LS News

LS News Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from LS News, Media/News Company, .

25/01/2025

ករណីកា/ប់គ្នានៅតាមបណ្ដោយផ្លូវសុខសាន្តក្បែរហាងសាក់រូបបាយ័នបញ្ញា សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ៕

25/01/2025

ក្រុមហ៊ុនដឹកសំរាមសុីនទ្រីប៉ះគ្នាជាមួយម៉ូតូនៅផ្លូវកោងខាងកើតហៃវិនឆ្ពោះទៅត្រាំនាគ ៕

អាវុធហត្ថខេត្តបាត់ដំបងនៅថ្ងៃទី២១ និងថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ក្នុងភូមិសាស្រ្តក្រុងបាត់ដំបង. យោងៈបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់...
25/01/2025

អាវុធហត្ថខេត្តបាត់ដំបងនៅថ្ងៃទី២១ និងថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ក្នុងភូមិសាស្រ្តក្រុងបាត់ដំបង.
យោងៈបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់លោក ឧត្តមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង។
តបតាមកម្មវត្ថុ និងយោងខាងលើ ខ្ញុំបាទមានកិត្តិយសសូមគោរពរាយការណ៍ជូន លោកមេបញ្ជាការ អំពីកិច្ចប្រត្តិបត្តការដូចតទៅ
-នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ កម្លាំងការិយាល័យជំនាញឃាត់ខ្លួនជនសង្ស័យ ០៣ នាក់ៈ
១-ឈ្មោះ ញឹប សាណី ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរ កម្មករ ទីលំនៅភូមិពាមឯក ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
២-ឈ្មោះ វិន ផាន់និ ហៅ ឃីម ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរ កម្មករ ទីលំនៅភូមិករហាល ឃុំពាមឯក
ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
៣-ឈ្មោះ សុខ វ៉ាន់ដា ហៅ ទ្រូ ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរ កម្មករ មានទីលំនៅភូមិចុងព្រែក សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង។
ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន
+ដកហូតវត្ថុតាង:
-គ្រឿងញៀនប្រភេទម៉ាទឹកកក (ICE) ចំនួន ០២ កញ្ចប់ ទម្ងន់ ១០,៦៨ក្រាម។
ក្រោយពេលសួរចម្លើយ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ក្រោមការបញ្ជាផ្ទាល់របស់ លោក ឧត្តមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថ
