ងៃទី១០ ដល់ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ មានព្រឹត្តិការណ៍ដូចជា៖ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ កិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២៥ កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី២៥ កិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េ លើកទី២៣ កិច្ចប្រជុំកំពូលអាស៊ានបូកបី លើកទី២៥ កិច្ចប្រជុំកំពូលរំលឹកខួប៣០ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ឥណ្ឌា កិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក លើកទី១០ កិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី លើកទី២ កិច្ចប្រជុំកំពូលរំព្ញកខួបនៃទំនាក់ទំនងអាស៊ាន-កាណាដា កិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិ និងកិច្ចប្រជុំកំពូលអាស៉ីបូព៌ា លើកទី១៧ ផងដែរ៕

ចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១៣ខែវិច្ចិការ​ ខាងមុខនេះ​ គ្រប់យានយន្តដែលធ្វើចរាចរណ៍ លើវិថីធំៗទាំងនេះត្រូវបង្វែរទៅផ្លូវផ្សេងដូចខា...
09/11/2022

ចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១៣ខែវិច្ចិការ​ ខាងមុខនេះ​ គ្រប់យានយន្តដែលធ្វើចរាចរណ៍ លើវិថីធំៗទាំងនេះត្រូវបង្វែរទៅផ្លូវផ្សេងដូចខាងក្រោម៖
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​១. ចំពោះយានយន្ដដែលធ្វើដំណើរចូលរាជធានីភ្នំពេញតាមហាមវិថីសហព័ន្ធរុស្សី ត្រូវបង្វែរទិសចរាចរណ៍ត្រង់ចំណុចស្ពានអាកាសចោមចៅទៅមហាវិថីចោមចៅ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
២. ចំពោះយានយន្ដដែលធ្វើដំណើរចេញ-ចូលមហាវិថីព្រះនរោត្ដម ត្រូវបង្វែរទិសចរាចរណ៍តាមផ្លូវលេខ ៦៣ និងតីរវិថីព្រះស៊ីសុវត្ថិ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៣. ចំពោះយានយន្ដដែលធ្វើដំណើរចេញ-ចូលមហាវិថីព្រះមុនីវង្ស ត្រូវបង្វែរទិសត្រង់ច្រមុះជ្រូកក្បាលថ្នល់ឆ្ពោះទៅមហាវិថីកងយោធពលខេមរភូមិន្ទ (ផ្លូវ ២៧១) និងត្រង់រង្វង់មូលកួចកាណុងត្រូវបង្វែរទៅវិថីឧកញ៉ា ឃ្លាំងមឿន (ផ្លូវ ៧០)។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៤. ចំពោះយានយន្ដដែលធ្វើដំណើរចូលរាជធានីភ្នំពេញតាមផ្លូវជាតិលេខ ៦ ត្រូវបង្វែរទិសចរាចរណ៍តាមមហាវិថីឈ្នះឈ្នះ។ ករណីយានយន្ដស្ថិតនៅក្នុងតំបន់ជ្រោយចង្វារត្រូវបង្វែរទិសចរាចរណ៍ទៅតាមរង្វង់មូលនាងទេពមច្ឆាឆ្លងតាមស្ពានបេឡេចូលរាជធានីភ្នំពេញ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៥. ចំពោះយានយន្ដដែលធ្វើដំណើរលើវិថីឧកញ៉ា ឃ្លាំងមឿន (ផ្លូវលេខ៧០) ក្នុងទិសដៅទៅរង្វង់មូលកួចកាណុងត្រូវបង្វែរទិសចរាចរណ៍ចូលតាមមហាវិថីស៊ីធីសេនធ័រ (ផ្លូវលេខ ១៦៩ តំបន់បឹងកក់) និងផ្លូវបេតុងផ្សារសំហាន់ឆ្ពោះទៅផ្លូវលេខ ៥៩៨។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៦. ចំពោះយានយន្ដដឹកខ្សាច់ និងទូកទេសចរណ៍ពុំអនុញ្ញាតឲ្យចរាចរតាមដងទន្លេសាប និងទន្លេមេគង្គ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៧. ចំពោះកំពង់ចម្លងសុខាមករាជធានីភ្នំពេញ ត្រូវបានផ្អាកដំណើរការទាំងស្រុង ក្នុងអំឡុងពេលកិច្ចប្រជុំខាងលើ។ ដោយឡែកចំពោះកំពង់ចម្លងអរិក្សត្រអនុញ្ញាតឲ្យដំណើរការធម្មតា តែទីតាំងកំពង់ចម្លងផ្នែកខាងលិចត្រូវប្ដូរទៅចត និងឡើងនៅកំពង់ចម្លងខាងកោះពេជ្យវិញ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៨. ហាមដាច់ខាតការបង្ហោះខ្លែង និងឧបករណ៍ម៉ាស៊ីនថតរូប និងវីដេអូបំពាក់ខាងលើយន្ដហោះបញ្ជា (Drone) ក្នុងភូមិសាស្រ្ដរាជធានីភ្នំពេញ ជាពិសេសផ្ល្វហោះហើររបស់យន្ដហោះ៕

អ្នកជំនួញម្នាក់​អាងខ្នងឧកញ៉ាដ៏មានឥទ្ធិពលម្នាក់ចាក់ដីលុបសមុទ្រ និងសង់សំណង់រឹងមាំស្ថិតនៅចំណុចភូមិខ្សាច់ក្រហម ឃុំជីខក្រោម ភ...
09/11/2022

អ្នកជំនួញម្នាក់​អាងខ្នងឧកញ៉ាដ៏មានឥទ្ធិពលម្នាក់ចាក់ដីលុបសមុទ្រ និងសង់សំណង់រឹងមាំស្ថិតនៅចំណុចភូមិខ្សាច់ក្រហម ឃុំជីខក្រោម

ភ្នំពេញ ៖ អ្នកជំនួញម្នាក់​ ​​ (សុំមិនបញ្ចេញឈ្មោះ)​ និងនៅជាមួយឧកញ៉ាដ៏មានឥទ្ធិពលម្នាក់​បានកាប់បំផ្លាញព្រៃកោងកាងចាក់ដីលុបសមុទ្រ និងសង់សំណង់រឹងមាំស្ថិតនៅចំណុចភូមិខ្សាច់ក្រហម ឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង ។

ប្រជាពលរដ្ឋដែលរស់នៅភូមិខ្សាច់ក្រហម ឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុងបានសម្តែងការមិនសុខចិត្តចំពោះអ្នកមានអំណាច មានលុយកាប់បំផ្លាញព្រៃកោងកាងចាក់ដីលុបសមុទ្រធ្វើជាកម្មសិទ្ធិ។ ហើយបានសំណូមពរឲ្យថ្នាក់លើចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យទីតាំងនេះផង។

មន្ត្រីដែលសុំមិនបញ្ចេញឈ្មោះបានបង្ហើបឲ្យដឹងថា អ្នកដែលអាងអំណាច និងអាងខ្នងឧកញ៉ាកាប់បំផ្លាញព្រៃកោងកាងចាក់ដីលុបសមុទ្រ និងសង់សំណង់រឹងមាំសំណង់ស្ថិតនៅចំណុចភូមិខ្សាច់ក្រហម ឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង គឺជាអ្នកជំនួញម្នាក់​ និងមានតួនាទីខ្ពស់នៅក្នុងក្រុមហ៊ុនមួយ​ (សុំមិនបញ្ចេញឈ្មោះ)​។ ហើយនៅពេលមន្ត្រីជំនាញមួយចំនួនចុះទៅ គឺគេបានប្រើប្រាស់ឥទ្ធិពលទឹកលុយឲ្យទៅមន្ត្រីទាំងនោះជាថ្នូរបិទបាំងរឿងអាស្រូវមួយនេះ។

ពាក់ព័ន្ធកាប់បំផ្លាញព្រៃកោងកាងចាក់ដីលុបសមុទ្រ និងសង់សំណង់រឹងមាំខាងលើនេះ លោក ជា ច័ន្ទកញ្ញា អភិបាលស្រុកស្រែអំបិល មិនអាចសុំការអត្ថាធិប្បាយបានទេ។

ក្រុមកូនចៅនកជំនួញម្នាក់​ ​​ (សុំមិនបញ្ចេញឈ្មោះ)​ កំពុងតែដេីរ​បិទព័ត៌មានតាមអង្គភាពសារព័ត៌មានមួយចំនួន។

