17/07/2024
✍️ ការប្រឡងបាក់ឌុប ខិតជិតមកដល់ហើយ តើប្អូនៗទាំងអស់គ្នា ត្រៀមខ្លួនបានប៉ុន្មានភាគរយហើយ?
***
ក្នុងនាមខ្ញុំជាសិស្សច្បង ថ្ងៃនេះចង់មកចែករំលែករឿងខ្លះៗ ដែលទាក់ទងទៅនឹងដំណើរជីវិតរបស់ខ្ញុំ មុនការប្រឡងបាក់ឌុបមកដល់ ។ ត្រឡប់ទៅ កាលពីដើមឆ្នាំ២០២៣, ការពិតទៅ ខ្ញុំជាសិស្សម្នាក់ដែលមិនសូវជាលេចធ្លោអីប៉ុន្មានទេ គ្រាន់តែថា អាចជាមនុស្សម្នាក់ដែលទទួលបាន យល់ដឹងលឿនជាងគេក្នុងថ្នាក់កាលពីទី១១ ដោយពេលនោះខ្ញុំទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងរយះពេលមួយឆ្នាំពេញ។ បន្ទាប់មក ពួកយើងក៏បានឡើងថ្នាក់ទី១២ ប៉ុន្តែលែងបានរៀនជាមួយមិត្តចាស់ៗហើយ គឺសាលាតម្រូវឲ្យពួកខ្ញុំរៀនជាមួយមិត្តៗ ដែលជាសិស្សពូកែតាមប្រចាំថ្នាក់ផ្សេងៗ មានពីអ្នកលេខ១ ដល់លេខ៥ មកប្រមូលផ្ដុំគ្នាជាថ្នាក់តែមួយ។ ពេលនោះពិតជាមានសម្ពាធខ្លាំង ព្រោះអ្នកជុំវិញខ្លួនសុទ្ធសឹងតែជាសិស្សពូកែ ហើយមិនដឹងថាសមត្ថភាពខ្លួនឯងនៅកម្រិតណាទេ ប៉ុន្ដែមួយរយៈក្រោយមក ក៏មានអារម្មណ៍ថា ពួកយើងងាយស្រួលក្នុងការរៀនជាមួយគ្នា ហើយវិធីសាស្រ្ដរៀនក៏ស្រដៀងប្រហាក់ប្រហែលគ្នាដែរ ដែលធ្វើឲ្យខ្ញុំពេលនោះមិនសូវជាមានសម្ពាធប៉ុន្មានទេ។ មួយចំណេរកាលក្រោយមក ការប្រឡងបាក់ឌុបក៏ខិតជិតមកដល់ សល់តែ៣ខែទៀតប៉ុណ្ណោះ ដែលពេលនោះមានមិត្តភក្ដិខ្ញុំជាច្រើន បានបុករៀនគួរខ្លាំងណាស់ដើម្បីត្រៀមយកនិទ្ទេសល្អនាពេលប្រឡងបាក់ឌុបមកដល់ ហើយចំណែកខ្ញុំនេះវិញ សម្រេចចិត្តថាមិនបាច់រៀនគួរអីទេ ព្រោះមិនចង់ដាក់បន្ទុកការចំណាយទៅលើប៉ាទេ ដោយថាការរៀនគួរនេះក៏មិនចំណាយតិចប៉ុន្មានដែរ រឺអាចនិយាយបានថា តាំងពីថ្នាក់ទី១ ដល់ថ្នាក់ទី១២នេះ ខ្ញុំមិនដែលចំណាយលើវាឡើយ។ មួយរយៈកន្លងក្រោយមក បាក់ឌុបក៏កៀកជិតមកដល់មែនទែនហើយ ខ្ញុំបានចំណាយពេល២ខែចុងក្រោយ ដើម្បីត្រៀមយកនិទ្ទេស A លើមុខវិជ្ជាវិទ្យាសាស្រ្ដ រួមមាន ជីវវិទ្យា រូបវិទ្យា និងគីមីវិទ្យា ដែលពេលនោះសឹងតែថា 99% ហើយដែលខ្ញុំបានចេះនិងចាំទៅលើមុខវិជ្ជាទាំងនោះ ប៉ុន្តែក៏មានលំហាត់មួយចំនួនក្នុងគីមីវិទ្យាដែលខ្ញុំមិនអើពើ ព្រោះគិតថា វាមិនដែលចេញប្រឡង១០ឆ្នាំមកហើយ ណាមួយវាជាប្រភេទលំហាត់ប្រឡងពេទ្យ, ដោយសារចន្លោះខ្វះខាតតិចតួចនេះហើយ ទើបធ្វើឲ្យបាននិទ្ទេសមិនសូវល្អប៉ុន្មានទេលើគីមីវិទ្យា ព្រោះលំហាត់ដែលចេញនោះ ខ្ញុំធ្វើបានទាំងអស់ លើកលែងតែលំហាត់អាសុីតខ្លាញ់ទេ ដោយមិននឹកស្មានថាវានឹងចេញឆ្នាំខ្ញុំប្រឡងទេ ដែលខ្ញុំបានត្រឹមតែនិទ្ទេស 🅱️ខុសពីការរំពឹងទុក។ ដែលក្នុងការប្រឡងនោះ ខ្ញុំបានទទួលនិទ្ទេសសរុប B លើ៧មុខវិជ្ជា ដែលមាន ជីវៈ A, រូប A, គណិត B ( ភ្លាត់លីមីត និងខ្សែរកោង), គីមី B, ភាសាអង់គ្លេស B, ប្រវត្តិ C និង អក្សរសាស្រ្ដខ្មែរ D(មុខវិជ្ជានេះខកចិត្តខ្លាំងជាងគេ ព្រោះមិនដែលធ្លាក់ដល់ថ្នាក់ហ្នឹងទេ) លើលំដាប់ពិន្ទុសរុប 98.233 ដែលជាពិន្ទុមួយដែលខ្ពស់ រឺអាចនិយាយបានថាជានិទ្ទេស B+ ព្រោះថាខ្វះតែបន្តិចទៀត ខ្ញុំនឹងអាចទទួលបាននិទ្ទេស Aហើយ ( ប៉ាន់ស្មាន និងប្រៀបធៀបជាមួយមិត្តភក្ដិដែលបាន Aដែលបានលំដាប់ពិន្ទុ 98ជាងដូចគ្នា) ។ សរុបឲ្យខ្លីមកខ្ញុំបាន Bនេះ គឺបណ្ដាលមកពីការមិនសូវខ្វាយខ្វល់លើមុខវិជ្ជាទន្ទេញ និងការធ្វេសប្រហែសទៅលើមុខវិជ្ជាគីមីនេះឯង ហើយខ្ញុំចង់ប្រាប់ថា ខ្ញុំស្ដាយលុយ ២ លានរៀលនោះណាស់😭។
✍️ ជាសារដាស់តឿនមកវិញ ខ្ញុំសូមផ្ដែផ្ដាំទៅប្អូនៗថា ត្រូវហ្វឹកហាត់រៀនធ្វើលំហាត់ទាំងអស់ មិនថាតូចធំ រឺមិនដែលចេញប្រឡងនោះឡើយ ត្រូវប្រាកដក្នុងចិត្តថា ទោះលំហាត់ចេញមកបែបណាក្ដី ក៏យកនៅតែអាចយកនិទ្ទេសល្អបានដដែល ហើយត្រូវចងចាំថា និទ្ទេសA គឺមានលំដាប់ពិន្ទុសរុបចាប់ពី 427 ឡើងទៅ តែបើប្អូនៗ ចន្លោះខ្វះខាតតែ មួយ-ពីរ ពិន្ទុក្ដី នោះការខិតខំប្រឹងប្រែងយកនិទ្ទេស A តាំងពីដើមឆ្នាំមក នឹងត្រូវអសារបង់ក្នុងរយះពេលដ៏ខ្លីនេះ។
✍️បើមិនចង់ស្ដាយលុយ ២ លានរៀលទេ ធ្វើតាមបងប្រាប់ទៅ😂 មើលឲ្យខ្ទេច មើលឲ្យខ្ទីទៅ👍
’t compare yourself to others
’t believe anyone than yourself
everyone like a snake in the grass
✍️អានសារនេះចប់ហើយ ចាំសិស្សច្បងម្នាក់នេះមកប្រាប់ពីដំណើរជីវិតមករៀនបន្តនៅប្រទេសថៃ🇹🇭 និងប្រាប់ពីគន្លឹះមួយចំនួនដើម្បីបាននិទ្ទេស A លើមុខវិជ្ជាជីវៈ និងរូបវិទ្យា ណា៎ប្អូនៗ។
សញ្ញាបត្របាក់ឌុប Baccalaureate degree « B » 😃