ខេត្តបាតង់ដំបង កម្លាំងកងអន្តរាគមន៍ កម្លាំងកងរាជអាវុធហត្ថក្រុងបាត់ដំបង និងកម្លាំងកងរាជអាវុធហត្ថស្រុកពាក់ព័ន្ធ ដឹកនាំដោយលោក វរសេនីយ៍ឯក ជា តារា មេបញ្ជាការរងខេត្ត បានចុះប្រត្តិបត្តការដល់លំនៅដ្ឋានមេក្លោងជួញដូរគ្រឿងញៀន ស្ថិតនៅបុរីឯកភ្នំវីឡា ភូមិចុងព្រែក សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ បានធ្វើការចាប់ខ្លួនមេក្លោង និងបក្ខពួកបានចំនួន ០៨ នាក់ទៀត
១-ឈ្មោះ វី វិនហាយ ភេទប្រុស អាយុ ៣០ឆ្នាំ (មេក្លោង) ស្នាក់នៅចំណុចកន្លែងកើតហេតុខាងលើ
២-ឈ្មោះ មួង ឌី ភេទប្រុស អាយុ ៤០ឆ្នាំ (មេក្លោង) ស្នាក់នៅបណ្តោះអាសន្នជាមួយឈ្មោះ វី វិនហាយ
៣-ឈ្មោះ សន បញ្ញា ភេទប្រុស អាយុ ៣០ឆ្នាំ ស្នាក់នៅបណ្តោះអាសន្នជាមួយឈ្មោះ វី វិនហាយ
៤-ឈ្មោះ រុំ សុវណ្ណ ភេទប្រុស អាយុ ៣៦ឆ្នាំ ស្នាក់នៅបណ្តោះអាសន្នជាមួយឈ្មោះ វី វិនហាយ
៥-ឈ្មោះ ថេត ស្រីនា ភេទស្រី អាយុ ២៨ឆ្នាំ (ជាប្រពន្ធរបស់ឈ្មោះ វី វិនហាយ)
៦-ឈ្មោះ សុច ចរិយា ភេទស្រី អាយុ ១៧ឆ្នាំ (ជាប្រពន្ធរបស់ឈ្មោះ មួង ឌី)
៧-ឈ្មោះ រដ្ឋ ចន្ថា ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរ ជាងដែក ស្នាក់នៅភូមិចុងព្រែក សង្កាត់ក្តុលដូនទាវ
ក្រុងបាត់ដំបង
៨-ឈ្មោះ ឡឹប លីដា ហៅ អឹក ភេទប្រុស អាយុ ២៩ឆ្នាំ ស្នាក់នៅ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ (ពន្លាតដែនដីចាប់ខ្លួនបាន នៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ)
+យើងបានឆែកឆេរក្នុងរថយន្ត និងលំនៅដ្ឋានរបស់ឈ្មោះ វី វិនហាយ រកឃើញគ្រឿងញៀន ២១៣ ដុំ ទម្ងន់ប្រមាណ ទម្ងន់ប្រមាណ ២១៣គីឡូក្រាម ដូចខាងក្រោម៖
-គ្រឿងញៀនប្រភេទម៉ាទឹកកក (ICE) ចំនួន ៦៩ ដុំ ទម្ងន់ប្រមាណ ៦៩គីឡូក្រាម
-គ្រឿងញៀនប្រភេទហេរ៉ូអ៊ីន ចំនួន ៤៤ ដុំ ទម្ងន់ប្រមាណ ៤៤គីឡូក្រាម
-គ្រឿងញៀនប្រភេទកេតាមីន (ខេ) ចំនួន ១០០ ដុំ ទម្ងន់ប្រមាណ ១០០គីឡូក្រាម
-អាវុធ អាកា ៤៧ ចំនួន ០២ ដើម បង់ចំនួន ០២ គ្រាប់ ចំនួន ១៣ គ្រាប់
-អាវុធខ្លី កា៥៤ ចំនួន ០១ ដើម ( គ្មានគ្រាប់ )
-រថយន្ត ចំនួន ០២ គ្រឿង
.ម៉ាក TOYOTA HIACE ស៊េរីឆ្នាំ២០១០ ពណ៌ ស ផ្លាកលេខ...................
.ម៉ាក TOYOTA LANDCRUISER ពណ៌ ស ផ្លាកលេខ...........................
និងសម្ភារពាក់ព័ន្ធមួយចំនួនទៀត។