សូមរំលឹកថា តាមអនុក្រឹតចុះហត្ថលេខាដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី២៤ ខែកក្ដដា ឆ្នាំ២០១៥ ត្រង់មាត្រា៨ បានកំណត់ថា ដីចំណីឆ្នេរ និងពាមសមុទ្រ ត្រូវទុកចម្ងាយ ១០០ម៉ែត្រ (ពេលទឹកជោរអតិបរមា) ដោយគិតពីមាត់ឆ្នេរ និងមាត់ពាមសមុទ្រ ហើយប្រសិនបើមានផ្លូវសាធារណៈស្របឆ្នេរស្រាប់ក៏គិតត្រឹមផ្លូវនោះ។ ប៉ុន្តែហេតុអ្វីបានជាឈ្មោះ ប៉ុក អាងអំណាចឧកញ៉ា ថ្លើមធំពាសមេឃកាប់បំផ្លាញព្រៃកោងកាងចាក់ដីលុបសមុទ្រ និងសង់សំណង់រឹងមាំស្ថិតនៅចំណុចភូមិខ្សាច់ក្រហម ឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង ដោយគ្មានខ្លាចញញើតនឹងច្បាប់៕

ពលរដ្ឋរាប់រយគ្រួសារ នាំគ្នាតវ៉ា និងសុំអន្តរាគមន៍ពីសម្តេចតេជោ ហ៊ុន សែន ក្នុងរឿងជម្លោះដីធ្លីជាមួយក្រុមហ៊ុន អាយអិនជី ហូលឌីង...
06/11/2022

ពលរដ្ឋរាប់រយគ្រួសារ នាំគ្នាតវ៉ា និងសុំអន្តរាគមន៍ពីសម្តេចតេជោ ហ៊ុន សែន ក្នុងរឿងជម្លោះដីធ្លីជាមួយក្រុមហ៊ុន អាយអិនជី ហូលឌីង អូសបន្លាយជាង៧ឆ្នាំ មកហើយ

ភ្នំពេញ ៖ ប្រជាពលរដ្ឋប្រមាណជា ៣០០នាក់ បាននាំគ្នាតវ៉ា និងសុំអន្តរាគមន៍ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងរឿងជម្លោះដីធ្លីជាមួយក្រុមហ៊ុន អាយអិនជី ហូលឌីង (I.N.G Holding) ដែលបានអូសបន្លាយពេលអស់រយៈពេលជាង ៧ឆ្នាំមកហើយ។ ការតវ៉ានេះ បានធ្វើឡើងនៅទីតាំងដីទំនាស់ស្ថិតនៅភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។ ចំណែកខាងសាលាខេត្តកណ្តាល បានបញ្ជាក់ថា ខេត្តនឹងពិនិត្យស្រាវជ្រាវលើករណីនេះ។

ការតវ៉ារបស់ប្រជាពលរដ្ឋបានធ្វើឡើងជាបន្តបន្ទាប់ដោយសារតែពួកគាត់មិនទាន់ទទួលបានដំណោះស្រាយនៅឡើយ។ ហើយកន្លងមកពួកគាត់បានដាក់ញ្ញត្តិសុំអន្តរាគមន៍ទៅខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា រួមទាំងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត។ បន្ទាប់ពីទទួលបានលិខិតសុំអន្តរាគមន៍របស់ប្រជាពលរដ្ឋចុះថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ បានធ្វើដីកាបញ្ជូនទៅរដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ពនិត្យនិងលើយោបល់ជូនសម្តេចតេជោនាយករដ្ឋមន្ត្រី ពិនិត្យ និងសម្រេចដ៏ខ្ពង់ខ្ពស់។

ប្រជាពលរដ្ឋដែលចូលរួមតវ៉ាលោកអឿន សំអូន បានអះអាងថា ការដែលពួកគាត់មកតវ៉ានេះ គឺដើម្បីសុំឲ្យសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជួយអន្តរាគមន៍ និងរកយុត្តិធម៌ជូនពួកគាត់ដែលត្រូវបានក្រុមហ៊ុន អាយអិនជី ហូលឌីង (I.N.G Holding) រំលោភយក។ ដីនេះមានទំនាស់ចាប់តាំងពីឆ្នាំ២០១៦ រហូតមកដល់ឆ្នាំ២០២២ នេះ គឺមានរយៈពេលប្រមាណជា ៧ឆ្នាំមកហើយនៅតែមិនទាន់មានដំណោះស្រាយ។ ហើយប្រជាពលរដ្ឋដែលមានទំនាស់ជិត ៤០០គ្រួសារ ទំហំផ្ទៃដីសរុបជាង ៧ហិកតា។ ហើយប្រជាពលរដ្ឋមានឯកសារកាន់កាប់ត្រឹមត្រូវ និងមានការដឹងឮពីអាជ្ញាធរថែមទៀតផង។