24/01/2025

បងប្អូនទាំងអស់ពាក់ម៉ាស់ផងពេលចេញទៅក្រៅ
នៅពេលព្រឹកស្អែកជាពិសេសស្ត្រីមានផ្ទៃពោះ😷
រាជធានីភ្នំពេញ១ ខេត្ត៣ មានខ្យល់កខ្វក់កម្រិតខ្ពស់ក្រហម ១ភ្នំពេញ ២សៀមរាប ៣កោះកុង ៤បន្ទាយមានជ័យ ៕

ក្មេងៗតែងតែបំពាក់បំពង់សុីមាំងឮសំឡេងខ្លាំងៗត្រូវបានសម្ថកិច្ចនគរបាលឃាត់ខ្លួនយកមកអប់រំសៀមរាប ៖ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ ដោ...
19/01/2025

ក្មេងៗតែងតែបំពាក់បំពង់សុីមាំងឮសំឡេងខ្លាំងៗត្រូវបានសម្ថកិច្ចនគរបាលឃាត់ខ្លួនយកមកអប់រំ

សៀមរាប ៖ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ ដោយទទួលបានការយកចិត្តទុកដាក់ និងអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានចុះធ្វើការឃាត់ និងនាំយកម៉ូតូ ចំនួន១២គ្រឿងដែលបំពាក់បំពង់សុីមាំងឮសំឡេងខ្លាំងៗ មកធ្វើកិច្ចសន្យាអប់រំ និងឱ្យផ្លាស់ប្តូរចេញជាបន្ទាន់ នូវការបំពាក់បំពង់សុីមាំងដែលបង្កជាការរំខាន ដល់អ្នករួមដំណើរនៅលើដងផ្លូវ ក៏ដូចបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តសៀមរាប

ប្រជាពលរដ្ឋក៏បានស្នើសុំទៅលោកស្នងការបន្ថែមទៀតទៅលើគ្រប់បណ្ដាប៉ុស្ដិ៍ អធិការ បើឃើញមានក្មេងៗណាបំពាក់បំបង់សុីមាំងលឺខ្លាំងៗនៅលើតាមដងផ្លូវសូមធ្វើការឃាត់ខ្លួនពួកក្មេងៗនោះយកមកធ្វើការអប់រំ នឹងផាកពិន័យទៅតាមផ្លូវច្បាប់ដែលបានចែងហើយផងដែរ ៕

18/01/2025

នៅផ្លូវក្បែរស្តុកវត្តដំណាក់របួ/ធ្ងន់

https://t.me/LSNEWS9

"កុំខ្លាំងជាមួយមេស្នងការសៀមរាប(ស្នងការជំនាញសន្ដិសុខ) គាត់ថាមិចអញ្ចឹងហើយរត់មិនរួចទេ"ចូលមើលរឿង👉 https://t.me/LSNEWS9
18/01/2025

"កុំខ្លាំងជាមួយមេស្នងការសៀមរាប(ស្នងការជំនាញសន្ដិសុខ) គាត់ថាមិចអញ្ចឹងហើយរត់មិនរួចទេ"
ចូលមើលរឿង👉 https://t.me/LSNEWS9

ករណីដោះមីនខុសបច្ចេកទេស ផ្ទុះដា/ច់ខ្លួនគួរឱ្យរន្ធ/ត់     ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង៨:២០នាទីព្រឹក នៅចំណុចភូមិត្រពា...
16/01/2025

ករណីដោះមីនខុសបច្ចេកទេស ផ្ទុះដា/ច់ខ្លួនគួរឱ្យរន្ធ/ត់

ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង៨:២០នាទីព្រឹក នៅចំណុចភូមិត្រពាំងប្រិយ៍ ឃុំបាក់អន្លូង ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ មានករណីផ្ទុះមីនលើកបណ្ដាលឱ្យមានមនុស្សស្លា/ប់ចំនួន២នាក់មានឈ្មោះដូចខាងក្រោម:
១-អឿន ចាន់ដារ៉ា ភេទប្រុស មុខរបរ អ្នកដោះមីន(CMAC)។
២-ពៅ នេពីន ភេទប្រុស មុខរបរ អ្នកដោះមីន(CMAC)។

15/01/2025

ម្ដាយឪពុកចុះទៅទន្លេរអស់នៅតែកូនៗចាំផ្ទះ ពេលមុនឆេះកូនៗបានលេងភ្លើងក៏បណ្ដាលឲ្យឆាបឆេះផ្ទះអស់រលីងគ្មានសល់ ៕
ករណីនៅខាងលើនេះកើតហេតុនៅភ្នំក្រោម ភូមិ១ សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ខេត្តសៀមរាប ៕