លោកសំអូន បានបញ្ជាក់ថា “ប្រជាពលរដ្ឋមានភ័យដែរ ខ្លាចអត់មានដំណោះស្រាយយកដីរបស់ពួកគាត់ដែលធ្លាប់តែអាស្រ័យផលតាំងពីយូរមកហើយ។ ការតវ៉ានៅលើទីតាំងដីគឺមានចំនួនពីរដងហើយ និងបានទៅផ្ទះសម្តេចតេជោ ហ៊ុន សែន ក្រសួងដែនដី និងស្ថាប័នពាក់ព័ន្ធជាច្រើនលើកច្រើនសារតែអត់មានដំណោះស្រាយអីសម្រាប់ប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋដែលប៉ះពាល់ចំនួន ៣៧០គ្រួសារតែឥឡូវកើនឡើងដល់ទៅ ៦០០ទៅ៧០០គ្រួសារ ទំហំដីជិត ៧ហិកតាកន្លះ។ ហើយសូមឲ្យដំណោះស្រាយសម្រាប់ប្រជាពលរដ្ឋថាឥឡូវនឹងវាយ៉ាងម៉េចដីនឹងបានទៅលើប្រជាពលរដ្ឋ ឬក៏បានទៅលើក្រុមហ៊ុន ដើម្បីឲ្យប្រជាពលរដ្ឋអស់មន្ទិលសសង្ស័យ ហើយដល់ពេលស្ងាត់ទៅៗ ពួកគាត់អត់សុខចិត្ត។ ដីនេះដំបូងគឺប្រជាពលរដ្ឋដាំត្រកួននៅលើនឹង ដីនឹងអាស្រ័យផលអត់បានដោយសារទឹកលិចខួបប្រាំងខួបវស្សា ហើយជម្លោះគឺនៅពេលដែលខាងក្រុមហ៊ុនមកដេញប្រជាពលរដ្ឋនិងបំផ្លាញត្រកួនប្រជាពលរដ្ឋចោល ដោយគេអះអាងថា ជាដីរបស់ក្រុមហ៊ុន បានជាជំពាក់ជំពិនគ្នាតាំងពីឆ្នាំ២០១៦មករហូតមកដល់បច្ចុប្បន្ន។ ហើយនៅពេលដែលប្រជាពលរដ្ឋតវ៉ាគេថាមានដំណោះស្រាយតែក៏ស្ងាត់ទៅ។ ប្រជាពលរដ្ឋមានឯកសារត្រឹមត្រូវ”។

ចំណែកលោកវុទ្ធី បានសង្កត់ធ្ងន់ថា បើសិនជានៅតែមិនមានដំណោះស្រាយពីភាគីក្រុមហ៊ុន និងអាជ្ញាធរពាក់ព័ន្ធនោះទេ ពួកគាត់ធ្វើការតវ៉ារហូតមានដំណោះស្រាយ និងនាំគ្នាទៅសុំអន្តរាគមន៍ពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ពីព្រោះមានតែសម្តេចទាំងពីរទេដែលអាចជួយរកយុត្តិធម៌ជូនប្រជាពលរដ្ឋបានទេ។

ជាមួយគ្នានេះ ប្រជាពលរដ្ឋបានសំណូមពរដល់ក្រសួងស្ថាប័នពាក់ព័ន្ធជួយដោះស្រាយឲ្យប្រជាពលរដ្ឋ ក៏ដូចជាសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជួយប្រជាពលរដ្ឋឲ្យទទួលបានដំណោះស្រាយពីក្រុមហ៊ុន អាយអិនជី៕

Address

Phnom Penh

Alerts

Be the first to know and let us send you an email when Cambodiaplusnews posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share


Other News & Media Websites in Phnom Penh

Show All