14/01/2025

ករណីហិង្សានៅទល់មុខសណ្ធាគារតាព្រហ្មបុរសពីរគូ បានឈ្លោះប្រកែកគ្នាដោយពាក្យសម្ដីខ្លាំងៗរហូតយកកៅអីវាយទៅលើបុរសម្ខាងទៀតបណ្ដាលឲ្យមានរបួ/សស្នាមនៅលើក្បាល ភ្លាមៗនោះកងរាជអាវុធហត្ថខេត្តបានចុះអន្តរាគមន៌ទាន់ពេលវេលា នឹងធ្វើការចាប់បានបុរសទាំងបួនរូបនោះនៅនិងកន្លែងកើតហេតុតែម្ដង ៕

14/01/2025

ក្មេងចំនួនបីរូបបើកបរម៉ូតូល្បឿនលឿនទៅបុ/កជាមួយរ៉ម៉កឥណ្ឌា

ករណីគ្រោះថ្នា/ក់ចរាចរណ៌ខាងកើតស្ពានវត្តបូព៌ ម៉ូតូបើកបរពីត្បូងទៅជើងរ៉ម៉កកង់បីឥណ្ឌាបើកបរពីកើតទៅលិចប្រុងឡើងស្ពាន ក្រោយកើតហេតុក៏បណ្ដាលអោយអ្នកបើកបរម៉ូតូនិងជិះជាមួយរងរបួ/សធ្ងន់តែម្ដង ៕

13/01/2025

� ករណីរឺម៉កប៉ះគ្នាជាមួយម៉ូតូ

12/01/2025

� ករណីបុរសម្នាក់ស្លា/ប់ដោយច/ងក មិនទាន់ដឹងថាជាករណីអ/ត្តឃា/ត ឬឃា/តកម្មនោះទេ នៅសង្កាត់ស្រង៉ែ ក្រុងសៀមរាប ៕

បើយោងទៅលើការផ្សព្វផ្សាយរបស់លោក តាន់ គឹមសួរ បាននិយាយបែបនេះថា មេព្រៃខេត្តសៀមរាបចង្អុល និងសន្និដ្ឋានដោយជឿជាក់ថាឈើដែលគេគ្របក...
09/01/2025

បើយោងទៅលើការផ្សព្វផ្សាយរបស់លោក តាន់ គឹមសួរ បាននិយាយបែបនេះថា មេព្រៃខេត្តសៀមរាបចង្អុល និងសន្និដ្ឋានដោយជឿជាក់ថាឈើដែលគេគ្របក្នុងតុងនេះសុទ្ធតែជាឈើខូចទេ ច្បាស់នោះច្បាស់ មិនទាន់អីផងបង្ហាញដោយបើកជំហរថាអស់លោកគ្មានគោលជំហរលើភាពត្រឹមត្រូវបន្តិចណាសោះហើយនេះ🤣🤣🤣 មានមន្ត្រីដូចអស់លោកច្រើនកាលណាហានិភ័យនៃវិនាសកម្មធនធានធម្មជាតិច្រើនកាលហ្នឹង🌳🌳🌳

04/01/2025

រថយន្ត ford territory ដែលមានស្លាកលេខ បាត់ដំបង 2D-5508 បុ/កជាមួយម៉ូតសង់ឌ្រីមដែលមានស្លាកលេខ បន្ទាយមានជ័យ 1E-5873 នៅផ្លូវបែកជាបួនកាណាឌីយ៉ា https://t.me/LSNEWS9

04/01/2025

នៅចំណុចស្តុបសួនព្រះរាជដំណាកមានករណីរ៉ម៉កឥណ្ឌាបុ/កជាមួយរថយន្តក្រុមហ៊ុនវិរះប៊ុនថាំអ្នកបើកបររ៉ម៉កកង់បីឥណ្ឌារងរបួ/ស ធ្ង/ន់ធ្ងរ https://t.me/LSNEWS9

04/01/2025

រថយន្តមួយគ្រឿងបើកបរពីកើតមកលិចបុ/ករោងពលរដ្ឋលិចផ្សារក្របីរៀល https://t.me/LSNEWS9

Address


Telephone

+855962229030

Website

Alerts

Be the first to know and let us send you an email when LS News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Telephone
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share